នៅ​ទ្វីប​អាហ្វ្រិក និងប្រទេសអាឡឺម៉ង់

កម្ម​វិធី​បង្កើត​សិស្ស​នៅ​សាលា​រៀន

“ពេល​ដែល​កម្មវិធី​បង្កើត​សិស្ស​បាន​ចាប់​ផ្តើម ក្នុង​សាលា​រៀន​របស់​ខ្ញុំ ជីវិត​ខ្ញុំ​ក៏​បាន​ផ្លាស់​ប្រែ។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​ចូល​ចិត្ត​អាន​ព្រះ​បន្ទូល​ព្រះ​កាន់​តែ​ច្រើន និង​ចូល​ចិត្ត​ដឹក​នាំ​ការ​អធិស្ឋាន”។ —Emmanuel, Nigeria

កម្ម​វិធី​បង្កើត​សិស្ស នៅ​សាលា​រៀន​បាន​ចាប់​ផ្តើម ក្នុង​ប្រទេស​អាឡឺម៉ង់ ប្រទេស​កេនយ៉ា នីហ្សេរីយ៉ា និង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ កម្ម​វិធី​ទាំង​នេះ​បាន​ចែក​ចាយ នូវ​ប្រាជ្ញា​នៃ​ព្រះ​គម្ពីរ ដល់​សិស្ស នៅ​តាម​បណ្តា​វិទ្យាល័យ និង​មហា​វិទ្យាល័យ។ នំម៉ាណាប្រចាំថ្ងៃ​បាន​ឈោង​ចាប់​សិស្ស​ជាង​៥​ម៉ឺន​នាក់ ដោយ​បាន​ជំនួយ​ពី​អ្នក​ស្ម័គ្រ​ចិត្ត អ្នក​ផ្សាយ​ព្រះ​បន្ទូល និង​រដ្ឋ​បាល ក្នុង​សាលា​រៀន ដៃ​គូព័ន្ធ​កិច្ច​សំខាន់​ៗ និង​អង្គការ​បេសកម្ម​មួយ​ចំនួន។​

សូម​អធិស្ឋាន​ជា​មួយ​យើង​ខ្ញុំ ខណៈ​ពេល​ដែល​យើង​ខ្ញុំ​បន្ត នាំ​ព្រះ​រាជ​សារ​នៃ​ដំណឹង​ល្អ ទៅ​ដល់​ចិត្ត​របស់​យុវជន​ជា​ច្រើន។ សូម​អធិ​ស្ឋាន​ឲ្យ​យើង​ខ្ញុំ​អាច​ពង្រីក​កម្ម​វីធី​បង្កើត​សិស្ស​នៅ​សាលា ឲ្យ​បាន​ច្រើន​កន្លែង​ថែម​ទៀត នៅប្រទេស​អាឡឺម៉ង់ និង​នៅ​ទ្វីប​អាហ្វ្រិក។