ព្រះអង្គប្រទាន ដោយរបៀបណា?
ពេលខ្ញុំមើលទៅខាងក្រៅបង្អួចការិយាល័យ ខ្ញុំឃើញសត្វកំប្រុក កំពុងតែប្រញាប់ប្រមូលផ្លែសែនរបស់ពួកវា ទៅកប់ទុកក្នុងកន្លែងសុវត្ថិភាព ដែលពួកវាអាចចេញចូលបាន ឲ្យបានមុនពេលរដូវរងាមកដល់។ កាយវិការរហ័សរហួន និងបញ្ចេញសម្លេងចេចៗរបស់ពួកវា បានធ្វើខ្ញុំមានការកម្សាន្តសប្បាយ។ ពេលដែលសត្វក្តាន់មួយហ្វូងនាំគ្នាចូលមកស៊ីស្មៅនៅក្រោយផ្ទះខ្ញុំ ពួកវាមិនបានបញ្ចេញសម្លេងអ្វីឡើយ តែសត្វកំប្រុកតែមួយក្បាល បានធ្វើឲ្យមានសម្លេងដូចសង្រ្គាមឈ្លានពានអញ្ចឹង។ សត្វទាំងពីរប្រភេទនេះ មានលក្ខណៈខុសគ្នាមួយទៀត។ សត្វក្តាន់មិនត្រៀមចំណីសម្រាប់រដូវរងាទេ។ ពេលណាមានព្រឹលធ្លាក់ចុះមក ពួកវាស៊ីអ្វីក៏ដោយ ឲ្យតែពួកវាអាចរកបាន នៅតាមផ្លូវរបស់វា(ដែលរួមទាំងគុម្ពផ្កាដែលដុះក្នុងទីធ្លាផ្ទះខ្ញុំផងដែរ)។ តែបើឲ្យសត្វកំប្រុកធ្វើដូចនេះដែរ នោះពួកគេមុខជាដាច់ពោះស្លាប់ មិនខានទេ ព្រោះពួកវានឹងមិនអាចរកឃើញអាហារ ដែលពួកវាអាចស៊ីបាន ក្នុងរដូវរងាឡើយ។
សត្វក្តាន់ និងសត្វកំប្រុកដំណាងឲ្យរបៀបដែលព្រះមើលថែរយើងរាល់គ្នា។ ព្រះអង្គប្រទានលទ្ធភាពឲ្យយើងអាចធ្វើការ និងមានការសន្សំសម្រាប់ពេលអនាគត ហើយព្រះអង្គបំពេញសេចក្តីត្រូវការយើង ពេលដែលធនធានមានការខ្វះខាត។ គឺដូចដែលព្រះគម្ពីរនៃប្រាជ្ញាបានបង្រៀនយើងថា ព្រះប្រទានឲ្យយើងមានភោគផលច្រើន ដើម្បីឲ្យយើងអាចត្រៀមខ្លួន សម្រាប់ពេលដែលខ្វះខាត(សុភាសិត ១២:១១)។ គឺដូចដែលបទគម្ពីរទំនុកដំកើង ជំពូក២៣ បានចែងថា ព្រះអម្ចាស់ដឹកនាំយើង កាត់តាមកន្លែងគ្រោះថ្នាក់ ទៅរកវាលស្មៅខៀវខ្ចី។ ហើយព្រះអង្គផ្គត់ផ្គង់យើង តាមរបៀបមួយទៀត គឺដោយបង្រៀនអ្នកដែលមានទ្រព្យច្រើន ឲ្យចេះចែកដល់អ្នកដែលខ្វះខាត(ចោទិយកថា ២៤:១៩)។
សរុបមក ទាក់ទងនឹងការផ្គត់ផ្គង់របស់ព្រះ ព្រះគម្ពីរបានបង្រៀនដូចនេះថា ចូរធ្វើការ ពេលដែលយើងអាចធ្វើការ ចូរសន្សំពេលយើងអាចសន្សំ ចូរចែកដល់អ្នកដទៃ ពេលដែលយើងអាចចែករំលែកឲ្យគេ ហើយចូរទុកចិត្តថា ព្រះនឹងបំពេញសេចក្តីត្រូវការរបស់យើង។—Julie Ackerman Link
ធ្វើកាន់តែច្រើនសន្ធឹក
អស់រយៈពេលបួនប្រាំឆ្នាំមកហើយ ដែលខ្ញុំ និងក្មួយស្រីរបស់ខ្ញុំ មានការសន្ទនាផ្សេងៗ ម្តងម្កាលអំពីស្ថានភាពក្នុងគ្រួសារយើង។ មានពេលមួយនាងបានប្រាប់ខ្ញុំថា “អ្នកមីង ជូលី(Julie) រឿងនោះនឹងមិនអាចកើតឡើងបានឡើយ។ អ្នកមីងគួរតែឈប់គិតពីរឿងនោះទៀតទៅ”។ ខ្ញុំក៏តបនាងវិញថា “តែ វាមិនមែនជារឿងដែលមិនអាចកើតឡើងនោះទេ”។ មានពេលខ្លះ ពេលដែលយើងមានការសន្ទនាដូចនេះ ខ្ញុំគ្រាន់តែនិយាយប្រាប់នាងថា “មីងដឹងថា វាអាចកើតឡើងបាន ដោយសារមីងបានស្តាប់រឿងជាច្រើន ដែលនិយាយអំពីការដែលព្រះអាចធ្វើឲ្យរឿងដែលមិនអាចទៅរួច ក្លាយជារឿងដែលអាចកើតឡើងបាន”។ តែទន្ទឹមនឹងនោះ ខ្ញុំបានប្រាប់ខ្លួនឯងថា “តែ រឿងនោះបានកើតឡើង តែនៅក្នុងគ្រួសាររបស់អ្នកដទៃ គឺមិនដែលឃើញកើតមានក្នុងគ្រួសារយើងទេ”។
ថ្មីៗនេះ គ្រូគង្វាលរបស់ខ្ញុំ បានយកបទគម្ពីរអេភេសូរមកអធិប្បាយព្រះបន្ទូល។ នៅចុងបញ្ចប់នៃកម្មវិធីថ្វាយបង្គំព្រះក្នុងព្រះវិហាររបស់យើង យើងតែងតែសូត្របទគម្ពីរអេភេសូរ ៣:២០-២១ ដែលចែងថា “ឯព្រះដែលទ្រង់អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី តាមព្រះចេស្តា ដែលបណ្តាលក្នុងយើងរាល់គ្នា នោះសូមឲ្យទ្រង់បានសិរីល្អ នៅក្នុងពួកជំនុំ ដោយសារព្រះគ្រីស្ទយេស៊ូវ រហូតដល់គ្រប់ទាំងដំណមនុស្ស នៅអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។”
ឆ្នាំនេះ ជាឆ្នាំដែលព្រះអង្គបានសម្រេចព្រះទ័យ “ធ្វើការកាន់តែច្រើនហួសសន្ធឹក” ក្នុងគ្រួសាររបស់ខ្ញុំ។ ព្រះអង្គបានជំនួសការសោះអង្គើយ ដោយសេចក្តីស្រឡាញ់។ តើព្រះអង្គបានធ្វើការនេះ ដោយរបៀបណា? ខ្ញុំមិនអាចបរិយ៉ាយបានទេ។ តែខ្ញុំបានឃើញការនេះកើតឡើង ក្នុងគ្រួសារខ្ញុំមែន។ ហើយហេតុអ្វីខ្ញុំគួរតែមានការភ្ញាក់ផ្អើល? បើសាតាំងអាចធ្វើឲ្យសេចក្តីស្រឡាញ់ ប្រែក្លាយជាភាពសោះអង្គើយ នោះព្រះពិតជាអាចធ្វើឲ្យភាពសោះអង្គើយ…
ភ្លើង និងភ្លៀង
នៅពេលភ្លើងឆេះព្រៃ បានឆាបឆេះយ៉ាងសន្ធោសន្ធៅកាត់តាមជ្រលងភ្នំដ៏ស្រស់ស្អាត នៅក្បែរតំបន់ខូឡូរ៉ាដូ ស្ព្រីងស៍ ក្នុងរដ្ឋខូឡូរ៉ាដូ វាបានបំផ្លាញជម្រកសត្វព្រៃគ្រប់ប្រភេទនៅទីនោះ និងបំផ្លាញផ្ទះសំបែងរាប់រយខ្នង។ ប្រជាជននៅប្រទេសអាមេរិក បានស្រែកអំពាវនាវរកព្រះ សូមឲ្យព្រះអង្គ ចាក់បង្អុរភ្លៀងចុះមក ដើម្បីពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះ ដើម្បីបញ្ចប់វិនាសកម្ម ព្រមទាំងជួយក្រុមពន្លត់អគ្គីភ័យ ឲ្យមានភាពធូរស្បើយ។ សេចក្ដីអធិស្ឋានរបស់អ្នកខ្លះមានល័ក្ខខណ្ឌដ៏គួរឲ្យចាប់អារម្មណ៍ ភ្ជាប់មកជាមួយផង។ ពួកគេបានទូលសូមព្រះអង្គ ឲ្យបង្ហាញសេចក្តីមេត្តា ដោយឲ្យមានភ្លៀងធ្លាក់ចុះមក តែកុំឲ្យមានផ្គររន្ទះឡើយ ព្រោះពួកគេភ័យខ្លាចថា រន្ទះអាចបណ្ដាលឲ្យមានភ្លើងឆេះច្រើនថែមទៀត។
ការនេះបានរំឭកខ្ញុំ អំពីការដែលយើងរស់ នៅក្នុងស្ថានភាពដ៏តានតឹង នៅចន្លោះការដែលអាចជួយសង្រ្គោះយើង និងការដែលអាចសម្លាប់យើង។ ឧទាហរណ៍ យើងប្រើភ្លើង ដើម្បីចម្អិនអាហារ និងកម្តៅខ្លួនឲ្យបានកក់ក្ដៅ ប៉ុន្តែ ភ្លើងក៏អាចធ្វើឲ្យមានគ្រោះថ្នាក់ផងដែរ។ ចំពោះទឹកវិញ យើងប្រើវា ដើម្បីរក្សារាងកាយយើងឲ្យមានជាតិទឹក ហើយវាជួយឲ្យភពផែនដីយើង មានភាពត្រជាក់ស្រួល ប៉ុន្តែ ទឹកអាចធ្វើឲ្យយើងលង់ស្លាប់។ និយាយរួម ទឹកនិងភ្លើង សុទ្ធតែអាចគំរាមកំហែងជីវិតយើង បើសិនយើងមានទឹកឬភ្លើង ច្រើនពេក ឬតិចពេក។
យើងឃើញមានគោលការណ៍ដូចគ្នានេះ ក្នុងជីវិតខាងឯព្រលឹងវិញ្ញាណផងដែរ។ ដើម្បីឲ្យមានការរីកចម្រើន អរិយធម៌ទាំងឡាយ ត្រូវការគុណធម៌ពីរយ៉ាង ដែលហាក់ដូចជាផ្ទុយគ្នា គឺសេចក្តីមេត្តា និងសេចក្តីយុត្តិធម៌(សាការី ៧:៩)។ ព្រះយេស៊ូវបានស្តីបន្ទោសឲ្យពួកផារិស៊ី ថាជាអ្នកតឹងរ៉ឹងខាងក្រឹត្យវិន័យ ប៉ុន្តែ…
ព្រះមានផែនការផ្សេង
ពេលមិត្តភក្ដិរបស់ខ្ញុំម្នាក់ ឈ្មោះលីនដា បានចម្រើនវ័យធំឡើង នាងមានផែនការចង់ក្លាយជាបេសកជនផ្នែកពេទ្យ។ នាងស្រឡាញ់ព្រះអម្ចាស់ ហើយចង់ធ្វើការជាវេជ្ជបណ្ឌិត ដើម្បីបម្រើព្រះអង្គ ដោយនាំដំណឹងល្អដល់អ្នកជម្ងឺ ក្នុងតំបន់ខ្លះនៃពិភពលោក ដែលប្រជាជនពិបាកស្វែងរកការព្យាបាលសុខភាព។ ប៉ុន្តែ ព្រះទ្រង់មានផែនការផ្សេងសម្រាប់នាង។ ក្រោយមក លីនដា ក៏បានក្លាយជាបេសកជនខាងផ្នែកពេទ្យ ប៉ុន្តែ មិនមែនតាមរបៀបដែលនាងបានរំពឹងទុកទេ។
ពេលនាងមានអាយុ១៤ឆ្នាំ នាងមានបញ្ហាសុខភាពរ៉ាំរ៉ៃ ដែលតម្រូវឲ្យនាងចូលមន្ទីរពេទ្យ សម្រាប់ការវះកាត់សំខាន់ៗបួនប្រាំដងក្នុងមួយឆ្នាំៗ។ នាងបានរួចជីវិត បន្ទាប់ពីមានជម្ងឺរលាកស្រោមខួរ ដែលបានធ្វើឲ្យនាងសន្លប់បាត់ស្មារតី រយៈពេល២សប្ដាហ៍ និងងងឹតភ្នែកអស់៦ខែ។ មានពេលមួយ គេបានធ្វើពិធីខួបកំណើតឲ្យនាងពីរដង នៅមន្ទីរពេទ្យ ដោយមិនបានទៅផ្ទះសោះក្នុងរវាងពីរឆ្នាំនោះ។ នាងបានមានបទពិសោធន៍ជាច្រើន នៅពេលគេមិនបានរំពឹងថានាងអាចនៅរស់ទេ។ តែលីនដាគឺជាមនុស្សដែលសកម្ម កត្តញូ ហើយក្លៀវក្លាបំផុត ដែលលោកអ្នកមិនធ្លាប់ជួប។ មានពេលមួយ នាងបានប្រាប់ខ្ញុំថា ទីកន្លែងធ្វើបេសកកម្មរបស់នាង គឺជាមន្ទីរពេទ្យ ដូចការដែលនាងបានរំពឹងទុក និងរៀបផែនការ។ តែនាងមិនបានបម្រើការជាវេជ្ជបណ្ឌិតទេ ផ្ទុយទៅវិញ នាងបានបម្រើព្រះ ដោយធ្វើជាអ្នកជំងឺម្នាក់វិញ។ ទោះបីជានាងមានជំងឺធ្ងន់ប៉ុណ្ណាក៏ដោយ ក៏ពន្លឺនៃព្រះអម្ចាស់ នៅតែចែងចាំងចេញពីនាងមកជានិច្ច។
លីនដា គឺជាឧទាហរណ៍ដ៏រស់ នៃសេចក្តីបង្រៀនរបស់លោកសាវ័កពេត្រុស។ ថ្វីដ្បិតនាងមានការរងទុក្ខ ក៏នាងនៅតែអរសប្បាយ ហើយសេចក្តីជំនឿដ៏ពិតរបស់នាង បាននាំមកនូវ “ការសរសើរ កិត្តិយស និងសិរីល្អ” ដល់ព្រះយេស៊ូវគ្រីស្ទ…
ចាំងបំភ្លឺស្បៃរាត្រី
នាពេលល្ងាចដ៏ស្រទន់មួយ ក្នុងរដូវស្លឹកឈើជ្រុះ នៅពេលផ្ទៃមេឃងងឹត ហើយព្រះច័ន្ទពេញវង់កំពុងបញ្ចេញរស្មី មនុស្សរាប់ពាន់នាក់ នៅឯទីក្រុងហ្គ្រែន រេភីត ដែលជាស្រុកកំណើតរបស់ខ្ញុំ បានប្រមូលផ្ដុំគ្នាតាមមាត់ទន្លេ ដើម្បីអុចគោមបង្ហោះ។ ពួកគេបានបង្ហោះគោមទៅលើមេឃងងឹត ហើយនាំគ្នាគយគន់ពន្លឺភ្លើងគោមហោះឡើង ទៅចូលរួមនឹងដួងច័ន្ទ នៅក្នុងការបញ្ចេញសម្រស់ ដែលបានធ្វើឲ្យផ្ទៃមេឃនាពេលរាត្រី ប្រែក្លាយទៅជាស្នាដៃសិល្បៈដែលបញ្ចេញពន្លឺភ្លឺផ្លេក។
ពេលខ្ញុំបានមើលរូបថតដែលបានផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៃព្រឹត្តិការណ៍យប់នោះ ខ្ញុំមានការសោកស្ដាយ ដែលពេលនោះខ្ញុំមិនបាននៅក្នុងក្រុង ដើម្បីទស្សនាព្រឹត្តិការណ៍នោះ ដោយផ្ទាល់ភ្នែក។ ប៉ុន្តែ ពីរបីថ្ងៃក្រោយមក ខ្ញុំក៏បានដឹងថា អ្វីដែលបានកើតឡើងនៅទីនោះ ប្រៀបបាននឹងនិមិត្តរូបនៃសន្និសិតមួយដែលខ្ញុំចូលរួម នៅឯទីក្រុងញូយ៉ក។ មានមនុស្សជាង ១ពាន់នាក់ មកពីទីក្រុងចំនួន១០០ នៅទូទាំងពិភពលោក បានមកជួបជុំគ្នានៅទីនោះ ដើម្បីរៀបចំផែនការបង្កើត “ស្នាដៃសិល្បៈមួយ” ស្ដីអំពីរបៀបបំភ្លឺទីងងឹតនៅឯទីក្រុងរបស់ពួកគេ តាមរយៈការដាំពួកជំនុំ និងការឈោងចាប់មនុស្សរាប់ពាន់នាក់ ដោយដំណឹងល្អនៃព្រះគ្រីស្ទ ដែលជាពន្លឺសម្រាប់លោកីយ៍។
ក្នុងគ្រាសញ្ញាចាស់ លោកហោរាដានីយ៉ែល បានកត់ត្រាអំពីសម័យមួយ ដែលពួកអ្នកដែលទាញនាំមនុស្សជាច្រើនឲ្យងាកមករកព្រះអម្ចាស់ នឹងបានភ្លឺដូចជាអស់ទាំងផ្កាយ នៅជាដរាបតទៅ(ដានីយ៉ែល ១២:៣)។ យើងសុទ្ធតែអាចចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ។ នៅពេលយើងបញ្ចេញពន្លឺនៃព្រះគ្រីស្ទ នៅក្នុងទីងងឹត ដែលយើងរស់នៅ និងធ្វើការ នោះព្រះអង្គនឹងបំភ្លឺពេលរាត្រី ដោយពន្លឺនៃអស់ទាំងផ្កាយដែលមិនចេះរលត់ឡើយ។—Julie Ackerman Link
រូបសម្បត្តិខាងក្រៅ
មានពេលមួយ ខ្ញុំនិងបងប្អូនជីដូនមួយរបស់ខ្ញុំ បាននាំគ្នាយករូបថតចាស់ៗ របស់ជីដូនជីតាយើងមកមើល។ យើងបាននិយាយកំប្លែងលេង អំពីរូបសម្បត្តិរបស់យើង ត្រង់ចំណុចដែលមានលក្ខណៈ កាត់ដូចជីដូនជីតាយើង។ យើងគ្រាន់តែកត់សម្គាល់ចំណុចអវិជ្ជមាន ដែលគួរឲ្យអស់សំណើច ដែលមានដូចជា ជើងខ្លីៗ ធ្មេញទល់ និងក្បាលឆកជាដើម។ យើងម្នាក់ៗងាយនឹងកត់សំគាល់ឃើញ ថា យើងកាត់ទៅរកបុព្វបុរសរបស់យើង ត្រង់ចំណុចដែលយើងមិនសូវចូលចិត្ត។ ក្រៅពីមានរូបសម្បត្តិដែលកាត់ទៅរកពួកគាត់ យើងក៏មានបុគ្គលិកលក្ខណៈ ដែលកាត់ទៅរកពួកគាត់ផងដែរ ដែលមានចំណុចខ្លះល្អ ហើយក៏មានចំណុចមិនសូវល្អផងដែរ។ ប៉ុន្តែ យើងមិនសូវយកចិត្តទុកដាក់ ចំពោះចំណុចទាំងនោះ ជានិច្ចឡើយ។
ខ្ញុំបានសង្កេតឃើញថា មានមនុស្សជាច្រើនបានព្យាយាមប្រើវិធីសាស្រ្តគ្រប់ប្រភេទ ដើម្បីជម្នះចំណុចខ្វះខាតផ្នែករូបកាយរបស់ខ្លួន ដោយការហាត់ប្រាណជាទៀងទាត់ ការសម្រកទម្ងន់ ការតុបតែងមុខ ការលាបថ្នំាសក់ និងការវះកាត់កែសម្ផស្សជាដើម។ ពួកគេមិនបានខំប្រឹងជម្នះចរិយ៉ាសម្បត្តិដែលមិនល្អទេ ផ្ទុយទៅវិញ ពួកគេច្រើនតែប្រើរូបសម្បត្តិមិនល្អជាលេស ដើម្បីបញ្ចេញអាកប្បកិរិយ៉ាអាក្រក់ដល់អ្នកដទៃ។ ខ្ញុំជឿថា មូលហេតុដែលគេធ្វើដូចនេះ ប្រហែលមកពីការកែប្រែរូបសម្បត្តិ មានភាពងាយស្រួលជាងការកែប្រែអត្តចរិកហើយ។ ប៉ុន្តែ បើយើងងាកមកចំណាយពេល និងកម្លាំង ដើម្បីអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់យើងវិញ តើយើងនឹងបានផលចំណេញខ្លាំងប៉ុណ្ណា?
ក្នុងនាមជាកូនរបស់ព្រះ សមត្ថភាពនិងចរិយ៉ាសម្បត្តិរបស់យើង មិនមែនអាស្រ័យទៅលើរូបសម្បត្តិ ដែលកាត់ទៅរកជីដូនជីតារបស់យើងនោះឡើយ។ យើងអាចថ្វាយចំណុចខ្វះខាតផ្នែករូបកាយយើងដល់ព្រះអង្គ ហើយអនុញ្ញាតឲ្យព្រះអង្គកែច្នៃយើង ឲ្យក្លាយជាមនុស្សថ្មី ដែលបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់អ្នកដទៃ។ អំណាចនៃព្រះវិញ្ញាណរបស់ព្រះ និងព្រះរាជបុត្រាព្រះអង្គកំពុងធ្វើការក្នុងជីវិតយើង ដើម្បីឲ្យយើងផ្លាស់ប្រែឲ្យមានចរិយ៉ាសម្បត្តិដូចព្រះអង្គ(២កូរិនថូស…
រូបភាពតាមបង្អូចកញ្ចក់
ក្នុងអំឡុងពេលវិស្សមកាល ក្នុងរដ្ឋអាឡាស្កា ខ្ញុំបានទស្សនាទេសភាពដ៏ស្រស់ត្រកាលជាច្រើន តាមបង្អួចកញ្ចក់ឡាន ដែលកំពុងធ្វើដំណើរ នៅតាមដងផ្លូវ។ អាកាសធាតុនៅ រដ្ឋអាឡាស្កា មានសភាពត្រជាក់ ហើយសើម តែខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានឲ្យកញ្ចក់បង្អូចឡានជួយការពារឲ្យខ្ញុំមានភាពកក់ក្តៅ និងមិនឲ្យសើមខ្លួន។ ទោះជាយ៉ាងណាក៏ដោយ កញ្ចក់បង្អួចឡាន ក៏បាននាំឲ្យមានការពិបាកខ្លះៗដែរ។ ពេលដែលមានភ្លៀងធ្លាក់នៅតាមផ្លូវម្តងៗ ដំណក់ទឹកភ្លៀងបានហូរចុះតាមកញ្ចក់នោះ ធ្វើឲ្យបាំងទេសភាពដែលនៅខាងក្រៅឡាន។ ម្យ៉ាងទៀត ពេលដែលស៊ីតុណ្ហភាពផ្លាស់ប្តូរ នៅខាងក្រៅ សំណើមនៅខាងក្នុងក៏បានប្រែក្លាយជាអ័ភ នៅក្នុងឡាន។
បញ្ហានេះបានជួយឲ្យខ្ញុំយល់ ពីមូលហេតុដែលយើងមិនអាចមើលឃើញជីវិតខ្លួនឯងឲ្យបានច្បាស់ តាមបំណងព្រះទ័យព្រះ។ អំពើបាបបានធ្វើឲ្យយើងមិនអាចមើលឃើញសម្រស់នៃជីវិត ដែលព្រះសព្វព្រះទ័យនឹងឲ្យយើងមើលឃើញ ដោយអំណរ។ ជួនកាល នៅក្នុងចិត្តយើង មានអំពើបាប ដែលជាភាពអាត្មានិយម ដែលបង្កើតឲ្យមានអ័ភ ដែលធ្វើឲ្យយើងយល់ថា ខ្លួនឯងសំខាន់ហួស ខុសពីការពិត ហើយនាំឲ្យយើងភ្លេចគិតពីប្រយោជន៍របស់អ្នកដទៃ។ ជួនកាល អំពើបាបដែលនៅខាងក្រៅ ដែលមានដូច ជា ភាពអយុត្តិធម៌ជាដើម ដែលអ្នកដទៃបានធ្វើមកលើយើង ដែលធ្វើឲ្យយើងស្រក់ទឹកភ្នែក ដូចទឹកភ្លៀង បានជាយើងមិនអាចមើលឃើញសេចក្តីល្អរបស់ព្រះ។ អំពើបាបប្រភេទណាក៏ដោយ គឺសុទ្ធតែរារាំងមិនឲ្យយើងមើលឃើញភាពអស្ចារ្យ និងសិរីល្អនៃជីវិត ដែលព្រះបានរៀបចំមក។ដ្បិតឥឡូវនេះ “យើងមើលឃើញបែបស្រអាប់ ដូចជាការមើលដោយសារកញ្ចក់”(១កូរិនថូស ១៣:១២) តែយើងនៅតែមើលឃើញច្បាស់ល្មមនឹងដឹងថា ព្រះអង្គល្អ(ទំនុកដំកើង ៣៤:៨)។
ការអស្ចារ្យជាច្រើន ដែលព្រះបើកបង្ហាញ…
ការជួសជុលផ្លូវ
នៅរដ្ឋមីឈីហ្គិន គេចូលចិត្តនិយាយកំប្លែងលេងថា ក្នុងមួយឆ្នាំយើងមានរដូវពីរ គឺរដូវរងារ និងរដូវជួសជុសផ្លូវថ្នល់។ បានជាយើងនិយាយដូចនេះ ព្រោះរដូវរងាដែលត្រជាក់ខ្លាំង បានធ្វើឲ្យខូចផ្លូវថ្នល់ ដូចនេះ ជាងជួសជុលថ្នល់ត្រូវប្រញាប់ជួសជុលថ្នល់ ពេលណាទឹកកកនៅតាមផ្លូវថ្នល់រលាយអស់ ហើយដីក៏ឈប់កករឹង។ ទោះបីជាយើងហៅការងារនេះថា “ការជួសជុលថ្នល់”ក៏ដោយ ក៏តាមពិត ភាគច្រើននៃការជួសជុលរបស់ពួកគេ គឺមិនខុសពីការ “បំផ្លាញផ្លូវថ្នល់”ឡើយ។ ព្រោះជួនកាល បើគេគ្រាន់តែជួសជុលកន្លែងដែលមានក្រឡុក គឺមិនមែនជាជម្រើដ៏ល្អឡើយ។ ពោលគឺជាងជួសជុលថ្នល់ ត្រូវសាងសង់ផ្លូវថ្នល់នោះសារឡើងវិញ ទើបបានត្រូវ។
ត្រង់ចំណុចនេះ បើយើងប្រៀបធៀបនឹងជីវិតខាងវិញ្ញាណវិញ នោះយើងឃើញថា ព្រះទ្រង់ក៏បានប្រទាននូវផ្លូវថ្មី សម្រាប់ជីវិតរបស់យើងផងដែរ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ទាំងមូល យើងឃើញថា ព្រះបានប្រាប់រាស្រ្តព្រះអង្គ ឲ្យរំពឹងគិតអំពីការជួសជុលផ្លូវដ៏សំខាន់ ដែលតភ្ជាប់រវាងពួកគេនឹងព្រះអង្គ(អេសាយ ៦២:១០-១១ យេរេមា ៣១:៣១)។ ពេលដែលព្រះចាត់ព្រះយេស៊ូវឲ្យយាងចុះមក ពួកសាសន៍យូដាហាក់ដូចជាយល់ថា ព្រះយេស៊ូវបានយាងមកបំផ្លាញផ្លូវនៃជីវិតរបស់ពួកហើយ។ ប៉ុន្តែ ព្រះយេស៊ូវមិនបានបំផ្លាញអ្វីឡើយ។ តាមពិត ព្រះអង្គបានយាងមក ដើម្បីសម្រេចការជួសជុលនោះទៅវិញទេ(ម៉ាថាយ ៥:១៧)។ ផ្លូវចាស់ដែលត្រូវបានចាក់ក្រាលពីលើដោយក្រឹត្យវិន័យ ត្រូវក្លាយជាផ្លូវថ្មី ដែលក្រាលពីលើដោយសេចក្តីស្រឡាញ់នៃព្រះយេស៊ូវ ដែលមានការលះបង់។ ព្រះទ្រង់នៅតែធ្វើកិច្ចការរបស់ព្រះអង្គ ដោយជំនួសផ្លូវចាស់នៃអំពើបាប និងក្រឹត្យវិន័យនិយម ដោយផ្លូវថ្មី នៃសេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវបានសាងសង់ចប់សព្វគ្រប់។ ពេលដែលព្រះអង្គដកចេញផ្លូវចាស់ នៃការគិត និងការប្រព្រឹត្តដែលយើងធ្លាប់តែមាន យើងអាចមានអារម្មណ៍ថា…
ភាពរឹងមាំដែលកើតពីការពិបាក
គ្រាប់ពេជ្យជាវត្ថុដ៏ស្រស់ស្អាត និងមានតម្លៃ ប៉ុន្តែ វាមានប្រភពដើមកើតពីជាតិកាបោនដ៏សាមញ្ញ ដែលមានពណ៌ខ្មៅ កខ្វក់ និងងាយឆាបឆេះ។ ពេលដែលជាតិការបោននោះឆ្លងកាត់កំដៅ និងទទួលរងនូវសម្ពាធដ៏ខ្លាំងអស់រយៈពេលជាច្រើនឆ្នាំក្រោយមក វាប្រែជាមានសភាពថ្លាសុទ្ធល្អ ហើយរឹងមាំ។ ត្រង់ចំណុចនេះ យើងអាចប្រៀបធៀបភាពរឹងមាំនៃគ្រាប់ពេជ្យ ទៅនឹងភាពរឹងមាំខាងវិញ្ញាណរបស់មនុស្ស ដែលកើតមាន ដោយសារព្រះប្រើសម្ពាធនៃការពិបាក ដើម្បីដកយកចេញនូវភាពមិនបរិសុទ្ធចេញពីយើង ហើយធ្វើឲ្យកម្លាំងរបស់ព្រះអង្គ បានពេញខ្នាតឡើង ក្នុងយើង។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា កម្លាំងរបស់ព្រះ បានពេញខ្នាត នៅក្នុងភាពកម្សោយរបស់យើង (២កូរិនថូស ១២:៩)។
តាមធម្មជាតិរបស់ខ្ញុំជាមនុស្ស ខ្ញុំមិនចង់មានភាពរឹងមាំតាមរបៀបនេះទេ ព្រោះខ្ញុំមិនចង់មានភាពទន់ខ្សោយឡើយ។ ពេលដែលខ្ញុំមានជម្ងឺមហារីក ខ្ញុំបានទៅចាក់ថ្នាំគីមី និងបាញ់កាំរស្មីដែលបានធ្វើឲ្យខ្ញុំមានភាពទន់ខ្សោយយ៉ាងខ្លាំង។ ការនេះបង្រៀនខ្ញុំអំពីភាពកម្សោយខាងសាច់ឈាម លើសពីការដែលខ្ញុំចង់ដឹងចង់យល់។ បន្ទាប់មក មានហេតុការណ៍ដ៏តូចមួយបានធ្វើឲ្យខ្ញុំធ្លាក់ចូល ក្នុងភាពកម្សោយខាង ផ្លូវអារម្មណ៍ ដែលធ្វើឲ្យខ្ញុំភ្លេចខ្លួន។ បន្ទាប់ពីការចាក់ថ្នាំគីមីបានធ្វើឲ្យខ្ញុំជ្រុះសក់អស់ ហើយក្បាលខ្ញុំត្រូវត្រងោលអស់មួយឆ្នាំមក ខ្ញុំមិនពិបាកកាត់សក់ទេ ក្នុងរយៈពេលនោះ។ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា ការមានភាពទន់ខ្សោយពេក គឺពិតជាធ្វើឲ្យខ្ញុំពិបាកណាស់។ ក្នុងចំណោមយើងរាល់គ្នា មានអ្នកខ្លះអាចស្រមើស្រម៉ៃថា ខ្លួនឯងមានកម្លាំង និងអាចពឹងផ្អែកលើសមត្ថភាពខ្លួនឯង ពេលដែលមានភាពកម្សោយ ប៉ុន្តែ ពេលដែលយើងជួបការពិបាក ដូចជាការធ្លាក់ខ្លួនឈឺ ឬបាត់បង់ការងារភ្លាមៗ ឬក៏ជួបការបែកបាក់ក្នុងទំនាក់ទំនង ចូរយើងនឹកចាំថា យើងត្រូវពឹងផ្អែកទាំងស្រុងទៅលើព្រះ ដើម្បីទទួលកម្លាំងពីព្រះអង្គ។…
ឈរឲ្យមាំមួន
ពេលដែលខ្ញុំ និងមិត្តភ័ក្ររបស់ខ្ញុំម្នាក់ ត្រូវធ្វើកិច្ចការចុងក្រោយ ដើម្បីបញ្ចប់មុខវិជ្ជាផែនដីវិទ្យា កាលយើងនៅរៀនក្នុងថ្នាក់វិទ្យាល័យ យើងបានសម្រេចចិត្តសង់តុមួយសម្រាប់ពិសោធន៍ចរន្តទឹកហូរ។ ពេលនោះឪពុកខ្ញុំបានជួយសង់តុនោះ ដោយប្រើបន្ទះក្តាកុងផ្លាកេ ធ្វើប្រអប់វែងមួយ ដោយដាក់សន្ទះខ័ណ្ឌនៅចំកណ្តាល។ បន្ទាប់មកយើងក៏បានយកបន្ទះថង់ផ្លាស្ទិកមកក្រាលពីលើ ហើយដាក់ដីខ្សាច់ចូលឲ្យពេលប្រអប់នោះ។ យើងបានភ្ជាប់ក្បាលទុ-យោនៅខាងចុងម្ខាង បញ្ចូលទឹកពីខាងក្រៅ ហើយនៅចុងម្ខាងទៀត យើងបានធ្វើរន្ធសម្រាប់បង្ហូរទឹកចេញក្រៅ។ បន្ទាប់ពីយើងបានដំឡើងតុនោះរួចរាល់ហើយ យើងក៏ចាប់ផ្តើមការពិសោធន៍ ដោយលើកតុនោះឲ្យចុងម្ខាងខ្ពស់ជាងចុងម្ខាងទៀត រួចយើងក៏បើកទឹកឲ្យហូរចូលក្នុងតុនោះ។ ពេលនោះ យើងក៏នាំគ្នាមើលទឹកហូរច្រោះដីខ្សាច់ក្នុងតុនោះ បង្កើតបានជាស្នាមផ្លូវទឹក ដែលហូរចេញពីតុ តាមចុងម្ខាងទៀត។ ក្នុងផ្នែកបន្ទាប់នៃការពិសោធន៍នេះ យើងត្រូវដាក់ដុំថ្មមួយដុំ ក្នុងផ្លូវទឹកដែលកំពុងហូរនោះ ហើយមើលទឹកផ្លាស់ប្តូរទិសដៅ តាមផ្លូវផ្សេងទៀត ដោយសារដុំថ្មនោះ។
ការពិសោធន៍មួយនេះ មិនគ្រាន់តែបានបង្រៀនខ្ញុំ អំពីវិទ្យាសាស្រ្តប៉ុណ្ណោះទេ តែថែមទាំងបាននាំឲ្យខ្ញុំ មានការយល់ដឹងជាច្រើន អំពីជីវិតរបស់មនុស្ស។ វាបានបង្រៀនខ្ញុំថា បើខ្ញុំនៅលើច្រាំងទន្លេនៃជីវិត នោះខ្ញុំមិនអាចផ្លាស់ប្តូរទិសដៅរបស់ចរន្តទឹកបានឡើយ។ ខ្ញុំត្រូវតែបោះជំហានចូលទៅក្នុងទន្លេនៃជីវិត ហើយឈរក្នុងចរន្តទឹកនៃជីវិត ដើម្បីឲ្យវាហូរតាមទិសដៅថ្មី។ នោះហើយជាការអ្វីដែលព្រះយេស៊ូវបានធ្វើនោះ។ ព្រះគម្ពីរបានប្រដូចសេចក្តីសង្រ្គោះ ទៅនឹងថ្មដា(២សាំយ៉ូអែល ២២-៤៧ ទំនុកដំកើង ៦២:២,៦-៧) ហើយសាវ័កប៉ុលក៏បានបញ្ជាក់ថា ថ្មដានោះជាព្រះយេស៊ូវ(១កូរិនថូស ១០:៤)។ ព្រះបានដាក់ព្រះយេស៊ូវ នៅក្នុងចរន្តទឹកនៃប្រវត្តិសាស្រ្ត ដើម្បីផ្លាស់ប្តូរទិសដៅនៃប្រវត្តិសាស្រ្ត។
ពេលដែលយើងនៅតែមានជំនឿរឹងមាំក្នុងព្រះគ្រីស្ទ ដោយឥតមានងាករេ នៅក្នុងព្រះរាជកិច្ចរបស់ព្រះអង្គ នោះព្រះទ្រង់នឹងប្រើយើង ដើម្បីផ្លាស់ប្តូរទិសដៅនៃប្រវត្តិសាស្រ្ត…