ការមិនទ្រាំទ្រទាល់តែសោះ
ពេលដែលនាង សាយឡា មែកណៃ(Shayla McKnight) ដាក់ពាក្យធ្វើការ នៅក្នុងក្រុមហ៊ុនបោះពុម្ភតាមអ៊ីនធើណិត គាត់មានការភ្ញាក់ផ្អើល ដោយបានដឹងថា ក្រុមហ៊ុននេះមានបទបញ្ជាផ្ទៃក្នុងមួយ ដែលមិនទ្រាំទ្រចំពោះការនិយាយដើមគ្នា សូម្បីតែបន្តិច ។ គេបានលើកទឹកចិត្តនិយោជិតទាំងឡាយ ឲ្យជួបគ្នា ដើម្បីដោះស្រាយបញ្ហា ជាជាងនិយាយដើមគ្នា ទៅវិញទៅមក ។ បុគ្គលិកណាដែលត្រូវបានគេរកឃើញថា បាននិយាយដើមគ្នា នឹងត្រូវទទួលការស្តីបន្ទោសពីថ្នាក់លើ យ៉ាងដំណំ ហើយបើពួកគេនៅតែបន្តប្រព្រឹត្តបែបនេះទៀត ពួកគេនឹងត្រូវបានបណ្តេញចេញពីការងារជាមិនខានទេ ។
មុនពេលដែលបទបញ្ជាផ្ទៃក្នុងមួយនេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុនមួយនេះ ព្រះទ្រង់បានមានបន្ទូលតាំងពីយូរមកហើយ អំពីក្រឹត្យវិន័យរបស់ទ្រង់ ដែលមិនបានទ្រាំទ្រចំពោះការនិយាយដើម និងនិយាយបង្ខូច ក្នុងចំណោមរាស្រ្តរបស់ទ្រង់ទេ(លេវីវិន័យ ១៩:១៦)។ ទ្រង់ក៏បានដាក់បម្រាម ចំពោះការនិយាយលេងឥតប្រយោជន៍ ដោយខ្វះការពិចារណា ឬដោយការនិយាយបង្ខូចអ្នកដទៃ ដែលនាំឲ្យក្លាយជាពាក្យចចាមអារ៉ាម ឬពាក្យពិត អំពីអ្នកដទៃ ។
ស្តេចសាឡូម៉ូន បានមានបន្ទូលថា ការនិយាយអាក្រក់អំពីនរណាម្នាក់ អាចនាំមកនូវសេចក្តីអន្តរាយ ។ ការនេះនាំឲ្យមនុស្សលែងទុកចិត្តគ្នា(សុភាសិត ១១:១៣) ទំនាក់ទំនងដ៏ជិតស្និទ្ធត្រូវបាក់បែក(១៦:២៨ ១៧:៩) នាំឲ្យអ្នកមានភាពអាម៉ាស និងមានកេរ្តិ៍ឈ្មោះអាក្រក់(២៥:៩-១០) ហើយដុតបញ្ឆេះ ឲ្យក្លាយជាភ្លើងជម្លោះ(២៦:២០-២២)។ មនុស្សយើងកម្រនឹងអាចជួសជុលភាពខូចខាត ដែលពាក្យមិនពិតរបស់ខ្លួន បានបង្ករឡើង ចំពោះអ្នកជិតខាងរបស់ពួកគេ ។
ចូរយើងទូលសូមដល់ព្រះអម្ចាស់…
ព្រះដែលគេបានភ្លេច
ក្នុងគោលជំនឿនៃពួកសាវ័ក មានសេចក្តីចែងមកថា “ខ្ញុំជឿលើព្រះវិញ្ញាណបរិសុទ្ធ”។ លោកចេ ប៊ី ភីលីព(J.B.Philip) បានមានប្រសាសន៍ថា “ពេលណាយើងថ្លែងដូចនេះ នោះគឺមានន័យថា យើងជឿថា ព្រះវិញ្ញាណបរិសុទ្ធទ្រង់ជាព្រះដ៏រស់ដែលទ្រង់អាច និងសព្វព្រះទ័យនឹងយាងចូលគង់ក្នុងជីវិតមនុស្សម្នាក់ៗ ដោយផ្ទាល់ៗខ្លួន ហើយបំផ្លាស់បំប្រែជីវិតពួកគេ”។
ជួនកាលយើងភ្លេចថា ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់មិនមែនជាអំណាច ដែលគ្មានលក្ខណៈជាអង្គបុគ្គលនោះទេ ។ ព្រះគម្ពីរបានពិពណ៌នាថា ទ្រង់ជាព្រះ ។ ទ្រង់មានលក្ខណៈសម្បត្តិគ្រប់យ៉ាងរបស់ព្រះ ពោលគឺទ្រង់មានវត្តមាននៅគ្រប់ទីកន្លែង(ទំនុកតម្កើង ១៣៩:៧-៨) ទ្រង់ជ្រាបអំពីគ្រប់ការទាំងអស់(១កូរិន-ថូស ២:១០-១១) ហើយទ្រង់មានគ្រប់អំណាចចេស្តា(លូកា ១:៣៥)។ ទ្រង់ក៏ធ្វើការ ដែលមានតែព្រះប៉ុណ្ណោះ ដែលអាចធ្វើបាន ដូចជា ការបង្កើត(លោកុប្បត្តិ ១:២) និងប្រទានជីវិត(រ៉ូម ៨:២)។ ទ្រង់មានភាពស្មើគ្នានឹងព្រះពីរអង្គទៀត នៃព្រះត្រៃឯក គឺព្រះវរបិតា និងព្រះរាជបុត្រា ។
ព្រះវិញ្ញាណបរិសុទ្ធជាអង្គ ដែលមានទំនាក់ទំនងផ្ទាល់ជាមួយយើង ព្រោះទ្រង់ព្រួយព្រះទ័យ ពេលយើងធ្វើអំពើបាប(អេភេសូរ ៤:៣០) ទ្រង់បង្រៀនយើង(១កូរិនថូស ២:១៣) អធិស្ឋានឲ្យយើង(រ៉ូម ៨:២៦) នាំផ្លូវយើង(យ៉ូហាន ១៦:១៣) ប្រទានឲ្យយើងមានអំណោយទានខាងវិញ្ញាណ(១កូរិនថូស ១២:១១) ហើយទ្រង់ជាអ្នកធានា អំពីសេចក្តីសង្រ្គោះរបស់យើង(រ៉ូម ៨:១៦)។
ព្រះវិញ្ញាណបរិសុទ្ធទ្រង់គង់នៅក្នុងយើង បើសិនជាយើងបានទទួលការអត់ទោសបាប…
ការរកឃើញក្រាំង
មានពេលមួយ នៅថ្ងៃអាទិត្យ នៅព្រះវិហារដែលខ្ញុំដឹកនាំ ខ្ញុំបានអញ្ចើញកុមារបីនាក់ ឲ្យស្វែងរកក្រាំងមួយចំនួន ដែលមានសរសេរខគម្ពីរពីលើ គឺក្រាំងដែលខ្ញុំបានលាក់នៅក្នុងមជ្ឈមណ្ឌលថ្វាយបង្គំរបស់យើង ។ ខ្ញុំបានប្រាប់ពួកគេថា នៅពេលពួកគេរកក្រាំងនោះឃើញ ហើយអានខគម្ពីរនោះឲ្យឮៗ នោះខ្ញុំនឹងឲ្យរង្វាន់ពួកគេ ។ បើសិនជាអ្នកបានឃើញក្មេងទាំងនោះស្វែងរកក្រាំងនៅពេលនោះ មិនដឹងជាប្រសើរយ៉ាងណាទេ! ព្រោះពួកគេបានរត់ រំគិលកៅអី ហើយរកមើលក្នុងគុម្ពផ្កា និងនៅក្នុងកាបូបលុយ(ដោយ មានការអនុញ្ញាតិ)។ ពួកគេបានស្វែងរកក្រាំងនោះ ដោយការប្រឹងប្រែងយ៉ាងខ្លាំង តែពួកគេក៏មានចិត្តរំភើបរីករាយផងដែរ ។ ការព្យាយាមស្វែងរករបស់ពួកគេ និងការរកឃើញក្រាំងទាំងនោះ បាននាំឲ្យមានអំណរ ក្នុងចំណោមពួកក្មេងៗ ការបញ្ជាក់ដល់ពួកជំនុំរបស់យើង និងការយល់ដឹងជាថ្មីម្តងទៀត អំពីសារៈសំខាន់នៃព្រះបន្ទូលព្រះ។
ព្រះគម្ពីរ ២ពង្សាវតាក្សត្រ ២២-២៣ បានចែងឲ្យយើងដឹង អំពីរបៀបដែលស្តេចយ៉ូសៀស និងប្រជាជននៃនគរយូដាបានរកឃើញឡើងវិញ នូវសេចក្តីអំណរ និងសារៈសំខាន់នៃព្រះបន្ទូលព្រះ ។ ក្នុងអំឡុងពេលនៃការជុសជួលព្រះវិហារ លោកហ៊ីលគីយ៉ា ដែលជាសម្តេចសង្ឃ បានរកឃើញក្រាំងគម្ពីរក្រឹត្យវិន័យ ។ ក្រាំងគម្ពីរនោះប្រាកដជាបានបាត់ ឬលាក់ទុកនៅក្នុងរជ្ជកាលនៃស្តេចម៉ានាសេហើយ ។ បន្ទាប់ពីគេអានក្រាំងនោះឲ្យស្តេចយ៉ូសៀសស្តាប់ ទ្រង់ក៏បានស្តាប់ ហើយឆ្លើយតបចំពោះក្រាំងនោះ(ខ.១០-១១)។ ទ្រង់បានព្យាយាមស្វែងយល់ជាបន្ថែម អំពីក្រាំងនោះ(ខ.១២-២០) ហើយទ្រង់ក៏បានដឹកនាំពួកបណ្តាជន ឲ្យមានការប្តេជ្ញាចិត្តឡើងវិញ ចំពោះសារៈសំខាន់នៃព្រះបន្ទូលព្រះ នៅក្នុងជីវិតពួកគេ(២៣:១-៤)។
សព្វថ្ងៃនេះ មានមនុស្សជាច្រើន មានឱកាសអានព្រះបន្ទូលព្រះ…
ពួកបរិសុទ្ធ
អ្នកប្រហែលជាមិនហៅខ្លួនឯងថា ពួកបរិសុទ្ធឡើយ ប៉ុន្តែ ជាញឹកញាប់ សាវ័កប៉ុលបានហៅអ្នកជឿព្រះថា “ពួកបរិសុទ្ធ” ក្នុងព្រះគម្ពីរសញ្ញាថ្មី(អេភេសូរ ១:១ កូល៉ុស ១:២)។ តើគាត់ហៅពួកគេថា ពួកបរិសុទ្ធ ដោយសារពួកគេល្អឥតខ្ចោះឬ? ទេ គឺមិនយ៉ាងដូច្នោះទេ ។ ពួកគេគឺជាមនុស្ស ដូចនេះ ពួកគេមានបាប ។ តើហេតុអ្វីបានជាគាត់ហៅពួកគេយ៉ាងដូចនេះ? ក្នុងព្រះគម្ពីរសញ្ញាថ្មី ពាក្យ ពួកបរិសុទ្ធ គឺមានន័យថា អ្នកដែលត្រូវបានញែកចេញសម្រាប់ព្រះ ។ ពាក្យនេះ គឺសំដៅទៅលើអ្នកដែលមានការរួបរួមខាងវិញ្ញាណ ជាមួយព្រះគ្រីស្ទ(អេភេសូរ ១:៣-៦)។ ពាក្យនេះគឺមានន័យដូចជាពាក្យ អ្នកជឿព្រះម្នាក់ៗ នៅក្នុងព្រះយេស៊ូវ(រ៉ូម ៨:២៧) និងអ្នកដែលផ្តុំគ្នាបង្កើតជាពួកជំនុំ(កិច្ចការ ៩:៣២)។
តាមរយៈអំណាចនៃព្រះវិញ្ញាណ ពួកបរិសុទ្ធមានការទទួលខុសត្រូវ នៅក្នុងការរស់នៅ ឲ្យសក្តិសមនឹងការត្រាសហៅដែលខ្លួនបានទទួល ។ ពួកគេត្រូវមានលក្ខណៈដូចនេះ គឺមិនត្រូវមានភាពអសីលធម៌ផ្លូវភេទ និងពាក្យសម្តីមិនសមរម្យឡើយ(អេភេសូ ៥:៣-៤)។ យើងត្រូវមានលក្ខណៈសម្បត្តិថ្មីៗ ដែលមានដូចជា ភាពជាអ្នកបម្រើគ្នាទៅវិញទៅមក(រ៉ូម ១៦:២) ការបន្ទាបខ្លួន សេចក្តីសុភាព ភាពអត់ធ្មត់ សេចក្តីស្រឡាញ់ ការរួបរួមនៃព្រះវិញ្ញាណ សេចក្តីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្តីមេត្រី ទុកជាចំណងផង(អេភេសូ ៤:១-៣) ការស្តាប់បង្គាប់…
ការធ្វើអំពើល្អ
គេនិយាយថា “ការល្អដែលអ្នកធ្វើនៅថ្ងៃនេះ នឹងត្រូវគេភ្លេចនៅថ្ងៃស្អែក ។ តែទោះជាយ៉ាងណាក៏ដោយ ចូរកុំឈប់ធ្វើការល្អឡើយ”។ ខ្ញុំចូលចិត្តពាក្យមួយឃ្លានេះ ព្រោះវាជាការក្រើនរំឭកដ៏ប្រសើរ។ ក្នុងព្រះគម្ពីរកិច្ចការ លោកលូកាបាននិយាយសង្ខេប អំពីព្រះរាជកិច្ចដែលព្រះយេស៊ូវបានធ្វើនៅលើផែនដីថា “ទ្រង់បានយាងចុះឡើងធ្វើការល្អ”(១០:៣៨)។
ពេលដែលព្រះគម្ពីរបង្គាប់ឲ្យយើង”ធ្វើការល្អ” តើមានន័យយ៉ាងដូចម្តេចខ្លះ? ព្រះយេស៊ូវទ្រង់បានធ្វើការល្អ ដោយបង្រៀន ប្រោសជម្ងឺ ប្រទានអាហារ និងកម្សាន្តចិត្តជនទាំងឡាយ ។ ព្រះយេស៊ូវបានផ្តល់ឲ្យនូវគំរូដ៏ល្អឥតខ្ចោះ ហើយទ្រង់បានត្រាស់ហៅអ្នកដើរតាមទ្រង់ ឲ្យបំពេញសេចក្តីត្រូវការរបស់អ្នកដទៃ ដែលរាប់បញ្ចូលទាំងអ្នកដែលស្អប់ពួកគេផងដែរ គឺដូចដែលមានចែងថា “ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា”(ម៉ាថាយ ៥:៤៤ និងមើល លូកា ៦:២៧-៣៥ ផងដែរ)។ ពួកគេត្រូវបម្រើខ្មាំងសត្រូវរបស់ខ្លួន ដោយមិនរំពឹងចង់បានការតបស្នងអ្វីមកវិញឡើយ ។
ជាងនេះទៅទៀត អ្នកដើរតាមទ្រង់ត្រូវធ្វើការល្អ ជាពិសេសដល់គ្រីស្ទបរិស័ទឯទៀត តាមឱកាសដែលខ្លួនមាន(កាឡាទី ៦:១០)។ ពួកគេមិនត្រូវភ្លេចធ្វើការល្អ និងចែកចាយនូវអ្វីដែលខ្លួនមាន ដល់អ្នកដទៃ ដោយសារតែការបៀតបៀន ភាពអាត្មានិយម និងការជាប់រវល់ឡើយ(ហេព្រើ ១៣:១៦)។
ដើម្បីឲ្យយើងមានលក្ខណៈដូចព្រះអង្គសង្គ្រោះ និងអ្នកដើរតាមទ្រង់កាលពីសម័យដើម យើងគួរតែសួរខ្លួនឯងជារៀងរាល់ថ្ងៃថា “តើមានការល្អអ្វីខ្លះដែលខ្ញុំអាចធ្វើនៅថ្ងៃនេះ ដោយនូវព្រះនាមព្រះយេស៊ូវ?” ការល្អដែលយើងធ្វើ នឹងបានក្លាយជាដង្វាយដែលព្រះទ្រង់សព្វព្រះទ័យនឹងទទួល(ហេព្រើ ១៣:១៦) ហើយការនោះនឹងនាំអ្នកដទៃឲ្យស្គាល់ទ្រង់(ម៉ាថាយ ៥:១៦)។ - Marvin…
ស្រលាញ់ព្រះជាម្ចាស់
ពីរឆ្នាំមុនក្នុងព្រះវិហារ យើងអធិប្បាយជាខ្សែបន្តលើព្រះពន្លាក្នុងសញ្ញាចាស់។ នាំមកដល់ការអធិប្បាយពីតុបង្ហាញនំប៉័ង ខ្ញុំធ្វើការមួយដែលខ្ញុំមិនដែលធ្វើពីមុន ខ្ញុំតមអាហារបួនប្រាំថ្ងៃ។ ខ្ញុំតមអាហារព្រោះខ្ញុំចង់បទពិសោធន៏សេចក្តីពិតដែលមនុស្ស មិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋនៃព្រះយេហូវ៉ាមកដែរ”(ចោទិយកថា ៨:៣)។
ខ្ញុំចង់បដិសេធអ្វីដែលខ្ញុំស្រលាញ់ អាហារសំរាប់ព្រះជាម្ចាស់ដែលខ្ញុំស្រលាញ់ជាង។ ពេលខ្ញុំតម ខ្ញុំតាមការបង្រៀនរបស់ព្រះយេស៊ូវអំពីការតមអាហារ ក្នុងម៉ាថាយ ៦:១៦-១៨។ ព្រះយេស៊ូវបានឱ្យការបញ្ជាអវិជ្ជមានថាៈ កាលណាអ្នករាល់គ្នាតមអាហារ នោះកុំឱ្យធ្វើទឹកមុខក្រៀម ដូចជាមនុស្សមានពុតឡើយ ដ្បិតគេក្លែងទឹកមុខស្រងូត(ខ.១៦)។ ទ្រង់ឱ្យបញ្ជាវិជ្ជមានអំពីការលាបប្រេងលើក្បាល និងលុបមុខ(ខ.១៧)។ បទបញ្ជាពីរនេះ បើដាក់ជាមួយគ្នាមានន័យថាពួកគេមិនគួរឱ្យមានការទាក់ទាញ ចំណាប់អារម្មណ៍លើយើង ។
ព្រះយេស៊ូវបានបង្រៀនថា នេះជាទង្វើផ្ទាល់ខ្លួនពីការថ្វាយបង្គំ ដោយលះបង់ថា មិនគួរឱ្យមានការអួតខាងសាសនា។ ចុងក្រោយ ទ្រង់មានសន្យាថា នោះព្រះវរបិតានៃអ្នកដែលទ្រង់ទតឃើញ នៅទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចក្សច្បាស់(ខ.១៨)។ ទោះបីការតមអាហារមិនទាមទារ ក្នុងការបោះបង់អ្វីដែលយើងស្រលាញ់ យើងប្រហែលមានបទពិសោធន៍ជ្រាលជ្រៅនៃព្រះដែលយើងស្រលាញ់។ ទ្រង់ប្រទានរង្វាន់ដល់យើងជាមួយទ្រង់ផ្ទាល់់។ —Marvin Williams