ភ្នែកនៅលើមេឃ
គេបានបង្កើតនូវប្រព័ន្ធដ៏ស្មុគស្មាញមួយ ដែលគេបានហៅថា “ភ្នែកនៅលើមេឃ” ដែលអាចជួយនាំផ្លូវឡាន យន្តហោះ និងនាវាទៅកាន់ទិសដៅ គ្រប់ពេលវេលា។ ឧទាហរណ៍ប្រព័ន្ធកំណត់ទីតាំងពិភពលោក ដែលហៅកាត់ថា ជីភីអេស(GPS) ជាប្រព័ន្ធដែលមនុស្សជាច្រើនបានស្គាល់ ហើយវាដំណើរការ ដោយសារមានផ្កាយរណបពី២៤ទៅ៣២គ្រឿង ក្នុងលំហរអាកាស ដោយធ្វើដំណើរវិលជុំវិញផែនដី ក្នុងរយៈកម្ពស់ ២០១១២.៥ គឺឡូម៉ែត្រ។ ផ្កាយរណបទាំងនេះត្រូវតែរក្សាល្បឿន និងរយៈកម្ពស់ឲ្យនៅថេរជានិច្ច ដើម្បីនាំផ្លូវឲ្យបានត្រឹមត្រូវ។
សព្វថ្ងៃនេះ យើងអាចយកភាពស្មុគ្រស្មាញនៃប្រព័ន្ធនាំផ្លូវជីភីអេសនេះ មកធ្វើការប្រៀបធៀបដ៏តូច ទៅនឹងការអ្វីដែលព្រះអាចធ្វើបាន។ ព្រះបានសន្យាដល់រាស្រ្តអ៊ីស្រាអែលថា ទ្រង់នឹងនាំផ្លូវពួកគេជានិច្ច”(អេសាយ ៥៨:១១)។ អ្នកនិពន្ធទំនុកដំកើងបានដឹងថា ទោះគាត់ទៅទីណាក៏ដោយ ក៏ព្រះទ្រង់ជ្រាបដែរ(ទំនុកដំកើង ១៣៩:៧-៨)។ មុនពេលគេបង្កើតប្រព័ន្ធនាំផ្លូវជីភីអេស ព្រះទ្រង់ “បានគង់ពីលើរង្វង់ផែនដី”(អេសាយ ៤០:២២)ហើយទ្រង់បានទតឃើញអ្វីៗគ្រប់យ៉ាង។
ពេលដែលយើងដឹងថា មាននរណាម្នាក់តាមដានយើង គ្រប់ទីកន្លែងទាំងអស់ នោះយើងអាចមានការភ័យខ្លាច បើសិនជាយើងចង់គេចខ្លួនចេញពីអ្នកនោះ។ តែសម្រាប់គ្រីស្ទបរិស័ទ វិញ យើងមានអំណរ និងទំនុកចិត្ត ពេលដែលយើងដឹងថា ព្រះតាមមើលយើងជានិច្ច។ ហេតុនេះហើយបានជាអ្នកនិពន្ធទំនុកដំកើងទុកចិត្តថា ព្រះហស្តនៃព្រះដឹកនាំគាត់ជានិច្ច ទោះគាត់នៅកន្លែងណាក៏ដោយ(ទំនុកដំកើង ១៣៩:១០)។
ព្រះបានសន្យាថា ទ្រង់នឹងណែនាំ ហើយដឹកនាំអ្នក នៅថ្ងៃនេះ។ ទ្រង់ជាអ្នកនាំផ្លូវដ៏ល្អបំផុត ដែលអ្នកអាចរកបាន ហើយទ្រង់សព្វព្រះទ័យនឹងដឹកនាំអ្នក ទៅតាមផ្លូវដែលត្រឹមត្រូវ។
–C.P.Hia
ចូរស្កប់ចិត្តចុះ
សេចក្តីសណ្តោស ឬការស្កប់ចិត្ត មិនមែនជាអ្វីដែលយើងងាយរកបានឡើយ។ សូម្បីតែលោកសាវ័កប៉ុល ដែលជាវិរៈបុរសនៃសេចក្តីជំនឿ ក៏ត្រូវតែ30រៀនស្កប់ចិត្តផងដែរ(ភីលីព ៤:១១) ព្រោះការស្តប់ចិត្តមិនមែនជាបុគ្គលិកលក្ខណៈដែលគាត់មានពីកំណើតឡើយ។
សម្រាប់សាវ័កប៉ុល ការដែលគាត់អាចសរសេរថា គាត់មានសេចក្តីស្កប់ចិត្តក្នុងសណ្ឋានគ្រប់យ៉ាង គឺពិតជាអស្ចារ្យណាស់ ព្រោះកាលនោះ គាត់កំពុងសរសេរសំបុត្រនេះ នៅក្នុងមន្ទីឃុំឃាំង នៅទីក្រុងរ៉ូម។ ដោយសារគេបានចោទគាត់ ពីបទនាំបំបះបំបោរ ពីបទក្បត់ជាតិ និងបទឧក្រិដ្ឋកំរិតធ្ងន់ផ្សេងៗទៀត នោះគាត់ក៏បានប្តឹងបន្តដល់តុលាការកំពូល គឺដល់ស្តេចសេសារតែម្តង។ ពេលនោះ គាត់មិនមានជំនួយផ្នែកច្បាប់ ឬមិត្តភក្តិដែលមានតំណែងខ្ពស់ទេ ដូចនេះ គាត់ត្រូវនៅរង់ចាំក្នុងគុក រហូតដល់ពេលជំនុំជម្រះរឿងក្តី។ ត្រង់ចំណុចនេះ តាមធម្មតា មនុស្សមានចិត្តអន្ទៈសារ ឬមិនសប្បាយចិត្ត ពេលជួបស្ថានភាពដូចគាត់។ តែផ្ទុយទៅវិញ គាត់បានសរសេរសំបុត្រទៅកាន់ពួកជំនុំ នៅក្រុងភីលីព ដើម្បីប្រាប់ពួកគេថា គាត់បានរៀនឲ្យមានការស្កប់ចិត្ត(ឬសេចក្តីសណ្តោស)។
តើគាត់បានរៀនឲ្យមានការស្កប់ចិត្ត ដោយរបៀបណា? តាមពិត គាត់បានរៀនមួយជំហានម្តងៗ រហូតដល់ពេលដែលគាត់អាចមានការស្កប់ចិត្ត ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ គាត់បានរៀនទទួលយកអ្វីក៏ដោយ ដែលកើតមានចំពោះគាត់(ខ.១២) ព្រមទាំងរៀនទទួលដោយអរព្រះគុណ នូវរាល់អ្វីៗដែលពួកគ្រីស្ទបរិស័ទឯទៀត អាចផ្តល់ឲ្យ(ខ.១៤-១៨)។ ហើយអ្វីដែលសំខាន់បំផុតនោះ គឺគាត់បានទទួលស្គាល់ថា ព្រះទ្រង់បានបំពេញសេចក្តីត្រូវការគ្រប់យ៉ាងរបស់គាត់(ខ.១៩)។
ការស្កប់ចិត្តមិនកើតមាន ដោយឯកឯងឡើយ។ វិញ្ញាណដែលចូលចិត្តប្រកួតប្រជែងក្នុងខ្លួនយើងរាល់គ្នា តែងតែជំរុញឲ្យយើងប្រៀបធៀប ត្អូញត្អែរ និងលោភចង់បាន។ ក្នុងចំណោមយើងរាល់គ្នា មានមនុស្សតិចណាស់…
មានចិត្តរីករាយមិនមែនដើម្បីបង្រ្គប់កិច្ច
ដោយសារភរិយារបស់ខ្ញុំ មានការជាប់រវល់ខ្លាំង ជួនកាល នាងអាចចំណាយពេលតែបន្តិចបន្តួចប៉ុណ្ណោះ សម្រាប់ចៅៗរបស់យើង ជារៀងរាល់សប្តាហ៍។ ទោះជាយ៉ាងណាក៏ដោយ បើអាចធ្វើទៅបាន នាងនឹងរៀបចំកាលវិភាគ ដើម្បីចំណាយពេលជាបន្ថែមជាមួយពួកគេ។ នាងធ្វើដូចនេះ មិនមែនដើម្បីបំពេញតួនាទីជាជីដូនឡើយ តែគឺដោយសារនាងស្រឡាញ់ពួកគេ។ ពេលដែលខ្ញុំឃើញនាងចំណាយពេលជាមួយពួកគេ ខ្ញុំក៏បានយល់ អំពីអត្ថន័យនៃពាក្យ មានចិត្តរីករាយ ។
ក្នុងបទគម្ពីរទំនុកដំកើង ១១៩ ស្តេចដាវីឌបានរៀបរាប់ប្រាប់យើង អំពី “ចិត្តរីករាយ” ដែលទ្រង់មានចំពោះព្រះបន្ទូលព្រះ។ ទ្រង់បានប្រើពាក្យ មានចិត្តរីករាយ ប្រាំបីដងក្នុងមួយជំពូកនេះ(ខ.១៦,២៤,៣៥,៤៧,៧០,៧៧,៩២,១៧៤)។ ទ្រង់មានបន្ទូលថា “ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ … ទូលបង្គំនឹងមានចិត្តរីករាយ ដោយសារសេចក្តីបង្គាប់ របស់ទ្រង់ ជាសេចក្តីដែលទូលបង្គំបានស្រឡាញ់”(ខ.១៦,៤៧)។ កាលណាអ្នកនិពន្ធទំនុកដំកើងសរសេរថា “ទូលបង្គំនឹងមានចិត្តរីករាយ” នោះគាត់កំពុងតែនិយាយអំពីខ្លួនគាត់ ដែលមានចិត្តអរសប្បាយ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនដែលរាប់ការមានចិត្តរីករាយចំពោះព្រះបន្ទូលព្រះ ជាបន្ទុកឡើយ ព្រោះគាត់ស្រឡាញ់ព្រះបន្ទូលទ្រង់។ ការប្រកបស្និទ្ធស្នាល ដែលស្តេចដាវីឌមានជាមួយព្រះ បាននាំឲ្យទ្រង់ចង់ដឹងថា ព្រះដែលទ្រង់ស្រឡាញ់ សព្វព្រះទ័យនឹងមានបន្ទូលអ្វីខ្លះមកកាន់ទ្រង់។
យើងចាំបាច់ត្រូវពង្រឹងទំនាក់ទំនង ដែលយើងមានជាមួយទ្រង់ ឲ្យបានរឹងមាំ ដើម្បីឲ្យយើងមានចិត្តរីករាយ ចំពោះព្រះបន្ទូលព្រះ ដោយសារសេចក្តីស្រឡាញ់ដែលយើងមាន ចំពោះទ្រង់ គឺមិនមែនដើម្បីបង្រ្គប់កិច្ចឡើយ។ ពេលដែលយើងនឹកចាំថា ទ្រង់ស្រឡាញ់ និងមើលថែរយើងខ្លាំងប៉ុណ្ណា យើងនឹងឆ្លើយតបចំពោះទ្រង់…
យើងនឹងមិនខកបំណងឡើយ
យើងមានការងឿងឆ្ងល់ជាខ្លាំង មិនដឹងថា មូលហេតុអ្វីបានជាមិត្តសំឡាញ់របស់យើងម្នាក់ ចូលចិត្តធ្វើដំណើរជាញឹកញាប់ ទៅក្រុងហូបាត(Hobart) ក្នុងរដ្ឋតាសម៉ាញ៉ា(Tasmania) ប្រទេសអូស្រា្តលីឡើយ។ ថ្មីៗនេះ នាងបានអញ្ជើញពួកយើង ឲ្យធ្វើដំណើរទៅទីនោះ ជាមួយនឹងនាងដែរ។ យើងធ្វើដំណើរពីប្រលានយន្តហោះ ឆ្លងកាត់ស្ពានមួយ រួចកាត់តាមទីក្រុងហូបាត និងតំបន់ជាយក្រុងមួយចំនួន។ យើងបានបន្តធ្វើដំណើរទៅមុខទៀត ដោយមិនឃើញមានអ្វីគួរឲ្យចាប់អារម្មណ៍នៅតាមផ្លូវទេ។ យើងបានធ្វើដំណើរតាមផ្លូវបត់ក្រងិចក្រងុកដ៏លំបាក ពីរបីលើក ដែលតម្រូវឲ្យយើងបើកបរយឺតៗ ទាំងឡើងទួលខ្ពង់ផង រួចយើងក៏មើលទៅតំបន់ខាងក្រោម ឃើញឆ្នេរសមុទ្រ ដែលលាតសន្ធឹងពីចម្ងាយ។ តែវានៅតែគ្មានអ្វីប្លែកដដែល។
តែនៅពេលដែលយើងធ្វើដំណើរ តាមផ្លូវចោទ ទៅដល់គោលដៅ នៅតំបន់ខាងលើ យើងក៏បានឃើញទេសភាពដ៏អស្ចារ្យនៃទីក្រុងហូបាត ដែលបានបង្ហាញខ្លួនយ៉ាងច្បាស់ពីចម្ងាយ។ ពេលនោះ សូម្បីតែស្ពានដែលយើងបានឆ្លង ដែលហាក់ដូចជាគ្មានអ្វីដែលគួរឲ្យកត់សម្គាល់ ក៏បានប្រែជាស្រស់ស្អាត ពេលដែលយើងមើលវាពីចម្ងាយផងដែរ។ នេះហើយជាមូលហេតុដែលនាងចូលចិត្តធ្វើដំណើរទៅទីនោះ ជាញឹកញាប់នោះ។
យ៉ាងណាមិញ ពួកអ្នកត្រួសត្រាយនៃសេចក្តីជំនឿ ក្នុងបទគម្ពីរ ហេព្រើរ ជំពូក១១ ក៏មានដំណើរជីវិតដែលធ្លាប់ជួបការបត់ចុះបត់ឡើងដ៏ពិបាក ព្រមទាំងជួបស្ថានភាពដ៏គួរឲ្យធុញទ្រាន់ផងដែរ។ ប៉ុន្តែ ពួកគេនៅតែខំមមុលទៅមុខ ដោយមិនត្រឡប់ក្រោយវិញ។ គោលដៅរបស់ពួកគេនោះ គឺនគរស្ថានសួគ៌ “ជាទីក្រុងដែលមានឫសជញ្ជាំង ដែលព្រះទ្រង់ជាអ្នកគូរ ហើយជាជាងសង់”(ខ.១០)។
អ្នកស្រីអេសធើរ ឃ័រ រូសធ័រ(Esther Kerr Rusthoi) បានបកស្រាយ អំពីការធ្វើដំណើររបស់យើងទៅកាន់នគរស្ថានសួគ៌…
ការប្រកាសឲ្យវិលត្រឡប់
នៅឆ្នាំ ២០១០ បណ្តាក្រុមហ៊ុនផលិតរថយន្ត បានប្រកាសជាសាធារណៈ ដើម្បីប្រមូលរថយន្ត២០លានគ្រឿង នៅសហរដ្ឋអាមេរិក ចូលក្នុងរោងចក្រវិញ ដើម្បីធ្វើការកែសម្រួលបញ្ហាផ្សេងៗ ដែលមានក្នុងរថយន្តទាំងនោះ។ គ្រាន់តែគិតដល់ចំនួនដ៏ច្រើនសណ្ឋឹកនៃឡានដែលមានបញ្ហា ដែលកំពុងបើកបរនៅតាមដងផ្លូវ គឺគួរឲ្យយើងមានការភ្ញាក់ផ្អើលណាស់ទៅហើយ។ ប៉ុន្តែ យើងនឹងកាន់តែមានការបារម្ភថែមទៀត ពេលដែលបានដឹងថា មានម្ចាស់រថយន្តជាច្រើន មានការព្រងើយកន្តើយ ចំពោះការប្រកាសនេះ។ ជាក់ស្តែង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសុវត្ថិភាពរថយន្តបានដាស់តឿនម្ចាស់រថយន្តថា “សូមមកជួសជុលដោយឥតគិតថ្លៃ។ វាអាចជួយសង្រ្គោះជីវិតរបស់អ្នកបាន”។ ទោះជារថយន្តទាំងនោះ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ ក៏៣០ភាគរយនៃម្ចាស់រថយន្ត មិនដែលបានឆ្លើយតបចំពោះការអំពាវនាវនេះឡើយ។
យ៉ាងណាមិញ មានមនុស្សជាច្រើនមានការព្រងើយកន្តើយ ពេលឮព្រះទ្រង់ “ប្រកាសឲ្យមនុស្សទាំងអស់ត្រឡប់មករកទ្រង់វិញ”។ បញ្ហាផ្នែកសីលធម៌ដែលមនុស្សជាតិមាន មិនមែនជាកំហុសរបស់ព្រះអាទិករដែលបានបង្កើតពួកគេមកនោះទេ ដូចនេះ វាមិនដូចបញ្ហាដែលមាន នៅពេលមនុស្សផលិតរថយន្តឡើយ។ ទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាង “ឲ្យមានភាពល្អប្រសើរណាស់”(លោកុប្បត្តិ ១:៣១) តែអំពើបាបរបស់មនុស្សបានបំផ្លាញភាពគ្រប់លក្ខណ៍នោះ។ ហេតុនេះហើយ បានជាព្រះទ្រង់ប្រទានឱកាស “ប្រែចិត្ត … ហើយវិលមករកទ្រង់ ដើម្បីឲ្យបាបរបស់យើងរាល់គ្នាបានលុបចេញ”(កិច្ចការ ៣:១៩)។
ព្រះទ្រង់មិនគ្រាន់តែបានប្រទាននូវឱកាសជួសជុលចិត្តរបស់មនុស្ស ដោយឥតគិតថ្លៃប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យចិត្តនោះផ្លាស់ប្រែជាថ្មី(អេសេគាល ៣៦:២៦ ២កូរិនថូស ៥:១៧)។ យើងអាចទទួល ដោយមិនបង់ថ្លៃអ្វីទាល់តែសោះ(អេភេសូរ ២:៨-៩) តែព្រះទ្រង់បានលៈបង់ព្រះជន្មនៃព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រាទ្រង់។ “ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្តីសុចរិត…
កូនចៀម ដែលជាសត្វសិង្ហ
ក្នុងបទគម្ពីរ វិវរណៈ ជំពូក ៥ សាវ័កយ៉ូហាន បានពិពណ៌នាថា ព្រះយេស៊ូវជា សត្វសិង្ហដែលកើតពីពូជអំបូរយូដា(ខ.៥) និងជាកូនចៀមមួយ ដែលមើលទៅដូចជាបានសំឡាប់ (ឬមានរបួស, ខ.៦)។ យោងតាមបទគម្ពីរនេះ លោកឆាល ស្ព័រជិន(Charles Spurgeon) ដែលជាគ្រូអធិប្បាយ បានសួរថា “ហេតុអ្វីបានជាព្រះអម្ចាស់ដែលយើងបានលើកតម្កើង ទ្រង់មានរបួស នៅក្នុងសិរីល្អរបស់ទ្រង់?” ហើយគាត់ក៏បានបកស្រាយសំណួរនេះថា “ស្នាមរបួសនៃព្រះយេស៊ូវ គឺជា សិរីល្អរបស់ទ្រង់”។
នៅក្នុងការប្រៀបប្រដូច កូនចៀមមិនមែនជានិមិត្តរូប តំណាងឲ្យអំណាច និងជ័យជម្នះឡើយ។ មនុស្សភាគច្រើនជ្រើសរើសយកនិមិត្តរូបនៃភាពខ្លាំង ដែលនាំឲ្យគេកោតសរសើរខ្លួន។ តែព្រះបានសម្រេចព្រះទ័យ យាងមកយកកំណើតជាមនុស្ស ដោយប្រសូត្រនៅក្នុងគ្រួសារជាងឈើដ៏ក្រីក្រមួយ។ ទ្រង់បានមានព្រះជន្មគង់នៅ ជាគ្រូអធិប្បាយ ដែលត្រាច់ចរពីកន្លែងមួយ ទៅកន្លែងមួយទៀត ហើយបានសុគត ក្នុងនាម“ជាកូនចៀមដែលគេដឹកទៅសម្លាប់”(អេសាយ ៥៣:៧) នៅលើឈើឆ្កាងរបស់ពួកសាសន៍រ៉ូម៉ាំង។ ពួកសិស្សរបស់ទ្រង់ និងអ្នកដទៃទៀតបានយល់ថា ការជាប់ឆ្កាងរបស់ទ្រង់ បានបញ្ជាក់ពីចុងបញ្ចប់នៃអង្គបុគ្គលមួយ ដែលហ៊ានប្រឆាំងនឹងអំណាចសាសនាដ៏រឹងមាំ នៅសម័យនោះ។ តែការមានព្រះជន្មឡើងវិញនៃព្រះយេស៊ូវ គឺជាការអស្ចារ្យ ដែលបានបង្ហាញប្រាប់អំពីអំណាចចេស្តា និងសិរីល្អរបស់ព្រះ ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន។
ថ្ងៃណាមួយ ព្រះយេស៊ូវនឹងយាងមកវិញ ដោយសិរីល្អ ដើម្បីគ្រងរាជ្យលើអ្វី ដែលជាកម្មសិទ្ធិដ៏ត្រឹមត្រូវរបស់ទ្រង់។ នៅថ្ងៃនោះ មនុស្សគ្រប់រូបនឹងក្រាបបង្គំនៅចំពោះទ្រង់…
ឱមនុស្សល្ងីល្ងើអើយ!
ខ្ញុំយល់ថា ព្រះបន្ទូលនៃព្រះយេស៊ូវ ហាក់ដូចជាផ្ទុយនឹងបុគ្គលិកលក្ខណៈរបស់ទ្រង់ ព្រោះទ្រង់មានចិត្តសុភាពណាស់(ម៉ាថាយ ១៩:១៣-១៥) តែទ្រង់បានហៅអ្នកខ្លះថា មនុស្សល្ងីល្ងើ។ ប៉ុន្តែ ដោយសារពាក្យនេះត្រូវបានប្រើជាច្រើនដង នៅក្នុងកណ្ឌដំណឹងល្អ នោះព្រះអម្ចាស់បានប្រើពាក្យធ្ងន់ៗដូចនេះ ដើម្បីបកស្រាយអំពីមនុស្សដែលទ្រង់កំពុងមានបន្ទូល ជាពិសេស គឺពួកផារិស៊ីតែម្តង(មើលម៉ាថាយ ២៣:១៧-១៩ លូកា ១១:៣៩-៤០)។
ព្រះយេស៊ូវក៏បានប្រើពាក្យ មនុស្សល្ងីល្ងើ នៅក្នុងរឿងប្រៀបប្រដូច បន្ទាប់ពីទ្រង់បានមានបន្ទូលព្រមានបុរសម្នាក់ អំពីការស្រែកឃ្លានចង់បានទ្រព្យសម្បត្តិ(លូកា ១២:១៣-២១)។ គាត់ជាមនុស្សល្ងីល្ងើ មិនមែនដោយសារគាត់បានពង្រីកជង្រុកឲ្យកាន់តែធំ ដើម្បីដាក់ផលដំណាំដ៏បរិបូររបស់ខ្លួននោះឡើយ(ខ.១៦-១៨)។ តែបើគាត់ទុកផលដំណាំទាំងនោះ នៅកណ្តាលវាល ឲ្យមានការខូចខាត ដោយសារអាកាសធាតុ នោះគាត់គឺជាមនុស្សល្ងីល្ងើហើយ។ ហើយគាត់ក៏មិនល្ងង់ដែរ នៅពេលដែលគាត់យល់ថា ផលដំណាំដ៏ច្រើននោះ ល្មមទុកសម្រាប់ឲ្យគាត់ប្រើប្រាស់ជាយូរឆ្នាំទៅមុខទៀតនោះ(ខ.១៩)។ និយាយរួម យើងបានទទួលការជំរុញ ឲ្យយកតម្រាប់តាម សត្វស្រម៉ោច នៅក្នុងការ “រក្សាទុក” ស្បៀងអាហារ(សុភាសិត ៦:៦-៨)។
តើមនុស្សមានភាពល្ងីល្ងើ ដោយសារកត្តាអ្វីខ្លះ? គឺដោយសារពួកគេមិនសម្លឹងទៅរកព្រះ។ ពួកគេត្រូវបានហៅថា មនុស្សល្ងីល្ងើ គឺដោយសារពួកគេមិនបានដឹងទេថា ជីវិតរបស់ខ្លួនកំពុងស្ថិតក្នុងព្រះហស្ថព្រះ។ ពេលដែលគាត់កំពុងរវល់រៀបគម្រោងយ៉ាងប្រុងប្រយ័ត្ន ដើម្បីឲ្យជីវិតមានភាពស្រណុកស្រួល នៅលើផែនដីនេះ គាត់មិនបានរៀបផែនការណ៍ សម្រាប់ជីវិតអស់កល្បជានិច្ចទេ ហើយក៏មិនបានបង្គរទ្រព្យទុកនៅក្នុងនគរស្ថានសួគ៌ដែរ(ម៉ាថាយ ៦:២០)។
តើអ្នកបានអនុញ្ញាតឲ្យព្រះគង់នៅក្នុងផែនការណ៍ ដែលអ្នករៀបចំសម្រាប់ពេលអនាគតឬទេ? នៅគ្រាចុងក្រោយ…
ជីវិតដែលពេញបរិបូរ
ក្នុងអំឡុងពេលនៃការអបអរសាទរការចូលឆ្នាំចិន គេតែងមានទំនៀមទម្លាប់ប្រើពាក្យដ៏ជាក់លាក់ នៅក្នុងការបោះពុម្ភអក្សរ និងការសន្ទនាគ្នា។ ដូចជាពាក្យ “ពេញ” ជាដើម ដែលមានន័យថា “បរិបូរ” ហើយគេប្រើពាក្យនេះ ដើម្បីជូនពរអ្នកណាម្នាក់ ឲ្យមានភាពសម្បូរសប្បាយផ្នែក សម្ភារៈ នៅក្នុងឆ្នាំថ្មី។
មុនពេលដែលពួកកូនចៅអ៊ីស្រាអែលចូលទឹកដីសន្យា លោកម៉ូសេបានប្រាប់ពួកគេអំពីភោគទ្រព្យ និងភាពសម្បូរសប្បាយ ដែលពួកគេនឹងមានក្នុងទឹកដីនោះ(ចោទិយកថា ៨:៧-៩)។ ពួកគេនឹងមានអ្វីដែលត្រូវការ ហើយមានលើសពីតម្រូវការទៀតផង។ ប៉ុន្តែ គាត់បានដាស់តឿនពួកគេ អំពីគ្រោះថ្នាក់ ដែលបណ្តាលមកពីការភ្លេចថា ព្រះដែលបាននាំពួកគេចេញពីនគរអេស៊ីព្ទ ហើយការពារពួកគេនៅតាមផ្លូវ ទ្រង់ជាអ្នកប្រទានពរឲ្យពួកគេមានជាបរិបូរ(ខ.១១)។ ដូចនេះ លោកម៉ូសេបានបង្គាប់ពួកគេថា “ត្រូវឲ្យនឹកពីព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ដ្បិតគឺទ្រង់ហើយ ដែលប្រទានឲ្យឯងមានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ”(ខ.១៨)។
ជាការពិតណាស់ “ទ្រព្យសម្បត្តិ” គឺមិនសំដៅទៅលើតែសម្ភារៈប៉ុណ្ណោះទេ។ អ្វីគ្រប់យ៉ាងដែលអ្នកមាន គឺសុទ្ធតែមកពីព្រះ។ ព្រះអម្ចាស់យេស៊ូវបានប្រាប់ពួកសិស្សទ្រង់ថា “ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង”(យ៉ូហាន ១០:១០)។
យើងក៏ប្រហែលជាបានព្យាយាមបំភ្លេចថា ព្រះអម្ចាស់ជាអ្នកដែលបានប្រទានពរយើង ហើយបំពេញសេចក្តីត្រូវការរបស់យើង។ ជីវិតរបស់យើងនឹងមានភាពពេញលេច ពេញបរិបូរ និងស្កប់ស្កល់ តែនៅពេលដែលយើងមានជាប់នឹងព្រះយេស៊ូវប៉ុណ្ណោះ។-C.P.Hia
អាហាររបស់កូនក្មេង
តើ អ្នកធ្លាប់ភ្លក្សអាហាររបស់កូនក្មេងទេ? ខ្ញុំធ្លាប់ វាមានរសជាតិសាប។ ដោយសារកូនក្មេងទើបកើតមកគ្មានធ្មេញ គ្មានអាហារណាផ្សេងទៀតសម្រាប់ក្មេងឡើយ។ កូនក្មេងមិនអាចបរិភោគសាច់បានទេ!
គួរឲ្យសោកស្តាយណាស់ ដែលគ្រីស្ទបរិស័ទមួយចំនួនស្កប់ចិត្តនឹងអាហារទន់ខាងវិញ្ញាណ។ ពួកគេសប្បាយចិត្តនឹងរៀនអំពីបឋមសិក្សានៃសេចក្តីពិត ហើយមិនចង់រៀនអ្វីលើសពីមូលដ្ឋានគ្រឹះនៃដំណឹងល្អឡើយ (ហេព្រើរ ៦:១-២)។ ដោយសារតែមិនចង់រៀនឲ្យស៊ីជម្រៅអំពីសេចក្តីពិត និងបទគម្ពីរផ្សេងទៀត ជាហេតុធ្វើឲ្យពួកគេមិនបានយល់ព្រះបន្ទូលនៃសេចក្តីសុចរិត និងជំនឿដ៏ត្រឹមត្រូវឡើយ(៥:១៣)។ ពួកគេជឿព្រះអង្គយូរឆ្នាំហើយ តែសមត្ថភាពខាងវិញ្ញាណរបស់ពួកគេមិនបានអភិវឌ្ឍសោះ ព្រោះពួកគេនៅតែជាកូនខ្ចី។
កាលណាកុមាររីកលូតលាស់ខាងរូបកាយ ពួកគេរៀនបរិភោគអាហាររឹង ដែលផ្តល់កម្លាំង និងជីវិត។ ដូចគ្នានេះដែរ អ្នកជឿព្រះអង្គគ្រប់រូបគួរតែបរិភោគអាហាររឹងៗខាងវិញ្ញាណ។ បើអ្នកខកខានមិនបានបរិភោគអាហាររឹងៗ អ្នកនឹងទន់ខ្សោយ ហើយក៏មិនរីកលូតលាស់ឡើយ។
អ្នកអាចប៉ាន់ប្រមាណអាយុរបស់បុគ្គលណាម្នាក់បាន ដោយសារតែសម្លឹងមើលរាងកាយពួកគេ។ អាយុកាលខាងវិញ្ញាណនឹងសម្តែងចេញមកក្រៅតាមរយៈសមត្ថភាព ញែកការល្អចេញពីការអាក្រក់ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
តើអ្នកមានសមត្ថភាពស្វែងយល់ខាងវិញ្ញាណហើយឬនៅ? ឬក៏អ្នកនៅតែត្រូវការអាហារទន់ៗខាងវិញ្ញាណនៅឡើយ?។-C.P. Hia
ការភ្ញាក់ផ្អើល
មានអ្នកការសែតម្នាក់ បានធ្វើការពិសោធន៍មួយ ដើម្បីសាកល្បងការយល់ដឹងរបស់មនុស្ស ។ គាត់បានស្នើរសុំលោកយ៉ូស្វេ ប៊ែល(Joshua Bell)ដែលអ្នកលេងវីយូឡុងដ៏ល្បីល្បាញម្នាក់ ឲ្យទៅលេងវីយូឡុង ដោយលាក់អត្តសញ្ញាណរបស់ខ្លួន នៅស្ថានីយរថភ្លើងមួយ នៅពេលព្រឹកថ្ងៃមួយ ក្នុងខែមករា ។ ពេលគាត់កំពុងលេងភ្លេង មានមនុស្សរាប់ពាន់នាក់បានដើរកាត់គាត់ ប៉ុន្តែ មានមនុស្សតែពីរបីនាក់ប៉ុណ្ណោះ ដែលបានឈប់ ដើម្បីស្តាប់គាត់លេងភ្លេង ។ ៤៥នាទីក្រោយមក មានប្រាក់កាក់តែពីរបីសេនប៉ុណ្ណោះ ដែលគេបានទម្លាក់ចូលទៅក្នុងកេសវីយូឡុង ដែលតន្ត្រីករដ៏ល្បីរូបនេះបានបើកចំហរនោះ ។ កាលពីពីរថ្ងៃ មុនពេលការពិសោធន៍នេះចាប់ផ្តើម គាត់បានប្រើវីយូឡុងម៉ាក Stradivarius ដដែលនេះ ដើម្បីសម្តែងនៅក្នុងការប្រគុំតន្ត្រីមួយ ដែលមានមនុស្សជាច្រើនបានទិញសំបុត្រក្នុងតម្លៃដ៏ថ្លៃ ដើម្បីចូលស្តាប់គាត់លេងវីយូឡុង ។
មនុស្សយើងបានមានទម្លាប់ មិនស្គាល់ភាពធំឧត្តម្ភរបស់អ្នកដទៃ តាំងពីយូរណាស់មកហើយ ។ ការនេះបានកើតឡើងចំពោះព្រះយេស៊ូវ គឺដូចដែលព្រះគម្ពីរយ៉ូហានបានចែងថា “ទ្រង់បានគង់ក្នុងលោកិយ ហើយលោកិយ … មិនស្គាល់ទ្រង់ទេ”(យ៉ូហាន ១:១០)។ ហេតុអ្វីបានជាបណ្តាជនដែលបានទន្ទឹងរង់ចាំព្រះមែស៊ី មិនបានទទួលព្រះយេស៊ូវឲ្យបានកក់ក្តៅ? ការនេះ ក៏បណ្តាលមកពីពួកគេមានការភ្ញាក់ផ្អើលផងដែរ ។ មនុស្សសម័យបច្ចុប្បន្នមិនរំពឹងថា នឹងបានឃើញតន្រ្តីករដ៏ល្បីល្បាញ លេងភ្លេងនៅតាមស្ថានីយរថភ្លើងទេ ហើយមនុស្សនៅសម័យព្រះយេស៊ូវក៏មិនបានរំពឹងថា ព្រះមែស៊ីទ្រង់នឹងប្រសូត្រនៅក្នុងក្រោលសត្វដែរ ។ ផ្ទុយទៅវិញគេគ្រាន់តែបានយល់ថា ទ្រង់ជាស្តេចដែលដឹកនាំ នយោបាយក្នុងលោកិយ គឺមិនបាននឹកស្មានថា…