អ្នកជាមនុស្សសំខាន់
មានរឿងមួយដំណាលថា មានអ្នកនាំវង់ភ្លេងម្នាក់ កំពុងសមការប្រគំតន្រ្តី។ ពេលនោះ សម្លេងអកបានបន្លឺឡើងយ៉ាងគ្រលួច តាមចង្វាក់ភ្លេង ខណៈពេលដែលស្គរមានសម្លេងដូចផ្គរលាន់ រីឯត្រែវិញបញ្ចេញសម្លេងឡើងរំពង ហើយវីយូឡុងក៏មានសម្លេងពិរោះផងដែរ។ ប៉ុន្តែ អ្នកនាំវង់ភ្លេងបានកត់សម្គាល់ឃើញថា មានសម្លេងមួយបាត់ គឺសម្លេងខ្លុយតូច។ អ្នកផ្លុំខ្លុយបានភ្លេចខ្លួន ហើយខំតាមគេឲ្យទាន់។ អ្នកនាំវង់ភ្លេងក៏បានរំឭកគាត់ថា “យើងម្នាក់ៗសុទ្ធតែសំខាន់ នៅក្នុងវង់តន្រ្តីនេះ”។
យ៉ាងណាមិញ សាវ័កប៉ុលក៏បាននិយាយពាក្យលើកទឹកចិត្ត ដូចនេះ ទៅកាន់ពួកជំនុំកូរិនថូស តាមរយៈសំបុត្ររបស់គាត់ផងដែរ(១២:៤-៧)។ គ្រីស្ទបរិស័ទម្នាក់ៗ សុទ្ធតែមានតួនាទីដ៏សំខាន់ ក្នុងរូបកាយព្រះគ្រីស្ទ។ សាវ័កប៉ុលបានរៀបរាប់អំពីអំណោយទានខាងវិញ្ញាណ ហើយបានប្រៀបប្រដូចការប្រើប្រាស់អំណោយទាននីមួយៗ ទៅនឹងតួនាទីនៃអវយវៈទាំងអស់ នៃរូបការរបស់មនុស្ស ដើម្បីជាប្រយោជន៍រួម(ខ.៨-១០)។ អ្នកជឿព្រះនៅក្រុងកូរិនថូស ប្រហែលជាមានប្រពៃណី អំណោយទាន និងបុគ្គលិកលក្ខណៈខុសៗគ្នា ប៉ុន្តែ ពួកគេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធតែមួយ ហើយជាកម្មសិទ្ធិនៃរូបកាយតែមួយរបស់ព្រះគ្រីស្ទ។ សាវ័កប៉ុលក៏បាននិយាយបញ្ជាក់ជាពិសេស អំពីផ្នែកនៃរូបកាយ ដែលមានភាពកម្សោយ និងពិបាកយល់ ហើយបានបង្រៀនថា អ្នកជឿព្រះទាំងអស់សុទ្ធតែមានតួនាទីដ៏សំខាន់ និងចាំបាច់។ គ្មានផ្នែកមួយណា ដែលសំខាន់ជាងផ្នែកដទៃទៀតឡើយ។
សូមចាំថា ព្រះយេស៊ូវបានប្រទានឲ្យអ្នក មានការរួមចំណែក ហើយទ្រង់នឹងប្រើអ្នក ដើម្បីស្អាងរាស្ត្រទ្រង់ឡើយ។–Marvin Williams
ខ្ញុំជាអ្នកច្នៃបង្កើតវាមក
លោកវីឡាត អេសបូយល(Willard S. Boyle) ជាអ្នកដែលបានទទួលពានរង្វាន់ណូបែលសន្តិភាព ក្នុងផ្នែករូបវិទ្យា និងបានចូលរួម ក្នុងការឆ្នៃបង្កើត “ភ្នែកអេឡិចត្រូនិក” ដែលគេបានប្រើក្នុងកាមីរ៉ាឌីជីធល និងកែវយឺតអាវកាសហាប់ប៊ល(Hubble)។ មានពេលមួយ គាត់បានទៅផ្សា ដើម្បីរកមើលកាមីរ៉ាឌីជីធលថ្មីមួយគ្រឿង ហើយក៏បានទៅមើលនៅហាងមួយ នៅក្រុងហាលីហ្វាក(Halifax) ខេត្តណូវា ស្កូធា(Nova Scotia) ប្រទេសកាណាដា។ បុរសដែលជាភ្នាក់ងារលក់ បានព្យាយាមពន្យល់ ភាពសាំញ៉ាំនៃកាមីរ៉ាដល់លោកបូយល តែលោកបូយលបានឲ្យឈប់ពន្យល់វិញ ព្រោះគាត់មានអារម្មណ៍ថា វាហាក់ដូចជាសាំញ៉ាំពេកសម្រាប់គាត់។ បន្ទាប់មក លោកបូយលក៏បាននិយាយត្រង់ៗ ទៅកាន់បុរសនោះតែម្តងថា “អ្នកមិនចាំបាច់ពន្យល់ខ្ញុំទេ ព្រោះខ្ញុំជាអ្នកឆ្នៃបង្កើតវាមក”។
បន្ទាប់ពីព្រះបានអនុញ្ញាតឲ្យសាតាំងល្បងលលោកយ៉ូប ដោយដកយកក្រុមគ្រួសារ សុខភាព និងទ្រព្យសម្បត្តិចេញពីគាត់ហើយ(យ៉ូប ១-២) លោកយ៉ូបក៏បានទួញសោក ចំពោះថ្ងៃកំណើតរបស់គាត់(ជំពូក៣)។ ក្នុងជំពូកបន្ទាប់ លោកយ៉ូបក៏បានទូលសួរព្រះ ថាហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យគាត់ ទទួលរងនូវការឈឺចាប់ដ៏ខ្លាំងយ៉ាងនេះ។ បន្ទាប់មក ព្រះទ្រង់ក៏បានមានបន្ទូលរំឭកគាត់ ដោយផ្ទាល់ថា ទ្រង់ “បានច្នៃបង្កើត” ជីវិត ហើយបានបង្កើតពិភពលោក(ជំពូក ៣៨-៤១)។ ទ្រង់បានឲ្យគាត់គិតឡើងវិញ អំពីអ្វីដែលគាត់បាននិយាយមុននោះ។
ព្រះទ្រង់ក៏បានបង្ហាញឲ្យលោកយ៉ូបដឹងថា គាត់មានភាពល្ងង់ខ្លៅប៉ុណ្ណា ដោយនាំឲ្យគាត់ពិចារណាអំពីអំណាចគ្រប់គ្រងរបស់ទ្រង់ និងអំពីជម្រៅនៃប្រាជ្ញាទ្រង់ ដែលបានសម្តែងឡើង នៅគ្រប់ទិសទី ក្នុងលោកិយនេះ(៣៨:៤-៤១)។
ពេលណាមានការល្បួង…
ទ្រង់មិនបានបោះបង់ចោល
មានពេលមួយ អ្នកស្រីខារីសា ស្ម៊ីត(Karissa Smith) បានដើររកមើលសៀវភៅ នៅក្នុងបណ្ណាល័យប្រចាំតំបន់មួយ ដោយយកកូនស្រីអាយុ៤ខែរបស់នាងទៅជាមួយផង។ ពេលនោះ មានបុរសចំណាស់ម្នាក់បានប្រាប់នាង ឲ្យលួងកូនឲ្យស្ងាត់ម៉ាត់ ពុំនោះទេ គាត់នឹងធ្វើឲ្យវាស្ងាត់មាត់ ដោយខ្លួនគាត់ផ្ទាល់មិនខាន។ បុរសចំណាស់នេះពិតជាគំរោះគំរើយខ្លាំងណាស់ តែអ្នកស្រីស្ម៊ីតបានឆ្លើយតបវិញថា “ខ្ញុំមានការសោកស្តាយណាស់ ដែលលោកបានជួបបញ្ហាក្នុងជីវិត ដែលធ្វើឲ្យលោកទៅជាមានអារម្មណ៍រំខានយ៉ាងខ្លាំង ដោយសារកូនង៉ែត ដែលកំពុងបញ្ចេញសម្លេងដ៏សប្បាយរីករាយយ៉ាងនេះ តែខ្ញុំនឹងមិន ប្រាប់កូនរបស់ខ្ញុំឲ្យស្ងាត់ម៉ាត់ឡើយ ហើយខ្ញុំក៏មិនអនុញ្ញាតឲ្យអ្នក ធ្វើឲ្យវាស្ងាត់មាត់ដែរ”។ បុរសនោះក៏បានឈ្ងោកមុខចុះ ហើយសុំទោសនាង។ គាត់ក៏បានប្រាប់នាងថា កាលពី៥០ឆ្នាំមុន កូនប្រុសរបស់គាត់បានគេងស្លាប់ដោយមិនដឹងមូលហេតុ ពេលវាមានអាយុមិនទាន់បាន១ឆ្នាំផង។ ហេតុនេះហើយ បានជាគាត់ចេះតែមានអារម្មណ៍សោកសៅ និងឆេវឆាវ ចាប់តាំងពីពេលនោះមក។
ក្នុងបទគម្ពីរទំនុកដំកើងជំពូក១៣ ស្តេចដាវីឌបានបង្ហាញពីអារម្មណ៍សោកសៅផងដែរ។ ទ្រង់បានអធិស្ឋាន ដោយត្រង់ៗថា “ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះទូលបង្គំដល់កាលណា”(ខ.១)។ សំណួរទាំងនេះ បានឆ្លុះបញ្ចាំងឲ្យយើងដឹងថា ទ្រង់កំពុងខ្លាចព្រះបោះបង់ទ្រង់ចោល។ ការទូលដល់ព្រះអំពីទុក្ខព្រួយ បានបណ្តាលចិត្តទ្រង់ ឲ្យទូលអង្វរសូមជំនួយពីព្រះ ហើយបញ្ជាក់ឡើងវិញថា ទ្រង់មានការជឿជាក់លើសេចក្តីស្រឡាញ់របស់ព្រះ(ខ.៣-៦)។ ដូចនេះ ជំនឿ និងការប្តេជ្ញាចិត្តកើតមានឡើងវិញ ពេលដែលយើងទូលថ្វាយព្រះ អំពីទុក្ខព្រួយរបស់យើង។
យើងរាល់គ្នាសុទ្ធតែឆ្លងកាត់រាត្រីដ៏ងងឹត ក្នុងព្រលឹងរបស់យើង ពេលដែលយើងសង្ស័យថាព្រះកំពុងបោះបង់យើងចោល។ ដូចនេះ ទំនួញរបស់យើងអាចប្រែក្លាយជាអំណរ…
ចូរអរព្រះគុណ
នៅទីក្រុងឡែនស៊ីង(Lansing) រដ្ឋមីឈីហ្គិន ក្នុងអំឡុងពេលរដូវរងា យើងមិនសូវមានថ្ងៃរះប៉ុន្មានទេ។ ប៉ុន្តែ ឆ្នាំមុន ព្រះទ្រង់បានប្រទានពរ ឲ្យយើងមានថ្ងៃដ៏ស្រស់បំព្រង ហើយខ្ញុំសង្កេតឃើញថា មនុស្សស្ទើរតែគ្រប់គ្នាបានអរព្រះគុណព្រះ លើកលែងតែខ្ញុំម្នាក់ប៉ុណ្ណោះ។ នៅពេលខ្ញុំចេញពីធ្វើការ មានបុរសម្នាក់បាននិយាយថា “ថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យមែន ជាអំណោយដែលព្រះប្រទាន!” ខ្ញុំក៏បានឆ្លើយតបថា “មែនហើយ ប៉ុន្តែ ព្រឹលនឹងធ្លាក់នៅសប្តាហ៍ក្រោយទៀត”។ ត្រង់ចំណុចនេះ ខ្ញុំគួរតែអរព្រះគុណព្រះ គឺមិនត្រូវរមិលគុណយ៉ាងដូចនេះទេ។
យ៉ាងណាមិញ សាវ័កប៉ុលបានសរសេរសំបុត្រទៅកាន់ពួកជំនុំសម័យដើម ដើម្បីឲ្យពួកគេរៀនដឹងគុណព្រះ។ គាត់បាននិយាយអំពីការអរព្រះគុណ ក្នុងសំបុត្ររបស់គាត់ គឺបានច្រើនជាងអ្នកនិពន្ធនៃកណ្ឌគម្ពីរសញ្ញាថ្មីដទៃទៀត។ ជាក់ស្តែង គាត់បានប្រើពាក្យអរព្រះគុណ២៣ដង ដែលក្នុងនោះ យើងអាចទទួលសេចក្តីបង្រៀនអំពីការអរព្រះគុណ។
ជានិច្ចជាកាល ព្រះគម្ពីរបានបង្រៀនឲ្យយើងថា្វយការអរគុណដល់ព្រះ ជាជាងអរគុណមនុស្ស។ មនុស្សគឺជាអំណោយមកពីព្រះ ហើយសាវ័កប៉ុលបានអរព្រះគុណព្រះ ដែលបានប្រទានពរឲ្យពួកគេមានការរីកលូតលាស់ មានសេចក្តីស្រឡាញ់ និងសេចក្តីជំនឿ(១កូរិនថូស ១:៤ ១ថែស្សាឡូនីច ១:២)។
យើងត្រូវអរព្រះគុណព្រះ ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ សម្រាប់គ្រប់ការទាំងអស់ (កូល៉ុស ៣:១៥,១៧)។ សាវ័កប៉ុលជឿថា អ្នកដើរតាមព្រះយេស៊ូវអាចអរព្រះគុណព្រះ សម្រាប់គ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់មានអំណាចគ្រប់គ្រង ហើយទ្រង់កំពុងធ្វើការរបស់ទ្រង់ ដើម្បីជាប្រយោជន៍ដល់អ្នកជឿទ្រង់(១ថែស្សាឡូនីច ៥:១៨)។
សូមឲ្យយើងរាល់គ្នាមានចិត្តចង់ដឹង អំពីអំណោយដែលព្រះប្រទានមក នៅជុំវិញយើង ហើយឆ្លើយតប ដោយការដឹងគុណ។…
តក់ស្លត់ ឬអធិស្ឋាន
មានស្រ្តីអាយុ៨៥ឆ្នាំម្នាក់ រស់នៅក្នុងមជ្ឈមណ្ឌលមួយតែម្នាក់ឯង។ ថ្ងៃមួយ គាត់បានជាប់នៅក្នុងជណ្តើរយន្តតែម្នាក់ឯង អស់រយៈពេល៤យប់ ៣ថ្ងៃ។ ជាការប្រសើរណាស់ ដែលគាត់មានទឹកមួយថូ បន្លែស៊ីលើរីខ្លះៗ និងថ្នាំក្អកបន្តិចបន្តួច។ គាត់បានព្យាយាមបើកទ្វារជណ្តើរ យន្ត តែបើកមិនចេញសោះ ហើយទូរស័ព្ទក៏គ្មានសេវ៉ាទៀត បន្ទាប់មក គាត់ក៏បានសម្រេចចិត្តងាកមករកព្រះ ដោយការអធិស្ឋាន។ ក្រោយមក គាត់បានប្រាប់បណ្តាញទូរទស្សន៍ស៊ីអិនអិន(CNN)ថា “ពេលនោះ ខ្ញុំត្រូវសម្រេចចិត្តថា ត្រូវតក់ស្លត់ ឬក៏អធិស្ឋាន”។ ពេលមានគ្រោះអាសន្ន គាត់បានពឹងផ្អែកលើព្រះ ហើយបានរង់ចាំរហូតដល់ពេលគេមកជួយ។
យ៉ាងណាមិញ ស្តេចអេសាក៏បានប្រឈមមុខនឹងការសម្រេចចិត្តដូចនេះដែរ គឺថាតើត្រូវភ័យស្លុត ឬក៏អធិស្ឋាន(២របាក្សត្រ ១៤)។ កាលនោះ នគរទ្រង់កំពុងទទួលរងការវាយលុកពីកងទ័ពអេធីយ៉ូពី ដែលមានគ្នាប្រមាណជា១លាននាក់។ ប៉ុន្តែ នៅពេលទ្រង់ប្រឈមមុខនឹងកងទ័ពដ៏ធំបែបនេះ ទ្រង់មិនបានពឹងផ្អែកលើយុទ្ធសាស្រ្តយោធា ឬក្រាបពួន ដោយការភ័យខ្លាចឡើយ ផ្ទុយទៅវិញ ទ្រង់បានបែរមករកព្រះ ដោយការអធិស្ឋានជាបន្ទាន់។ ក្នុងការអធិស្ឋានដ៏មានអំណាច និងដោយការបន្ទាបខ្លួននេះ សេ្តចអេសាពឹងផ្អែកលើព្រះទាំងស្រុង ទ្រង់ទូលសូមជំនួយ ហើយបានទូលអង្វរឲ្យព្រះអម្ចាស់ទ្រង់ ការពារព្រះនាមរបស់ទ្រង់ “សូមជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែកលើទ្រង់ជាទីពឹង គឺដោយនៅតែព្រះនាមទ្រង់ប៉ុណ្ណោះ ដែលយើងរាល់គ្នាបានមកទាស់ នឹងពួកមានគ្នាច្រើនទាំងនេះ”(ខ.១១)។ ព្រះអម្ចាស់បានឆ្លើយតបនឹងសេចក្តីអធិស្ឋានរបស់ស្តេចអេសា ហើយស្តេចអង្គនេះ ក៏ទទួលបានជ័យជម្នះ លើកងទ័ពសាសន៍អេធីយ៉ូពី។
ពេលយើងជួបស្ថានការណ៍តានតឹង ឬមានធនធានតិចតួច ឬក៏ជួបបញ្ហាដ៏ច្រើនដូចជាកងទ័ពដ៏ធំ…
ការជម្នះការច្រណែន
មានរឿងមួយ បានដំណាលអំពីម្ចាស់ហាងពីរនាក់ ដែលជាគូប្រជែង ដែលស្អប់គ្នាយ៉ាងខ្លាំង។ អ្នកទាំងពីរបានចំណាយពេលជារៀងរាល់ថ្ងៃ ដើម្បីតាមដានការរកស៊ីរបស់គូរប្រជែងរបស់ខ្លួន។ បើមានភ្ញៀវចូលក្នុងហាងណាមួយ ម្ចាស់ហាងនោះនឹងញញឹមដាក់គូប្រជែងរបស់ខ្លួន ដើម្បីបង្អួតពីជ័យជម្នះរបស់ខ្លួន។
យប់មួយ មានទេវតាមួយអង្គបានលេចឡើង ឲ្យម្ចាស់ហាងមួយ ក្នុងចំណោមម្ចាស់ហាងទំាងពីរឃើញ នៅក្នុងសុបិន្ត ហើយមានបន្ទូលថា “ខ្ញុំនឹងឲ្យរបស់អ្វីដែលអ្នកសូមពីខ្ញុំ ប៉ុន្តែ បើអ្នកបានទទួលរបស់អ្វីមួយហើយ នោះគូប្រជែងរបស់អ្នកក៏នឹងបានទទួលរបស់នោះ ច្រើនជាងអ្នកទ្វេរដង តើអ្នកចង់បានអ្វី”? បុរសនោះក៏ចងចិញ្ចើម ហើយនិយាយថា “បើអញ្ចឹង សូមធ្វើឲ្យខ្ញុំខ្វាក់ភ្នែកម្ខាងមក”។ រឿងនេះបានបង្ហាញពីការច្រណែនឈ្នានីសដ៏អាក្រក់បំផុត!
ពេលដែលការច្រណែនគ្នា បានកើតមានក្នុងពួកជំនុំក្រុងកូរិនថូស ការបែកបាក់គ្នាអាចកើតមាន ចំពោះពួកជំនុំមួយនេះ។ ដំបូងឡើយ ពួកគេបានទទួលជឿដំណឹងល្អ តែមិនទាន់បានអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធ កែប្រែចិត្តរបស់ពួកគេឡើយ។ ហេតុនេះហើយបានជាពួកគេច្រណែនគ្នាទៅវិញទៅមក ហើយឈានទៅរកការបែកបាក់គ្នា។ សាវ័កប៉ុលក៏បានប្រាប់ពួកគេថា ការច្រណែនគ្នានេះ គឺជាសញ្ញានៃភាពមិនទាន់ពេញវ័យ និងការដើរតាមបែបលោកិយ(១កូរិនថូស ៣:៣)។ បានសេចក្តីថា គ្រីស្ទបរិស័ទទាំងនេះមិនបានប្រព្រឹត្ត តាមបែបមនុស្សដែលបានផ្លាស់ប្រែ ដោយសារដំណឹងល្អឡើយ។
យើងអាចដឹងច្បាស់ថា ព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការ ក្នុងជីវិតយើង ពេលយើងមានការស្កប់ចិត្ត និងអរព្រះគុណព្រះ សម្រាប់អ្វីដែលយើងមាន ហើយយើងមិនមានចិត្តច្រណែនចំពោះនរណាម្នាក់ឡើយ ផ្ទុយទៅវិញ យើងអាចអបអរអ្នកដទៃ យ៉ាងពិតប្រាកដ ចំពោះអំណោយ និងព្រះពរដែលគេបានទទួល។ –Marvin Williams
កែតម្រង់ពួកគេ
អ្នកស្រី ឡូរី ហ្កូតឡេប(Lori Gottlieb) គឺជាគ្រូពេទ្យចិត្តសាស្រ្ត ហើយក៏ជាម្តាយម្នាក់ ដែលបានមានប្រសាសន៍ថា ឪពុកម្តាយដែលងប់ចិត្តខ្លាំងពេក នឹងការខំធ្វើឲ្យកូនរបស់ខ្លួនមានសុភមង្គល អាចជាហេតុបណ្តាលឲ្យកូនរបស់ខ្លួន ក្លាយជាមនុស្សពេញវ័យដែលគ្មានអំណរ។ ឪពុកម្តាយទាំងនោះ បានទម្រើសកូនរបស់ខ្លួន ដោយមិនបានបង្រៀនពួកគេ អំពីរបៀបចេះប្រឈមមុខនឹងជីវិតពិតទេ ហើយពេលដែលកូនរបស់ខ្លួនធ្វើអ្វីខុស ពួកគេធ្វើមិនដឹងមិនឮ ហើយក៏មិនព្រមលត់ដំកូននោះឡើយ។
ក្នុងបទគម្ពីរសាំយ៉ូអែលទី១ យើងឃើញថា លោកអេលី ដែលជាសម្តេចសង្ឃ ក៏បានធ្វើមិនដឹងមិនឮផងដែរ ពេលដែលកូនរបស់ខ្លួនធ្វើខុស។ យើងមិនដឹងថា គាត់ជាឪពុកប្រភេទណាទេ នៅពេលដែលពួកកូនប្រុសរបស់គាត់នៅក្មេង។ ប៉ុន្តែ ពេលដែលពួកគេធំពេញវ័យ ហើយចូលធ្វើការបម្រើព្រះ នៅក្នុងព្រះវិហាររបស់ទ្រង់ គាត់មិនបានកែតម្រង់ពួកគេឡើយ។ ពួកគេជាមនុស្សអាត្មានិយម ជាមនុស្សកំផឹត និងមានការបះបោរទាស់នឹងព្រះ ដោយរាប់សេចក្តីប៉ងប្រាថ្នារបស់ខ្លួន ជាសំខាន់ជាងព្រះបន្ទូលព្រះ និងសំខាន់ជាងសេចក្តីត្រូវការរបស់ពួកបណ្តាជន។ ជាដំបូង លោកអេលីបានស្តីបន្ទោសឲ្យកូនប្រុសរបស់គាត់ តែ ពួកគេមិនព្រមស្តាប់គាត់ឡើយ។ គាត់មិនបានបញ្ឈប់ការងាររបស់ពួកគេទេ ផ្ទុយទៅវិញ គាត់បានធ្វើមិនដឹងមិនឮ ហើយបណ្តោយឲ្យពួកគេបន្តប្រព្រឹត្តអំពើបាបនោះទៀត។ ដោយសារអំពើបាបរបស់ពួកកូនប្រុសរបស់លោកអេលី និងដោយសារគាត់បានលើកដំកើងកូនគាត់ ខ្លាំងជាងព្រះ(១សាំយ៉ូអែល ២:២៩) ព្រះអម្ចាស់ក៏បានព្រមានគាត់ថា ក្រុមគ្រួសាររបស់គាត់ នឹងទទួលរងការជំនុំជម្រះជាមិនខាន(ខ.៣៤ ៤:១៧-១៨)។
បើសិនជាយើងជាឪពុកម្តាយដែលជឿព្រះ យើងត្រូវមានការទទួលខុសត្រូវខ្ពស់ នៅក្នុងការលត់ដំកូនរបស់យើង ដោយសេចក្តីស្រឡាញ់(សុភាសិត ១៣:២៤ ២៩:១៧…
ការរស់នៅក្នុងការរួបរួម
លោកចូស ហាមីលតុន(Josh Hamilton) ជាកីឡាករបេសប៊ល របស់ក្រុមតិចសាស់ រេង ជ័រ(Texas Ranger)។ គាត់បានខំជម្នះការញៀនថ្នាំ និងស្រា។ ហេតុនេះហើយបានជា នៅពេលដែលក្រុមរបស់គាត់បានឈ្នះការប្រកួតវគ្គជម្រុះ ក្នុងឆ្នាំ២០១០ លោកហាមីលតុន មានការព្រួយបារម្មណ៍ពីពិធីជប់លៀងជ័យជម្នះរបស់ក្រុមគាត់។ គាត់បានទទួលស្គាល់ថា វាមិនមែនជាការល្អទេ សម្រាប់អ្នកដែលទើបតែផ្តាច់គ្រឿងស្រវឹង ទៅចូលរួមការផឹកស៊ីស្រាសំប៉ាញដ៏ជោគជាំនោះ។ ប៉ុន្តែ គាត់បែរជាបានជួបរឿងដ៏គួរឲ្យរីករាយ ខុសពីការរំពឹងទុក។ មិត្តរួមក្រុមរបស់គាត់មិនបានប្រើស្រាសំប៉ាញ នៅក្នុងពិធីជប់លៀងនោះទេ ផ្ទុយទៅវិញ ពួកគេបានយកស្រាបៀរខ្ញី មកដាក់ក្នុងបន្ទប់ដាក់សម្ភារៈ ដើម្បីឲ្យគាត់អាចចូលរួម ក្នុងការអបអរនឹងគេដែរ។ ការនេះបានបង្ហាញនូវការរួបរួម ជាសហគមន៍ដ៏អស្ចារ្យ ដែលមិត្តរួមក្រុមរបស់គាត់ បានយកសេចក្តីត្រូវការរបស់គាត់ ជាសំខាន់ជាងតម្រូវការរបស់ពួកគេ។
នេះក៏ជាអ្វីដែលលោកសាវ័កប៉ុលបានបង្រៀនផងដែ។ គាត់បានបង្គាប់ពួកជំនុំនៅក្រុងភីលីព ឲ្យគិតពីប្រយោជន៍របស់អ្នកដទៃ ឲ្យបានខ្លាំងជាងប្រយោជន៍ផ្ទាល់ខ្លួន(២:៣-៤)។ ការរួបរួមគ្នាតែមួយ ក្នុងព្រះគ្រីស្ទ បានធ្វើឲ្យគ្រីស្ទបរិស័ទ នៅក្រុងភីលីព ក្លាយជាគ្រួសារតែ១ ហើយមានចំណងទាក់ទងដ៏ពិសេសជាមួយគ្នា។ ដូច្នេះហើយ ពួកគេត្រូវសម្តែងចេញ នូវអាកប្បកិរិយា ដោយការរួបរួម ដោយសេចក្តីស្រឡាញ់ ការបម្រើគ្នា ដោយការលះបង់ និងស្វែងរកវិធីជួយអ្នកដទៃ ទោះបីជាអ្នកនោះដឹងថា ខ្លួនត្រូវការជំនួយឬអត់ក៏ដោយ។ នេះជាអាកប្បកិរិយា ដែលគ្រីស្ទបរិស័ទគ្រប់រូប ត្រូវមានជាធម្មតា តាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ។
សូមយើងជួយសម្រាលបន្ទុកគ្នាទៅវិញទៅមក ដូចមិត្តរួមក្រុមរបស់លោកហាមីលតុនដែរ។…
ស្វែងរក និងជួយសង្រ្គោះ
លោកឡាចឡាន មែកការី(Lachlan Macquarie) គឺជាអភិបាលរដ្ឋញូសោតវេល(New South Wales) នៃប្រទេសអូស្រ្តាលី ចាប់ពីឆ្នាំ ១៨១០-១៨២១។ គាត់មានវិធីធ្វើឲ្យមនុស្សគ្រប់គ្នា មានអារម្មណ៍កក់ក្តៅ នៅក្នុងតំបន់ដែលរដ្ឋាភិបាលបានចូលកាន់កាប់ថ្មីៗ។ ពេលដែលប្រជាជន អ្នកធ្វើការរដ្ឋ និងពួកមន្ត្រីទាហានមានការរើសអើង មកមើលពួកអ្នកទោស ដែលគេបានដោះលែង និងដឹកជញ្ជូនពីចក្រភពអង់គ្លេសមក លោកអភិបាលមែកការី ក៏បានទទូចសុំឲ្យគេចាត់ទុកអ្នកទាំងនោះ ជាប្រជាជនដែលមានសិទ្ធិស្មើគ្នា ក្នុងសង្គម។
យ៉ាងណាមិញ ព្រះយេស៊ូវបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះលោកសាខេ ដែលជាអ្នកយកពន្ធ ដែលគេស្អប់ខ្ពើម និងមិនរាប់អាន នៅក្រុងយេរីខូ ហើយបានរាប់បញ្ចូលគាត់ នៅក្នុងផែនការនៃសេចក្តីសង្រ្គោះរបស់ទ្រង់(លូកា ១៩:១-១០)។ គាត់ចង់ឃើញព្រះយេស៊ូវខ្លាំងណាស់ បានជាគាត់ឡើងដើមឈើ ដើម្បីឲ្យបានឃើញទ្រង់។ ពេលព្រះយេស៊ូវយាងកាត់តាមនោះ ទ្រង់បានជ្រាប អំពីចិត្តឆេះឆួលរបស់គាត់ ហើយបានឲ្យគាត់ចុះពីដើមឈើនោះ មក ព្រោះទ្រង់សព្វព្រះទ័យនឹងជួបគាត់ នៅក្នុងផ្ទះរបស់គាត់។ ពេលនោះ មានអ្នកខ្លះបានរិះគន់ការដែលព្រះយេស៊ូវចំណាយពេលជាមួយមនុស្សមានបាប ប៉ុន្តែ សេចក្តីស្រឡាញ់ដែលទ្រង់បានបង្ហាញដល់លោកសាខេ បានធ្វើឲ្យជីវិតគាត់ផ្លាស់ប្រែ។ គាត់បានប្រែចិត្ត ហើយក៏បានសងប្រាក់ដែលគាត់បានកេងបំបាត់ ឲ្យទៅគេវិញ។ ដូចនេះ សេចក្តីសង្រ្គោះបានចូលមកដល់ផ្ទះរបស់គាត់ហើយ។
ព្រះយេស៊ូវទ្រង់មានព្រះរាជបេសកកម្មដ៏សាមញ្ញមួយ គឺស្វែងរកមនុស្សបាត់បង់ ទោះបីជាពួកគេមានឋានៈអ្វីក៏ដោយ នៅក្នុងសង្គម ហើយសម្រេចផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះ ក្នុងជីវិតពួកគេ។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ នេះក៏ជាបេសកកម្មរបស់យើងផងដែរ។–Marvin…
ដំណឹងអាក្រក់ និងដំណឹងល្អ
ថ្មីៗនេះ ខ្ញុំបានសន្ទនាជាមួយស្ត្រីម្នាក់ ដែលធ្លាប់ឆ្លងកាត់ស្ថានភាពដ៏លំបាកលំបិន។ ភាពតប់ប្រមល់បានប៉ះពាល់ដល់សុខភាពរបស់គាត់ បានជាគាត់ត្រូវទៅជួបគ្រូពេទ្យជាញឹកញាប់។ ប៉ុន្តែ គាត់បាននិយាយប្រាប់ខ្ញុំ ដោយស្នាមញញឹមនៅលើផ្ទៃមុខថា គាត់អាចប្រើកាលៈទេសៈដ៏ឈឺចាប់នេះ ជាឱកាសដើម្បីផ្សាយដំណឹងល្អ ដល់គ្រូពេទ្យរបស់នាង។
ព្រះគម្ពីរភីលីពបានចែងអំពីរបៀប ដែលសាវ័កប៉ុលប្រើស្ថានភាពដ៏លំបាករបស់គាត់ នៅក្នុងគុក ដើម្បីផ្សាយដំណឹងល្អ។ អ្នកជឿព្រះនៅក្រុងភីលីពបានកើតទុក្ខ ពេលសាវ័កប៉ុលត្រូវគេចាប់ខ្លួន ដោយសារការផ្សាយអំពីព្រះគ្រីស្ទ ប៉ុន្តែ គាត់បានប្រាប់ពួកគេថា ការជាប់ចំណងរបស់គាត់ “បានប្រែជាចម្រើនដល់ដំណឹងល្អវិញ”(១:១២)។ ពួកអ្នកយាមវាំងទាំងមូល និងអ្នកដទៃទៀតបានដឹងថា គាត់ជាប់គុក ដោយសារគាត់បានផ្សាយអំពីព្រះគ្រីស្ទ។ អ្នកដែលមានទំនាក់ទំនងជាមួយសាវ័កប៉ុល ក៏បានឮអំពីព្រះយេស៊ូវ គឺមិនថាតែពួកទាហាន(ដែលយាមគាត់១ថ្ងៃ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍) ឬអ្នកដទៃទៀតដែលនៅក្រៅគុកឡើយ។
ការជាប់គុករបស់សាវ័កប៉ុល អាចជាដំណឹងអាក្រក់សម្រាប់ពួកជំនុំ តែគាត់បានប្រើវាជាឱកាស ដើម្បីផ្សាយដំណឹងល្អ បានជាមានអ្នកយាមខ្លះបានក្លាយជាអ្នកជឿព្រះ(៤:២២)។ លោកសាវ័កប៉ុលបានជាប់ឃុំឃាំង តែដំណឹងល្អមិនត្រូវបានគេបង្ខាំទុកឡើយ។
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងអាចអនុញ្ញាតឲ្យការឈឺចាប់របស់យើង ក្លាយជាឱកាសសម្រាប់ផ្សាយដំណឹងល្អ។ ទុក្ខលំបាក គឺជាដំណឹងល្អដែលគេមិនចង់ឮ តែចូរយើងប្រើវាជាឱកាសដើម្បីផ្សាយដំណឹងល្អ។—Marvin Williams