សៀវភៅ ការស្រេកឃ្លានខាងវិញ្ញាណ គឺជាកូនសៀវភៅសម្រាប់អានប្រចាំថ្ងៃ រយៈពេល៣០ថ្ងៃ ដែលត្រូវបានរៀបចំមក ជាពិសេសសម្រាប់អ្នកដែលមិនទាន់ស្គាល់ព្រះ ឬអ្នកជឿថ្មី ដែលចង់ស្វែងរកការស្កប់ស្កល់ចិត្ត សន្តិភាព និងក្តីសង្ឃឹមដ៏ពិត។ អ្នកមិនទាន់ជឿព្រះជាច្រើន មិនមានព្រះគម្ពីរអាន ឬចេះបើកមើលខគម្ពីរយោងទេ តែពួកគេអាចអានបទគម្ពីរប្រចាំថ្ងៃ ដែលមានក្នុងទំព័រសៀវភៅនេះ ដែលងាយស្រួលយល់ និងមានអមទៅដោយការដកស្រង់ខគម្ពីរគន្លឹះ មានការពន្យល់ខ្លីៗ។ ម្យ៉ាងទៀត ពេលដែលគេអាន ដល់ចុងបញ្ចប់សប្តាហ៍នីមួយៗ គេអាចអានអត្ថបទ ស្តីអំពី មូលហេតុទាំង១០យ៉ាង ដែលត្រូវជឿថា ព្រះពិតជាមានមែន ដែលបង្ហាញអំពីមូលហេតុដែលមនុស្សម្នាក់ៗគួរទទួលជឿព្រះយេស៊ូវ។ នៅចុងបញ្ចប់នៃសៀវភៅនេះ មានការលើកទឹកចិត្តឲ្យទទួលព្រះយេស៊ូវ ជាព្រះសង្រ្គោះ និងព្រះអម្ចាស់។
លោកអ្នកអាចជូនសៀវភៅនេះ ដល់មិត្តភ័ក្រ ឬក្រុមគ្រួសារ ដើម្បីនាំពួកគេឲ្យស្គាល់ប្រាជ្ញានៃព្រះគម្ពីរ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ហើយអធិស្ឋានសូមឲ្យព្រះទ្រង់ ប្រើព្រះបន្ទូលព្រះអង្គ ប៉ះពាល់ចិត្ត និងគំនិតពួកគេ ហើយដឹកនាំពួកគេឲ្យទទួលសេចក្តីសង្រ្គោះពីព្រះអង្គ។
សូមបំពេញឈ្មោះ និង email ក្នុងទម្រង់ខាងក្រោម ដើម្បីទាញយកសៀវភៅនេះ ដោយឥតគិតថ្លៃ។
[contact-form-7 404 "Not Found"]