ក្នុង ឆ្នាំ ១៩៣៨ ព័ន្ធកិច្ចរបស់យើងខ្ញុំ បានចាប់ផ្តើម ដោយមានតែកម្មវិធីវិទ្យុប៉ុណ្ណោះ ដែលមានចំណងជើងថា ថ្នាក់ព្រះគម្ពីរក្រុងដេត្រយ (Detroit Bible Class)។ ចាប់តាំងពីពេលនោះមក ចំនួនអ្នកស្តាប់កម្មវិធីវិទ្យុរបស់យើង ក៏មានការកើនឡើង ចាប់ពីក្រុមដ៏តូច នៃអ្នកស្តាប់វិទ្យុដោយការប្តេជ្ញាចិត្ត ក្លាយទៅជាមានអ្នកស្តាប់រាប់លាននាក់ នៅជុំវិញពិភពលោក ដែលប្រើប្រាប់ធនធាន ដែលយើងខ្ញុំបានផលិត ដោយផ្អែកទៅលើព្រះគម្ពីរ។
ជាច្រើនឆ្នាំក្រោយមក ឈ្មោះព័ន្ធកិច្ចរបស់យើងខ្ញុំក៏មានការផ្លាស់ប្តូរ ដើម្បីឲ្យគេកាន់តែងាយស្រួលស្គាល់ធនធានជាច្រើនប្រភេទ ដែលយើងខ្ញុំបានផ្តល់ឲ្យ។ សព្វថ្ងៃនេះ យើងខ្ញុំដឹងថា មនុស្សភាគច្រើនដឹងថា យើងខ្ញុំជានរណា ដោយសារ សៀវភៅនំម៉ាណាប្រចាំថ្ងៃ ដែលជាសៀវភៅសម្រាប់ប្រកបជាមួយព្រះបន្ទូលជាប្រចាំថ្ងៃ។ ដូចនេះ យើងខ្ញុំក៏បានប្តូរឈ្មោះព័ន្ធកិច្ចទៅជា អង្គការនំម៉ាណាប្រចាំថ្ងៃ ដើម្បីឲ្យគេកាន់តែងាយស្រួលដឹងថា តើយើងខ្ញុំជានរណា។ ទោះបីជាឈ្មោះព័ន្ធកិច្ចរបស់យើងបានផ្លាស់ប្តូរមែនក៏ដោយ ក៏យើងខ្ញុំនៅតែផ្តោតទៅលើកិច្ចការដដែល គឺផ្តោតទៅលើការឈោងចាប់មនុស្ស នៅទូទាំងពិភពលោក ដោយព្រះរាជសារនៃសេចក្តីស្រឡាញ់របស់ព្រះ។
អង្គការយើង ខ្ញុំ ជាអង្គការអន្តរនិកាយ និងមិនរកប្រាក់ចំណេញ ដែលមានបុគ្គលិក និងអ្នកស្ម័គ្រចិត្ត កំពុងបម្រើការនៅក្នុងការិយ៉ាល័យជាង៣៥កន្លែង ដោយធ្វើការរួមគ្នា ដើម្បីចែកចាយសម្ភារៈជាង៦០លាន នៅក្នុង១៥០ប្រទេស។ ទោះបីជាសម្ភារៈរបស់យើងខ្ញុំ ជាការផ្សាយតាមវិទ្យុ ឬទូរទស្សន៍ ជា DVD សម្លេង សៀវភៅ app សម្រាប់ឧបករណ៍ mobile ឬជាវិបសាយក្តី ក៏យើងខ្ញុំផ្តល់ជូននូវសម្ភារៈទាំងនោះ ដើម្បីជួយឲ្យមនុស្សជាច្រើនមានការលូតលាស់ ក្នុងទំនាក់ទំនងដែលពួកគេមានជាមួយព្រះ។
ប្រវត្តិរបស់ព័ន្ធកិច្ចយើងខ្ញុំ និយាយអំពីសេចក្តីស្មោះត្រង់របស់ព្រះ និងអំពីលោកអ្នក។
អស់រ យៈពេលជាង៧៥ឆ្នាំនេះ យើងខ្ញុំបានធ្វើជាស្មរបន្ទាល់នៃភាពស្មោះត្រង់ ដែលព្រះមានចំពោះអង្គការនំម៉ាណាប្រចាំថ្ងៃ។ ហើយយើងខ្ញុំក៏ដឹងផងដែរថា គឺដោយសារតែលោកអ្នក ក្រុមគ្រួសារ មិត្តភ័ក្រ ពួកជំនុំ និងការគាំទ្ររបស់លោកអ្នក នោះយើងអាចចែកផ្សាយដំណឹងល្អ អំពីសេចក្តីស្រឡាញ់ ព្រះគុណ និងការអត់ទោសរបស់ព្រះ នៅទូទាំងពិភពលោក។
ពីព្រោះព្រះ យេហូវ៉ាទ្រង់ល្អ សេចក្តីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច ហើយសេចក្តីស្មោះត្រង់របស់ទ្រង់
ក៏នៅអស់ទាំងដំណមនុស្សតទៅ។ ទំនុកដំកើង ១០០:៥
បេសកកម្មរបស់យើងខ្ញុំ
ការងារ បេសកកម្មរបស់យើងខ្ញុំ គឺដើម្បីឲ្យមនុស្សគ្រប់រូបមានឱកាសទទួល និងមានការយល់ដឹងអំពីប្រាជ្ញានៃព្រះគម្ពីរ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ។
ទំនាក់ទំនងដ៏សំខាន់បំផុត ដែលលោកអ្នកអាចមាន គឺទំនាក់ទំនាក់ទំនងជាមួយព្រះយេស៊ូវគ្រីស្ទ។ ហេតុនេះហើយ បានជាយើងខ្ញុំចង់ឲ្យមនុស្ស នៅគ្រប់ជាតិសាសន៍ដឹងថា ទ្រង់ជានរណា ហើយពិសោធនឹងទំនាក់ទំនងផ្ទាល់ខ្លួន ជាមួយទ្រង់។ យើងខ្ញុំចង់ជួយឲ្យមនុស្សម្នាក់ៗមានការលូតលាស់ ក្នុងសេចក្តីជំនឿ ឲ្យមានលក្ខណៈកាន់តែដូចព្រះគ្រីស្ទ ហើយចែកចាយអំពីសេចក្តីពិតនៃព្រះបន្ទូលព្រះ ជាមួយអ្នកដទៃ។
អ្វីដែលសំខាន់ចំពោះយើង
នៅក្នុងអង្គការនំម៉ាណាប្រចាំថ្ងៃ យើងខ្ញុំទុក្ខចិត្តព្រះ លើសពីអ្វីៗទាំងអស់ ហើយពឹងផ្អែកលើប្រាជ្ញា និងកម្លាំងរបស់ទ្រង់ ដែលដឹកនាំព័ន្ធកិច្ចរបស់យើងខ្ញុំ។
ព្រះគម្ពីរជាមូលដ្ឋានគ្រឹះរបស់យើងខ្ញុំ។ យើងខ្ញុំទទួលស្គាល់ ឱកាសដែលទ្រង់បានប្រទាន ដើម្បីឲ្យយើងចែកចាយព្រះបន្ទូលទ្រង់ ហើយមានការប្តេជ្ញាចិត្តថា នឹងធ្វើជាអ្នកបម្រើដ៏ស្មោះត្រង់ ដែលចេះប្រើប្រាស់ធនធានដែលទ្រង់បានផ្ទុកផ្តាក់នឹងយើងខ្ញុំ។
ចូរទុកចិត្តព្រះ ហើយធ្វើការអ្វីដែលត្រឹមត្រូវ។ -Richard HeHaan, ជាកូនប្រុសរបស់ស្ថាបនិកនៃព័ន្ធកិច្ច Dr.M.R. DeHaan
គោលការណ៍របស់យើងខ្ញុំ
គោលការណ៍របស់យើងខ្ញុំ
មានមូលដ្ឋានគ្រឹះនៅក្នុងព្រះគម្ពីរ
- ព្រះគម្ពីរ គឺជាមាត្រដ្ឋាន សម្រាប់ឲ្យយើងវាយតម្លៃគោលជំនឿ សេចក្តីបង្រៀន គោលការណ៍ និងការអនុវត្តន៍ នៃការងាររបស់យើង(២ធីម៉ូថេ ៣:១៦)។
- រក្សាភាពស្មោះត្រង់ចំពោះគោលជំនឿរបស់យើង(២ធីម៉ូថេ ១:១៣)។
- ឆ្លុះបញ្ចាំងអំពីការអនុវត្ត ដោយសង្កត់ធ្ងន់ទៅលើគោលលទ្ធិ(កិច្ចការ ២០:២៧)។
សមត្ថភាពនៃអ្នកដឹកនាំ
- ជ្រើសរើសអ្នកដឹកនាំដែលចេះបម្រើ ដែលមានសមត្ថភាព និងមានបុគ្គលិកលក្ខណៈពិតប្រាកដ(និក្ខមនំ ១៨:២១ ១ធីម៉ូថេ ៣:១-១៣)។
ធនធានខាងវិញ្ញាណ និងការប្តេជ្ញាចិត្ត
- រក្សាភាព ស្និទ្ធស្នាលនៅក្នុងការប្រកបជាមួយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ នោះយើងនឹងមិនបានឮទ្រង់មានបន្ទូលថា “អញប្រកាន់សេចក្តីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ”(វិវរណៈ ២:៤)។
- បំពេញ ការងាររបស់អង្គការអប៊ីស៊ី ដោយប្រាជ្ញា និងកម្លាំងដែលទទួលបានពីព្រះអម្ចាស់ ជាជាងខំធ្វើ ដោយពឹងផ្អែកខ្លួនឯង(កាឡាទី ២:២០ ៣:៣)។
- មានអាកប្បកិរិយ៉ា ដែលសក្តិសមជារាស្រ្តរបស់ព្រះអម្ចាស់ ទាំងនៅក្នុងម៉ោងធ្វើការ និងក្នុងពេលសម្រាក(១ពេត្រុស ១:១៤-១៥)។
- មានជំនឿលើព្រះ និងធ្វើការដែលត្រឹមត្រូវជានិច្ច(១ពេត្រុស ៣:១៦)។
យកចិត្តទុកដាក់ចំពោះអ្នកដែលយើងខ្ញុំបម្រើ
- ផ្តល់ ឲ្យនូវការយកចិត្តទុកដាក់ ដោយផ្ទាល់ ដោយការបណ្តាលចិត្ត និងជាក់ស្តែង ។ គឺផ្តល់ឲ្យនូវប្រភេទនៃការយកចិត្តទុកដាក់ ដែលយើងចង់ទទួលដែរ(២កូរិនថូស ៤:៥,១៥)។
- និយាយអំពីសេចក្តីពិត ដោយសេចក្តីស្រឡាញ់ ។ ជៀសវាងការនិយាយពាក្យ ដែលនាំឲ្យរវាតចិត្ត(២ធីម៉ូថេ ២:២៤)។
- បង្កើត ឲ្យមានទំនាក់ទំនងដែលបើកចំហរ និងស្មោះត្រង់ ជាមួយអ្នកដែលឆ្លើយតបចំពោះកិច្ចប្រឹងប្រែងរបស់យើងខ្ញុំ(២កូរិនថូស ៤:២)។
- មានការឆាប់យល់អំពីទំនាក់ទំនង និងក្រុមដែលមានឥទ្ធិពលដទៃទៀត ក្រៅអំពីអ្នកលក់រាយ ភ្ញៀវ អ្នកជិតខាង សហគមន៍ និងរដ្ឋាភិបាល(រ៉ូម ១៣:៧–៨)។
ការយកចិត្តទុកដាក់ចំពោះមិត្តរួមការងារ
- ទទួលស្គាល់តម្លៃរបស់បុគ្គលម្នាក់ៗ និងផលប្រយោជន៍នៃអ្នកដែលយើងធ្វើការជាមួយ(ភីលីព ២:១-៤)។
គុណភាពនៃសេវ៉ាកម្ម
- ខិត ខំសម្រេចឲ្យបានជំនាញ និងការបង្ហាញចេញដ៏ប្រសើរ ដែលនឹងនាំឲ្យពាក្យពេចន៍របស់យើងមានភាពថ្លៃថ្នូរ មានអំណាច និងកាន់តែល្អប្រសើរឡើង(១កូរិនថូស ១០:៣១)។
- ធ្វើជាអ្នកបម្រើដ៏ស្មោះត្រង់ ចំពោះធនធាននីមួយៗដែលព្រះទ្រង់បានផ្ទុកផ្តាក់នឹងយើង(១កូរិនថូស ៤:២)។
លក្ខណៈនៃសេវ៉ាកម្ម
- បង្កើន ឬបន្ថយការងារឈោងចាប់ តាមបរិមាណនៃប្រាក់ជំនួយដែលយើងបានទទួល
- ជៀសវាងការជំពាក់បំណុល(រ៉ូម ១៣:៨)។
- ទោះ បីជាអង្គការរបស់យើងខ្ញុំមានលទ្ធភាពបន្តដំណើរការទៅមុខទៀត ឬក៏អត់ក៏ដោយ ក៏ការសម្រេចចិត្តរបស់អង្គការយើងខ្ញុំ នៅតែស្របទៅតាមគោលការណ៍នេះជានិច្ច(ភីលីព ១:១៩-២៦)។
- ជៀសវាងការលើកសរសើរខ្លួនឯង(សុភាសិត ២៧:២)។
ទំនាក់ទំនងជាមួយព័ន្ធកិច្ចដទៃទៀត
- ទទួលស្គាល់ និងគោរពការអ្វីដែលព្រះអម្ចាស់ទ្រង់កំពុងធ្វើ តាមរយៈបុគ្គល និងព័ន្ធកិច្ចដទៃទៀត(១កូរិនថូស ១:១០-១៣)។
- ជៀស វាងការចូលជាសមាជិកនៃអង្គការ ឬនិកាយណាមួយ ដែលនឹងអាចកែប្រែគោលបំណងរបស់យើង ឬធ្វើឲ្យចុះខ្សោយដល់ប្រសិទ្ធិភាពនៃការងាររបស់យើង(២កូរិនថូស ៦:១៤)។
- បំពេញការងារបម្រើព្រះរបស់យើង តាមមធ្យោយបាយដែលជួយទ្រទ្រង់ និងបំពេញសេចក្តីត្រូវការរបស់ពួកជំនុំប្រចាំតំបន់(អេភេសូ ៤:១-៧)