តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Ade Chandra

ប្រវត្តិនៃការងារ

 

ប្រវត្តិនៃការងារ

អង្គការនំម៉ាណាប្រចាំថ្ងៃ​ត្រូវ​បាន​បង្កើត​ឡើង ដោយ​លោក អ៊ែម អ ឌីហាន(M. R. DeHaan) ដែល​ពី​ដើមឡើយ លោក​ជា​គ្រូពេទ្យ​មួយ​រូប ហើយ​ក្រោយ​ម​កក៏​បាន​ក្លាយ​ជា​គ្រូ​គង្វាល ដែល​ល្បី​ឈ្មោះ ខាង​ការអធិប្បាយ​ដោយ​សម្លេ​ង​ធំ និង​បង្រៀន​ព្រះ​គម្ពីរ ដោយ​ចិត្ត​ឆេះ​ឆួ​ល ។​ លោក​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​នាំមនុស្ស​នៃ​គ្រប់​ទាំងសាសន៍ ឲ្យ​ទទួល​ជឿ​ព្រះ​គ្រីស្ទ និង​មាន​ភាព​ពេញ​វ័​យ​ខាង​វិញ្ញាណ​នៅ​ក្នុង​ទ្រង់។​

ហេតុនេះ​ហើយ​បាន​ជា​នៅ​ឆ្នាំ ១៩៣៨ ស្ថានីយ​វិទ្យុ​ដ៏​តូច​មួយ ដែល​មាន​ឈ្មោះ​ថា ​ថ្នាក់​រៀន​ព្រះ​គម្ពីរ នៅ​ក្រុង​ដេត្រយ​(Detriot) នៅ​ភាគ​ខាង​កើត​នៃ​រដ្ឋមីឈីហ្គិន​(Michigan) ក៏​បាន​ចាប់​កំណើត​ឡើង ។​ មិនយូរ​ប៉ុន្មាន វេជ្ជបណ្ឌិត​ខាង​វិញ្ញាណ​រូប​នេះ ក៏​បាន​ទៅ​សួរ​សុខ​ទុក្ខ​ដល់​ផ្ទះ​ជា​ច្រើន ដែល​ប្រជុំ​ទៅ​ដោយអ្នក​ស្តាប់​រាប់​សែន​នាក់ ដែល​កំពុង​ស្រេក​ឃ្លាន​ព្រះ​បន្ទូល។​

ដោយ​សារ​បណ្ឌិត ដឺហាន(DeHaan) មាន​សម្លេង​ធំ មិន​សូវ​ពិ​រោះស្រ​ទន់ នោះ​លោក​ហាក់​ដូចជា​មិនសក្តិ​សម​នឹង​ការងា​រ​ផ្សាយ​វិទ្យុ​ទេ តែ​កម្មវិ​ធី​វិទ្យុ​នេះ​​បាន​ទ​ទួល​ជោគ​ជ័យ​យ៉ាង​ខ្លាំង ។​ ហើយ​មិន​យូរប៉ុន្មាន ការ​ផ្សាយ​របស់​លោក ដែល​ឆ្លុះ​ប​ញ្ចាំង​អំពី​ព្រះ​បន្ទូល ក៏​បាន​ក្លាយ​ជា​ប្រភព​នៃ​ប្រាជ្ញា​ខាង​ព្រះបន្ទូល សម្រាប់​មនុស្ស​ជា​ច្រើន ។​ អ្នក​ស្តាប់​ទាំង​ឡាយ ក៏​បាន​ឆ្លើយ​តប​ចំពោះ​សេចក្តី​បង្រៀន​របស់គាត់ ដោយ ​ស្នើរ​សុំអ​ត្ថបទ ដែល​លោក​បាន​បង្រៀន នៅ​ក្នុ​ង​ការ​ផ្សាយ​នោះ​ ដើម្បី​ប្រើ​ប្រាស់​ជា​សម្ភារៈសម្រាប់​សិក្សា​ព្រះប​ន្ទូល ។​ មិន​យូរ​ប៉ុន្មាន មាន​មនុស្ស​ជា​ច្រើន​ក្រៃ​លែង ត្រូវ​ការ​សម្ភារៈ​ទាំង​នេះ ហើយ​មុន​ពេល​ដែល​គេចា​ប់​ផ្តើម​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ នូវ​កូន​សៀវ​ភៅ​ភាគ​ការ​រុក​រក​ឃើញ(Discovery…

របៀបដែលយើងខ្ញុំទទួលដង្វាយឧបត្ថម្ភ

ចាប់​តាំង​ពី​ឆ្នាំ​ ១៩៣៨​មក អង្គការ​អប៊ីស៊ី​(ដែល​ជា​អតីតៈ​កម្មវិធី​ថ្នាក់​រៀន​ព្រះ​គម្ពីរ​តាម​វិទ្យុ) បាន​ផ្តល់​ជូននូវ​កម្ម​វិធី និង​សម្ភារៈ​សម្រាប់​លើក​ទឹក​ចិត្ត និង​​សម្រាប់​សិក្សា​ព្រះ​គម្ពីរ ដោយ​ឥត​គិ​ត​ថ្លៃ ឬ​ដោយ​គ្មានការទាមទារ​​​អ្វី​ឡើយ​ ទៅ​​ដ​ល់​​មនុស្ស​​រាប់​​លាន​​នាក់ នៅ​​ទូទាំង​​ពិភព​លោក ។​

សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​នៅ​តែ​មាន​ការ​ប្តេជ្ញា​ចិត្ត​ថា នឹង​មិន​ដាក់​បន្ទុក​ដល់​មិត្ត​ភ័ក្រ និង​សមាជិក​រប​ស់យើងខ្ញុំ ដោយ​ការ​អំពាវ​នាវ​រក​ប្រាក់​ឧបត្ថ​ម្ភ​ឡើយ ។ ដោយ​សារ​យើង​ខ្ញុំ​មាន​ការ​អនុវត្តន៍​យ៉ាង​ដូច​នេះ​ហើយ បាន​ជា​មាន​មនុស្ស​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា ការងារ​របស់​យើង​ខ្ញុំ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង ឬ​បាន​ទទួល​ប្រាក់​ជំនួយ ពី​អង្គ​ការ ឬ​និកាយ​ដ៏​ធំណា​មួយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រឿង​នេះ​មិន​មែន​ជាការ​ពិត​ទេ ។ ព្រោះ​អស់​រយៈ​ពេល​ជិត​ប្រាំ​ពីរ​ទសវត្សរ៍​​កន្លង​មក​នេះ យើង​ខ្ញុំបា​ន​ធ្វើ​ការងារ​ជា​ដៃ​គូ​ដ៏​អស្ចារ្យ យ៉ាង​មាន​អំណរ ជា​មួយ​បុគ្គល​ គ្រួសា​រ និង​ពួក​ជំនុំ​រាប់​ពាន់​កន្លែង ដែល​បាន​រួម​ចំណែក​ដោយស្ម័គ្រ​ពី​ចិត្ត នៅ​ក្នុង​ការ​ជួយ​ឲ្យ​អង្គការ​យើង​ខ្ញុំដំណើរ​ការ​ទៅ​មុខ​បាន ដោយ​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​និកា​ណា​មួ​យ ។​ ​

សព្វ​ថ្ងៃ​នេះ វិបសាយ​នេះ កំពុង​តែ​ជួយ​ឲ្យ​យើង​ខ្ញុំ មាន​ឱកាស​កាន់​តែ​ច្រើន នៅ​ក្នុង​ការ​ផលិតកម្ម​​វិធីជា​សម្លេង វីដេ​អូ និ​ងអត្ថប​ទស​ម្រាប់​បោះ​ពុម្ភ សម្រាប់​អ្នក​ប្រើ​ប្រាស់​អ៊ីនធើណិត​ទាំង​ឡាយ ។ តាម​រយៈ​​វិបសាយ​នេះ យើង​បាន​ផ្តល់​ជូន​យ៉ាង​ទៀត​ទាត់ នូវ​សម្ភារៈ​ជា​បន្ថែ​មទៀត សម្រាប់​ធ្វើ​ជា​អំណោយ​តិចតួច​ឬ​ច្រើន​ក្តី ។​ វិធី​ផ្តល់​ជូន​ដោយ​បើក​ចំហរ​នេះ ត្រូវ​បាន​រៀប​ចំ​មក ដើម្បី​ផ្តល់​ជូន​នូវ​សម្ភារៈ ដល់​អស់​អ្នក​ដែល​ចង់​បាន ហើយ​ទន្ទឹម​នឹង​នោះ​ក៏​ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​លទ្ធភាព​បង់​ថ្លៃ​ចំណាយ​ផង​ដែរ ។​ តាម​សេចក្តី​ដែល​យើង​ខ្ញុំ​បាន​រៀប​រាប់​ខាង​លើ​នេះ យើង​នឹង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​មុខ…

អំពីអង្គការនំម៉ាណាប្រចាំថ្ងៃ

​ក្នុង​ប្រវត្តិ​នៃ​ការងារ​បម្រើ​ព្រះ​របស់​អង្គការនំម៉ាណាប្រចាំថ្ងៃ យើង​ខ្ញុំបា​ន​បង្រៀន​ព្រះ​បន្ទូល​ព្រះ ដើម្បី​នាំ​មនុស្ស​នៅ​ក្នុង​ជាតិ​សាសន៍​ទាំង​អស់ ឲ្យ​ទទួល​ជឿ​ព្រះ​គ្រីស្ទ និង​មាន​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ​ក្នុង​ទ្រង់ ។ ហើយ​ដូច​ដែល​លោក​អ្ន​ក​នឹង​បាន​ឃើញ ​នៅ​ក្នុង​ទំព័រ​ទាំង​ឡាយ​នៃ​វិបសាយ​នេះ យើង​ខ្ញុំ​បាន​ព្យាយាមសម្រេ​ច​គោលដៅ​របស់​យើង តាម​រយៈ​វិធី​សាស្រ្ត និង​មធ្យោបាយ​ដែល​យើង​មាន ។​

យើង​ខ្ញុំ​កំ​ពុង​ព្យាយាម​ឈោង​ចាប់​មនុស្ស​ជា​​នៅ​ក្នុង​តំបន់ និង​វប្បធម៌​ផ្សេង​ៗ​ជា​ច្រើន ដោយ​​ប្រើ​មធ្យោ​បាយ​ជា​ច្រើន​ប្រភេទ​ផង​ដែរ ។ អ្នក​ដែល យើង​ខ្ញុំ​ព្យាយាម​ឈោង​ចាប់​ទាំង​នោះ មាន​ដូ​ចជា គ្រូ​គង្វាល អ្នក​ប្រឹក្សា​យោបល អ្នក​បម្រើ​កា​រនៅ​តាម​ព្រះវិហារ ស្ថានីយ​ទូរទស្សន៍ វិទ្យុ ពន្ធ​ធនា​គារ សាលា​រៀន​ កន្លែង​ធ្វើ​ជំនួញ និយាយ​រួម​គឺ​នៅ​គ្រប់​អង្គការ​ណា​ក៏​ដោយ ដោយ​​ប្រើ​​ធន​​ធាន ដែល​អាច​ប៉ះ​ពាល់​ចិត្ត​គ្រួសារ មិត្ត​ភ័ក្រ ពួក​ជំនុំ និង​បណ្តាញនៃ​អតិថិជន ។​

យើង​មាន​គោល​បំណ​ង​ឈោង​ចាប់​មនុស្ស​គ្រប់​រូប ដែល​មាន​សក្តានុ​ពល នៅ​ក្នុង​ការ​បញ្ចេញ​ពន្លឺ ដើម្បី​ផ្សាយ​ដំណឹង​ល្អ តាម​ព្រះ​រាជ​បញ្ចា​របស់​ព្រះ​យេស៊ូវ ។​

ជា​ចុង​បញ្ចប់​នេះ ខ្ញុំ​សូម​ជម្រាម​លោក​អ្នក​ថា ចាប់​តាំង​ពី​ពេល​ដែល​ជីតា​របស់​ខ្ញុំ​បាន​ចាប់​ផ្តើម​បង្កើត​អង្គការ​នេះ​មក​ ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​យើង នូវ​ព្រះ​ពរ​ជា​ច្រើន ដែល​មិន​អាច​វាស់​ស្ទង់​បាន​ឡើយ ដោយ​ជួយ​ឲ្យ​មានការ​រីក​លូត​លាស់ និង​មាន​មហា “គ្រួសារ” មួយ ដែល​ពិត​ជា​បាន​ប្តេជ្ញា​ចិត្ត​ចំពោះ​គោល​ដៅដែល​​គាត់​បាន​កំណត់​ នៅ​ពេល​​បង្កើត​អង្គកា​រ​នេះ​ឡើង ។​

ដូច​នេះ ខ្ញុំ​សូម​ស្វាគមន៍​លោក​អ្នក និង​សូម​លើក​ទឹក​ចិត្ត​លោក​អ្នក​ឲ្យ​ទំនាក់​ទំនង​យើង​ខ្ញុំ ។​ សូម​ស្វែងរក​សម្ភារៈ​ដែល​យើង​ខ្ញុំ​បាន​ផលិត សូម​សួរ​ជា​សំណួរ និង​ផ្តល់​ជា​យោបល​មក​យើង​ខ្ញុំ…

អំពីសៀវភៅនំម៉ាណាប្រចាំថ្ងៃ

ចាប់​តាំង​ពី​ពេល​ដែល​សៀវភៅ​នំម៉ាណា​ប្រចាំ​ថ្ងៃ ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ​ជា​លើក​ដំបូង ក្នុង​ឆ្នាំ ១៩៥៦មក សៀវភៅ​នេះ​បាន​ក្លាយ​ជា​ប្រភព​ធនធាន​មួយ ហើយភាគ​ច្រើន ​គេ​បាន​ស្គាល់​អង្គការ​អប៊ីស៊ី​(RBC) តាម​រយៈ​សៀវភៅ​មួយ​នេះ​ឯង ។​ សេចក្តី​បង្រៀន​សម្រាប់​ការ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ប្រ​ចាំថ្ងៃ ដែល​ត្រូវបាន​បោះ​ពុ​ម្ភ​ផ្សាយ​នៅ​ក្នុងសៀវភៅ​នំម៉ាណា​ប្រចាំ​ថ្ងៃ បាន​ជួយ​ឲ្យ​អ្នក​អាន​ចំណាយ​ពេល​​ជា​មួយ​ព្រះជា​រៀង​រាល់​ថ្ងៃ ។​

សៀវភៅ​នំម៉ាណា​ប្រចាំ​ថ្ងៃ ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ ជាង​៤០​ភាសា និង​ត្រូវ​បាន​ចែក​ចាយ នៅ​ទូទាំង​ពិភព​លោក ដោយ​ការិយ៉ាល័យ​នៃ​អង្គការ​អប៊ីស៊ី នៅ​ទូទាំង​ពិភ​ព​លោក ។​ អង្គការ​អ​ប៊ីស៊ី​ក៏​បាន​ផលិត​នូវ​សៀវភៅ​បង្រៀន​តាម​ព្រះ​គម្ពីរ​ជា​ច្រើន​មុខ​ទៀត​ផង​ដែរ ដែល​លោក​អ្នក​អាច​រក​ជាវ​បាន ។​ អង្គការ​អប៊ីស៊ី​មិន​បាន​ទទួល​ប្រាក់​ជំនួយ​ឬ​ឧបត្ថម្ភ ពី​ក្រុម ឬ​និកាយ​ណា​​មួយ​នោះ​​ទេ ។​ មាន​មនុស្ស​ជា​ច្រើន បាន​ដាក់​ប្រាក់​ដង្វាយ​ ទោះ​តិច​ឬ​ច្រើន​ក្តី ដែល​ជួយ​ឲ្យ​អង្គការ​អប៊ីស៊ី អាច​ឈោង​ចាប់​អ្នក​ដទៃ​ទៀត ដោយ​សេចក្តី​បង្រៀន​នៃ​ព្រះ​គម្ពីរ ដែល​ធ្វើ​ឲ្យ​ជីវិ​ត​ផ្លាស់​ប្រែ ។​

វិទ្យុ​នំម៉ាណា​ប្រចាំថ្ងៃ គឺ​ជា​កម្មវិធី​ផ្សាយ​សម្លេង​ប្រចាំ​ថ្ងៃ​មួយ ដែល​ចាក់​ផ្សាយ​នូវ​សេចក្តី​បង្រៀន​ពិសេស​ៗ ដែល​បាន​ជ្រើស​រើស​ពី​ក្នុង​ទំព័រ​សៀវភៅ​នំម៉ាណា​ប្រចាំ​ថ្ងៃ ។​ សេច​ក្តី​បង្រៀន​សម្រាប់​ថ្ងៃនីមួយ​ៗ ត្រូវ​បាន​រៀប​រៀង​មក ដើម្បី​នាំ​ប្រិយ​មិត្ត​អ្នក​ស្តាប់ ឲ្យ​មាន​ទំនា​ក់ទំនង​កាន់​​តែ​ជិត​ស្និទ្ធ​ជា​មួយព្រះ​យេស៊ូវ​គ្រីស្ទ និង​ដើម្បី​ឲ្យ​ពួក​គេ​មាន​ការ​ឆ្លើយ​តប​ចំពោះ​ទ្រង់​វិញ ដោយការ​ថ្វាយ​បង្គំ សេចក្តី​ស្រឡាញ់ សេចក្តី​ជំនឿ និង​ការ​ស្តាប់​បង្គាប់ ។​

សព្វ​ថ្ងៃ​នេះ សៀវភៅ​នំម៉ាណា​ប្រចាំ​ថ្ងៃ ត្រូវ​បាន​ចែ​កចា​យ តាម​រយៈ​មធ្យោបាយ​បោះ​ពុម្ភ ការ​បោះ​ពុម្ភ​ខ្នាត​ធំ កម្ម​វិធី​វិទ្យុ podcast អ៊ី​មែល rss…