ការណែនាំអំពីការបញ្ចេញមតិ

សហគមន៍នំម៉ាណាប្រចាំថ្ងៃសូមស្វាគមន៍! ដើម្បីឲ្យអ្នកប្រើប្រាស់ទាំងអស់ទទួលបាននូវបទពិសោធន៍ដ៏រីករាយ នៅក្នុងគេហទំព័រនេះ សូមមេត្តាស្វែងយល់ អំពីការណែនាំខាងក្រោម មុននឹងបញ្ចេញយោបលនៅក្នុងវិបសាយរបស់យើងខ្ញុំ។
សូមផ្តោតទៅលើប្រធានបទនៃការបញ្ចេញមតិ។ គោលដៅរបស់យើងខ្ញុំ គឺដើម្បីលើកទឹកចិត្តឲ្យមានការពិភាក្សា និងភាពជាសហគមន៍ នៅក្នុងវិបសាយនេះ។ ដូចនេះ សូមជៀសវាងការបញ្ចេញមតិដូចខាងក្រោម :

  • ការនិយាយសរសើរធម្មតាៗ ចំពោះអ្នកនិពន្ធអត្ថបទ ឬចំពោះអត្ថបទនៅក្នុងគេហទំព័រ។
  • ការបញ្ចេញមតិដែលមិនទាក់ទងនឹងប្រធានបទរបស់​អត្ថបទ។ បើលោកអ្នកចង់បញ្ចេញយោបល អំពីអ្វីមួយ ដែលមិនទាក់ទងនឹងចំណុចនៅក្នុងអត្ថបទ សូមទំនាក់ទំនងមកយើងខ្ញុំ។
  • ការបញ្ចេញមតិដែលខ្វះការគួសម។ សូមប្រុងប្រយ័ត្ននៅក្នុងការបញ្ចេញមតិ ជាពិសេស បើសិនជាអ្នកមិនយល់ស្របចំពោះ អ្នកនិពន្ធរបស់អត្ថបទ ឬអ្នកបញ្ចេញមតិដទៃទៀត។
  • ការបញ្ចេញមតិ បែបអសីលធម៌ គំរាមកំហែង បំពាន សម្អប់ ប្រកាន់ពូជសាសន៍ ឬភាសាអាសអាភាស។
  • ការវាយប្រហារមកលើអ្នកនិពន្ធអត្ថបទ ឬអ្នកដទៃទៀត។ ការនិយាយបែបអវិជ្ជមាន សំដៅទៅរកអ្នកដទៃ និងអង្គការដទៃ។
  • ការផ្សាយពាណិជ្ជកម្ម ឬការរៃអង្គាសប្រាក់។
  • ការដាក់ Link ទៅកាន់វិបសាយដទៃ។
  • ពត៌មានផ្ទាល់ខ្លួនរបស់អ្នក និងអ្នកដទៃ ដូចជា អាស័យដ្ឋានអ៊ីមែល អាស័យដ្ឋានប្រអប់សំបុត្រ លេខទូរស័ព្ទ ។ល។

សូមបញ្ចេញយោបលខ្លីៗ ហើយចំចំណុច។
សូមកុំបញ្ចេញយោបលច្រំដែល។
នំម៉ាណាប្រចាំថ្ងៃ រក្សាសិទ្ធិគ្រប់យ៉ាង នៅក្នុងការបន្ថែមបន្ថយ ឬកែសម្រួលការណែនាំខាងលើ នៅក្នុងពេលណាក៏បាន។

សូមអរគុណ។ សូមព្រះប្រទានពរ។