កំណត់ចំណាំផ្នែកច្បាប់ – សូមអានកិច្ចព្រមព្រៀងនេះ យ៉ាងប្រុងប្រយ័ត្ន មុននឹងប្រើប្រាស់គេហទំព័រនេះ។
ការចូលមើល និងប្រើប្រាស់វិបសាយនំម៉ាណាប្រចាំថ្ងៃ(ODB) ដោយរាប់បញ្ចូលទាំងការប្រើសេវ៉ាកម្ម ឬពត៌មាននៅលើវិបសាយនេះ ជាក្រុម ឬជាលក្ខណៈបុគ្គល គឺត្រូវធ្វើឡើងស្របទៅតាមកិច្ចព្រមព្រៀង និងលក្ខខ័ណ្ឌនៃការប្រើប្រាស់ ដែលបានចែងក្នុងឯកសារនេះ ដែលមានការកែសម្រួលពី ពេលមួយទៅពេលមួយទៀត ដោយអង្គការ ODB។ គេហទំព័រ ODB គឺជាវិបសាយរបស់អង្គការ ឬរោងពុម្ភនៃនំម៉ាណាប្រចាំថ្អៃ ។ កិច្ចព្រមព្រៀង និងលក្ខខ័ណ្ឌនេះ គឺប្រើសម្រាប់ឈ្មោះ domain ដទៃទៀត ដែលទាក់ទងនឹងវិបសាយនេះ ដែលរួមមាន ODB.org ODB.net និងdomain ដទៃទៀត ដែលបានចុះឈ្មោះជាមួយអង្គការនំម៉ាណាប្រចាំថ្ងៃ។ ក្នុងការបើកមើល ការចម្លង ឬប្រើប្រាស់វិបសាយនេះ លោកអ្នកត្រូវយល់ស្រប ចំពោះកិច្ចព្រមព្រៀងនេះ។ វិបសាយ ODB អាចកែសម្រួលកិច្ចព្រមព្រៀងនេះ ពីពេលមួយទៅពេលមួយ ដោយមិនបានជូនដំណឹងជាមុន ហើយការប្រើប្រាសរបស់លោកអ្នក ចំពោះវិបសាយនេះ បន្ទាប់ពីមានការកែសម្រួលនេះ ត្រូវផ្អែកទៅលើការយល់ព្រមរបស់អ្នក ចំពោះកិច្ចព្រមព្រៀងដែលបានកែសម្រួលនោះ។ បើលោកអ្នកមិនយល់ស្របចំពោះកិច្ចព្រមព្រៀងនេះទេ នោះលោកអ្នកមិនអាចបើកមើល ឬប្រើប្រាស់វិបសាយនេះឡើយ។
១. ការប្រើប្រាស់វិបសាយនេះជាទូទៅ
១.១ ការប្រើប្រាស់ និងសិទ្ធិចម្លងផ្ទាល់ខ្លួន និងនៃជំនួញផ្ទៃក្នុង។ វិបសាយនេះគឺសម្រាប់ឲ្យលោកអ្នកប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់ជំនួញផ្ទៃក្នុងប៉ុណ្ណោះ។ ការរចនា អត្ថបទ និងក្រាហ្វិករបស់វិបសាយនេះ និងការជ្រើសរើស និងការរៀបចំ នៃការទាំងអស់នេះ គឺមានសិទ្ធិចម្លង និងត្រូវបានការពារជាអន្តរជាតិ ដោយច្បាប់សិទ្ធិចម្លង និងច្បាប់ផ្សេងទៀត។ ក្រៅពីអ្វីដែលត្រូវបានអនុញ្ញាតិ នោះ ក្នុងវិបសាយនេះ នោះគ្មានការអនុញ្ញាតិឲ្យប្រើប្រាស់វិបសាយនេះ និងសម្ភារៈរបស់វិបសាយនេះ ដើម្បីចម្លង ផលិតជាថ្មី កែសម្រួល បោះពុម្ភផ្សាយ upload ដាក់បង្ហាញ ផ្ញើរ ឬចែកចាយ ទោះតាមមធ្យោបាយណាក៏ដោយ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរ ហើយត្រូវបានហាមឃាត់ដោយច្បាប់។ អ្នកដែលបំពាន នឹងត្រូវទទួលទោស តាមច្បាប់។ អង្គការODB មិនបានផ្តល់ឲ្យនូវសិទ្ធិណាមួយ ដល់លោកអ្នក នៅក្រោមប៉ាតង់ សិទ្ធិចម្លង ផ្លាកយីយោរ ឬពត៌មានជំនួញសម្ងាត់ណាឡើយ។
១.២ Link ទៅកាន់សម្ភារៈដទៃទៀត។ link របស់វិបសាយ ដែលមានក្នុងវិបសាយនេះ មិនស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការODB ឡើយ ហើយអង្គការODB មិនទទួលខុសត្រូវចំពោះមាតិការ នៃវិបសាយដែលមានlink ឬ linkណាមួយ ដែលមាននៅក្នុងវិបសាយដែលមានlink ក្នុងវិបសាយនេះឡើយ។ ODB រក្សាសិទ្ធិលប់ចោល link ឬកម្មវិធីបង្កើត Link នៅពេលណាក៏បាន។ ODB ផ្តល់ឲ្យនូវ link ដូចនោះ គ្រាន់តែដើម្បីផ្តល់ភាពងាយស្រួលដល់លោកអ្នកប៉ុណ្ណោះ។ ODB មិនបានចុះហត្ថលេខា សាកល្បង ឬពិនិត្យមើលពត៌មាន កម្មវិធី ក្រុមហ៊ុន ឬផលិតផល ដែលមានក្នុងវិបសាយ ដែលមានlink ក្នុងវិបសាយនេះឡើយ។ បើលោកអ្នកសម្រេចចិត្តបើកមើលវិបសាយនៃភាគីទី៣ ដែលមានlink ក្នុងវិបសាយនេះ នោះលោកអ្នកអាចបើកមើល ដោយការប្រឈមនឹងហានីភ័យ ដោយខ្លួនឯង។
១.៣ ការបញ្ចប់សមាជិកភាព : ODB រក្សាសិទ្ធិ បញ្ចប់ ឬព្យួរចោលនូវសមាជិកភាពរបស់លោកអ្នក ក្នុងODB នៅពេលណាក៏បាន ដោយមាន ឬមិនមានហេតុផល ឬដោយមាន ឬមិនមានការជូនដំណឹងជាមុន។ បន្ទាប់ពីការបញ្ចប់សមាជិកភាព របស់លោកអ្នកហើយ នោះលោកអ្នកនឹងលែងមានសិទ្ធិប្រើប្រាស់ODB ភ្លាមៗ។
១.៤ លោកអ្នកអាចបញ្ចប់សមាជិកភាពនៃវិបសាយODB នៅពេលណាក៏បាន ដោយមាន ឬមិនមានមូលហេតុ។
១.៥ ការប្រើប្រាស់គណនី : ODB អនុញ្ញាតឲ្យក្រុមគ្រួសាររបស់លោកអ្នក បើកមើលសមាជិកភាពរបស់លោកអ្នក ក្នុងវិបសាយនេះ។ លោកអ្នកមានការទទួលខុសត្រូវតែម្នាក់ឯង ចំពោះការប្រើប្រាស់ទាំងអស់ នៃគណនេយ្យរបស់លោកអ្នក។ លោកអ្នកមិនអាចចាត់តាំង លក់ ឬផ្តល់សិទ្ធិប្រើប្រាស់សមាជិកភាពដល់អ្នកដទៃបានឡើយ។ គណនីយរបស់លោកអ្នក គឺសម្រាប់ឲ្យលោកអ្នក និងក្រុមគ្រួសារប្រើតែប៉ុណ្ណោះ។
១.៦ លោកអ្នកត្រូវមានលក្ខណៈសម្បត្តិដូចតទៅ : (១). អ្នកត្រូវមានអាយុយ៉ាងហោចណាស់ ១៨ឆ្នាំ ឬមានអាយុដែលបានកំណត់ដោយច្បាប់ ស្តីអំពីការផ្តល់ឲ្យនូវសមាជិកភាព (២). ពត៌មានទាំងអស់ ដែលលោកអ្នកបំពេញ គឺជាពត៌មានពិត ហើយត្រឹមត្រូវ (៣). លោកអ្នកគឺជាបុគ្គល ដែលមានសិទ្ធិផ្តល់ឲ្យនូវពត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក សម្រាប់គណនី ។ លោកអ្នកត្រូវឆ្លើយតប ដោយការទទួលខុសត្រូវ និងកាតព្វកិច្ច ដែលបានចែងក្នុងកិច្ចព្រមព្រៀង និងលក្ខខ័ណ្ឌទាំងនេះ។
២. ផ្លាកយីហោ
ផ្លាកយឺហោ និងឡូហ្កូនៃផលិតផល និងសេវ៉ាកម្មទាំងអស់ ដែលបានបង្ហាញនៅក្នុងវិបសាយនេះ គឺស្ថិតនៅក្រោមសិទ្ធិផ្លាកយីយោរបស់ ODB អង្គការនំម៉ាណាប្រចាំថ្ងៃ Discovery House Publishers និងម្ចាស់ផ្លាកយីហោដទៃទៀត ដូចដែលបានបង្ហាញ។ ក្នុងករណីដែលវិបសាយនេះ មិនមានឈ្មោះ ឬឡូហ្កូនៃផលិតផល ឬសេវ៉ាកម្ម នោះការនេះមិនបានបញ្ជាក់ថា វិបសាយនេះបានឈប់ប្រើផ្លាកយីហោ ឬកម្មសិទ្ធិបញ្ញាដ៏ទៀត ដែលទាក់ទងនឹងឈ្មោះ ឬឡូហ្កូនោះឡើយ។
៣. សេចក្តីថ្លែងអំពីការមិនទទួលខុសត្រូវ នៃការធានា
៣.១ លក្ខណៈទូទៅ។ អង្គការODB មិនតំណាងឲ្យ ឬមិនធានាថា (១) វិបសាយនេះ នឹងបំពេញតាមការតម្រូវរបស់លោកអ្នក (២) វិបសាយនេះ ឬពត៌មានក្នុងវិបសាយនេះ នឹងមិនត្រូវបានរំខាន មានភាពទាន់សម័យ មានភាពត្រឹមត្រូវ សុវត្ថិភាព ឬមិនមានកំហុសឆ្គងនោះឡើយ (៣) ឬលទ្ធផលដែលទទួលបានពីការប្រើប្រាស់វិបសាយនេះ នឹងមានភាពត្រឹត្រូវ ឬអាចទុចចិត្តបាន ឬក៏(៤) គុណភាពនៃផលិតផល សេវ៉ាកម្ម ពត៌មាន ឬសម្ភារៈដទៃទៀត ដែលលោកអ្នកបានជៀវ ឬបានទទួលតាមរយៈវិបសាយនេះ នឹងបំពេញតាមការរំពឹងគិតរបស់លោកអ្នកនោះឡើយ។ ODB មិនមានកាតព្វកិច្ចអ្វី នៅក្នុងការកែលម្អបន្ថែម កែប្រែ ឬបកស្រាយអំពីវិបសាយនេះឡើយ។
៣.២ គ្មានការធានា។ ដោយយោងទៅតាមការអនុញ្ញាត តាមច្បាប់ វិបសាយនេះត្រូវបានផ្តល់ឲ្យ “ជា” និងជាមួយកំហុស ដោយគ្មានការធានាជាលម្អិត ឬជាសង្ខេបណាមួយឡើយ។ ODB សូមប្រកាសថាមិនមានការធានា ដែលទាក់ទងនឹងវិបសាយ និងពត៌មានក្នុងវិបសាយនេះឡើយ ដោយរាប់បញ្ចូលទាំងការធានាដែលគ្មានការកំណត់ នៃភាពដែលធ្វើជំនួញបាន ចំណងជើង ការមិនបំពានច្បាប់ ភាពសមស្របសម្រាប់គោលបំណងណាមួយ ការមិនមានមេរោគ ភាពត្រឹមត្រូវ ឬភាពពេញលេញ លទ្ធផល និងការខ្វះការអើពើរឡើយ។ លោកអ្នកប្រើវិបសាយ និងពត៌មាននេះ ដោយប្រឈមមុខនឹងហានីភ័យដោយខ្លួនឯង។
៤. ការកំណត់នៃការទទួលខុសត្រូវ និងការដោះស្រាយ
៤.១ ករណីលើកលែង។ តាមការអនុញ្ញាតរបស់ច្បាប់ ODB មិនទទួលខុសត្រូវចំពោះការខូចខាតប្រភេទណាមួយ ដែលរាប់បញ្ចូលទាំងការខូចខាត ដោយផ្ទាល់ ជាលក្ខណៈពិសេស ដោយចៃដន្យ ដោយមិនផ្ទាល់ ឬបន្ទាប់ពីការប្រើប្រាស់នោះឡើយ (រាប់បញ្ចូល តែមិនចំពោះតែការខូចខាត ដូចជា ការបាត់បង់ប្រាក់ចំណេញ ការលេចចេញពត៌មានដែលលាក់ការសម្ងាត់ ឬពត៌មានដទៃទៀត ការរំខានការធ្វើជំនួញ ការរបួសផ្ទាល់ខ្លួន ការបាត់បង់ឯកជនភាព ការមិនអាចបំពេញកាតព្វកិច្ចណាមួយ(ដែលរាប់បញ្ចូលទាំងភាពស្មោះត្រង់ ឬការមើលថែរដែលសមហេតុផល ការមិនអើពើ និងការបាត់បង់ប្រាក់ ឬការបាត់បង់ដទៃទៀត) ដែលកើតមាននៅក្នុងការប្រើប្រាស់ ឬការមិនអាចប្រើប្រាស់វិបសាយនេះ ទោះដោយODB បានដឹង ឬគួរតែបានដឹង អំពីភាពដែលអាចកើតមាន នៃការខូចខាតនេះ។ បើលោកអ្នកមិនមានការពេញចិត្ត ផ្នែកណាមួយនៃវិបសាយនេះ ឬកិច្ចព្រមព្រៀងនេះ លោកអ្នកអាចមានដំណោះស្រាយ ដោយបញ្ឈប់ការប្រើប្រាស់ និងគណនីរបស់លោកអ្នក ក្នុងវិបសាយនេះ ទោះបីជាដំណោះស្រាយណាមួយ មិនអាចបំពេញគោលបំណងដ៏សំខាន់របស់ខ្លួនក៏ដោយ។
៤.២ ការយល់ព្រមការពារ។ ការប្រើប្រាស់វិបសាយនេះ គឺមានន័យថា លោកអ្នកយល់ព្រមការពារ ODB ឲ្យរួចផុតពីការអះអាង ការទទួលខុសត្រូវ ការទៀមទា ការពិន័យ ការបោះបង់ ការប្តឹងផ្តល់ ការជំនុំជម្រះ និងការបង់ថ្លៃ និងការចំណាយដែលទាក់ទង (ដែលបូករួមទាំងការចំណាយទៅលើមេធាវី)ណាមួយ និងទាំងអស់ ដែល ODB អាចទទួលរង ឬត្រូវបានតម្រូវឲ្យទទួលខុសត្រូវ ឬក៏បង់ថ្លៃសង ដែលកើតឡើងពីការប្រើប្រាស់របស់លោកអ្នក នូវវិបសាយនេះ ឬកើតឡើងពីការបំពានរបស់លោកអ្នក មកលើកិច្ចព្រមព្រៀង ឬក្លឹមសារនៃកិច្ចព្រមព្រៀងទាំងនេះ។
៥. គោលការណ៍ឯកជនភាព នៃអង្គការនំម៉ាណាប្រចាំថ្ងៃ
៥.១ លោកអ្នកយល់ស្របចំពោះកិច្ចព្រមព្រៀងនៃគោលការណ៍នំម៉ាណាប្រចាំថ្ងៃ ដែលមានក្នុងវិបសាយនេះ។
៥.២ រាល់ជម្លោះដែលពាក់ព័ន្ធនឹងគោលការណ៍ឯកជនភាពនៃអង្គការនំម៉ាណប្រចាំថ្ងៃ នឹងត្រូវស្ថិតនៅក្រោមកិច្ចព្រមព្រៀង និងលក្ខខ័ណ្ឌ ក្នុងកិច្ចព្រមព្រៀងនេះ ក៏ដូចជាក្នុងគោលការណ៍ឯកជនភាពនៃអង្គការនំម៉ាណាប្រចាំថ្ងៃ។
៦. កិច្ចព្រមព្រៀងជាទូទៅ
៦.១ ការកែសម្រួល។ ODB រក្សាសិទ្ធិនៅពេលណាក៏ដោយ និងដោយមិនជូនដំណឹងជាមុន នៅក្នុងការកែប្រែកិច្ចព្រមព្រៀង លក្ខខណ្ឌ និងការកត់សំគាល់ ដែលគ្រប់គ្រងវិបសាយនេះ ដោយរាប់បញ្ចូល តែមិនកំណត់តែ ការគិតថ្លៃឈ្នួល ដែលជាប់ទាក់ទងនឹងការប្រើប្រាស់វិបសាយនេះឡើយ។ ODB អាចកែសម្រួលកិច្ចព្រមព្រៀង នៅពេលណាក៏បាន ដោយកែលម្អបន្ថែមការដាក់បង្ហាញនេះ។ លោកអ្នកគួរតែទស្សនាវិបសាយនេះ ពីពេលមួយ ទៅពេលមួយ ដើម្បីមើលកិច្ចព្រមព្រៀង ពេលបច្ចុប្បន ព្រោះកិច្ចព្រមព្រៀងទាំងនោះកំណត់ការប្រើប្រាស់របស់លោកអ្នក។ ពាក្យពេចន៍ដ៏ជាក់លាក់នៃកិច្ចព្រមព្រៀង អាចត្រូវបានជំនួស ដោយកំណត់សំគាល់ផ្នែកច្បាប់ដែលបានរៀបចំ ដោយការបង្ហាញ ដែលត្រូវបានផ្តល់ឲ្យលោកអ្នក ឬកិច្ចព្រមព្រៀង ដែលមានក្នុងទំព័រណាមួយ ក្នុងវិបសាយនេះ។ ODB ក៏រក្សាសិទ្ធិ នៅពេលណាក៏បាន និងដោយមិនជូនដំណឹងជាមុន នៅក្នុងការកែសម្រួល ឬឈប់ការបន្ត ជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃ នូវវិបសាយ (ឬផ្នែកណាមួយនៃវិបសាយ) ដោយ ឬមិនដោយការជូនដំណឹងជាមុន។ លោកអ្នកយល់ព្រមថា ODB នឹងមិនទទួលខុសត្រូវ ចំពោះលោកអ្នក ឬចំពោះភាគីទី៣ សម្រាប់ការកែសម្រួល ការផ្អាក ឬការបញ្ឈប់នៃវិបសាយនេះឡើយ។
៦.២ ការចាត់ចែង។ អ្នកមិនអាចចាត់តាំងសិទ្ធិឲ្យទៅអ្នកដទៃ ឬផ្ទេរកាតព្វកិច្ចទៅអ្នកដទៃ នូវកិច្ចព្រមព្រៀង ឬផ្នែកណាមួយនៃកិច្ចព្រមព្រៀង ដោយគ្មានការយល់ព្រមរបស់ODB ជាលាយលក្ខណ៍អក្សរឡើយ។ ការព្យាយាមធ្វើដូចនេះ នឹងត្រូវបានចាត់ទុកជាការបំពានកិច្ចព្រមព្រៀង។
៦.៣ ដែនសមត្ថកិច្ច។ កិច្ចព្រមព្រៀងទាំងនេះ នឹងត្រូវបានគ្រប់គ្រង និងកាត់ស្រាយ ទៅតាមច្បាស់របស់រដ្ឋមីឈីហ្គិន ដោយមិនគិតអំពីការប៉ះទង្គិចនឹងគោលការណ៍ច្បាប់។ ODB និងអ្នកជៀវជាប្រចាំ បានព្រមព្រៀងថា រាល់ទំនាស់ ការប្តឹងផ្តល់ទាក់ទងនឹងកិច្ចព្រមព្រៀងទាំងនេះ និងបញ្ហាដែលទាក់ទងនឹងការអនុវត្ត ឬទាក់ទងនឹងការប្រើប្រាស់នៃវិបសាយ និងពត៌មាននេះ ទាក់ទងនឹង ឬស្របទៅតាមដែនសមត្ថកិច្ច និងទីកន្លែង ក្នុងរដ្ឋ និងតុលាការសហព័ន្ធក្នុងរដ្ឋមីឈឺហ្គិន។ ការប្រើប្រាស់វិបសាយនេះ មិនត្រូវបានអនុញ្ញាត នៅក្នុងដែនសមត្ថកិច្ច ដែលមិនបានយល់ស្របនឹងពាក្យពេចន៍នៃកិច្ចព្រមព្រៀង និងលក្ខខណ្ឌទាំងនេះ ដោយរាប់បញ្ចូលការមិនកំរិត នូវផ្នែកនេះ។
៦.៤ ការជួសជុលដែលអាចទទួលយកបាន។ លោកអ្នកស្គាល់ និងទទួលស្គាល់ថា ការបំពាន ដែលលោកអ្នកមានមកលើ កាតព្វកិច្ចណាមួយ ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងនេះ នឹងនាំឲ្យមាន ការខូចខាតដែលមិនអាចជួសជុលបានរបស់ ODB ដែលមិនអាចត្រូវបានដោះស្រាយដោយភ្លាមៗ ដោយការខាតបង់ប្រាក់ នៅក្នុងសកម្មភាពផ្នែកច្បាប់។ ដូចនេះ នៅក្នុងការបំពានរបស់លោកអ្នក ដែលរាប់បញ្ចូលទាំងសកម្មភាពរបស់លោកអ្នក ដែ?