តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Shelly Beach

ការអធិស្ឋានទាំងកំហឹង

មាន​ពេល​មួយ ​អ្នក​ជិត​ខាង​ខ្ញុំ​ប្រហែល​ជា​មិន​យល់​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ទេ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​មើល​មក​ខ្ញុំ តាម​មាត់​បង្អួច នៅ​ថ្ងៃ​ដែល​ត្រជាក់ខ្លាំង។ ខ្ញុំ​កំពុង​តែ​ឈរ​នៅ​លើ​ផ្លូវចូលផ្ទះ ដោយ​កាន់​ប៉ែល​យ៉ាង​ណែន នៅ​ក្នុង​ដៃ គ្រ​វែង​គ្រវ៉ាត​ទំាង​កំហឹង ទៅ​លើ​ដុំ​ទឹក​កក ដែល​បាន​បន្ទោក​ខ្លួន​ជាប់​នៅ​ក្រោម​បាត​ជ្រុង​ដំបូង​ផ្ទះ។ រៀង​រាល់​ពេល​ដែល​ខ្ញុំ​វាយ​ទៅ​លើ​ទឹកកក​នោះ ខ្ញុំ​ក៏​បាន​បន្លឺ​សម្លេង​​ចេញ​នូវ​ពាក្យ​អធិស្ឋាន​ខុស​ៗ​គ្នា ដោយ​ខ្លឹម​សារ​រួម​មួយ​ថា “ខ្ញុំ​មិន​អាច​ធ្វើ​កិច្ច​ការ​នេះ​បាន​ទេ។ ខ្ញុំ​គ្មាន​កម្លាំង​ធ្វើ​កិច្ច​ការ​នេះ​ទេ។ ក្នុង​នាម​ជា​អ្នក​ថែរ​ទាំ​អ្នក​ជម្ងឺ ខ្ញុំ​មាន​ការ​ទទួល​ខុស​ត្រូវ​ជា​ច្រើន។ ឥឡូវ​នេះ ខ្ញុំ​ត្រូវ​សម្អាត​ទឹក​កក​នេះ​ទៀត។ ខ្ញុំ​ពិបាក​គ្រប់​គ្រាន់ហើយ!”

កំហឹង​របស់​ខ្ញុំ​ត្រូវ​បាន​ហ៊ុម​ព័ទ​ដោយ​ការ​កុហក់​ជា​ច្រើន ដែល​និយាយ​ថា “ខ្ញុំ​សក្តិ​សម​នឹង​ទទួល​កិច្ច​ការ​ល្អ​ជាង​នេះ” “ព្រះ​ទ្រង់​មិន​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ​ទេ” “គ្មាន​នរណា​ខ្វល់​ពី​ខ្ញុំ​ទេ”។ តែ ​នៅ​ពេល​ដែល​យើង​មិន​ព្រម​លះ​បង់​សេចក្តី​កំហឹង​របស់​យើង នោះយើង​ក៏​បាន​ជាប់​នៅ​ក្នុង​អន្ទាក់​នៃ​ភាព​ល្វីង​ជូរ​ចត់ មិន​អាច​ទៅ​មុខ​រួច​។

ហើយ​មាន​តែ​សេចក្តី​ពិត​ប៉ុណ្ណោះ ដែល​អាច​ព្យាបាល​សេចក្តី​កំហឹង។ គឺ​សេចក្តី​ពិត​ដែល​ចែង​ថា ព្រះ​ទ្រង់​មិន​បាន​ប្រទាន​នូវ​អ្វី​ដែល​យើង​សម​នឹង​ទទួល​ទេ តែ​ទ្រង់​បាន​ប្រទាន​សេចក្តី​មេត្តា​ជា​ជំនួស​វិញ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ដ្បិត​ឱ​ព្រះអម្ចាស់​អើយ ទ្រង់​ល្អ ទ្រង់​បំរុង​តែ​នឹង​អត់​ទោស ក៏​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ ចំពោះ​អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ទ្រង់”(ទំនុកដំកើង ៨៦:៥)។ សេចក្តី​ពិត​ក៏​ចែង​ផង​ដែរ​ថា ព្រះ​ទ្រង់​លើស​ពី​ភាព​គ្រប់​គ្រាន់ ទោះ​យើង​មើល​ឃើញ​ទ្រង់​យ៉ាង​ដូច​ម្តេច​ក៏​ដោយ។ កម្លាំង​របស់​ទ្រង់ ​តែង​តែ​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​យើង​ជា​និច្ច​(២កូរិនថូស ១២:៩)។ ដូច​នេះ  យើង​ត្រូវ​ឈប់​ពឹង​ផ្អែក​លើ​កម្លាំង​ខ្លួន​ឯង ហើយ​តោង​ព្រះ​ហស្ត​ព្រះ​យេស៊ូវ ដែល​បាន​ប្រទាន​ឲ្យ​យើង​នូវ​សេចក្តី​មេត្តា និង​ព្រះ​គុណ។

ព្រះ​ទ្រង់​ធំ​ល្មម​នឹង​ស្តាប់​ឮ​យើង​ ពេល​យើង​មាន​សេចក្តី​កំហឹង ហើយ​មាន​សេចក្តី​ស្រឡាញ់​ល្មម​នឹង​បង្ហាញ​យើង នូវ​ផ្លូវ​ខាង​មុខ ដែល​យើង​ត្រូវ​ដើរ តាម​ពេល​វេលា​របស់​ទ្រង់។-Shelly Beach,…