តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Ade Chandra

ចុះឈ្មោះ

[rbc_profiles_registration]

log ចូល

[rbc_profiles_login]

ការជាវជាប្រចាំ

លោក​អ្នក​អាច​បំពេញ​បែប​បទ ដើម្បី​​ឲ្យ​អង្គការ​យើង​ខ្ញុំ​ផ្ញើ សៀវ​ភៅ​នំម៉ាណា​ប្រ​ចាំ​ថ្ងៃ​ ទៅ​កាន់​​ប្រអប់​សំបុត្រ​របស់​លោក​អ្នក :

គោលការណ៍

 

គោលការណ៍

បុគ្គលិក​នៃ​អង្គការនំម៉ាណាប្រចាំថ្ងៃ មាន​ប្រភព​មក​ពី​តំបន់ និង​វប្បធម៌​ផ្សេង​ៗ​គ្នា តែ​ត្រូវ​បាន​ត​ភ្ជាប់​ដោយចំណង​រួម​មួយ ដោយ​សារ​យើង​ខ្ញុំ​សុទ្ធ​តែ​ជា​សមាជិក​នៃ​រូបកាយ​ព្រះ​គ្រីស្ទ ។​ ដូច​នេះ ការងារ​បម្រើ​ព្រះ​របស់​យើង​ខ្ញុំ គឺ​ត្រូវ​បាន​អនុវត្ត​​តាម​គោលការណ៍​នៃ​ព្រះ​គម្ពីរ ដែល​មាន​ដូច​តទៅ ៖

មាន​មូល​ដ្ឋាន​គ្រឹះ​នៅ​ក្នុ​ង​ព្រះ​គម្ពីរ

  • ព្រះគម្ពីរ ​គឺ​ជា​មាត្រ​ដ្ឋាន សម្រាប់​ឲ្យ​យើង​វាយ​តម្លៃ​គោល​ជំនឿ សេចក្តី​បង្រៀន គោល​ការណ៍ និង​ការ​អនុវត្តន៍ នៃ​ការងារ​របស់​យើង(២ធីម៉ូថេ ៣:១៦)។
  • រក្សាភាព​ស្មោះ​ត្រង់​ចំពោះ​គោល​ជំនឿ​របស់​យើង​(២ធីម៉ូថេ ១:១៣)។
  • ឆ្លុះ​បញ្ចាំង​អំពី​ការ​អនុវត្ត ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​គោល​លទ្ធិ(កិច្ចការ ២០:២៧)។

សមត្ថ​ភា​ព​នៃ​អ្នក​ដឹកនាំ

  • ជ្រើស​រើស​អ្នក​ដឹកនាំ​ដែល​ចេះ​បម្រើ ដែល​មាន​សមត្ថភាព និង​មាន​បុគ្គលិក​លក្ខណៈ​ពិតប្រាកដ​​(និក្ខមនំ ១៨:២១ ១ធីម៉ូថេ ៣:១-១៣)។

ធន​ធាន​ខាង​វិញ្ញាណ និង​ការ​ប្តេជ្ញា​ចិត្ត

  • រក្សាភាព ​ស្និទ្ធ​ស្នាល​នៅ​ក្នុង​កា​រ​ប្រកប​ជា​មួយ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ។​ នោះ​យើង​នឹង​មិន​បានឮ​ទ្រង់​មាន​បន្ទូល​ថា “​អញ​​ប្រកា​ន់​សេចក្តី​​នេះ​​នឹ​ង​ឯង គឺ​ថា ឯង​បាន​បោះ​បង់​ចោល​សេចក្តី​ស្រឡាញ់​ដើម​ចេញ”(វិវរណៈ ២:៤)។​
  • បំពេញ ​ការងារ​របស់​អង្គការ​អប៊ីស៊ី ដោយ​ប្រាជ្ញា និង​កម្លាំង​ដែល​ទទួល​បាន​ពី​ព្រះអម្ចាស់ ជាជាង​ខំ​ធ្វើ ដោយ​ពឹង​ផ្អែក​​ខ្លួន​ឯង(កាឡាទី ២:២០​ ៣:៣)។
  • មាន​អាកប្ប​កិរិយ៉ា​ដែល​សក្តិ​សម​​​ជា​​រាស្រ្ត​របស់​ព្រះ​អម្ចាស់ ទាំង​នៅ​ក្នុង​ម៉ោង​ធ្វើការ និង​ក្នុងពេល​សម្រាក​(១ពេត្រុស ១:១៤-១៥)។
  • មាន​ជំនឿ​លើ​ព្រះ និង​ធ្វើការ​ដែល​ត្រឹម​ត្រូវ​ជា​និច្ច(១ពេត្រុស ៣:១៦)។

យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដែល​យើង​ខ្ញុំ​បម្រើ

  • ផ្តល់ ​ឲ្យ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់ ដោយ​ផ្ទាល់ ដោយ​ការ​បណ្តាល​ចិត្ត និង​ជាក់​ស្តែង ។ គឺផ្តល់ឲ្យ​នូវ​​ប្រភេទ​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​ ដែល​យើង​ចង់​ទទួល​ដែរ​(២កូរិនថូស ៤:,១៥)។
  • និយាយ​អំពី​សេចក្តី​ពិត ដោយ​សេចក្តី​ស្រឡាញ់ ​។ ជៀស​វាង​ការ​និយាយ​ពាក្យ ដែល​នាំ​ឲ្យ​រវាត​ចិត្ត​(២ធីម៉ូថេ…

បេសកកម្ម និងចក្ខុវិស័យរបស់យើងខ្ញុំ

 

បេសកកម្ម និងទស្សនៈវិស័យរបស់យើងខ្ញុំ

 

ការងារ​បេសក​កម្ម​របស់​យើង​ខ្ញុំ គឺ​ដើម្បី​ឲ្យ​មនុស្ស​គ្រប់​រូប​មាន​ឱកាស​ទទួល និង​មាន​ការ​យល់​ដឹង​អំពីប្រាជ្ញា​នៃ​ព្រះ​គម្ពីរ ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ ។​

ចក្ខុវិស័យរប​ស់​យើង​ខ្ញុំ គឺ​ដើម្បី​ឲ្យ​មនុស្ស នៅ​គ្រប់​ជាតិ​សាសន៍​មាន​ទំនាក់​ទំន​ងផ្ទាល់​ខ្លួន​ជា​មួយ​នឹង​ព្រះគ្រីស្ទ ដោយ​ការ​លូត​លាស់ ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ដូច​ទ្រង់ ហើយ​បម្រើ​ទ្រង់ នៅ​ក្នុ​ង​មហា​គ្រួ​សាររបស់​ទ្រង់ នៅ​តាម​តំបន់​នីមួយ​ៗ ។​