មិត្តសំឡាញ់ពេលខ្វះខាត
កាលពីពេលកន្លងទៅ ខ្ញុំនិងចេនណែត(Janet) ភរិយារបស់ខ្ញុំ បានទិញសាច់គោខ្លះ ពីមិត្តភក្តិម្នាក់ដែលចិញ្ចឹមគោ ក្នុងកសិដ្ឋានតូចមួយ។ វាមានតម្លៃថោកជាងសាច់គោ ដែលគេលក់នៅតាមហាង ហើយយើងក្លាសេវា ក្នុងទូរទឹកកក សម្រាប់ប្រើវា ក្នុងអំឡុងពេលប៉ុន្មានខែខាងមុខទៀត។
បន្ទាប់មក មានព្យុះរន្ទះដ៏អាក្រក់មួយ បានកាត់ផ្ដាច់អគ្គីសនីទូទាំងតំបន់របស់យើង។ ក្នុងរយៈពេល២៤ម៉ោងដំបូង យើងមានទំនុកចិត្តថា ទូរទឹកកករបស់យើងអាចរក្សាសាច់ឲ្យនៅកកបាន មួយរយៈពេលទៀត។ ប៉ុន្តែ ក្នុងថ្ងៃទីពីរ នៅតែគ្មានដំណឹងថា យើងនឹងមានអគ្គីសនីប្រើប្រាស់ឡើងវិញ ដូចនេះ យើងក៏ចាប់ផ្ដើមមានការបារម្ភ។
យើងក៏បានទាក់ទងលោក ថេដ(Ted) ដែលជាសមាជិកម្នាក់ក្នុងក្រុមសិក្សាព្រះគម្ពីររបស់យើង ដើម្បីសុំយោបលពីគាត់។ គាត់ក៏បានលុបចោលការណាត់ជួបរបស់គាត់ ហើយបានបង្ហាញខ្លួននៅមុខមាត់ទ្វារផ្ទះរបស់យើង ដោយមានម៉ាស៊ីនភ្លើងមកជាមួយផង ដើម្បីផ្ដល់អគ្គីសនីសម្រាប់ទូរទឹកកកយើង។ យើងអរព្រះគុណព្រះអង្គខ្លាំងណាស់ ដែលលោកថេដបានជួយយើង ហើយយើងដឹងថា នោះគឺដោយព្រោះតែសេចក្តីស្រឡាញ់ដែលគាត់មានចំពោះព្រះគ្រីស្ទ។
មានពាក្យចាស់មួយពោលថា “មិត្តសំឡាញ់នៅគ្រាមានទុក្ខ គឺជាមិត្តសំឡាញ់ពិត”។ សម្រាប់យើងដែលជាគ្រីស្ទបរិស័ទ តើពាក្យស្លោកនេះ មានន័យយ៉ាងណាដែរ? លោកយ៉ូហានរំឭកយើង នៅក្នុងបទគម្ពីរ ១យ៉ូហាន ៣:១៨ ថា “ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ដោយពាក្យសម្តី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ”។ ពេលខ្លះ ការនេះមានន័យថា យើងត្រូវលះបង់ភាពសុខស្រួលរបស់ខ្លួន ដើម្បីគិតពីផលប្រយោជន៍របស់អ្នកដទៃ ឬទទួលជំនួយនោះ នៅពេលដែលយើងកំពុងមានការខ្វះខាត។
ដោយសារការទាំងអស់…
ពេលវេលាសម្រាប់ការផ្លាស់ប្ដូរ
មានគ្រីស្ទបរិស័ទជាច្រើន ចង់ចំណាយពេលជារៀងរាល់ថ្ងៃ ជាមួយព្រះ ដោយការអធិស្ឋាន និងការ អានព្រះបន្ទូលព្រះអង្គ។ ប៉ុន្តែ ពួកគេតែងតែមានការរំខាន ដោយសារកាលវិភាគដ៏មមាញឹករបស់ខ្លួន។ ពួកគេមានការខកបំណងកាន់តែខ្លាំងឡើង នៅពេលដែលភាពរវល់ ហាក់ដូចជាចេះតែរុញច្រានចូល មកក្នុងចន្លោះទំនេរ ក្នុងកាលវិភាគរបស់ពួកគេ។
លោក អូស្វល ឆេមប័រ(Oswald Chambers) បានធ្វើសេចក្តីពន្យល់ដ៏មានន័យ អំពីអំណាចដែលធ្វើឲ្យមានការផ្លាស់ប្រែ ដែលកើតមាន ក្នុងការចំណាយសូម្បីតែ៥នាទី ក្នុងព្រះវត្តមាននៃព្រះអម្ខាស់។ ជាការពិតណាស់ សូម្បីតែការចំណាយពេលដ៏ខ្លី ដើម្បីអធិស្ឋានទូលអង្វរ និងជញ្ជឹងគិតព្រះបន្ទូលព្រះ ក៏នៅតែមានតម្លៃដ៏ធំ បានជាគាត់មានប្រសាសន៍ថា “ការដែលយើងចំណាយពេលវេលាច្រើន មិនប្រាកដថា នឹងសូនច្នៃយើងនោះទេ ប៉ុន្តែ អ្វីដែលពិតជាសូនច្នៃយើងនោះ គឺការចំណាយពេលវេលា ទៅលើការអ្វីដែលមានអំណាចចេស្តាដ៏អស្ចារ្យបំផុត។ រយៈពេល៥នាទី ដែលយើងចំណាយជាមួយព្រះ និងព្រះបន្ទូល មានតម្លៃវិសេសជាងពេលវេលាផ្សេងទៀត ពេញមួយថ្ងៃ។” ត្រង់ចំណុចនេះ គេប្រហែលជាយល់ថា លោកឆេមប៊័រ បាននិយាយជ្រុលពេកហើយ។ ប៉ុន្តែ យើងនៅតែអាចទទួលលទ្ធផលដ៏មានអំណាច ទោះយើងបានចំណាយពេលដ៏ខ្លីជាមួយព្រះអង្គក៏ដោយ ព្រោះព្រះទ្រង់ មានពេញដោយអំណាចចេស្តា។
ពេលខ្លះ ពេលវេលាប្រចាំថ្ងៃរបស់យើង មានពេញដោយតម្រូវការដ៏មមាញឹក ដែលធ្វើឲ្យយើងពិបាករកពេលស្ដាប់ និងឆ្លើយតបចំពោះព្រះអង្គ។ ប៉ុន្តែ មិនថាយើងនៅទីកន្លែងណាក៏ដោយ ឲ្យតែយើងបានចំណាយពេលដើម្បីស្អាង “អាសនា” ខាងឯព្រលឹងវិញ្ញាណរបស់យើងថ្វាយព្រះ…
ក្នុងពេលម៉ោងនេះ
មានមនុស្សជាច្រើន បានស្គាល់សម្លេងរោទ៍ដ៏ពិរោះអស្ចារ្យនៃនាឡិកាធំរបស់សង្កាត់វេសមីនស្ទ័រ ក្នុងទីក្រុងឡុងដ៍ ដែលគេបានហៅនាឡិកាយក្សនោះថា ប៊ីក ប៊ែន។ តាមការពិត អ្នកខ្លះក៏មាននាឡិកានៅក្នុងផ្ទះ ដែលបន្លឺសម្លេងរោទ៍តាមម៉ោង ដូចនាឡិការប៊ីក ប៊ែនផងដែរ។ ជាយូរមកហើយ គេយល់ថា សម្លេងរ៉ោទ៍របស់នាឡិកាធំមួយនោះ ត្រូវបានដកស្រង់ចេញពីទំនុកភ្លេងនៃបទដែលមានចំណងជើងថា ព្រះមែស៊ី ដែលលោកហេនដេល(Handel)បាននិពន្ធ។ ហើយទំនុកច្រៀង ដែលគេបានឆ្លាក់ជាប់ នៅក្នុងបន្ទប់របស់នាឡិកា ប៊ីក បែន មានអត្ថន័យពិសេស ដែលនិយាយទាក់ទងនឹងពេលវេលា យ៉ាងដូចនេះថា :
ក្នុងពេលម៉ោងនេះ
សូមព្រះអង្គ ដឹកនាំទូលបង្គំ
ហើយសូមអំណាចចេស្តាព្រះអង្គជួយ
កុំឲ្យមានជើងណាមួយរអិលដួលឡើយ។
ទំនុកច្រៀងនេះជាការរំឭកដ៏ល្អមួយ ដើម្បីឲ្យយើងនឹកចាំថា យើងត្រូវការការដឹកនាំរបស់ព្រះជានិច្ច។ ស្ដេចដាវីឌបានជ្រាបថា ទ្រង់ត្រូវការការដឹកនាំជាដរាបរាល់ថ្ងៃ ខណៈដែលទ្រង់ត្រូវប្រឈមមុខនឹងការលំបាកនៅក្នុងជីវិត។ ក្នុងកណ្ឌគម្ពីរ ទំនុកដំកើងជំពូក ២៥ ទ្រង់មានបន្ទូលថា “សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្តីពិតរបស់ទ្រង់ផង ដ្បិតទ្រង់ជាព្រះដ៏ជួយសង្រ្គោះទូលបង្គំ ទូលបង្គំសង្ឃឹមដល់ទ្រង់ដរាបរាល់ថ្ងៃ(ខ.៥)។ សេ្តចដាវីឌចង់ធ្វើជាអ្នកដើរតាមព្រះ ដែលចំហរចិត្តទទួលការបង្រៀន ដូចនេះ ទ្រង់ក៏បានមើលទៅព្រះដ៏ជួយសង្រ្គោះរបស់ទ្រង់ ដើម្បីឲ្យព្រះអង្គដឹកនាំ។ ទ្រង់មានបំណងចង់ពឹងផ្អែកលើព្រះ ដោយសេចក្តីជំនឿ ពេញមួយថ្ងៃ។
សូមយើងមានបំណងចិត្តដូចនេះផងដែរ។ ជាញឹកញាប់ យើងចាប់ផ្ដើមថ្ងៃថ្មីរបស់យើង ដោយការទូលសូមជំនួយមកពីព្រះ ប៉ុន្តែ…
ការប្រថុយ និងការសង្រ្គោះ
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៨៣៨ កញ្ញាហ្គ្រេស ដាលីង(Grace Darling) ដែលជាកូនស្រីរបស់អ្នកយាមប៉មបំភ្លឺនាវា នៅមាត់សមុទ្រនៃប្រទេសអង់គ្លេស បានឃើញសំពៅមួយគ្រឿងកំពុងលិចទឹក ហើយក៏ឃើញមានអ្នករួចជីវិត កំពុងនៅក្នុងសមុទ្រ។ នាង និងឪពុករបស់នាងក៏បាននាំគ្នាអុំទូក ដោយចិត្តក្លាហាន កាត់តាមរលកធំៗ ទៅជួយសង្រ្គោះមនុស្សបួនដប់នាក់ នៅចម្ងាយ១គីឡូម៉ែត្រកន្លះ ពីមាត់ឆ្នេរ។ កញ្ញាហ្រ្គេសក៏មានឈ្មោះល្បីល្បាញ ដោយសារនាងមានចិត្តអាណិតអាសូរ នៅក្នុងការជួយសង្រ្គោះជីវិតអ្នកដទៃ ដោយមិនរួញរា។
យ៉ាងណាមិញ ព្រះគម្ពីរក៏បានចែងផងដែរ អំពីបុរសម្នាក់ និងស្រ្តីម្នាក់ ដែលបានរួមគ្នាប្រថុយជីវិតជួយសង្រ្គោះអ្នកដទៃ។ ក្នុងសំបុត្រដែលសាវ័កប៉ុលសរសេរទៅកាន់ពួកជំនុំនៅក្រុងរ៉ូម គាត់បាននិយាយអំពីអ្នកស្រីព្រីស៊ីល និងលោកអ័គីឡា ដែលជាគូរកនការងារក្នុងព្រះគ្រីស្ទ ដែលបាន “ប្រថុយជីវិតដោយព្រោះគាត់ មិនមែនតែគាត់ ដែលអរគុណដល់គេប៉ុណ្ណោះ គឺទាំងពួកជំនុំសាសន៍ដទៃទាំងប៉ុន្មានថែមទៀត”(រ៉ូម ១៦:៣-៤)។ ត្រង់ចំណុចនេះ ព្រះគម្ពីរមិនបានចែងឲ្យបានច្បាស់ថា សាវ័កប៉ុលកំពុងនិយាយសំដៅទៅលើការ“ប្រថុយជីវិត”នឹងគ្រោះថ្នាក់មួយណាឡើយ ប៉ុន្តែ យើងដឹងថា សាវ័កប៉ុលបានទទួលរងការវាយដំ ការដាក់គុក ការលិចសំពៅ និងការគំរាមផ្តាច់ជីវិតម្តងហើយម្តងទៀត នៅក្នុងការងារដែលគាត់បានធ្វើបម្រើព្រះ ដូចនេះ យើងងាយនឹងយល់អំពីការដែលអ្នកទាំងពីរ បានហ៊ានប្រថុយនឹងគ្រោះថ្នាក់ ដើម្បីជួយមិត្តសំឡាញ់របស់ខ្លួន។ ការនេះក៏បានបង្ហាញផងដែរថា ពួកគេបានរាប់ការជួយសង្រ្គោះជីវិតសាវ័កប៉ុល ជាសំខាន់ជាងសុវត្ថិភាពរបស់ខ្លួនឯង។
ការជួយសង្រ្គោះអ្នកដទៃ ច្រើនតែមានការប្រថុយនឹងគ្រោះថ្នាក់ ទោះនោះជាការសង្រ្គោះឲ្យរួចពីគ្រោះថ្នាក់ខាងរូបកាយ ឬខាងវិញ្ញាណក៏ដោយ។ ប៉ុន្តែ ពេលដែលយើងប្រថុយនឹងគ្រោះថ្នាក់…
ពេលដែលទឹកនឹង
ទំនាញដែលដួងច័ន្ទមាន មកលើមហាសមុទ្រទាំងឡាយ ក្នុងភពផែនដីយើង បានបង្កើតឲ្យមានទឹកនាច និងទឹកជោរ។ វាជាបាតុភូតិ ដែលគួរឲ្យចាប់អារម្មណ៍ណាស់។ ក្នុងពេលដែលកម្ពស់ទឹកមានការផ្លាស់ប្តូរ មានរយៈពេលដ៏ខ្លីមួយ ដែលគេបានហៅថា “រយៈពេលទឹកនឹង”។ ក្នុងពេលនោះ កម្ពស់ទឹកមិនខ្ពស់ ហើយក៏មិនទាបដែរ។ តាមអ្នកវិទ្យាសាស្រ្ត បានឲ្យដឹងថា បាតុភូតទឹកនឹងកើតឡើង ពេលដែលទឹក “មិនទទួលរងសម្ពាធ”។ វាជាពេលដែលទឹកនាច ឬទឹកជោរត្រូវបានផ្អាកយ៉ាងស្ងាត់ស្ងៀម មួយរយៈពេលខ្លី មុនពេលដែលទឹកចាប់ផ្តើមនាជ ឬជោរខ្លាំងម្តងទៀត។
ជួនកាល ក្នុងពេលដែលយើងកំពុងមានភាពជាប់រវល់នឹងកិច្ចការដ៏ច្រើន យើងប្រហែលជាមានអារម្មណ៍ថា ខ្លួនយើងបានទទួលរងសម្ពាធពីគ្រប់ទិស ដោយសារយើងត្រូវ មានការទទួលខុសត្រូវជាច្រើន ដែលពិបាកនឹងទទួល ក្នុងពេលតែមួយ។ ពេលដែលព្រះយេស៊ូវ កំពុងបំពេញព្រះរាជកិច្ចរបស់ព្រះអង្គ យើងឃើញថា ព្រះអង្គយល់អំពីការពិបាកដែលពួកសាវ័កមាន ក្នុងការបំពេញភារៈកិច្ច ហើយព្រះអង្គក៏បានជ្រាបថា ពួកគេត្រូវការការសម្រាកផងដែរ។ ពេលដែលពួកគេវិលត្រឡប់មកពីប្រកាស់ពីនគរព្រះ ដោយចេញទៅជាគូរៗ ពួកគេបានទូលថ្វាយព្រះអង្គ អំពីការអស្ចារ្យដែលព្រះបានធ្វើ តាមរយៈពួកគេ(ម៉ាកុស ៦:៧-១៣,៣០)។ តែព្រះយេស៊ូវបានមានបន្ទូលតបថា “ចូរអ្នករាល់គ្នាមកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន ពីព្រោះមានគេដើរទៅដើរមកច្រើនណាស់ ដល់ម៉្លេះបានជារកពេលគ្រាន់តែបរិភោគក៏មិនបានផង នោះក៏នាំគ្នាចុះទូកចេញទៅ ឯទីស្ងាត់ដោយឡែកទៅ”(ខ.៣១-៣២)។
តើមានការទទួលខុសត្រូវអ្វីខ្លះកំពុងដាក់សម្ពាធមកលើអ្នក នៅថ្ងៃនេះ? ទោះបីជាយ៉ាងណាក៏ដោយ យើងចាំបាច់ត្រូវរៀបចំពេលសម្រាប់សម្រាក ដើម្បីប្រមូលកម្លាំងឡើងវិញ សម្រាប់ជួយឲ្យរូបកាយ និងវិញ្ញាណរបស់យើង មានលទ្ធភាពបម្រើអ្នកដទៃ…
ចំណាយពេលជញ្ជឹងគិត
ជាទូទៅ ឪពុកម្តាយចូលចិត្តនឹកចាំ អំពីដំណាក់កាលសំខាន់ៗ នៃការលូតលាស់របស់កូន។ ពួកគេធ្វើការកត់ចំណាំ ពេលដែលកូនតូចរបស់ខ្លួន ចេះក្រឡាប់ បន្ទាប់មក ចេះវា ហើយក្រោយមក ក៏ចេះក្រោកឈរ និងបោះជំហានដើរជាលើកទីមួយ។ ឪពុកម្តាយដែលមានម៉ាស៊ីនថត ឬទូរស័ព្ទដែលអាចថតរូប ច្រើនតែថតរូបកូន ព្រមទាំងរក្សាសំលៀកបំពាក់របស់ពួកគេទុក ជាអនុស្សាវរីយ៍នៃបទពិសោធន៍ដ៏មានតម្លៃទាំងនោះ។
ក្នុងបទគម្ពីរលូកា ២:១៩ នាងម៉ារា ដែលជាមាតារបស់ព្រះយេស៊ូវ ក៏បានធ្វើការកត់ចំណាំអំពីព្រះអង្គ នៅក្នុងចិត្តរបស់នាង។ នាងបានរក្សាទុកព្រះបន្ទូលសន្យា អំពីព្រះយេស៊ូវ ហើយបាន “រំពឹងគិតតែក្នុងចិត្ត”។ ត្រង់ចំណុចនេះ ពាក្យ “រំពឹងគិតតែក្នុងចិត្ត” ជាភាសាក្រិក មានន័យថា “យកមកប្រៀបធៀប”។ នាងម៉ារាបានឮព្រះបន្ទូលសន្យាដ៏អស្ចា-រ្យ អំពីព្រះយេស៊ូវ ដែលពួកទេវតា និងពួកអ្នកគង្វាលបានថ្លែងប្រាប់(១:៣២ ២:១៧-១៨)។ ពេលដែលព្រះអង្គមានវ័យធំឡើង នាងប្រហែលជាបានប្រៀបធៀប ព្រះបន្ទូលសន្យាទាំងនោះ នឹងកិច្ចការដែលព្រះអង្គបានធ្វើ ដែលបានសម្រេចសេចក្តីសន្យានោះ។
យ៉ាងណាមិញ ពេលដែលយើងជញ្ជឹងគិតអំពីព្រះបន្ទូល ដែលបានចែងអំពីព្រះ ហើយប្រៀបធៀបព្រះបន្ទូលនោះ និងកិច្ចការដែលព្រះអង្គបានធ្វើ ក្នុងជីវិតយើង នោះសេចក្តីជំនឿយើងនឹងមានភាពរឹងមាំឡើង ហើយយើងក៏នឹងមានការលើកទឹកចិត្ត(យ៉ូហាន ១៤:២១)។ ព្រះអង្គជាព្រះដែលឆ្លើយតបការអធិស្ឋានរបស់យើង(១យ៉ូហាន ៥:១៤-១៥) ព្រះអង្គកម្សាន្តចិត្តយើង ពេលដែលយើងមានទុក្ខលំបាក(២កូរិនថូស ១:៣-៤) ហើយបំពេញសេចក្តីត្រូវការរបស់យើង(ភីលីព ៤:១៩)។
ពេលដែលយើងចំណាយពេលជញ្ជឹងគិតព្រះបន្ទូល…
ចង់បានហើយ ចង់បានទៀត
មានអ្នកខ្លះចូលចិត្តដើរទិញឥវ៉ាន់ខ្លាំងណាស់។ ពួកគេមានចិត្តចង់ទិញ ហើយទិញទៀត ឥតឈប់ឈរ។ ហើយក្នុងចំណោមនោះ ក៏មានអ្នកដែលស្វែងរកទិញឥវ៉ាន់ នៅក្រៅប្រទេសទៀតផង។ សព្វថ្ងៃនេះ មានផ្សារទំនើបធំៗជាច្រើន ក្នុងប្រទេសចិន សូឌី-អារ៉ាប៊ី កាណាដា ភីលីពីន សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត នៅទូទាំងពិភពលោក។ ការកើនឡើងនៃការទិញទំនិញ តាមហាងទំនិញ និងនៅតាមប្រព័ន្ធអ៊ីនធើណិត បានបង្ហាញឲ្យយើងដឹងថា ការញៀននឹងការទិញទំនិញ គឺជាបាតុភូតដែលកើតមាននៅទូទាំងពិភពលោក។
យ៉ាងណាមិញ ទាក់ទងនឹងបញ្ហានេះ ព្រះយេស៊ូវបានមានបន្ទូលប្រាប់យើងរាល់គ្នាថា “ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្តីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ”(លូកា ១២:១៥)។ ជាងនេះទៅទៀត ព្រះអង្គបានមានបន្ទូលជាពាក្យប្រៀបប្រដូច អំពីបុរសម្នាក់ ដែល “ខំបង្គរទ្រព្យសម្បត្តិទុកសម្រាប់ខ្លួនឯង” ដោយមិនខ្វល់អំពីទំនាក់ទំនង ដែលគាត់ត្រូវមានជាមួយព្រះឡើយ(ខ.២១)។
តើធ្វើដូចម្តេច ឲ្យយើងអាចរៀនស្កប់ចិត្ត នឹងរបស់ដែលយើងមាន ដោយមិនលោភចង់បានជាបន្ថែមទៀត? ជាបន្តទៅនេះ សូមស្វែងយល់អំពីដំណោះស្រាយមួយចំនួន ដូចតទៅ :
- ចូរចាត់ទុករបស់ដែលយើងមាន ជាអំណោយដែលព្រះប្រទាន សម្រាប់ឲ្យយើងប្រើ យ៉ាងឆ្លាតវ័យ(ម៉ាថាយ ២៥:១៤-៣០)
- ចូរខិតខំធ្វើការរកប្រាក់ ហើយសន្សំទុកប្រើពេលក្រោយទៀត(សុភាសិត ៦:៦-១១)។
- ចូរដាក់ដង្វាយ សម្រាប់ការងារបម្រើព្រះអម្ចាស់ និងសម្រាប់អ្នកដែលខ្វះខាត(២កូរិនថូស ៩:៧ សុភាសិត ១៩:១៧)។
- ហើយចូរកុំភ្លេចអរព្រះគុណព្រះ ហើយអរសប្បាយនឹងរបស់អ្វី ដែលព្រះអង្គប្រទាន(១ធីម៉ូ ថេ ៦:១៧)។—Dennis…
ការដាស់តឿន
នៅលើឆ្នេរខ្សាច់មាត់សមុទ្រ នៃប្រទេសអ៊ុយរ៉ាហ្កាយ គេបានដាក់រូបចម្លាក់ដៃដ៏ធំមួយធ្វើពីស៊ីម៉ង់ ដែលមានម្រាមផុសចេញពីដីខ្សាច់ តម្រង់ទៅរកផ្ទៃមេឃ។ គេបានហៅរូបចម្លាក់ដ៏ធំនោះថា វិមាននៃអ្នកលង់ទឹក។ អ្នករស់នៅទីនោះបានហៅវាថា “ឡា ម៉ាណូ” (La Mano) ដែលជាភាសាអេស្ប៉ាញ ប្រែមកថា “ដៃ”។ លោកម៉ារីអូ អ៊ីរ៉ារ៉ាហ្សាបាល(Mario Irarrázabal) ដែលជាជាងចម្លាក់ជនជាតិឈីលី បានបង្កើតរូបចម្លាក់នេះមក ដើម្បីដាស់តឿនអ្នកហែលទឹក អំពីគ្រោះថ្នាក់នៃការលង់ទឹក។ រូបចម្លាក់ “ដៃ” នោះក៏បានទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនាកម្សាន្ត នៅមាត់ឆ្នេរនោះ ប៉ុន្តែ គោលបំណងពិតរបស់វា នៅតែរំឭកអ្នកហែលទឹក អំពីគ្រោះថ្នាក់នៃទឹកសមុទ្រដដែល។
យ៉ាងណាមិញ ព្រះបន្ទូលព្រះមានការដាស់តឿនជាច្រើន អំពីគ្រោះថ្នាក់។ ជាក់ស្តែង កណ្ឌហេព្រើរបានផ្តល់ឲ្យនូវការដាស់តឿនជាពិសេស អំពីគ្រោះថ្នាក់ ដែលអាចកើតមានចំពោះវិញ្ញាណរបស់យើង។ គឺដូចដែលមានសេចក្តីចែងមកថា “ដូច្នេះ ចូរប្រយ័ត្នបងប្អូនអើយ ក្រែងមានពួកអ្នករាល់គ្នាណាមួយ មានចិត្តអាក្រក់ ដោយមិនជឿ ព្រមទាំងបោះបង់ចោលព្រះដ៏មានព្រះជន្មរស់នៅ តែចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ»នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប”(ហេព្រើ ៣:៧-១៣)។
បរិបទនៃខគម្ពីរនេះ បាននិយាយរំឭកឡើងវិញ អំពីការដែលពួកអ៊ីស្រាអែលមិនទុកចិត្តព្រះ ហើយបះបោរនឹងព្រះអង្គ ពេលពួកគេកំពុងនៅវាលរហោស្ថាន។ ទោះរឿងនេះបានកើតឡើង អស់ច្រើនសតវត្សរ៍ មុនពេលដែលកណ្ឌហេព្រើរត្រូវបាននិពន្ធឡើងក៏ដោយ ក៏យើងនៅតែត្រូវអនុវត្តតាមគោលការណ៍ខាងវិញ្ញាណ ក្នុងបទគម្ពីរនេះ…
តន្រ្តីនៃអវកាស
មានស្ថានីយសង្កេតមើលផ្កាយ របស់អង្គការណាសា បានរកឃើញប្រហោងយក្សពណ៌ខ្មៅមួយ ដែលបញ្ចេញសម្លេងហឹមៗ ក្នុងលំហរនៃអវកាស។ ប្រហោងយក្សនោះ មានទីតាំង ក្នុងចំណោមកញ្ចំកាឡាក់ស៊ីពើសៀស ដែលស្ថិតនៅចម្ងាយប្រហែល ២៥០លានឆ្នាំពន្លឺ ពីផែនដីយើង ហើយវាបញ្ចេញសម្លេងដោយរំញ័រ ដែលមានប្រេកង់ស្មើនឹងសម្លេងណោតស៊ី ក្នុងតន្រ្តី។ ប៉ុន្តែ សម្លេងរបស់វាទាបពេក បានជាយើងមិនអាចស្តាប់វាឮ ដោយត្រចៀកយើងផ្ទាល់បានទេ។ អ្នកវិទ្យាសាស្រ្តបានប្រើឧបករណ៍វិទ្យាសាស្រ្ត ដើម្បីវាស់សម្លេងនោះ បាន៥៧ខ្នាតរង្វាស់ ដែលនៅក្រោមសម្លេងកណ្តាលនៃណោតដូ របស់ព្យាណូ។
យ៉ាងណាមិញ ការនិយាយអំពីភ្លេង និងលំហរនៃអា-វកាស មិនមែនទើបតែមានក្នុងសម័យនេះទេ។ តាមពិត ព្រះទ្រង់បានបង្ហាញព្រះអង្គទ្រង់ដល់លោកយ៉ូប ដោយមានបន្ទូលអំពីការទាំងអស់នេះ តាំងពីយូរមកហើយ។ ដែលកាលនោះ ព្រះអង្គបានសួរគាត់ថា “តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង? ចូរប្រាប់មក បើឯងមានយោបល់ … ក្នុងកាលដែលផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ។”(យ៉ូប ៣៨:៤,៧)។ បានសេចក្តីថា ក្នុងពេលដែលព្រះបង្កើតចក្រវាលដ៏អស្ចារ្យនេះមក បទចម្រៀងសរសើរដំកើង និងសម្លេងស្រែកហ៊ោដោយអំណរ បានបន្លឺឡើងលាន់ខ្ទរថ្វាយសិរីល្អដល់ព្រះ។
ទំនុកបរិសុទ្ធដែលលោកគ្រូ សង់ ហ្រ្វង់ស៊ីស(St. Francis) នៃក្រុងអាស៊ីស៊ី បានពិពណ៌នាអំពីភាពអស្ចារ្យ និងការថ្វាយបង្គំ ដែលយើងមាន ពេលដែលយើងបានឃើញកាំរស្មីព្រះអាទិត្យនៅពេលថ្ងៃ ឬមើលផ្ទៃមេឃនៅពេលយប់ ដែលមានផ្កាយសល់សែន។
ឱជីវិតទាំងអស់ដែលព្រះ ដ៏ជាមហាក្សត្រដ៏ខ្ពស់បំផុតបានបង្កើត
ចូរលើកសម្លេងឡើង ហើយច្រៀងជាមួយយើងខ្ញុំថា ហាលេលូយ៉ា…
ការបម្រើ និងការធ្វើបន្ទាល់
ក្នុងអំឡុងពេលដែលអ្នកស្រី ក្លេតឌីស អាយវ៉ដ(Gladys Aylward) កំពុងធ្វើការជាអ្នកបម្រើតាមផ្ទះ ក្នុងទីក្រុងឡុង ប្រទេសអង់គ្លេស នៅដើមសតវត្សរ៍ទី២០ គាត់មានក្តីស្រមៃមួយ។ គោលដៅរបស់គាត់ គឺធ្វើជាបេសកជន ក្នុងប្រទេសចិន។ តែមានអង្គការបេសកកម្មមួយបានប្រាប់គាត់ថា គាត់ “មិនមានសមត្ថភាពគ្រប់គ្រាន់ទេ” ហើយក៏បានបដិសេធមិនឲ្យគាត់ទៅបម្រើការជាបេសកជនឡើយ។ ដូចនេះ អ្នកស្រីក្លេឌីស ក៏បានសម្រេចចិត្តធ្វើដំណើរទៅប្រទេសចិន ដោយខ្លួនឯង។ ពេលគាត់មានអាយុ២៨ឆ្នាំ គាត់បានយកលុយដែលគាត់បានសន្សំពេញមួយជីវិត ទៅទិញសំបុត្រយន្តហោះ ដែលសម្រាប់ធ្វើដំណើរបានតែមួយជើង ទៅភូមិយ៉ាងចេង នៅតំបន់ដាច់ស្រយ៉ាលក្នុងប្រទេសចិន។ បន្ទាប់មក គាត់ក៏បានបើកផ្ទះសំណាក់មួយ សម្រាប់ពួកអ្នកជំនួញដែលធ្វើដំណើរកាត់តាមនោះ ហើយគាត់ក៏បានចែកចាយអំពីរឿងក្នុងព្រះគម្ពីរ នៅទីនោះ។ អ្នកស្រីក្លេឌីសក៏បានបម្រើការ នៅក្នុងភូមិផ្សេងទៀតផងដែរ ហើយគេក៏បានហៅគាត់ថា អៃ-វេដេហ ដែលជាភាសាចិនប្រែមកថា “អ្នកមានគុណធម៌”។
សាវ័កប៉ុលក៏បានផ្សាយដំណឹងល្អ ទៅដល់តំបន់ឆ្ងាយៗ ក្នុងពិភពលោកផងដែរ។ គាត់បានដាក់ខ្លួនធ្វើអ្នកបម្រើ ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកដទៃ(២កូរិនថូស ១១:១៦-២៩)។ គឺដូចដែលគាត់បានមានប្រសាសន៍ អំពីការបម្រើនោះថា “យើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់វិញ ហើយក៏រាប់ខ្លួនយើងខ្ញុំ ថាជាបាវបំរើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវដែរ”(៤:៥)។
មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែត្រូវបានព្រះត្រាសហៅ ឲ្យទៅអត់ទ្រាំនឹងទុក្ខលំបាក នៅក្នុងការផ្សាយដំណឹងល្អ ក្នុងតំបន់ដាច់ស្រយ៉ាលឡើយ។ ប៉ុន្តែ យើងម្នាក់ៗ មានការទទួលខុសត្រូវ ក្នុងនាមជាអ្នកបម្រើព្រះ…