តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Dennis Fisher

បុណ្យខួបកំណើត គម្រប់១០០០ ឆ្នាំ

លោក​​​យ៉ូណា​ថាន វេន័រ(Jonathan Weiner) គឺ​ជា​អ្នក​និពន្ធ​សៀវភៅ ដែល​មាន​ចំណង​ជើង​ថា ការ​ប្រាថ្នា​ចង់​បាន​លោកិយ​នេះ ។​ ក្នុង​សៀវភៅ​នេះ គាត់​បាន​សរសេ​រ​អំពី​វិទ្យាសាស្រ្ត ដែល​បាន​​សន្យា​ថា​នឹង​ជួយ​ឲ្យ​មនុស្ស ​មាន​អាយុ​កាន់​​តែ​វែង ។​ នៅ​ក្នុង​ផ្នែក​ពាក់​កណ្តាល​នៃ​សៀវភៅ​នេះ​ លោក​អូបឺរី ដឺ ក្រេយ៏(Aubrey de Grey) ដែល​ជា​អ្នក​វិទ្យាសាស្រ្ត​ជន​ជាតិ​អង់គ្លេស បាន​ព្យាករណ៍​ថា ថ្ងៃ​ណា​មួយ​វិទ្យាសាស្រ្ត​នឹង​ជួយ​ឲ្យ​​មនុស្ស​រស់​បាន​មួយ​ពាន់​ឆ្នាំ ។ លោក​អូបឺរី​បាន​អះអាង​ថា នៅ​ទី​បំផុត តាម​ការស្រាវ​ជ្រាវ​អំពី​រចនា​សម្ព័ន្ធ និង​មុខនាទី​នៃ​ជាតិ​គីមី​ចម្រុះ បាន​ឲ្យ​ដឹង​ថា ការ​ព្យាបាល​ភាព​ចាស់​ជរា​របស់​មនុស្ស គឺ​ជា​អ្វី​ដែល​គេ​អាច​ធ្វើ​បាន ។​

ប៉ុន្តែ បន្ទាប់​ពី​មនុស្ស​យើង​រស់​បាន​១០០​០​ឆ្នាំហើយ ពួក​គេ​នឹង​ត្រូវ​ស្លាប់​ទៅ​វិញ​ដដែល តើ​មាន​អ្វីប្លែក​? ការ​ព្យាករណ៍​របស់​​លោក​​ដឺ ក្រេយ គឺ​គ្រាន់​តែ​ពន្យាពេល​នៃ​ការប្រឈម​មុខ​នឹង​សំណួរ​ដ៏​សំខាន់​បំផុ​ត​មួយ គឺ​សំណួរ​ដែល​សួរ​ថា តើ​​មា​នរឿង​អ្វី​កើត​ឡើង បន្ទាប់​ពី​យើង​ស្លាប់​ទៅ ? ដូចនេះ​ ការ​ព្យាករ-ណ៍​​នោះ​មិន​បាន​​ឆ្លើយ​សំណួរ​មួយ​​នេះ​​ទេ ។​

ព្រះ​គម្ពីរ​បាន​ចែង​ថា សេចក្តី​ស្លាប់​​មិន​មែន​ជា​ចុង​បំផុ​ត​ នៃ​ជីវិត​របស់​មនុស្ស​ឡើយ ។​ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​បាន​បញ្ជាក់​ថា មនុស្ស​ម្នាក់​ៗ​នឹង​ត្រូវ​ឈរ​នៅ​ចំពោះ​ព្រះ​គ្រីស្ទ ។ ពេលនោះ អ្នក​ជឿ​ព្រះ​នឹង​ទទួល​​រង្វាន់ ចំពោះ​​កិច្ចកា​​រដែល​​ខ្លួន​​បា​​នធ្វើ​​ថ្វាយ​​ទ្រង់ ហើយ​​អ្នក​​មិ​ន​​ជឿ​វិញ គឺ​នឹង​ត្រូវ​មាន​ទោស ​​ដោយ​​​សា​​រខ្លួន​​​បាន​បដិសេធ​​​ទ្រង់​(យ៉ូហាន ៥:២៥-២៩ វិវរណៈ…

ពេលឡើង និងពេលចុះ

មនុស្ស​យើង​ភាគ​ច្រើន​បាន​ទទួល​ស្គាល់​ថា ជីវិត​មាន​ដំណើរ​ឡើង​ហើយ​​ចុះ​ៗ ។ ​ស្តេចសាឡូម៉ូន​ដែល​ជា​ក្សត្រ​ដ៏​មាន​ប្រាជ្ញា ទ្រង់​ក៏​​បាន​ទទួល​ស្គាល់​យ៉ាង​ដូចនេះ​ផ​ង​ដែរ ហើយបាន​ឆ្លុះបញ្ចាំង នៅ​​ក្នុង​​​កា​រ​ឆ្លើយ​តប​របស់​យើង ចំពោះ​កាលៈទេសៈ​ដែល​មាន​ដំណើរ​​ឡើង​ហើយចុះៗ​នោះ ។ ក្នុង​ព្រះ​គម្ពីរ​សាស្តា ទ្រង់​បាន​ចែង​ថា “មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ … មាន​ពេល​យំ និង​ពេល​សើច មាន​ពេល​សំរាប់​សោយសោក និង​ពេល​សំរាប់​លោតកព្ឆោង”(សាស្តា ៣:១-៤)។

ព្រះបិតា​របស់​ស្តេច​សាឡូម៉ូន គឺ​ស្តេច​ដាវីឌ​ ត្រូវ​​​បាន​ហៅ​ថា “មនុស្ស​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ”(១សាំយ៉ូអែល ១៣:១៤ កិច្ចការ ១៣:២២)។ ប៉ុន្តែ ក្នុង​ការរស់នៅ​​របស់​​ស្តេច​ដាវីឌ គឺ​មាន​ពេល​ឡើង​ហើយ​ចុះ​ៗ ។​ ស្តេច​ដាវីឌ​បាន​ទួញ​សោក នៅ​ពេល​បុត្រ​ដែល​ទ្រង់​មាន​ជា​មួយ​នាង​បាតសេបា បាន​ស្លាប់​ដោយ​សារ​ជម្ងឺ (២សាំយ៉ូអែល ១២:២២)។ ប៉ុន្តែ ក៏​មាន​ពេល​ដែល​ទ្រង់​និពន្ធ​បទ​ចម្រៀង​សរសើរ​តម្កើង និង​សើច​សប្បាយ​ផង​ដែរ(ទំនុកតម្កើង ១២៦:១-៣)។ ក្រោ​យ​មក ទ្រង់​ក៏​មាន​សេចក្តី​ទុក្ខ​យ៉ាង​ខ្លាំង ចំពោះ​ការ​ស្លាប់​របស់​អាប់​សាឡំម ដែល​ជា​បុត្រា​ដែល​បាន​លើក​ទ័ព​បះបោរ​​​នឹង​ទ្រង់(២សាំយ៉ូអែល ១៨:៣៣)។ ហើយ​នៅ​ពេល​គេ​ដង្ហែរ​ហិប​សញ្ញា​ចូល​ក្រុង​យេរូសាឡិម ស្តេចដាវីឌ​មាន​ក្តី​អំណរ​ខាងវិញ្ញាណ​​​ជា​ពន្លឹក បាន​​ជា​​ទ្រង់​​រាំ​​នៅ​​ក្នុង​​ព្រះ​វត្ត​មាន​ព្រះ​(២សាំយ៉ូអែល ៦:១២-១៥)។

នៅ​ពេល​យើង​បង្ហាញ​នូវឲ្យ​គេ​ឃើញថា ​យើងជាគ្រីស្ទបរិស័ទដែលមានសន្តិភាព និង​សេចក្តី​អំណរ​នៅ​ក្នុង​ជីវិត គ្រប់​ពេល​ជាប់​ជា​និច្ច នោះ​​យើង​អាច​នាំ​ឲ្យ​មាន​ផល​អាក្រក់​ដល់​ខ្លួន​ឯង ក៏​ដូច​ជា​ដល់​អ្នក​ដទៃ​ផង​ដែរ ។​ ផ្ទុយ​ទៅវិ​ញ ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា ជីវិត​របស់​គ្រីស្ទ​បរិស័ទ គឺ​មាន​ពេល​ឡើង…

នាឡិការបស់ជីតាខ្ញុំ

នៅឆ្នាំ ១៨៧៦ លោក​ហេនរី ក្លេយ វើក(Henry Clay Work) បាននិពន្ធ​បទ “នាឡិការ​របស់​ជីតា​ខ្ញុំ”។​ បទ​ចម្រៀង​នេះ បាន​​ពិពណ៌នា​អំពី​នាឡិការ​របស់​ជីតា​ម្នាក់ ដែល​ដើរ​យ៉ាង​ស្មោះ​ត្រង់ តាម​ជីវិត​របស់​ម្ចាស់​វា ។​ គាត់​បាន​បក​ស្រាយ​អំពី​វ័យ​កុមារ វ័យជំទង់ និង​វ័យ​ចំណាស់ នៅ​ក្នុង​បទ​ចម្រៀង​ដែល​និយាយ​អំពី​ពេល​វេលា​នេះ ។​ គឺ​ដូច​ដែល​គាត់​បាន​​សរសេ​រថា​ :

អស់ពេលកៅសិបឆ្នាំ នៃការរស់នៅ
ទីក តក់ ទីក តក់
ជីវិតរបស់បានបន្តរស់ក្នុងវិនាទីបន្ទាប់
ទីក តក់ ទីក តក់
តែជីវិតត្រូវចប់យ៉ាងខ្លី
នៅពេលស្លាប់ក្នុងវ័យជរា ។

ការ​ដើរ​ឥត​ឈប់​​ឈរ​នៃ​នាឡិការ បាន​រំឭក​ឲ្យ​យើង​ដឹង​ថា ពេល​វេលា​នៅ​លើ​ផែនដី​នេះ គឺ​មាន​កំណត់ ។​ ទោះ​បី​ជា​ជីវិត​មាន​ក្តី​អំណរ និង​ការ​ឈឺ​ចាប់​ក៏​ដោយ ក៏​ពេល​វេលា​នៅ​តែ​ដើរ​ទៅ​មុខ​ជានិច្ច ។​ សម្រាប់​យើង​ដែល​ជា​អ្នក​ជឿព្រះ​ ពេលវេលា​​ដែល​យើង​មាន​នៅ​លើ​ផែន​ដី​នេះ គឺជា​ឱកាស​សម្រាប់​ទទួល​នូវ​ប្រាជ្ញា ។​ អ្នក​និពន្ធ​ព្រះ​គម្ពីរ​ទំនុក​តម្កើង​បាន​ចែង​ថា “សូម​​បង្រៀន​​​ឲ្យ​​យើង​​​ខ្ញុំ​​ចេះ​​កំណត់​​រាប់​​ថ្ងៃ​​អាយុនៃ​យើង​​ខ្ញុំ ដើម្បី​​ឲ្យ​​យើង​​​ខ្ញុំ​​មាន​​​ចិ​ត្ត​ខ្មីឃ្មាត ឲ្យ​បាន​សតិបញ្ញា”(ទំនុកតម្កើង ៩០:១២)។

ដើម្បី​រាប់​ចំនួន​ថ្ងៃ​នៃ​ជីវិត​របស់​យើង យើង​ត្រូវ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដូច​នេះ​ថា : តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ? តើ​ខ្ញុំ​បាន​អាន​ព្រះ​បន្ទូល​ព្រះ​ជា​ទៀង​ទាត់ឬ​​ទេ? តើ​ខ្ញុំ​បាន​លះ​បង់​​ពេល​វេលា ដើម្បី​អធិស្ឋាន​ឬ​ទេ?…

មនុស្សកាមីរ៉ា

លោកក​ស្ទីវិន វីលសៀ(Steven Wiltshire) ត្រូវ​បាន​គេ​ឲ្យ​រហ័ស​នាម​ថា “មនុស្សកាមីរ៉ា” ដោយ​សារ​គាត់​មាន​សមត្ថ​ភាព​ដ៏អស្ចារ្យ នៅ​ក្នុង​ការ​រំឭក​ឡើង​វិញ​​ជា​លម្អិត នូវ​អ្វី​ក៏​ដោ​យ ដែល​គាត់​បាន​ឃើញ ហើយ​បន្ទាប់​មក គាត់​ក៏​គួរ​រូប​តាម​ការ​ចង​ចាំ​នោះ ។ ឧទាហរណ៍ បន្ទាប់​ពី​លោក​ស្ទីវិន​បាន​ជិះ​យន្ត​ហោះ​កាត់​ពី​លើ​ទីក្រុង​រ៉ូម គេ​ក៏​បាន​សុំ​ឲ្យ​គាត់​គូ​រូប​ផ្នែក​កណ្តាល​នៃ​ទីក្រុង​នេះ នៅ​លើ​ក្រដាស​ទទេ​មួយ​ស​ន្លឹក ។​ ពិត​ជា​គួរ​ឲ្យ​ស្ងប់​ស្ងែង​ណាស់ គាត់​បាន​គូ​រូប​តាម​ការ​ចង​ចាំរ​​បស់​គាត់ បាន​យ៉ាង​ត្រឹម​ត្រូវ និង​ច្បាស់​លាស់ ដែល​មាន​ដូច​ជា​រូប​ផ្លូវ​​ក្រងិច​ក្រងុក អាគារ បង្អូចអាគារ និង​រូប​ភាព​លម្អិត​ជា​ច្រើន​ទៀត ។​

សមត្ថភាព​ចង​ចាំ​របស់​លោក​វីលសៀ​គឺ​ពិត​ជា​គួរ​ឲ្យ​កត់​សំគាល់​មែន ។​ ប៉ុន្តែ នៅ​មាន​សមត្ថភាព​ចង​ចាំ​មួយ​ប្រភេទ​ទៀត ដែល​កាន់​តែ​អស្ចារ្យ ហើយ​សំខាន់​ជាង​ទៅ​ទៀត ។​ មុន​ពេល​ព្រះ​យេស៊ូវ​យាង​ឡើង​នគរ​ស្ថាន​សួគ៌​វិញ ទ្រង់​បាន​សន្យា​ពួក​សាវ័ក​ថា ទ្រង់​​នឹង​ចាត់​ឲ្យ​ព្រះ​វិញ្ញាណ​យាង​ចុះ​មក ដើម្បី​ឲ្យ​ពួក​គេ​មាន​ការ​ចង​ចាំ​ដ៏​អស្ចារ្យ អំពី​ការ​អ្វី​ដែល​ទ្រង់​បាន​មាន​បទ​ពិសោធន៍ គឺ​ដូច​ដែល​មាន​ចែង​ថា “តែ​​ព្រះ​​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ​… នឹង …​ ​រំឭក​ពី​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ”(យ៉ូហាន ១៤:២៦)។

ពួក​សាវ័ក​បាន​ស្តាប់ឮ​សេចក្តី​បង្រៀន​ដ៏​អស្ចារ្យ​នៃ​ព្រះ​គ្រីស្ទ ។​ ពួក​គេ​បាន​ឮ​ទ្រង់​បង្គាប់​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ មនុស្ស​ថ្លង់​ឲ្យ​ស្តាប់​ឮ ហើយ​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ។​ ប៉ុន្តែ នៅ​ពេល​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ បាន​កត់​ទុក​នូវ​ហេតុការណ៍​ទាំង​អស់​នេះ​ ពាក្យ​របស់​ពួក​គេ​មិន​ត្រូវ​បាន​សរសេរ​ឡើង តាម​ការ​ចង​ចាំ​របស់​មនុស្ស ដែល​មាន​អំណោយ​ទាន​នោះ​ឡើយ ។​…

ការធ្វើឲ្យខ្លួនឯងខ្សោះកម្លាំង

ខ្ញុំមានមិត្តភ័ក្រម្នាក់ ឈ្មោះ​ចេហ្វ(Jeff) ។ ថ្ងៃមួយ កូន​ស្រី​របស់​គាត់​បាន​សុំ​ឲ្យ​គាត់​ចាត់​ចែង​ម​ង្គល​​ការ​របស់​នាង ។​ ពួក​គេ​មាន​សេច​ក្តី​​អំណរ​​យ៉ាង​ខ្លាំង ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​រៀប​អាពាហ៍​ពិពាហ៍ ក្នុង​ទី​តាំង​ដ៏​ស្រស់​ស្អាត និង​គួរ​ឲ្យ​រំភើប​រីក​រាយ ។​ ទោះ​ជា​យ៉ា​ងណា​ក៏​ដោយ ពួក​គេ​ជួប​បញ្ហា​ធំ​ មួ​យ ។​ ដោយ​សារ​មង្គល​កា​រ​នោះ មាន​ពិធី​ជប់​លៀង​ដ៏​តូច​មួយ នោះ​លោក​ចេហ្វ​នឹង​ត្រូវ​បំពេញ​តួរ​នាទី​បី​ផ្សេង​ពី​គ្នា ដែល​អាច​ប៉ះ​ពាល់​​គ្នា ។​ គាត់​នឹង​បំពេញ​តួនា​ទី​ជា​គ្រូ​ផ្សំ​ផ្គុំ​ផង ជា​ឳពុក​នៃ​កូន​ក្រមុំ​ផង និង​ជា​ជាង​ថត​រូប​នៃ​មង្គល​ការ​ផង!

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ខ្លួន​កំពុង​ធ្វើ​ការ​ច្រើន​មុខ​ពេក ក្នុង​ពេល​តែ​មួយ​ដែរ​ឬ​ទេ? លោក​យេត្រូ​បាន​យល់​ថា កូន​ប្រសា​រ​របស់​គាត់ គឺ​លោក​ម៉ូសេ កំពុង​តែ​មាន​បញ្ហា​មួយ​នេះ​ឯង​(និក្ខមនំ ១៨)។ លោក​ម៉ូសេ​បាន​​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ដោយ​សា​រ​គាត់​ត្រូវ​ដឹក​នាំ​ពួក​អ៊ីស្រាអែល​​ផង ដោះ​ស្រា​យ​រឿង​ជម្លោះ​ឲ្យ​ពួក​គេ​ផង និង​ធ្វើ​ជា​ចៅ​ក្រម​ដោះ​ស្រាយ​បញ្ហា​ឲ្យ​មនុស្ស​មួយ​ហ្វូង​ធំ​ផង ។​ នៅ​ទី​បំផុត លោក​យេត្រូ​ក៏បា​ន​មក​ជួប​លោក​ម៉ូសេ ហើយ​ប្រាប់​គាត់​ថា “​កា​រ​នេះ​​ហួស​​កំឡាំង​​ឯ​ង​ហើយ នឹង​​ធ្វើ​​តែ​​ម្នាក់​ឯង​មិន​បាន​ទេ”(ខ.១៨)។​ គាត់​ក៏​បាន​ផ្តល់​យោបល់​ដ៏​ឆ្លាត​វ័យ ដល់​លោក​ម៉ូសេ គឺ​ឲ្យ​​អ្នក​​ដឹក​នាំ​ដទៃ​ទៀត​ដោះ​ស្រាយ​​រឿ​ង​ក្តី​តូច​ៗ ហើយ​ទុក​ឲ្យ​លោក​ម៉ូសេ​ដោះ​ស្រាយ​រឿ​ង​ក្តី​ធំ​ៗ(ខ.២២)។​

អ្នក​អាច​រៀន​សូត្រ​តាម​គំរូ​របស់​លោ​កម៉ូសេ​បាន ទោះ​បី​​​អ្នក​ជា​ម្តាយ​ម្នាក់ ដែល​មាន​កូន​តូច​ៗ​ច្រើន ឬ​ជា​នាយក​ប្រតិ​បត្តិ​ដែល​ទទួល​បន្ទុ​ក​លើស​លប់ ក្នុង​ក្រុម​ហ៊ុន ឬ​ក៏​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​ទទួល​បន្ទុក​ការងារ​ច្រើន​ពេក ​ក្នុង​ពួក​ជំនុំ​ក៏ដោយ ។​ តើ​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ស្វែង​យល់ ដោយ​ការ​អធិស្ឋាន ដើម្បី​ឲ្យ​បាន​ដឹង​ថា​តើ​មាន​កិច្ចកា​រអ្វី ដែ​លអ្នក​អាច​ប្រគល់​ដល់​អ្នក​ដទៃ ឬ​ត្រូវ​ឈប់​ធ្វើ ដើម្បី​កុំ​ឲ្យ​ខ្លួន​អ្នក​មាន​ការ​ខ្សោះ​កម្លាំង ។​…

មិត្តជិតស្និទ្ធដាស់ឲ្យភ្ញាក់ឡើង

ពីរបី​ឆ្នាំ​មុន ខ្ញុំ​បាន​ទៅ​ធ្វើ​តេស្ត៍​រក​មើល​ជម្ងឺ​មហា​រីក ហើយ​ខ្ញុំ​មាន​ការបារម្ភ​អំពី​លទ្ធ​ផល​ដែលនឹង​​ចេញ​មក ។​ ខ្ញុំ​ថប់​បារម្ភ​កាន់​តែខ្លាំង នៅ​ពេល​ខ្ញុំ​គិត​ថា ជាការពិតណាស់ ពួក​គ្រូ​ពេទ្យ​​បាន​ទទួល​ការបណ្តុះ​បណ្តាល​យ៉ាង​ល្អ ហើយ​ពិត​ជា​មាន​សមត្ថ​ភាព​ខ្ពស់ ប៉ុន្តែ ពួក​គេ​ជា​អ្នក​ដទៃ​ ដែល​គ្មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ខ្ញុំ​ឡើ​យ ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ខ្ញុំ​បាន​ភ្ញាក់​ដឹង​​ខ្លួន ពី​ការ​​ចាក់​​ថ្នាំ​​សន្លប់ ខ្ញុំ​ក៏​បាន​ឮ​សម្លេង​ភរិយា​ខ្ញុំ​និយាយថា ​“ពិត​ជា​អស្ចារ្យ​ណាស់ បង​សម្លាញ់ ។​ គេ​ពិនិត្យ​ឃើញ​ថា បង​មិន​មាន​ឈឺ​អី​ទេ”។​ ខ្ញុំ​ក៏​សម្លឹង​មើល​ទឹក​មុខ​ញញឹម​របស់​នាង ហើយ​ក៏​បាន​ធូរ​ស្បើយ​​ក្នុង​ចិត្ត ។​ ត្រង់​ចំណុច​នេះ ខ្ញុំ​ត្រូវ​ការ​ការ​ធានា​ពី​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ ។​

មាន​ការ​ធានា​ស្រដៀង​គ្នា​មួយ ដែ​ល​បាន​ត្រៀម​ទុក​ជា​ស្រេច សម្រាប់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ ។​ អ្នក​ជឿ​ព្រះអាច​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​បាន​ដឹង​ថា នៅ​ពេលដែល​​ពួក​គេ​ភ្ញាក់​ដឹ​ង​ខ្លួន​ឡើង នៅ​នគរ​ស្ថាន​សួគ៌ ព្រះ​យេស៊ូវ​ដែល​ជា​អ្នក​ដែល​ស្រឡាញ់​ពួក​គេ​យ៉ាង​ខ្លាំង​ក្រៃ​លែង ទ្រង់​កំពុង​រង់​ចាំ​ពួក​គេ​ នៅ​ទីនោះ​ជា​ស្រេច ។​​

ក្នុង​សៀវភៅ​សេចក្តី​អធិស្ឋាន​រួម មាន​ការ​សម្តែង​អំពី​សេចក្តី​សង្ឃឹមរប​ស់​គ្រីស្ទ​បរិស័ទ​ម្នាក់​ ដោយ​ពាក្យ​ថា “បន្ទាប់​ពី​ខ្ញុំ​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង ព្រះ​ដ៏​ប្រោស​លោះ​នៃ​ខ្ញុំ នឹង​ឲ្យ​ខ្ញុំ​ក្រោក​ឡើង ​ហើយ​ក្នុង​រូប​កាយ​របស់​ខ្ញុំ ខ្ញុំ​នឹង​បាន​ឃើញ​ព្រះ ខ្លួន​ខ្ញុំ​នឹង​បាន​ឃើញ​ទ្រង់​ដោយ​ផ្ទាល់​ភ្នែក​ ដ្បិត​ទ្រង់​ជា​មិត្រ​សម្លាញ់​របស់​ខ្ញុំ គឺ​មិន​មែន​ជា​អ្នក​ដទៃ​ទេ”។

តើ​អ្នក​​​កំពុង​ពិបាក​ចិត្ត ដោយ​សារ​ជីវិត​អ្នក​នឹង​ត្រូវ​អស់​ឬ? ព្រះ​យេស៊ូវ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​នៅ​រង់​ចាំទទួល​អ្នក​ នៅ​ពេល​អ្នក​ចាក​ចេញ​ពី​លោក​នេះ ទៅ​កាន់​កន្លែង​បន្ទាប់ ។​ ទ្រង់​មាន​បន្ទូល​ថា “អ្នក​រាល់​គ្នានឹ​ង​បាន​ទៅ​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ”(យ៉ូហាន…

អំណរនៅពេលព្រឹក

អែនជី​(Angie)មិន​អាច​មើល​កញ្ចក់​ឡាន​ដែលអាប់​ពី​ក្នុង​ឡាន​នាង។ ដោយ​ចៃដន្យ នា​ង​ក៏​បត់​ចង្កូច​ចេញ​ពី​ឡាន​ដឹក​ទំនិញ។ គ្រោះ​ថ្នា​ក់​នោះ​បណ្តាល​ឱ្យមា​ន​ការ​ប៉ះពា​ល់នឹង​ខួរ​ក្បាល​នាង​ ដែល​នាង​មិន​អាចនិយាយ​ និង​ថែរក្សា​ខ្លួន​​បាន​ទៀត​ទេ។ ប៉ុន្មាន​ឆ្នាំម​ក ខ្ញុំ​ក៏​នឹក​ឆ្ងល់​ពី​ការ​ស្ងប់​ស្ងាត់​នៃ​ឪពុក​ម្តាយ​នាង។ ថ្មី​ៗ​នេះ​ខ្ញុំ​សួរ​ពួក​គេ​ថា​ “តើ​រៀប​ចំ​ឆ្លង​កាត់​បទ​ពិសោធន៍​នេះ​ យ៉ាង​ដូច​ម្តេច?” ឪពុក​នាង​ឆ្លើយ​ ដោយ​គិត​ថា “ការ​ពិត​ទៅ ផ្លូវ​មួយ​ដែល​យើង​អាច​ធ្វើ​ការ​នេះ គឺ​ដោយ​ទៅ​ជិត​ព្រះ​ជា​ម្ចាស់។

ទ្រង់​ប្រទាន​ឱ្យ​យើង​នូ​វ​កំលាំង​ ដែល​យើង​ត្រូវ​ការ ដើម្បី​ជួយយើង​ឱ្យ​ឆ្លង​កាត់​នេះ។” ម្តាយ​អែន​ជី​យល់​ស្រប​និង​បន្ថែម​ថាពេល​មាន​គ្រោះ​ថ្នាក់ សេចក្តី​សោក​សៅ​គេ​ គឺ​ជ្រៅដែ​លគេ​គិត​ថា​លែង​មាន​អំណរ​ទៀត។ ដូច​ដែល​ពួក​គាត់​ពឹង​លើ​ព្រះជា​ម្ចាស់ ពួក​គាត់​បទ​ពិសោធន៍​ការ​ប្រទាន ដែល​មិន​ដែល​សង្ឃឹម​មិន​អាច​រាប់​បាន​ សំរាប់​ការ​ថែរក្សា​ខាង​ឯ​រូបកាយ​និងវិញ្ញាណ​របស់​អែន​ជី​និង​គ្រួសារ​ទាំង​មូល។ ទោះ​បី​អែនជី​នឹង​មិន​ទទួល​បាន​សមត្ថភា​ព​និយាយ​បាន នាង​ឥឡូវ​ត​ទៅ​គេ​ដោយ​ស្នាម​ញញឹម​ដ៏​ធំ​ ហើយ​ការ​នេះ​នាំ​ឱ្យ​មាន​អំណរ។ ដែល​ឪពុក​ម្តាយ​នាង​ពេញ​ចិត្ត​គឺ​បន្ត​ថាៈ“ទឹក​ភ្នែក​នឹង​មាន​នៅ​ជាប់​អស់​មួយ​យប់​ក៏​បាន តែ​ព្រឹក​ឡើង គង់​នឹ​ងមា​នសេចក្តី​អំណរ​ឡើង​ដែរ ”(ទំនុកតម្កើង ៣០:៥)។

តើ​អ្នក​ធ្លាប់​ជួប​នឹង​ការ​កើតទុក្ខ​ដ៏​ជ្រាល​ជ្រៅ​ទេ? មាន​ព្រះប​ន្ទូល​សន្យាពី​អំណរ​នៅអ​នាគត​ ចំណោម​ទឹក​ភ្នែក​អ្នក​ពេល​ដែល​អ្នក​ពឹង​លើ​ព្រះ​ជាមា្ចស់​ដ៏​សែន​ស្រលាញ់។ —Dennis Fisher

ប៉ុល វ័យចាស់

ការធ្វើ​ខួប​កំណើត​លើក​ទី​៦០​របស់​ខ្ញុំ ពិត​ផ្លាស់​ការ​គិត​ពី​ជីវិត​របស់​ខ្ញុំៈ ខ្ញុំ​ធ្លាប់​គិត​ថា​មនុស្សពេល​ដល់​អាយុ​៦០​គឺ​ចាស់​ហើយ ។ នោះ​ខ្ញុំ​ចាប់​ផ្តើម​រាប់ចំនួន​ឆ្នាំ​ដែល​ខ្ញុំអា​ច​ធ្វើការ ខ្ញុំ​ប្រហែល​មាន​១០​ទៀត។ ខ្ញុំចេះ​ឈ្លក់​នឹង​ការ​គិត​នេះ រហូត​ដល់​ខ្ញុំចង​ចាំអ្ន​ក​ធ្វើ​ជា​មួយម្នាក់​ដែល​ពូកែ​ធ្វើ​ការ​ ហើយ​មាន​អាយុ​៨៥​ឆ្នាំ​ហើយ។ ដូច្នេះ​ខ្ញុំ​បាន​ទៅ​រក​គាត់​ហើយ សួរ​តើ​ជិវិ​ត​នឹ​ង​ទៅ​ជា​យ៉ាង​ម៉េចបន្ទាប់​ពី​អាយុ​៦០។ គាត់​ប្រាប់​ខ្ញុំ​ពី​ឱកាស​ព័ន្ធ​កិច្ច​ដែល​អស្ចារ្យ ​មួយ​ចំនួន ដែល​ព្រះ​ជា​ម្ចាស់​បាន​ឲ្យ​គាត់​លើស​ជាង​២៥​ឆ្នាំហើយ។ លោក​សាវ​ក​ប៉ុល សំដៅ​ទៅ​ខ្លួន​លោក​ថា​មាន​អាយុច្រើន ក្នុង​ភីលេម៉ូន១:៩.......ជា​អ្នក​មាន​វ័យ​ចាស់​ហើយ..... ជំនួស​កូន​ខ្ញុំ គឺ​ឈ្មោះ​អូនេស៊ីម​នេះ(ខ.៩-១០)។ លោកប៉ុល​កំពុង​សុំ​ភីលេម៉ូន ឲ្យ​ទទួល​អ្នក​បំរើ​ដែល​រត់​ចេញ​ពី​គាត់វិញ​គឺ​អូនេស៊ីម។ អ្នក​សិក្សា​ខ្លះ​ជឿ​ថា​ លោក​ប៉ុល​មាន​អាយុប្រហែល​សែ​សិប​ឆ្នាំ​ក្រាស់ ឬ​ហាសិប​ឆ្នាំ​ស្តើង​ ពេល​ដែល​កាត់​សរសេ​រ​សៀវភៅ​នេះ ហើយ​ប្រាកដ​ជា​មិន​មែន​ជា​ប្រជាជន​វ័យ​កណ្តាល​ដូច​ស្តង់​ដារ​ឥឡូវ។ ទោះ​បី​ជា​យ៉ាង​ណា ការ​សង្ឃឹ​ម​រស់​ក្នុង​សម័យ​នោះ​ គឺ​ខ្លី​ជាង។ តែ​ទោះ​បី​អា​យុច្រើន តែ​លោក​ប៉ុល​នៅ​តែ​បន្ត​បំរើ​ព្រះ​ជា​ម្ចាស់​ សំរាប់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ទៀត។ ក្នុង​ពេល​ដែល​យើង​ប្រហែល​ជួបនឹង​ការ​កំណត់​ខាង​ឯ​រូប​កាយ​ ឬ​ផ្នែក​ផ្សេង​ទៀត តើ​នឹង​មាន​បញ្ហា​អ្វី​បើ​យើង​បន្ត​ធ្វើ​អ្វី​ ដែល​យើងអាច​សំរាប់​ព្រះ​ជា​ម្ចាស់​ រហូត​ដល់​ពេល​ដែល​ទ្រង់​ត្រាស់​ហៅ​យើ​ង​ឱ្យ​ទៅ​ផ្ទះ​វិញ។ —Dennis Fisher

តើកំពុងធ្វើអ្វី?

កាល​ដើម​រដូវ​និទាឃ​រដូវ ប្រពន្ធ​ខ្ញុំ និង​ខ្ញុំ មើល​ទស្ស​នីយ​ភាព​សត្វ​ចាប​ដែល​គួរ​អោយ​ចាប់​អារម្មណ៍ខាង​ក្រៅ​បង្អួច​ផ្ទះ​បាយ​យើង។ ចាប​មួយ​គូរ​ដោយ​មាន​ចំបើង ​ក្នុង​ចំពូក​ចូល​ ក្នុង​រន្ធ​ខ្យល់​ផ្ទះ​ដែល​នៅ​ជិត​ខាង​យើង​ ពីរ​អាទិត្យ​ក្រោយ​មក យើង​សប្បាយ​ចិត្ត​ដោយ​ឃើញ​កូន​ចាបបួន​លេច​ក្បាល​ចេញ​ពី​កន្លែង​ខ្យល់​ចេញ​ចូល។ ម៉ាក់ និង​ប៉ា ​ក៏​ដាក់​វេន​បញ្ចុក​ចំណី​កូន​ចាប​ដែល​ឃ្លាន​ទាំង​នោះ។

មើល​ឃើញ​​មាត់​ចំហ​ធំ វា​រំលឹក​ខ្ញុំ​ថា​វា​សំខាន់​យ៉ាង​ណា​ទៅ​សំរាប់​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ប្រាថ្នា​ចង់​បាន​អាហារ​ខាង​ឯ​វិញ្ញាណ។ ក្នុង​១​ពេត្រុស ២:២ លោក​​សាវក​​ពេត្រុស​​ប្រើ​​ប្រាស់​​ភាព​​រសដៀង​គ្នា ពី​ការ​ដែល​ប្រាថ្នា​ចង់​បាន​អោយគេបញ្ចុកចំណីអាហារ៖​ នោះ​ត្រូវ​ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត ឯ​ភាសា​ក្រិក​បក​ប្រែ​ថា សង្វាត និយាយ​ពី​ស្រែក​ដោយ​មាន​បំណង។ វា​គឺ​ជា​ពាក្យ​ផ្សំ​ដែល​មាន​ន័យ​ថា ប្រាថ្នា​ចង់​បាន​យ៉ាង​អស់​ពី​ចិត្ត រឺ​ចង់​បាន​យ៉ាង​ខ្លាំង។ វា​ប្រហែល​មើល​ទៅ​ ដូច​ជា​ចំលែក​ដែល​ត្រូវ​គេ​បង្គាប់​អោយ​ចង់​បាន​យ៉ាង​អស់​ពី​ចិត្ត សំរាប់​អ្វី​មួយ។ ប៉ុន្តែ​វា​មិន​ដូច​នឹង​សត្វ​ចាប និង​កូន​ដែល​ឃ្លាន​នោះ​ទេ យើង​ត្រូវ​ការ​រំលឹក​អំពី​តម្រូវ​ការ​ខាង​ឯ​ការ​ចិញ្ចឹម​វិញ្ញាណ។

ទោះ​បី​ជា​យើង​ប្រហែល​ជា​បាន​ចំ​អែត​ដោយ​ព្រះ​បន្ទូល​កាល​ពី​មុន(ខ.៣) យើង​ត្រូវ​ដឹង​ថា​តម្រូវ​ការ​យើង​គឺ​ត្រូវ​តែ​បន្ត ហើយ​បើ​គ្មានការ​ចិញ្ចឹម​បន្ថែម​នោះ​ យើង​នឹង​ខ្សោយ​ខាង​ឯ​ព្រលឹង​វិញ្ញាណ។ ព្រះ​ជា​ម្ចាស់​ចង់​បញ្ចុក​កូន​ស្ងួន​ភ្ងា​ទ្រង់។ ដូច្នេះ ចូរ​បើ​ក​មាត់​អោយ​ធំ! —Dennis Fisher

តើអ្នកបានដឹងអ្វីខ្លះ?

នៅ​សម័យ​ចក្រ​ភព​រ៉ូម សាសន៍​ដទៃ​ស្រែក​អង្វរ​រក​ព្រះ​នាម​ព្រះ​ នៅ​ពេល​ដែល​ពួក​គេ​មាន​ឱកាស​ភ្នាល់​ល្បែង​ស៊ី​សង​តែ​ប៉ុណ្ណោះ។ ឈ្មោះ​ស្តេច​ល្បែង​ដ៏​ពេញ​និយម​ជាង​គេ​ គឺ​អេប្រូឌី ជា​ភាសា​ក្រិក​មាន​ន័យ​ថា ព្រះ​នៃ​សេចក្តី​ស្រឡាញ់។ ពេល​គេ​បង្វិ​ល​គ្រាប់​ឡុក​ឡាក់ គេ​ស្រែក​ឡើង​ថា៖ «អេប៉ាប្រូឌីត» តាម​ន័យ​ត្រង់​គឺ​ «អេប្រូឌីត»។

នៅ​ក្នុ​ង​គម្ពីរ​ភីលីព យើង​បាន​អាន​អំពី​អ្នក​ជឿ​ជន​ជាតិ​ក្រិក​ម្នាក់ ​ឈ្មោះ​អេប៉ាប្រូឌីត។ គាត់​ជា​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​លោក​ប៉ូល ដែល​បាន​បម្រើ​យ៉ាង​ល្អ​នៅ​ក្នុង​បេសកកម្ម។ លោក​ប៉ូល​បាន​សរសេរ​ទៅ​កាន់​មិត្ត​សំឡាញ់​គាត់​ថា៖ «អេប៉ា​ប្រូឌីត​គាត់​ជា​បង​ប្អូន ជា​គូកន​ធ្វើ​ការ ហើយ​ធ្វើ​ទា​ហាន​ជា​មួយនឹ​ង​ខ្ញុំ» (ភីលីព ២:២៥)។

លោក​អេប៉ាប្រូឌីត​ជា​បង​ប្អូ​នរួម​ជំនឿ​ក្នុង​ព្រះ​គ្រិស្ត និង​ជា​គូក​នបម្រើ​ព័ន្ធ​កិច្ច ជា​ទាហាន​របស់​ព្រះ​គ្រិស្ត ព្រម​ទាំង​ជា​អ្នក​រត់​សំបុត្រ​ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ក្រុង​ភីលីព។ គាត់​បង្ហាញ​គំរូ​ភាត​រ​ភាព​ ក្រម​សីលធម៌​ការងារ ការ​តស៊ូ​ខាង​វិញ្ញាណ និង​ការ​បម្រើ​ព័ន្ធ​កិច្ច​។ តាម​ពិត​ទៅ​លោក​អេប៉ាប្រូឌីត​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ដែល​បង្ហា​ញ​ថា​គាត់​មិ​ន​បាន​រស់​តាម​របៀប​សាសន៍​ដទៃ​ឡើយ គឺ​គាត់​រស់​នៅ​ដោយ​ជំនឿ​លើ​ព្រះ​គ្រិស្ត។

អ្វី​ដែល​សំខាន់​ជាង​ឈ្មោះ​ទៅ​ទៀត​គឺ គុណ​តម្លៃ​ជា​គ្រិស្ត​បរិស័ទ​នៅក្នុង​ជីវិ​ត​យើង​ម្នាក់​ៗ​រួម​មាន៖ ការ​ដែល​អាច​ពឹង​ផ្អែក​បាន ការ​យក​ចិត្ត​ទុក​ដាក់ ការ​លើក​ទឹក​ចិត្ត និង​ប្រាជ្ញា។ តើ​អ្នក​ចង់​អោយ​អ្នក​ដទៃ​ពិព៌ណនា​អ្ន​ក​ថា​យ៉ាង​ម៉េច? Dennis Fisher