តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Karen Pimpo

ក្នុងលក្ខណៈជាឯកសារដ៏រស់

លោក​ភីទ័រ ក្រូហ្វ(Peter Croft) បាន​នឹក​ចាំ អំពី​កិច្ចការ​ដែល​ជីតា​របស់​គាត់​បាន​ធ្វើ បាន​ជា​គាត់​សរសេរ​ថា “សម្រាប់​អ្នក​ដែល​បាន​រើស​យក​ព្រះ​គម្ពីរ​ប៊ីប​របស់​ខ្លួន​មក​អាន ទោះ​ជា​ភាសា​អ្វី​ក៏​ដោយ ក្នុង​ជម្រៅ​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​ចង់​ឲ្យ​គាត់​មិន​គ្រាន់​តែ​យល់ តែ​បាន​ពិសោធន៍​នឹង​អត្ថ​បទ​ព្រះ​គម្ពីរ ក្នុង​លក្ខណៈជា​ឯកសារ​ដ៏​រស់  ដែល​នៅ​តែ​សំខាន់ គ្រោះ​ថ្នាក់ និង​រំភើប​រីក​រាយ ដូច​កាល​រាប់​ពាន់​ឆ្នាំ​មុន”។ ជីតា​របស់​លោក​ភីធ័រ គឺ​​លោក ជេ ប៊ី ភីលីព(J.B. Phillips) ជា​អ្នក​បម្រើ​ព្រះ​ក្នុង​ផ្នែក​យុវជន ដែល​បាន​ធ្វើ​ការ​បក​ស្រាយ​ព្រះ​គម្ពីរ​ប៊ីប ជា​ភាសា​អង់​គ្លេស ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២ ដើម្បី​ឲ្យ​សិស្ស​នៅ​ព្រះវិហារ​របស់​គាត់​អាច​យល់។​

យើង​ក៏​ជួប​ឧបសគ្គ​នៅ​ក្នុង​ការ​អាន និង​ពិសោធន៍​នឹង​ព្រះ​បន្ទូល​ព្រះ ក្នុង​ព្រះ​គម្ពីរ​ប៊ីប មិន​ខុស​ពី​សិស្ស​របស់​លោក​ភីលីព​ឡើយ ហើយ​ភាគ​ច្រើន​មិន​មែន​ដោយ​សារ​បញ្ហា​ភាសា​នោះ​ទេ។ យើង​ប្រហែល​ជា​ខ្វះ​ពេល​វេលា ការ​លត់​ដំ ឬ​វិធី​សាស្រ្ត​ត្រឹម​ត្រូវ ដើម្បី​រៀន​ព្រះ​បន្ទូល​ព្រះ។ ប៉ុន្តែ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១ បាន​ចែង​ថា មនុស្ស​ដែល​មាន​ពរ “​នោះ​ត្រេកអរ​តែ​នឹង​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រឹត្យវិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ”(ខ.១-២)។ ការ​ជញ្ជឹង​គិត​អំពី​ព្រះ​បន្ទូល ក្នុង​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ជួយ​ឲ្យ​យើង​ចម្រើន​ឡើង ក្នុង​គ្រប់​រដូវ​កាល ទោះ​យើង​ជួប​ប្រទះ​ទុក្ខ​លំបាក​យ៉ាង​ណា​ក៏​ដោយ។​

តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា ចំពោះ​ព្រះ​គម្ពីរប៊ីប​របស់​អ្នក? ព្រះ​គម្ពីរ​ប៊ីប​នៅ​តែ​សំខាន់ ក្នុង​ការ​ផ្តល់​គំនិត​យោបល​សម្រាប់​ការ​រស់​នៅ​សព្វ​ថ្ងៃ តែ​នៅ​តែ​គ្រោះ​ថ្នាក់ នៅ​ក្នុង​ការ​ត្រាស់​ហៅ​ឲ្យ​មនុស្ស​ជឿ និង​ដើរ​តាម​ព្រះ​យេស៊ូវ ហើយ​នៅ​​តែ​មាន​ភាព​រំភើប​រីក​រាយ នៅ​ក្នុង​ការ​ផ្តល់​ចំណេះ​ដឹង​អំពី​ព្រះ និង​មនុស្ស​ជាតិ។ ព្រះ​គម្ពីរ​ប៊ីប​ប្រៀប​បាន​នឹង​ផ្លូវ​ទឹក​(ខ.៣) ដែល​ផ្តល់​ឲ្យ​នូវ​ការ​ទ្រទ្រង់​ជីវិត…

ការដើរជាមួយព្រះយេស៊ូវ

របប​អាហារ​ដ៏​ត្បិត​ត្បៀត ស្បែក​ជើង​មិន​ជ្រាប​ទឹក និង​ផែនទី ស្ថិត​ក្នុង​ចំណោម​របស់​របរ​ដ៏​ចាំ​បាច់ ដែល​អ្នក​ដើរ​ព្រៃ​ត្រូវ​ការ ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំ​របស់​លោក​ចន មួរ(John Muir)។ ផ្លូវ​លំ​របស់​លោក​ចន មួរ​មាន​ប្រវែង​៣៣៩​គីឡូម៉ែត្រ ក្នុង​ភាគ​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក ដែល​បត់​ចុះ​ឡើង​ៗ កាត់​តាម​ជ្រលង​ដង​អូ បឹង​បួរ ព្រៃ និង​ភ្នំ​ដែល​ស្ថិត​នៅ​រយៈ​កម្ពស់​ប្រហែល​១៤៣២៥​ម៉ែត្រ។ ដោយសារ​ការ​ឆ្លង​កាត់​តាម​ផ្លូវ​លំ​មួយ​នេះ ដោយ​ថ្មើរ​ជើង ត្រូវ​ចំណាយ​ពេល​ប្រហែល​៣​សប្តាហ៍ ការ​ដាក់​ស្បៀង​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ជាប់​តាម​ខ្លួន គឺ​ពិត​ជា​សំខាន់​ណាស់។ បើ​អ្នក​ដាក់​ច្រើន​ពេក អ្នក​នឹង​បាក់​កម្លាំង​ដោយ​សារ​ទម្ងន់​របស់​វា តែ​បើ​ដាក់​តិច​ពេក អ្នក​នឹង​ជួប​ការ​ខ្វះ​ខាត នៅ​តាម​ផ្លូវ។

ដើម្បី​បញ្ចប់​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ​របស់​យើង ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ យើង​ក៏​ត្រូវ​ពិចារណា អំពី​ការ​អ្វីខ្លះ​ដែល​យើង​ត្រូវ​ដាក់​ជាប់​ខ្លួន​ផង​ដែរ។ ក្នុង​បទ​គម្ពីរ​ហេព្រើរ ជំពូក១២ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ “​​ចោល​អស់​ទាំង​បន្ទុក និង​អំពើ​បាប ដែល​រុំ​យើង​ជុំវិញ​ជា​ងាយ​ម៉្លេះ​នោះ​ចេញ”។ គាត់​បាន​ប្រៀប​ធៀប​ការ​រស់​នៅ​របស់​យើង ទៅ​នឹង “ការ​រត់ ក្នុង​ទី​ប្រណាំង នៅ​មុខ​យើង” ដែល​ក្នុង​នោះ យើង​មិន​ត្រូវ​នឿយ​ហត់ និង​រសាយ​ចិត្ត​ឡើយ​(ខ.១,៣)។ ការ​មាន​បន្ទុក​នៃ​អំពើ​បាប​ធ្ងន់​ពេក ឬ​ការ​បែក​អារម្មណ៍​ទៅ​រក​អ្វី នៅ​ក្រៅ​គោល​បំណង​របស់​ព្រះ គឺ​ជា​ការ​លី​បន្ទុក​ដែល​មិន​ចាំ​បាច់។

គេ​បាន​ណែនាំ​អ្នក​ដើរ​ព្រៃ ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​របស់​លោក​ចន មួរ ឲ្យ​ដាក់​ជាប់​ខ្លួន​នូវ​របស់​សំខាន់​ៗ។ យ៉ាង​ណា​មិញ ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​នូវ​ការ​ណែនាំ ក្នុង​ព្រះ​គម្ពីរ​ប៊ីប សម្រាប់​ឲ្យ​យើង​ដើរ​តាម​ព្រះ​យេស៊ូវ​ផង​ដែរ។ យើង​ត្រូវ​បើក​មើល​ព្រះ​គម្ពីរ​ប៊ីប ដើម្បី​ឲ្យ​យើង​អាច​ដឹង​ថា…