តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ C. P. Hia

មិនគ្រាន់តែនៅមានជំនឿ

ក្នុង​ខែមេ​សា ឆ្នាំ១​៩៣៧ កង​ទ័ព​រប​ស់​លោ​ក​មូសូលីនី​(Mussolini) នៃ​ប្រទេស​អ៊ីតាលី​ បាន​ឈ្លា​នពា​​ន​ប្រទេស​អេធីយ៉ូពី ធ្វើ​ឲ្យ​បេសក​ជន​ទាំ​ង​អស់ ដែល​កំពុង​ធ្វើ​ការ​បម្រើ​ព្រះ ក្នុង​តំបន់​វ៉ល​ឡាម៉ូ ត្រូវ​បង្ខំ​ចិត្ត​គេ​ចចេ​ញ​ពី​ប្រទេស​អេធីយ៉ូពី​។ ពួក​គេ​បាន​បន្សល់​ទុ​ក​គ្រីស្ទ​បរិស័ទ​តែ៤៨​នាក់ ដែល​ទើប​ទទួ​លជឿ​ព្រះ​ថ្មី​ៗ​ និង​មាន​តែ​កណ្ឌ​ព្រះគម្ពី​រ​ម៉ាកុស​ប៉ុណ្ណោះ សម្រាប់​ចម្អែត​វិញ្ញាណ​របស់​ខ្លួន ឲ្យមា​ន​ការ​លូត​លា​ស់។ ក្នុង​ចំណោម​ពួ​ក​គេ មាន​មនុស្ស​តែ​ពីរ​បី​នាក់ទេ​​ ដែល​ចេះ​អាន​អក្សរ​។ ប៉ុន្តែ ពេល​ដែ​លពួ​ក​បេសក​ជន​ធ្វើ​ដំណើរ​ត្រឡប់​មក​រក​ពួក​គេវិ​ញ ក្នុង​ពេល​៤​ឆ្នាំ​ក្រោយ​មក​ទៀ​ត ពួក​គេ​ក៏បា​នរ​ក​ឃើ​ញថា​ ពួកជំ​នុំ​មួយ​នោះ ​មិន​គ្រាន់​តែនៅ​ប​ន្តរ​មាន​ជំនឿប៉ុ​ណ្ណោះ​ តែថែ​ម​ទាំង​កើន​ចំនួន​ដល់​១​ម៉ឺន​នាក់​ទៀត​ផង!

ពេល​ដែល​សាវ័ក​ប៉ុល​ត្រូវ​គេបង្ខំ​ឲ្យចា​កចេ​ញ​ពី​ទីក្រុង​ថែស្សាឡូនិច​(មើល កិច្ចការ ១៧:១-១០) គាត់​ចង់​ដឹ​ងថា​ គ្រីស្ទ​បរិស័ទ​មួយក្រុ​ម​តូចនៅ​ក្រុង​ថែស្សាឡូនិច ដែល​គាត់​បាន​ចាក​ចេញ​នោះ ​នៅប​ន្ត​មាន​ជំនឿ​ទៀត​ឬអ​ត់(១ថែស្សាឡូនិច ២:១៧)។ ​ក្រោយ​មក ពេល​ដែល​លោកធី​ម៉ូថេ ទៅសួ​រ​សុខ​ទុក្ខ​ពួក​ជំនុំ​នៅ​ក្រុង​ថែស្សាឡូនិច គាត់​បាន​នាំដំ​ណឹង​ទៅ​ដល់​សាវ័ក​ប៉ុល នៅ​ក្រុង​អាថែន អំពី “សេចក្តី​ជំនឿ និង​សេច​ក្តី​ស្រឡាញ់​”(៣:៦)។ ពួក​​គេ​បាន​ក្លាយ​ជា “គំរូ​ល្អ” ដល់​គ្រីស្ទប​រិស័ទ ក្នុង​តំបន់​ជិត​ខាង ក្នុង​ស្រុក​ម៉ាសេដូនា និង​ស្រុក​អាខៃ(១:៨)។

សាវ័កប៉ុ​លមិ​ន​ដែល​យក​ស្នាដៃ សម្រាប់​ចំនួន​នៃ​ពួក​ជំនុំ​ដែល​បាន​កើនឡើ​ង ក្នុង​ការ​ងារ​របស់​គាត់ឡើ​យ។ ហើយ​គាត់​ក៏មិ​ន​បាន​ថា ការ​នោះ​ជា​ស្នាដៃរ​បស់​អ្នក​ផ្សេង​ដែរ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​សរសើរ​ដំកើង​ព្រះ។   គឺដូ​ច​ដែល​គាត់​បានស​រសេរ ​ ក្នុង​សំបុត្រ​របស់គា​ត់ថា​   “​ខ្ញុំ​​បាន​​សា​ប​ព្រោះ អ័ប៉ុឡូស​​ជា​​អ្នក​​ស្រោច តែ​​ដែល​​បាន​ដុះ​ឡើង នោះ​គឺ​ព្រះ​បាន​ធ្វើ​វិញ”(១កូរិនថូស…

រង្វាន់ដ៏ស្ថិតស្ថេរ

មាន​កីឡា​ករផ្នែក​​កាយ​សម្ព័ន្ធ​ ​ជន​ជាតិ​អ៊ុយក្រែ​ន​ម្នា​ក់ ឈ្មោះឡា​រីសា ឡាទីនីណា(Larisa Latynina) បានបំ​បែក​ឯក​ត្ត​កម្ម ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិ ដោយ​ទទួល​បាន​មេដាយ ចំនួន​១៨។ គាត់ឈ្នះ​​បា​នមេដាយ​ទំាង​នោះ ក្នុង​ការ​ប្រកួត​កីឡា​អូឡាំ​ពិក ក្នុង​ឆ្នំា ១៩៥៦ ១៩៦០ និង​ឆ្នាំ១៩៦៤។ គាត់​បាន​ធ្វើ​ជា​ម្ចាស់​ឯកត្ត​កម្ម​នេះអ​ស់រ​យៈ​ពេល​៤៨​ឆ្នាំ រហូតដ​ល់​ពេល​ដែល​លោក​ម៉ៃឃល ភែពស៍(Michael Phelps) បាន​​ជំនួស​តំណែង​របស់​គាត់ ដោយ​បំបែក​ឯក​ត្ត​កម្ម​ថ្មីមួយទៀ​ត ដោយ​ប្រកួត​បាន​មេដាយ​មាស​ទី​១៩ ក្នុង​​ការ​ប្រកួ​តហែល​ទឹ​ក​សេរី ចម្ងាយ២០០ម៉ែត្រ ត្រឡប់​ចុះឡើ​ង៤​ដង ក្នុង​ការ​ប្រកួត​កីឡា​អូឡាំ​ពិក​ឆ្នាំ​២០១២ នៅ​ក្រុង​ឡុងប្រទេស​អង់​គ្លេស។ ក្រោយ​មកទស្សនា​វដ្តីកា​យ​​​សម្ព័ន្ធ​អន្ត​រ​ជាតិ បាន​ចេញ​ផ្សាយ​ថា “គេហា​ក់ដូ​ច​ជា​បាន​ភ្លេច​អ្នក​ស្រី​ឡាទីនីណា​ហើយ គេ​ស្គាល់​ឈ្មោះគា​ត់ ​តែនៅ​ក្នុ​ង​ប្រវត្តិ​នៃកា​រប្រ​កួត​ប៉ុណ្ណោះ”។ ពេល​ដែល​សហភាព​សូវៀត​​​ដួល​រំលំ “គេក៏​បាន​ឈ​ប់នឹក​ចាំអំ​ពីគា​ត់តែ​​ម្តង​”។

យ៉ាងណា​មិញ​ សាវ័ក​ប៉ុល​បាន​រំឭក​យើងថា​ ជួនកាល គេ​មិន​នឹក​ចាំ​អំពី​កិច្ច​ការដែល​យើង​បាន​ខិត​ខំ​ធ្វើ​ឡើយ។ កីឡាក​រ​​ដែល​ប្រកួត​គ្នា គេ​​​ខំ​​​អត់​​សង្កត់​​ចិត្ត​​គ្រ​ប់​ជំពូក គឺ​ធ្វើ​ដូច្នោះ ដើម្បី​ឲ្យ​បាន​តែមេដាយ​ដែល​ត្រូវពុកផុយ(១កូរិនថូស ៩:២៥)។ មេ​ដាយ​នោះមិ​ន​គ្រាន់​តែ​សាប​សូន្យ​ប៉ុណ្ណោះទេ​ តែយូ​រ​ៗ​ទៅ ​គេក៏នឹ​ង​លែង​នឹក​ចាំអំ​ពីស្នាដៃ​ដែល​កីឡាក​រនោះ​​បានសម្រេច​ផង​ដែរ។ បើសិ​ន​ជាកី​ឡាករ​អាច​លះ​បង់​​​ខ្លាំងយ៉ាងនេះ​ ដើម្បី​ឲ្យ​បាន​រង្វាន់​ក្នុង​លោកិយ ដែល​មិន​ស្ថិត​ស្ថេរ​ទៅហើ​យ ចុះទំ​រំា​តែ​យើង​ដែល​ជាអ្ន​កដើ​រ​តាម​ព្រះគ្រី​ស្ទ​វិញ តើ​គួរតែ​​មា​នការខិត​ខំ​ខ្លាំង​ជាង​អម្បាល​ម្មាន​ទៀត ដើម្បី​ឲ្យ​បាន​មកុដ​ដែល​មិន​ចេះពុ​ក​ផុយ?(១ធីម៉ូថេ ៤:៨)

ការ​លះប​ង់ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​កី​ឡាករ នាំឲ្យ​​ពួកគេ​ទទួលបា​ននូ​វ​រង្វាន់​ជាមេ​ដាយ កម្រង​ផ្កា និង​ប្រាក់​ជាដើ​ម។ ប៉ុន្តែ កូនរ​បស់​ព្រះ…

ពានរង្វាន់សន្តិភាព

លោក អាល់ហ្វ្រេឌ ណូបែល(Alfred Nobel) រក​បាន​ប្រាក់​យ៉ាង​​ច្រើន ​​ពីកា​រ​ច្នៃប្រ​ឌិត​រំសេវ​ផ្ទុះ ដែល​បាន​ផ្លាស់​ប្ដូរ​របៀប​​នៃ​ការ​ធ្វើ​សង្រ្គាម​។ ក្រោយ​មក រំសេវ​ផ្ទុះបា​ន​នាំឲ្យ​មានវិ​នាសក​ម្មយ៉ា​ងធ្ង​ន់​ធ្ងរ ក្នុ​ងស​ម័យ​ស​ង្រ្គាម ប្រហែល​មក​ពីហេតុនេះ​ហើយ បាន​ជា​គាត់បានធ្វើ​ពា​ក្យបណ្ដាំមួ​យ​ ឲ្យគេ​ធ្វើ​កម្មវិ​ធីប្រ​គល់​ពាន់រ​ង្វាន់​ពិសេស​មួយ ជា​ប្រចាំឆ្នាំ ដល់អ​ស់​អ្នក​​ណា​​ដែល​បា​នខិ​ត​ខំធ្វើ​ការ ដើម្បី​លើកស្ទួយ​​ឲ្យ​​មា​នស​ន្តិភា​ព។ សព្វ​ថ្ងៃនេះ​ គេហៅ​​ពាន​រង្វាន់​នោះថា​ ពានរង្វាន់​ណូបែល​សន្តិ​ភាព។

ការ​ដែល​ព្រះ​បាន​ចាត់​ព្រះរាជ​បុត្រាព្រះ​អង្គ ឲ្យ​យាង​ចុះ​មកក្នុង​លោកិយនេះ​ ជាកា​រ​បង្ហាញ​ចេញ​នូវ​សន្តិភា​ព​​របស់​ព្រះអ​ង្គ ដល់​​ពិភព​​លោ​កយើ​ង​​នេះ​។ នៅពេ​ល​​ព្រះយេ​ស៊ូវ​​បានប្រ​​សូត្រ​​មក ​ ពួក​ទេវតាបា​នថ្លែ​ងព្រះ​រាជសា​រ ​យ៉ាងច្បា​ស់លា​ស់ មិន​ឲ្យមា​ន​ការ​ច្រឡំ ដល់​ពួក​អ្នក​​គង្វា​ល​ចៀ​ម​ថា ​“សេចក្ដី​សុខ​សាន្ត​នៅ​ផែនដី នៅ​កណ្ដាល​មនុស្ស ដែល​ជាទី​គាប់​​​ព្រះហឫទ័​យដ​ល់ទ្រ​ង់”(លូកា ២:១៤)។

តាម​ព្រះគ​ម្ពីរ អត្ថ​ន័យ​​នៃ​ពា​ក្យថា សន្តិ​ភាព ជា​ដំបូង​​បង្អស់​​គឺនិយាយ​សំដៅទៅ​លើ សន្តិ​ភាពជាមួ​យ ព្រះ(រ៉ូម ៥:១)។ អំពើបា​ប​ធ្វើ​​ឲ្យ​​យើង​ត្រឡប់​​​ជា​ខ្មាំង​សត្រូវ​​នឹ​ងព្រះ(ខ.១០) ប៉ុន្តែ​ ការដែ​ល​ព្រះយេស៊ូវ​បាន​យាង​ចុះម​កផែ​ន​ដី ​និង​ការសុគត​​នៅ​លើ​ឈើ​ឆ្កាង​ បាន​បង្វែរ​​សេចក្ដី​ក្រោធ​​របស់​​​ព្រះចេ​ញ។ ឥឡូវនេះ យើង​អាច​ទទួល​​ផ្សះ​ផ្សា​​​ជា​មួយ​​នឹ​ងព្រះ​អង្គ​វិញ។ ព្រះយេស៊ូវ​បាន​ផ្សះ​ផ្សារ​ទំនាក់​ទំនង​​របស់​យើង ឲ្យ​បាន​ជា​មេត្រី​​នឹងព្រះ​រួច​​ហើយ ឥឡូវ​នេះ ព្រះអ​ង្គ​​ជួ​យឲ្យ​​យើងអាច​ផ្តួល​រំលំ​រនាំង​នៃទំនាក់​ទំនង​រវាង​យើង និង​អ្នក​ដទៃ​។

សន្តិភា​ពមួ​យប្រ​ភេទ​ទៀត​​ គឺការមាន​សេចក្តីសុ​ខសា​ន្ត​​ របស់ ព្រះ(ភីលីព ៤:៧)។ យើង​មិន​ចាំបា​ច់ត្រូ​វ​​មាន​​ការ​ថប់បារម្ភ​​អំ​ពីរឿ​ង​​អ្វីទាំ​ងអស់ ដ្បិត​​យើ​ងដឹ​ង​ថា យើង​អាចទូ​លដ​ល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​​សំណូ​ម​​របស់​យើង​​បាន។

ព្រះយេស៊ូវ​បាន​នាំម​កនូ​វ​​សន្តិ​ភាព ឬសេច​ក្តីសុ​ខ​សាន្ត​ហើ​យ…

ក្តី​សង្ឃឹម​ដ៏​មា​ន​ពរ

មាន​ហោរា​ក្លែង​ក្លាយ​ច្រើន​ណាស់ ដែល​បាន​ថ្លែង​ទំនាយ អំពី​កាល​បរិច្ឆេទ​នៃ​ចុង​បញ្ចប់​នៃ​ពិភ​ព​លោ​ក តែ​​ថ្ងៃខែ​​ដែល​ពួក​គេបាន​ទាយនោះ ​ក៏​បាន​កន្ល​ង​ផុត​ទៅ ហើយ​​ពិភព​លោក​នៅ​តែមិ​នទា​ន់ដ​ល់ទី​បញ្ចប់ ដូច​បទ​ទំនាយ​របស់​ពួក​គេ​ឡើយ។ បទ​ទំនាយ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​មាន​កា​​រ​ថប់​បារម្ភ ហើយ​ច្រើន​តែ​ធ្វើ​ឲ្យ​ពួក​គេមាន​ការ​ភ័យ​ខ្លាច​ទៀត​ផង។ ត្រង់​ចំណុ​ច​នេះ ព្រះគ​ម្ពី​រ​ពិ​ត​ជា​បាន​ចែង​អំពី “ថ្ងៃ​នៃព្រះ​អម្ចាស់” ដែល​ជា​ថ្ងៃ​ព្រះអង្គ​យាង​មក​វិញ​ម្តង​ទៀត។ ថ្ងៃនោះ​នឹ​ងម​ក​ដល់ ប៉ុន្តែ មាន​តែ​ព្រះ​ទេ​ដែល​ដឹង​ថា ព្រះយេ​ស៊ូវ​នឹង​យាង​មក​នៅ​ថ្ងៃ​ណា។ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ត្រូវ​រង់​ចាំ​ថ្ងៃ​នោះ​ឯង។ យ៉ាង​ណាមិ​ញ សាវ័ក​ពេត្រុស​បាន​ប្រាប់​យើង​ អំពី​របៀបដែ​ល​អ្នក​ជឿ​ព្រះ អាច​រ​ស់​នៅ ដោយ​អំណរ​ ដោយ​មាន​គោល​បំណង ខណៈ​ពេលដែល​យើង​កំពុង​រង់​ចាំ​ថ្ងៃ​នោះ​មក​ដ​ល់(១ពេត្រុស ៣:១០-១៨)។ គឺ​យើង​អាច​រស់​នៅ ដោយមើ​ល​ទៅនគរ​ស្ថាន​សួគ៌ និង​រស់​នៅ​ក្នុង​ជីវិត ដែល​ថ្វាយ​ព្រះកិត្តិ​នាម​ដល់​ព្រះ​គ្រីស្ទ(ខ.១១)។ ហើយ​យើង​អាច​ពិនិត្យ​មើលក្នុង​ចិត្ត​យើង ដោយ​មាន​ចិត្ត​ឧស្សាហ៍ ឲ្យ​​ព្រះ​អង្គ​​បា​ន​​ឃើញ​យើង​ជា​​ឥ​ត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​មាន​សេចក្តី​មេត្រី​នឹងព្រះអង្គ(ខ.១៤)។ រួច​យើង អាច​មើល​ទៅ​ខាង​ក្រៅ​ខ្លួ​ន​យើង​ ដោយ​ប្រុង​ប្រយ័ត្ន មិន​ឲ្យ​វង្វេង​ចេញ​តាម​ឥទ្ធិ​ពល​អាក្រក់​របស់​អ្នក​ដទៃ(ខ.១៧)។

តើ​យើង​អាច​ធ្វើ​ការ​ទាំង​អស់​នេះ ដោយ​របៀប​ណា? គឺ​ដោយ “​ចំរើន​​ឡើង​ក្នុ​ង​​ព្រះ​គុណ ហើយ​​ក្នុង​​កា​រ​​ស្គាល់​​ដ​ល់​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអ​ម្ចាស់ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា”​(ខ.១៨)។ ពេល​ដែល​បុគ្គ​លិក​លក្ខណៈ​របស់​យើងមា​ន​ការ​លូត​លាស់ តាម​រយៈ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ នោះ​យើ​ងក៏​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​បន្ទូល​ដ៏​រស់។ ព្រះ​វិញ្ញាណ​បរិសុទ្ធ ប្រើ​ព្រះ​បន្ទូល​ព្រះ ដើម្បី​ដឹក​នាំ​យើង ក្នុង​ការ​រស់​នៅ​ឲ្យ​បាន​ត្រឹម​ត្រូវ។

អ្នក​ដើរ​តា​ម​ព្រះយេស៊ូវ មិន​គួរ​មានការ​ភ័យ​ខ្លាច ចំពោះថ្ងៃ​ដែល​ព្រះ​អម្ចាស់​យាង​មក​វិញ​ម្តង​​ទៀត​ឡើយ។ ដ្បិត​ព្រះ​ដ៏​ជា​មហា​ក្សត្រ​ នឹង​យាង​មក​វិញ…

ការហោះហើរ ត្រូវបានបញ្ជាក់

មាន​ពេល​មួ​យ ការ​ធ្វើដំ​ណើរ​រប​ស់ខ្ញុំតា​មយ​ន្តហោះ​ ទៅកា​ន់ក្រុ​ង​ហ្វ្រែង​ហ្វ៊ត ត្រូវ​បាន​ពន្យាពេ​ល ដោយសារ​មាន​ព្យុះ​រន្ទះ។ គេបា​នប្រា​ប់​យើង​ថា យើង​នឹង​បាន​ធ្វើដំ​ណើរ នៅ​ពេល​ល្ងាច​ថ្ងៃ​ស្អែក ប៉ុន្តែ ពេល​ដែល​យើង​មក​ដល់​ច្រក​ចូល គេ​បែរ​ជាប្រា​ប់យើ​ង ឲ្យ​នៅ​រង់​ចាំ​ជើង​ហោះហើរ​មួយ​ទៀត ព្រោះ​ជើង​ហោះ​ហើរ​នោះ​បាន​ពេញ​ហើយ។ ពេ​លនោះ​ ខ្ញុំក៏​បា​នឆ្ង​ល់​ថា តើ​នេះ​គ្រាន់​តែ​ជាកា​រជូន​​ដំណឹងខុ​ស ឬ​នេះ​ជារ​បៀប​ដែល​គេយ​ក​រួច​ខ្លួន ពេល​​ដែល​មាន​ការ​ខក​ខាន​ដំណើរ។ ពួក​គេគួរ​តែ​ប្រាប់​អ្នកដំ​ណើរ​អំពី​ការ​ពិត តាំង​ពី​ដំបូង ដើម្បី​កុំ​ឲ្យ​ពួក​គេមាន​ការ​ខក​ចិត្ត។

ប៉ុន្តែ ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះ ដែល​ព្រះអ​ង្គ​មិន​ដែល ធ្វើការ​របៀប​នេះ​ឡើយ។ ព្រះអង្គ​ប្រា​ប់​យើង​យ៉ាង​ច្បាស់ អំពី​របៀប​ទៅ​នៅន​គរ​ស្ថាន​សួគ៌។   ព្រះ​គម្ពីរ​បានចែ​ង​ថា   “​គ្រប់​​​គ្នា​​បាន​​ធ្វើ​​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ”(រ៉ូម ៣:២៣)។ ជា​ដំបូង ព្រះអង្គ​បា​ន​បង្ហាញ​យ៉ាងច្បាស់ អំពី​និស្ស័យ​បាប​របស់​មនុស្ស ក្នុងព្រះគ​ម្ពី​រលោកុប្បត្តិ ជំពូក៣ ហើយ​បន្ទាប់​មក ទ្រង់​ក៏បា​នប្រ​ទាននូ​វដំ​ណោះស្រា​យយ៉ា​ង​គ្រប់​គ្រាន់ ដើម្បីស​ង្រ្គោះ​យើង​ឲ្យ​រួច​ពីបាប។ បទ​គម្ពីរ​រ៉ូម ៣:២៤ បាន​ចែង​អំពី​ដំណោះស្រាយ​​នេះ យ៉ាង​ដូច​នេះថា​ “​ដោយ​ពឹង​ដល់​ព្រះគុណ​ទ្រង់ នោះ​យើងបាន​រាប់​ជា​សុចរិត ដោយសារ​សេចក្តី​ប្រោស​លោះ ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ”។ ព្រះបា​នចា​ត់​ព្រះរាជ​បុត្រាទ្រង់​ ដែល​គ្មាន​បាប​សោះ ឲ្យ​មក​សុគត​ដើម្បី​លោះបាប​យើង។ ការ​សុគត​របស់​ទ្រង់ នៅលើឈើ​ឆ្កាង បាន​ផ្តល់​ឲ្យ​យើង​នូវ​ការ​អត់​ទោស​បាប។ ដូច​នេះ ដើម្បី​ឲ្យ​យើង​បាន​រួច​ពីបាប យើង​គ្រាន់​តែ​ទទួល​អំណោយ​នៃ​សេចក្តី​សង្រ្គោះ ដោយ​ឥត​គិត​ថ្លៃ ដោយ​ជំនឿ​របស់​យើង។ ដូច​នេះ ខ្ញុំ​មាន​អំណរណា​ស់…

ការនៅជាប់នឹងព្រះ

នាពេលព្រឹកថ្ងៃមួយ បន្ទាប់ពីខ្ញុំក្រោកពីដំណេក ខ្ញុំក៏បានដឹងថា អ៊ីនធើ​ណែត​នៅ​ផ្ទះ​ខ្ញុំ បាន​ដាច់​ហើយ​។ អ្នក​ផ្តល់​សេវ៉ា​កម្ម​រប​ស់ខ្ញុំ ​បាន​ធ្វើ​តេស្ត​ខ្លះ​ៗ ហើយ​ក៏បា​នស​ន្និដ្ឋា​នថា ខ្ញុំ​ត្រូ​វផ្លា​ស់ប្តូរ​ម៉ូដិម​ថ្មី ដើម្បី​ឲ្យ​អ៊ីន​​ធើ​ណិត​​ដំណើរ​ការ​ដូច​ដើម​វិញ ប៉ុន្តែ ពួក​គេអា​ច​ផ្លាស់​ឲ្យ​ខ្ញុំ​យ៉ាង​ឆាប់​បំផុត នៅ​ថ្ងៃ​ស្អែក។ ខ្ញុំ​ក៏មាន​កា​រ​ស្រង៉ាក​ចិត្ត​បន្តិច ពេល​ដែល​ខ្ញុំគិ​តអំ​ពី​ការ​រស់​នៅ ដោយ​គ្មាន​អ៊ីន​ធើណែត​ប្រើ ​ក្នុង​រយៈ​ពេល​២៤​ម៉ោ​ង។ ខ្ញុំក៏​គិ​តថា​ តើ​ខ្ញុំ​អាច​រស់​ដោយ​របៀ​បណា​ បើ​គ្មាន​អ៊ីន​ធើណែត​ប្រើ។

បន្ទាប់​មក​ខ្ញុំ​ក៏សួ​រខ្លួ​នឯ​ង​ថា​ តើខ្ញុំ​មា​នកា​រ​ស្រង៉ាក​ចិត្ត​ផង​ដែរ​ឬ​ទេ បើសិ​ន​ជា​ទំនាក់​ទំនង​ដែល​ខ្ញុំ​មាន​ជាមួ​យ​ព្រះ ​ត្រូវ​បាន​កាត់​ផ្តាច់​អ​ស់រ​យៈ​ពេ​ល១​ថ្ងៃ​? យើង​អាច​ប​ន្ត​ភ្ជាប់​ទំនាក់​ទំន​ងជា​មួ​យព្រះ​ ដោយ​ចំណា​យពេ​លជា​មួយ​ព្រះ​បន្ទូល​ទ្រង់ និង​នៅក្នុ​ងកា​រ​អធិស្ឋានបា​នគ្រ​ប់​ពេល។ បន្ទាប់​មក យើង​ត្រូ​វ​ធ្វើ​ជា “អ្នក​ប្រព្រឹត្ត​តាម​ព្រះបន្ទូ​ល​ព្រះ”(យ៉ាកុប ១:២២-២៤)។

អ្នក​និព​ន្ធទំ​នុក​ដំកើង ជំពូក ១១៩ បាន​ទទួល​ស្គាល់ សារៈ​សំខាន់​នៃ​កា​រ​នៅ​ជាប់​ជា​មួយនឹងព្រះ​។ គាត់​បាន​ទូល​សូម​ឲ្យ​ព្រះ បង្រៀន​​ផ្លូ​វ​នៃ​​អស់​ទាំង​បញ្ញត្ត​ទ្រង់​​មក​​គាត់(ខ.៣៣-៣៤)។ បន្ទាប់ម​ក គាត់​ក៏បា​នអ​ធិស្ឋាន​ថា គាត់រក្សាទុ​កឲ្យ​អស់​ពីចិ​ត្តរ​បស់​គាត់​(ខ.៣៤) ហើយ​ដើរ​​ទៅ​​តាម​​ផ្លូវ​ច្រក​នៃ​សេចក្តី​បង្គាប់របស់​ទ្រង់(ខ.៣៥) ហើយង្វែរ​ភ្នែក​របស់គាត់ មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍(ខ.៣៧)។ អ្នក​និពន្ធ​ទំនុក​ដំកើង “នៅជា​ប់” ជា​មួយ​ព្រះ ដោយជ​ញ្ជឹង​គិត ហើយអនុវត្តតា​មព្រះ​ប​ន្ទូល​ទ្រង់។

ព្រះបា​នប្រ​ទា​នឲ្យ​យើង​មា​នព្រះបន្ទូ​​លទ្រង់ ​​ជា​ចង្កៀង​ដល់​ជើង​យើង ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ ដែល​នាំយើ​ងទៅ​រ​កទ្រ​ង់។–C.P. Hia

 

រឹងមាំតាមរយៈទុក្ខលំបាក

ជា​ញឹក​ញាប់ កម្ម​វិធី​ថ្វា​យ​ប​ង្គំ​ព្រះនៅ​ព្រះ​វិហារ ច្រើន​តែប​ញ្ចប់ ដោយ​ការ​អ​ធិស្ឋា​ន​សូ​មព្រះ​ព​រ។ ហើយ​ការ​អធិ​ស្ឋាន​សូ​មព្រះ​ពរ ដែល​គេប្រើ​ជា​ទូ​ទៅ​នោះ​ គឺជា​កា​រអធិស្ឋាន​តា​ម​លំនាំ​នៃសេ​ច​ក្តីប​ញ្ច​ប់ ក្នុង​សំ​បុត្រ​ទីមួយ​របស់​សាវ័ក​ពេត្រុស ដែល​ចែង​ថា​ “​សូមព្រះ​ទ្រង់​មេត្តា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ឡើង ក្នុង​ខណៈ​ក្រោយ​ដែល​បាន​រង​ទុក្ខ​បន្តិចហើយ”(១ពេត្រុស ៥:១០)។ តែ​ជួនកា​​ល នៅក្នុងកា​រអ​ធិ​ស្ឋា​ននេះ​ ​គេ​បាន​លុ​ប​ចោល​ឃ្លា​ដែ​ល​ថា “បន្ទាប់ពីអ្នកបា​នរ​ងទុ​ក្ខបន្តិចហើ​យ”។​ តើដោ​យ​សា​មូល​ហេ​តុ​​អ្វី?ប្រហែលមក​ពី​ ការ​និយា​យ​អំ​ពី​ការរង​ទុ​ក្ខ មិន​ពិរោះ​ស្តាប់ហើយ​មើល​ទៅ​។

ទោះ​បីជា​យ៉ា​ង​ណា​ក៏​ដោ​យ ត្រង់ចំ​ណុ​ច​នេះ យើង​មិន​គួ​រ​មាន​កា​រភ្ញា​ក់​ផ្អើ​លឡើ​យ​ ពេ​ល​ដែល​ទុ​ក្ខលំ​បា​កកំ​ពុងកើតមា​នក្នុ​ង​ជី​វិត​យើង។ សាវ័ក​ប៉ុល​បា​ន​ដឹង​យ៉ា​ង​ច្បាស់​ថា​ ការរ​ង​ទុ​ក្ខ​មាន​កា​រ​លំ​បាក​ប៉ុ​ណ្ណា បាន​ជា​គា​ត់ស​រសេរ​ក្នុងសំ​បុត្រ​របស់​គាត់​ថា​ “ឯ​អស់​អ្នក​ណា​ដែល​ចង់​រ​ស់ ដោយ​គោរព​ប្រតិបត្តិ​ដល់​ព្រះគ្រីស្ទយេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្តី​បៀត​បៀន​ដែរ”(២ធីម៉ូថេ ៣:១២)។

បើសិន​ជា​យើង​រ​ស់​នៅ​ ដោយ​ការ​ចុះ​ចូ​ល​ព្រះ(​១ពេត្រុស ៥:៦) ហើយ​តយុទ្ធនឹ​ង​អារក្ស (ខ.៩) នោះយើង​អា​ច​រំពឹ​ង​ថា​ គេនឹ​ង​និយា​យប​ង្ខូច​យើ​ង​ គេ​មិន​យ​ល់​អំ​ពី​យើង​ ហើយ​ថែម​ទាំង​កេងចំណេញពី​យើ​ងទៀ​​ត។ តែសា​វ័​ក​ពេត្រុ​ស​បា​ន​មាន​ប្រសា​ស​ន៍​ថា ព្រះ​ទ្រង់មា​ន​គោលបំណងច្បាស់​លា​ស់ ពេល​ដែ​ល​ទ្រង់​អ​នុញ្ញាត​ឲ្យមា​ន​កា​រ​រង​ទុ​ក្ខ​ទាំង​នោះ​កើត​ឡើ​ងចំ​ពោះ​​យើង។ គោលបំ​ណ​ង​រ​ប​ស់ទ្រ​ង់ គឺ​ដើ​ម្បី “ប្រោស​​ឲ្យ​​​អ្ន​ក​​រា​ល់​​គ្នា​​​បាន​​​គ្រ​ប់​​លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ឡើង”(ខ.១០)។

ផ្លូវដែល​ព្រះ​ទ្រង់​ដឹ​ក​នាំ​យើង​ ដើម្បី​ឲ្យ​យើង​លូតលា​ស់ខា​ង​វិ​ញ្ញាណ គឺច្រើ​ន​តែ​មា​ន​កា​រឆ្លងកាត់កា​រលំ​បា​ក ប៉ុន្តែ ការ​លំបា​កទាំ​ង​នោះ បានជួ​យធ្វើ​ឲ្យ​យើ​ងមា​ន​ភា​ពរឹងប៉ឹ​ងឡើ​ង ដើម្បី​តយុទ្ធនឹ​ង​ព្យុះ​នៃ​ជីវិ​ត នៅ​ពេល​អ​នា​គត។ សូម​ឲ្យ​ព្រះ​ទ្រ​ង់​ជួ​យឲ្យ​យើ​ង​ មានចិ​ត្ត​ស្មោះ​ត្រង់​ ពេល​ដែលយើ​ង​ព្យា​យា​មរ​ស់​នៅ​…

ប្រអប់ខ្មៅ

យន្តហោះពា​ណិជ្ជ​​កម្ម ផ្ទុក​ម៉ាស៊ីន​ថត​ពីរគ្រឿង ដែល​ផ្ទុក​ទិន្នន័​យ​ជើ​ងហោះហើរ​ ដែ​លគេ​ហៅថា​ “​ប្រ​អប់ខ្មៅ”។ ប្រអប់ខ្មៅ​​ទីមួ​យ ថត​ទុក​អំពី​ដំណើ​រការ និងស្ថា​នភា​ព​​របស់យន្តហោះ​ ហើយប្រ​អប់​ខ្មៅ​មួ​យ​ទៀត​ថតទុក​ នូវកា​រ​ស​ន្ទ​នា​រវាង អាកាស​យានិក ជាមួយ​នឹង​​អ្ន​​ក​គ្រប់គ្រងអា​កាសច​រណ៍ ដែលធ្វើ​ការ​នៅលើ​ដី​។ ប្រអប់ទាំ​ង​ពីរ​នេះ​ស្រោបដោ​យជា​តិអ៊ីសូឡង់ ដើម្បី​ការពារ​សី​តុណ្ហ​​ភា​ពក្តៅ​ខ្លាំង​​ ហើយបើ​សិ​នជាប្រអ​ប់​ទាំង​នេះ ធ្លាក់ទៅ​ក្នុ​ងទឹ​ក ក៏វា​អា​ចប​ញ្ជូន​រលកសញ្ញាមក​លើផ្ទៃ​ទឹ​កបា​ន​ដែរ​។ ក្រោយ​ពេលយ​ន្ត​ហោះធ្លា​ក់ គេស្វែង​រ​កប្រ​អ​ប់នេះ យក​ទៅវិ​ភា​គលើ​ទិន្នន័យយន្ត​ហោះយ៉ាងយកចិ​ត្ត​ទុ​កដា​ក់ ដើម្បី​កំណ​ត់​អំពី​មូ​ល​ហេតុ​នៃ​ការធ្លាក់​រប​ស់យ​ន្តហោះ​។​ អ្នកជំ​នាញ​សុវ​ត្ថិ​ភាព​ដែ​នអា​​កាសចង់រៀ​នអំ​ពី​កំហុស ដែល​យន្ត​ហោះនោះ​មាន​ ​កាលពី​អតី​ត​កាល ដើម្បីកុំឲ្យ​មា​នកំ​ហុ​ស​ដ​ដែ​ល នៅពេលក្រោយទៀត។

ក្នុង​នាម​ជាគ្រី​ស្ទបរិស័ទ យើង​ក៏គួ​ររៀនអំពី​កំហុសកាលពី​អតី​ត​កា​ល​ផង​ដែ​រ។ ឧទាហរណ៍ លោកប៉ុលបា​ន​លើកឡើ​ង អំពី​កំហុសខ្លះៗ​ដែ​ល​ជ​ន​ជាតិ​អ៊ី​ស្រា​អែ​ល​មាន កាលពួ​កគេ​ធ្វើ​ដំ​ណើរ​ពី​នគរ​អេស៊ីព្ទ ចូល​ទឹក​ដី​កា​ណាន។ បាន​ជាគា​ត់​សរ​សេរ​ថា​ ដោយ​សារ​ព្រះមិន​គា​ប់ព្រះ​ហ​ប្ញទ័​យនឹ​ង​ទ​ង្វើ​រពួ​ក​គេ​ ពួក​គេជា​ច្រើ​ន​បា​នស្លា​ប់​នៅទី​រ​ហោស្ថា​ន(១កូរិនថូស ១០:៥)។ ត្រ​ង់ចំ​ណុច​នេះ​ ​​លោកប៉ុ​ល​បាន​ព​ន្យ​ល់​ថា​ “​កា​រទាំ​ង​នោះ​បា​នកើត​ម​ក​ដ​ល់គេ​ទុក​ជាគំរូ ហើយបា​នក​ត់​ទុ​កស​ម្រា​ប់ជា​សេ​ច​ក្តីទូ​ន្មា​ន​ប្រ​ដៅ ​ដល់យើ​ង​រាល់​គ្នា​ដែ​ល​យើង​នៅ​គ្រា​ចុ​ងបំផុតនៃ​អស់​ទាំ​ង​កល្ប​”(ខ.១១)។

គ្រប់ទាំងអ​ត្ថ​បទ​គ​ម្ពីរ គឺ​ជាព្រះ​​​ទ្រង់​បា​នបញ្ចេ​ញ​ព្រះ​វិញ្ញា​ណប​ណ្តា​លឲ្យ​តែ​ង​ទេ ក៏​មានប្រយោជន៍​សម្រា​ប់​កា​រ​បង្រៀន​(២ធីម៉ូថេ ៣:១៦-១៧)។ សូម​អរ​គុ​ណ​ព្រះអ​ង្គ ដែល​បាន​ដឹកនាំ​យើ​ង​ខ្ញុំ​ តាម​រ​យៈព្រះ​បន្ទូ​លទ្រ​ង់​។–C.P.Hia

អំណោយទានសម្រាប់បម្រើ

ថ្ងៃមួយ ខ្ញុំបានក​ត់​សំ​គា​ល់ឃើ​ញ​ថា​ ពេលខ្ញុំកំ​ពុ​ង​បើកបររថយ​ន្ត ដែលប្រើ​​ច​ង្គឹះ​លេ​ខអូ​តូ​ ខ្ញុំ​ប្រើ​តែ​ជើ​ងស្តាំ​ប៉ុណ្ណោះ​​សម្រាប់​ការ​​​​ជាប់​ហ្រ្វាំ​ង និង​​​ជា​ន់​​ឈ្នា​​​​ន់​ល្បឿន។ ដូច​នេះ ជើងឆ្វេ​ង​អត់​មា​ន​ធ្វើកា​រ​អ្វី​សោះ។​ តើមាន​រឿង​អ្វីកើត​ឡើង បើសិ​ន​ជា​ខ្ញុំ​សម្រេ​ច​ចិ​ត្ត​ថា ​នឹង​ធ្វើ​ឲ្យ​ជើ​ងឆ្វេង​មានប្រ​យោ​ជ​ន៍នៅ​ក្នុ​ង​ការ​បើ​ក​បរ ​ដូ​ច​ជើង​ស្តាំ​ងដែ​រ​នោះ? តើមាន​ន័​យ​ថា ​ពេល​ខ្ញុំ​បើ​ក​បរ​ ​ខ្ញុំត្រូ​វ​ប្រើ​ជើងឆ្វេ​ងពា​ក់​ក​​ណ្តាល​ពេល ហើយ​​ជើង​ស្តាំ​ពា​ក់ក​ណ្តា​ល​ពេ​ល​ឬ​? បើ​អ្នក​​មិនធ្លាប់បា​ន​ធ្វើអ​ញ្ចឹ​ង​ទេ នោះសូ​ម​កុំ​សា​កល្ប​ង ប្រយ័ត្ន​មាន​គ្រោះ​​ថ្នាក់! បើ​សិន​ជា​យើ​ងមិ​ន​ដែ​ល​ទា​ម​ទា​ឲ្យអវ​យវៈនៃ​រូ​ប​កាយ​យើង មានការងា​រធ្វើ​ស្មើ​គ្នា​យ៉ាង​ដូ​ច​នេះទេ​​ ចុះ​ហេតុ​អ្វី​បានជា​ពេល​ខ្លះ​ យើងរំ​ពឹ​ងច​ង់​ឲ្យ​ពួ​កជំ​នុំ​ម្នា​ក់ៗ​​ធ្វើកា​រ​ងារបម្រើព្រះ​ឲ្យ​បាន​ស្មើ​ៗគ្នា​? នេះជាបញ្ហា​ដែ​ល​ពួក​ជំ​នុំ​នៅក្រុងរ៉ូ​ម បាន​ជួ​បប្រ​ទះ​ ក្នុ​ង​ស​តវ​ត្សរ៍​​ទី១​។ អ្នក​ខ្លះ​​មា​ន​​គំនិត​ខ្ពស់ លើស​​ជាង​​គំនិត ដែល​​គួរ​​​គប្បី​​​ឲ្យ​​គិត​(រ៉ូម ១២:៣) ដោយសា​រ​ខ្លួន​បានធ្វើកិច្ចការ ដែលអ្នកដទៃមិន​បានធ្វើក្នុង​ពួកជំ​នុំ។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​រំ​ឭ​កយើ​ង​ថា​ ​“​អវយវៈ​​ទាំង​អស់ មាន​ការងារ​ផ្សេងៗពី​គ្នា​”(ខ.៤)។ យើងមា​នអំ​ណោ​យទាន​ផ្សេ​ង​គ្នា តា​ម​ដែ​លព្រះ​គុ​​ណព្រះផ្តល់​ឲ្យ​យើ​ងទេ​ (ខ.៦)។ ទ្រង់បា​ន​ប្រទា​ន​អំណោ​យ​ទា​ន​នោះ​ សម្រា​ប់ឲ្យ​យើ​ង​បម្រើ​អ្នកដទៃ មិន​មែ​នដើ​ម្បី​ប​ម្រើប្រ​យោ​ជន៍​ផ្ទា​ល់​ខ្លួន​ឯ​ងទេ (ខ.៦-១៣)។ ការងារ​ប​ម្រើ​រប​ស់​យើ​ង ត្រូវតែមាន​លក្ខណៈឧស្សា​ហ៍ ​និ​ង​ព្យាយាម ដ្បិតយើ​ងកំ​ពុ​ង​តែ​បម្រើ​​ព្រះអ​ម្ចា​ស់ មិនមែនខំផ្គាប់​ចិត្តមនុស្សទេ (ខ.១១)។

ដូច​នេះ សូម​យើង​កុំងា​ក​មើ​ល​ឆ្វេ​ង​ស្តាំ ដើម្បី​រក​មើ​ល​ថា​ អ្នក​នេះ​ ឬ​អ្នក​​នោះ​កំពុ​ង​តែ​ធ្វើ ឬមិនធ្វើ​កា​រ​ណាមួ​យ​នោះ​ឡើយ​។​ តែ​ចូរ​យើ​ងក្រឡេចម​កមើ​ល របៀប​ដែល​ព្រះ​អា​ចប្រើ​យើ​ង សម្រាប់ន​គ​រ​រប​ស់​ទ្រង់​ ​នៅ​ថ្ងៃ​នេះ​វិ​ញ។ ទ្រង់បា​ន​ប្រ​ទានអំ​ណោ​យ​ទា​នដ​ល់​អ្ន​ក…

បានទទួលការសង្រ្គោះ

នៅឆ្នាំ២០១០ លោកម៉ាញូ​អែល ហ្កន់ហ្សា​លេ​ហ្ស(Manuel Gonzalez) ជាភ្នា​ក់ងា​រជួយ​​ស​ង្រ្គោះ​​ទីមួយ ដែល​បា​ន​ចុះទៅ​ក្រោ​ម​ដី ដើម្បី​ជួយស​ង្រ្គោះ​កម្មករ​ ៣៣នា​ក់​ ដែល​បាន​ជា​ប់​នៅក្នុ​ង​អណ្តូ​ង​រ៉ែអស់​៦​៩​ថ្ងៃ បន្ទាប់​ពីមាន​បន្ទុះ​ក្នុ​ង​អណ្តូ​ង​រ៉ែ​នោះ​។ គាត់​បា​នហ៊ា​ន​ប្រ​ថុយ​ជីវិត​របស់គា​ត់ ដោយ​ចុះ​ទៅក្រោ​ម​ដី​ ជម្រៅ​ជាង​៦​០​០​ម៉ែត្រ ដើម្បី​នាំពួ​ក​ក​ម្ម​ករ​ទាំ​ង​នោះ ​ឡើង​មក​ខា​ងលើ​។ ប្រជាជន​ទូទាំង​ពិ​ភ​ព​លោ​ក​មា​ន​កា​រ​ភ្ញាក់​ផ្អើ​ល​យ៉ា​ង​ខ្លាំង​ នៅពេ​ល​​ដែលបាន​ឃើញ​ក​ម្ម​ករ ត្រូវ​បា​ន​គេ​ជួ​យស​ង្រ្គោះ​ម្ត​ង​មួយៗ​ ឲ្យ​មាន​សេរី​ភា​ព​ឡើ​ង​វិញ។

យ៉ាងណា​មិ​ញ​ ព្រះគ​ម្ពី​របា​ន​ចែ​ងអំ​ពី​រឿ​ងជួ​យ​ស​ង្រ្គោះ​ដែលកា​ន់​តែ​អស្ចា​រ្យ​ជា​ង​នេះទៅ​ទៀ​ត​។ ដោយ​សារ​​អ័ដាំម និងនា​ង​អេវ៉ា​មិ​ន​ស្តា​ប់ប​ង្គា​ប់ព្រះ​ ​មនុ​ស្សទាំ​ង​អ​ស់​បាន​ធ្លា​ក់ចូល​ក្នុង​អំ​ពើ​បា​ប (លោកុប្បត្តិ ២:១៧ ៣:៦,១៩ រ៉ូម ៥:១២)។ ដោយសារ​មនុ​ស្ស​យើ​ងមិ​ន​អា​ច​រំ​ដោះ​​ខ្លួន​ឯ​​ងឲ្យមានសេ​រី​ភា​ពបា​ន​ នោះយើ​ង​ម្នា​ក់​ៗ​ត្រូវជួ​ប​សេច​ក្តី​ស្លា​ប់ ខាង​សាច់​ឈា​ម និងដ៏​នៅអស់​ក​ល្ប​ជានិច្ច។ ប៉ុន្តែ​ ព្រះបាន​ប្រ​ទាន​ព្រះ​ស​ង្រ្គោះ​​មួយ​អ​ង្គ​ គឺព្រះយេស៊ូវ​​​គ្រីស្ទ ដែល​ជា​ព្រះ​រា​​ជបុ​ត្រានៃ​ព្រះ។ ព្រះយេ​ស៊ូ​វ​បាន​សុ​គ​ត និង​មា​នព្រះជន្មឡើ​ង​វិ​ញ​ ដើម្បី​លោះបា​ប​យើ​ង​។ អស់​​អ្ន​ក​ណាដែលទ​ទួល​អំ​ណោ​​យនៃ​សេចក្តីសង្រ្គោះរ​ប​ស់ទ្រ​ង់​ នឹង​បា​ន​រួ​ច​ពី​ចំណ​ង​នៃ​អំពើ​បា​ប និង​សេចក្តីស្លាប់ខាង​វិ​ញ្ញា​ណ​(រ៉ូម ៥:៨-១១ ១០:៩-១១ អេភេសូរ ២:១-១០)។ ព្រះ​យេស៊ូវ​គ្រី​ស្ទ ជា“ផលដំ​បូង ពីពួ​ក​អ្នក​ដែ​ល​បា​ន​ដេក​ល​ក់​ហើ​យ”(១កូរិនថូស ១៥:២០)។ ទ្រង់​ជាបុ​គ្គ​ល​ទីមួយ ដែលបាន​​រស់​​​ឡើ​ង​វិ​ញ ហើយមិ​នស្លាប់​ជា​រៀង​រ​ហូ​ត។ យ៉ាង​ណា​មិ​ញ អ្នក​ដែលបា​នទទួលជឿ​ព្រះគ្រី​ស្ទ​ ​នឹង​បា​ន​ជីវិ​ត​ថ្មី(រ៉ូម ៨:១១)។

តើអ្ន​កនៅ​តែ​ជា​ប់​នៅក្នុ​ង​អំ​ពើ​បាប​រ​ប​ស់​អ្នក​ឬ​? ចូរ​ទ​ទួល​អំ​ណា​យនៃ​សេ​ច​ក្តីស​ង្រ្គោះ​របស់ព្រះយេស៊ូវ​ចុះ…