តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ C. P. Hia

តើអ្នកបានត្រៀមខ្លួន ហើយឬនៅ?

មាន​មនុស្ស​ជា​ច្រើន​នៅ​ចាំ​ថា រដូវ​លំហើយ ឆ្នាំ ២០០៨ គឺ​ជា​ពេល​ដែល​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ ចាប់​ផ្តើម​មាន​សភាព​ធ្ងន់​ធ្ងរ​បំផុត ចាប់តាំងពីសម័យមហាវិបត្តិសេដ្ឋកិច្ច ឆ្នាំ ១៩២៩ មក ។ ​នៅ​ក្នុង​ខែ​បន្ទាប់ មាន​មនុស្ស​ជា​ច្រើន​បាន​បាត់​បង់​ការងារ ផ្ទះសម្បែង និងការវិនិយោគ ។​ មួយ​ឆ្នាំ​ក្រោយ​មក តាម​បទ​សម្ភាស ជា​មួយ​លោក​អាឡាន គ្រីនស្ប៉ាន(Alan Gr-eenspan) ដែល​ជា​អតីត​ប្រធាន​​នៃធនាគា​បម្រុង​នៃរដ្ឋ​សហព័ន្ធ​អាមេរិក បាន​ឲ្យ​ដឹង​ថា ជាមធ្យម ប្រជាជន​ជឿ​ថា វិបត្តិ​សេដ្ឋកិច្ច​នេះ​នឹង​មិន​កើត​ឡើង​ទៀត​ឡើយ ។​ គាត់​មាន​ប្រសាសន៍​ថា “នៅ​ពេល​មនុស្ស​យើង​បាន​ជួប​នឹង​ភាព​សម្បូរ​សប្បាយ ក្នុង​រយៈពេល​ដ៏​វែង នោះ​ជា​ធម្មតា ពួក​គេ​សន្និដ្ឋាន​ថា​ភាព​សម្បូរ​សប្បាយ​នោះ​នឹង​នៅ​តែ​​បន្ត​កើត​មាន​ទៀត”។​

ការ​សន្និដ្ឋា​ថា ការ​ដែល​បាន​កើត​ឡើង​​រហូត​មក​ដល់​ពេល​នេះ នឹង​បន្ត​កើត​ឡើង​ទៀត គឺ​ជា​ផ្នត់​គំនិត ដែល​មនុស្ស​យើង​មាន​ជា​ធម្មតា​ទៅ​ហើយ នៅ​ក្នុង​សតវត្សរ៍​ទី​២១​នេះ ។ នៅ​សតវត្សរ៍​ទី​១ លោក​ពេត្រុស​បាន​ចែង​អំពី​ពួក​អ្នក​ដែល​ជឿ​ថា ជីវិត​​នឹង​​មាន​ការ​បន្ត​​​ដូ​ច​​កាល​​ពី​មុនទៀត ហើយ​ពួក​គេ​ជឿ​​ថា​​ ព្រះ​យេស៊ូវ​នឹង​មិន​យាង​មក​វិញ​ឡើយ ។​ គាត់​បាន​បង្រៀន​ថា “ដ្បិត​​តាំង​ពី​ពួក​ឰយុកោ​ដេក​លក់​ទៅ នោះ​គ្រប់​ទាំង​អស់​នៅ​តែ​ដដែល ​ដូច​ជា​ពី​កំណើត​លោកិយរៀង​មក​ដែរ”(២ពេត្រុស ៣:៤)។ ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា ទ្រង់​នឹង​យាង​ត្រឡប់​មក​វិញ ប៉ុន្តែ មនុស្ស​នៅ​តែ​បន្ត​រស់​នៅ ​ដោយ​មិន​ស្តាប់​បង្គាប់ គឺ​ហាក់​ដូច​ជា​យល់​ថា ​ទ្រង់​នឹង​មិន​យាង​​​មក​វិញ​អញ្ចឹង ។ ប៉ុន្តែ ព្រះអម្ចាស់​មិន​​ផ្អាក​សេចក្តី​សន្យា​របស់​ទ្រង់…

តើព្រះមានកាតព្វកិច្ចឬ?

មិត្តភ័ក្រ​របស់​ខ្ញុំ​ម្នាក់បាន​ផ្ញើ​រូប​ថត នៃ​ព្រះ​វិហារ​ដ៏​ស្រស់​ស្អាត ទាំង​២០ នៅ​ទូទាំង​ពិភព​លោក ។​ ព្រះ​វិ​ហារ​នីមួយ​ៗ មាន​ទីតាំង​នៅ​ឆ្ងាយ​ៗ​ ដូ​ច​ជា​នៅ​ប្រទេស​អៀឡង់ និង​ប្រទេស​ឥណ្ឌា​ជា​ដើម ហើយ​មាន​លក្ខណៈស្ថាបត្យ​កម្ម​ពិសេស​ៗ​រៀង​ៗ​ខ្លួន ។​

ទី​កន្លែង​ថ្វាយ​បង្គំ ដែល​ស្រស់​ស្អាត​បំផុត ក្នុង​សម័យ​លោក​យេរេមា គឺ​ជា​ព្រះវិហារ នៅ​ក្រុង​យេរូសា​ឡិម ដែល​ស្តេច​យ៉ូសៀស ទើប​តែ​បាន​ជួស​ជុល និង​ស្អាង​ឡើង​វិញ នៅ​សម័យ​នោះ(២របាក្សត្រ ៣៤-៣៥)។ ពួក​បណ្តាជន​មាន​ការ​ងុបងល់​នឹង​សំណង​អាគារ​ដ៏អ​ស្ចារ្យ​នោះណាស់​(យេរេមា ៧:៤) ហើយ​ដោយ​សារ​ភាព​ល្ងត់​ខ្លៅ ពួក​គេ​យល់​ថា កា​រ​មាន​ព្រះ​វិហារ នៅ​ទីនោះ គឺ​មាន​ន័យ​ថា ព្រះ​នឹង​ការពា​រ​ពួក​គេ ឲ្យ​រួច​ពី​​ខ្មាំង​សត្រូវ​របស់​​ខ្លួ​នជា​មិន​ខា​ន​ទេ ។​

ផ្ទុយ​ទៅវិ​ញ លោក​យេរេមា​បាន​នាំ​ឲ្យ​ពួក​គេ​គិត​អំពី​អំពើ​បាប​ ដែល​មាន​ក្នុង​ជីវិត​របស់​ពួក​គេ​វិញ​(ខ.៣,៩-១០)។​ ព្រះ​ទ្រង់​មិន​កោត​ស្ងប់​ស្ងែង នឹង​អាគារ​ស្អាត​ៗ ដែល​គេ​បា​នសង់​ឡើង ក្នុង​ព្រះ​នាម​ទ្រង់​ឡើយ តែ​ទ្រង់​សព្វ​ព្រះ​ទ័យ​ចំ​ពោះ​ភាព​​​ស្រស់​​ស្អាត​នៅ​ក្នុង​ចិត្ត នៃ​អ្នក​ដែល​ដើរ​ចូល​​ក្នុង​ព្រះវិហារ​ ។ ទ្រង់​មិន​ចាប់​អារម្មណ៍​នឹង​ការ​ថ្វាយ​បង្គំ ដោយ​ការ​សម្តែង​ចេញ​ខាង​ក្រៅ តាម​ក្រឹត្យ​វិន័យ ដោយ​គ្មាន​ភាព​បរិសុ​ទ្ធនៅ​ក្នុង​ផ្នែក​ខាង​ក្នុងឡើយ ។​ គេ​មិន​ត្រូវ​យល់​ថា ព្រះ​ទ្រង់​ការពារ​មនុស្ស ដោយ​សារ​តែ​ពួក​គេ​បាន​អនុវត្ត​តាម​សាសនា​នោះទេ ។​

ព្រះ​ទ្រង់​គ្មាន​កាតព្វ​កិច្ច​​​​​ធ្វើ​ការ​​អ្វី​​មួយ​សម្រាប់​យើង ដោយ​សារ​យើង​បាន​អាន​ព្រះ​គម្ពីរ អធិស្ឋាន ហើយ​ប្រកប​គ្នា​ជា​មួយ​អ្នក​ជឿ​ដទៃ​ទៀត​ឡើយ ។​ គេ​មិន​អាច​ប្រើ​ទ្រង់​តាម​ចិត្ត​បាន​ឡើយ ។​ គោល​បំណ​ង​នៃ​ការ​ធ្វើ​នូវ​សកម្មភាព​ទាំង​នោះ គឺ​ដើម្បី​ជួយ​ឲ្យ​យើង​មាន​ទំនាក់​ទំន​ង​កាន់​តែ​ល្អ​ជា​​មួយ​ព្រះ​​អម្ចាស់ ហើយ​ជួយ​ឲ្យ​យើង​រស់​នៅ…

ចំនុចហួសព្រំដែន

នៅក្នុង​កីឡា​វាយ​កូន​គោល កន្លែង​សំគា​ល់គ្រាប់ ​ហួស​ព្រំដែន ធ្វើ​ឡើង​ពេល​កូន​គោល​ចេញ​ពី​ទីលាន។ បើ​កូន​គោល​រប​ស់​អ្នក​លេង​ម្នាក់​ចេញ នោះ​នឹង​ពិន័យ​ ដោយ​មិន​ឱ្យ​វាយ​មួយ​។ ព្យាការី​យេរេមា​បាន​បំរាម ​រាជា​ណាចក្រ​យូដា​ខាង​ត្បូង ពី​ការ​បដិសេដ​ចេញ​ពី​ព្រំដែន​ព្រះ​ជា​ម្ចាស់​ សំរាប់​ពួក​គេ។ គាត់និ​យាយ​ថា​ “ទោះ​ជា​សមុទ្រក៏​ដឹង​ថា​ខ្សាច់​លើ​ជ្រាំង​ជា​កន្លែង​ហួស​ព្រំដែន គង់​តែ​នឹងហូរ​រំល​ងមិន​បាន​ដែរ” យេរេមា៥:២២)។ តែ​រាស្ត្រ​ព្រះជា​ម្ចាស់​ចិត្ត​រឹង​ទទឹង​ និង​បះ​បោរ (ខ.២)។ គ្មាន​កោត​ខ្លាច​ដល់​ព្រះ​ជា​ម្ចាស់ ដែល​បាន​ឱ្យ​គេ​នូវ​ទឹក​ភ្លៀង​សំរាប់​ដំណាំ​គេ(ខ.២៤)។ ពួក​គេ​ចំរើន​ខាង​ឆបោក (ខ.២៧) ហើយ​ព្រងើយ​កន្តើយ​នឹ​ង​ការ​អង្វ​រ​នៃ​អ្នក​ទន់​ទាប (ខ.២៨)។ ព្រះ​ជា​ម្ចាស់​បាន​ឲ្យ​ព្រំដែន​នៃ​សីលធម៌ ក្នុង​ព្រះ​បនូល​ទ្រង់​សំរាប់​យើង​រស់​នៅ។ ទ្រង់​ប្រទាន​វា​មក​មិន​មែន​ធ្វើ​ឱ្យ​យើងរសាយ តែ​ដើម្បី​ឱ្យ​យើង​ដែល​កាន់​តាម យើង​នឹង​សប្បាយនឹង​ព្រះ​ពរ​ទ្រង់។ ដាវីឌ​សរសេរ​ថាៈ ឱ​ព្រះ​យេហូវ៉ា​អើយ ទូល​បង្គំ​ដឹង​ហើយ​ថា អស់​ទាំង​ខ​ច្បាប់​របស់​ទ្រង់​សុទ្ធ​តែសុចរិត (ទំនុក តម្កើង ១១៩:៧៥)។ ព្រះ​ជា​ម្ចាស់​បាន​ប្រាប់អ៊ីស្រាអែល តាម​រយៈ​ម៉ូ​សេ​ថា អញ​បាន​ដាក់​សំញែង​ទាំងជីវិត និង​សេចក្តី​​ស្លាប់ ទាំង​ព្រះ​ពរ​នឹង​សេចក្តី​បណ្តា​សា​រ​ នៅមុខ​ឯង​រាល់​គ្នា ដូច្នេះ​ចូរ​រើស​យក​ជីវិត​ចុះ (ចោទិយកថា ៣០:១៩)។ កុំល្បង​ល​ព្រំដែន​ព្រះហើយ​អញ្ជើញ​ការ​កែ​តម្រូវ​រប​ស់​ទ្រង់។ ចូរ​សំរេច​ចិត្ត​ ដោយ​ឈ្លាស​វៃ​ ដើម្បី​រស់​ជា​មួយ​ព្រំ​ដែន​ទ្រង់​តាម​ព្រះ​បន្ទូល។ —C. P. Hia

នាមប័ណ្ណ

នៅ ក្នុងវប្បធម៌ខ្លះ​ មុខតំណាងដែលដាក់ខាងក្រោមឈ្មោះរបស់អ្នកសំខាន់ណាស់ ព្រោះវាកំណត់អំពីឋានៈរបស់អ្នក។ មនុស្សម្នាគោរពអ្នករាល់គ្នាអាស្រ័យលើឋានៈរបស់អ្នកប្រៀបធៀបជាមួយមនុស្សនៅជុំវិញអ្នក។ បើសិនជានៅសម័យនោះ លោកប៉ូលមាននាមប័ណ្ណដែរ គាត់ប្រាកដជាមានឋានៈជាសាវក(១ធីម៉ូថេ ១:១)មានន័យថា មនុស្សម្នាក់ដែលព្រះជាម្ចាស់ចាត់បញ្ជូនមក។ គាត់មិនអាងឋានៈនោះទេ តែវាជាការអស្ចារ្យមកពីព្រះអម្ចាស់។ ឋានៈនេះបានមកមិនមែនដោយសារគាត់ខំប្រព្រឹត្តទេ តែគាត់បានទទួលមកពីព្រះយេស៊ូគ្រិស្តជាព្រះអង្គសង្រ្គោះនៃយើងវិញទេតើ។ ម្យ៉ាងវិញទៀត ឋានៈនេះមិនមែន​មកពីមនុស្សទេ គឺជាការតែងតាំងមកពីព្រះជាម្ចាស់ កាលដើមឡើយលោកប៉ូលធ្លាប់ប្រមាថ បៀតបៀន និង ប្រព្រឹត្តអំពើឃោរឃៅ(ខ១៣)។ គាត់ចាត់ទុកខ្លួនឯងថាជាអ្នកប្រព្រឹត្តអំពើបាបលេខមួយ(ខ១៥)។ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ឥឡូវនេះគាត់ក្លាយជាសាវករបស់មហាក្សត្រគង់នៅអស់កល្បជានិច្ច (ខ១៧) ដែលបានបញ្ជូនគាត់អោយប្រកាសដំណឹងល្អដ៏មានសិរីរុងរឿង។ តែអ្វីដែលអស្ចារ្យជាងនេះគឺថា យើងមិនខុសពីសាវកប៉ូលទេ ដែលត្រូវបានចាត់បញ្ជូនទៅប្រកាសដំណឹងល្អគ្រប់ជាតិសាសន៍ដោយមហាក្សត្រលើអស់ទាំងមហាក្សត្រ (ម៉ាថាយ​ ២៨:១៨-២០ និង កិច្ចការ ១:៨)។ ចូរទទួលមហាបេសកកម្មដោយចិត្តទន់ទាប ដែលយើងមិនសក្តិសមសោះ។ យើងមានឯកសិទ្ធិបានធ្វើជាតំណាងព្រះអង្គ និង សេចក្តីពិតរបស់ទ្រង់តាមរយៈពាក្យសម្តី និង​កាយវិការជារៀងរាល់ថ្ងៃជាមួយមនុស្សនៅជុំវិញយើង ដោយស៊ី ភី ហៃ (C.P. Hia)។