គោលការណ៍

បុគ្គលិក​នៃ​អង្គការនំម៉ាណាប្រចាំថ្ងៃ មាន​ប្រភព​មក​ពី​តំបន់ និង​វប្បធម៌​ផ្សេង​ៗ​គ្នា តែ​ត្រូវ​បាន​ត​ភ្ជាប់​ដោយចំណង​រួម​មួយ ដោយ​សារ​យើង​ខ្ញុំ​សុទ្ធ​តែ​ជា​សមាជិក​នៃ​រូបកាយ​ព្រះ​គ្រីស្ទ ។​ ដូច​នេះ ការងារ​បម្រើ​ព្រះ​របស់​យើង​ខ្ញុំ គឺ​ត្រូវ​បាន​អនុវត្ត​​តាម​គោលការណ៍​នៃ​ព្រះ​គម្ពីរ ដែល​មាន​ដូច​តទៅ ៖

មាន​មូល​ដ្ឋាន​គ្រឹះ​នៅ​ក្នុ​ង​ព្រះ​គម្ពីរ

  • ព្រះគម្ពីរ ​គឺ​ជា​មាត្រ​ដ្ឋាន សម្រាប់​ឲ្យ​យើង​វាយ​តម្លៃ​គោល​ជំនឿ សេចក្តី​បង្រៀន គោល​ការណ៍ និង​ការ​អនុវត្តន៍ នៃ​ការងារ​របស់​យើង(២ធីម៉ូថេ ៣:១៦)។
  • រក្សាភាព​ស្មោះ​ត្រង់​ចំពោះ​គោល​ជំនឿ​របស់​យើង​(២ធីម៉ូថេ ១:១៣)។
  • ឆ្លុះ​បញ្ចាំង​អំពី​ការ​អនុវត្ត ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​គោល​លទ្ធិ(កិច្ចការ ២០:២៧)។

សមត្ថ​ភា​ព​នៃ​អ្នក​ដឹកនាំ

  • ជ្រើស​រើស​អ្នក​ដឹកនាំ​ដែល​ចេះ​បម្រើ ដែល​មាន​សមត្ថភាព និង​មាន​បុគ្គលិក​លក្ខណៈ​ពិតប្រាកដ​​(និក្ខមនំ ១៨:២១ ១ធីម៉ូថេ ៣:១-១៣)។

ធន​ធាន​ខាង​វិញ្ញាណ និង​ការ​ប្តេជ្ញា​ចិត្ត

  • រក្សាភាព ​ស្និទ្ធ​ស្នាល​នៅ​ក្នុង​កា​រ​ប្រកប​ជា​មួយ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ។​ នោះ​យើង​នឹង​មិន​បានឮ​ទ្រង់​មាន​បន្ទូល​ថា “​អញ​​ប្រកា​ន់​សេចក្តី​​នេះ​​នឹ​ង​ឯង គឺ​ថា ឯង​បាន​បោះ​បង់​ចោល​សេចក្តី​ស្រឡាញ់​ដើម​ចេញ”(វិវរណៈ ២:៤)។​
  • បំពេញ ​ការងារ​របស់​អង្គការ​អប៊ីស៊ី ដោយ​ប្រាជ្ញា និង​កម្លាំង​ដែល​ទទួល​បាន​ពី​ព្រះអម្ចាស់ ជាជាង​ខំ​ធ្វើ ដោយ​ពឹង​ផ្អែក​​ខ្លួន​ឯង(កាឡាទី ២:២០​ ៣:៣)។
  • មាន​អាកប្ប​កិរិយ៉ា​ដែល​សក្តិ​សម​​​ជា​​រាស្រ្ត​របស់​ព្រះ​អម្ចាស់ ទាំង​នៅ​ក្នុង​ម៉ោង​ធ្វើការ និង​ក្នុងពេល​សម្រាក​(១ពេត្រុស ១:១៤-១៥)។
  • មាន​ជំនឿ​លើ​ព្រះ និង​ធ្វើការ​ដែល​ត្រឹម​ត្រូវ​ជា​និច្ច(១ពេត្រុស ៣:១៦)។

យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដែល​យើង​ខ្ញុំ​បម្រើ

  • ផ្តល់ ​ឲ្យ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់ ដោយ​ផ្ទាល់ ដោយ​ការ​បណ្តាល​ចិត្ត និង​ជាក់​ស្តែង ។ គឺផ្តល់ឲ្យ​នូវ​​ប្រភេទ​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​ ដែល​យើង​ចង់​ទទួល​ដែរ​(២កូរិនថូស ៤:,១៥)។
  • និយាយ​អំពី​សេចក្តី​ពិត ដោយ​សេចក្តី​ស្រឡាញ់ ​។ ជៀស​វាង​ការ​និយាយ​ពាក្យ ដែល​នាំ​ឲ្យ​រវាត​ចិត្ត​(២ធីម៉ូថេ ២:២៤)។
  • បង្កើត​ឲ្យមាន​ទំនាក់​ទំនង​ដែល​បើក​ចំហរ និង​ស្មោះ​ត្រង់ ជា​មួយ​អ្នក​ដែល​ឆ្លើយ​តប​ចំពោះ​កិច្ចប្រឹង​ប្រែង​របស់​យើង​ខ្ញុំ(២កូរិនថូស :២)។
  • មាន ​កា​រ​ឆាប់​យល់​អំពី​ទំនាក់​ទំនង និង​ក្រុម​ដែល​មាន​ឥទ្ធិ​ពល​ដទៃ​ទៀត ក្រៅ​អំពី​អ្នក​លក់​រាយ ភ្ញៀវ អ្នក​ជិត​ខាង សហគមន៍ និង​រដ្ឋា​ភិបាល(រ៉ូម ១៣:៨)។

ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មិត្ត​រួម​ការ​ងារ

  • ទទួល​ស្គាល់​តម្លៃ​របស់​បុគ្គល​ម្នាក់​ៗ និង​ផល​ប្រយោជន៍​នៃ​អ្នក​ដែល​យើង​ធ្វើ​ការ​ជា​មួយ​(ភីលីព ២:១-៤)។

គុណ​ភាព​នៃ​សេវ៉ា​កម្ម

  • ខិត​ខំ​សម្រេច​ឲ្យ​បាន​ជំនាញ និង​ការ​បង្ហាញ​ចេញ​ដ៏​ប្រសើរ ដែល​នឹង​នាំ​ឲ្យពា​ក្យ​ពេចន៍​របស់យើង​មាន​ភាព​ថ្លៃ​ថ្នូរ មាន​អំណាច និង​កាន់​តែ​ល្អ​ប្រសើរ​​ឡើង(១កូរិនថូស ១០:៣១)។
  • ធ្វើ​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់ ចំពោះ​ធន​ធាន​​នីមួយ​ៗ​ដែល​ព្រះ​ទ្រង់​បាន​ផ្ទុក​ផ្តាក់​នឹង​យើង(១កូរិនថូស ៤:២)។

លក្ខណៈ​នៃ​សេវ៉ា​កម្ម

  • បង្កើន ឬ​ប​ន្ថយ​ការងារ​ឈោង​ចាប់ តាម​បរិមាណ​នៃ​ប្រាក់​ជំនួយ​ដែល​យើង​បាន​ទទួល
  • ជៀស​វាង​ការ​ជំពាក់​បំណុល​(រ៉ូម ១៣:៨)។
  • ទោះ ​​បី​ជា​អង្គការ​របស់​យើង​ខ្ញុំ​មាន​លទ្ធភាព​បន្ត​ដំណើរ​ការ​ទៅ​មុខ​ទៀត ឬ​ក៏​អត់​ក៏​ដោយ ក៏​ការសម្រេច​ចិត្ត​របស់​អង្គការ​យើង​ខ្ញុំ នៅ​តែ​ស្រប​ទៅ​តាម​គោលការណ៍​នេះ​ជា​និច្ច(ភីលីព ១:១៩-២៦)។
  • ជៀស​វាង​ការ​លើក​សរសើរ​ខ្លួន​ឯង(សុភាសិត ២៧:២)។

ទំនាក់​ទំនង​ជា​មួយ​អង្គការ​ដទៃ​ទៀត

  • ទទួល​ស្គាល់ និង​គោរព​ការ​អ្វី​ដែល​ព្រះ​អម្ចាស់​ទ្រង់​កំពុ​ងធ្វើ តាម​រយៈ​បុគ្គល និង​អង្គការ​ដទៃទៀត​(១កូរិនថូស ១:១០-១៣)។
  • ជៀស ​វាង​ការ​ចូល​ជា​សមាជិក​នៃ​អង្គការ ឬ​និកាយ​ណា​មួ​យ ដែល​នឹង​អាច​កែ​ប្រែ​គោល​បំណងរបស់​យើង ឬ​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ដល់​ប្រសិទ្ធិ​ភាព​នៃ​ការងារ​របស់​យើង(២កូរិនថូស ៦:១៤)។
  • បំពេញ ​ការងារ​បម្រើ​ព្រះ​របស់​យើង តាម​មធ្យោយ​បាយ​ដែល​ជួយ​ទ្រទ្រង់ និង​បំពេញ​សេច​ក្តីត្រូវ​ការ​របស់​ពួក​ជំនុំ​ប្រចាំ​តំបន់​(អេភេសូ ៤:១-៧)