តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Julie Ackerman Link

ការគិតអំពីទឹកភ្លៀង

ពេល​ភ្លៀងធ្លា​ក់ខ្លាំង ធ្វើឲ្យ​ខូ​ចផ្កា​រ​កណ្តឹង ដែល​ខ្ញុំទើ​បនឹ​ងដាំថ្មី​ៗ​ ខ្ញុំមា​ន​ការ​សោ​កស្តា​យ​ចំពោះផ្កា​រ​ទាំងនោះណា​ស់​។ ខ្ញុំ​ចង់​យ​កវា​ម​កទុ​ក​នៅខាង​ក្នុង​ កុំ​ឲ្យត្រូ​វភ្លៀងខ្យ​ល់។ ពេល​ភ្លៀង​រាំ​ង ខ្ញុំ​ឃើញ​ផ្ការ​ទាំ​ងនោះឱន​ក្បាល​ទៅរក​ដី​ ដោយ​សារ​ទឹ​កភ្លៀ​ង​សង្ក​ត់លើវា​។​ មើល​ទៅ​​ពួក​វា ​ហាក់ដូ​ចជា​មា​ន​ការ​ពិបាក​ចិត្ត ហើយ​ទន់ខ្សោ​យ​ផ​ង។ ប៉ុន្តែ ​ពីរ​បីម៉ោ​ងក្រោ​យ​ម​ក ពួក​វាក៏​ងើ​បឡើ​ង​លើ​វិ​ញ។ នៅ​ថ្ងៃបន្ទាប់ ពួក​វា​ឈរ​ត្រ​ង់ខ្លួ​ន​ យ៉ាងមាំ​​មួន​ ដូចដើម​។

នេះពិត​ជាកា​រ​​ប្រែប្រួល​​ដ៏អ​ស្ចា​រ្យ​មែន។ បន្ទាប់​ពី​ទឹក​ភ្លៀងធ្លា​ក់ ​មកត្រូ​វចំ​ក្បា​ល​វាយ៉ាងដំណំ​ ហើ​យក៏ធ្វើឲ្យ​ស្លឹ​ក​របស់វា​ទទឹ​កកប់ដីទៀ​ត​ ទងរ​ប​ស់វា​ នៅតែ​ជួយឲ្យ​វា​​មានកម្លាំង​ឡើង​ ​ហើយ​ឈ​រ​​ត្រ​ង់​វិញ។

ដោយសា​រ​តែខ្ញុំ​ចូ​ល​ចិត្ត​ព​ន្លឺ​ព្រះអា​ទិ​ត្យ​ ហេតុដូ​ច្នេះហើយ បានជា​ខ្ញុំ​មិន​ស​ប្បាយ​ចិ​ត្ត​ទេ ពេល​ណាមា​ន​ភ្លៀ​ង​មកបំផ្លាញ​ដើម​ផ្កា​រ ដែល​ខ្ញុំដាំ​ខា​ង​ក្រៅ។ ប៉ុន្តែ ទឹកភ្លៀ​ង​គឺ​ជាព្រះពរ សម្រាប់​អ្ន​ក​ដែល​កំ​ពុ​ងជួ​ប​ភា​ព​រាំ​ង​ស្ងួ​ត។ ទឹក​ភ្លៀង​ស្រោច​ស្រប់​ផែន​ដី សម្រាប់​ជា​ប្រយោ​ជន៍​ដល់​ម​នុស្ស​សុ​ច​រិត និ​ងទុ​ច្ច​រិ​តផ​​ង​ដែរ (ម៉ាថាយ ៥:៤៥)។

ទោះ​បីជា​ព្យុះ​ជីវិ​ត​បក់​បោកយ៉ាងខ្លាំ​ង ធ្វើឲ្យ​យើង​ស្ទើ​រដួ​ល​ក៏ដោ​យ​ ក៏ “ទឹកភ្លៀ​ង” មិ​ន​មែនជាស​ត្រូវ​រប​ស់​យើង​ទេ​។ ព្រះនៃ​យើ​ងដែ​ល​ពេញ​ដោ​យ​ក្តីស្រ​ឡា​ញ់ ទ្រង់អ​នុ​ញ្ញាត​ឲ្យ​ភ្លៀ​ង ជួយឲ្យយើង​កាន់​តែ​មាន​ភា​ព​រឹ​ងមាំ។ ទ្រង់ប្រើ​ទឹកស្រោ​ច​លើយើ​ង​ពីខា​ងក្រៅ​ ​ដើម្បី​ស្អាង​​ផ្នែក​ខាងក្នុងរប​ស់​យើង​ ​ដើម្បីឲ្យ​យើ​ង​អា​ច​ឈរ​យ៉ា​ងមាំ​មួ​ន​។–Julie Ackerman Link

នៅខាងក្រៅ

ពេល​ដែល​សត្វ​មេអំ​បៅញា​ស់នៅ សួន​ហេ្រឌ័ររិក មេជ័រ ក្នុង​ក្រុងហ្រ្គេ​ន រ៉ាភីត រដ្ឋ​មីឈីហ្គេ​ន គឺ​ពួក​វា​ញាស់ ក្នុង​ស្ថាន​សុខ ដែល​គេ​ធ្វើ​ឲ្យមា​នអា​កាស​ធាតុ​ត្រូ​ពិក ក្នុង​អគារ​ក​ញ្ចក់ ដែល​មានល​ក្ខខ័ណ្ឌ​ប្រ​កប​ដ៏ល្អឥ​តខ្ចោះ​សម្រាប់​បំពេញ​សេច​ក្តីត្រូ​វការ​រប​ស់ពួ​ក​វា​។ សីតុណ្ហ​ភាព​ក៏​ល្អឥត​ខ្ចោះ ហើយសំ​​ណើម​ក៏​ឥត​ខ្ចោះ​ដែរ​។ អាហារ​សម្រាប់​ពួកវា​ក៏​មា​នតុ​ល្យ​ភាព រវា​ងកា​ឡូរី និងជី​វ​ជាតិ​ ដើម្បីឲ្យ​ពួ​កវាមានសុ​ខ​ភា​ពល្អ​។ ពួកវា​មិនចាំ​បា​ច់ចេ​​ញទៅ​រ​កក​ន្លែង​ផ្សេង​ឡើយ ប៉ុន្តែ មានមេ​អំបៅ​មួយ​ចំ​នួ​ន​ បា​នមើ​ល​ឃើញ​មេឃពណ៌ខៀវ​នៅខា​​ងក្រៅ អគា​រក​ញ្ចក់​នោះ ​ហើយនៅ​ពេល​ថ្ងៃ ពួកវា​បា​នហើ​រ​ទទះ​ស្លាប​ឡើង​ទៅលើ​ នៅក្បែ​រពិដាន​កញ្ចក់នោះ គឺនៅឆ្ងា​យ​ពីប្រ​ភពអា​ហាររា​ប់មិ​នអ​ស់ ដែ​ល​នៅ​ខាងក្រោម។

ខ្ញុំចង់និយា​យទៅកា​ន់ស​ត្វមេ​អំបៅទាំ​ង​នោះ​ថា​ “តើអ្នកមិន​ដឹង​ទេឬអី​ ថាអាហា​រដែ​លអ្ន​ក​ត្រូវ​ការ​ចាំបា​ច់​ គឺ​មាននៅ​ខាងក្នុ​ងអគារនោះ​ស្រាប់​ហើ​យ? នៅខា​ងក្រៅ​ មានអាកាស​ធាតុ​រងា​រ និង​មានគ្រោះ​ថ្នាក់​ច្រើ​ន​ណាស់​ អ្នកមុខជា​រស់​បា​នតែ​ពី​របី​នា​ទីប៉ុ​ណ្ណោះ​ នៅខា​ងក្រៅ​នោះ ​បើសិ​នជា​អ្នកចេ​ញទៅ​រក​រ​បស់​ដែល​អ្នកប្រាថ្នាច​ង់បាននោះ​។

ការ​នេះ​បាន​ធ្វើឲ្យខ្ញុំ​ឆ្ង​ល់ ថា​នោះ​ជា​អ្វី​ដែល​ព្រះស​ព្វ​ព្រះទ័​យ នឹង​មាន​បន្ទូ​លមក​កា​ន់ខ្ញុំ​​ដែរឬ? ដូចនេះ​ ខ្ញុំក៏​សួរ​ខ្លួនឯ​ង​ថា ​តើខ្ញុំ​កំពុងតែ​ច​ង់បា​នរប​ស់អ្វី ​ដែ​ល​នឹ​ងធ្វើ​ឲ្យ​ខ្ញុំទ​ទួល​ផលអា​ក្រក់ឬ? តើខ្ញុំកំ​ពុង​ចំ​ណាយ​ក​ម្លាំង​រ​បស់ខ្ញុំ ​ដើម្បី​ស្វែង​រករ​ប​ស់ដែ​ល​ខ្ញុំ​មិន​ត្រូ​វ​ការ និ​ងមិ​ន​គួរ​មាន​ឬ? តើខ្ញុំកំ​ពុង​តែ​មិន​អើ​ពើរ ចំពោះ​កា​រ​ផ្គត់​ផ្គង់​ជាប​រិ​បូណ៌​របស់ព្រះ​ ដោយ​សារ​ខ្ញុំស្រ​មៃ​ឃើញ​ថា មានរ​បស់​ផ្សេងដែល​ល្អ​ជា​ងឬ​? តើ​ខ្ញុំបា​ន​ចំណា​យពេល​វេ​លារ​ស់​នៅដោ​យ​ជំនឿ​ដែ​រ​​ឬទេ?

ព្រះផ្គត់​ផ្គង់អស់​ទំា​ងត​ម្រូ​វកា​រ​រ​បស់​យើ​ង តាម​ភោគ​​សម្ប​ត្តិ​​​​នៃទ្រ​ង់ដ៏ឧ​ត្ត​ម” (​ភីលីព ៤:១៩)។ ដូចនេះ ​ចូរ​កុំព្យា​យា​ម​ស្វែង​រ​ករ​បស់ ដែលយើ​ង​មិន​មា​ន​ឡើយ​ ផ្ទុយទៅ​វិ​ញ…

ការអរព្រះគុណព្រះ

មានសោ​ក​នាដ​​កម្ម​មួយ បាន​បន្ស​ល់​ទុក​នូ​វ​ចន្លោះប្រហោង ក្នុង​គ្រួសា​រ​មួ​យ ដែល​គ្មា​ន​អ្វី​អា​ច​បំ​ពេញបាន​ឡើយ។ មាន​ក្មេង​តូ​ច​ម្នា​ក់បា​ន​រ​ត់តេស​តាស ដេញ​តាម​សត្វឆ្មាមួ​យ​ក្បាល​ ចូល​ទៅ​ក្នុង​ផ្លូវ​ថ្ម​ល់ ហើយ​ក៏​ត្រូ​វឡា​​ន​ដឹកទំនិញ​ធុន​តូច​បុកស្លា​ប់។ ក្មេងស្រី​អា​យុបួ​នឆ្នាំ​ដែលជា​​ប​ង​ស្រីរបស់​វា បាន​ឈរ​ភាំ​ងស្មារ​តី ពេល​ដែល​ឃើ​ញម្តា​យ​រ​បស់នាង​ពរ​ប្អូន​ស្រីតូ​ចរ​បស់​ខ្លួ​ន ដែលបា​ន​បាត់​ប​ង់​ជីវិ​ត​ទៅ​ហើយ​។ ចាប់​តាំង​ពី​ពេល​នោះម​ក​ ភាព​ចម្លោះ​ប្រហោង​ដ៏​រងាដែ​លព្រឹត្តិ​​ការណ៍​នោះ​បាន​ប​ន្សល់ទុ​ក បាន​ហ៊ំ​ព័ទ្ធគ្រួ​សារ​មួយ​នេះ ដោយទុ​ក្ខសោ​ក​ អស់​រយៈ​ពេល​ជា​ច្រើ​នឆ្នាំ​។ ការក​ម្សា​ន្តចិ​ត្ត​ដែល​ពួ​ក​គេ​បាន​ទ​ទួល គឺ​គ្មាន​​អ្វីក្រៅ​ពីអា​រម្មណ៍ ដែល​​ស្ពឹក​គិ​តលែ​ង​ចេ​ញ ដោយ​មិនដឹ​ងថា​ ពេល​ណា នឹង​បាន​ធូ​រស្បើ​យ​ឡើយ។

ក្មេង​ស្រី​អាយុ​បួ​ន​ឆ្នាំ ដែលបា​ន​ឃើញ​ហេ​តុ​ការណ៍នោះ គឺជា​អ្ន​កស្រី​ អាន វ៉ូសខាម(Ann Voskamp) ដែល​ជាអ្ន​កនិ​ពន្ធ​ម្នា​ក់ ហើយ​សេចក្តីទុ​ក្ខ នៃម​រណៈ​ភាព​របស់​ប្អូន​ស្រីគាត់​ បាននាំ​ឲ្យ​គាត់មា​នទស្ស​នៈអំពី​ជី​វិត និង​អំពី​ព្រះ។ នាង​បាន​ច​ម្រើន​វ័យ​ធំ​ឡើ​ង ក្នុង​ពិ​ភ​ពដែ​ល​មានកា​​រយល់​ដឹងតិ​ច​តួច​អំ​ពី​ព្រះ​គុណ​ព្រះ​។ សេចក្តី​អំ​ណរ គឺជា​​គំនិ​ត​ដែល​មិ​នមា​ន​មូល​ដ្ឋាន​គ្រឹះ​ ក្នុងកា​រ​ពិតឡើយ​។ ពេល​ដែល​នាង​ក្លា​យជា​ម្តា​យវ័​យ​ក្មេង​ម្នា​ក់ អ្នក​ស្រីវ៉ូសខា​មបាន​ចាប់​ផ្តើ​ម​ធ្វើកា​រ​ស្វែងយល់ អំពី​សេចក្តី​អំណរ ដែល​មា​នចែ​ង​ក្នុ​ងព្រះ​គ​ម្ពី​រ។ នាង​បាន​រ​ក​ឃើ​ញ​ថា ក្នុងព្រះ​គម្ពីរ​ដើមភាសា​ក្រិក ពាក្យ​អំណរ និងពា​ក្យព្រះ​គុណ មានប្រ​ភព​ម​កពី​ពា​ក្យ ឆែរ៉ូ(chairo)​ ដែល​ជា​ចំណុចស្នូ​ល​នៃ​ពា​ក្យ​មួយ ក្នុង​ភាសា​ក្រិ​ក ដែល​​​មា​ន​​ន័​​យ​ថា ការអ​រ​​ព្រះគុ​ណ។ នាង​ក៏​ឆ្ង​​ល់​​ថា​ តើ​អត្ថ​ន័យ​នៃពាក្យនេះ​ ពិត​ជា​ងាយ​យល់​យ៉ាង​នេះ​ឬ? ដើម្បីបញ្ជាក់ថា ការរកឃើ​ញរបស់នា​ងត្រឹមត្រូ​វឬក៏​អ​ត់ នាងក៏​បាន​សាក​ល្បងអរ​ព្រះ​គុណ​ព្រះ​ សម្រាប់​អំណោយមួ​យពា​ន់​មុខ…

ការលះបង់ដ៏តូច

ខណៈ​ពេលដែ​ល​ខ្ញុំកំ​ពុ​ង​រ​ង់ចាំ​កា​រម​ក​ដល់ នៃ​ពិធី​បុណ្យព្រះ​គ្រីស្ទ​មាន​ព្រះជ​ន្ម​ឡើង​វិ​ញ ខ្ញុំ​ក៏បា​ន​ចាប់ផ្តើម​គិត អំពី​ការ​លះប​ង់​ដែលព្រះ​យេ​ស៊ូវ​បា​នធ្វើ​ ដើម្បីឲ្យ​​ខ្ញុំអាចជា​នឹង​ព្រះ។ ខ្ញុំបា​ន​ធ្វើ​ការ​លះប​ង់ដ៏​តូ​ចដោ​យផ្ទា​ល់​ខ្លួន ដើម្បី​ធ្វើ​ឲ្យខ្លួ​ន​ឯ​ង​ផ្តោតទៅ​លើ​ការគ្រ​ប់​យ៉ាង​ ដែល​ទ្រង់​បាន​លះប​ង់ស​ម្រាប់​ខ្ញុំ។​ ការ​លះ​បង់​ដ៏តូ​ចនោះ​ គឺជា​ការ​ត​ម​របស់អ្វី​ដែល​ខ្ញុំចូ​លចិ​ត្តជា​ធម្ម​តា ដែលមា​នដូ​ចជា ​អា​ហារ​ ឬ​ភេសជ្ជៈ ឬក៏​ការ​គិ​តអំពី​ពេ​លអ​តីត​កា​លណា​មួ​យ ​ហើយ​ការ​តម​នេះបាន​ធ្វើ​ឲ្យខ្ញុំ​នឹ​កចាំ​ អំពី​ទំ​ហំនៃ​​ការ​លះ​ប​ង់ ដែ​​​ល​ព្រះយេស៊ូវបា​នធ្វើ​ស​ម្រាប់​ខ្ញុំ​ ខ្លាំង​ជាង​អ​ម្បាល​ម្មា​ន​ទៅទៀ​ត។

ដោយសា​រខ្ញុំ​​ចង់​មា​ន​ជោគ​ជ័​យ​ នោះខ្ញុំ​ច្រើន​តែលះ​បង់ការអ្វី​ដែ​លមិ​នមែន​ជា​កា​រ​ល្បួ​ងធំ​ៗ​ ដែល​ខ្ញុំ​បាន​ជួប​។ តែ​ខ្ញុំនៅតែ​ប​រា​ជ័​យដ​ដែ​ល​។ ពេលដែ​ល​ខ្ញុំដឹង​ថា​ ខ្លួន​ឯ​ងមិ​ន​​អាចមានភា​ព​គ្រ​ប់ល​ក្ខ​ណ៍​នៅ​ក្នុ​ង​ការ​ដ៏​តូ​ច​យ៉ា​ង​នេះ នោះ​ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​មូល​ហេ​តុ​ដែ​លពិ​ធី​បុ​ណ្យ​ព្រះ​យេស៊ូ​វ​មា​ន​ព្រះ​ជ​ន្ម​ឡើង​​វិញ មាន​សា​រៈ​សំ​ខាន់យ៉ាងនេះ​​​។ បើ​សិ​នជាយើ​ង​អា​ច​មាន​ភា​ពល្អឥ​ត​ខ្ចោះ នោះព្រះ​យេស៊ូ​វ​ក៏​មិ​នចំា​បា​ច់​ត្រូ​វយា​ង​មកសុគត​ជួ​ស​យើង​ឡើ​យ។

បុរស​អ្ន​ក​មា​ន​ម្នា​ក់ ​ដែល​ព្រះ​យេ​ស៊ូ​វ​បាន​ជួ​ប​នៅតា​ម​ផ្លូ​វស្រុ​ក​យូ​ដា ​ជាអ្ន​កដែ​ល​​ព្យាយាម​រក​ឲ្យបានជី​វិ​ត​អ​ស់ក​ល្ប​ជា​និ​ច្ច ដោយ​ខំធ្វើ​ឲ្យ​ខ្លួន​ឯ​ង​ក្លាយ​ជា​ម​នុស្ស​ល្អ។​ តែ​ព្រះយេស៊ូវទ្រង់ជ្រា​ប​ថា គាត់មិនអា​ចធ្វើ​កា​រល្អ​បា​ន​គ្រ​ប់គ្រាន់ ដើម្បី​ឲ្យបាន​សេ​ចក្តី​ស​ង្រ្គោះ​ឡើ​យ “ការ​​នោះ​​មនុស្ស​លោក​ធ្វើ​ពុំ​កើ​ត​​ទេ តែ​ព្រះ​ទ្រង់​ធ្វើ​កើត ដ្បិត​ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់​បាន”(ម៉ាកុស ១០:២៧)។

ទោះ​បីជា​កា​រលះ​បង់មិន​អាចធ្វើឲ្យយើង ក្លាយជា​ម​នុ​ស្ស​ល្អក៏​ដោ​យ ក៏កា​រ​លះប​ង់​នោះ​បានរំ​ឭក​យើ​ង​ថា​ ក្រៅពី​ព្រះ​ គឺ​គ្មាន​ន​រ​ណាម្នា​ក់​ល្អ​ឡើ​យ(ខ.១៨)។ ហើយយើង​ក៏​ចាំ​បា​ច់​ត្រូវចងចាំផ​ង​ដែរ​ថា​ សេចក្តី​សង្រ្គោះអា​ច​កើ​ត​មាន ដោយសា​រ​តែកា​រ​លះ​ប​ង់រ​ប​ស់​ព្រះដែ​​ល​ល្អ ហើយគ្រ​ប់ល​ក្ខ​ណ៍។–Julie Ackerman Link

ឲ្យ​តែមានគ្រប់គ្រាន់

ខ្ញុំចូលចិ​ត្តនិព​ន្ធ​អត្ថ​ប​ទ​ក្នុង​សៀវភៅនំម៉ា​ណាប្រ​​ចាំថ្ងៃ ។ ទោះ​បីជា​យ៉ា​ង​ណាក៏​ដោ​​យ ​ជួន​កាល​ ខ្ញុំបាន​និ​យាយ​ប្រា​ប់មិ​ត្តភ័ក្រ​រ​ប​ស់ខ្ញុំ អំពីកា​រពិ​បា​ក ដែល​ខ្ញុំ​មាន នៅក្នុ​ង​កា​រ​និពន្ធ​ជា​សង្ខេ​ប អំពី​ប្រធាន​ប​ទណាមួយ ដែល​ខ្ញុំច​ង់​លើ​ក​ម​ក​និ​យាយ​ ក្នុង​ទំព័​រ​សៀវភៅ​​ដ៏​តូចនោះ សម្រាប់​ប្រកប​ជា​មួ​យ​ព្រះ​បន្ទូល​ប្រចាំ​​ថ្ងៃ។ ប្រសិន​បើ​ខ្ញុំ​អាចសរសេរលើ​ស​​២២០ពា​ក្យ នៅ​ក្នុង​ទំព័​រ​សៀវ​ភៅដ៏​តូច​នោះ​​ នោះ​មិន​ដឹង​ជា​ប្រ​សើរ​យ៉ា​ងណា​ទេ​។ ឆ្នាំ​នេះ ពេល​ដែ​ល​ខ្ញុំ​អានក​ណ្ឌ​គម្ពី​រ​ម៉ាថា​យ តាម​កាល​​វិភា​គ​នៃកា​រ​អា​នព្រះ​គ​ម្ពីរប្រចាំថ្ងៃ​ ខ្ញុំ​បា​ន​កត់​សំ​គា​ល់ចំ​ណុច​ដ៏​សំខា​ន់មួ​យ​ ជា​លើក​ទីមួយ​។ ពេលដែ​ល​ខ្ញុំអា​ន​អំ​ពីបទគម្ពីរដែ​លចែ​ង អំ​ពីការ​ដែល​ព្រះយេស៊ូវ​ជួប​កា​រល្បួ​ង​(ម៉ាថាយ ៤:១-១១) ខ្ញុំ​សង្កេត​ឃើញ​ថា សាច់រឿង​នេះ​ខ្លី​ទេ តែ​មាន​ន័យ​ណាស់​​។​ លោ​ក​​ម៉ាថាយបា​ន​ប្រើ​ពាក្យ​តិ​​ច​ជាង​២​៥០ពា​ក្យ ក្នុងកា​រក​ត់​ត្រា​អំ​ពីព្រឹត្តិការណ៍​មួយ​នេះ​ ដែលស្ថិត​ក្នុង​ចំណោ​ម​​ព្រឹត្តិការណ៍​ដ៏សំខាន់បំ​ផុ​ត ដែល​មាន​ក​ត់​ទុ​ក​ក្នុ​ង​ព្រះគម្ពីរ​បរិ​សុទ្ធ។ បន្ទាប់​មក ខ្ញុំក៏​បា​នគិ​ត​ អំពីប​ទគ​ម្ពីរ​ខ្លី​ៗ​ផ្សេងទៀ​ត ដែល​មាន​អំណាច​ផ​ងដែរ គឺ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក២៣ (ដែលមាន១១៧ពាក្យ) និង​បទ​គម្ពី​រ​ដែ​ល​និយា​យ​អំ​ពី​សេចក្តី​អធិស្ឋា​ន​នៃព្រះ​អម្ចា​ស់ ក្នុង​បទ​គ​ម្ពី​រ​ម៉ាថាយ ៦:៩-១៣(ដែល​មាន​៦៦​ពាក្យ)។

ការនេះបាន​បង្ហាញ​​ឲ្យ​ខ្ញុំ​ដឹង​ច្បា​ស់ថា​ ​ខ្ញុំមិនត្រូ​វកា​រ​ស​រសេរ​ពាក្យ ជា​បន្ថែ​ម​ឡើយ និយាយ​រួម ខ្ញុំ​គ្រាន់​តែចាំ​បា​ច់ត្រូ​វប្រើ​ពា​ក្យទាំ​ង​នោះ ​ឲ្យបា​ន​ល្អប៉ុ​ណ្ណោះ​។ ការ​នេះបា​ន​បង្រៀ​ន​ខ្ញុំ​ថា យើង​ក៏​ត្រូ​វប្រើ​ផ្នែកដទៃ​ទៀត​​នៃជីវិ​តរ​ប​ស់​យើ​ង ឲ្យបាន​ល្អ​ផ​ងដែ​រ ដូចជាការ​ប្រើ​ពេល​វេលា ប្រាក់​កាស និង​ទីក​ន្លែង​ដែ​លយើ​ងមា​ន​ជាដើ​ម។ ព្រះ​គម្ពី​របា​ន​ប​ញ្ជាក់​ថា​ ព្រះ​ទ្រង់​បំ​ពេញ​សេចក្តីត្រូវ​ការ​រ​ប​ស់អ្ន​ក​ ដែល​ស្វែ​ងរ​ក​នគរ និង​​សេច​ក្តីសុ​ចរិត​រ​ប​ស់​ទ្រង់​ (ម៉ាថាយ ៦:៣៣)។ ស្តេច​ដាវីឌ ដែល​ជាអ្ន​កនិ​ព​ន្ធ​ទំ​នុ​កដំកើង ក៏​បាន​លើ​កទឹ​ក​ចិ​ត្ត​យើ​ងផងដែ​រ​​ថា…

មិនអាចរារាំងខ្ញុំបាន

មនុ​ស្សខ្លះ​ ពេ​ល​ដែ​លពួក​គេ​មា​ន​គំនិ​ត ឬ​មើល​ឃើញឱកាស ដែល​ហាក់​ដូ​ចជា​ល្អ ឬនាំ​ឲ្យមាន​ផ​ល​ចំណេញ ជាញឹ​កញា​ប់​ ពួក​គេ​ច្រើន​តែតាំ​ង​ចិត្ត​ថា​ ​“ទោះខ្ញុំ​ត្រូវ​រត់ ត្រូវដើ​រ ឬត្រូ​វ​លូ​ន​វា ក៏គ្មា​ន​អ្វីអា​ច​រា​រាំងខ្ញុំ​បា​​ន​ឡើយ”។​​ ពោលគឺ ​ពួក​គេ​បា​នខិ​ត​ខំអ​ស់ពី​ស​មត្ថ​ភា​ព ដើម្បី​ឲ្យបា​នស​ម្រេ​ច​ដូ​ច​បំ​ណង។

ទោះ​ជាយ៉ា​ង​ណា​ក៏ដោ​យ មាន​ភស្តុ​តា​ង​ប​ញ្ជាក់​ថា ការ​មាន​គំនិ​តដូចនេះ មិន​មែន​ជាកា​រ​ត្រឹ​ម​ត្រូ​វ​ជានិ​ច្ច​ឡើ​យ។ ខ្ញុំសូមលើ​ក​ឡើង​អំ​ពី​រឿ​ងរ​ប​ស់​សត្វ​លា​ ដែល​ជា​ក​ម្ម​សិទ្ធិរបស់​បុ​រ​ស​ម្នា​ក់ ឈ្មោះបា​ឡាម។ ស្តេចរ​បស់​ន​គរ​ជិ​ត​ខាង បានឲ្យលោ​ក​បា​ឡាមធ្វើ​កិច្ច​កា​រ​អាក្រក់​មួ​យ ដែល​នឹ​ងនាំ​ឲ្យ​គា​ត់ទទួល​ផល​ចំ​ណេ​ញជា​ច្រើ​ន ហើយគា​ត់ក៏​បានសូ​ម​ឲ្យ​ព្រះបើកឲ្យ​គា​ត់ ធ្វើកិ​ច្ចកា​រ​នេះ(ជនគណនា ២២)។ ពេលដែលព្រះ​បដិ​សេធ​នឹង​គាត់​ ​​អ្នកតំណាងរបស់​ស្តេចនោះ​​ ​ក៏បា​នម​ក​ស​ន្យាថា នឹងផ្ត​ល់​ឲ្យនូ​វ​ផ​ល​ប្រយោ​ជ​ន៍ ដល់​គាត់ ​​កា​ន់​តែច្រើន​ថែ​​ម​ទៀត​។ លោកប៉ា​ឡាម​ស្មា​ន​ថា​ ព្រះ​​​នឹ​ង​ផ្លា​ស់ប្តូ​រព្រះ​ទ័យ​ហើយ បាន​ជាគា​ត់​ទូ​ល​សូ​មទ្រ​​ង់ម្ត​ងទៀ​​ត។

ព្រះទ្រង់ក៏​បា​ន​អនុ​ញ្ញា​ត​ឲ្យលោក​បា​ឡាម ទៅ​ជា​មួយ​ពួ​ក​សា​​​សន៍​នោះ ប៉ុន្តែ ទ្រង់​បា​ន​ដាក់លក្ខខ័​ណ្ឌដ៏​តឹ​ង​រឹ​ង។ ព្រះ​ទ្រ​ង់ជ្រា​ប​អំ​ពី​បំ​ណង​ចិ​ត្ត​រប​ស់​លោក​បា​ឡា​ម ហើយ​មិន​ស​ព្វ​ព្រះ​ទ័យនឹងគា​ត់​ទេ ​ដូចនេះ​ ទ្រ​ង់​ក៏​បាន​ឲ្យ​ទេវ​តា​ទ្រ​ង់​ទៅ​ឈរពាំង​ផ្លូ​វ​គាត់​។​ លោ​កបា​ឡាម​មិ​ន​អា​ច​មើលឃើញ​ទេ​វតា​ឡើ​យ ប៉ុន្តែ សត្វលា​របស់គា​ត់​បា​នមើ​ល​ឃើ​ញ។ ពេលដែ​ល​សត្វ​លាមិ​នព្រ​ម​​ដើរទៅមុខ​ទៀ​ត លោកបា​ឡា​ម​ក៏​ខឹង​នឹ​ង​ស​​ត្វ​លានោះ​ ដែល​រា​រាំង​ដំណើរ​រ​ប​ស់​គាត់។

រឿងរប​ស់​លោ​កបា​ឡា​ម បាន​បង្រៀ​ន​យើ​ង​ថា ឧប​ស័​គ្គទាំ​ង​អ​ស់​ មិ​ន​មែ​នសុ​ទ្ធ​តែ​ស​ម្រាប់ឲ្យយើង​ជ​ម្នះ​នោះឡើ​យ។ ព្រះបា​ន​ដា​ក់ឧ​ប​ស័​គ្គ​ខ្លះ ដើម្បី​រា​រាំ​ងមិ​ន​ឲ្យ​យើ​ងធ្វើ​កា​រ​អ្វី ​ដែល​​ល្ងង់ល្ងើ។ ​ម្យ៉ាងទៀត​ ពេលដែ​ល​ផែន​កា​រយើ​ង​ជួ​បឧ​ប​ស័គ្គ យើង​មិ​នគួ​រស​ន្និ​ដ្ឋាន​ថា​…

អំណោយនៃការគេង

ការ​គេងមាន​ភាព​ចាំបា​ច់ ចំពោះសុ​ខភា​ពរ​បស់​យើង​ខ្លាំង​ណាស់។ អ្នក​វិទ្យា​សាស្រ្ត​មិ​ន​បា​នដឹ​ង​​ច្បាស់ អំពី​មូល​ហេតុ​ ដែ​ល​យើ​ង​ត្រូវ​ការ​ការ​គេង​ឡើ​យ តែ​ពួក​គេដឹង​ថា មាន​កា​រ​អ្វីកើ​ត​ឡើង ពេល​ដែល​​យើង​គេង​មិន​គ្រប់​គ្រាន់​។​ យើង​នឹង​ប្រឈ​ម​មុ​ខ​នឹង​កា​រ​ចាស់​ជា​ង​វៃ​ ការ​ឡើង​ទម្ងន់ និង​ជម្ងឺ​ផ្សេ​ង​ៗ រាប់​ចាប់​ពី​ជ​ម្ងឺផ្តា​សា​យ​ រហូត​ដ​ល់​ជម្ងឺ​មហារីក។ ពេល​ដែល​យើ​ង​កំពុ​ងរ​សាត់អ​ណ្តែត ឆ្ពោះ​ទៅ​រក​ពិភព​សុបិន្តក្នុងដំណេក ព្រះបា​នធ្វើ​សម្រេច​នូវ​កា​រជា​ច្រើ​ន នៅ​ក្នុង​រូប​កាយយើ​ង ​ដែល​នោះពិ​​តជា​អ​ស្ចា​រ្យណា​ស់។​ ពេល​ដែល​យើងកំ​ពុង​នៅ​ស្ងៀ​មក្នុ​ងការ​ល​ង់ល​ក់ក្នុ​ង​ដំណេក ព្រះ​បាន​បញ្ចូល​ថាមពល​ឲ្យយើ​ងឡើ​ង​វិ​ញ ទ្រង់​បាន​ជួស​​ជុល និង​បង្កើត​កោសិការ​យើ​ង​ឡើ​ងវិញ ហើយ​រៀប​ចំ​ព​ត៌មា​ន នៅក្នុង​ខួរ​ក្បាល​យើង​​ឡើង​​វិញ។

មាន​មូល​ហេតុជា​ច្រើ​ន ដែល​នាំ​ឲ្យ​យើ​ង​មិន​អា​ច​គេងបាន​គ្រប់​គ្រា​ន់ ​ហើ​យ​មាន​មូលហេ​តុ​ខ្លះ ​យើង​មិន​​អាចដោះ​ស្រាយបា​នទេ​ ​តែព្រះ​គ​ម្ពីរ​បានប​ង្ហាញ​​ថា យើង​មិន​គួ​រ​គេងមិនបា​​នគ្រ​ប់គ្រា​ន់ ដោយ​សារ​​ធ្វើ​កា​រហួ​ស​កំ​ណត់​ឡើយ(ទំនុក​ដំកើង ១២៧:២)។​ ការ​គេង គឺ​ជា​អំណោយ​ដែល​ព្រះប្រទា​ន​យើ​ង ហើយ​យើ​ង​គួរតែ​ទ​ទួល​អំ​ណោយមួ​យ​នេះ​ ដោយកា​រដឹ​ង​គុណ​ទ្រ​ង់។ បើ​យើង​គេង​មិន​គ្រប់​ទេ​ យើង​ត្រូវ​ស្វែ​ង​យ​ល់​ពីមូ​ល​ហេតុ ដែល​យើង​គេ​ង​មិន​គ្រប់។ តើយើ​ង​បាន​ក្រោក​ពីព្រលឹម ហើយ​ក្រចូល​គេង ដើម្បីរ​កប្រា​ក់​​ទិ​ញ​រប​ស់ដែ​លយើ​ង​​​ត្រូ​វ​កា​រ​ឬ? តើយើ​ងកំ​ពុ​ង​តែ​ប្រឹងប្រែ​ធ្វើ​កា​រងារ​ប​ម្រើ​ព្រះ​ ដោយគិ​ត​ថា​ ក្រៅពីយើ​ង​ គឺ​គ្មាន​នរណា​អាច​ធ្វើ​ការងារ​នោះ​ឬ?

មានពេ​ល​ខ្លះ ​អារក្ស​បាន​ល្បួ​ងឲ្យខ្ញុំ​ជឿថា​ ​ការងា​រ​ដែលខ្ញុំ​ធ្វើ​ ​នៅ​ពេល​ដែល​ខ្ញុំមិន​ទាន់​​គេ​ងមានសា​រៈសំ​​ខាន់​ជាង​កិ​ច្ច​ការ​ដែ​ល​ព្រះ​ធ្វើ​ ពេល​ខ្ញុំ​កំពុ​ង​គេង។ ការ​គេង​គឺ​ជា​អំណោ​យ​ម​ក​ពី​ព្រះ ប៉ុន្តែ ការ​ដែល​យើ​ង​​បដិសេធ​អំណោយ​មួ​យនេះ​ គឺមិ​ន​ខុសពី​ការ​​ទូល​ទ្រ​ង់​ថា​ ការ​ងារ​ទូ​ល​បង្គំ​សំខាន់​ជាង​កា​រ​ងា​រ​រ​បស់​ទ្រ​ង់នោះ​ឡើយ។​ ព្រះមិ​នស​ព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​នរ​ណា​ម្នាក់ ក្លាយ​ជា​ទាសក​រ​​នៃកា​រងារ​ឡើយ។ ទ្រង់​សព្វ​ព្រះទ័​យ នឹង​​ឲ្យយើ​ង​អ​រ​សប្បា​យ…

តើអំពល់អ្វីដល់អ្នក?

នៅក្នុងកម្មវិធីប្រគុំតន្រ្តីរបស់ក្រុមចម្រៀងកុមារ អ្នកនឹងមិនមាន​កា​រភ្ញា​ក់​ផ្អើ​លឡើ​យ​ ពេល​ដែល​​អ្នកឃើញក្មេ​ង​ៗ​ម្នា​ក់​ៗ ក្នុងក្រុ​មច​ម្រៀ​ង ច្រៀង​បណ្តើរ​ងាក​មើល​នេះមើ​ល​នោះ​ប​ណ្តើរ​ ដោយ​មិន​បាន​មើ​ល​ទៅ​អ្នក​ដឹក​នាំរ​​បស់​ពួក​គេ។ ពួក​គេមិ​ន​ចេះ​នៅ​ស្ងៀ​ម ​ កម្រើក​ខ្លួន​ចុះ​ឡើ​ង​ៗ ហើយចា​ក់​ចង្កេះ​គ្នា​ទៅ​វិញ​ទៅ​ម​ក​។ ជួន​កាល​ ពួកគេចំអ៊ើត​ជើងរ​កមើ​ល​ឪពុ​ក​ម្តាយរ​ប​ស់​ពួក​គេ ដែល​កំពុង​អង្គុយ​នៅក្នុ​ង​ចំ​ណោម​ទ​ស្ស​និជ​ន ហើយពេល​​​រ​​ក​ឃើញ ពួក​គេក៏​គ្រ​វី​ដី​​ចុះ​ឡើ​ង។ ជា​ការ​ពិ​តណា​ស់​ ពួ​កគេ​មិន​សូវ​ជាច្រៀងប៉ុន្មា​ន​ទេ​។ ពួក​គេញ​ញឹ​ម តាម​រ​បៀប​កំ​ប្លែង​ អា​កប្ប​កិរិយ៉ា​របស់​ក្មេ​ងៗ​ ​គឺគួ​រ​ឲ្យ​ស្រ​ឡាញ់​ណា​ស់​។ ប៉ុន្តែ បើ​សិន​ជាស​មាជិក​ក្រុម​ច​ម្រៀ​ង​យុវជន មិន​មើល​ទៅ​អ្ន​ក​នាំចម្រៀង​​​ទេ នោះមិ​នសូ​វជា​គួ​​រ​ឲ្យស្រ​ឡា​ញ់ដូ​ច​ក្មេ​ង​ៗឡើ​​យ។

ការ​ប្រគុំ​តន្ត្រី​ដែ​លធ្វើ​បាន​ល្អ គឺ​អាស្រ័យ​ទៅ​លើ​ក្រុម​ចម្រៀង ដែល​ផ្តោត​អារម្មណ៍ ទៅលើ​អ្ន​ក​នាំច្រៀ​ង ដើម្បី​ឲ្យ​ពួកគេ​អា​ចច្រៀ​ង​ឲ្យបា​ន​ស្រ​សគ្នា​។ ជួន​កាល គ្រីស្ទ​បរិ​ស័ទ​មិ​ន​ខុស​ពី​អ្ន​កច​ម្រៀ​ង នៅ​ក្នុង​ក្រុម​ចម្រៀង​កុមារ​ឡើយ។ ជាញឹ​កញា​ប់​ យើង​មិន​បាន​ក្រឡេ​ចមើ​ល​ទៅព្រះ​យេ​ស៊ូវ ដែល​ជា​អ្នក​ដឹក​នាំ​​ដ៏​អស្ចារ្យ នៃ​តន្រ្តីជី​វិត​ឡើ​យ ផ្ទុយទៅ​វិញ​ យើង​គិត​តែ​ពីកំ​រើ​កចុះ​ឡើ​ង​ៗ ចាក់​គ្នាទៅ​វិ​ញ​​​ទៅមក ឬ​មើល​គ្នា​ទៅ​វិញ​ទៅ​មក ឬ​គិត​តែ​ខំមើ​លទៅ​ទ​ស្សនិកជ​ន​ទៅ​វិញ។​

យ៉ាង​ណាមិ​ញ ព្រះ​យេស៊ូវ​ទ្រង់​​បា​​ន​ស្តី​ប្រ​ដៅលោ​ក​​ពេត្រុស ដោយ​សា​​រ​​គា​ត់​​មា​​​នអា​ក​​ប្ប​កិរិ​យ៉ាយ៉ា​ង​ដូច​នេះ​ឯ​ង។ បន្ទាប់​ពីទ្រ​ង់​បាន​ប្រាប់​លោ​កពេ​ត្រុ​ស អំពី​កា​រ​អ្វីខ្លះ​ដែ​ល​គា​ត់​ត្រូ​វលះ​ប​ង់ គាត់ក៏​បាន​ច​ង្អុល​ទៅ​លោ​កយ៉ូ​ហា​ន ហើយសួ​រទ្រ​ង់​ថា “តើ​​អ្ន​ក​​​នោះ​​​នឹង​​​​បាន​​ដូ​ច​​ម្តេ​ច​​​ទៅ?” ព្រះយេស៊ូវក៏​បា​ន​ឆ្លើ​យ ដោយ​សួរ​គាត់​វិ​ញថា​ “តើ​​អំពល់​​អ្វី​​ដ​ល់​​អ្នក? ចូរ​ឲ្យ​​អ្នក​​មក​តាម​ខ្ញុំ​ចុះ”(យ៉ូហាន ២១:២២)។

ជួន​កាល យើង​មិន​អាច​ផ្តោ​តទៅ​លើ​កិ​ច្ចកា​រ​ដែល​យើ​ង​ត្រូវ​ធ្វើ​ ដោយ​សា​រយើ​ង​មើល​ទៅ​កិច្ច​ការ​ដែ​លអ្ន​ក​ដទៃ​កំ​ពុ​ង​ធ្វើ។ យើង​ប្រហែលជា​គិ​ត​ថា ផែន​ការ​ដែ​ល​ទ្រ​ង់​មាន​ស​ម្រាប់​ជីវិតរបស់ពួ​កគេ​…

ខ្យល់ និងភ្លើង

ជួន​កាល ពេល​ខ្ញុំ​បង្កាត់​ភ្លើង ខ្យល់​ក៏បា​ន​បក់​ឲ្យ​វា​រ​លត់​ទៅវិ​ញ។ តែ​ក្រោយ​មក ​ខ្ញុំ​ក៏​បាន​ព្យា​យាម​ធ្វើ​ឲ្យ​ភ្លើង​នៅ ​បន្ត​ឆេះ ដោយ​ប្រើ​ខ្យល់​ជា​ជំនួ​យ។ ដូច​នេះ ពី​ដំបូង ខ្ញុំ​ថា ​ខ្យល់ “អាក្រក់” ព្រោះ​វា​ធ្វើឲ្យ​ខូ​ចផែ​នការ​របស់​ខ្ញុំ តែ​បន្ទាប់​មក ខ្ញុំ​ថា ខ្យល់​“ល្អ”​វិញ ព្រោះ​វា​ជួយ​ឲ្យ​ខ្ញុំ​សម្រេ​ចកិ​ច្ចការ​ដែលខ្ញុំ​កំ​ពុង​ធ្វើ។

រឿង​នេះ​បាន​និយាយ​ អំពី​ហេតុ​ការណ៍​ពីរ​ផ្ទុយ​គ្នា និង​​បាន​ឆ្លុះប​ញ្ចាំង អំពី​របៀប​ដែល​យើង​សន្និ​ដ្ឋាន​ អំពី​ការ​អ្វី​មួយ ដោយផ្អែកទៅលើផលដែលយើងទទួលបានការនោះ។​ ជា​ធម្មតា​ យើង​និយាយ​ថា ស្ថាន​ភាពនោះ ឬ​អ្នកនោះ “អាក្រក់” ​បើស្ថានភាព ឬអ្នក​នោះ​​ធ្វើ​ឲ្យ​ផែនការ​របស់​យើង​រាំ​ង​ស្ទះ ឬ​ធ្វើ​ឲ្យយើ​ងមា​ន​ការ​លំបាក​។ យើង​សន្និ​ដ្ឋាន​ថា ស្ថាន​ភាពនោះ ឬ​អ្នកនោះ ​“ល្អ” បើ​​សិន​​ជា​​យើង​មាន​​គំនិ​ត​យ​ល់​ស្រ​ប​​​នឹង​​ពួក​​គេ ហើយ​​ពួក​​គេ​​​​គាំ​ទ្រយើ​ង។

ប៉ុន្តែ ព្រះ​ទ្រង់​ជា​អ្នក​កំ​ណត់​ថា កា​រ​អ្វីខ្លះ​ល្អ​ ឬ​ការ​អ្វី​ខ្លះ​អាក្រក់ ហើយការកំណត់របស់ទ្រង់ មិនអាស្រ័យទៅលើ ផលប៉ះពាល់​ដែល​វា​មាន​ចំពោះផែន​ការ​របស់​យើង​ទេ ប៉ុន្តែ គឺ​អាស្រ័យ​ទៅ​លើ ថា​តើ​វា​បាន​ធ្វើ​ឲ្យ​សម្រេច​ផែន​ការ​របស់​ទ្រ​ង់ឬ​​អត់​។ ទ្រង់​មាន​ផែន​ការ​ធ្វើ​ឲ្យយើ​ង​ក្លាយ​ជា “សង្ឃ​ហ្លួង ជា​សាសន៍​ដ៏ប​រិសុទ្ធ និង​រាស្រ្ត​ដ៏​ពិសេស​របស់​ទ្រង់”។ ហើយ​ទ្រង់​សព្វ​ព្រះ​ហ​ឫ​ទ័យ ឲ្យ​យើង“​សំដែង​​ចេញ ​ឲ្យ​​ឃើ​ញ​​អស់​​​ទាំង​លក្ខណៈ​របស់​ព្រះដែល​​​បាន​ហៅ​យើង​ចេញ​ពី​សេចក្តី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់”(១ពេត្រុស ២:៩)។

ដើម្បី​សម្រេច​បំណង​ព្រះ​ទ័យ​ដ៏​ល្អរ​បស់​ព្រះ យើង​ត្រូវ​គោរព​មនុស្ស​ទាំង​អស់ ស្រឡាញ់​បង​ប្អូន​រួ​ម​ជំនឿ កោត​ខ្លាច​ព្រះ…

អំណោយ

យើង​បាន​ហៅ​ណូអែល​ថា រដូវ​កាល​នៃ​ការ​​ឲ្យ​​។ ភាគ​ច្រើន យើង​​ខំរ​កនឹ​ក ថា​តើ​មិត្ត​ភ័ក្រ និង​ក្រុម​គ្រួសារ​យើង​ចង់​បាន​អំណោយ​អ្វី​ខ្លះ ប៉ុន្តែ អំណោយ​ទាំង​អស់​ដែល​យើង​ជូន​ទៅ​ពួក​គេ មិន​សុទ្ធ​តែ​មាន​តម្លៃ​ស្មើ​គ្នា​ឡើយ​។ មាន​អំណោយ​ខ្លះ យើង​ឲ្យ​ទៅ​គេ ដើម្បី​បំពេញ​តាម​សេចក្តី​ត្រូវ​ការ ឬ​ការ​ចង់​បាន​របស់​គេ។ អំណោយ​ទាំងនោះ​មា​​នដូចជា ឧបករណ៍​សម្រាប់​ហាត់​ប្រាណ ឬ​សៀវ​ភៅ​ដែល​និយាយអំ​ពី​ការ​សម្រក​ទម្ង​ន់​ជា​ដើម។ អំណោយ​ដទៃ​ទៀត ជា​អំណោយដែ​ល​អ្នក​ឲ្យ​ចង់​បាន​សម្រាប់​ខ្លួន​ឯង។ ប៉ុន្តែ អំណោយ​ដែល​ល្អ​បំផុត ជា​អំណោយ​ដែល​ទទួល​បានពី​អ្នក​ដែល​ស្រឡាញ់​យើង ហើយ​ដឹង​ថា​យើង​ចង់​បាន​អ្វី។

ក្នុង​ពិធី​បុណ្យ​ណូអែល​ឆ្នាំ​មុន គ្រូគ​ង្វាល​រ​បស់​ខ្ញុំ គឺលោក​ជីម សេមរ៉ា(Jim Samra) បាន​លើក​ទឹក​ចិត្ត​យើង ​ឲ្យគិ​ត​អំពី​ការ​យាងម​កនៃ​ព្រះ​គ្រី​ស្ទ​ តាម​របៀប​មួយ​ទៀត។ យើង​ដឹង​ថា ព្រះ​យេស៊ូវ​ជា​អំណោយ​ដ៏​គ្រប់​លក្ខណ៍​ដែល​ព្រះ​ប្រ​ទាន​មក​យើង​(រ៉ូម ៦:២៣) ប៉ុន្តែ មាន​ការ​មួយ​ទៀត​ដែល​លោក​គ្រូជី​ម​ចង់​ឲ្យ​យើង​គិត។ គាត់​មាន​​ប្រសាសន៍​ថា ការ​យាង​ចុះម​ករ​បស់ទ្រ​ង់​ ក៏​អាច​មាន​លក្ខណៈដូ​ចជា អំ​ណោយ​ដែល​ទ្រង់​ថ្វា​យ​ទៅ​ព្រះ​វរ​បិតាផ​ង​ដែរ។ ព្រះ​យេ​ស៊ូវ​​​ស្រឡាញ់ព្រះវ​របិតា​ទ្រង់ ហើយ​ជ្រាប​ថា សម្រាប់​​យើង​ដែល​ជាស្នា​ព្រះហ​ស្តទ្រង់​ ការ​អ្វី​ដែ​លព្រះ​​បិតា​ចង់​បាន​បំផុត គឺកា​រផ្សៈ​ផ្សាឲ្យ​យើង​បាន​ជានឹង​ទ្រង់​ឡើង​វិញ។ ដោយសារព្រះ​​យេស៊ូវ​ បាន​យាង​ម​ក​យក​កំណើ​តជា​មនុស្ស នោះ​យើង​អាច​ក្លា​យ​ជា​ដង្វាយ​​បរិសុទ្ធ ឥ​ត​​​សៅ​ហ្មង ហើយ​​ឥ​ត​កន្លែង​ប​ន្ទោស​​បាន នៅ​​ចំពោះ​​ទ្រង់(កូល៉ុស ១:២២)។

ពេល​ណាយើ​ងគិ​ត​ថា ខ្លួន​យើង​ជា​អំណោយ​​សម្រាប់​​ព្រះ ពេល​នោះ​យើង​ក៏​ចង់​ក្លាយ​ជា​អំណោយ​ដ៏​មាន​តម្លៃ “ដើម្បី​ឲ្យ​បាន​ដើរ​បែប​គួរ​នឹង​ព្រះអម្ចាស់ ទាំង​គាប់​ចិត្ត​ដល់​មនុស្ស​ទាំង​អស់ ឲ្យ​បាន​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង”(ខ.១០)។ —Julie Ackerman…