តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Kieda Alyson

ដូចក្មេងតូច

មាន​ក្មេង​ស្រី​តូច​ម្នាក់​បាន​ធ្វើ​កាយ​វិការ ដោយ​អំណរ តាម​របៀប​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ តាម​តន្រ្តី​សរសើរ​ដំកើង​ព្រះ។ ពេល​នោះ មាន​តែ​នាង​ម្នាក់​គត់ ដែល​កំពុង​ដើរ​នៅ​ក្នុង​ផ្លូវ នៅ​ចន្លោះ​កន្លែង​អង្គុយ​ ក្នុង​ព្រះ​វិហារ ប៉ុន្តែ នាង​មិន​ព្រម​ឈប់​បង្វិ​លខ្លួ​ន និង​គ្រវី​ដៃ ហើយ​លើក​ជើង​តាម​ចង្វាក់​ភ្លេង។ ម្តាយ​របស់​នាង​ក៏បា​នញ​ញឹម ដោយ​មិន​បាន​ឃាត់​នាង​ឡើយ។

ខ្ញុំ​មាន​ចិត្ត​រី​ករាយ ពេ​ល​បាន​ឃើញ​ក្មេង​ស្រី​ដ៏គួ​រ​ឲ្យស្រឡាញ់​នេះ ហើយ​ក៏​ចង់​ចូល​រួម​ជា​មួយ​នាង​ផង​ដែរ ប៉ុន្តែ មិន​អាច​ធ្វើ​ទៅ​រួច។​ អស់​កាល​ជា​យូ​រ​មក​ហើយ ដែល​ខ្ញុំ​បាន​ឈប់​បង្ហាញ​ចេញ នូ​​វ​ក្តី​អំណរ និង​ការ​ចង់​ដឹង​ច​ង់​យល់ ដោយ​មិន​មាន​ការ​ខ្មាស់​អៀន ក្នុង​វ័យ​កុមា​រ។ ថ្វី​ដ្បិត​តែ​យើង​ត្រូ​វតែ​លូត​លាស់ ហើយ​មាន​ភាព​ពេញ​​វ័យ ហើយ​លះចោ​លអាកប្ប​កិរិយា​បែប​កូន​ក្មេងក្តី ប៉ុន្តែ វា​មិន​មាន​ន័​យ​ថា យើង​ត្រូវ​បាត់​ប​ង់​ក្តី​អំណរ ការ​ចង់​ដឹង​ចង់​យល់​ឡើយ ជា​ពិសេស នៅ​ក្នុង​ទំនាក់​ទំន​ង​ជា​មួយ​ព្រះ។

កាល​ព្រះយេស៊ូវ​កំពុង​បំពេញ​បេសក​កម្ម​របស់​ទ្រង់ នៅ​លើ​ផែន​ដីនេះ​ ទ្រង់​បាន​ស្វាគម​ន៍​ក្មេង​តូច​ៗ ឲ្យ​ចូល​មក​រក​ទ្រង់ ​ហើយ​ច្រើន​តែ​មាន​បន្ទូល​ជា​ញឹក​ញាប់ អំពី​ក្មេង​ៗ នៅ​ក្នុង​ការ​បង្រៀន​របស់​ទ្រង់(ម៉ាថាយ ១១:២៥ ១៨:៣ ២១:១៦)។ មាន​ពេល​មួយ​នោះ ទ្រង់​បាន​ស្តី​បន្ទោស​ពួក​សិស្ស​របស់​ទ្រង់ ពេល​ដែល​ពួ​ក​គេព្យា​យាម​រារាំ​ងឪពុ​កម្តាយ​ទាំង​ឡាយ មិ​ន​ឲ្យ​នាំ​ក្មេង​ៗ​ចូល​មក​រក​ទ្រង់ ដើម្បី​ទទួល​ព្រះ​ពរ។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ទុក​​ឲ្យ​​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស ដូច​វា​រាល់​គ្នា​ដែរ”(ម៉ាកុស ១០:១៤)។  ត្រង់​ចំ​ណុច​នេះ ព្រះ​យេស៊ូវ​កំពុង​មាន​បន្ទូល សំដៅ​ទៅ​លើ​ការ​មាន​ចរិ​យា​ស​ម្បត្តិ​ដូច​ក្មេង​ៗ ដែល​ងាយ​នឹង​ទទួល​ព្រះ​គ្រីស្ទ…

តាមទ្រង់ដល់កន្លែងណា ដែលទ្រង់នាំទៅ

ខ្ញុំ​បាន​ទន្ទឹង​រង់​ចាំ កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ នៅ​ថ្ងៃ​អាទិត្យ គឺ​មិន​ខុស​ពី​កូន​ក្មេង​ទេ។ កម្ម​វិធី​ថ្វាយ​ប​ង្គំ​នៅ​ថ្ងៃ​អាទិត្យ គឺ​ពិ​តជា​មាន​ភាព​រំភើប​រី​ក​រាយ។ ព្រោះ​នៅ​ថ្ងៃ​អាទិត្យ ខ្ញុំ​ប្រហែល​ជា​បាន​ស្តាប់​បេសក​ជន ឬ​គ្រូ​គង្វាល​ផ្សេង​ទៀត អធិប្បាយ​ព្រះ​បន្ទូល។ ការ​អធិប្បាយ​ព្រះ​បន្ទូល​របស់​ពួក​គេ បាន​បណ្តាល​ចិត្ត​ខ្ញុំ ព្រោះ​ពួក​គេ​បាន​ស្ម័គ្រ​ចិត្ត​ចាក​ចេញ​ពី​គ្រួ​សារ ញាតិ​មិត្ត ផ្ទះ​សម្បែង របស់​ទ្រព្យ និង​អា​ជីព ទៅ​កន្លែ​ង​ដែល​មិន​ធ្លាប់​រស់​នៅ ហើយ​ជួន​កាល​មាន​គ្រោះ​ថ្នាក់​ទៀត ដើម្បី​បម្រើ​ព្រះ​។

យ៉ា​ងណា​មិញ លោក​អេលីសេ​បាន​បោះ​បង់​ចោល​អ្វី​ៗ​ជា​ច្រើន ដើម្បី​ដើរ​តា​ម​ព្រះ មិន​ខុស​ពី​បេសក​ជន​ដ៏​ស្មោះ​ត្រង់ទាំង​នោះ​ឡើយ​(១ពង្សាវតាក្សត្រ ១៩:១៩-២១)។ យើ​ង​គ្រាន់​តែ​ដឹង​ថា មុន​ពេល​ព្រះ​ទ្រ​ង់ត្រា​សហៅ​គាត់ ឲ្យ​បម្រើ​ទ្រង់ គាត់​គឺ​ជា​កសិករ​ម្នាក់។ ពេល​ហោរាអេលីយ៉ា​បាន​ជួប​គាត់ នៅ​វាល​ស្រែ ខណៈ​ពេល​ដែល​គាត់​កំពុង​ភ្ជួរ​ដី លោក​អេលីយ៉ាក៏​បាន​បោះ​ក្រមា ទៅ​លើ​ស្មា​លោក​អេលីសេ(ជា​និមិត្ត​រូប ​បង្ហាញ​អំពី​តួនាទី​របស់​គាត់​ជា​ហោរា) ហើយ​ក៏​បាន​​​ហៅ​គាត់​ឲ្យ​ដើរ​តាម។ លោក​អេលីសេ​គ្រាន់​តែ​បាន​សុំ​ទៅ​ថើប​លា​ឪពុក​ម្តាយ​គាត់ ហើយក៏​បាន​លះប​ង់​គោ​របស់​គាត់ ដុត​គ្រឿង​ធ្វើ​ស្រែ​របស់​គាត់ ហើយ​ក៏​បាន​និយាយ​លា​ឪពុក​ម្តាយ​គាត់ រួច​ដើរ​តាម​លោក​អេលីយ៉ា​។

ក្នុង​ចំណោម​យើង មិន​មាន​មនុស្ស​ច្រើ​ន​ទេ ដែល​ត្រូវ​បាន​ព្រះ​ត្រាស​ហៅ ឲ្យចា​ក​ចេញ​ពី​គ្រួសារ និង​ញាតិ​មិត្ត ដើម្បី​បម្រើទ្រ​ង់  ជា​បេសក​ជន​ពេញ​ពេល ប៉ុន្តែ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​​​ទាំង​អស់​គ្នា ដើរ​តាម​ទ្រង់ ហើយ “រស់​នៅ​ជាអ្នក​ជឿព្រះ ទោះ​ជា​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ណា​ក៏​ដោយ ដែល​ទ្រង់​បាន​រៀប​ចំ និង​ត្រាស​ហៅ​យើង”(១កូរិនថូស ៧:១៧)។ តាម​បទ​ពិសោធន៍​របស់​ខ្ញុំ ការ​បម្រើ​ព្រះ ​អាច​មាន​អំណរ…

មិត្តភក្តិដែលខុសពីធម្មតា

មិត្ត​ភក្តិ​របស់​ខ្ញុំ​នៅ​តាម​បណ្តាញ​សង្គមហ្វេស​ប៊ុក ច្រើន​តែ​បង្ហោះ​វី​ដេអូ ដែល​និយាយ​អំពី​មិត្ត​ភាព​ដែល​ខុស​ពី​ធម្មតា រវាង​សត្វ​ប្រភេទ​ខុស​គ្នា។ គឺ​ដូច​ជា​នៅ​ក្នុង​វីដេអូ​ដែ​លខ្ញុំបា​ន​មើល​នៅពេ​ល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​ឃើញ​ទំនាក់ទំនង​ដែល​មិន​អាច​បំបែក​បាន រវាង​កូន​ឆ្កែ និង​សត្វ​ជ្រូក និង​រវាង​សត្វ​ក្តាន់ និង​សត្វ​ឆ្មា ហើយ​ជាង​នេះ​ទៅ​ទៀត ខ្ញុំ​បា​ន​ឃើញ​សត្វ​ស្វា​អូរង់អ៊ូតង់​ចិញ្ចឹម​កូន​ខ្លា​បីបួ​នក្បា​លដូ​ច​កូន​វា​បង្កើត។

ពេល​ដែល​ខ្ញុំ​គិត​អំពី​មិត្ត​ភាព​ដែល​ខុស​ពី​ធម្មតា ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រីក​រាយ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ការពិពណ៌​នា អំពី​សួន​ច្បា​អេដែន។ ក្នុង​ការ​ពិពណ៌នា​នោះ អ័ដាំម និង​នាង​អេវ៉ា បាន​រស់​នៅ ដោយ​ភាព​សុខ​ដម ជា​មួយ​ព្រះ និង​ជា​មួយ​គ្នា។ ហើយ​ដោយ​សារ​ព្រះ​ទ្រង់​ប្រទាន​រុក្ខ​ជាតិ ជា​អាហារ​ដល់​ពួក​គេ ខ្ញុំ​ក៏​បាន​ស្រមៃ​ថា សូម្បី​តែ​សត្វ​ក៏​បាន​រស់នៅ​ដោយ​សុខ​សាន្ត​ជា​មួយ​គ្នា​ផង​ដែរ(លោកុប្បត្តិ ១:៣០)។ ប៉ុន្តែ ទិដ្ឋ​ភាព​ដ៏​ស្រស់​ស្អាត​នេះ ត្រូវ​បាន​បំផ្លាញ នៅ​ពេល​ដែល​អ័ដាំម និង​នាង​អេវ៉ា​បាន​ធ្វើ​អំពើ​បាប​(៣:២១-២៣)។ សព្វ​ថ្ងៃ​នេះ យើង​មើល​ឃើញ​ទុក្ខ​លំបាក និង​ការ​ប៉ះទង្គិច​គ្នា​មិ​នចេះ​ឈប់ នៅ​ក្នុង​ទំនាក់​ទំនង​របស់​មនុស្ស និង​ស្នា​ព្រះ​ហស្ត​​​ដទៃ​ទៀតរបស់​ព្រះ​។​

ប៉ុន្តែ ហោរា​អេសាយ បាន​ធានា​ដល់​យើង​ថា ថ្ងៃ​ណា​មួយ “ឆ្កែ​ព្រៃ​នឹង​នៅ​ជា​មួយ​នឹង​កូន​ចៀម ឯ​ខ្លារខិន នឹង​ដេក​នៅ​ជា​មួយ​នឹង​កូន​ពពែ ឯ​កូន​គោ និង​សិង្ហ​ស្ទាវ”(១១:៦)។ មនុស្ស​ជា​ច្រើន​បាន​កាត់​ស្រាយ​បទ​គម្ពីរ​នេះ​ថា ពេល​អនាគតនោះ នឹង​មក​ដល់​ពេល​ដែ​លព្រះ​យេស៊ូវ​យាង​មក​វិញ​ម្តង​ទៀត ដើម្បី​គ្រង​រាជ។ ពេល​ទ្រង់​យាង​មក​វិញ ការ​បែក​បាក់​នឹង​លែង​មា​នទៀត ហើយ “​គ្មាន​​សេច​ក្តី​ស្លាប់ ឬ​​សេចក្តី​​សោក​​សង្រេង ឬ​​សេចក្តី​​​យំ​​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្តី​មុន​ទាំង​ប៉ុន្មាន…