តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Julie Ackerman Link

អរព្រះគុណព្រះដែលឲ្យយើងមានតន្រ្តី

តន្រ្តី​មាន​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ព្រះ​គម្ពីរ។ ចាប់​តាំង​ពី​កណ្ឌ​លោកុប្បត្តិ រហូត​ដល់​កណ្ឌ​វិវរណៈ ព្រះ​បាន​ឲ្យ​តន្រ្តី​ករ ធ្វើ​កា​រ​ថ្វាយ​ទ្រង់។ ទ្រង់​បាន​ប្រើ​ភ្លេង ដើម្បី​ហៅ​ បណ្តាជន​ឲ្យ​ចូល​មក​ថ្វាយ​បង្គំ​ទ្រង់ និងដើម្បី​បញ្ជូន​ពួក​គេ​ចេញ​ទៅ​ធ្វើសង្គ្រាម ដើម្បី​សម្រួល​អារម្មណ៍​ក្រេវ​ក្រោធ និង​ដើម្បី​ធ្វើ​ឲ្យ​មាន​ចិត្ត​ឆេះ​ឆួល​ខាង​វិញ្ញាណ ដើម្បី​អបអរ​ជ័យ​ជម្នះ និងដើម្បី​កាន់​ទុក្ខ​ពេល​ជួប​ការ​បាត់​បង់។ គេ​អាច​ប្រើ​តន្ត្រី នៅ​ក្នុង​ឱកាស​ទាំង​អស់ ហើយ​តន្រ្តី​ជា​សិល្បៈ​ដែល​មាន​គ្រប់​ទម្រង់។ នៅ​ក្នុង​តន្រ្តី មាន​អ្នក​ដើរ​តាម និង​អ្នក​ដឹក​នាំ មាន​បទ​ចម្រៀង​ធម្មតា និ​ងចម្រៀងលាយ​ឡំ មានឧបករណ៍​ភ្លេង​ដែល​ងាយ​ប្រើ និង​ឧ​បករណ៍ភ្លេង​ដែល​គេ​ពិបាក​ប្រើ មាន​ទំនុក​ភ្លេង និង​ភាព​ស៊ី​សង្វាក់​គ្នា មាន​ចង្វាក់​លឿន និង​ចង្វាក់​យឺត ហើយ​មាន​ណោត​ខ្ពស់ និង​ណោត​ដែលទាប។

យើង​អាច​ប្រដូច​តន្រ្តី​ទៅ​នឹង​ពួក​ជំនុំ ព្រោះ​មនុស្ស​ម្នាក់​ៗ​ចូល​រួម ដោយ​ធ្វើ​អ្វី​ដែល​ខ្លួន​អា​ចធ្វើ​បានប្រសើរ​បំផុត។ យើង​គ្រប់​គ្នាច្រៀង និង​លេងភ្លេងតាម​ណោត​ខុស​គ្នា និង​តាម​ពេល​ផ្សេង​គ្នា ប៉ុន្តែ​យើង​ម្នាក់​ៗប្រគុំ​បទ​ចម្រៀង​តែ​មួយ​ទេ។ កាល​ណា​យើង​ស្គាល់​ផ្នែក​របស់​យើង​កាន់​តែ​ច្បាស់ នោះ​យើ​ងក៏​អាច​អនុវត្ត​​តាម​​អ្នក​​ដឹ​ក​​នាំ​បាន​កាត់​តែ​ប្រសើរ ហើយ​យើង​ក៏​ប្រគុំ​តន្ត្រី​កាន់​តែ​ពិរោះ។

តន្រ្តី​មាន​ប្រយោជ​ន៍​បំផុត ពេល​យើង​ប្រើ​វា នៅ​ក្នុង​ការ​ច្រៀង​សរសើរ​តម្កើង​ព្រះ។ ពេល​ការ​សាងសង់​ព្រះ​វិហារ​ស្តេចសាឡូម៉ូន​បាន​ចប់​​សព្វគ្រប់ ពួក​តន្ត្រីករ​ក៏​បាន​ច្រៀង​សរសើរ និង​អរ​ព្រះគុណ​ព្រះ។ ពេល​ដែល​ពួក​គេ​សរសើរ​តម្កើង “សិរីល្អ​នៃ​ព្រះអម្ចាស់ បាន​ពេញ​ក្នុង​ព្រះវិហារ​នៃ​ព្រះ”(២របាក្សត្រ ៥:១៤)។

យើង​អរ​ព្រះគុណ​ព្រះ សម្រាប់​តន្រ្តី​ដ៏​ពិរោះ ដែល​ដូច​ជា​ការ​បើក​បង្ហាញ​ អំពី​ន​គរស្ថាន​សួគ៌ ជា​កន្លែង​ដែល​សិរីល្អ​ព្រះ​នឹងសណ្ឋិតនៅ​ជា​រៀង​ដរាប ហើយ​ការ​សរសើរ​តម្កើង​ទ្រង់ នឹង​មិន​ដែល​ចប់​ឡើយ។-Julie Ackerman Link

ភ្នែកទិព្វ

នៅ​ក្នុង​ការ​ជួប​ជុំ​គ្រួសារ ក្នុង​ចំណោម​ក្មួយ​ប្រុស​​ទាំង​ឡាយ​របស់​​ខ្ញុំ ក្មួយ​ប្រុស​ម្នាក់​បាន​​នាំ​​យក​សៀវ ភៅ​​រូប​ភាព​​ភ្នែក​ទិព្វ​មួយក្បាល មក​ចែក​គ្នាមើ​ល។ រូបភាព​ភ្នែក​ទិព្វ គឺ​ហាក់​ដូច​ជា​រូប​ភាព​ដែល​មាន​ពី​សណ្ឋាន(2D) ប៉ុន្តែ ពេល​ដែល​យើង​មើល​រូប​នោះ តាម​របៀប​ណាមួ​យ នោះ​រូប​ភាព​ដែល​នៅ​ក្នុង​ក្រដាស​រៀប​ស្មើ ហាក់​ដូចជា​មាន​បី​សណ្ឋាន​វិញ(3D)។

យើង​បាន​ដាក់​វេណ​គ្នា ដើម្បី​ព្យាយា​មហ្វឹក​ហាត់​ភ្នែក​របស់​យើង ឲ្យ​មើល​ឃើញ​រូប​ភាព​៣​សណ្ឋាន​លេច​ឡើង។ សមាជិក​ម្នាក់​នៃ​គ្រួសារ​យើង​មាន​ការ​លំបាក នៅ​ក្នុង​ការ​មើល​ឲ្យ​ឃើញ​រូប​ភាព​៣​សណ្ឋាន​នោះ។ មាន​ពេល​ជា​ច្រើន​ដង ពេល​គាត់​បើក​សៀវភៅ​នោះ ខ្ញុំ​បាន​កត់​សំគាល់ ដោយ​ក្រឡេច​មើល​រូប​ភាពនោះ ពី​ចម្ងាយ និង​ពី​ទិសដៅ​ផ្សេង​គ្នា។ ប៉ុន្តែ ទោះ​បី​ជា​គាត់​មិន​អាច​មើល​ឃើញ​រូប​ភាព​បង្កប់​នោះក៏​ដោយ ក៏​គាត់​នៅ​តែ​ជឿថា​ រូប​ភា​ព​បង្កប់​នោះគឺ​មាន​នៅ​ក្នុង​នោះមែន ព្រោះ​អ្នក​ដទៃ​បាន​ឃើញ​វា។

ការ​តស៊ូរប​ស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំគិត​ដល់ សារ​សំខាន់​នៃ​ការ​មាន​ភាព​ឧស្សាហ៍​ព្រម​គ្នា នៅ​ក្នុង​កិច្ចការ​ខាង​ជំនឿ។ គ្រោះ​ថ្នាក់​នៃ​អ្នក​ដែ​ល​មាន​ការ​សង្ស័យ កើត​​មា​​ន​នៅ​ពេល​ពួក​គេ​ឈប់​ស្វែង​រក​ព្រះ ដោយ​សារ​ពួក​គេ​ជឿ​ថា គេ​មិន​អាច​រក​ទ្រង់​ឃើញ។​ លោក​ម៉ូសេបា​ន​ព្រមាន​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ពួក​អ្នក​ជំនាន់​ក្រោយ​នឹង​រង្វេង​ចេញ​ពី​ព្រះ​ជាមិន​ខាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​បាន​សន្យា​ថា អ្នក​ដែល​ស្វែង​រក​ព្រះ អស់​ពី​ចិត្ត និង​វិញ្ញាណ នឹង​ស្វែង​រក​ទ្រង់​ឃើញ(ចោទិយកថា ៤:២៩)។ ព្រះ​គម្ពីរ​ហេព្រើ​បាន​បញ្ជាក់​ថា ព្រះ​ទ្រង់​នឹ​ងប្រទាន​រង្វាន់​ដល់​អ្នក​ដែល​ខំស្វែង​រក​ទ្រង់(១១:៦)។

បើ​អ្នក​មាន​ការ​ពិបាក​នៅក្នុ​ងការ​ជឿ​ព្រះ ចូរ​ចង​ចាំ​ថា : ព្រះពិត​ជា​មាន​មែន ទោះ​បី​ជា​អ្នក​មើល​ទ្រង់​មិន​ឃើញ​ក៏​ដោយ។ ទ្រង់​បាន​សន្យា​ថា​ អ្នក​ដែល​ស្វែង​រក​ទ្រង់ នឹង​បាន​រក​ទ្រង់​ឃើញ​ជា​មិន​ខាន។-Julie Ackerman Link

ការទាក់ទាញមនុស្សវង្វេង

ជា​ញឹក​ញាប់ មិត្ត​ភ័ក្រ​របស់​ខ្ញុំ គឺ​អានណា(Anna) ត្រូវអ្ន​ក​ដំណើរ​នៅ​តាម​ផ្លូវ​បង្អាក់​ដំណើរ ដើម្បី​សុំ​ឲ្យ​គាត់​ជួយ​បង្ហាញ​ផ្លូវ។ ការ​នេះ​បាន​កើត​ឡើង​ចំពោះ​នាង សូម្បី​តែ​នៅ​ក្នុង​ប្រទេស​ដែល​នាង​បាន​ទៅ ក្នុង​នាម​ជា​ជន​បរទេស​ម្នាក់​ក៏​ដោយ។ នាង​ក៏បា​នឆ្ងល់ ថា​​ការ​នេះ​បាន​កើត​ឡើង ដោយ​សារ​នាង​មាន​ទឹក​មុខ​ស្មោះ​ត្រង់ និង​គួរ​ឲ្យ​ទុក​ចិត្ត​ ឬ​យ៉ាង​ណា។ ខ្ញុំ​ក៏​ឲ្យ​យោបល​នាង​ថា ការ​នេះ​ប្រហែល​ម​ក​ពី​គេ​យល់ថា​ នាង​កំពុង​ដឹង​ច្បាស់​ថាខ្លួន​ឯង​កំពុង​ទៅ​ណា​។ មិត្ត​ភ័ក្រ​របស់យើងម្នាក់ទៀត បាន​ប្រាប់​យើង​ថា នាង​ប្រហែល​ជា​ចេះ​ទាក់​ទាញ​អ្នក​វង្វេង​ផ្លូវហើយ។

តាម​ន័យ​ខាង​វិញ្ញាណ មូល​ហេតុ​ទាំង​ប៉ុន្មាន​ខាង​លើ ក៏​គួរ​តែ​មាន​នៅ​ក្នុង​ជីវិត​ខាងវិ​ញ្ញាណ​របស់​រាស្រ្ត​របស់​ព្រះ​ផង​ដែរ។ ព្រោះ​ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ យើង​មាន​គោល​បំណង និង​ទិស​ដៅ​ច្បាស់​លាស់ ពោល​គឺ​យើង​ដឹង​ថា យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​ណា ហើយ​​ទៅ​ឲ្យ​ដល់​គោល​ដៅ​នោះ​ ដោយ​របៀប​ណា។ ការ​នេះ​នាំ​ឲ្យ​យើ​ងមាន​ទំនុក​ចិត្ត នៅ​ក្នុង​ការ​ទៅ​បំពេញ​​ការ​ត្រាស​ហៅ​របស់​ព្រះ​ក្នុង​ជីវិត​របស់​យើង។ ពេល​ដែល​គេ​​ដឹង​ច្បាស់​ថា យើង​មាន​ទំនុក​ចិត្ត​បែប​នេះ មនុស្ស​បាត់​បង់​នឹង​​មក​​សុំ​​ឲ្យ​យើង​បង្ហាញ​ផ្លូវ​ពួក​គេ។

ព្រះ​ទ្រង់​តែង​តែ​មាន​វត្ត​មាន​ជា​និច្ច នៅ​លើ​ផែន​ដី​នេះ ដើម្បី​ឲ្យ​មនុស្ស​អាច​រក​ទ្រង់​ឃើញ។ ប្រជា​ជាតិ​អ៊ីស្រាអែល គឺ​ជា​ពន្លឺ​ទី​មួយ ដែល​ទ្រង់​បាន​ប្រទាន​ដល់​លោកិយ​(អេសាយ ៤២:៦)។ បន្ទាប់​មក ស្តេច​សាឡូ​ម៉ូន​ក៏​បាន​អធិស្ឋាន​សូម​ឲ្យ​ព្រះ​នាម​ដ៏​អស្ចារ្យ​រប​ស់​ព្រះ ទាក់​​ទាញ​មនុស្ស​ឲ្យ​ចូល​មក​រក​ទ្រង់​(១ពង្សាវតាក្សត្រ ៨:៤១-៤៣)។ ជន​ជាតិ​យូដា​មាន​ពន្លឺ​ភ្លឺ​បំផុត នៅ​ក្នុង​ព្រះ​យេស៊ូវ ដែល​ជា​“ពន្លឺ​នៃ​លោកិយ”(យ៉ូហាន ៩:៥)។ ហើយ​ឥឡូវ​នេះ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ត្រូវ​ធ្វើ​ជា​ពន្លឺ​នៃ​លោកិយ​ផង​ដែ​រ​(ម៉ាថាយ ៥:១៤)។ ដូច​នេះ​ យើង​មាន​ការ​ទទួ​ល​ខុស​ត្រូវ នៅ​ក្នុង​ការ​បង្ហាញ​ផ្លូវ​ដល់​មនុស្ស ដើម្បី​ឲ្យ​ពួក​គេ​បាន​ផ្សះ​ផ្សា​នឹង​ព្រះ(២កូរិនថូស ៥:១៨)។-Julie Ackerman Link

រំភើប

ពាក្យ​ស្លោក​ដែល​ពេញ​និយម​មួយ​និយាយ​ថា “ជិវិត​មិន​ត្រូវ​បាន​គេ​វាស់​ស្ទង់​ ដោយចំនួន​នៃ​ចលនា​ដង្ហើម​ដែល​យើង​ដក​នោះឡើ​យ ប៉ុន្តែ​ វា​ត្រូវ​បាន​គេ​វាស់​ដោយ​ឱកាស​ដែល​ធ្វើ​ឱ្យ​ចិត្ត​របស់​យើង​រំភើប​រី​ក​រា​យ​ទៅ​វិញ”។ ខ្ញុំ​ឃើញ​ឃ្លា​នេះ​នៅ​គ្រប់​ទី​កន្លែង និង​នៅ​លើ​អាវយឺ​ត​ដែល​ជាចំ​ណែក​មួយនៃ​សិ​ល្បះ។ វា​គឺ​ជា​ឃ្លាដែ​លស្រួ​ល​ចាំ ប៉ុន្តែ​ ខ្ញុំគិត​ថា វា​គឺ​ជា​ឃ្លាដែ​លនាំ​ឱ្យ​យល់​ខុស ។

ប្រសិន​បើ​យើង​វាស់​ស្ទង់​មើល​ជីវិត​ដោយ​ឱកាស រំភើប​រី​​ករា​យ នោះ​យើង​ប្រាកដជា​មិ​នយ​ល់ពី​ឱ​កាស​សាមញ្ញ​ៗ ឡើយ។ រីឯ​ការ​ហូប​ចុ​ក គេង ហើយ​និង​ការ​ដក​ដង្ហើម​ចេញ​ចូល ទាំង​នេះ​ហាក់​ដូច​ជា​រឿង​ដែល​សាមញ្ញ​ៗ ដែល​យើង​កំពុង​តែ​នៅ​ជា​មួយ​រាល់​តែ​ថ្ងៃ ហើយ​វា​ជារឿ​ង​ធម្មតា​មិន​ចាំបាច់​គិ​ត​ច្រើន​ឡើយ។ ទោះ​បី​យ៉ាង​នេះ​ក្តី ពួក​វា​ក៏​មិន​មែន​ជារឿ​ង​ដែល​សាមញ្ញ​ពេក​ដែរ។ គ្រប់​ម៉ាត់ គ្រប់​ពេល ដែល​ដក​ដង្ហើម​គឺ​ជាភា​ព​មហា​អស្ចារ្យ។ តាម​ការ​ពិត​ទៅការ​មាន​ដង្ហើមគឺ​ជា​អ​ព្ភូតហេតុ​ដ៏​អស្ចារ្យ​ច្រើន​ដង​​ជាង​អ្វី​មួយ ​ដែ​ល​ធ្វើឱ្យ​ចិ​ត្ត​របស់​យើង​សប្បាយ​ភ្លើត​ភ្លើន។ ស្តេច​សាឡូម៉ូន ​ប្រហែ​ល​ជាគា​ត់​មា​នឱ​កាស​សប្បាយ​ភ្លើត​ភ្លើន​ច្រើន​ជាង​អ្នក​ណាៗ​ទាំ​ង​អស់។ លោក​បាន​និយាយ​ថា “ខ្ញុំ​មិន​បាន​ហាម​ឃាត់​ចិត្ត​មិ​នឱ្យ​មាន​សេចក្តី​អំណរ​ណាមួ​យ​ទេ”(សាស្តា​ 2:1-11)។ ទោះយ៉ា​ង​នេះ​ក្តី លោក​បាន​និយាយ​ចំអក​ឡក​ឡើយ​ពី​រឿង​នេះថា​ “ដ្បិត​ការ​ទាំ​ង​អស់​នេះ​ សុទ្ឋ​តែឥ​ត​ប្រយោជន៍ ហើយ​ជា​អសារ​ឥត​ការ​​ទទេ” (ខ17)។

មួយ​ជី​វិត​របស់​ស្តេច​សាឡូម៉ូន​បាន​រំលឹក​យើង​រាល់​គ្នាថា​ រឿង​ដែល​សំខាន់ នោះ ​ត្រូវ​ស្វែង​រក​អំណរ​នៅក្នុ​ងកិ​ច្ចការ​សាមញ្ញ​ៗ ដែល​យើង​ធ្វើ ដ្បិត​វា​គឺជា​រឿ​ងដ៏​អ​ស្ចារ្យ​ពិត​ប្រាកដ។ ​កិច្ចការ​ដែល​ធំ​ជាង នោះ​មិន​ប្រាកដថា​ល្អជា​ងទេ​។ ហើយកា​រ​ដែល​ច្រើន​ជាង នោះ​ក៏​មិន​ប្រាកដ​ថាជា​កា​រធ្វើ​ឱ្យ​ប្រសើ​រ​ឡើង​នោះដែ​រ។ រីឯ​ការដែ​ល​រវ​ល់ច្រើ​ន​ជាង នោះក៏​មិ​នបា​នធ្វើ​​ឱ្យ​យើង​កាន់​តែ​សំខាន់​ឡើង​នោះ​ទេ។ ជំនួស​ឱ្យ​ការ​ស្វែង​រក​នូវ​អត្ថន័​យ​នៃ​ឱកាស​សប្បាយ​ភ្លើត​ភ្លើន នោះ​យើង​រាល់​គ្នា គួរ​តែ​ស្វែង​យល់​ពី​អត្ថន័​យ ចលនា​ដង្ហើម ដែល​យើង​រាល់​គ្នាដ​ក ហើយ​ធ្វើ​យ៉ាង​ណាឱ្យ​វា​មា​នន័​យ​ពេញ​លេញ។_ Julie Ackerman…

មេត្រីភាព

ក្នុង​សម័​យកា​ល​អាដាំ និង​នាង​អេវ៉ា មេត្រី​ភាព​បាន​បាត់​បង​ទៅ។ ខណៈ​ពេល​ដែល ពួក​គេ​បាន​ស៊ី​ផ្លែ​ឈើដឹ​ង​ខុស​ត្រូវ ហើយ​បាន​ដឹង​ភាព​អាក្រាត​របស់​ពួក​គេ ហើយ​ពួក​គេចា​ប់​ផ្តើម​បន្ទោស​គ្នា​ទៅ​វិញ​ទៅម​ក លោកុប្បត្តិ 3:12-13ទាំង​បាន​ចាប់​ផ្តើម ទាស់​ប្រឆាំង​ជា​មួយ​ផែន​ការ​មេត្រី​ភាព​របស់​ព្រះ​ជា​ម្ចាស់។ សេចក្តី​ទុក្ខ​ព្រួយ​កើ​ត មក​លើ​អស់​ទាំង​កូន​ចៅរ​បស់​ពួ​កគេ​ រួម​ទាំង​យើង​ទាំង​អស់​គ្នាផ​ង​ដែរ យើង​បាន​ដើរ​តា​មគំ​រូ​អាក្រ​ក់រ​បស់​ពួក​គេ។ យើង​ស្តីប​ន្ទោស​ឱ្យ​អ្នក​ដទៃ ដោយ​ព្រោះជ​ម្រើស​អាក្រក់​រប​ស់យើ​ង​ផ្ទាល់​ខ្លួន ហើយ​ក៏​កើត​មាន​កំហឹង នៅ​ពេល​គ្មាន​អ្នក​ណាម្នា​ក់​ព្រម​ទទួល​នូវ​ការ​ចោទ​ប្រកាន់​។ ការ​ស្តី​បន្ទោស​ឱ្យ​អ្នក​ដទៃ ដោយ​ព្រោះ​អភ​មង្គល​ធ្វើ​ឱ្យ​បាក់​បែក​ដ​ល់ក្រុ​ម​គ្រួសារ ពួក​ជំនុំ សហ​គមន៍ និង​ជាតិ​សាស​ន៍​ទាំង​មូ​ល។ យើង​មិន​អាច​បង្កើត​មេត្រី​ភាព​បាន​ឡើយ ពីព្រោះ​គ្មាន​គេ​នាំ​យើង​ចេញ​ពី​កន្លែង​ស្តី​បន្ទោស។

បុណ្យ​ណូអែល គឺ​ជា​រដូវ​កាល​មេត្រី​ភាព។ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ប្រាប់​ពី​ ​ព្រះ​ជា​ម្ចាស់​បាន​ណែ​នាំ​ព្រះអម្ចា​ស់​សន្តិភាព ឬ​ព្រះអ​ម្ចាស់​មេត្រីភាព(អេសាយ 9:6)។ ព្រះ​យេស៊ូវ​បាន​យាង​មក​ដើម្បី​ធ្វើ​ឱ្យអំ​ពើ​បាប និង​ការ​ស្តីប​ន្ទោស​បាក់​បែក​ទៅ ដោយ​តាំង​ស្ពាន​មេត្រី​សម្រាប់​មនុស្ស​យើ​ងជា​មួ​យ​ព្រះ​ជាម្ចា​ស់ “ដោយ​សារ​ព្រះ​លោហិត​នៃ​ឈើ​ឆ្កា​ង​ទ្រង់” កូល៉ុស1:20។ ជំនួស​ឱ្យ​កា​រស្តី​ប​ន្ទោសយើ​ង​រាល់​គ្នា ដោយសារ​បញ្ហា​ទាំ​ងអ​ស់​ដែល​យើង​បង្ក​ឡើង នោះ​ព្រះទ្រ​ង់បា​ន​ទទួ​លយ​ក​កា​រស្តី​បន្ទោស​ ដោយសារ​យើង​រា​ល់គ្នា​វិ​ញ។ ឥឡូវ​នេះ​ ព្រះ​ជា​ម្ចាស់កំពុងរើ​ស​អ្នក​ដែល​ដើរ​តាម​ទ្រង់ គឺ​ជា​អស់​អ្នក​ណាដែ​លបា​នទ​ទួលកា​រ​អត់​ទោស ហើយ​ចង់​ឱ្យ​អ្នក​ដទៃ​បានទទួល​ការ​អត់​ទោស ដូច​ជា​យើ​ង​ដែរ។

នៅ​ពេល​យើង​ទទួល​ការ​អត់​ទោស​ពី​ព្រះ​ជាម្ចា​ស់រួ​ច​ហើយ នោះ​យើង​បាត់​បង់​នូវ​ការ​ចង់​បាន​ការ​អត់​ទោស​ពី​អ្នក​ដទៃ​ទៀត​ហើយ។ នៅ​ពេល​ណាយើ​ង​រស់​នៅក្នុ​ងមេ​ត្រី​ភាព​ជា​មួយ​ព្រះជា​ម្ចាស់ នោះ​យើង​ចង់​បង្កើត​មេត្រីភា​ព​ជាមួ​យអ្ន​ក​ដទៃ​ដែរ។ យើង​អាច​ឱ្យ និង​ទទួល​អំណោយ​នៃ​មេត្រីភា​ព​នៅបុ​ណ្យណូ​អែ​លនេះ​។ _Julie Ackerman Link

ការមកដល់

ខ្ញុំជឿ​ថា គ្រប់​បទ​គម្ពីរ​ទាំង​អស់​ត្រូវ​បាន​បក​ស្រាយ​ពី​គ្នាទៅ​វិញ​ទៅម​ក ហើយ​ក៏​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​យ៉ា​ង​ជិត​ស្និត​ផង​ដែរ ។ ទោះ​ជា​យ៉ាង​ណាក៏​ដោ​យ ខ្ញុំ​ត្រូ​វ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញា​ក់​ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ខ្ញុំ​អាន​បទ​គម្ពីរ​ប្រចាំ​ខែ​វិច្ឆិកា ក្នុង​ពេត្រុស​ទី​១ ដែល​និយាយ​អំពី​រឿង​រ៉ាវ​បួន​យ៉ាង​នៃការ​មក​ដល់ ហើយ​ត្រូវ​នឹង​ពេល​ដែល​គ្រីស្ទ​បរិស័ទ​ត្រៀម​រៀប​ចំ​អប​អរ​សាទរ​នៃ​ការ​យាង​មក​របស់​ព្រះ​យេស៊ូវ នៅ​គ្រាដំ​បូង នោះ​បើ​តាម​ប្រតិ​ទិន​គ្រីស្ទាន ហើយ​ក៏​ជា​ពេល​ដែល​ពួក​គេ​ទន្ទឹង​ចាំផ្លូ​វ នៃ​ការ​យាង​ត្រឡប​មក​វិញ​របស់​ទ្រង់​ផង​ដែរ​។ ក្នុង​ពេល​មក​ដល់​នោះ​ យើង​នឹង​សម្តែង​ឃើញ​នូវ​សេចក្តី​សង្ឃឹម សន្តិ​ភាព អំណរ​អ និង​មេត្រី​ភាព ដែល​ការ​ទាំង​នេះ ព្រះ​ជា​ម្ចាស់​បាន​បញ្ផូន​មក​ជា​មួយ​នឹ​ង​ព្រះ​គ្រីស្ទ ។

សេចក្តី​សង្ឃឹមៈ យើង​រាល់​គ្នា​មាន​ម​រតក​​ដែល ​បាន​បំរុង​ទុក​សំរាប់​យើង​រាល់​គ្នា នោះយើ​ង​រាល់​គ្នាបាន​សេចក្តី ​សង្ឃឹម​ដ៏​រស់ ដោយ​សារ​ព្រះគ្រីស្ទ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ(១ពេត្រុស១:៣-៥)។

សន្តិ​ភាពៈ យើង​រាល់​គ្នា​ដែលចូ​លចិ​ត្ត​ចង់​ស្រឡាញ់ ​ជីវិត ហើយ​ចង់​ឃើញ​គ្រា​ដ៏ល្អ​ នោះត្រូ​​វ​ឱ្យយើ​ង​រាល់​គ្នា​បែរ​ចេញ​ពី​ការ​អាក្រក់ និង​ត្រូវ​ស្វែង​រក​សន្តិភា​ព ពីព្រោះ​ព្រះ​អម្ចាស់​តែង​ទត​មក​លើ​មនុស្ស​សុចរឹត ហើយ​ទ្រង់​ព្រះ​សន្តា​ប់ពាក្យ​ទូល​អង្វរ​របស់​ពួក​គេ (3:10-12)។

អំណរ​អៈ យើង​រាល់​គ្នា​មាន​សេចក្តី​អំណរ​ជាខ្លាំ​ង ទោះ​បើ​កើត​មាន​សេចក្តី​ល្បួង​ផ្សេងៗ​​យ៉ាង​ណាក៏​ដោ​យ ដ្បិត​អី​សេចក្តី​ជំនឿរ​បស់​យើង​ត្រូវ​បាន​ល្បង​ល​ប្រាកដ​មែន ។ ចុង​បំផុត​នៃសេ​ចក្តី​ជំនឿ​នេះ គឺ​ជា​សេចក្តី​សង្គ្រោះដ​ល់​ព្រលឹង(1:6-9)។

សេចក្តី​ស្រឡាញ់ៈ យើង​រាល់​គ្នាអា​ច​ស្រឡាញ់គ្នា​ទៅ​វិ​ញទៅ​ម​ក ដោយ​ចិត្ត​ដ៏​ស្អាត​ចុះ ដ្បិតអី​យើង​រាល់​គ្នាបា​នកើ​ត​ជា​ថ្មី ដោយ​ព្រះ​បន្ទូ​លដ៏​រ​ស់ហើ​យ​នៅជា​ប់​លាប់ (1:22-23)។

ដ្បិតអី​ព្រះ​គ្រី​ស្ទបា​ន​យាង​ម​ក​នៅគ្រា​ដំបូង នោះ​យើង​រា​ល់គ្នា​អាចរ​ស់នៅ​​ដោយ​សេចក្តី​ស​ង្ឃឹម សន្តិភា​ព អំណរ​អ និង​សេចក្តី​ស្រឡាញ់ រហូត​ដល់​ពេល​ព្រះ​ទ្រង់​យាង​មក​វិញ​ម្តង​ទៀត ។ __ Julie Ackerman…

ចានចេះច្រៀង

លោក ម៉ៃឃល ហ្ល៊ីន ជា​វិចិត្រ​ករ និង​ជា​អ្នក​វិទ្យ​សាស្ត្របា​នរ​ចនា​រូប​ចាន​ចេះ​ច្រៀង​ដាក់​បង្ហាញ​ក្នុង​ការ​ប្រកួត​សិល្បៈជា​លក្ខណៈ​អន្តរ​ជាតិមួ​យ​នៅរ​ដ្ឋ​មីស៊ីគេន សហ​រដ្ឋ​អាមេ​រិក។ ចាន​នេះ​មិន​ប្រើ​អគ្គិសនី​ទេ តែមា​នរ​បស់​មួយ​ជួយ​ផ្គត់​ផ្គង់​ភ្លើង​ដល់​វា​គឺ ​ការ​សហការ។

ខណៈ​ពេល​ខ្ញុំស​ង្កេត​មើល​មនុស្ស​ព្យាយាម​ធ្វើ​ចាន​ឲ្យចេះច្រៀង​នេះ​ ខ្ញុំ​មានការ​ភ្ញាក់ផ្អើ​ល​ខ្លាំង​ណាស់ ​ព្រោះគ្មា​នន​រណា​ម្នាក់​ចំណា​យពេ​លអា​នសេ​ចក្តី​ណែ​នាំ​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​គេគ្រា​ន់តែ​ច​ង់ស្តា​ប់ភ្លេង ហើយ​រក្សា​គំនិត​ល្អ​នេះ​ទុក​ក្នុ​ងចិត្ត​ប៉ុណ្ណោះ។ ពីរ​បី​នាទី​ក្រោយ​មក ​ពួក​គេដើ​រ​ចេ​ញទៅ​ដោ​យ​មិន​អស់​ចិត្ត​សោះ ថាតើ​មាន​អ្វី​មួយ​ធ្វើ​ឲ្យចា​ន​នេះចេះ​ច្រៀ​ង​បាន។

ខ្ញុំ​ឆ្ងល់​ណាស់ តើ​ខ្ញុំ​មាន​ការ​ធុញ​ទ្រាន់​នឹង​ជីវិត​ប៉ុន្មាន​ដង នៅ​ពេល​ដែល​ជីវិ​តខ្ញុំ​មិន​ដើរ​តាម​ការ​គិតទុ​ក​របស់​ខ្ញុំ? យើង​គិត​ថា យើង​ធ្វើ​ត្រូ​វ​ហើយ តែ​អ្វី​ៗ​មិន​ត្រូវ​ទាល់​តែសោះ​។ ផ្ទុយ​ទៅ​វិញ​យើង​មិន​ធ្វើតា​មផ្លូ​វ​របស់​ព្រះ​ជាម្ចាស់​ឡើយ គឺ​ធ្វើតា​ម​ចិត្ត​ខ្លួន​ឯង។

ចាន​ចេះច្រៀ​ង​នេះរំ​លឹក​ខ្ញុំឲ្យ​ដឹ​ងថា យើង​មិន​អាច​រំពឹ​ងថា​ជី​វិត​យើ​ងល្អ​ប្រ​សើរ​ឡើយ បើយើ​ង​មិន​ទទួល​យ​កកា​រណែនាំ​របស់​អ្នក​រច​នា​នោះ (ចោទិយកថា ៤:៤០)។ ការ​មិន​ស្តាប់​បង្គា​ប់ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​គ្នា និង​ឃ្លាត​ចាក​ឆ្ងាយ​ពី​ព្រះ​ជា​ម្ចាស់​ទៀត​ផង។ ដើម្បី​សម្រេច​តាម​ផែន​កា​រ​នៃសេ​ចក្តី​សង្រ្គោះ​របស់​ព្រះ​អង្គ​សម្រាប់​ពិភព​លោក​នេះ(ទំនុក​ដំកើង ៦៧:២) យើង​ត្រូវ​ធ្វើ​តាម​ការណែនាំ​អំពី​ជីវិត និង​ការងា​រដោ​យស​ន្តិ​ភាព​ជា​មួយ​គ្នា។ ពេល​ណា​ជីវិត​មិន​បាន​ប្រសើរ ប្រហែល​ជា​មក​ពី​យើង​មិន​ធ្វើ​តាម​ផែនការ​របស់​ព្រះអ​ង្គ ។-Julie Ackerman Link

ព្រះជាម្ចាស់សម្អាតដំណាក់ព្រះអង្គ

ព្រះ​ជា​ម្ចាស់​សម្អាត​ដំណាក់​ព្រះ​អង្គ​នៅ​រដូវ​ស្លឹក​ឈើជ្រុះស​ប្តាហ៍​នេះ។ ព្រះអ​ង្គបញ្ជាខ្យ​ល់​បក់​កាត់​តាម​ផ្ទះ​អ្នក​ជិត​ខាង​យើង ធ្វើ​ឲ្យដើ​ម​ឈើរ​ង្គើ និង​ញ័រដើម​ជ្រុះស្លឹ​ក​ងាប់។ ពេល​ខ្យល់​បក់​រួច​ហើយ ខ្ញុំ​ត្រូវ​តែ​បោស​សម្អា​ត​វាចេ​ញ។

នៅ​ក្នុង​ជីវិ​តខ្ញុំ​ផ្ទាល់ ជួន​កាលព្រះ​ជា​មា្ចស់​ធ្វើ​ការ​ស្រដៀង​គ្នា​នេះដែ​រ។ ព្រះអង្គ​បញ្ជូន ឬ​អនុញ្ញាត​ឲ្យ​ព្យុះ​ភ្លៀង​កើត​ឡើង​ដើម្បី​ជម្រុះ​ខ្នែង ឬ​ស្លឹក​ងាប់​ចេញ។ ខ្ញុំ​មិន​ចង់​ជម្រុះវា​ចេ​ញ​ទេ ព្រោះខ្ញុំ​គិ​ត​ថា ​វាមិ​ន​ទាស់​អី​ផង តែ​តាម​ពិត​ទៅ វាលែ​ង​បង្កើត​ផ​ល​ផ្លែទៀ​ត​ហើយ។ ជា​ទូទៅ​វា​ជា​រឿង​រ៉ាវ​មិ​នល្អ ដូច​ជា​ទម្លាប់​អាក្រក់ ធ្វើ​ឲ្យ​ខ្ញុំមា​ន​ចិត្ត​រឹង​រូស ​ដែល​ជា​ឧបសគ្គ​រាំង​ស្ទះកា​រ​រីក​ចម្រើន​ថ្មី​ៗ។

ព្យាការីយ៉ូណាសក្នុ​ង​គម្ពី​រស​ម្ពន្ធ​មេត្រី​ចាស់ ​រក​ឃើញ​ថា​អ្វីៗ​កើត​ឡើ​ងដោ​យសា​​រ​តែ​យើង​មិន​ព្រម​ជម្រុះ​ចរិត​រឹង​រូស​ចោល។ ដោយសារ​តែ​គាត់​ស្អប់អ្ន​ក​ក្រុង​នីនីវេ ​ជាង​ស្រឡាញ់ព្រះ​ជា​ម្ចាស់ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​អង្គ​ធ្វើឲ្យ​មា​នព្យុះ​បោកបក់ម​ក​លើទូ​កគា​ត់​ជិះ ហើយ​ត្រី​ធំ​លេប​គាត់​ចូល​ក្នុង​ពោះបី​ថ្ងៃ​​(យ៉ូណាស ១:៤,១៧)។ ទោះ​ជា​យ៉ាងនេះ​ក្តី ព្រះ​ជាម្ចា​ស់​បាន​ទុក​ជីវិ​ត​គាត់ ហើយ​ផ្តល់​ឱកាស​ឲ្យគា​ត់​ជាលើ​កទី​ពីរ​ទៅ​ប្រកាស​ដំណឹ​ងល្អ​នៅទីក្រុងនោះ​ (២:១០ ៣:១-៣)។

មែក​ណាមិ​ន​បង្កើត​ផល​ប្រៀប​បាននឹ​ង​អត្ត​ចរិតរឹងរូ​ស ដែល​ព្រះ​ជាម្ចា​ស់ច​ង់​ឲ្យខ្ញុំ​ជ​ម្រុះចោ​ល។ នៅ​ក្នុង​សំបុត្រ​លោក​ប៉ុល​សរសេរ​ទៅ​កាន់​ទីក្រុង​អេភេសូរ មាន​ដូច​ជា​សេចក្តីជូរ​ល្វីង ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ និង​គ្រប់ទាំង​សេចក្តី​អាក្រក់(៤:៣១)។ នៅ​ពេល​ព្រះ​ជាម្ចា​ស់អ​ង្រួន​ការ​ទាំង​នោះ យើង​ត្រូវ​ជម្រុះ​វា​ចោល​ទៅ។-Julie Ackerman Link

ចូររងចាំ...

នៅ កន្លែង​ដែល​ខ្ញុំរ​ស់​នៅ សរទរដូវ​ជារ​ដូវ​ដើរ​បរបាញ់​សត្វ​ព្រៃ។ ក្នុង​ពេល​ពីរ​បីសប្តាហ៍​ជារៀ​ង​រាល់​ឆ្នាំ រដ្ឋា​ភិបាល​ចេញ​អជ្ញា​ប័ណ្ណអោ​យប្រ​ជាជន​ដើរ​បរ​បាញ់ស​ត្វបា​នច្រើ​នប្រ​ភេទ។ អ្នក​បាញ់​សត្វ​ខ្លះស​ង់ជា​​ខ្ទម​ខ្ពស់​ផុត​ដី រង​ចាំ​បាញ់​សត្វ​ក្តាន់​ដើរ​ចូល​ក្នុង​អន្ទាក់។

ពេល​ខ្ញុំគិ​ត​ដល់​អ្នក​ប្រមាញ់ ដែល​ត្រូវ​រង​ចាំ​សត្វ​ក្ងាន​ដោយ​ចិត្ត​អត់​ធ្ម​ត់។ ហើយ​ខ្ញុំ​ក៏គិ​តថា​ បើយើ​ងរ​ង​ចាំ​ព្រះជា​ម្ចាស់​វិញ ពិត​ជា​ពិសេស​ណាស់។ យើង​តែង​តែ​យល់​ច្រឡំ​ពាក្យ រង់​ចាំ និង​ខ្ជះខ្ជា​យ។ បើយើ​ង​គិត​ដល់​អ្នក​ណាម្នា​ក់ យើង​តែង​តែគិ​ត​ថា យើងមិ​ន​បាន​ធ្វើ​អ្វីសោះ​ឲ្យ​បាន​សម្រេចតាម​បំណង នោះ​វា​ហាក់​បីដូ​ច​ជាខ្ជះ​ខ្ជាយ​ពេល​វេលា។

ការ​រង់​ចាំ​ផ្តល់​អត្ថ​ប្រយោជន៍​ជា​ច្រើ​ន​ដល់យើង​ ជា​ពិសេស​វា​បាន​បង្ហាញ​អំ​ពីជំ​នឿរ​បស់យើ​ង។ បើ​យើង​មាន​ជំនឿ​ខ្សោយ យើង​ត្រូវ​រង់​ចាំ។ ហើយ​បើអ្ន​​​កមាន​ជំនឿមាំ​មួន អ្នក​ប្រាកដ​ជា​អាច​រង​ចាំ​បាន​យូរ​ជាង​នេះ។

ពេល​យើង​អាន​ប្រវត្តិ​រឿង​ណូអែល​ក្នុង​គម្ពីរ លូកា ២ យើងបា​នរៀ​​ន​ពី​មនុ​ស្សពី​រនា​ក់ប​ង្ហាញ​ជំនឿ​ពួ​ក​គេ​ដោយ​ការ​ពេញ​ចិត្ត​រង​ចាំ។ លោកស៊ី​មា​ន និង​អាណា​បាន​រង​ចាំ​ពេល​យ៉ាង​យូរ តែ​ពួក​គេ​មិន​បាន​ខ្ជះខ្ជា​យពេ​ល​វេលា​ទេ គឺ​ព្រះ​ជាម្ចាស់​បាន​ដាក់​ពួ​ក​គេនៅ​កន្លែង​មួយ ដែល​ពួក​គេ​អាច​ធ្វើ​បន្ទាល់​អំ​ពីកា​រ​យាងម​ក​របស់​ព្រះ​មេស្ស៊ី(ខ.២២-៣៨)។ បើអ្ន​កអធិ​ស្ឋាន ហើយ​មិន​ឃើញ​ព្រះ​ជា​ម្ចាស់​ឆ្លើយ​តប​ភ្លាម​ៗ កុំ​អាល​បោះ​បង់​ចោល​ជំនឿឡើ​យ។-Julie Ackerman Link

សមនឹងទទួល ដោយយុត្តិធម៌

អតីតៈ​សហការី ផ្នែក​​បោះ​ពុម្ភ​​ម្នាក់​​បាន​​រស់​​នៅ ដោយ​ការ​ភ័យ​​ខ្លាច​គេ​បណ្តេញ​ចេញ​ពី​ការងារ អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ ។​ គេមិន​​ដឹង​ថា​ហេ​តុអ្វី បានជា​​ប្រធាន​​ផ្នែក​ថ្មី​របស់​គាត់ បាន​ធ្វើ​ការ​វាយ​តម្លៃ​អ​វិជ្ជមាន​ជា​ច្រើន នៅ​ក្នុង​ឯក​សារ​គាត់​ទេ ។​ ថ្ងៃ​មួយ មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់​នេះ បាន​យល់​ថា គេ​មុខ​ជា​ដេញ​គាត់​ចោល​ជា​មិន​ខាន​​ទេ តែ​ផ្ទុយ​ទៅ​វិញ អ្នក​ដែល​​​ត្រូវបាន​គេ​​បណ្តេញ​​ចេញ​នោះ គឺ​ជា​ប្រធាន​ផ្នែក​ថ្មី​របស់​គាត់​ទៅ​វិញ​ទេ ។​

មាន​ជន​ជាតិ​យូដា​ម្នាក់ឈ្មោះ​ម៉ាដេកាយ បាន​ជួប​ប្រទះ​នឹង​ស្ថានភាព​ដូចនេះ​ផង​ដែរ ក្នុង​សម័យ​ដែល​ប្រជាជន​អ៊ីស្រា-អែល បាន​ជាប់​ជា​ឈ្លើយ នៅ​ចក្រភព​បាប៊ីឡូន។​ ហាម៉ាន ដែល​មន្ត្រី​ធំ​ជាង​គេ របស់​ស្តេចអ័ហា​ស៊ូរុស ចង់​ឲ្យ​មន្ត្រី​ទាំង​អស់​លុត​ជង្គុង​​គោរ​ព​ខ្លួន ប៉ុន្តែ ​លោក​ម៉ាដេកាយ​ព្រម​ឱន​ខ្លួន​ចុះ​គោរព​ចំពោះព្រះ​តែ​ប៉ុណ្ណោះ(នាងអេសធើរ ៣:១-២)។ ការ​នេះបា​នធ្វើ​ឲ្យ​ហាមាន​ខឹង​សម្បាយ៉ាងខ្លាំង ហើយ​ក៏​បាន​រៀប​គម្រោង​កំចាត់​លោក​ម៉ាកាយ ព្រម​ទាំង​ជនជាតិ​យូដាទាំ​ងអស់​ ដែល​រស់​នៅ​ក្នុង​ចក្រ​ភព​ពើរស៊ី(ខ.៥-៦)។​ ហាមាន​ក៏​បាន​បញ្ចុះ​បញ្ចូល​ស្តេច​អ័ហា​ស៊ូ​រ៉ុស ឲ្យ​ចេញ​ព្រះរា​ជក្រឹត្យ ដើម្បី​ប្រហារ​ជីវិត​ជនជា​តិ​យូដា​ទាំង​អស់ ហើយ​បាន​ឲ្យ​គេ​ចាប់​ផ្តើម​ដំឡើង​​ឈើ​ សម្រាប់​ព្យួរក​លោក​ម៉ាដេកាយទៀត​(៥:១៤)។ ទោះជា​យ៉ាង​ណា​ក៏ដោយ ផ្ទុយ​ទៅ​វិញ ហាម៉ាន​ត្រូ​វគេ​ព្យួ​រក​​​នៅ​លើ​ឈើ ដែល​គាត់​បាន​ឲ្យ​គេ​ដំឡើង​សម្រាប់​ប្រហារ​ជីវិ​តលោក​ម៉ាដេកាយ ហើយ​ប្រជាជន​យូដា​ក៏​បាន​រួច​ជីវិត(៧:៩-១០; ៨)។

នៅ​ក្នុង​អក្សរ​សាស្រ្ត គេហៅ​រឿង​នេះ​ថា សេចក្តី​យុត្តិធម៌​ដែល​សក្តិសម​នឹង​ទទួល ។ មនុស្ស​យើង​ម្នាក់​ៗ មិន​សុទ្ធ​តែ​ទទួល​បាន​នូវ​យុត្តិធម៌​ដូចនេះ​ឡើយ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​សន្យា​ថា ព្រះ​ទ្រង់​នឹង​សង​សឹក​ឲ្យ​អ្នក​ដែល​ទទួល​រង​ភាព​អាយុត្តិធម៌ នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន (រ៉ូម ១២:១៩)។ ទន្ទឹម​នឹង​ពេល​ដែ​ល​យើង​កំពុង​ទន្ទឹម​រ​ង់ចាំ​ថ្ងៃ​នោះ យើង​ត្រូ​វធ្វើ​អ្វី​ដែល​យើង​​អាច​ធ្វើ​បាន ដើម្បី​នាំ​ឲ្យ​មាន​ភាព​យុត្តិធម៌…