អត្ថន័យដ៏ពិតនៃពិធីបុណ្យណូអែល នោះគឺថា ព្រះយេស៊ូវបានលះចោលសិរីល្អរបស់ទ្រង់ នៅនគរស្ថានសួគ៌ ដើម្បីយកកំណើតជាមនុស្ស បានរងទុក្ខសព្វបែបយ៉ាង ក្នុងលោកិយដែលមានបាប ហើយបន្ទាប់មក ទ្រង់បានបង់ថ្លៃលោះបាបទាំងអស់ ដែលមនុស្សជាតិបានធ្វើ។
អត្ថន័យដ៏ពិតនៃពិធីបុណ្យណូអែល នោះគឺថា ដោយសារព្រះយេស៊ូវបានយាងមកសង្រ្គោះមនុស្សឲ្យរួចពីបាប នោះអស់អ្នកដែលទទួលជឿទ្រង់ អាចជានឹងព្រះ ហើយមានទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយទ្រង់។ យើងអាចអរសប្បាយនឹងការប្រកបស្និទ្ធស្នាលដ៏រស់ ដ៏មានន័យ និងរីករាយ ជាមួយទ្រង់ ដែលនឹងកើតមាននៅក្នុងជីវិតដ៏អស់កល្បជានិច្ច ជាមួយទ្រង់ នៅនគរស្ថានសួគ៌។ នេះជាអំណោយដែលគួរឲ្យយើងអបអរសាទរ។
ពេលនេះ បើអ្នកទើបតែមានការយល់ដឹងជាលើកដំបូងថា អ្នកបានដាច់ចេញពីព្រះដោយសារអំពើបាប ហើយដឹងថា ទ្រង់បានធ្វើនូវកិច្ចការដ៏អស្ចារ្យជាច្រើន ដើម្បីលោះអ្នកឲ្យរួចពីបាប និងដើម្បីចាប់ផ្តើមទំនាក់ទំនងនៃក្តីស្រឡាញ់ជាមួយនឹងអ្នក នោះសូមទទួលជឿទ្រង់ ហើយយាងទ្រង់ចូលគង់ក្នុងចិត្តអ្នកចុះ។
នៅក្នុងទំនាក់ទំនងទាំងអស់ ដែលបាក់បែក ការផ្សះផ្សាអាចកើតមានបាន នៅពេលដែលយើងទទួលស្គាល់ថា យើងបានធ្វើខុស ហើយសូមការអត់ឱនទោស។ ដូចនេះ បើយើងចង់ស្អាងទំនាក់ទំនងជាមួយព្រះឡើងវិញ យើងត្រូវទូលសូម ឲ្យទ្រង់អត់ទោសបាបឲ្យយើង ហើយអរព្រះគុណទ្រង់ សម្រាប់ការលះបង់ដែលទ្រង់បានធ្វើ ដើម្បីបង្ហាញសេចក្តីស្រឡាញ់ដល់យើង។ បើអ្នកចង់ទទួលទ្រង់ជាព្រះអម្ចាស់ និងព្រះសង្រ្គោះ នោះចូរអធិស្ឋានតាមលំនាំខាងក្រោមនេះចុះ:
ព្រះអង្គអើយ
ទូលបង្គំមានការសោកស្តាយខ្លាំងណាស់ ដែលបានព្យាយាមកសាងជីវិតខ្លួនឯង ដោយគ្មានទ្រង់ ដែលជាព្រះអាទិកររបស់ទូលបង្គំ។ សូមអរព្រះគុណទ្រង់ សម្រាប់ការស្រឡាញ់ទូលបង្គំ ទោះទូលបង្គំជានរណាក៏ដោយ។ សូមអរព្រះគុណទ្រង់ សម្រាប់ការចាត់ព្រះយេស៊ូវ ឲ្យយាងចុះមក ហើយលះបង់ព្រះជន្មទ្រង់ ដើម្បីលោះបាបមនុស្សទាំងអស់ ហើយប្រទានឲ្យទូលបង្គំមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយទ្រង់។ សូមទ្រង់ជួយទូលបង្គំ ឲ្យរស់នៅ ក្នុងទំនាក់ទំនងថ្មី ជាមួយទ្រង់ ចាប់ពីថ្ងៃនេះតទៅ។
សម្រាប់មនុស្សម្នាក់ៗ ដែលបានងាកបែរ ហើយស្វែងរកសេចក្តីពិតរបស់ព្រះ នោះការធ្វើដំណើរជាថ្មីបានចាប់ផ្តើមហើយ។ នេះជាការបោះជំហានទីមួយ នៅក្នុងការធ្វើដំណើរជាមួយព្រះ។ យើងដឹងថា ជីវិតមនុស្សមានបញ្ហា។ យើងនៅតែមានទុក្ខលំបាកក្នុងជីវិត ប៉ុន្តែ ការដើរជាមួយព្រះ គឺមានន័យថា យើងនឹងនៅម្នាក់ឯង ឬគ្មានគេនឹកចាំពីយើងនោះឡើយ។ ព្រះទ្រង់នឹងជួយយើង ដឹកនាំ ហើយប្រទានព្រះគុណទ្រង់ អស់មួយជីវិតយើង។ យើងម្នាក់ៗ ដែលមានទំនាក់ទំនងជាមួយទ្រង់ គឺបានក្លាយជាមនុស្សថ្មីហើយ។ ទោះយើងមិនល្អឥតខ្ចោះ តែព្រះទ្រង់បានអត់ទោសឲ្យ ហើយប្រទានឲ្យយើងមានក្តីសង្ឃឹមជារៀងរាល់ថ្ងៃ។
ដើម្បីអានបន្ថែមទៀត ក្នុងព្រះគម្ពីរបរិសុទ្ធ អំពីរបៀបដែលព្រះស្រឡាញ់យើង តាមរយៈព្រះយេស៊ូវគ្រីស្ទ សូមអានសៀវភៅដែលផ្អែកទៅលើព្រះគម្ពីរ ដែលអង្គការនំម៉ាណាប្រចាំថ្ងៃបានផលិត ដែលអាចជួយឲ្យអ្នកស្វែងយល់អំពីជីវិតថ្មី និងដេញតាមជីវិតថ្មីនៅក្នុងទ្រង់។ អ្នកអាចទំនាក់ទំនងមកកាន់ការិយាល័យរបស់អង្គការយើង ដែលនៅជិតអ្នកបំផុត សម្រាប់ពត៌មានបន្ថែម ឬចូលទៅក្នុងគេហទំព័រយើងខ្ញុំ khmer-odb.org ដើម្បីទទួលបាននូវការលើកទឹកចិត្តបន្ថែមទៀត។
សម្រាប់មនុស្សម្នាក់ៗ ដែលបានងាកបែរ ហើយស្វែងរកសេចក្តីពិតរបស់ព្រះ នោះការធ្វើដំណើរជាថ្មីបានចាប់ផ្តើមហើយ។
លោកអ្នកអាចវិលត្រឡប់ទៅកាន់ទំព័រដើមរបស់គេហទំព័រ អំណោយនៃព្រះគុណរបស់ព្រះ ដើម្បីមើលអត្ថបទ និងធនធានដទៃទៀត