សេចក្តីថ្លៃងនៃជំនឿ
- យើងខ្ញុំជឿថា ព្រះគម្ពីរជាការបើកសម្តែងដែលព្រះបានបណ្តាលឡើង មានភាពត្រឹមត្រូវទាំងស្រុង ហើយជាក្បួនច្បាប់សម្រាប់សេចក្តីជំនឿ និងការអនុវត្តតាមរបស់យើង។
- យើងខ្ញុំជឿលើព្រះត្រៃឯកមួយអង្គ ដែលមានបីអង្គដូចជា ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។
- យើងខ្ញុំជឿថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះមែស៊ីដែលសាសន៍យូដាបានរង់ចាំ ជាព្រះសង្រ្គោះនៃលោកិយ ដែលមានលក្ខណៈជាព្រះមួយរយភាគរយ និងមនុស្សមួយរយភាគរយ។
- យើងខ្ញុំជឿលើការសុគត ដោយការលះបង់នៃព្រះសង្រ្គោះរបស់យើង ដើម្បីលោះបាបយើងទាំងស្រុង ដែលជាការសម្រេចតាមបទគម្ពីរ។
- យើងជឿលើការមានព្រះជន្មឡើងវិញនៃព្រះសង្រ្គោះ និងការដែលព្រះអង្គយាងចេញពីផ្នូរនៅថ្ងៃទី៣ ហើយ៤០ថ្ងៃក្រោយមក ព្រះអង្គក៏បានយាងឡើងទៅព្រះវរបិតា។
- យើងខ្ញុំជឿលើការអត់ទោសបាប និងជីវិតអស់កល្បជានិច្ច ដោយសារព្រះគុណតែម្យ៉ាង តាមរយៈសេចក្តីជំនឿតែមួយមុខ លើព្រះគ្រីស្ទតែមួយអង្គប៉ុណ្ណោះ។
- យើងខ្ញុំជឿលើការពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការរស់នៅដោយការបម្រើព្រះ និងអ្នកដទៃ ដោយចិត្តកតុញ្ញូ។
- យើងខ្ញុំជឿលើពួកជំនុំសកល ដែលរួមគ្នាមកជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ដែលបង្ហាញចេញតាមរយៈពួកជំនុំប្រចាំតំបន់។
- យើងខ្ញុំជឿលើការត្រៀមខ្លួន សម្រាប់ការយាងត្រឡប់មកវិញនៃព្រះអម្ចាស់ ដែលពេលនោះព្រះអង្គនឹងប្រមូលពួកជំនុំព្រះអង្គ ឲ្យមកឯព្រះអង្គ ដើម្បីសម្រេចព្រះបន្ទូលសន្យាដែលព្រះអង្គមានចំពោះរាស្រ្តអ៊ីស្រាអែល និងដើម្បីជំនុំជម្រះពួកមនុស្សរស់ និងពួកមនុស្សស្លាប់។