សត្វចាបដែល លោភលន់
ជារៀងរាល់ឆ្នាំ ពេលដែលខ្ញុំដំឡើងឧបករណ៍ដាក់ចំណីឲ្យសត្វចាបហាំមីង ខ្ញុំឃើញសត្វចាបដ៏តូចល្អិតទាំងនោះ ដណ្តើមកន្លែងស៊ីចំណី។ ទោះបីជាឧបករណ៍នោះ មានមុខបួន សម្រាប់ឲ្យសត្វចាប់ទាំងនោះចូលទំស៊ីចំណីក៏ដោយ ក៏ពួកវានៅតែដណ្តើមកន្លែងគ្នាទៅវិញទៅមកដដែល។ មុខនីមួយៗសុទ្ធតែមានទឹកផ្អែមៗដូចគ្នា សម្រាប់ឲ្យសត្វបក្សីទាំងនោះចូលបឺតស្នើគ្នា។
ពេលដែលខ្ញុំឃើញពួកវាដណ្តើមចំណីគ្នា ដោយភាពលោភលន់យ៉ាងដូចនេះ ខ្ញុំក៏គ្រវីក្បាល ទាំងហួសចិត្ត។ ប៉ុន្តែ ទន្ទឹមនឹងនោះ ខ្ញុំក៏បានឆ្ងល់ផងដែរថា ហេតុអ្វីបានជាខ្ញុំងាយនឹងមើលឃើញភាពលោភលន់របស់សត្វបក្សី តែមិនងាយនឹងមើលឃើញភាពលោភលន់របស់ខ្លួនឯង? នៅក្នុង “តុអាហាររបស់ព្រះ” ជាញឹកញាប់ ខ្ញុំចង់បានកៅអីដែលអ្នកដទៃកំពុងអង្គុយ ទោះខ្ញុំដឹងថា គ្រប់ទាំងការល្អគឺសុទ្ធតែមានប្រភពមកពីព្រះដូចគ្នា ហើយការផ្គត់ផ្គង់របស់ទ្រង់ក៏មិនដែលចេះរីងស្ងួតក៏ដោយ។ ដោយសារព្រះអាចរៀបតុឲ្យយើង នៅមុខខ្មាំងសត្រូវរបស់យើង(ទំនុកដំកើង ២៣:៥) ហេតុអ្វីបានជាយើងនៅតែខ្លាចអ្នកដទៃ មានកន្លែងល្អជាងយើង?
ព្រះអម្ចាស់អាចប្រទានឲ្យយើងមាន “ចិត្តស្កប់ស្កល់ ក្នុងគ្រប់ការទាំងអស់” ដើម្បីឲ្យយើងអាចធ្វើការល្អគ្រប់យ៉ាង ជាបរិបូរ(២កូរិនថូស ៩:៨)។ ពេលដែលយើងទទួលស្គាល់ សារៈសំខាន់នៃកិច្ចការដែលយើងធ្វើ ក្នុងនាមជាអ្នកបម្រើនៃព្រះគុណរបស់ព្រះ(១ពេត្រុស ៤:១០) នោះយើងនឹងឈប់ឈ្លោះប្រកែកគ្នា ដើម្បីដណ្តើមកន្លែងរបស់អ្នកដទៃ ហើយមានចិត្តដឹងគុណព្រះ សម្រាប់កន្លែងដែលទ្រង់បានប្រទានយើង ដើម្បីបម្រើអ្នកដទៃជួសទ្រង់។–Julie Ackerman Link
ថ្វាយសិរីល្អដល់ព្រះ
មានពេលមួយលោកចេសិន(Jason) បានទៅចូលរួមជាភ្ញៀវ នៅក្នុងកម្មវិធីថ្វាយបង្គំព្រះ ក្នុងព្រះវិហារមួយ។ គេក៏បានសុំឲ្យគាត់ច្រៀងបទចម្រៀងពិសេសមួយបទ ហើយគាត់នៅតែមានអំណរ នៅក្នុងការចូលរួមនៅពេលនោះ ទោះបីជាការស្នើរសុំនេះ ត្រូវបានធ្វើឡើង មុនពេលកម្មវិធីថ្វាយបង្គំនឹងចាប់ផ្តើម ពីរបីនាទីទៀតក៏ដោយ។ គាត់ក៏បានជ្រើសរើសបទទំនុកបរិសុទ្ធ ដែលមានចំណងជើងថា “ថ្វាយសិរីល្អដល់ព្រះ” ព្រោះបទនេះមានន័យណាស់ ជាពិសេសចំពោះខ្លួនគាត់ផ្ទាល់។ ដោយសារគាត់គ្មានពេលគ្រប់គ្រាន់ សម្រាប់ត្រៀមខ្លួន គាត់ក៏បានហាត់សមម្នាក់ឯង រយៈពេលពីរបីនាទី នៅជាន់ក្រោមដីនៃព្រះវិហារនោះ ហើយគាត់ក៏បានច្រៀងគោកយ៉ាងពិរោះ ដោយគ្មានភ្លេង នៅក្នុងកម្មវិធីថ្វាយបង្គំពេលនោះតែម្តង។
បីបួនសប្តាហ៍ក្រោយមក លោកចេសិនក៏បានដឹងថា នៅក្នុងព្រះវិហារនោះ មានអ្នកខ្លះមិនពេញចិត្តនឹងការច្រៀងរបស់គាត់ទេ។ ពួកគេយល់ថា គាត់គ្រាន់តែសំញែងសមត្ថភាពឲ្យគេមើលប៉ុណ្ណោះ។ ពួកគេមិនដែលស្គាល់គាត់ទេ បានជាពួកគេសន្និដ្ឋានថា គាត់ច្រៀង ដើម្បីតែធ្វើឲ្យពួកគេស្ងើចសរសើរ ហើយមិនគោរពប្រតិបត្តិដល់ព្រះ។
ក្នុងព្រះគម្ពីរសញ្ញាចាស់ យើងឃើញថា ព្រះបានជ្រើសតាំងពួកអ្នក ដែលមានជំនាញ សម្រាប់ឲ្យចូលរួម នៅក្នុងការថ្វាយបង្គំព្រះ ក្នុងព្រះវិហារ។ ទ្រង់បានជ្រើសរើស ដោយរាប់ចាប់ពីកម្មករសំណង់ រហូតដល់អ្នកនាំថ្វាយបង្គំ ដោយផ្អែកទៅលើជំនាញរបស់ពួកគេ(១របាក្សត្រ ១៥:២២ ២៥:១,៧)។
ព្រះអម្ចាស់ប្រទានឲ្យយើងម្នាក់ៗ មានជំនាញ និងអំណោយទានខាងវិញ្ញាណខុសៗគ្នា សម្រាប់ឲ្យយើងប្រើ ដើម្បីសិរីល្អទ្រង់(កូល៉ុស ៣:២៣-២៤)។ កាលណាយើងបម្រើព្រះអម្ចាស់ ដោយចិត្តចង់ថ្វាយសិរីល្អដល់ទ្រង់ តែមិនមែនដើម្បីលើកដំកើងខ្លួនឯង នោះយើងមិនចាំបាច់ត្រូវបារម្ភថា អ្នកដទៃកំពុងគិតយ៉ាងណាចំពោះយើងឡើយ។ ព្រះបានប្រទាននូវអំណោយល្អបំផុតដល់យើង គឺអង្គព្រះរាជបុត្រាទ្រង់…
ការបង្ហាញ និងការប្រាប់
បើអ្នកបានរៀននៅក្នុងវគ្គសិក្សាជំនាញសរសេរ ឬចូលរួមនៅក្នុងសន្និសិទអ្នកនិពន្ធ អ្នកប្រហែលជាបានឮគេបង្រៀនថា “ចូរកុំគ្រាន់តែនិយាយប្រាប់ តែចូរបង្ហាញផង”។ បានសេចក្តីថា ចូរ “បង្ហាញ” អ្នកអានរបស់អ្នក អំពីសេចក្តីដែលអ្នកចង់ឲ្យពួកគេដឹង ចូរកុំគ្រាន់តែនិយាយប្រាប់ពួកគេឡើយ។ ឬអាចនិយាយបានម្យ៉ាងទៀតថា ចូរកុំគ្រាន់តែប្រាប់អ្នកអានរបស់អ្នក អំពីការអ្វីដែលអ្នកបានធ្វើឡើយ ចូររៀបរាប់អំពីរបៀបដែលអ្នកធ្វើការនោះផង។
មូលហេតុដែលយើងច្រើនតែនិយាយប្រាប់អ្នកដទៃ ជាជាងបង្ហាញពួកគេ នោះគឺដោយសារការនិយាយប្រាប់មានភាពងាយស្រួល ហើយលឿនជាងការបង្ហាញ។ កាលណាយើងបង្ហាញពីរបៀបដែលយើងធ្វើអ្វីមួយ យើងត្រូវចំណាយពេល និងកម្លាំង។ នៅក្នុងការបង្រៀនសិស្ស ការនិយាយប្រាប់សិស្ស អំពីកំហុសដែលពួកគេមាននៅក្នុងការធ្វើអ្វីមួយ គឺមានភាពងាយស្រួលជាងការបង្ហាញពួកគេ អំពីរបៀបធ្វើកិច្ចការនោះឲ្យបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ការបង្រៀនមានប្រសិទ្ធិភាពជាង នៅពេលដែលគ្រូប្រាប់សិស្ស ពីរបៀបធ្វើកិច្ចការនោះឲ្យបានត្រឹមត្រូវ។
អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ដែលជនជាតិយូដាមានក្រឹត្យវិន័យ ដែលប្រាប់ពួកគេអំពីការដែលត្រូវធ្វើ និងការដែលមិនត្រូវធ្វើ នៅក្នុងការរស់នៅ។ ប៉ុន្តែ ក្រោយមកព្រះយេស៊ូវបានយាងមក ហើយបង្ហាញពួកគេពីរបៀបរស់នៅ ក្នុងជីវិតដែលព្រះបានប្រាប់ពួកគេឲ្យរស់នៅទាំងពីយូរមកហើយនោះ។ ព្រះយេស៊ូវមិនគ្រាន់តែមានបន្ទូលថា “ចូរបន្ទាបខ្លួន”ប៉ុណ្ណោះឡើយ តែថែមទាំងបានបន្ទាបព្រះអង្គទ្រង់ ទុកជាគំរូផងដែរ(ភីលីព ២:៨)។ ទ្រង់មិនគ្រាន់តែមានបន្ទូលថា “ចូរអត់ទោសឲ្យអ្នកដទៃ” ប៉ុណ្ណោះឡើយ តែថែមទាំងបានអត់ទោសឲ្យយើង(កូល៉ុស ៣:១៣)។ ម្យ៉ាងទៀត ទ្រង់មិនគ្រាន់តែបានមានបន្ទូលថា “ចូរស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់អ្នក” តែប៉ុណ្ណោះឡើយ តែថែមទាំងបានបង្ហាញសេចក្តីស្រឡាញ់ តាមរយៈការអ្វីដែលទ្រង់បានធ្វើសម្រាប់យើងរាល់គ្នា(យ៉ូហាន ១៥:១២)។
គំរូដ៏គ្រប់លក្ខណ៍ នៃសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ…
អ្នកដើរតាមដែលមិនស្មោះត្រង់
គំនិតរបស់បណ្តាជន ពិតជាប្រែប្រួលឆាប់រហ័សណាស់! ពេលដែលព្រះយេស៊ូវយាងចូលក្រុងយេរូសាឡិម ដើម្បីធ្វើបុណ្យរំលង ទ្រង់ត្រូវបានមនុស្សទាំងហ្វូងទទួលស្វាគមន៍ ដោយស្រែកប្រកាសថា ទ្រង់ជាស្តេច (យ៉ូហាន ១២:១៣)។ តែនៅចុងសប្តាហ៍ ពួកបណ្តាជនដដែលនោះបានស្រែកទៀមទាឲ្យគេឆ្កាងទ្រង់ទៅវិញ(១៩:១៥)។
ពេលដែលខ្ញុំគិតអំពីរឿងនេះ ខ្ញុំក៏នឹកឃើញថា ខ្លួនឯងក៏មិនខុសពីពួកបណ្តាជន ដែលមានចិត្តសាវ៉ាទាំងនោះផងដែរ។ ព្រោះខ្ញុំចូលចិត្តអបអរក្រុមកីឡាករ ដែលកំពុងប្រកួតឈ្នះ តែចំណាប់អារម្មណ៍ ដែលខ្ញុំមានចំពោះក្រុមនោះ ស្រាប់តែថយចុះទៅវិញ ពេលដែលក្រុមនោះកំពុងតែចាប់ផ្តើមប្រកួតចាញ់។ ខ្ញុំចូលចិត្តរួមចំណែកនៅក្នុងចលនាថ្មីៗ ដែលមានភាពរំភើបរីករាយ តែពេលដែលខ្ញុំចង់ផ្លាស់ទៅរស់នៅកន្លែងផ្សេង ខ្ញុំក៏ផ្លាស់ចេញទៅ ដោយមិននឹកស្រណោះចលនានោះទៀតឡើយ។ ខ្ញុំចូលចិត្តដើរតាមព្រះយេស៊ូវ ពេលដែលទ្រង់កំពុងធ្វើការអ្វីដែលខ្ញុំធ្វើមិនកើត តែខ្ញុំក៏រត់ចោលទ្រង់ ពេលដែលទ្រង់សព្វព្រះទ័យឲ្យខ្ញុំ ធ្វើការអ្វីមួយដែលពិបាក។ ការដើរតាមព្រះយេស៊ូវមានភាពរំភើបរីករាយ ពេលដែលខ្ញុំឃើញមានមនុស្សទាំងហ្វូងៗដើរតាមទ្រង់ដែរ។ យើងងាយនឹងទុកចិត្តទ្រង់ ពេលដែលយើងឃើញថា ទ្រង់មានប្រាជ្ញាជាងពួកអ្នកប្រាជ្ញ ហើយនិយាយឈ្នះពួកដែលកំពុងកាន់អំណាច (ម៉ាថាយ ១២:១០ ២២:១៥-៤៦)។ ប៉ុន្តែ ពេលដែលទ្រង់ចាប់ផ្តើមមានបន្ទូលអំពីការរងទុក្ខ ការលះបង់ និងសេចក្តីស្លាប់ ខ្ញុំក៏ស្រាប់តែមានចិត្តស្ទាក់ស្ទើរ។
ខ្ញុំចូលចិត្តគិតថា ខ្ញុំនឹងដើរតាមព្រះយេស៊ូវរហូតទាល់តែដល់ឈើឆ្កាង តែទន្ទឹមនឹងនោះ ខ្ញុំមានការសង្ស័យ។ និយាយរួម បើខ្ញុំមិនហ៊ានថ្លែងប្រាប់គេ អំពីទ្រង់ នៅកន្លែងដែលគេមិនធ្វើទុក្ខខ្ញុំផង តើធ្វើដូចម្តេច ឲ្យខ្ញុំអាចប្រកាសប្រាប់អំពីទ្រង់ ក្នុងកណ្តាលចំណោមហ្វូងមនុស្ស ដែលជាអ្នកប្រឆាំងនឹងទ្រង់នោះ?
តែខ្ញុំសូមអរព្រះគុណព្រះយេស៊ូវ ដែលព្រមសុគតជួសអ្នកដែលបានដើរតាមទ្រង់ទាំងចិត្តងាករេ ដើម្បីឲ្យយើងអាចក្លាយជាអ្នកដើរតាមទ្រង់…
ការក្លាយទៅជា
ខ្ញុំបានធំធាត់ នៅក្នុងក្រុងតូចមួយ។ នៅទីនោះ គ្មានអ្នកល្បីឈ្មោះ មិនសូវមានមនុស្សធ្វើចរាចរណ៍ទៅមក ហើយក៏មិនសូវមានអ្វីធ្វើដែរ។ ប៉ុន្តែ ខ្ញុំតែងតែអរព្រះគុណព្រះជានិច្ច សម្រាប់ការលូតលាស់របស់ខ្ញុំចាប់ពីតូចដល់ធំ ក្នុងបរិយ៉ាកាសស្ងប់ស្ងាត់ និងមិនរញេរញ៉ៃ។ មានពេលល្ងាចថ្ងៃមួយ ពេលដែលខ្ញុំទៅចូលរួមកម្មវិធីញាំអាហារធុរកិច្ច ជាមួយស្វាមីរបស់ខ្ញុំ មិត្តភ័ក្រថ្មីរបស់យើងម្នាក់ បានសួរយើង អំពីទីកន្លែងរស់នៅរបស់យើង។ ពេលដែលខ្ញុំប្រាប់គាត់ គាត់ក៏និយាយថា “អ្នកនៅកន្លែងអញ្ចឹង តើអ្នកមិនខ្មាសគេទេឬ?” ពេលនោះ ខ្ញុំមិនដឹងថា គាត់កំពុងតែនិយាយលេង ឬយ៉ាងណាទេ ដូចនេះ ខ្ញុំគ្រាន់តែនិយាយប្រាប់គាត់ថា “ខ្ញុំមិនខ្មាសគេទេ”។
ទោះបីជាជួនកាល គេគិតថាក្រុងរបស់ខ្ញុំគ្មានអ្វីគួរឲ្យ ចាប់អារម្មណ៍ ដោយសារវាគ្មានភាពជឿនលឿនដូចគេ ប៉ុន្តែ វាមិនខ្វះរបស់ដែលសំខាន់សម្រាប់ជីវិតឡើយ។ គ្រួសាររបស់ខ្ញុំជាផ្នែកមួយនៃសហគមន៍ពួកជំនុំ ដែលឪពុកម្តាយបង្រៀនកូន “ទៅតាមដំបូន្មាន និងសេចក្តីដាស់តឿនរបស់ព្រះអម្ចាស់”(អេភេសូរ ៦:៤)។ ព្រះយេស៊ូវក៏បានចម្រើនវ័យធំឡើង នៅក្នុងភូមិណាសារ៉ែត ដែលជាក្រុងដ៏តូចមួយ។ កាលនោះ លោកណាថាណែលនិយាយថា “តើមានអ្វីដ៏ល្អ អាចចេញពីណាសារ៉ែតមកបានឬទេ”(យ៉ូហាន ១:៤៦)។ ព្រះយេស៊ូវបានបញ្ជាក់ថា ពិតណាស់ ការល្អអាចចេញពីណាសារ៉ែតមកមែន។ ទោះបីជាទ្រង់បានចម្រើនវ័យធំឡើង ក្នុងកន្លែងដែលគេមិនឲ្យតម្លៃក៏ដោយ ក៏ទ្រង់ជាអង្គបុគ្គលដែលសំខាន់បំផុតក្នុងប្រវត្ថិសាស្រ្តមនុស្សជាតិ។ តាមបទពិសោធន៍របស់ខ្ញុំ និងការបង្រៀនរបស់ព្រះគម្ពីរ បានបញ្ជាក់ថា កន្លែង ដែលអ្នកបានចម្រើនវ័យធំឡើង គឺមិនសំខាន់ទេ តែអ្វីដែលសំខាន់នោះ…
យើងអាចទុកចិត្តទ្រង់
ខ្ញុំបានដឹងតិចតួចណាស់ អំពីការបៀតបៀន ដោយសារជំនឿ។ ខ្ញុំមិនដែលត្រូវគេគម្រាមថានឹងធ្វើបាបរូបកាយខ្ញុំ ដោយសារតែជំនឿ ឬដោយសារពាក្យដែលខ្ញុំនិយាយម្តងណាឡើយ។ ខ្ញុំមាន “ការយល់ដឹង”ដ៏តិចតួច អំពីការបៀតបៀន ដោយសារខ្ញុំគ្រាន់តែបានឮគេនិយាយ និងបានអានអំពីប្រធានបទនេះប៉ុណ្ណោះ។ ប៉ុន្តែ ខ្ញុំដឹងថា បងប្អួនរួមជំនឿជាច្រើន នៅទូទំាងពិភពលោកមានការយល់ដឹង អំពីការបៀតបៀនច្រើនជាងខ្ញុំ ព្រោះក្នុងចំណោមពួកគេ មានអ្នកខ្លះកំពុងរស់នៅ ដោយប្រឈមមុខនឹងគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ ដោយសារពួកគេស្រឡាញ់ព្រះយេស៊ូវ និងចង់ឲ្យអ្នកឯទៀតស្គាល់ទ្រង់។
មានការបៀតបៀនមួយប្រភេទ ដែលមិនមានការគំរាមសម្លាប់ឡើយ ប៉ុន្តែ អាចធ្វើឲ្យយើងសង្វែកចិត្តសម្រាប់អ្នករងគ្រោះ។ វាជាការបៀតបៀនដែលទទួលរងពីសមាជិកគ្រួសារ ដែលមិនជឿព្រះ។ ជាទូទៅ យើងមានអារ្មណ៍ថា ត្រូវគេបដិសេធ និងស្អប់ ពេលដែលមនុស្សជាទីស្រឡាញ់ក្នុងគ្រួសារយើងសើចចម្អកឲ្យយើង និងស្តីបន្ទោសឲ្យយើង ដោយសារយើងជឿលើព្រះយេស៊ូវ និងដោយសារការដែលយើងសម្តែងចេញ នូវសេចក្តីស្រឡាញ់ចំពោះព្រះ។
ហេតុនេះហើយបានជា សាវ័កប៉ុលបានដាស់តឿនអ្នកជឿព្រះថា “ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្តីបៀតបៀនដែរ”(២ធីម៉ូថេ ៣:១២) ហើយយើងដឹងថា ជួនកាលយើងទទួលរងការបដិសេធន៍ ពីអ្នកដែលយើងស្រឡាញ់ (ម៉ាថាយ ១០:៣៤-៣៦)។ តែនៅពេលដែលអ្នកដែលយើងស្រឡាញ់ បដិសេធព្រះ ដែលយើងស្រឡាញ់ នោះយើងមានអារម្មណ៍ឈឺចិត្ត ចំពោះការបដិសេធន៍នេះ។
ព្រះយេស៊ូវបានប្រាប់យើង ឲ្យអធិស្ឋានសម្រាប់អ្នកដែលធ្វើទុក្ខបៀតបៀនយើង (ម៉ាថាយ ៥:៤៤) ហើយមិនមែនមានតែអ្នកដែលយើងមិនស្គាល់ប៉ុណ្ណោះទេ ដែលស្អប់យើងនោះ សូម្បីតែអ្នកដែលយើងស្រឡាញ់ក៏អាចបៀតបៀនយើងផងដែរ។ ព្រះទ្រង់អាចប្រទានព្រះគុណទ្រង់…
ធូលីដី
ពេលដែលព្រះជ្រើសរើសធូលីដី ដើម្បីបង្កើតអ័ដាំម តាមរបៀបដ៏វិចិត្រ(លោកុប្បត្តិ ២:៧) ទ្រង់មិនចាំបាច់បារម្ភថា ទ្រង់នឹងខ្វះធូលីដី ដើម្បីបង្កើតជារូបគាត់ឡើយ។ អ្នកស្រីហាណា ហមស៍(Hannah Holmes) ដែលជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា អាថ៌កំបាំងនៃជីវិតរបស់ធូលីដី។ គាត់បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ មានធូលីដីនៅវាលរហោស្ថាន បានហុយឡើងទៅលើមេឃ ដែលជាមានទម្ងន់សរុបពី១ ទៅ៣ពាន់លានតោន។ ធូលីដី១ពាន់លានតោន អាចដាក់ក្នុងទូរថភ្លើង១៤លានទូ ដូចនេះ រថភ្លើងមួយនោះត្រូវមានប្រវែងដ៏វែង ដែលអាចរំព័ទខ្សែបន្ទាត់អេក្វាទ័ររបស់ផែនដីបាន៦ជុំ”។
គ្មាននរណាម្នាក់ចាំបាច់ត្រូវទិញធូលីដីឡើយ ព្រោះយើងម្នាក់ៗសុទ្ធតែមានធូលីដី ដែលលើសពីការចង់បានរបស់យើង។ ក្នុងផ្ទះខ្ញុំមានធូលីដីច្រើនណាស់ ខ្ញុំអាចមិនខ្វល់ពីវា យូរប៉ុណ្ណាក៏បាន។ មូលហេតុនោះគឺ : បើខ្ញុំមិនរំខានវាទេ នោះវាក៏មិនសូវគួរឲ្យចាប់អារម្មណ៍ដែរ។ តែនៅទីបំផុត ធូលីដីនោះក៏កើនឡើងកាន់តែខ្លាំង ធ្វើឲ្យខ្ញុំមិនអាចធ្វើពុតជាមិនអើពើរ នឹងវាបានទៀតឡើយ។ ដូចនេះ ខ្ញុំក៏យកឧបករណ៍បោសសម្អាតរបស់ខ្ញុំចេញមក ហើយចាប់ផ្តើមសម្អាតវា នៅកន្លែងណាដែលមានវា។ ពេលដែលខ្ញុំសម្អាតធូលីដីនោះ ខ្ញុំក៏មើលផ្ទៃដ៏ភ្លឺរលោងរបស់រនាបផ្ទះ។ បន្ទាប់មក ខ្ញុំក៏បាននឹងចាំទៀតថា ព្រះបានបានប្រើធូលីដី ដែលជារបស់ដែលយើងមិនឲ្យតម្លៃ ដើម្បីបង្កើតអ្នកនិងខ្ញុំ ក៏ដូចជាបង្កើតអ្នកដទៃទៀត(លោកុប្បត្តិ ២:៧)។
ពេលដែលខ្ញុំដឹងអំពីការពិត ដែលថា ព្រះបានប្រើធូលីដី ដើម្បីបង្កើតមនុស្សមក ខ្ញុំក៏បានគិតសារឡើងវិញ អំពីការចាត់ទុកនរណាម្នាក់ ឬរបស់អ្វីមួយថា គ្មានតម្លៃ។ យើងប្រហែលជាចង់បោសសម្អាតមនុស្ស…
ប្រែពីក្រៀមក្រោះ ទៅជាស្រស់ស្អាត
រដូវផ្ការីក ជាពេលដែលព្រះទ្រង់រំឭកយើងថា អ្វីៗមិននៅដដែលជានិច្ច ដូចដែលយើងបានឃើញនោះឡើយ។ ក្នុងរយៈពេលពីរបីសប្តាហ៍ដ៏ខ្លី អ្វីៗដែលហាក់ដូចជាក្រៀមក្រោះអស់សង្ឃឹម ក៏បានប្រែជាមានជីវិតយ៉ាងស្រស់ស្រាយវិញ។ ដើមឈើដែលជ្រុះរុះរោយស្លឹកអស់ នៅសល់តែមែកដែលមានរៀងដូចដៃ ដែលលើកឡើង ឆ្ពោះទៅរកផ្ទៃមេឃ ក្នុងរដូវរងា ដែលហាក់ដូចជាកំពុងតែអង្វរសុំខោអាវដណ្តប់ខ្លួនឲ្យបាត់រងានោះ ក៏បានផ្លាស់ប្រែទៅជាចេញស្លឹក ចេញផ្កាដ៏ស្រស់បំព្រងវិញ។ ដើមផ្កាដែលក្រៀមស្វិត ហើយរុះរោយធ្លាក់ទៅលើដី ដោយចាញ់អាកាសធាតុត្រជាក់ ក៏បានងើបឡើងវិញយឺតៗ ដោយមិនព្រមចុះចាញ់សេចក្តីស្លាប់។
ព្រះគម្ពីរបរិសុទ្ធបានចែងអំពីស្ថានភាពខ្លះ ដែលហាក់ដូចជាគ្មានសង្ឃឹមទាល់តែសោះ។ ក្នុងនោះ មានបុរសអ្នកមានម្នាក់ឈ្មោះយ៉ូប ដែលព្រះទ្រង់បានហៅគាត់ថា មនុស្សទៀងត្រង់ (យ៉ូប ២:៣)។ គ្រោះមហន្តរាយក៏បានមកដល់ ហើយលោកយ៉ូបក៏បាត់បង់អ្វីៗដែលសំខាន់ចំពោះគាត់។ ក្នុងពេលដ៏វេទនានោះ គាត់បានមានប្រសាសន៍ថា “អស់ទាំងថ្ងៃអាយុរបស់ខ្ញុំ…កន្លងទៅ ឥតមានទីសង្ឃឹមឡើយ”(៧:៦)។ អ្វីដែលបានកើតឡើងនោះ បានធ្វើឲ្យលោកយ៉ូប និងមិត្តសំឡាញ់របស់គាត់ យល់ថា ព្រះបានដាក់ទោសគាត់ហើយ តែនោះមិនមែនជាការពិតទេ។ ផ្ទុយទៅវិញ ព្រះទ្រង់មានការជឿជាក់យ៉ាងខ្លាំង ទៅលើភាពទៀងត្រង់របស់លោកយ៉ូប បានជាទ្រង់អនុញ្ញាតឲ្យគាត់តយុទ្ធនឹងសាំតាំង។ ក្រោយមក សេចក្តីសង្ឃឹម និងជីវិតរបស់លោកយ៉ូបក៏ត្រូវបានព្រះប្រទានពរ ឲ្យបានប្រែជាថ្មីឡើងវិញ។
ដំណើរដ៏ស្មោះត្រង់ នៃការមកដល់នៃរដូវផ្ការីកជារៀងរាល់ឆ្នាំ បានកម្សាន្តចិត្តខ្ញុំ ពេលដែលខ្ញុំធ្លាក់ចូលក្នុងស្ថានភាព ដែលហាក់ដូចជាគ្មានសង្ឃឹម។ ដោយសារយើងមានព្រះ នោះយើងនៅតែមានសង្ឃឹមជានិច្ច។ ទោះបីជាជីវិតមានភាពក្រៀមក្រោះយ៉ាងណាក៏ដោយ ក៏ព្រះនៅតែអាចកែប្រែជីវិតយើង ទៅជាសួនច្បារដ៏រុងរឿង ដែលមានពណ៌ចម្រុះ និងក្លិនពិដោរផង។–Julie…
ការពារផ្លាកយីហោរបស់អ្នក
មានហាងលក់សំលៀកបំពាក់ដែលពេញនិយមមួយកន្លែង បានតម្រូវឲ្យអ្នកលក់របស់ខ្លួនស្លៀកពាក់ ដូចរូបមនុស្សជ័រ ដែលគេដាក់តាំងបង្ហាញក្នុងទូរកញ្ចក់ ផ្សាយពាណិជ្ជកម្មសំលៀកបំពាក់របស់ហាងនេះ។ គេបានហៅវិធីសាស្រ្តនេះថា “ការការពារផ្លាកយឺហោ”។ គេបានអនុវត្តដូចនេះ ដោយសារគេយល់ថា អ្នកទិញឥវ៉ាន់ងាយនឹងទិញសំលៀកបំពាក់ ពេលដែលពួកគេចង់ឲ្យខ្លួនមានរូបសម្បត្តិ ដូចមនុស្សស្រស់សង្ហាដែលកំពុងស្លៀកអាវនោះ។
នៅក្នុងវប្បធម៌ដែលផ្តោតទៅលើអតិថិជន មនុស្សយើងនឹងត្រូវគេល្បួង ឲ្យគិតថា ខ្លួនអាច “ទិញ” ការទទួលស្គាល់ពីអ្នកដទៃ ដោយស្លៀកពាក់ខោអាវ ដូចអ្នកដែលមានសម្រស់។ អ្នកលក់សំលៀកបំពាក់ធ្វើឲ្យយើងជឿថា អ្នកដទៃពេញចិត្តយើង ដោយសារយើងមានរូបសម្បត្តិល្អ។ សម្រាប់យើងដែលជាគ្រីស្ទបរិស័ទវិញ ជួនកាលយើងថែមទាំងជឿថា យើងអាចនាំឲ្យគេជឿព្រះ ដោយធ្វើឲ្យខ្លួនឯងមានភាពទាក់ទាញចំពោះលោកិយ។ ប៉ុន្តែ ព្រះគម្ពីរបានចែងយ៉ាងច្បាស់ អំពីចំណុចសំខាន់ៗដែលយើងត្រូវមាន នៅក្នុងការនាំគេឲ្យស្គាល់ព្រះ។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងមានលក្ខណៈសម្បត្តិដូចព្រះយេស៊ូវ។ បានសេចក្តីថា ព្រះយេស៊ូវជា “ផ្លាកយឺហោ”របស់យើង ព្រោះព្រះទ្រង់បានតម្រូវឲ្យយើងត្រឡប់ដូចជារូបអង្គរបស់ព្រះរាជបុត្រាទ្រង់(រ៉ូម ៨:២៩)។ យើងទាក់ទាញអ្នកដទៃ ឲ្យទទួលជឿព្រះគ្រីស្ទ ពេលដែលយើងមានអាកប្បកិរិយ៉ាដូចទ្រង់ ដែលរួមមាន ចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត និងចិត្តអត់ធ្មត់ (កូល៉ុស ៣:១២) ហើយដែលសំខាន់បំផុតនោះ គឺយើងត្រូវមានសេចក្តីស្រឡាញ់ (ខ.១៤)។
យើងមិនត្រូវខំដុសខាត់ និងការពាររូបអង្គរបស់យើងនោះទេ ផ្ទុយទៅវិញ យើងត្រូវការពារ និងបង្ហាញចេញនូវរូបអង្គរបស់ព្រះ ឲ្យគេឃើញតាមរយៈការប្រព្រឹត្ត ការនិយាយស្តី និងអាកប្បកិរិយ៉ារបស់យើង ដែលទ្រង់កំពុងតែធ្វើឲ្យមានភាពល្អឥតខ្ចោះ…
ការប្រើព្រះបន្ទូលខុសបរិបទ
មានពេលមួយ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានចាប់ផ្តើម ថ្លែងពាក្យអស់សង្ឃឹមជាបន្តបន្ទាប់ ធ្វើឲ្យមិត្តភ័ក្រ ទាំងឡាយ មានការបារម្ភអំពីគាត់ ហើយក៏បានផ្តល់យោបល និងលើកទឹកចិត្តគាត់។ តែបន្ទាប់មក ពួកគេក៏បានដឹងថា តាមពិត គាត់គ្រាន់តែចង់លេងសើច ដោយដកស្រង់អត្ថបទចម្រៀង យកមកអានខុសបរិបទ ដើម្បីចាប់ផ្តើមការសន្ទនាប៉ុណ្ណោះ។ មិត្តភ័ក្ររបស់គាត់បានព្យាយាមជួយគាត់ តែពួកគេគ្រាន់តែបានខ្ជះខ្ជាយពេលវេលា ក្នុងការជួយផ្តល់ជំនួយ ដែលគាត់មិនត្រូវការ និងក្នុងការឲ្យយោបល់ដែលគាត់មិនចង់បាន។ ការដែលគាត់ថ្លែងពាក្យសម្តីលេងសើច ធ្វើឲ្យគេយល់ច្រឡំ នៅពេលនោះ មិនបាននាំឲ្យមានផលវិបាក ដែលធ្ងន់ធ្ងរឡើយ តែការនេះអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរបាន។ ព្រោះថា ការដែលយើងចំណាយពេលឆ្លើយតប ចំពោះតម្រូវការក្លែងក្លាយរបស់នរណាម្នាក់ អាចធ្វើឲ្យយើងមិនអើរពើរចំពោះតម្រូវការដ៏ពិតរបស់មនុស្សម្នាក់ទៀត។ អ្នកខ្លះយកពាក្យសម្តីមកប្រើខុសបរិបទ ក្នុងបំណងទាក់ទាញចំណាប់អារម្មណ៍ ឬដើម្បីយកឈ្នះ ក្នុងជម្លោះណាមួយ ប៉ុន្តែ អ្នកខ្លះទៀត មានបំណងអាក្រក់តែម្តង។ ពួកគេបំភ្លៃការពិត ដើម្បីធ្វើឲ្យខ្លួនមានអំណាចមកលើអ្នកដទៃ។ ត្រង់ចំណុចនេះ ពួកគេមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតប៉ុណ្ណោះទេ តែថែមទាំងដល់ព្រលឹងមនុស្សទៀតផង។
ពេលណាមនុស្សយើងប្រើពាក្យសម្តី ដើម្បីកេងប្រយោជន៍ពីអ្នកដទៃ ឲ្យពួកគេធ្វើអ្វីមួយ ឬធ្វើការដែលអាក្រក់ជាងនោះទៀត ហើយពេលណាគេដកស្រង់អត្ថបទគម្ពីរ យកមកប្រើខុសបរិបទ ដើម្បីជំរុញឲ្យអ្នកដទៃប្រព្រឹត្តខុស នោះយើងអាចការពារខ្លួនយើង ដោយស្វែងយល់ថា ព្រះទ្រង់ពិតជាបានមានបន្ទូលយ៉ាងណាខ្លះ នៅក្នុងបទគម្ពីរនោះ។ ព្រះយេស៊ូវអាចយកឈ្នះការល្បួងបាន ដោយប្រើសេចក្តីពិត(លូកា ៤)។ យើងក៏អាចប្រើសេចក្តីពិត ដូចទ្រង់ផងដែរ។…