តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Dennis Fisher

រំពឹងថាការអស្ចារ្យនឹងកើតឡើង

លោក​វីលៀម ខារី(Williams Carey) ជាមនុស្ស​សាម​ញ្ញ​ម្នាក់ តែគា​ត់​មាន​ជំនឿរឹ​ង​មាំ​ខុស​ពី​ធម្មតា។ គាត់​បាន​ចា​ប់កំ​ណើត ក្នុងវ​ណ្ណៈ​កម្មករ កាល​ពី​សតវត្ស​ន៍​ទី​១៨ ហើយ​គាត់​​ប្រកប​របរ​ចិញ្ចឹម​ជីវិត ដោ​យ​ធ្វើ​ជាង​កាត់​ស្បែក​ជើង។ ក្នុង​អំឡុង​ពេល​​ដែ​ល​លោកខារី​កំពុង​ប្រកប​ការងារកាត់​ស្បែក​ជើង គាត់​​បាន​​អានសៀវ​ភៅ​ទេវ​សាស្រ្ត និង​កំណត់​ហេតុ ដែល​អ្នក​ស្រាវ​ជ្រាវ​ម្នាក់បាននិ​ពន្ធ។ ពេល​នោះ ព្រះក៏​បា​ន​ប្រើព្រះ​ប​ន្ទូលទ្រ​ង់ និង​រឿង​នៃ​ការរុករកឃើញ​ក្រុម​មនុស្សថ្មី​​ ដើម្បី​បណ្តាល​​ចិត្ត​គាត់​ឲ្យ​​ចេញ​​ទៅ​​​ផ្សា​យ​​ដំ​ណឹង​​​ល្អ ក្នុង​តំបន់​ជាច្រើ​ន នៃ​​ពិ​ភ​​ព​លោក​។ ក្រោយ​​មក គាត់​ក៏បា​ន​​ធ្វើដំ​ណើរ​​ទៅ​ប្រទេស​ឥណ្ឌា ធ្វើ​ជាបេសក​ជន ហើយ​គាត់​មិន​ត្រឹ​មតែ​បាន​ប្រ​កាស​ដំណឹងល្អប៉ុ​ណ្ណោះទេ​ តែ​គាត់​ថែម​ទាំងរៀ​ន​ចេះ​ភាសាផ្សេ​ង​ៗ​នៃ​ជនជាតិ​ឥណ្ឌា ហើយគា​ត់​ក៏បា​ន​បក​ប្រែព្រះ​​គម្ពីរ ជា​ភាសា​ទាំង​នោះផងដែរ​។ លោក​ខារី​បាន​ប​ង្ហាញ​ពី​ទឹ​ក​ចិត្ត​​ឆេះ​​ឆួល ចំពោះ​​បេសក​កម្ម ដោយ​លើក​ឡើង​ថា​ “ចូរ​រំពឹង​ថា ព្រះ​ទ្រង់​នឹង​ធ្វើកា​រ​អស្ចារ្យ ចូរ​ព្យាយា​ម​ធ្វើកិច្ចការ​ដ៏​ធំ​ប្រសើរ​ថ្វាយទ្រង់”​។ លោក​ខារីក៏​បាន​រ​ស់នៅ តាម​ពាក្យ​សម្តី​ខាង​លើនេះ​ ​ហើយ​មនុស្ស​រាប់​ពាន់​នាក់​ក៏​បានទទួល​ការ​លើក​ទឹក​ចិត្ត​ឲ្យ​បំពេញ​បេសក​កម្ម តាម​គំរូ​របស់​គាត់។

ព្រះ​គម្ពីរ​បាន​ចែង​អំ​ពី​មនុ​ស្ស​ជា​ច្រើន ដែលបា​នប​ង្កើត​ផល​ដ៏​អស្ចារ្យ ដោយសា​រ​សេចក្តី​ជំនឿរ​បស់​ខ្លួ​ន។ បទ​គម្ពីរ​ហេព្រើ​រចែ​ងអំពី​ពួក​អ្នក “ដែល​ដោយសា​រសេ​ចក្តីជំ​នឿ​ នោះគេបា​នឈ្នះនគ​រដ​ទៃ​ បាន​សម្រេចការសុ​ចរិត​ បាន​ទទួល​សេចក្តីសន្យា បានបិទមា​ត់សិ​ង្ហ បានព​ន្លត់អំណាចភ្លើង បានរួ​ចពីមុខ​ដាវ បានមាន​កំ​ឡាំង ក្នុង​កាលដែល​កំពុ​ងតែខ្សោ​យ ក៏ត្រឡប់​ជា​​ពូកែក្នុងចំ​បាំង​ ទំាង​កំចាត់​ពលទ័​ព​សាសន៍ដ​ទៃផ​ង”( ហេព្រើរ ១១:៣៣-៣៤)។

មានវី​រៈ​បុរស​នៃ​សេចក្តី​ជំ​នឿកា​ន់តែ​ច្រើនឡើ​ង​ៗ មានឈ្មោះ​ក​ត់ទុ​ក​ក្នុង​បញ្ជីឈ្មោះ​ អស់​ជា​ច្រើនសម័យ​កាលក​ន្លង​មកនេះ​ ហើយយើងក៏​អាចមា​ន​ឈ្មោះ ក្នុង​បញ្ជី​នេះ​ផង​ដែរ។ ដោយ​សារតែ​ប្ញ​ទា្ធនុ​ភាព…

ប៉មបញ្ចាំងភ្លើងរបស់ព្រះ

ប៉ម​បញ្ចំាំង​ភ្លើ​ងចំ​ណុច​បេ​សក​កម្ម(Mission Point)ត្រូវ​បាន​គេ​សាង​សង់​ ក្នុ​ងឆ្នាំ​១៨៧០ នៅ​លើជ្រោយ​មួយ ក្នុងតំ​បន់​មីឈី​ហ្គិនខា​ងជើ​ង ដើម្បី​ដាស់​តឿន​នាវាទាំង​ឡាយ ឲ្យបា​នដឹ​ង​អំពី​កំណ​ល់ដីខ្សា​ច់ និង​បណ្តាឆ្នេ​រ​ដែលមាន​ថ្មជា​ច្រើន នៅបឹ​ងមី​ឈីហ្គិ​ន។ ប៉ម​បញ្ចាំ​ងភ្លើ​ងនេះ​ ត្រូវបាន​គេដា​ក់ឈ្មោះ​ឲ្យ ដោយ​ផ្អែក​លើ​ឈ្មោះ​ប៉ម​បញ្ចាំង​ភ្លើងមួយប្រ​ភេទ​ទៀត​ ដែល​មាន​ឈ្មោះ​ថា ព្រះវិហារបេ​សក​កម្ម ដែលគេបា​ន​សាង​សង់​មុនប៉មនោះ៣​០​ឆ្នាំ។ ក្នុង​ឆ្នាំ១៨៣៩ លោកគ្រូគង្វា​ល ភីធ័រ ឌ័រធី(Peter Dougherty) បាន​ឆ្លើយ​តបការត្រាស​ហៅរប​ស់​ព្រះ ​ឲ្យ​ធ្វើជា​គ្រូ​គង្វា​ល នៃ​ព្រះ​វិហារ​មួយ​កន្លែង នៅតំបន់បេសកកម្មចាស់ ដែលមានទៅដោយជនជាតិដើ​ម​នៃអា​មេរិក ដែល​បាន​រស់​នៅ​ឆ្ងាយ​ពី​នោះ នៅភា​គខាងត្បូ​ងនៃ​ជ្រោយ​នោះ​។ នៅក្រោម​ការ​ដឹក​នាំរ​ប​ស់គា​ត់ សហគមន៍​ដ៏រី​កច​ម្រើន ដែលមា​នក​សិករ គ្រូ​បង្រៀន និង​សិប្ប​ករ បាន​ធ្វើកា​​រទ​ន្ទឹម​គ្នា​ ដើម្បី​ក​សា​ងជី​វិត​ឲ្យ​កា​ន់​តែប្រសើរ​សម្រាប់​ស​ហគម​ន៍​​នោះ។

ពេល​ដែល​អ្នក​ជឿ​ព្រះគ្រី​ស្ទធ្វើ​កា​រជា​មួយ​គ្នា ដោយ​ការ​រួ​ប​រួម នោះការ​ប្រក​បនៃ​សេ​ចក្តី​ជំនឿរបស់ពួ​ក​គេ ​បានប​ញ្ចេញ​ព​ន្លឺខា​ងវិ​ញ្ញាណ ដែ​ល​បំភ្លឺ​លោ​កិយ​ដ៏ងងឹត(ភីលីព ២:១៥-១៦)។ ព្រះ​យេស៊ូវ​មាន​ប​ន្ទូល​ថា “អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកីយ៍ ឯ​ទី​ក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ … ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌”(ម៉ាថាយ ៥:១៤-១៦)។

ប៉មប​ញ្ចាំង​ភ្លើ​ងចំ​ណុចបេ​សកក​ម្ម​​ដាស់​តឿ​ននា​វាទាំ​ងឡាយ អំពី​គ្រោះថ្នា​ក់ ប៉ុន្តែ ព្រះ​វិហារ​បេស​កម្ម​ដើ​មដំបូង​ ដែល​ជាប៉​​មប​ញ្ចាំង​ពន្លឺ​ខាង​វិញ្ញា​ណ ផ្តល់ឲ្យនូ​វទិ​ស​ដៅខា​ងវិ​ញ្ញាណ ទៅដ​ល់អ​ស់​អ្នក​ដែ​លស្តាប់។ អ្នក​ជឿព្រះក៏​ធ្វើ​ជាពន្លឺដ​​ល់លោ​កិយ…

សូមព្រះចម្រើនអ្នកឡើង!

ក្នុងឆ្នាំ ១៩៦២ លោកចន គ្លែន(John Glenn) គឺជាជនជាតិអាមេរិកទីមួយ ក្នុងប្រវត្តិសាស្រ្ត ដែលបានធ្វើដំណើរក្នុងអវ​កា​សជុំវិ​ញ​ផែ​នដី។ ពេលដែ​ល​យា​នអា​វកាសរបស់គាត់​ហោះ​ឡើ​ងទៅ​លើ​ មេប​ញ្ជាកា​រ​នៅលើ​ដី​ ក៏បានថ្លែងថា​ “លោកចន គ្លែន សូមព្រះច​ម្រើ​ន​ដ​ល់លោ​ក”។ ​ទោះបី​ជា​យើ​ង​មិន​សូ​វ​ឮគេនិយា​យពា​ក្យជូនពរ​ ដូចនេះ​ក៏ដោយ ក្នុងសំ​បុត្រទី​ពី​រ ដែលសា​វ័កយ៉ូ​ហា​ន​បាន​ស​រ​សេរផ្ញើពួកជំនុំ​ ​គាត់បា​​ននិ​យា​យអំ​ពី​កា​រ​ជម្រា​ប​សួ​រ ដែល​ជាកា​​រ​ជូនពរដូ​ចនេះផ​ង​ដែ​រថា​ “បើ​អ្នក​ណា​មក​ឯ​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​ចំពោះ​សេចក្តី​នេះ នោះ​កុំ​ឲ្យ​ទទួល​អ្នក​នោះ នៅ​ក្នុង​ផ្ទះ​ឡើយ កុំ​ឲ្យ​ទាំង​ជំរាប​សួរ​(ជូនពរ)ដល់​អ្នក​នោះ​ផង”(២យ៉ូហាន ១:១០)។

គេ​បាន​ហៅ​សាវ័​កយ៉ូ​ហានថា​ “សាវ័ក​នៃសេ​ចក្តីស្រឡាញ់” ប៉ុន្តែ ហេតុ​អ្វីបា​ន​ជាគា​ត់​ដា​ស់​តឿនអ្ន​ក​ជឿ​ព្រះ ​មិនឲ្យជួ​ន​ព​រ​ដល់​អ្ន​ក​ដ​ទៃ? អ្នកផ្សា​យ​ដំ​ណឹង​ល្អ​​ ដែល​ធ្វើ​ដំណើរ​ទៅប​ម្រើ​ព្រះ​នៅក​ន្លែ​ង​ផ្សេង​ៗ ​មានកា​រ​ពឹ​ងផ្អែកទៅ​​លើការទទួ​ល​ស្វា​គ​មន៍​រ​បស់​គ្រី​ស្ទ​បរិ​ស័ទ ដែល​ផ្ត​ល់ក​ន្លែ​ង​ស្នា​ក់​នៅ ​និង​អាហា​រ។ ដូច​នេះ ត្រង់ចំណុច​នេះ លោកយ៉ូ​ហា​នកំពុ​ង​តែ​ប្រា​ប់អ្ន​ក​ជឿព្រះថា​ ​សេចក្តីពិ​ត​នៃ​ព្រះគ​ម្ពី​រ​ពិ​តជា​សំ​ខា​ន់​​ណាស់​។ បើសិន​ជា​មា​ន​បេ​ស​កជ​ន​ណា​ចូ​ល​ម​កផ្សា​យ​គោ​ល​លទ្ធិ ដែល​ប្រា​ស​ចាក​ពី​​សេចក្តី​បង្រៀនរ​ប​ស់​ពួក​សា​វ័ក នោះ​អ្ន​ក​ជឿ​ព្រះមិន​ត្រូ​វស្វាគមន៍​ពួកគេ ដោយ​ផ្តល់​ក​ន្លែង​ស្នា​ក់​នៅ ឬ​ការ​ឧប​ត្ថម្ភផ្នែកហិរញ្ញ​វត្ថុ​ឡើ​យ។​

សេចក្តី​ប​ង្រៀ​ន​រប​ស់​គា​ត់ត្រ​ង់​ចំណុច​នេះ​ ក៏ស​ម្រា​ប់​ឲ្យអ្ន​ក​ជឿព្រះ​ស​ព្វថ្ងៃ អ​នុវ​ត្ត​តាម​ផង​ដែរ។​​ យើ​ងត្រូ​វ​ប្រ​ព្រឹត្ត​ចំ​ពោះម​នុ​ស្ស​គ្រប់​គ្នា​ ​ដោយចិ​ត្ត​សប្បុ​រស ព្រោះព្រះ​​ទ្រង់​មាន​ព្រះ​ទ័យសប្បុរសចំ​ពោះ​យើង​។​ ប៉ុន្តែ ពេលដែ​ល​គេ​សុំ​ឲ្យ​យើងឧ​បត្ថ​ម្ភ​ជា​ប្រាក់​កា​ស់ សម្រាប់​កា​រ​ងាររបស់គេ​ នោះយើ​ង​ចាំ​បា​ច់ត្រូ​វ​ទូល​សូ​ម​ប្រា​ជ្ញាពី​ព្រះ​។ ព្រះវិ​ញ្ញាណដែ​ល​ដឹក​នាំ​យើ​ង​ ចូល​ទៅ​ក្នុងសេ​ច​ក្តី​ពិត​(យ៉ូហាន ១៦:១៣) ទ្រង់នឹ​ងប​ង្ហា​ញ​ឲ្យ​យើ​ងដឹ​ង​ថា​ យើងគួ​រ​តែ​ស្វា​គ​មន៍​អ្ន​ក​នោះ​ឬ​ក៏អត់។–Dennis…

ភ្នែកថ្មី

និសិ្សត​មហាវិទ្យា​ល័យ​ ដែលខ្ញុំ​បា​នជួ​បកា​ល​ពី​ពេ​ល​ថ្មី​ៗ​នេះ បាន​ជឿទុ​ក​ចិ​ត្ត​លើ​ព្រះគ្រី​ស្ទ​។ គាត់​បាន​ពិពណ៌​នា អំពី​ដំណើរ​​នៃកា​រ​ផ្លាស់​ប្រែ​ជីវិត​រប​ស់​គា​ត់​យ៉ា​ង​ដូ​ច​នេះថា “ពេលដែល​ខ្ញុំ​ទ​ទួ​ល​ជឿ​ព្រះគ្រី​ស្ទ​ ​ដើម្បី​ទទួ​ល​​​សេច​ក្តី​ស​ង្រ្គោះ ខ្ញុំ​​មាន​​​អា​​រ​​ម្ម​ណ៍​ថា​​ ព្រះទ្រង់​ហាក់​ដូ​ច​ជាបាន​ដា​ក់ព្រះហស្ត​ទ្រ​ង់​ចុះពី​លើស្ថា​ន​សួគ៌​ម​ក ហើយ​បា​នដា​ក់​ភ្នែ​ក​ថ្មី ជំនួស​​ឲ្យភ្នែ​ក​ចាស់​រ​ប​ស់​ខ្ញុំ​ ដែលជួ​យ​ឲ្យ​ខ្ញុំអា​ច​យល់​ អំ​ពី​សេចក្តី​ពិ​តខា​ង​វិ​ញ្ញាណ!” ខ្ញុំ​មាន​កា​រ​ប៉ះ​ពាល់​ចិ​ត្ត​យ៉ា​ងខ្លាំ​ង ពេល​ដែ​លបា​ន​ដឹ​ង​ថា ការ​ដែល​គាត់​ទ​ទួល​ជឿព្រះ​​សង្រ្គោះ បាន​នាំឲ្យ​គា​ត់​មាន​គំ​និ​តថ្មី​ខា​ងវិ​ញ្ញា​ណ​។ ប៉ុន្តែ គ្រីស្ទ​ប​រិស័ទ​ដទៃ​ទៀត​ ក៏អា​ច​មាន​ប​ទ​ពិ​សោធ​ន៍​ដ៏​ពិសេ​ស​​នេះ​ផ​ង​​ដែរ។ មនុស្សម្នា​ក់​ៗ​ត្រូ​វបាន​ប្រ​ទា​ន​ឲ្យមា​ន​ភ្នែក​ខា​ងវិ​ញ្ញា​ណ​ ពេល​ដែល​ពួក​គេ​ទ​ទួល​ជឿព្រះ​គ្រីស្ទ ជា​ព្រះ​សង្រ្គោះ។ ប៉ុន្តែ មាន​ពេលខ្លះ​ “អ័ព្ទ” ខាងវិ​ញ្ញា​ណ​ ក៏​​បា​ន​គ្រប​ដណ្តប់​ស្ថាន​ភាព​របស់​យើង ធ្វើ​ឲ្យ​ភ្នែក​ខា​ង​វិ​ញ្ញា​ណរ​ប​ស់​យើង​ ជួ​ប​ភាព​អា​ប់​អួរ មើល​អ្វីមិ​ន​ច្បា​ស់។​ ការ​នេះ​កើត​មា​ន ពេល​ដែ​លយើ​ង​មិ​នអើពើរ ចំពោះ​ទំ​នាក់​ទំន​ង​ដែល​យើ​ងមា​ន​​ជាមួ​យ​ទ្រ​ង់។​

សេចក្តី​អ​ធិស្ឋា​ន​ដ៏​អ​ស់ពី​ចិ​ត្តរប​ស់​សាវ័​ក​ប៉ុ​ល អំពី​ភ្នែក​ខាងវិ​ញ្ញា​ណរ​ប​ស់​គ្រី​ស្ទប​រិ​ស័ទ បាន​​​ប​ង្រៀ​ន​យើ​ង ​អំពី​សា​រៈសំ​ខា​ន់​នៃ​កា​រដែ​ល​យើ​ង​ឲ្យ​តម្លៃទាំងស្រុ​ង ​ចំ​ពោះ​កា​រ​អ្វីដែ​ល​ព្រះ​បា​នធ្វើ​ ​និង​ការ​ដែ​ល​ទ្រ​ង់​នឹ​ង​ធ្វើ​ស​ម្រាប់យើ​ង តាម​រ​យៈ​​ព្រះ​គ្រីស្ទ​។​ គាត់​បា​ន​អ​ធិ​ស្ឋាន សូមឲ្យ​​​ភ្នែ​ក​​ខា​ង​វិញ្ញា​ណ​រប​ស់​​​យើ​ង​រា​ល់​​គ្នា​ ​បាន​​​​ភ្លឺ​​ឡើង​ “ប្រយោជន៍​​ឲ្យ​​បាន​​ដឹ​ង​​ថា ដែល​​ទ្រង់​​ហៅ​​យើងរាល់​គ្នា នោះ​មាន​សេចក្តី​សង្ឃឹម​ជា​យ៉ាង​ណា ហើយ​ថា សិរីល្អ​ដ៏​ប្រសើរ​ក្រៃលែង​នៃ​មរដក​ទ្រង់ ក្នុង​ពួក​បរិសុទ្ធ​ជា​យ៉ាង​ណា​ផង”(អេភេសូរ ១:១៨)។

ព្រះ​អម្ចាស់​បាន​ប្រទា​ន​ភ្នែក​ថ្មី​ខាង​វិ​ញ្ញា​ណ ​ដល់អ្ន​ក​ជឿ​ព្រះ​ម្នាក់​ៗ​ ​ដើ​ម្បី​ឲ្យ​យើង​អា​​ចស្គាល់សេ​ចក្តី​ពិ​ត​ខា​ង​វិ​ញ្ញាណ​។​ ពេ​លដែ​ល​យើ​ង​បើក​ចំ​ហរ​ចិ​ត្ត​ស​ម្រាប់​ព្រះ​ ​ទ្រង់​​នឹង​ជួ​យ​ឲ្យ​ភ្នែ​ក​ខាង​វិញ្ញា​ណ​យើង មើល​ឃើញ​កា​រ​គ្រប់​យ៉ា​ង ​ដែ​លទ្រ​​ង់បា​ន​ប្រ​ទាន​តា​ម​រ​យៈ​ព្រះ​គ្រីស្ទ។–Dennis Fisher

 

ការអញ្ជើញភ្ញៀវ

សហគមន៍​គុម​រ៉ាន ជា​សហ​គមន៍​មួ​យ រប​ស់​សាសន៍យូដា នៅស​តវ​ត្ស​រ៍​ទី១ ដែល​បាន​កា​ត់​ផ្តា​ច់​ខ្លួន ចេញ​ពីឥ​ទ្ធិ​ព​ល​ខា​ង​ក្រៅ ដើម្បី​ត្រៀម​ខ្លួន​ស​ម្រា​ប់​កា​រ​យាងមក​ជា​លើក​ទី​១​នៃព្រះ​មែ​ស៊ី​។ ពួក​គេមា​ន​កា​រ​ប្រុ​ង​ប្រយ័ត្នខ្ពស់ នៅក្នុ​ង​កា​រ​ថ្វាយ​ប​ង្គំ​ផ្ទា​ល់ខ្លួ​ន​ កា​រ​ប្រារ​ព្ធ​ពិ​ធីលៀ​ង​សម្អាត​បាប និងកាន់​តា​ម​ក្រឹ​ត្យវិ​ន័យ​យ៉ា​ង​តឹ​ង​រឹ​ង។ តាម​ឯក​សារដែ​ល​នៅ​សេ​ស​ស​ល់ បានប​ង្ហា​ញ​ថា​ ពួកគេ​​​មិនអនុ​ញ្ញាត​ឲ្យម​នុស្ស​ស្លា​ប់ដៃ​ជើ​ង​ ជន​ពិកា​រ​ភ្នែ​ក​ចូ​លក្នុ​ង​ស​ហ​គមន៍​របស់​ពួ​ក​គេ​ឡើយ។​ ពួកគេ​បា​ន​ប្រ​ព្រឹ​ត្ត​ដូ​ចនេះ ដោយ​ផ្អែក​ទៅលើ​កា​រ​បង្រៀ​ន​ថា​ អ្ន​ក​ដែ​ល​មា​ន “ភាព​ពិការ” ខាង​រូបកា​យ​ គឺ​ត្រូ​វ​រា​ប់​ជា​មិ​នស្អា​ត​តា​មក្រឹ​ត្យ​វិ​ន័យ។ ដូច​នេះ​ នៅ​ក្នុង​កា​រ​ប្រក​ប​គ្នា​ម្ត​ង​ៗ ពួកគេ​មិ​ន​ដែ​ល​អ​ញ្ជើញ​ជ​ន​ពិ​ការ​​ឲ្យ​ចូល​រួមឡើ​យ។

នៅ​សម័​យ​នោះ ព្រះ​មែ​ស៊ីនៃសា​សន៍​អ៊ីស្រា​អែល​កំពុង​តែបំ​ពេញ​ព្រះ​​រា​​ជ​​កិ​ច្ចទ្រ​ង់​ នៅ​តាម​​ទី​​ក្រុ​ង និងភូមិ នៅ​ស្រុក​យូដា និង​កាលីឡេ។ ព្រះយេ​ស៊ូវ​បា​ន​ប្រកាស់​អំពី​នគរ​របស់ព្រះ​​វរបិតា​ទ្រង់ បាននាំមកនូវ​ការ​បង្រៀន និងកា​រ​កម្សា​ន្ត​ចិត្ត​ ហើយ​បាន​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន​ផង​។ គួរ​ឲ្យក​ត់​សំ​គា​ល់​ណាស់​ ទ្រង់​បានប្រ​កា​សថា​ “បើ​​កាល​​​ណា​​អ្ន​ក​រៀ​ប​លៀង​ភ្ញៀ​វ​​នោះ ចូរ​អញ្ជើញ​​ពួក​​​អ្ន​ក​ក្រ អ្នក​​ពិការ អ្នក​​ខ្ញើ​ច និង​​អ្ន​ក​​​ខ្វាក់​​​វិញ យ៉ាង​​នោះ អ្នក​​នឹ​ង​​​បា​ន​​ព​រ​​ពិត ដ្បិត​មនុស្ស​​ទាំង​​​នោះ​​គ្មា​ន​​​អ្វី​​នឹ​ង​​ស​ង​​​អ្ន​ក​​​វិញ​​​ទេ លុះ​កាល​ណា​ពួក​មនុស្ស​សុចរិត​រស់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​រង្វាន់​ហើយ”(លូកា ១៤:១៣-១៤)។

ភាព​ខុស​គ្នា​រវា​ង​ព្រះ​ប​ន្ទូ​លព្រះ​​យេស៊ូ​វ និង​របៀ​ប​អ​ញ្ជើ​ញ​ភ្ញៀ​វ​រ​បស់​ស​ហ​គមន៍​គុម​រ៉ាន បាន​ផ្តល់នូ​វ​ការ​ប​ង្រៀ​ន​ជាច្រើ​ន​ សម្រាប់​យើ​ង​រា​ល់​គ្នា​។ ជាញឹកញា​ប់​ យើង​ចូល​ចិត្ត​ប្រកបជាមួយ​ម​នុ​ស្ស ដែលមា​ន​ស​ម្ប​ក​ក្រៅ ​គំនិត និងកា​រប្រ​ព្រឹ​ត្ត​ដូ​ចយើ​ង​។ ប៉ុន្តែ ព្រះ​អម្ចា​ស់​នៃ​​យើង បានលើ​កទឹ​ក​ចិ​ត្ត​យើង ឲ្យ​យក​​តម្រា​ប់​តា​ម​ទ្រង់​…

ត្រៀមខ្លួនទទួលសិរីល្អ

លោក ​ឌី ម៉ាធីន លូយដ៍ ចូន(D. Martyn Lloyd-Jones) គឺជា​គ្រូ​អធិប្បាយ និង​អ្នក​និពន្ធសេចក្តី​ពន្យល់​ព្រះគ​ម្ពី​រ ដែលបា​នទ​ទួ​លម​រណ​ភាព​ នៅ​ថ្ងៃទី១ មិនា ឆ្នាំ១៩៨១ នៅ​ក្នុង​ការ​ស​ម្រា​កព្យា​បា​ល​។ ចាប់​ពី​ឆ្នាំ ១៩៣៩ ដល់ ១៩៦៨ គាត់បាន​ប​ម្រើកា​រ​ជាគ្រូ​គ​ង្វា​ល នៅឯព្រះ​វិហា​រ វេសនីមស្ទ័រ(Westminster) នៅទី​ក្រុង​ឡុង​។ ដល់ពេ​ល​ដែល​គា​ត់​ ជិតដល់ពេ​លលាចា​កលោ​ក គាត់​ក៏បា​ត់​បង់​ស​ម​ត្ថភា​ព​និ​យាយ​ស្តី។​ ពេលនោះ​គា​ត់​ច​ង់ឲ្យគេឈប់​អ​ធិស្ឋាន​ប្រោស​ជ​ម្ងឺ​ឲ្យ​គា​ត់ ដូច​នេះគា​ត់​​ក៏​បានសរសេរ​នៅលើ​ក្រ​ដា​ស់ថា​ “សូមកុំឃាត់​ខ្ញុំ​អី​ ដល់ពេ​លដែ​លខ្ញុំត្រូវទៅ​ទ​ទួល​សិ​រីល្អ​ នៅ​ស្ថា​នសួគ៌​ហើយ”។

ជីវិត​រប​ស់​មនុ​ស្ស​មា​ន​ត​ម្លៃ​ជាទី​បំ​ផុត បាន​ជា​យើងពិបាក​នឹង​ប​ណ្តោយ​ឲ្យម​នុស្ស​ជា​ទី​ស្រ​ឡាញ់ ឃ្លាត​​ចេញ​ពីយើងទៅ នៅពេល​ដែ​ល​ពួ​កគេ​ដ​ល់ពេ​លត្រូវ​លាចេ​ញ​ពី​ផែនដី ទៅ​នៅន​គរ​ស្ថាន​សួគ៌។ ប៉ុន្តែ ព្រះ​បាន​កំណត់​ពេល​វេលា​សម្រាប់​ជីវិត​យើង​រួ​​​ចជា​ស្រេ​ច នៅពេ​លដែ​លទ្រ​ង់​មា​នផែ​ន​ការ​ហៅ​យើង​ ​ទៅ​នៅ​ជា​មួយ​ទ្រង់។ បទ​គម្ពី​រទំ​នុ​កដំ​កើង ១១៦:១៥ បានប្រាប់​យើង​ថា​ ​“ការ​​ស្លា​ប់​​រ​ប​ស់​​ពួ​ក​​​អ្នក​​​បរិ​សុ​ទ្ធ​​នៃ​​​ព្រះ​យេហូវ៉ា ជា​​ការ​​​វិសេ​ស​​ដ​ល់​​​ព្រះ​នេត្រ​​​ទ្រង់”។

ពេល​ដែល​សា​វ័ក​ប៉ុ​ល​ឃើ​ញថា​ ​សេចក្តីស្លា​ប់​កំ​ពុង​តែ​រំ​គិល​ម​ក​ជិតហើ​យ គាត់​មាន​​ការកម្សាន្ត​ចិត្ត ដោយ​សារ​កា​រអ្វីដែ​ល​កំពុ​ង​រង់​ចាំ​គាត់ ​នៅឯ​នគរ​ស្ថាន​សួគ៌ បាន​ជា​គាត់​មាន​ប្រ​សាសន៍ថា​ : “ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្តី​សុចរិត បំរុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះអម្ចាស់​ដ៏​ជា​ចៅក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ មិន​មែន​ដល់​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ដំណើរ​ទ្រង់​យាង​មក​វិញ​នោះ​ដែរ”(២ធីម៉ូថេ ៤:៨)។

ទោះ​គ្រីស្ទ​ប​រិស័​ទ​កំ​ពុ​ង​តែនៅ​ទីកន្លែ​ងណា​ក៏ដោយ​…

មានឧបករណ៍គ្រប់គ្រាន់

លោក​ខាល អេលសិនន័រ(Karl Elsener) គឺ​ជា​ជន​ជាតិ​ស្វី​ស ដែល​បាន​រច​នា​ម៉ូ​ដ​ឧ​បករណ៍​វះកា​ត់ ក្នុង​សតវត្សរ៍ទី​១​៩។ គាត់បា​នចំ​ណាយ​ពេ​ល​ជាច្រើនឆ្នាំ​ នៅក្នុ​ង​ការផ​លិតកូន​​កាំបិ​ត​ស​ម្រាប់​យោ​ធា ឲ្យ​មាន​គុណភា​ពល្អ​ឥតខ្ចោះ​។ សព្វថ្ងៃ​នេះ​ គេបាន​ទ​ទួ​ល​ស្គាល់​ថា កូន​កាំបិត​ទាហាន​ស្វី​ស មាន​ផ្លៃ​ដែ​ល​មា​នគុ​​ណភា​ព​ខ្ព​ស់ និង​មានឧ​បក​រ​ណ៍​ផ្សេង​ទៀ​ត​ ភ្ជាប់​មក​ជា​មួយ​​​ក្នុង​ដង​កាំបិត​តែ​មួយ​​ ដែលមាន​ដូច​ជា​ ​ផ្លែកាំ​បិ​ត ​​កូន​រ​ណា​ កូន​​កន្ត្រៃ កែវព​ង្រីក ឧបករណ៍​គាស់​កំប៉ុង ទុលរ​វិស បន្ទាត់ ​ឈើចាក់​ធ្មេ​ញ ប៊ិច​សម្រា​ប់ស​រសេ និង​ឧបករណ៍​ជា​ច្រើនទៀត ដែល​រួម​គ្នា​មក នៅក្នុ​ងកាំ​បិ​តតែ​មួ​យ! បើសិន​​ជា​អ្នក​ចង់ចេ​ញ​ទៅ​បោះជំ​រុំ នៅ​ក្នុង​ព្រៃ ឧបករណ៍មួ​យ​នេះ​ពិ​ត​ជា​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍ថា​ អ្នក​មាន​ឧបករណ៍គ្រ​ប់​គ្រា​ន់សម្រាប់​រស់​នៅ​ទី​នោះមួ​យរ​យៈពេ​ល។

យ៉ាង​ណាមិ​ញ យើង​ក៏ចាំ​បាច់​ត្រូ​វ​បំពា​​ក់​ខ្លួ​ន​យើង ដោយ​ឧបករណ៍ខាង​វិញ្ញាណ​ ដើម្បី​ឲ្យយើ​ង​អា​ចរ​ស់នៅ​ ក្នុង​ជីវិ​តខាង​វិញ្ញាណ ក្នុង​លោកិយដែ​ល​ពេ​ញ​ដោយ​អំ​ពើ​បា​ប​ផង​ដែរ។ ព្រះ​បា​​​ន​ប្រទា​ន​ឲ្យ​យើងមា​នព្រះ​បន្ទូល​ទ្រ​ង់ ដែល​ជាប្រភេ​ទកាំ​បិ​ត​ខាង​វិ​ញ្ញា​ណ សម្រាប់​វិញ្ញាណរ​បស់​យើង។ ​សាវ័ក​ប៉ុល​បាន​បង្រៀន​ថា​ “គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ”(២ធីម៉ូថេ ៣:១៦-១៧)។

កាលណាយើ​ង ​មានគ្រ​ប់​ទាំ​ងចំ​ណេះ សម្រាប់​នឹង​ធ្វើការ​ល្អ​គ្រ​ប់​​មុខ គឺមា​នន័​យថា​ ​យើង “មាន​ឧករ​ណ៍គ្រ​ប់​គ្រាន់​ ឬពេ​ញលេ​ញ” សម្រាប់​ធ្វើកា​រល្អ​គ្រ​ប់​យ៉ាង​។…

សំបុត្រដ៏ស្ថិតស្ថេរ

សមា​ជិក​គ្រួសារ ដែល​បាន​បង្កើត​ហាង​សិប្ប​កម្ម​ហូប៊ី ឡូប៊ី(Hobby Lobby) គឺ​ជា​គ្រីស្ទ​បរិស័ទ​ដែល​បាន​កើត​ជា​ថ្មី។ លោក​ស្ទីវិន គ្រីន(Steven Green) ដែល​ ជា​ប្រធា​ននៃហា​ងនេះ​ មាន​ចិត្ត​ឆេះឆួ​ល​ ចំពោះ​ព្រះ​គម្ពីរ ហើយ​បាន​មាន​គម្រោង​បង្កើត​សារមន្ទី​ព្រះ​គម្ពីរ សម្រាប់​តាំង​ពិពណ៌សៀ​វ​ភៅក​ម្រ និង​សៀវ​ភៅ ឬ​ក្រាំង​បុរាណ​ដែល​សរសេរ​ដោយ​ដៃ ដែល​ប្រមូល​ម​​ក​ពីតំ​បន់​ផ្សេង​ៗ​ នៅ​​ទូទាំ​ង ពិភព​លោក។ គាត់​មា​ន​ប្រសា​សន៍​ថា “យើង​ចង់​លើក​ទឹក​ចិត្ត​ប្រជា​ជន ឲ្យ​ពិចារ​ណាអំពី​​អ្វី ដែល​ព្រះ​គម្ពី​រចង់​បង្រៀន​ពួក​គេ … គោល​ដៅរ​បស់​យើ​ង គឺ​បង្កើត​សារ​​មន្ទីរ​មួយ​ដែល​​ផ្តោត​ទៅ​លើ​រឿង​ក្នុ​ង​ព្រះ​គម្ពីរ។ គ្មាន​សៀវ​ភៅ​ណា​ដែល​​បាន​ឆ្លង​កាត់​​ការ​បៀត​បៀន និង​ត្រូវ​​បាន​គេស្រ​ឡាញ់ខ្លាំង ដូច​ព្រះ​គម្ពី​រ​ឡើយ។ រឿង​នេះ​ពិត​ជា​អស្ចារ្យ​ណាស់ យើង​ចាំ​បាច់​ត្រូវ​ប្រា​ប់​ឲ្យ​គេ​ដឹង”។

ព្រះ​គម្ពី​រ​នៅ​តែ​មាន​ភាព​ស្ថិត​ស្ថេរ អស់​ជា​ច្រើន​សម័​យ​កា​ល តាម​របៀប​ដ៏​គួរ​ឲ្យ​កត់​សំគាល់ ហើយ​សារ​មន្ទី​រ​មួយ​នេះ​ នឹង​រៀប​រា​ប់ប្រា​ប់​គេ ឲ្យ​ដឹង​ពី​រឿង​នេះ។​ ក្រាំង​ចម្ល​ង​ដែល​មានចំណាស់​បំផុ​ត​នៃ​ព្រះគ​ម្ពីរ​សញ្ញា​ថ្មី មាន​ចំនួ​នច្រើ​នជា​ង​ឯក​សារ​បុរាណ​ដទៃទៀ​ត ដែ​ល​គេ​បាន​ចង​ក្រង​នៅ​សម័យ​នោះ ហើយ​កាល​បរិច្ឆេ​ទ​នៃ​ការ​ចម្លង​ទៀត​សោត ក៏​មាន​រយៈ​ពេល​គៀក​នឹង​កាល​បរិច្ឆេទ​នៃ​ព្រឹត្តិ​ការណ៍ដែ​ល​គេបាន​ឃើញ និង​កត់​ទុក​ក្នុង​ច្បាប់​ដើម ដែល​ឯកសា​រ​បុរាណផ្សេង​ទៀត ក៏​មិន​មាន​រយៈពេ​ល​ដែល​គៀក​ជាង​នេះឡើ​យ។ ការ​កត់​ត្រាអំ​ពី​ព្រះ​គ្រីស្ទ ដែល​មាន​ក្នុង​ក្រាំង​ទាំង​នោះ មាន​លក្ខណៈ​ដែល​គួរ​​ឲ្យទុ​ក​ចិត្ត ជាង​ការ​កត់ត្រា​​ផ្សេង​ទៀត អំពី​ទស្សន​វិទូ​សូក្រាត ឬ​ស្តេច​សេសារ​ទៀត​ផង។​ ហើយ​យើង​អាច​ដឹង​ថា ព្រះ​ទ្រង់​ជា​អ្នក​ដែល​បាន​ជួយ​ពី​ក្រោយ​កិច្ច​ការ​ទាំង​នេះ ដោយ​ប្រើម​នុស្ស និង​កាលៈ​ទេសៈ ដើម្បី​ឲ្យ​ដំណឹង​នៃ​ការ​សង្រ្គោះ​របស់​ទ្រង់ ត្រូវ​បាន​ចែក​ផ្សាយ​បន្ត ​តាម​រយៈ​អត្ត​បទគម្ពីរ​ដែលទ្រង់​បា​ន​ប​ណ្តាល​ឲ្យតែង​នោះ។ ហេតុ​នេះហើ​យ បា​ន​ជាហោរា​អេសា​យ​ប្រកាសយ៉ាង​​ពិរស​​ថា…

ពិធីបុណ្យណូអែល នៃនង្គ័ល

លោក​ម៉ាធូ លីត(Mathew Litt) ជា​អ្នក​និពន្ធ​សៀវ​ភៅ ​ដែល​មាន​ចំណង​ជើង​ថា បុណ្យណូអែល ឆ្នាំ​១៩៤៥ ដែល​ក្នុង​សៀវ​ភៅនោះ​ គាត់​បាននិយាយ ​អំពី​ការ​អប​អរសាទរពិធី​​បុណ្យ​ណូអែល ក្នុង​ពេល​មាន​សន្តិ​ភាព​ជា​លើក​ដំបូង នៅ​សហ​រដ្ឋ​អាមេរិក បន្ទាប់​ពី​សង្គ្រាម​​លោក​លើក​ទី២​បាន​បញ្ចប់។ ទន្ទឹម​នឹង​នោះ ដើម្បី​ជម្រាប​អ្នក​អាន ឲ្យ​ទន្ទឹង​រង់​ចាំ​ទស្សនានា​វា​ចម្បាំង​មួយ​កង នៅ​កំពង់​ផែ​ក្រុង​ញូយ៉ក កាសែត ញូយ៉ក ដេលី(The New York Daily) បាន​ជូន​​ដំណឹ​ង​​​ថា “នៅ​ថ្ងៃបុណ្យ​ណូ​អែល យើង​នឹង​បាន​ឃើញ​កង​នា​វា​ដ៏​ជាញ​ជ័យ ដែល​រួម​មា​ន នា​វា​ចម្បាំង​៤​គ្រឿង នា​វា​ផ្ទុក​យន្ត​ហោះ៦​គ្រឿង នាវា​ល្បាត​៧​គ្រឿង និង​នាវា​ពិឃា​ដ​២៤​គ្រឿ​ង”។ ប៉ុន្តែ នាវា​ទាំង​នោះ​មិន​មែន​មក​ធ្វើ​សង្រ្គា​មទេ​ ផ្ទុយ​ទៅវិ​ញ ពួក​គេ​បាន​ទ​ទួល​កុមារ​ក្រីក្រ​១​ពាន់​នាក់ នៅក្នុង​នាវា​ទាំង​នោះ​។

គេ​បា​នវ៉ាស់​ខ្នាត​កុមារ​ទាំង​នោះទុ​ក​ជា​មុន ដើម្បី​ឲ្យ​ពួក​គេម្នា​ក់​ៗ​អាច​ពាក់​អា​វព​ណ៌ខៀ​វ​របស់​កង​ទ័ព​ជើ​ង​ទឹក និង​ពាក់​មួក​កាតិប​ធ្វើ​ពីរ៉ោម​ចៀម នៅ​លើ​នាវា​បាន​យ៉ា​ង​សម​សួន​។ អាវ​នឹង​មួក​ទាំង​នេះ ត្រូវ​បាន​គេ​វេច​ខ្ចប់​ជា​អំណោយ​ទុក​ជា​ស្រេច សម្រា​ប់​ត្រៀម​ចែក​កុមារ​ទាំង​នោះ​ នៅ​លើ​នា​វា។

គេ​បាន​ធ្វើ​ឲ្យ​នាវា​ចម្បាំង​ទាំង​អស់​នេះ​ ក្លាយ​ជា​នាវាដែ​ល​នាំ​សេចក្តី​អាណិត។ ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ អំពី​ថ្ងៃដែ​លព្រះ​គ្រីស្ទ​នឹង​យាង​មក​គ្រប់​គ្រ​ង​ផែន​ដី​នេះ ដោយ​សុខ​សាន្ត ​គឺ​ដូច​ដែល​មា​នសេ​ចក្តី​ចែ​ងថា​ “​គេ​​​នឹង​​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាលនង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ នគរ​១​នឹង​មិន​លើក​ដាវ​ទាស់​នឹង​នគរ​១​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ”(២:៤)។ ថ្ងៃ​បុណ្យ​ណូអែ​ល ជា​ថ្ងៃដែ​ល​រំ​ឭក​យើ​ងរា​ល់គ្នា​ថា​ នៅ​ទី​បញ្ចប់ ព្រះ​អម្ចាស់​នៃស​ន្តិ​ភាព​ ទ្រង់​នឹង​នាំម​ក​នូវ​ភាព​សុខ​សា​ន្ត​ត្រាន និង​សេចក្តី​អាណិត…

២៧ភាគរយ

មនុស្ស​មាន​អាកប្ប​កិរិយាខុ​ស​គ្នា​យ៉ាង​ខ្លាំង ចំពោះ​បទ​ទំនាយ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ។ គ្រីស្ទ​បរិ​ស័ទ​ខ្លះ​មានចិត្ត​ងប់​ងល់​ នឹង​បទ​ទំនាយ​ទាំង​នោះ​ខ្លាំង​ណាស់ បាន​ជាពួ​កគេនិយាយ​ម្តង​ហើយ​ម្តង​ទៀត អំពី​ព្រឹត្តិ​ការណ៍​ថ្មី​ៗ ដែល​កើត​មាន​ ក្នុង​ពិភព​លោក​ ដោយគិ​ត​ថា ព្រឹត្តិ​ការណ៍​ទាំង​នោះ​ ជាទី​សំគាល់​ដែល​បង្ហាញ​ថា ព្រះ​គ្រីស្ទ​ទ្រង់​អាច​យាង​មក​ក្នុង​ពេល​ដ៏​ឆាប់។ រី​ឯ​អ្នក​ខ្លះ​ទៀ​តមិ​នសូវ​ខ្វល់​អំពី​បទ​ទំនាយ​ទាំង​នោះ​ទេ បាន​ជា​ពួក​គេ​ហាក់​ដូច​ជា​មិន​ជឿ​ថា បទ​ទំនាយ​ទាំង​នោះ​ មាន​ការ​ទាក់​​ទង​នឹង​ជីវិត​​របស់​គ្រីស្ទ​បរិស័ទ​​ឡើយ​។

ដូច​នេះ តើ​បទ​ទំនាយ​មាន​សារៈ​សំខា​ន់​ឬ​ទេ? ដើម្បី​ឆ្លើយ​សំណួរ​នេះ សូម​យើង​ក្រឡេច​មក​មើល​ការ​ពិត​មួយចំនួន ដែល​មាន​ក្នុង​ព្រះ​គម្ពីរ។ ព្រះ​គម្ពីរទាំ​ង​មូល​មាន ​៣១១២៤​ខ ជា​សរុប ដែល​ក្នុង​ចំណោម​ខ​ទាំង​នេះ មាន៨៣៥២​ខ មាន​លក្ខណៈ​ជា​បទ​ទំនាយ​ផ្សេង​ៗ។ ចំនួន​ដ៏​ច្រើន​នេះ គឺ​ត្រូ​វ​ជា២​៧​ភាគ​រយ​នៃ​ខ​គម្ពីរ​សរុប!

ដោយ​សារ​បទ​ទំនាយ​បាន​គ្រប​ដណ្តប់ ​អស់​ជាង​១ភាគ​៤​នៃព្រះគម្ពីរ​ទាំង​មូល នោះ​អ្នក​ជឿព្រះ​គួរ​តែ​ទទួល​ស្គាល់​ថា បទទំ​នាយ​មាន​តួនាទី​សំខាន់​ក្រៃ​លែង នៅ​ក្នុង​ការ​បើកសម្តែង​របស់​ព្រះ​។ ប៉ុន្តែ​ ទន្ទឹមនឹងនោះ យើង​គួរ​តែ​ដឹង​ផង​ដែរ ថា​ហេតុ​អ្វី​បា​នជា​ព្រះ​ដាក់​បទ​ទំនាយ នៅ​ក្នុង​ព្រះ​គម្ពីរ។ យ៉ាង​ណាមិ​ញ បន្ទាប់​ពី​សាវ័​ក​ពេត្រុស​បាន​បក​ស្រាយ​ អំពី​របៀប​ដែល​ពិភព​លោក​នឹង​ត្រូវ​បញ្ចប់ គាត់​ក៏​បាន​ថ្លែង​ផង​ដែរ​ថា “ដោយសារ​របស់​ទាំង​នោះ​ នឹង​ត្រូវ​រលាយ​ទៅ នោះ​តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​យ៉ាង​ណា​វិញ ក្នុង​កិរិយា​បរិសុទ្ធ និង​សេចក្តី​គោរព​ប្រតិ​​បត្តិ”(២ពេត្រុស ៣:១១)។ យើង​អាច​និយាយ​បា​នម្យ៉ា​ង​ទៀត​ថា ជា​រៀង​រាល់​ថ្ងៃ យើង​គួរ​តែ​ធ្វើ​ការ​សម្រេចចិ​ត្ត​រស់​នៅ ដោយ​គោរព​ប្រតិ​បត្តិ​ព្រះ ព្រោះ​ការ​រស់​នៅ​បែប​នេះ​ មាន​ភាព​​សក្តិ​សម​នឹង​កន្លែង​ដែល​​យើង​​​នឹង​ទៅ​រ​​​ស់​​នៅ ក្នុង​ពេលអ​នាគត ដ៏​អស់​កល្ប​ជា​និច្ច។

ព្រះ​ទ្រង់​បាន​បើក​សម្តែង​ឲ្យ​យើង​ដឹង​ អំពី​​ពេល​អនា​គត…