សំបុត្រផ្ញើរទៅក្មេងប្រុសម្នាក់
លោកស៊ី អេស លូវីស(C.S.Lewis) ជាអ្នកដែលមានចំណូលចិត្ត ចំពោះការថែរទាំការលូតលាស់ខាងវិញ្ញាណ របស់គ្រីស្ទបរិស័ទវ័យក្មេងទាំងឡាយ គឺសូម្បីតែនៅពេលដែលគាត់ ជិតដល់ចុងបញ្ចប់នៃជីវិតក៏ដោយ។ ពេលដែលគាត់កំពុងមានជម្ងឺជាទម្ងន់ គាត់នៅតែចំណាយពេលសរសេរសំបុត្រតបទៅក្មេងប្រុសម្នាក់ ឈ្មោះ ភីលីព។ នៅក្នុងសំបុត្រនោះ លោកលូវីសបានកោតសរសើរក្មេងប្រុសនោះ ដែលបានពិពណ៌នា នៅក្នុងសំបុត្រនោះបានល្អ បានជាគាត់សរសេរតបថា គាត់មានការសប្បាយចិត្ត ពេលដែលបានដឹងថា ភីលីពមានការយល់ដឹងថា នៅក្នុងរឿងនិទានពង្សាវតានៃនគរណានៀ តួអង្គសត្វតោឈ្មោះអ័ស្លាន ជាតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ។ ក្នុងថ្ងៃបន្ទាប់ លោកលូវីសក៏បានលាចាកលោក ក្នុងគេហដ្ឋានរបស់គាត់ ក្នុងសង្កាត់ឃឺន ក្រុងអក់ស្វើត ប្រទេសអង់គ្លេស គឺមុនពេលដែលថ្ងៃខួបកំណើតគម្រប់៦៥ឆ្នាំរបស់គាត់ នៅមួយសប្តាហ៍ទៀត។
យ៉ាងណាមិញ សាវ័កយ៉ូហានក៏បានសរសេរសំបុត្រ ផ្ញើទៅកូនខាងវិញ្ញាណរបស់គាត់ ពេលដែលគាត់មានវ័យចាស់ជរា។ ក្នុងសំបុត្រនោះ យើងឃើញគាត់ពិពណ៌នាអំពីសេចក្តីអំណរ ដែលគាត់មាន ក្នុងនាមជាគ្រីស្ទបរិស័ទដែលពេញវ័យខាងវិញ្ញាណ ដែលបានលើកទឹកចិត្តសិស្សរបស់គាត់ ដែលមានភាពវ័យក្មេងខាងវិញ្ញាណជាងគាត់ ឲ្យពួកគេដើរ ក្នុងសេចក្តីពិត ហើយដើរតាមព្រះគ្រីស្ទ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “គ្មានសេចក្តីណាដែលនាំឲ្យខ្ញុំអរសប្បាយ លើសជាងសេចក្តីនេះទេ គឺដែលឮនិយាយថា ពួកកូនខ្ញុំកំពុងតែប្រព្រឹត្តតាមសេចក្តីពិតនោះឯង”(៣យ៉ូហាន ១:៤)។ សំបុត្ររបស់លោកយ៉ូហាន បានបង្ហាញអំពីក្តីអំណរ ដែលកើតមាន ពីការមើលថែរ និងឃើញអ្នកជំនាន់ក្រោយ មានការលូតលាស់ខាងវិញ្ញាណ។
គ្រីស្ទបរិស័ទដែលពេញវ័យខាងវិញ្ញាណ គួរតែលើកទឹកចិត្តអ្នកជំនាន់ក្រោយ ឲ្យមានការយល់ដឹង និងមានការលូតលាស់ខាងវិញ្ញាណ។…
ការចូលជ្រក
ក្នុងមជ្ឈិមសម័យ កសិករទាំងឡាយមើលថែរស្រែចំាការរបស់ខ្លួន តែពេលដែលពួកគេឃើញខ្មាំងសត្រូវលើកទ័ពមកឈ្លានពានពីចម្ងាយ ពួកគេក៏ទុកការងារស្រែចំការចោល ដើម្បីនាំក្រុមគ្រួសាររត់គេចចូល ក្នុងទីក្រុងដែលមានកំផែងការពារព័ទជុំវិញ ដើម្បីទទួលការការពារឲ្យរួចផុតពីពួកខ្មាំងសត្រូវ ដ៏គ្រោះថ្នាក់នោះ។ យ៉ាងណាមិញ ក្រុងខាខាសសូនបានធ្វើជាកន្លែងជ្រកកោន ក្នុងពេលសឹកសង្រ្គាម សម្រាប់ប្រជាជនអស់ជាច្រើនជំនាន់មកហើយ។ គេបានសាងសង់វា ក្នុងសតវត្សរ៍ទី៥ មុនគ្រីស្ទសគរាជ ហើយកំផែងរបស់វា ដែលគេបានសង់ពីថ្ម បានផ្តល់ការការពារដល់ជនជាតិរ៉ូម៉ាំង ហ្គួល វីស៊ីហ្គូ ហ្វ្រង់ និងបារាំង។ ដោយសារក្រុងនេះត្រូវបានហ៊ំព័ទ្ធដោយកំផែងដ៏វែង ដែលមានប៉មយាមធំៗ នោះអ្នកដែលជ្រក នៅខាងក្នុងមានទំនុកចិត្តចំពោះកំផែងក្រុងនេះណាស់។
យ៉ាងណាមិញ សម្រាប់យើងដែលជាអ្នកជឿព្រះ យើងអាចជ្រកកោន ក្នុងព្រះវត្តមាននៃព្រះដ៏រស់។ ព្រះគម្ពីរសុភាសិតចែងឲ្យយើងដឹងថា “ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្តីសុខ”(សុភាសិត ១៨:១០)។ ក្នុងបទគម្ពីរនេះ “ព្រះនាមព្រះយេហូវ៉ា” គឺសំដៅទៅលើលក្ខណៈសម្បត្តិរបស់ព្រះ ដែលមានដូចជា ភាពស្មោះត្រង់ មានអំណាចចេស្តា និងមានក្តីមេត្តា។ ចំណែកឯពាក្យសុខសាន្ត វិញ គឺមានន័យថា “ដាក់នៅកន្លែងខ្ពស់រួចផុតពីគ្រោះថ្នាក់”។
ពេលដែលយើងជួបការគំរាមកំហែង នៅពេលណាមួយ យើងចង់រត់ទៅរកកន្លែងការពារខ្លួនឲ្យរួចពីគ្រោះថ្នាក់នោះ។ អ្នកខ្លះស្វែងរកការការពារ នៅក្នុងទ្រព្យសម្បត្តិ ឬក្នុងទំនាក់ទំនង។ ប៉ុន្តែ ក្នុងនាមយើង ជាអ្នកដើរតាមព្រះគ្រីស្ទ យើងមានកន្លែងជ្រកកោនដែលរឹងមាំនិងស្ថិតស្ថេរជាងនេះ។ ដោយសារព្រះទ្រង់ស្មោះត្រង់ មានគ្រប់ចេស្តា ហើយមានពេញដោយសេចក្តីស្រឡាញ់…
កាលៈទេសៈល្អ និងកាលៈទេសៈអាក្រក់
រឿងលោកហោរាយ៉ូណាស ជារឿងដែលបានដំណាល អំពីហោរាម្នាក់ដែលមិនស្តាប់បង្គាប់ព្រះ។ រឿងនេះបង្រៀនយើងថា ព្រះទ្រង់សព្វព្រះទ័យនឹងប្រើព្រះពរ និងទុកលំបាក ដើម្បីឲ្យយើងឆ្លងកាត់ និងដើម្បីកែប្រែយើង ឲ្យកាន់តែមានភាពល្អប្រសើរឡើង។ កណ្ឌគម្ពីរយ៉ូណាសបានចែងចំនួន៥ដងថា ព្រះអម្ចាស់ បានរបៀបចំកាលៈទេសៈល្អ ក៏ដូចជាកាលៈទេសៈអាក្រក់ ឲ្យគាត់ជួបប្រទះ។ បទគម្ពីរយ៉ូណាស ១:៤ បានចែងថា ព្រះអម្ចាស់បានធ្វើឲ្យមានខ្យល់ព្យុះកើតឡើង។ គឺដូចដែលមានសេចក្តីចែងថា “ទ្រង់ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកលើសមុទ្រ ដូច្នេះកើតមានព្យុះយ៉ាងធំនៅសមុទ្រ”។ ពេលដែលពួកនាវិកបានដឹងថា ខ្យល់ព្យុះនេះកើតឡើង ដោយសារលោកយ៉ូណាស ពួកគេក៏បានបោះគាត់ទំលាក់ទឹក(១:១៥)។ បន្ទាប់មក ព្រះអង្គក៏បាន “បម្រុងឲ្យមានត្រី១យ៉ាងធំសម្រាប់នឹងលេបយ៉ូណាសទៅ” ដើម្បីកុំឲ្យគាត់លង់ទឹកស្លាប់(២:១)។
ក្នុងសាច់រឿងក្រោយៗមកទៀត “ព្រះអម្ចាស់ ក៏បានបម្រុងឲ្យមានដើមវល្លិដុះ” គ្រប់បាំងថ្ងៃ ឲ្យលោកយ៉ូណាសបានសម្រាកក្នុងម្លប់(៤:៦)។ បន្ទាប់មក ព្រះអង្គក៏បានរៀបចំឲ្យមានសត្វដង្កូវមកស៊ីស្លឹកវល្លិនោះ ព្រមទាំងឲ្យមានកម្តៅថ្ងៃ និងខ្យល់ដ៏ក្តៅហួតហែងបក់មកលើគាត់(៤:៧-៩)។ ព្រះបានប្រើកាលៈទេសៈទាំងនេះ ដើម្បីបង្ហាញលោកយ៉ូណាស ឲ្យបានដឹងខ្លួនអំពីអាកប្បកិរិយ៉ានៃការមិនស្តាប់បង្គាប់របស់គាត់។ ទាល់តែព្រះបានបើកសម្តែងឲ្យគាត់ភ្ញាក់ខ្លួន ទើបគាត់ប្រែចិត្តស្តាប់បង្គាប់តាមព្រះអង្គវិញ។
ទោះយើងជួបស្ថានភាពបែបណាក៏ដោយ ចូរយើងចងចាំថា ព្រះអម្ចាស់មានអំណាចធំបណ្តាច់ នៅក្នុងការអនុញ្ញាតឲ្យព្រះពរ និងបញ្ហាចូលមកក្នុងជីវិតយើង។ ព្រះអង្គសព្វព្រះទ័យនឹងប្រើអ្វីៗគ្រប់យ៉ាង ដើម្បីកសាងបុគ្គលិកលក្ខណៈយើងឲ្យបានល្អឡើង(យ៉ាកុប ១:១-៥)។ ព្រះអង្គប្រើទាំងការល្អ និងការអាក្រក់ ដើម្បីធ្វើឲ្យយើងផ្លាស់ប្រែ និងដឹកនាំយើង ក្នុងដំណើរនៃជីវិត។—Dennis Fisher
គ្រួសយូរេកា
ក្នុងឆ្នាំ១៨៦៧ ពេលដែលលោកអេរ៉ាស្មូស យ៉ាកុប(Erasmus Jacobs) មានអាយុ១៥ឆ្នាំ គាត់បានឃើញគ្រួសមួយដុំបញ្ចេញពន្លឺចែងចាំង ក្នុងកសិដ្ឋានរបស់គាត់ ក្រោមពន្លឺថ្ងៃ។ ក្រោយមក គាត់ក៏បាននិយាយប្រាប់អ្នកជិតខាងរបស់គាត់ម្នាក់ អំពីគ្រួសដ៏ចែងចាំងនោះ ធ្វើឲ្យអ្នកជិតខាងនោះចង់ទិញគ្រួសនោះ ពីគ្រួសារគាត់។ ម្តាយរបស់លោកអេរ៉ាស្មូស មិនដឹងថាវាមានតម្លៃទេ បានជាគាត់ឲ្យគ្រាប់គ្រួសនោះទៅអ្នកជិតខាងនោះ ដោយឥតគិតថ្លៃ។ ទីបំផុត អ្នកជំនាញខាងរ៉ែក៏បានពិនិត្យមើលគ្រួសមួយគ្រាប់នោះ ឃើញថា តាមពិតវាជាគ្រាប់ពេជ្យ ទម្ងន់ ២១.២៥ ការ៉ាត់ ដែលមានតម្លៃក្រៃលែង។ គេក៏បានហៅគ្រាប់ពេជ្យនោះថា “ពេជ្យយូរេកា(Eureka)” (យូរេកា ជាពាក្យភាសាក្រិក ដែលមានន័យថា “ខ្ញុំរកឃើញវា!”) មិនយូរប៉ុន្មាន ដីវាលដែលនៅក្បែរកសិដ្ឋានរបស់គាត់ ក៏បានឡើងថ្លៃកប់ពពក។ ព្រោះនៅក្រោមដីនោះ មានរ៉ែពេជ្យដ៏ច្រើនបំផុត ក្នុងប្រវត្តិនៃការរុករករ៉ែ។
យ៉ាងណាមិញ រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីកាលដែលព្រះយេស៊ូវបានមានបន្ទូលប្រៀបប្រដូច អំពីនគរព្រះ យ៉ាងដូចនេះថា “នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅ លក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការនោះ”(ម៉ាថាយ ១៣:៤៤)។ ពេលដែលយើងដាក់ជំនឿយើង លើព្រះយេស៊ូវ នោះ“ភាពសម្បូរសប្បាយ” ខាងវិញ្ញាណ នឹងកើតមានជាមិនខាន។ ព្រះបានប្រទានយើង នូវការអត់ទោសបាប ក្នុងព្រះរាជបុត្រារបស់ព្រះអង្គ ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត ដែលយើងអាចរកបាន។ សព្វថ្ងៃនេះ…
ការឃើញតែបន្តិច
ថ្ងៃមួយ ពេលខ្ញុំទៅទិញគ្រឿងទេស មានមនុស្សម្នាក់បានគិតថា ខ្ញុំជាចោរ ខណៈពេលដែលមនុស្សម្នាក់ទៀត ចាត់ទុកខ្ញុំជាវីរៈជន។ ពេលដែលខ្ញុំដើរចេញពីផ្សារទំនើប មានបុគ្គលិកផ្សាម្នាក់បាននិយាយថា “អត់ទោស លោក ក្នុងរទេះដាក់ឥវ៉ាន់របស់លោក មានរបស់ច្រើនពេកហើយ ដែលមិនច្រកក្នុងថង់”។ ពេលនោះ គាត់ចង់ចោទថា ខ្ញុំបានលួចឥវ៉ាន់របស់ផ្សាទំនើប ដោយសារនៅក្នុងរទេះដាក់ឥវ៉ាន់របស់ខ្ញុំ មានឥវ៉ាន់ជាច្រើន ដែលមិនច្រកក្នុងថង់របស់ផ្សា។ គាត់ក៏ពិនិត្យមើល ហើយឃើញថា របស់ទាំងនោះធំពេក បានជាអ្នកគិតលុយមិនអាចរកថង់ច្រកឲ្យបាន ដូចនេះ គាត់ក៏បានសុំទោសខ្ញុំ ហើយឲ្យខ្ញុំទៅ។ ពេលខ្ញុំទៅដល់កន្លែងចតឡាន មានស្រ្តីម្នាក់ក្រឡេកមកមើលមួកកីឡារបស់ខ្ញុំ តែបន្តិច ក៏ឃើញមានប៉ាក់រូបសញ្ញាពណ៌មាស នៅលើមួកនោះ។ គាត់ច្រឡំថា មួកនោះជាមួករបស់ទាហាន បានជាគាត់និយាយមកកាន់ខ្ញុំថា “សូមអរគុណលោក ដែលបានការពារប្រទេសជាតិរបស់យើង!” បន្ទាប់មក នាងក៏បានដើរទៅបាត់។ ដូចនេះ បុគ្គលិកផ្សាទំនើប និងស្រ្តីនៅចំណតរថយន្ត សុទ្ធតែបានធ្វើការសន្និដ្ឋានមកលើខ្ញុំលឿនពេក។
យើងងាយនឹងប្រញាប់ធ្វើការសន្និដ្ឋានអំពីអ្នកដទៃ ពេលដែលយើងបានមើលពួកគេ តែបន្តិច។ ពេលដែលលោកសាំយ៉ូអែលត្រូវជ្រើសរើសស្តេចទីពីរ សម្រាប់ជនជាតិអ៊ីស្រាអែល ពីក្នុងចំណោមពួកកូនប្រុសរបស់លោកអ៊ីសាយ គាត់ក៏ប្រញាប់ធ្វើការសន្និដ្ឋាន ពេលដែលគាត់មើលពួកគេ បានតែបន្តិចផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ព្រះមិនបានជ្រើសរើសកូនច្បងណាមួយរបស់លោកអ៊ីសាយ ឲ្យធ្វើជាស្តេចឡើយ។ ព្រះវិញ្ញាណបានប្រាប់លោកសាំយ៉ូអែលថា “កុំឲ្យមើលតែឫកពាខាងក្រៅ ឬកំពស់ខ្លួននោះឡើយ”(១សាំយ៉ូអែល ១៦:៧)។ ដូចនេះ ព្រះក៏បានជ្រើសរើសដាវីឌ…
សំបុត្រដ៏រស់
ក្នុងខែវិច្ឆិការ ឆ្នាំ១៩៦៣ នៅថ្ងៃដដែល ដែលគេធ្វើឃាតលោកប្រធានាធិបតី ចន អេហ្វ ឃែននេឌី(John F. Kennedy) មានអ្នកដឹកនាំម្នាក់ទៀតបានទទួលមរណភាពផងដែរ។ គាត់ឈ្មោះ ខ្លាយ ស្តេភល លូវីស(Clive Staples Lewis)។ គាត់ជាអ្នកប្រាជ្ញនៅសកលវិទ្យាល័យ អក់ស្វឺត ដែលបានផ្លាស់ប្រែពីអ្នកមិនជឿព្រះ ទៅជាគ្រីស្ទបរិស័ទ និងជាអ្នកនិពន្ធដែលមានស្នាដៃជាច្រើន។ គាត់បាននិពន្ធសៀវភៅបញ្ញាវ័ន្ត សៀវភៅរឿងប្រឌិតវិទ្យាសាស្រ្ត រឿងនិទានកុមារ និងសៀវភៅជាច្រើនទៀត ដែលបង្កប់ទៅដោយសេចក្តីបង្រៀនរបស់គ្រីស្ទបរិស័ទ។ ព្រះបានប្រើសៀវភៅរបស់គាត់ ដើម្បីធ្វើឲ្យមនុស្សជាច្រើនប្រែចិត្ត ដែលក្នុងនោះ ក៏មានអ្នកនយោបាយម្នាក់ និងអ្នកវិទ្យាសាស្រ្តម្នាក់ ដែលបានទទួលពានរង្វាន់ណូបែលសន្តិភាព។
ព្រះបានត្រាសហៅអ្នកខ្លះ ឲ្យប្រាប់អ្នកដទៃ អំពីព្រះគ្រីស្ទ តាមរយៈសៀវភៅដែលពួកគេបាននិពន្ធ ប៉ុន្តែ ព្រះអង្គបានត្រាសហៅគ្រីស្ទបរិស័ទទាំងអស់ ឲ្យធ្វើជា “សំបុត្រ” របស់ព្រះគ្រីស្ទ តាមរយៈការរស់នៅរបស់យើង។ លោកសាវ័កប៉ុលបានប្រាប់យើងថា “អ្នករាល់គ្នាជាសំបុត្ររបស់ព្រះគ្រីស្ទ ដែល… មិនមែនសរសេរនឹងទឹកខ្មៅទេ គឺនឹងព្រះវិញ្ញាណនៃព្រះដ៏មានព្រះជន្មរស់”(២កូរិនថូស ៣:៣)។
ជាការពិតណាស់ សាវ័កប៉ុលមិនបានថា យើងជាសំបុត្រ ដែលជាក្រដាស់ ដែលព្រះបានសរសេរព្រះរាជសាររបស់ព្រះអង្គនេះទេ តែយើងជា “សំបុត្រ” ដ៏រស់ ដែលអាចបង្ហាញឲ្យគេដឹងតាមរយៈជីវិតយើង អំពីការដែលព្រះយេស៊ូវកែប្រែជីវិតយើង ក្នុងការប្រព្រឹត្តចំពោះអ្នកដទៃ និងការសង្វាតរស់នៅដោយភាពថ្លៃថ្នូរ។…
កំណត់ហេតុ អំពីមហន្តរាយ
ពេលដែលសង្រ្គាមលោកលើកទី១ បានផ្ទុះឡើង លោកអ៊ីវ ខុនក្រាស(Yves Congar) ទើបតែមានអាយុ១០ឆ្នាំទេ ហើយគាត់កំពុងរស់នៅ ក្នុងក្រុងមួយក្នុងប្រទេសបារាំង ដែលត្រូវកងទ័ពអាឡឺម៉ង់ឈ្លានពាន។ ម្តាយរបស់គាត់បានលើកទឹកចិត្តគាត់ ឲ្យសរសេរសៀវភៅកំណត់ហេតុប្រចាំថ្ងៃ ហើយពេលនោះ គាត់ក៏បាតកត់ត្រា ដោយការពិពណ៌នាយ៉ាងក្បោះក្បាយ អំពីការគ្រប់គ្រងរបស់ពួកកងទ័ព ហើយមានការសរសេរលម្អិត អមទៅដោយការគូររូបភាព ដាក់ពណ៌ទៀតផង។ គាត់បានកត់ត្រា តាមទស្សនៈរបស់ក្មេងៗ អំពីមហន្តរាយដែលបានកើតឡើងនៅសម័យនោះ។ ការអ្វីដែលគាត់បានឃើញផ្ទាល់ភ្នែក ពិតជាមានផលប៉ះពាល់មកលើគាត់យ៉ាងខ្លាំង បានជាគាត់ដឹងថា ព្រះបានត្រាសហៅគាត់ ឲ្យនាំអ្នកដទៃ ឲ្យទទួលសេចក្តីសង្ឃឹមពីព្រះគ្រីស្ទ។
ជាច្រើនសតវត្សរ៍កន្លងទៅ លោកហោរាយេរេមា ស្ថិតនៅក្នុងចំណោមអ្នក ដែលបានឃើញការឈ្លានពានទីក្រុងយេរូសាឡិម ដោយអធិរាជនេប៊ូក្នេសារ។ គាត់បានកត់ត្រា នៅក្នុងសៀវភៅកំណត់ហេតុរបស់គាត់ អំពីការអ្វីដែលគាត់បានសង្កេតឃើញ ក្នុងសម័យនោះ ហើយសៀវភៅកត់ត្រានោះ ក៏បានក្លាយជាកណ្ឌបរិទេវ នៃព្រះគម្ពីរសញ្ញាចាស់។ ទោះបីជាលោកហោរារូបនេះ កំពុងស្ថិតក្នុងពេលដ៏ធុញថប់ យ៉ាងណាក៏ដោយ ក៏គាត់នៅតែរកឃើញក្តីសង្ឃឹម ក្នុងព្រះទ័យព្រះ។ បានជាគាត់សរសេរថា “កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់”(៣:២២-២៣)។
យើងប្រហែលជាបានជួបប្រទះ ឬបានឃើញមហន្តរាយកើតឡើង ក្នុងពេលផ្សេងៗ ដែលធ្វើឲ្យយើងមានអារម្មណ៍ថា អំណាចរបស់ខ្មាំងសត្រូវកំពុងចូលលុកលុយក្នុងជីវិតយើងហើយ។ តែពេលដ៏យ៉ាប់យឺននោះ មិនស្ថិតស្ថេរជាដរាបឡើយ។ ហើយសេចក្តីសង្ឃឹមរបស់យើងអាចស្ថិតស្ថេរនៅបាន…
ការរង់ចាំព្រះអម្ចាស់
សព្វថ្ងៃនេះ នៅក្នុងការទំនាក់ទំនង មានមធ្យោយបាយបញ្ជូនសារដ៏ឆាប់រហ័សជាច្រើន ប៉ុន្តែ ជាញឹកញាប់ យើងមិនទទួលបាននូវការឆ្លើយតបមកវិញភ្លាមៗទេ បានជាជួនកាល ការខ្វះការអត់ធ្មត់នៅក្នុងការរង់ចាំទទួលចម្លើយពីគេមកវិញ អាចនាំឲ្យគេធ្វើការអ្វីដែលគួរឲ្យអស់សំណើច។ មានមនុស្សម្នាក់ដែលខ្ញុំស្គាល់ បានផ្ញើសារអេឡិចត្រូនិច(អ៊ីមេល) ទៅកាន់ភរិយារបស់គាត់ ហើយបន្ទាប់មក គាត់ក៏ទូរស័ព្ទទៅកាន់នាងតែម្តង ដោយសារគាត់មិនអាចរង់ចាំនាងផ្ញើសារតបមកវិញ!
ជួនកាល យើងមានអារម្មណ៍ថា ព្រះបានបោះបង់ចោលយើង ពេលដែលព្រះអង្គមិនបានឆ្លើយតបការអធិស្ឋានរបស់យើងភ្លាមៗ។ ជាញឹកញាប់ អាកប្បកិរិយ៉ារបស់យើង នៅក្នុងការអធិស្ឋាន ហាក់ដូចជាកំពុងទូលដល់ព្រះថា “ឱព្រះអង្គអើយ សូមប្រញាប់នឹងឆ្លើយមកទូលបង្គំ ដ្បិតវិញ្ញាណទូលបង្គំអន់ថយហើយ!”(ទំនុកដំកើង ១៤៣:៧)
ប៉ុន្តែ ការរង់ចាំការឆ្លើយតបរបស់ព្រះអម្ចាស់ អាចជួយឲ្យយើងមានជំនឿកាន់តែរឹងមាំ។ ស្តេចដាវីឌបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការរង់ចាំឡើងធ្វើស្តេច និងរត់គេចពីសេចក្តីក្រោធរបស់ស្តេចសូល។ ស្តេចដាវីឌបានសរសេរថា “ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ”(ទំនុកដំកើង ២៧:១៤)។ ហើយនៅក្នុងបទគម្ពីរទំនុកដំកើងមួយទៀត ទ្រង់បានលើកទឹកចិត្តយើង យ៉ាងដូចនេះថា “ខ្ញុំបានរង់ចាំព្រះយេហូវ៉ា ដោយអំណត់ ទ្រង់ក៏បានផ្អៀងព្រះកាណ៌មកស្តាប់ ហើយទទួលតាមសំរែករបស់ខ្ញុំ ទ្រង់បាន … ដាក់ជើងខ្ញុំលើថ្មដា ព្រមទាំងតាំងជំហានខ្ញុំឲ្យខ្ជាប់ខ្ជួន”(៤០:១-២)។ ការរង់ចាំនេះ បាននាំឲ្យស្តេចដាវីឌក្លាយជា “មនុស្សដែលខំធ្វើតាមព្រះទ័យរបស់ព្រះ”(កិច្ចការ ១៣:២២ ១សាំយ៉ូអែល ១៣:១៤)។
ពេលដែលយើងមានចិត្តនឿយណាយ នឹងការដែលព្រះក្រនឹងឆ្លើយតបការអធិស្ឋានរបស់យើង នោះសូមយើងចាំថា…
រនាំងនៃសេចក្តីស្រឡាញ់
កាលពីមុន ខ្ញុំបានឮសម្លេងសត្វចាបយំ ដ៏កំសត់ ចេញពីចំហៀងផ្ទះរបស់អ្នកជិតខាងខ្ញុំ។ ពេលនោះ ខ្ញុំក៏ខំរកមើល ឃើញកូនចាបមួយសំបុក នៅក្នុងប្រហោងឥដ្ឋខ្យល់ ដែលមានកញ្ចក់បិទពីខាងក្រៅ ដែលធ្វើឲ្យមេចាបមិនអាចចូលទៅឲ្យចំណីកូន ដែលកំពុងតែស្រេកឃ្លាននៅខាងក្នុង។ បន្ទាប់ពីខ្ញុំបានប្រាប់ម្ចាស់ផ្ទះដែលជាអ្នកជិតខាង អំពីបញ្ហាសត្វចាបនោះហើយ ពួកគេក៏បានដកកញ្ចក់នោះចេញ ហើយយកសំបុក្រ និងកូនចាបនោះ ទៅដាក់នៅកន្លែងដែលមានសុវត្ថិភាព ដើម្បីចិញ្ចឹម។
រនាំងនៃសេចក្តីស្រឡាញ់ គឺជាកត្តាដែលនាំឲ្យមានការឈឺចាប់ក្នុងចិត្ត។ ពួកអ៊ីស្រាអែលបានរង់ចាំព្រះមែស៊ីជាយូរមកហើយ តែពេលដែលព្រះគ្រីស្ទទ្រង់យាងមក ព្រះអង្គក៏បានជួបរនាំងនៃសេចក្តីស្រឡាញ់ ពេលដែលរាស្រ្តជ្រើសតាំងរបស់ព្រះអង្គ បានបដិសេធមិនព្រមទទួលជឿព្រះអង្គ។ ត្រង់ចំណុចនេះ ព្រះអង្គក៏បានមានបន្ទូលជាពាក្យប្រៀបប្រដូចអំពីមេមាន់ និងកូនមាន់ ដើម្បីបកស្រាយអំពីការដែលពួកគេមិនព្រមទទួលព្រះអង្គ យ៉ាងដូចនេះថា “ឱយេរូសាឡិម ក្រុងយេរូសាឡិមអើយ … តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងទាំងប៉ុន្មាន ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប តែឯងមិនព្រមទេ!”(ម៉ាថាយ ២៣:៣៧)។ អំពើបាបរបស់យើង ជារនាំង ដែលបានញែកយើង ឲ្យដាច់ចេញពីព្រះ(អេសាយ ៥៩:២)។ ប៉ុន្តែ “ព្រះទ្រង់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ បានជាព្រះអង្គចាត់ព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ឲ្យយាងមក ដើម្បីឲ្យអស់អ្នកណាដែលជឿព្រះអង្គ មិនត្រូវវិនាសឡើយ តែឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។
ព្រះយេស៊ូវបានដករនាំងនៃសេចក្តីស្រឡាញ់របស់ព្រះ ដោយលះបង់ព្រះជន្មរបស់ព្រះអង្គ នៅលើឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ(រ៉ូម ៥:៨-១៧ ៨:១១)។ ឥឡូវនេះ ព្រះអង្គសព្វព្រះទ័យ ឲ្យមនុស្សគ្រប់គ្នាបានពិសោធ…
ការរៀបការជាមួយខ្សែរាជវង្ស
សៀវភៅដែលមានចំណងជើងថា ការរៀបការជាមួយអ្នកធំ នៅប្រទេសអង់គ្លេស បានរបៀបរាប់អំពីបាតុភូតិសង្គម ដែលកើតមានក្នុងសតវត្សរ៍ទី១៩ ពេលដែលនារីជនជាតិអាមេរិកជាច្រើន ដែលជាអ្នកទទួលកេរមរតកដ៏ស្តុកស្តម្ភ បានស្វែងរកឱកាសរៀបការជាមួយពួកបុរសអភិជន នៅប្រទេសអង់គ្លេស។ ទោះបីជានារីទាំងនោះ ជាអ្នកមានទ្រព្យស្តុកស្តម្ភហើយក៏ដោយ ក៏ពួកគេនៅតែចង់មានឋានៈជាខ្សែរាជវង្ស ក្នុងសង្គម។ សៀវភៅនេះ បានចាប់ផ្តើមដោយនិយាយ អំពីព្រះអង្គម្ចាស់ អាល់បឺត(Albert) ដែលជាបុត្រារបស់ក្សត្រីវិចតូរៀ(Victoria) ដែលទ្រង់យាងទៅធ្វើទស្សនៈកិច្ច នៅសហរដ្ឋអាមេរិក។ ពេលនោះ មាននារីជាច្រើន ដែលសុទ្ធសឹងជាទាយាទនៃទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភ បានមកចូលរួមយ៉ាងច្រើនកុះករ ក្នុងកម្មវីធីសមោសរ ដែលព្រះអង្គម្ចាស់អាល់បឺតបានរៀបចំ ដោយម្នាក់ៗសុទ្ធតែសង្ឃឹមថា នឹងបានក្លាយជាកូនក្រមុំរបស់ទ្រង់។
យ៉ាងណាមិញ សម្រាប់អ្នកជឿព្រះគ្រីស្ទវិញ យើងមិនគ្រាន់តែមានសង្ឃឹមប៉ុណ្ណោះទេ តែថែមទាំងបានទទួលការធានាថា នឹងបានធ្វើជាកូនក្រមុំ ដែលនឹងរៀបការជាមួយព្រះមហាក្សត្រនៃនគរស្ថានសួគ៌។ សាវ័កយ៉ូហានបាននិយាយអំពីការនេះ ក្នុងព្រះគម្ពីរវិវរណៈថា “ចូរឲ្យយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀមហើយ ភរិយាទ្រង់បានរៀបខ្លួនជាស្រេច ទ្រង់ប្រទានឲ្យនាងបានស្លៀកពាក់សំពត់ទេសយ៉ាងម៉ដ្ឋ ស្អាត ហើយភ្លឺ ដ្បិតសំពត់ទេសយ៉ាងម៉ដ្ឋនោះ ជាសេចក្តីសុចរិតរបស់ពួកបរិសុទ្ធ”(១៩:៧-៨)។
ព្រះយេស៊ូវជាកូនចៀមនៃព្រះ ដែលជាកូនកំលោះ ដែលបានចែងក្នុងបទគម្ពីរនោះ ហើយអ្នកជឿព្រះជាកូនក្រមុំរបស់ព្រះអង្គ។ ក្នុងនាមយើងជាកូនក្រមុំរបស់ព្រះគ្រីស្ទ យើងត្រូវ “រៀបចំខ្លួនយើងជាស្រេច” សម្រាប់ថ្ងៃនោះ ដោយខំរស់នៅឲ្យបានជិតស្និទ្ធនឹងព្រះអង្គ ក្នុងពេលបច្ចុប្បន្ន ខណៈពេលដែលយើងទន្ទឹងរង់ចាំ ពេលអនាគតដែលយើងនឹងមានជាមួយព្រះអង្គ ក្នុងនគរស្ថានសួគ៌។ យើងនឹងបាន…