របៀបដែលយើងខ្ញុំទទួលដង្វាយឧបត្ថម្ភ

ចាប់​តាំង​ពី​ឆ្នាំ​ ១៩៣៨​មក អង្គការ​អប៊ីស៊ី​(ដែល​ជា​អតីតៈ​កម្មវិធី​ថ្នាក់​រៀន​ព្រះ​គម្ពីរ​តាម​វិទ្យុ) បាន​ផ្តល់​ជូននូវ​កម្ម​វិធី និង​សម្ភារៈ​សម្រាប់​លើក​ទឹក​ចិត្ត និង​​សម្រាប់​សិក្សា​ព្រះ​គម្ពីរ ដោយ​ឥត​គិ​ត​ថ្លៃ ឬ​ដោយ​គ្មានការទាមទារ​​​អ្វី​ឡើយ​ ទៅ​​ដ​ល់​​មនុស្ស​​រាប់​​លាន​​នាក់ នៅ​​ទូទាំង​​ពិភព​លោក ។​

សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​នៅ​តែ​មាន​ការ​ប្តេជ្ញា​ចិត្ត​ថា នឹង​មិន​ដាក់​បន្ទុក​ដល់​មិត្ត​ភ័ក្រ និង​សមាជិក​រប​ស់យើងខ្ញុំ ដោយ​ការ​អំពាវ​នាវ​រក​ប្រាក់​ឧបត្ថ​ម្ភ​ឡើយ ។ ដោយ​សារ​យើង​ខ្ញុំ​មាន​ការ​អនុវត្តន៍​យ៉ាង​ដូច​នេះ​ហើយ បាន​ជា​មាន​មនុស្ស​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា ការងារ​របស់​យើង​ខ្ញុំ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង ឬ​បាន​ទទួល​ប្រាក់​ជំនួយ ពី​អង្គ​ការ ឬ​និកាយ​ដ៏​ធំណា​មួយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រឿង​នេះ​មិន​មែន​ជាការ​ពិត​ទេ ។ ព្រោះ​អស់​រយៈ​ពេល​ជិត​ប្រាំ​ពីរ​ទសវត្សរ៍​​កន្លង​មក​នេះ យើង​ខ្ញុំបា​ន​ធ្វើ​ការងារ​ជា​ដៃ​គូ​ដ៏​អស្ចារ្យ យ៉ាង​មាន​អំណរ ជា​មួយ​បុគ្គល​ គ្រួសា​រ និង​ពួក​ជំនុំ​រាប់​ពាន់​កន្លែង ដែល​បាន​រួម​ចំណែក​ដោយស្ម័គ្រ​ពី​ចិត្ត នៅ​ក្នុង​ការ​ជួយ​ឲ្យ​អង្គការ​យើង​ខ្ញុំដំណើរ​ការ​ទៅ​មុខ​បាន ដោយ​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​និកា​ណា​មួ​យ ។​ ​

សព្វ​ថ្ងៃ​នេះ វិបសាយ​នេះ កំពុង​តែ​ជួយ​ឲ្យ​យើង​ខ្ញុំ មាន​ឱកាស​កាន់​តែ​ច្រើន នៅ​ក្នុង​ការ​ផលិតកម្ម​​វិធីជា​សម្លេង វីដេ​អូ និ​ងអត្ថប​ទស​ម្រាប់​បោះ​ពុម្ភ សម្រាប់​អ្នក​ប្រើ​ប្រាស់​អ៊ីនធើណិត​ទាំង​ឡាយ ។ តាម​រយៈ​​វិបសាយ​នេះ យើង​បាន​ផ្តល់​ជូន​យ៉ាង​ទៀត​ទាត់ នូវ​សម្ភារៈ​ជា​បន្ថែ​មទៀត សម្រាប់​ធ្វើ​ជា​អំណោយ​តិចតួច​ឬ​ច្រើន​ក្តី ។​ វិធី​ផ្តល់​ជូន​ដោយ​បើក​ចំហរ​នេះ ត្រូវ​បាន​រៀប​ចំ​មក ដើម្បី​ផ្តល់​ជូន​នូវ​សម្ភារៈ ដល់​អស់​អ្នក​ដែល​ចង់​បាន ហើយ​ទន្ទឹម​នឹង​នោះ​ក៏​ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​លទ្ធភាព​បង់​ថ្លៃ​ចំណាយ​ផង​ដែរ ។​ តាម​សេចក្តី​ដែល​យើង​ខ្ញុំ​បាន​រៀប​រាប់​ខាង​លើ​នេះ យើង​នឹង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​មុខ ដើម្បី​បំពេញ​បេសកកម្មរបស់​យើង ។​