តើលុយធ្វើឲ្យពិភពលោកវិល ឬមួយយ៉ាងណា? សម្រាប់ខ្លួនយើងផ្ទាល់ ក៏ដូចជាសម្រាប់មនុស្សជាច្រើន ដែលយើងបានស្គាល់ ការដេញតាមលុយ គឺជាបញ្ហាដែលកើតមានជារៀងរាល់ថ្ងៃ។ យើងត្រូវបង់ថ្លៃនេះបង់ថ្លៃនោះ មិនចេះចប់ ហើយក្នុងក្រុមគ្រួសារ ក៏មានមនុស្សដែលត្រូវការអាហារប្រចាំថ្ងៃ។ ម្យ៉ាងទៀត យើងក៏ត្រូវមានលុយត្រៀមទុក សម្រាប់ការបន្ទាន់ផងដែរ ហើយយើងនៅតែមានអារម្មណ៍ថា លុយរបស់យើងនៅតែមិនគ្រប់គ្រាន់។
ក្នុងសៀវភៅ លុយ : ហេតុអ្វីនៅតែមិនគ្រប់? យើងនឹងបានធ្វើការពិនិត្យជាថ្មី អំពីបញ្ហានេះ តាមការបកស្រាយរបស់ព្រះគម្ពីរប៊ីប។ បើសិនជាអ្នកមានក្រុមគ្រួសារ និងមិត្តភក្តិ ដែលមិនមែនជាគ្រីស្ទបរិស័ទ សួរអ្នកថា ហេតុអ្វីបានជាលុយចេះតែមិនគ្រប់? អ្នកអាចប្រើកូនសៀវភៅនេះ ជាជំនួយ ដើម្បីបកស្រាយអំពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ ដោយចិត្តសប្បុរស និងសេចក្តីស្រឡាញ់។ សៀវភៅនេះនឹងជួយឲ្យពួកគេដឹងថា ព្រះយេស៊ូវគឺជាចម្លើយដ៏ពិត ដែលពួកគេកំពុងស្វែងរក ហើយការរកលុយឲ្យបានច្រើនជាងមុន មិនមែនជាដំណោះស្រាយឡើយ។