ការឈរមំាក្នុងជំនឿ
យុវជនច្រើនតែមានសំណួរដ៏ស្មុគ្រស្មាញជាច្រើន អំពីជីវិត និងជំនឿ ដែលមានដូចជា : ហេតុអ្វីបានជាព្រះជាម្ចាស់អនុញ្ញាតឲ្យអ្នកខ្លះជួបទុក្ខលំបាកខ្លាំងជាងអ្នកដទៃ? ចុះបើសិនជាជំនឿលើគ្រីស្ទបរិស័ទ គ្រាន់តែជាការកុហក់ តើយើងត្រូវធ្វើដូចម្តេច? ដើម្បីផ្តល់ឲ្យពួកគេនូវចម្លើយ សម្រាប់សំណួរទាំងអស់នេះ និងសំណួរដទៃទៀត កម្មវិធីយុវជន វ៉ាយ អ៊ែម អាយ របស់នំម៉ាណាប្រចាំថ្ងៃ និងព័ន្ធកិច្ចរ៉ាវី សាការី អន្តរជាតិ បានរៀនចំឲ្យមានកម្មវិធីពិនិត្យមើលសេចក្តីជំនឿ។
កម្មវីធីនេះ ជាកម្មវិធីបង្រៀនព្រះគម្ពីរដ៏រំភើបរីករាយ ដែលបានការចូលរួម ពីយុវជនជាង១ពាន់នាក់។ លោកចូស ភីលីព(Jose Philip) ដែលជាអ្នកផ្សាយដំណឹងល្អ និងអ្នកឆ្លើយតបសំណួរ ដើម្បីការពារសេចក្តីជំនឿ បានជំរុញចិត្តពួកគេ ឲ្យបើកចំហរចិត្តថ្វាយព្រះជាម្ចាស់ ដោយស្មោះត្រង់ ពេលដែលពួកគេមានសំណួរ ឬការសង្ស័យអ្វីមួយ ហើយដាក់ជំនឿលើទ្រង់ ទោះមានអ្វីកើតឡើង ក្នុងជីវិតក៏ដោយ។
នៅប្រទេសសឹង្ហបូរី យើងមានតម្រូវការដ៏ធំមួយ នៅក្នុងការឈោងចាប់ អ្នកដែលកំពុងស្វែងរកសេចក្តីជំនឿកាន់តែជ្រាលជ្រៅ ក្នុងព្រះជាម្ចាស់។ សូមអធិស្ឋាន សូមព្រះជាម្ចាស់ផ្គត់ផ្គង់ការចំណាយ សម្រាប់ការបើកកម្មវិធីដូចនេះ កាន់តែច្រើនថែមទៀត ក្នុងឆ្នាំខាងមុខ។