តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Julie Ackerman Link

ភ្នែកសម្រាប់មើល

មាន​ពេល​មួ​យ​ខ្ញុំ​បា​ន​ទៅ​ធ្វើដំ​ណើរ​កម្សាន្ត នៅឯ​ប្រ​ទេស​អ៊ីស្រាអែល។ ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ​ទឹកដី​សន្យា​ជា​លើក​ទី​មួយ ពី​លើ​ភ្នំ​ម៉ូអាប់ ខ្ញុំ​មិន​បាន​ឃើញ​ភាព​ស្រស់​ស្អាត ដូច​កា​ររំ​ពឹ​ងទុ​ក​ឡើយ។ ខណៈ​ពេល​ខ្ញុំ​មើល​ទៅ​ក្រុង​យេរីខូ ខ្ញុំ​ក៏​បាន​សួរ​អ្នក​នាំផ្លូ​វរបស់​យើង​ថា “ពេល​ដែល​ប្រជា​ជន​អ៊ីស្រា​អែល​មក​ដល់​ទឹក​ដី​សន្យា តើ​ពួក​គេ​បាន​ឃើញទិ​ដ្ឋ​ភាព​​ដែល​ស្រស់​ស្អាត​ខ្លាំង​ជាង​នេះ​ឬ?” កាល​នោះ ខ្ញុំ​គិត​ថា ទិដ្ឋភា​ព​នៅត្រើ​យ​ខា​ងកើ​ត​ នៃទ​ន្លេ​យ័រ​ដាន់ ​មាន​​ភាព​​ខុស​គ្នា​​យ៉ាង​ខ្លាំង ​​ពី​​​ត្រើយ​ខាង​លិច​​ហើយ។​ តែ​នាង​បាន​ឆ្លើយ​ថា “ទេ  តំបន់​នេះមា​ន​ទិដ្ឋភា​ព​ដូច​នេះ  អស់​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ​ហើយ”។

ខ្ញុំ​ក៏​រៀប​ពាក្យ​សួ​រម្ត​ង​ទៀ​តថា​ “តើ​ពួក​អ៊ី​ស្រាអែល​បាន​ឃើញអ្វី​ខ្លះ ពេល​ដែល​ពួក​គេ​ចូល​មក​ដល់​តំ​ប​ន់​នេះ?” នាង​​ក៏​តប​ថា “កាល​នោះ ពួក​គេបា​ន​ឃើញ​ព្រៃ​ដង្គុំ​ធំ​ជា​ង​គេ ​ក្នុង​វាល​រហោស្ថា​ន​នៃពិ​ភព​លោក​ទាំង​មូល”។

ឥឡូវ​នេះ ខ្ញុំ​យល់​ហើយ។ ខ្ញុំ​បាន​ធ្វើ​ដំ​ណើរ​កម្សាន្ត​តាម​ឡាន​ក្រុង​ដែល​មានម៉ា​ស៊ីន​ត្រជាក់​ដ៏ទំ​នើប កាត់​តាម​វាល​រហោ​ស្ថាន ហើយ​មាន​ដប​ទឹក​ត្រជាក់​ដាក់​តាម​ខ្លួន។ ដូច​នេះ សម្រា​ប់ខ្ញុំ ​ព្រៃដង្គុំ​គ្មាន​អ្វី​អស្ចា​រ្យ​ទេ។ តែ​ជន​ជាតិ​អ៊ីស្រា​អែល​បាន​វិលវ​ល់ ក្នុ​​ង​វាល​រហោ​ស្ថាន ដ៏​ក្តៅហួ​ត​ហែ​ង អស់​រា​ប់សិ​ប​ឆ្នាំ។ សម្រាប់​ពួក​គេ ដើម​ឈើ​តូ​ចៗ​ដុះរ​ង្វើ​លៗ​ ដែល​ពួកគេ​មើល​ឃើញ​ពី​ចម្ងាយ គឺ​ជា​ប្រភ​ព​ទឹ​ក​ដែ​ល​នាំម​ក​នូ​វ​ភាព​ស្រ​ស់​ស្រាយ និង​ការ​ទ្រទ្រង់​ជីវិត។ កាល​នោះ​ពួក​គេកំ​ពុ​ងតែ​ក្រៀ​ម​ក្រោះ តែពេល​នេះ​ខ្ញុំ​កំពុង​តែមា​ន​​ភាព​ស្រ​​ស់​​ស្រាយ។​ ពួក​គេកំពុង​ខ្សោះល្វើ​យ តែ​ខ្ញុំ​កំពុ​ង​តែ​ស្រណុក​ស្រួល។  ពួក​គេ​បាន​ចំ​ណាយពេ​ល​រ​ង់​ចាំ  អស់​៤០​ឆ្នាំ  ទំ​រាំតែ​បា​ន​ចូល​ទឹ​ក​ដីស​ន្យា តែខ្ញុំបា​ន​ចំ​ណាយ​ពេ​ល​តែ​៤ម៉ោ​ង​ប៉ុណ្ណោះ។

យើង​អាច​រ​កឃើ​ញ សេចក្តី​សប្បុរសរ​បស់​ព្រះ នៅ​កន្លែង​ដែលស្ងួ​ត​ហួត​ហែង និ​ង​មាន​ការ​ពិបាក គឺ​មិន​ខុស​ពី​ការ​ដែល​យើ​ងអា​ចរ​ក​ឃើញ​ទឹក​ នៅ​ក្នុ​ង​ព្រៃ​របោះ​ក្នុង​វា​ល​រហោស្ថាន​ឡើយ។ តើមាន​ពេល​ប៉ុ​ន្មាន​ដង​ហើយ ដែល​យើង​មិន​បា​នឃើ​ញ​សេច​ក្តី​សប្បុររប​ស់​ទ្រង់​…

ប៉ុន្តែ ព្រះ

លោកហោវ៉ាត ស៊ូក​ដិន(Howard Sugden) គឺ​ជាគ្រូ​គង្វាល​របស់​ខ្ញុំ ពេល​ខ្ញុំ​កំពុង​រៀន​នៅ​មហា​វិទ្យា​ល័យ​។ មាន​ចំណង​ជើង​នៃ​កា​រ​​អធិ​ប្បាយ​ព្រះ​បន្ទូល​រប​ស់គា​ត់​ជាច្រើ​ន ដែ​ល​ខ្ញុំមិ​នអា​ចបំ​ភ្លេច​បាន។  អស់​រយៈ​ពេ​​​លជា​ច្រើន​ឆ្នាំ​កន្ល​ងម​ក​នេះ ការ​អធិប្បាយ​ព្រះ​បន្ទូល ​របស់​គាត់ ក្រោម​​ចំណង​​ជើង​ថា​ “ប៉ុន្តែ ព្រះ…” នៅ​តែ​លើក​ទឹកចិ​ត្ត​ខ្ញុំ ពេល​ណាខ្ញុំ​អា​ន​ចំខ​គម្ពីរ​ដែល​មាន​ប្រើ​​ពាក្យ ​“ប៉ុន្តែ ព្រះ” ។ ខគ​ម្ពី​រទាំងនោះ​​​បាន​​លើក​​ទឹ​កចិ​ត្ត​ខ្ញុំ ឲ្យ​នឹក​ចាំ​ពីជំនួយដ៏​សុ​ចរិត​របស់​ព្រះ សម្រាប់ពេល​ដែល​ខ្ញុំ​​កំពុង​មាន​បញ្ហា។ ខគម្ពីរទាំងនោះ មានដូចតទៅ :

“អ្នក​រាល់​គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ តែ​ព្រះ ​ទ្រង់​សម្រេច​ជា​ការ​ល្អ​វិញ ដើម្បី​នឹង​សង្គ្រោះ​ដល់​ជីវិត​នៃ​មនុស្ស​ជា​ច្រើន ដូច​ជា​បាន​កើត​មាន​សព្វ​ថ្ងៃ​នេះ”(លោកុប្បត្តិ ៥០:២០)។

“…រូប​ល្អ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ … ប៉ុន្តែ​ ព្រះ ​ទ្រង់​នឹង​លោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​អំណាច​នៃ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នោះ​វិញ ដ្បិត​ទ្រង់​នឹង​ទទួល​ខ្ញុំ​ទុក”(ទំនុកដំកើង ៤៩:១៤-១៥)។

“ឯ​សាច់ និង​ចិត្ត​ទូលបង្គំ នោះ​នឹង​សាបសូន្យ​ទៅ​បាន ប៉ុន្តែ ​ព្រះ​ ទ្រង់​ជា​ទី​ពឹង​នៃ​ចិត្ត ហើយ​ជា​ចំណែក​មរដក នៃ​ទូលបង្គំ​ជា​ដរាប​ដែរ”(ទំនុកដំកើង ៧៣:២៦)

“កម្រ​នឹង​មាន​អ្នក​ណា​ព្រម​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់ ប៉ុន្តែ ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ហ៊ាន​ស្លាប់​ជំនួស​មនុស្ស​ល្អ​ដែរ​ទេ​ដឹង  តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង”(រ៉ូម ៥:៧-៨)។

“សេចក្តី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ…

កំហុសក្លាយជាការអស្ចារ្យ

សិល្បៈ​ករ​ម្នាក់​ឈ្មោះ ចេមស៍ ហាប់ប៊ែល(James Hubbell) បាន​មានប្រ​សាស​ន៍​ថា “កំហុស គឺ​ជា​អំណោយ”។ ពេល​ណាគា​ត់​កំពុង​ធ្វើ​កិច្ច​ការអ្វីមួយ ហើយ​បាន​ធ្វើ​ខុស​នៅ​ត្រង់​ចំណុច​ណាមួ​យ នោះ​គាត់មិន​ធ្វើ​កិច្ច​ការ​នោះ​​សារ​ឡើង​វិញ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​ស្វែង​រក​វិធី​កែច្នៃ​កំ​ហុស​នោះ ឲ្យក្លា​យ​ជា​ការ​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​។ គ្មាន​នរណា​ម្នាក់ ​អាច​ជៀស​វាង​ការ​ប្រព្រឹត្ត​ខុស​បាន​ឡើយហើយ​យើង​​គ្រប់​​គ្នា​ប្រើ​ដំណោះស្រា​យ តាម​ចំណូល​ចិត្ត​ខុស​ៗ​គ្នា។ យើង​ប្រហែ​ល​ជា​ព្យាយា​ម​លាក់​បាំង ឬ​កែកំហុស​នោះ​ឲ្យ​ត្រូវ ឬ​ក៏​សុំ​អភ័យ​​ទោស​។

ជួល​កាល បន្ទាប់​ពីយើ​ងបា​ន​ប្រព្រឹត្ត​អំពើ​បាប យើង​ក៏​បាន​ប្រើ​ដំណោះ​ស្រាយ​ដូច​នោះ​ផង​ដែរ។ ប៉ុន្តែ ព្រះ​ទ្រង់​មិន​បាន​បោះប​ង់​យើង​ចោល ហើ​យ​ឲ្យ​យើង​ធ្វើ​ឡើ​ងវិ​ញ​ឡើយ។ ផ្ទុយ​ទៅវិ​ញ ទ្រង់​បា​នប្រោះ​លោះ​យើង​ឲ្យរួ​ច​ពីបា​ប​ទាំង​នោះ ហើយ​កែយើ​ង​ឲ្យ​បាន​ល្អ​ជា​ងមុន។

សាវ័កពេត្រុស​ច្រើនតែធ្វើ ឬនិយាយអ្វី តាម​ការ​នឹកឃើញ​ភ្លាម​ៗ​។ គេ​​បាន​ហៅ​គាត់​ថា “អ្នក​រហ័សធ្វើ​ខុ​ស”។ ដោយ​​សារ​​ការ​ភ័​យ​ខ្លាច បន្ទា​ប់​ពី​ពួកសាសន៍​យូដា​​​បា​នចា​ប់​​ខ្លួ​ន​​ព្រះយេស៊ូវ គាត់​បាន​ប្រកែក​បី​ដ​ង​​ថា គាត់​មិន​ស្គាល់​ព្រះ​យេ​ស៊ូវ​ទេ! តែ​ក្រោយ​មក បន្ទា​ប់​ពី​ព្រះយេ​ស៊ូវ​មា​នព្រះ​​ជន្ម​រស់​ឡើ​ងវិ​​ញ ទ្រង់​ក៏​បាន​ឲ្យគា​ត់​ឆ្លើយ​ប​ញ្ជាក់​បីដង ថា​គាត់​ពិត​ជាស្រ​ឡា​ញ់ទ្រ​ង់​មែន​ ដូចនេះ ទ្រង់​បា​ន កែ​ប្រែ​កា​រប​ដិសេធ​ដ៏​អាម៉ាស់​របស់​លោក​ពេត្រុស ឲ្យ​ក្លាយ​ទៅ​ជា​​ឱកាស​ដ៏​អស្ចារ្យ សម្រាប់​ការ​ស្អា​ង​ឡើ​ងវិ​ញ(យ៉ូហាន ២១)។ ទោះ​បី​ជាលោ​កពេ​ត្រុ​សធ្លា​ប់​មាន​កំហុ​ស​កា​ល​ពី​មុន​ក៏ដោយ ក៏​ព្រះ​យេស៊ូវ​ទ្រង់​នៅ​តែស្អា​ង​​គាត់​ឡើង​វិញ សម្រាប់​ការ​ងារ​ប​ម្រើទ្រ​ង់ ដោយ​មាន​បន្ទូ​ល​ទៅកា​ន់គា​​ត់ថា​ “ចូ​រ​​​ឲ្យ​​ចំណី​​ដល់​​ហ្វូង​ចៀម​​ខ្ញុំ​​​ស៊ី​​ផង”(ខ.១៧)។

បើ​អ្ន​ក​បាន​ប្រ​ព្រឹត្ត​នូវ​ “កំហុស” ដ៏​ធំមួ​យ ដែល​ហាក់​ដូច​ជា​មិន​អា​ចល​ប់​លាង​បាន នោះ​សូម​ចាំថា​ ការ​សំខាន់​បំផុត ​គឺត្រូ​វ​សួ​រ​ខ្លួន​ឯ​ង​ថា តើ​អ្នក​ស្រឡាញ់​ព្រះយេ​ស៊ូវ​​​ទេ?…

ការគេងលក់ដ៏ផ្អែមល្ហែម

អ្នក​ស្រី​អានេ ហ្គេដេស(Anne Geddes) ជា​អ្នក​ថត​រូបម្នាក់ ដែល​បាន​បង្កើត​ទម្រង់​សិល្បៈ​នៃ​ការ​ថត​រូប​ទារក​ដែល​កំពុង​គេង។ នាង​បាន​នាំ​ឲ្យ​មាន​ស្នាម​ញញឹម នៅ​លើ​ផ្ទៃ​មុ​ខ​របស់​អ្នក​ដែល​បាន​មើល​រូប​ថតទារក ដែល​​នាង​បាន​ថត​​នោះ។ គ្មាន​រូប​ភាព​អ្វី​ដែល​អាច​បង្ហាញ​ពី​សន្តិ​ភាព បាន​ប្រសើរ​ជាង​រូ​ប​ថត​ទារក​ដែល​កំពុ​ង​គេង​ឡើយ។

ប៉ុន្តែ រវាង​ការ​គេង​មួយ​ស្របក់​នៅ​ពេល​ថ្ងៃ និង​ការ​គេង​នៅពេ​ល​យប់ ការ​មើល​ថែរ​ក្មេង គឺ​ជា​ការ​ទទួល​ខុស​ត្រូវ ដែល​គេ​ត្រូវ​ប្រកាន់​ខ្ជាប់​ជា​និច្ច និង​មាន​ការ​​នឿយ​ហត់​ផង​​ដែរ។ ពេល​ដែល​ក្មេង​នៅ​តូច​មិន​ទាន់​ដឹង​អី ហើយ​រពឹស​ច្រើន ពួក​គេ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត នៅ​គ្រប់​ពេល​។ ឪពុក​ម្តាយ​ងោក​ងុយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​រវល់​ធ្វើ​កិច្ច​ការ​ជា​ច្រើន​សម្រាប់​កូន​តូច​ៗ ដូច​ជា ការ​រត់​តាម ការ​ធ្វើ​ឲ្យ​ពួក​គេ​​កម្សាន្ត​សប្បាយ ការ​ការ​ពារ ការ​បញ្ចុក​អាហារ និង​ការ​ស្លៀក​ពាក់​ឲ្យ​ពួក​គេ ព្រម​ទាំង​កា​រនៅ​យាម ការ​ណែ​នាំ និង​ការ​ផ្សៈ​ផ្សា​កូន​ៗ​ដែល​ឈ្លោះគ្នាជា​ដើ​ម។ បន្ទាប់​ពី​ពួក​គាត់​បាន​យក​គ្រឿង​លេង​របស់​កូន​ទៅទុ​ក ហើយស្លៀក​ខោអា​វសម្រាប់​គេង​ឲ្យ​ពួក​គេ​ហើ​យ ភាព​រ​ពឹស​របស់​ពួក​គេក៏​បា​នថ​យ​ចុះ ហើយ​ពួក​គាត់​ដែល​ជា​ឪពុក​ឬ​ម្តាយក៏​បី​វា ហើយដា​ក់​ឲ្យ​វា​គេង ដោយ​ការ​និទាន​រឿង​ឲ្យ​វា​ស្តាប់ រហូត​ដល់​វា​គេង​លក់។ ក្រោយ​មក មុន​ពេល​ពួ​កគា​ត់ចូ​លគេ​ង ពួក​គាត់​ក៏​បាន​ទៅមើ​ល​កូន​របស់​ខ្លួន​ ជា​ថ្មី​ម្តង​ទៀត ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ថា អ្វី​ៗ​គ្រប់​យ៉ាង​មាន​ភាព​សុខ​ស្រួល នៅ​ក្នុង​ពិភព​នៃ​សុ​បិន្ត​ហើយ។ សម្រស់​ដ៏​ស្រទ​ន់នៃ​ក្មេង​ដែលកំ​ពុង​គេង បាន​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​​មិន​ស្តាយ​កម្លាំង ឬ​ពេល​វេលា​ដែល​បាន​ចំណាយ ដោយ​​ភាព​នឿយ​ហត់​កាល​ពី​ពេល​ថ្ងៃ​ឡើយ។

តាម​ព្រះ​គ​ម្ពីរ​បាន​ប្រាប់​យើង​​ថា ព្រះ​​ទ្រង់​​សព្វ​​ព្រះទ័​យ​ឲ្យ​​កូ​ន​ស្ងួនភ្ញាររបស់​ទ្រង់​មាន​សន្តិ​ភាព ឬ​ភាព​សុខ​សាន្ត(លេវីវិន័យ ២៦:៦) ប៉ុន្តែ មាន​ពេល​ជាញ​យដ​ង​ពេក​ហើយ ដែល​យើង​នាំ​ឲ្យ​ខ្លួន​ឯ​ង​មាន​បញ្ហា និង​ការ​ប៉ះ​ទង្គិច​ផ្សេង​ៗ ដោយ​សារ​ភាព​មិន​ទាន់​ពេញ​វ័យ​ខាង​វិញ្ញាណ។​ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យយើ​ង​មាន​ភាពនឿ​យ​ណាយ​នឹង​ការ​ប្រព្រឹត្ត​ខុស…

កាំជ្រួច និងសេរីភាព

ដោយ​សារ​ជន​ជាតិ​ចិន​បាន​ឆ្នៃ​បង្កើត​កាំ​ជ្រួច តាំង​ពី​យូរ​មក​ហើយ ​ នោះ​ស​ព្វ​ថ្ងៃ​នេះ ជន​ជាតិ​អាមេរិក​បាន​ប្រើ​កាំជ្រួ​ច​បាញ់​ចេញ​ជា​ផ្កា​ភ្លើង​ធំ​ៗ​ពណ៌​ចម្រុះ​ជា​ច្រើន ដើម្បី​អប​អរ​ពិធី​បុណ្យ​ឯក​រាជ្យ​ជាតិ​រ​បស់​ខ្លួន ក្នុង​ខែ​នេះ​។

ជារៀ​ង​រាល់​ឆ្នាំ ជន​ជា​តិអា​មេរិក​ច្រៀង​បទ​គោរព​ទង់​ជាតិ ហើយ​អរ​សប្បាយ​នឹង​ផ្ទាំង​ទស្ស​នីយ​ភាព​ដ៏​ស្រស់​ត្រ​កាល ដែល​កើតឡើងពី “គ្រាប់​កាំ​ជ្រួច ដែល​បាន​ផ្ទុះនៅ​លើ​​អាកាស” ហើយ​ពេល​នោះ ខ្ញុំ​ក៏បា​ននឹ​ក​ចាំ​ថា គ្រាប់​បែក​ភាគ​ច្រើន​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នា​ក់​​ដល់​​ជីវិត ប៉ុន្តែ មិន​អាច​មាន​ភាព​ស្រស់​ស្អាត ដូច​គ្រាប់​កាំ​ជ្រួច​ដែល​គេ​បាន​បាញ់​​ឲ្យ​​ទស្សនា​កម្សាន្ត​​​ឡើយ។ ទោះ​បី​ជា​គ្រាប់​ផ្ទុះទាំ​ង​ពីរ​ប្រភេទ​នេះត្រូ​វ​បាន​បង្កើត ដោយ​ប្រើ​គ្រឿង​ផ្សំ​ស្រដៀង​គ្នា​ក្តី ក៏​គ្រាប់​ប្រភេទ​ទី​មួយ​ត្រូវ​បាន​បង្កើត ក្នុង​គោល​បំណង​ដើម្បី​សម្លាប់​មនុស្ស ខណៈ​​ដែល​គ្រាប់​ផ្ទុះមួ​យប្រ​ភេទ​ទៀត ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ការ​កម្សាន្ត​សប្បាយ។ ត្រង់​ចំណុច​នេះ យើ​ង​អាចយកឧទាហរណ៍នេះ ទៅ​ធៀប​នឹង​ការ​ផ្សេងទៀត ដែ​ល​គេក៏​​អាច​ប្រើ​ក្នុងបំណងល្អផង បំណងអាក្រក់ផង។ ពេល​​ដែល​​របស់​ទាំ​ងនោះ​ធ្លាក់​ចូល​ក្នុង​ដៃរ​បស់​មនុស្ស​ដែល​មាន​សមត្ថភា​ព មាន​ការ​ប្រុងប្រយ័ត្ន និង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​នោះ​របស់​ដែល​គ្រោះថ្នាក់​ទាំ​ងនោះ​ អាច​ក្លាយ​ជារ​បស់​ដ៏ស្រ​ស់​ត្រកាល។ ប៉ុន្តែ របស់​ល្អ​ក៏​អាច​ត្រូវ​មនុស្ស​អាក្រក់ ​ធ្វើ​ឲ្យ​ក្លាយ​ជា​រ​បស់ដ៏គ្រោះ​ថ្នាក់​ផង​ដែរ។

យ៉ាង​ណាមិ​ញ សេរីភាព​គឺ​ជា​អ្វីដែ​លយើ​ងបា​នអ​ប​អរ​សាទរ ដោយ​ការ​បាញ់​កាំ​ជ្រួច តែ​​គេក៏​អាច​​ប្រើ​​វា ក្នុង​​ផ្លូវ​ល្អ​ផង​ និង​​ផ្លូ​វ​​អាក្រ​ក់​​ផ​ង​​ដែរ។ ក្នុងនាម​យើង​ជា​អ្នក​ជឿព្រះ​គ្រីស្ទ យើង​មាន​សេរីភា​ពរួ​ច​ផុត​ពីក្រឹត្យ​វិន័យ​ដ៏​តឹង​រឹង​របស់​លោក​ម៉ូសេ ប៉ុន្តែ​ ព្រះ​គម្ពី​របា​ន​ដាស់​តឿន​យើង​​ថា យើង​​មិ​ន​ត្រូ​​វ​ប្រើសេរីភាព​ខាង​វិញ្ញាណរ​បស់​យើង ដើម្បី​បំពេញ​ចិត្ត​អាត្មា​និយម​របស់​យើង​ឡើយ​ គឺ​ដូច​ដែល​មាន​សេចក្តីចែ​ងថា “បង​ប្អូន​អើយ ព្រះ​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេរីភាព តែ​កុំ​ឲ្យ​ប្រើ​សេរី​នោះ ទុក​ជា​ឱកាស​ដល់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​ស្រឡាញ់​វិញ”(កាឡាទី ៥:១៣)។

មិន​មែន​​មនុស្ស​គ្រ​ប់គ្នា​​សុ​​ទ្ធតែ​មា​នសេ​រីភាព​ផ្នែកនយោ​បាយ…

ការ​មិន​បាន​ដឹង និង​ភាព​សុច​រិត

អ្នក​ខ្លះ​ខំ​ជៀស​វាង​ការ​ទៅ​ពិនិត្យ​សុខភាព ព្រោះ​ពួក​គេ មិ​នច​ង់​ឲ្យ​គេរ​កឃើ​ញថា​ ខ្លួន​កំពុង​មាន​បញ្ហា​សុខ​ភាព​អ្វី​ឡើយ​។ យ៉ាងណាមិ​ញ អ្នក​ខ្លះ​ក៏​ខំជៀ​ស​វាង​ការ​ទៅ​ព្រះវិហារ ក៏​ដោយ​សារ​ពួក​គេមិ​នចង់​ដឹង​ថា ខ្លួន​កំពុង​មាន​បញ្ហាអំ​ពើ​បាប​អ្វី​ដែរ។ ប៉ុន្តែ ការ​មិន​អើពើ​ចំ​ពោះជ​ម្ងឺ​ដែល​យើង​មាន មិន​អាច​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាព​ល្អ​បាន​ឡើយ ហើយកា​រ​មិន​អើ​ពើចំ​ពោះអំ​ពើបា​បដែល​យើង​មាន ក៏មិ​ន​អាច​ធ្វើឲ្យ​យើ​ង​ក្លាយ​ជាម​នុស្ស​ដែ​លគ្មា​ន​បាន​ដែរ។

តាម​ច្បាប់​របស់​ចក្រភ​ពរ៉ូ​ម អ្នក​ដែល​បាន​ល្មើស​ច្បាប់ មិន​អាច​យក​លេស​ថា ខ្លួន​មិន​ដែល​បាន​ដឹង​​អំពី​ច្បាប់​បាន​ឡើយ។ ទ្រឹស្តី​នៃ​ច្បាប់​នេះ បាន​ក្លាយ​ជា​ប្រភព​នៃច្បា​ប់​នៅ​សម័យ​ក្រោយ​ៗ​ទៀត ប៉ុន្តែ ទ្រឹស្តី​នេះ បាន​ចាប់​កំណើ​ត​តាំង​ពី​យូរ​ណាស់​​មក​ហើយ។ ពេល​ព្រះ​ប្រទាន​ក្រឹត្យវិ​ន័យ​ដល់​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​មាន​បន្ទូល​ច្បាស់​ថា សូម្បី​តែ​អ្នក​ដែ​លបា​ន​ធ្វើ​អំពើ​បាប ដោយ​មិន​បាន​ដឹង​អំពី​ក្រឹត្យ​វិន័យ ក៏​ត្រូវ​ថ្វាយ​យញ្ញ​បូជា ដើម្បី​សូម​ការ​អត់​ទោស​ បា​បផង​ដែរ(លេវីវិន័យ អេសេគាល ៤៥:១៨-២០)។

នៅ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុ​ង​រ៉ូម គាត់​បាន​លើក​ឡើង​អំពី​បញ្ហា នៃ​ការ​មិន​បាន​ដឹង ឬ​ការ​ខ្វះកា​រ​យល់​ដឹង​អំពី​សេចក្តី​ពិត។ ពេល​មនុស្ស​មិន​បាន​ស្គាល់សេ​ចក្តី​សុចរិត​​របស់​ព្រះ ពួកគេ​ក៏​បា​នតាំ​ងសេ​ចក្តី​សុចរិត​របស់​ខ្លួ​ន​គេ(រ៉ូម ១០:៣)។ ពេល​យើង​រស់​នៅ តាម​ការ​យល់​ដឹង​របស់​យើង អំពី​ការ​ខុស និង​ការ​ត្រូវ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ល្អ ចំពោះខ្លួ​ន​ឯង ប៉ុន្តែ ការ​នេះ​មិន​បាន​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាព​ល្អខា​ងវិ​ញ្ញាណឡើ​យ។ មាន​តែ​ការ​វាស់​ស្ទ​ង់ តាម​ខ្នាតគំ​រូ​នៃសេ​ចក្តីសុ​ចរិ​ត​របស់​ព្រះ​(ព្រះយេស៊ូវ)ទេ​ ដែល​ធ្វើ​ឲ្យ​យើងដឹ​ង អំពីស្ថា​នភា​ព​នៃខុ​ស​ភាព​ខាង​វិញ្ញាណរបស់​យើង​បា​ន។

គ្មាន​អ្នកណា​​អាច​ខំ​ធ្វើល្អ ដើម្បី​​ឲ្យបា​​នសេ​ចក្តី​សុ​ចរិ​ត​នៃ​ព្រះគ្រី​ស្ទឡើ​យ តែយើង​អរ​ព្រះ​គុណព្រះ ដែល​យើង​មិន​ចាំបា​ច់​ត្រូវ​ខំ​ស្វែង​រក ព្រោះ​ទ្រង់​បាន​ចែក​សេចក្តី​សុចរិ​តរ​បស់​ទ្រង់​ដល់​យើ​ង​ហើ​យ​(៥:២១)។ យើង​មាន​ដំណឹង​ល្អមួ​យគឺ : គ្រូ​ពេទ្យ​ដ៏​អ​​ស្ចារ្យអាច​ដឹង​ថា យើង​មាន​អំពើ​បាប​អ្វី​ខ្លះ ហើយ​អាចធ្វើ​​ឲ្យ​យើងមា​ន​សុខ​ភាព​ល្អ​ខាង​វិញ្ញាណ។-Julie…

ចូរ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ

បន្ទាប់​ពី​មាន​ទស្សនា​វដ្តី​ព​ត៌​មាន​ជាតិ​មួយ បាន​ផ្សាយ​អំពី​រឿង​តាម​ប្រព័ន្ទ​អ៊ីន​ធើណិត ដោយ​រាប់​បញ្ចូល​សហគមន៍​របស់​ខ្ញុំ នៅ​ក្នុង​ចំណោម​ទីក្រុ​ងទាំ​ង​១០​ដែល កំ​ពុង​ស្លាប់ នៅ​សហ​រដ្ឋ​អាមេរិក ប្រជា​ពល​រដ្ឋ​ប្រចាំ​តំបន់​មួយ​នេះ មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង។ ពួកគេ​ក៏​បា​ននាំ​គ្នា​ធ្វើញត្តិ​ប្រឆំា​ងនឹ​ង​ដំណឹង​ដ៏​អយុត្តិ​ធម៌​នេះ ដោយ​បង្ហាញ​នូ​វភស្តុ​តាង​ជា​ច្រើន ដែល​​ផ្ទុយ​​ពី​ដំណឹង​​នោះ។ មាន​ពល​រដ្ឋ​ម្នាក់​បាន​ធ្វើនូវ​កិច្ចការ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើលមួយ ដើម្បី​តបត​នឹង​ការ​កាត់​សេចក្តី​ដ៏ហួស​ហេតុ​នោះ។ គឺ​គាត់​បាន​ឲ្យ​ប្រជា​ពល​រដ្ឋ​ក្នុង​ដំ​បន់​នោះ ទៅ​ជួប​ជុំ​គ្នា​នៅ​ទីប្រ​ជុំជន​នៃ​ទីក្រុ​ងនោះ​ ហើយ​ថត​វីដេអូ ដើម្បី​បង្ហាញ​​អំពីភាព​ក្លៀវក្លា និង​រស់​រវើក​នៃ​សហ​គមន៍​​យើង។ វីដេអូនេះ​បាន​ទទួល​​ការ​ចាប់​អារម្មណ៍​ជាអ​ន្តរ​ជាតិ ហើយ​ទស្សនា​វដ្ដី​ពត៌​មាន​នោះ ក៏​​បាន​ទទួល​ស្គាល់​ថា ខ្លួន​បាន​ផ្សាយ​ពត៌​មាន​ខុស។ តែ​អង្គ​ការ​មួយ ដែល​បាន “ធ្វើ​ការ​ស្រាវ​ជ្រាវ”អំពី​ទីក្រុង​នេះ នៅ​តែ​បន្ត​ធ្វើកា​រ ស​ន្និដ្ឋា​​នដូ​ច​នោះ​ដដែល ទោះ​បីជា​ការ​សន្និ​ដ្ឋាន​នោះ ត្រូវបា​ន​ធ្វើឡើ​ង ដោយ​ផ្អែក​ទៅ​លើមូល​ដ្ឋាន​ដែល​មាន​ចំនួ​នកំ​ណត់​ក៏​ដោយ។

ការ​ការពារ​ខ្លួន​នេះ​​បាន​ធ្វើ​ឲ្យ​ខ្ញុំមា​ន​ការ​ភ្ញាក់​ផ្អើល ព្រោះកា​រស​ន្និដ្ឋាន​របស់​ពួក​គេ ដែល​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ ហាក់​ដូច​ជាមិ​ន​អាច​ទទួល​យក​បាន​ទាល់​តែ​សោះ។ តែ​ក្រោយ​មក ខ្ញុំ​ក៏​បាន​គិត​ថា មនុស្ស​យើង​ពិត​ជា​ងាយ​នឹ​ងធ្វើ​កា​រវិនិច្ឆ័យ​ខុស ដោយ​ផ្អែក​ទៅ​លើពត៌​មាន​ដ៏​តិច​តួច​បំផុត។ ខ្ញុំ​សូម​​លើ​ក​​យកឧទាហរ​ណ៍​មួយ ​នៅក្នុ​ង​ព្រះគម្ពីរ ដែល​និយាយ​អំពី​មិត្ត​ភ័ក្រ​របស់​លោក​យ៉ូប។ ពួក​គេបា​ន​ធ្វើ​ការ​សន្និ​ដ្ឋាន​ខុស​ថា លោក​យ៉ូប​បាន​ជួប​សោកនាដ​កម្ម​ជា​បន្ត​បន្ទាប់ ដោយ​សារ​គាត់​បាន​ធ្វើ​អំពើ​បាប។

នៅ​ទី​បំផុត ព្រះ​បាន​ការ​ពារ​ភាព​ស្អាត​ស្អំរ​បស់​លោក​យ៉ូប ហើយ​បាន​ប្រទាន​នូវ​ការ​សន្និ​ដ្ឋាន​មួយ ដែល​គួរ​ឲ្យ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ។ ទ្រង់​មិន​បាន​ស្តី​បន្ទោស​មិត្ត​ភ័ក្រ​របស់​គាត់ ដោយសារ​ពួក​គេ​បាន​វិនិច្ឆ័យ​លោក​យ៉ូប​ឡើយ តែ​ដោយ​សារ​ពួក​គេ​បាន​និយាយ​ខុស អំពី​ទ្រង់​(យ៉ូប ៤២:៧)។ នេះ​ជា​ការ​រំឭក​ដ៏​សំខាន់​មួយ​ថា ពេល​យើ​ងធ្វើ​ការ​វិនិច្ឆ័យ អំពី​អ្នក​ដទៃ ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន គឺ​អាច​មាន​ន័យ​ថា យើង​កំពុង​ធ្វើ​បាប​ទាស់​នឹង​ព្រះ​ហើយ។-Julie…

ផ្លូវ​ឆ្ពោះ​ទៅ​រកជីវិត​“ងាយ​ស្រួល”

តើ​ឪពុក​ម្តាយ​កំពុង​ព្យាយាម​ខ្លាំង​ពេក ដើម្បី​ធ្វើ​ឲ្យ​កូន​ៗ​រប​ស់ខ្លួន​សប្បាយ​ចិត្ត​ឬ? ហើយ​តើ​ពួក​គេ​ទទួល​លទ្ធ​ផល​ផ្ទុយ​ពី​អ្វី​ដែ​ល​ពួក​គេច​ង់​បាន​ឬ? សំណួរ​ទាំង​នោះ​ត្រូវ​បាន​លើក​ឡើង​ នៅក្នុ​ងកា​រ​សម្ភាស​អ្នក​ស្រី​ឡូរី ហ្គូលេប​(Lori Gottlieb) ដែល​ជា​អ្នក​និពន្ធ​អត្ថ​បទ​មួយ លើ​ប្រធាន​បទ “យុវ​ជន​វ័យ​ក្មេង​ដែល​មិន​សប្បាយ​ចិត្ត”។ ពេល​នោះ គាត់​បា​ន​​ឆ្លើយ​​ថា “ចាស ឪពុ​ក​ម្តាយ​ដែល​មិន​ព្រម​អនុញ្ញាត​​​ឲ្យ​​កូ​ន​មាន​​កា​រ​ដក​ពិសោធន៍​នឹង​បរាជ័យ ឬ​ការ​មិន​សប្បាយ​ចិត្ត គឺ​កំពុង​តែ​ធ្វើ​ឲ្យកូន​របស់​ខ្លួន មាន​ការ​យល់​ខុស​អំពី​ពិភ​​លោក ​ ហើយ​មិន​បាន​ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន ដើម្បី​ប្រឈ​មមុ​ខ​នឹង​ការ​អាក្រក់ ដែល​ពិត​ជា​នឹង​កើត​មាន​ក្នុង​ជីវិត​យុវវ័យ​ឡើយ​។ និយាយ​រួម ឪពុ​ក​ម្តាយ​ទាំងនោះ​បានប​ណ្តាល​ឲ្យ​កូនមា​នអា​រម្មណ៍​ទទេ ហើយ​ថប់​បារម្ភ​អំពី​ពេលអ​នា​គត​”។

គ្រីស្ទ​បរិស័​ទខ្លះ​ច​ង់​ឲ្យ​ព្រះ​អម្ចាស់ ក្លាយ​ជា​ឪពុក​ដែល​ការពារ​ពួក​គេ ឲ្យ​រួច​ផុត​ពី​ទុក្ខ​ព្រួយ និង​ការ​ខក​ចិត្ត​​គ្រប់​យ៉ាង​។ ប៉ុន្តែ ទ្រង់​មិនមែន​ជាឪ​ពុក​ប្រភេទ​នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​កូន​ៗ​របស់​ទ្រង់​ ឆ្លង​កាត់​ការ​លំបា​ក(​អេសាយ ៤៣:២​​ ១ថែស្សាឡូនិច ៣:៣)។

ពេល​យើង​ចាប់​ផ្តើម​ដំណើរ​ជីវិត ដោយ​ជំនឿ ដែល​យល់​ច្រឡំ​ថា ជីវិ​តមា​ន​ភាព​ងាយ​ស្រួល ដែល​នឹង​ធ្វើ​ឲ្យយើ​ងមា​នកា​រ​សប្បាយ​ចិត្ត​ដ៏​ពិត នោះយើ​​​ងនឹង​មាន​ភាព​នឿយ​ណាយ នៅ​ក្នុង​ការ​ព្យាយា​ម​រស់​នៅ តាម​ជំនឿ​ដែល​យល់​ច្រឡំ​នោះ។ តែ​ពេល​យើង​បាន​ស្គាល់​ការ​ពិត ដែល​ចែង​ថា ជីវិត​មាន​ការ​លំបាក នោះ​យើង​អាច​លះ​បង់​ជីវិត​របស់​យើង ដើម្បី​ទទួល​បាន​នូវ​ជីវិត​ដែលល្អ​ និង​កោត​ខ្លាច​ព្រះ​វិញ។ ជីវិត​ដែលមា​ន​ការ​លំបាក ធ្វើ​ឲ្យ​យើង​មាន​ភាព​រឹង​​មាំ សម្រាប់​​ឆ្ល​ង​​កាត់​​ពេល​ដែល​​មាន​​ការ​​លំបាក ក្នុង​​ជីវិត។

ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ធ្វើ​ឲ្យយើ​ងមា​ន​ភាព​បរិសុទ្ធ គឺ​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​អំណរ​ប៉ុណ្ណោះឡើយ​(១ថែស្សាឡូនិច ៣:១៣)។ ហើយ​កាល​ណា​យើ​​ងមាន​ភាព​បរិសុទ្ធ នោះ​យើង​ក៏​ងាយ​នឹង​មាន​អំណរ និង​ភាព​ស្កប់​ចិត្ត​ដ៏​ពិត​ផង​ដែរ។-Julie…

ការប្រែចិត្តជឿព្រះ

មុន​នឹង​ធ្វើ​ដំណើរ​ទៅប្រ​ទេស​ណាមួ​យ ខ្ញុំ​និង​ស្វាមី​របស់​ខ្ញុំបាន​ទៅ​ធ​នាគា ដើម្បី​ប្តូរ​ប្រាក់​ដុល្លា ទៅ​ជា​ប្រាក់​របស់​ប្រទេស​ណាដែ​លយើ​ង​នឹង​ទៅ​លេង​កំសាន្ត។ យើង​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​យើង​អាច​បង់​ប្រាក់ នៅ​ក្នុង​ការ​ចំណាយ​ផ្សេង​ៗ នៅ​ក្នុង​ប្រទេស​នោះ។

ពេល​យើង​ក្លាយ​​ជា​គ្រីស្ទ​បរិស័ទ មាន​ការ​ផ្លាស់​ប្តូរ​មួយបែប​ទៀត​កើត​ឡើង។ ជីវិត​រប​ស់យើង ដូច​ជា​ក្រដាស់​ប្រាក់ ​ដែល​យើង​យក​ទៅ​ដូរ ដើម្បី​ឲ្យ​បា​នក្រដាស់​ប្រាក់​មួយ​ប្រភេទ​ទៀត។ យើង​លះប​ង់ជី​វិត​ចាស់​របស់យើ​ង ដើម្បី​ទទួល​បាន​នូវ​ជីវិត​ថ្មី​មួយ​ទៀត ដើម្បី​ឲ្យ​យើង​អាច​ចាប់​ផ្តើម​​“ចាយ”ជីវិត​របស់​យើង នៅក្នុ​ង​នគរ​មួយ​ទៀត។ យើង​មិន​ត្រូវ​ចាយ​ជីវិត​របស់​យើង ដើម្បី​បំពេញ​បំណង​របស់​លោកិយ​ឡើយ ផ្ទុយ​ទៅវិ​ញ យើង​ត្រូវ​ចាប់​ផ្តើម​ចំណាយ​ជីវិត​របស់​យើង​ ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​របស់​ព្រះ​គ្រីស្ទ។  

លោក​សាវ័​កប៉ុ​ល​បាន​ធ្វើ​ជា​គំរូ​ដ៏ល្អ ដែល​បង្ហាញ​អំពី​ភាព​ខុស​គ្នា​នេះ។ បន្ទាប់​ពី​ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្រែ ពេល​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ ដាម៉ាស់​(កិច្ចការ ជំពូក៩) គាត់​ក៏​បាន​ចាប់​ផ្តើម​ចំណាយ​ជីវិ​ត​រប​ស់គា​ត់ តាមរ​បៀប​ខុស​ពី​មុន។ គាត់​ឈប់​តាម​ចាប់​ខ្លួន​គ្រីស្ទ​បរិស័​ទដា​ក់គុ​ក ឬ​តាម​សម្លាប់​ពួក​គេ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ គាត់​បាន​តាម​រក​អ្នក​មិន​ជឿ​ព្រះ ដើម្បី​នាំ​​​គេឲ្យ​​​​ប្រែ​ចិត្ត​ជឿ​ព្រះ។

គឺ​ដូច​ដែល​គាត់​បានស​រសេ​រសំ​បុត្រ ​ទៅ​កា​ន់​ពួក​ជំនុំ​ក្រុង​កូរិនថូស​ថា “ឯ​ខ្ញុំ​ៗសុ​ខ​ចិត្ត​នឹង​ចែក​ចាយ ហើយ​នឹង​ត្រូ​វ​ហិន​អស់​រលីង​ទៅ​ចុះ ដោយ​ព្រោះព្រ​លឹង​របស់អ្ន​ករា​ល់​គ្នា”(២កូរិនថូស​ ១២:១៥)។ ការ​គ្រប់​យ៉ាង​ដែ​លគា​ត់​បាន​ធ្វើ គឺ​សម្រាប់​ស្អាង​វិញ្ញាណកូ​នខា​ងវិ​ញ្ញាណរ​បស់គាត់​(ខ.១៤,១៩)។

ការ​ប្រែចិ​ត្ត​ជឿព្រះ​ គឺមិ​នគ្រា​ន់​តែជា​ការ​ផ្លាស់​ប្តូរ​ជោគ​វាស​នារ​បស់យើ​ងប៉ុ​ណ្ណោះទេ តែថែ​​ម​ទាំង​ជា​ការ​ផ្លាស់​ប្តូ​រ​របៀ​បចំណាយ​ជីវិត​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ។ —Julie Ackerman Link

ការឃើញរូបនៅជិត និងឃើញរូបនៅឆ្ងាយ

តាម​បទ​ពិសោធន៍​រប​ស់​ខ្ញុំផ្ទាល់ បើ​គ្រាន់​តែ​មាន​ភ្នែក​ពីរ​ដែល​មាន​សុខ​ភាពល្អ​ គឺ​មិន​ទាន់​គ្រប់​គ្រាន់ល្មម ដើម្បី​យើង​អាច​មើល​ឃើញ​ច្បាស់​ឡើយ។ បន្ទាប់​ពី​ភ្នែក​របស់​ខ្ញុំម្ខា​ង បាន​ទទួល​ការ​វះកា​ត់ត្រ​ង់ផ្នែ​ករេ​ទីណា ដែល​បាន​រហែក​រួច​មក ភ្នែក​ទាំង​សង្ខាង​អាច​មើល​ឃើញច្បាស់ ជា​ង​មុន ប៉ុន្តែ ភ្នែកទាំ​ង​ពីរ​មិ​នព្រ​ម​សហការ​​គ្នា​ទេ។ បាន​ជាម្ខា​ងមើ​ល​ឃើញ​របស់​អ្វីដែ​ល​នៅឆ្ងា​យ ស្រប​ពេល​ដែល​ម្ខាង​ទៀត​បែរ​ជា​មើល​ឃើញ​រប​ស់​អ្វី​ដែល​នៅជិត​​ៗ​ទៅ​វិញ​។ ដូច​នេះ ពួក​វាមិ​ន​ធ្វើកា​ររួ​មគ្នា​ទេ​ ផ្ទុយទៅ​វិ​ញ ពួក​វា​បែរ​ជា​ប្រទាញប្រ​ទង់​គ្នា ប៉ុន្តែ បី​ខែ​ក្រោយ​មក ខ្ញុំ​ក៏​បាន​កាត់​វ៉ែន​តា តាម​វេជ្ជ​បញ្ជា​របស់​ពេទ្យ ហើយ​ខ្ញុំ​ក៏​អាច​ផ្តោត​ទៅ​លើរូ​បភា​ព ដែល​នៅ​ខាង​មុខ​ខ្ញុំ​បា​នស្រួល​ដូ​ច​មុន។

យ៉ាង​ណាមិ​ញ ក្នុង​ការ​សម្លឹង​មើល​ទៅព្រះ​ យើង​ក៏​អាច​ជួប​បញ្ហា​ស្រដៀង​នឹង​បញ្ហា​ខាង​លើផ​ងដែ​រ។ អ្នក​ខ្លះ​អាច​ផ្តោត​ចិត្ត​ទៅលើ​ព្រះបានកា​ន់​តែ​ប្រសើ​រ​ឡើង ពេល​ដែល​ពួក​គេ​ឃើញ​ទ្រ​ង់ “នៅជិ​ត​​បង្កើយ” ឬ​នៅពេ​លដែ​ល​ពួក​គេ​យល់​ថា ព្រះ​អម្ចាស់​កំពុង​មាន​វត្ត​មាន នៅ​ក្នុង​ជីវិត​របស់​ពួ​កគេ​រៀ​ង​រាល់ថ្ងៃ​ ដោយ​មាន​ភាព​ស្និទ្ធ​ស្នាល។ តែ​គ្រីស្ទបិ​រស័​ទដ​ទៃ​ទៀត​មើល​ឃើញ “ព្រះ​នៅឆ្ងា​យ” ឬ​នៅ​ឆ្ងាយ​ហួស​ពី​ការ​យល់​ដឹង​របស់​យើង គឺគេ​ឃើញថា ​ទ្រង់​កំពុ​ងគ្រ​ប់​គ្រង​សកល​លោក ដោយ​អំណាច​ចេស្តា។

ស្រប​ពេល​ដែល​មនុ​ស្សមា​ន​ការ​ខ្វែង​គំនិត​គ្នា ថា​តើ​ការ​មើល​ឃើញ​មួយ​ណា ជា​ការ​មើល​ឃើញ​ល្អជា​ង​គេ ព្រះគ​ម្ពី​រមា​នតួ​នាទី​ដូចជា​វ៉ែ​នតា ដែល​ជួយ​យើង​ឲ្យដឹ​ង​ថា ការ​មើល​ឃើញ​ទាំង​ពីរ​ប្រភេ​ទសុ​ទ្ធតែ​ត្រឹ​មត្រូ​វ​ដូច​គ្នាទេ​។ ជាក់​ស្តែង ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​អំពី​ការ​មើល​ឃើញទាំង​ពីរ​ប្រភេទ ក្នុង​ទំនុក​តម្កើង ជំពូក១៤៥ ថា “ព្រះ​យេហូវ៉ា​ទ្រង់គ​ង់​នៅ​ជិត​នឹងអ្ន​ក​ដែល​អំពាវនា​វ​ដល់​ទ្រង់”(ខ.១៨) ហើយ​“ព្រះយេ​ហូវ៉ា​ទ្រង់​ធំប្រ​សើរ គឺ​គួ​រ​សរសើរ​យ៉ាង​ក្រៃ​លែង ឯ​សណ្ឋាន​ធំ​ប្រសើររប​ស់ទ្រ​ង់ នោះ​នឹង​រ​កយ​ល់មិ​ន​បាន”(ខ.៣)។

យើងអ​រព្រះ​គុណព្រះ​វបិតា​នៃយើ​ងដែ​លគ​ង់​នៅ​ស្ថាន​សួគ៌ ដែល​ទ្រង់​គង់​នៅ​ក្បែរ​យើង​ដើម្បី ព្រះ​សណ្តាប់​សេចក្តី​អធិស្ឋានរ​បស់​យើង តែ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏​គង់​នៅស្ថា​ន​ដ៏​ខ្ពស់បំ​ផុត…