នៅក្នុងអង្គការនំម៉ាណាប្រចាំថ្ងៃ យើងខ្ញុំទុកចិត្តព្រះ លើសពីអ្វីៗទាំងអស់ ហើយពឹងផ្អែកលើប្រាជ្ញា និងកម្លាំងរបស់ទ្រង់ ដែលដឹកនាំព័ន្ធកិច្ចរបស់យើងខ្ញុំ។ ព្រះគម្ពីរជាមូលដ្ឋានគ្រឹះរបស់យើងខ្ញុំ។ យើងខ្ញុំទទួលស្គាល់ឱកាសដែលទ្រង់បានប្រទាន ដើម្បីឲ្យយើងខ្ញុំចែកចាយព្រះបន្ទូលទ្រង់ ហើយមានការប្តេជ្ញាចិត្តថា នឹងធ្វើជាអ្នកបម្រើដ៏ស្មោះត្រង់ ដែលចេះប្រើប្រាស់ធនធានដែលទ្រង់បានផ្ទុកផ្តាក់នឹងយើងខ្ញុំ។
គោលការណ៍របស់យើងខ្ញុំ
- ព្រះគម្ពីរ គឺជាមាត្រដ្ឋាន សម្រាប់ឲ្យយើងវាយតម្លៃគោលជំនឿ សេចក្តីបង្រៀន គោលការណ៍ និងការអនុវត្តន៍ នៃការងាររបស់យើង(២ធីម៉ូថេ ៣:១៦)។
- រក្សាភាពស្មោះត្រង់ចំពោះគោលជំនឿរបស់យើង(២ធីម៉ូថេ ១:១៣)។
- ឆ្លុះបញ្ចាំងអំពីការអនុវត្ត ដោយសង្កត់ធ្ងន់ទៅលើគោលលទ្ធិ(កិច្ចការ ២០:២៧)។
- ជ្រើសរើសអ្នកដឹកនាំដែលចេះបម្រើ ដែលមានសមត្ថភាព និងមានបុគ្គលិកលក្ខណៈពិតប្រាកដ(និក្ខមនំ ១៨:២១ ១ធីម៉ូថេ ៣:១-១៣)។
- រក្សាភាព ស្និទ្ធស្នាលនៅក្នុងការប្រកបជាមួយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ នោះយើងនឹងមិនបានឮទ្រង់មានបន្ទូលថា “អញប្រកាន់សេចក្តីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ”(វិវរណៈ ២:៤)។
- បំពេញ ការងាររបស់អង្គការអប៊ីស៊ី ដោយប្រាជ្ញា និងកម្លាំងដែលទទួលបានពីព្រះអម្ចាស់ ជាជាងខំធ្វើ ដោយពឹងផ្អែកខ្លួនឯង(កាឡាទី ២:២០ ៣:៣)។
- មានអាកប្បកិរិយ៉ាដែលសក្តិសមជារាស្រ្តរបស់ព្រះអម្ចាស់ ទាំងនៅក្នុងម៉ោងធ្វើការ និងក្នុងពេលសម្រាក(១ពេត្រុស ១:១៤-១៥)។li>
- មានជំនឿលើព្រះ និងធ្វើការដែលត្រឹមត្រូវជានិច្ច(១ពេត្រុស ៣:១៦)។
- ផ្តល់ ឲ្យនូវការយកចិត្តទុកដាក់ ដោយផ្ទាល់ ដោយការបណ្តាលចិត្ត និងជាក់ស្តែង ។ គឺផ្តល់ឲ្យនូវប្រភេទនៃការយកចិត្តទុកដាក់ ដែលយើងចង់ទទួលដែរ(២កូរិនថូស ៤:៥,១៥)។
- និយាយអំពីសេចក្តីពិត ដោយសេចក្តីស្រឡាញ់ ។ ជៀសវាងការនិយាយពាក្យ ដែលនាំឲ្យរវាតចិត្ត(២ធីម៉ូថេ ២:២៤)។
- បង្កើតឲ្យមានទំនាក់ទំនងដែលបើកចំហរ និងស្មោះត្រង់ ជាមួយអ្នកដែលឆ្លើយតបចំពោះកិច្ចប្រឹងប្រែងរបស់យើងខ្ញុំ(២កូរិនថូស ៤:២)។
- មាន ការឆាប់យល់អំពីទំនាក់ទំនង និងក្រុមដែលមានឥទ្ធិពលដទៃទៀត ក្រៅអំពីអ្នកលក់រាយ ភ្ញៀវ អ្នកជិតខាង សហគមន៍ និងរដ្ឋាភិបាល(រ៉ូម ១៣:៧-៨)។
- ទទួលស្គាល់តម្លៃរបស់បុគ្គលម្នាក់ៗ និងផលប្រយោជន៍នៃអ្នកដែលយើងធ្វើការជាមួយ(ភីលីព ២:១-៤)។
- ខិត ខំសម្រេចឲ្យបានជំនាញ និងការបង្ហាញចេញដ៏ប្រសើរ ដែលនឹងនាំឲ្យពាក្យពេចន៍របស់យើងមានភាពថ្លៃថ្នូរ មានអំណាច និងកាន់តែល្អប្រសើរឡើង(១កូរិនថូស ១០:៣១)។
- ធ្វើជាអ្នកបម្រើដ៏ស្មោះត្រង់ ចំពោះធនធាននីមួយៗដែលព្រះទ្រង់បានផ្ទុកផ្តាក់នឹងយើង(១កូរិនថូស ៤:២)។
- បង្កើន ឬបន្ថយការងារឈោងចាប់ តាមបរិមាណនៃប្រាក់ជំនួយដែលយើងបានទទួល
- ជៀសវាងការជំពាក់បំណុល(រ៉ូម ១៣:៨)។
- ទោះ បីជាអង្គការរបស់យើងខ្ញុំមានលទ្ធភាពបន្តដំណើរការទៅមុខទៀត ឬក៏អត់ក៏ដោយ ក៏ការសម្រេចចិត្តរបស់អង្គការយើងខ្ញុំ នៅតែស្របទៅតាមគោលការណ៍នេះជានិច្ច(ភីលីព ១:១៩-២៦)។
- ជៀសវាងការលើកសរសើរខ្លួនឯង(សុភាសិត ២៧:២)។
- ទទួលស្គាល់ និងគោរពការអ្វីដែលព្រះអម្ចាស់ទ្រង់កំពុងធ្វើ តាមរយៈបុគ្គល និងអង្គការដទៃទៀត(១កូរិនថូស ១:១០-១៣)។
- ជៀស វាងការចូលជាសមាជិកនៃអង្គការ ឬនិកាយណាមួយ ដែលនឹងអាចកែប្រែគោលបំណងរបស់យើង ឬធ្វើឲ្យចុះខ្សោយដល់ប្រសិទ្ធិភាពនៃការងាររបស់យើង(២កូរិនថូស ៦:១៤)។
- • បំពេញ ការងារបម្រើព្រះរបស់យើង តាមមធ្យោយបាយដែលជួយទ្រទ្រង់ និងបំពេញសេចក្តីត្រូវការរបស់ពួកជំនុំប្រចាំតំបន់(អេភេសូ ៤:១-៧)