whatmatters

នៅ​ក្នុ​ងអ​ង្គការ​នំម៉ាណា​ប្រចាំ​ថ្ងៃ យើង​ខ្ញុំ​ទុកចិ​ត្ត​ព្រះ លើស​ពី​អ្វីៗ​​ទាំង​អស់ ហើយ​ពឹង​ផ្អែក​លើប្រាជ្ញា និង​កម្លាំង​របស់​ទ្រង់ ដែលដឹ​ក​នាំព័​ន្ធ​កិច្ច​របស់យើ​ង​ខ្ញុំ។ ព្រះ​គម្ពីរ​ជាមូល​ដ្ឋានគ្រឹះ​របស់​យើង​ខ្ញុំ។ យើង​ខ្ញុំ​ទទួល​ស្គាល់​ឱកាសដែ​ល​ទ្រង់​បា​ន​​ប្រទាន ដើម្បី​ឲ្យ​យើងខ្ញុំ​ចែ​កចា​យ​ព្រះ​បន្ទូល​ទ្រង់ ហើយ​មាន​ការ​ប្តេជ្ញា​ចិត្តថា​ នឹង​ធ្វើ​ជាអ្នក​បម្រើដ៏​ស្មោះ​ត្រង់ ដែល​ចេះ​ប្រើ​ប្រាស់​ធន​ធាន​ដែល​ទ្រង់​បាន​ផ្ទុក​ផ្តាក់​នឹង​យើង​ខ្ញុំ។

គោលការណ៍របស់យើងខ្ញុំ

 • ព្រះគម្ពីរ គឺជាមាត្រដ្ឋាន សម្រាប់ឲ្យយើងវាយតម្លៃគោលជំនឿ សេចក្តីបង្រៀន គោលការណ៍ និងការអនុវត្តន៍ នៃការងាររបស់យើង(២ធីម៉ូថេ ៣:១៦)។
 • រក្សាភាពស្មោះត្រង់ចំពោះគោលជំនឿរបស់យើង(២ធីម៉ូថេ ១:១៣)។
 • ឆ្លុះបញ្ចាំងអំពីការអនុវត្ត ដោយសង្កត់ធ្ងន់ទៅលើគោលលទ្ធិ(កិច្ចការ ២០:២៧)។
 • ជ្រើសរើសអ្នកដឹកនាំដែលចេះបម្រើ ដែលមានសមត្ថភាព និងមានបុគ្គលិកលក្ខណៈពិតប្រាកដ(និក្ខមនំ ១៨:២១ ១ធីម៉ូថេ ៣:១-១៣)។
 • រក្សាភាព ស្និទ្ធស្នាលនៅក្នុងការប្រកបជាមួយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ នោះយើងនឹងមិនបានឮទ្រង់មានបន្ទូលថា “អញប្រកាន់សេចក្តីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ”(វិវរណៈ ២:៤)។
 • បំពេញ ការងាររបស់អង្គការអប៊ីស៊ី ដោយប្រាជ្ញា និងកម្លាំងដែលទទួលបានពីព្រះអម្ចាស់ ជាជាងខំធ្វើ ដោយពឹងផ្អែកខ្លួនឯង(កាឡាទី ២:២០ ៣:៣)។
 • មានអាកប្បកិរិយ៉ាដែលសក្តិសមជារាស្រ្តរបស់ព្រះអម្ចាស់ ទាំងនៅក្នុងម៉ោងធ្វើការ និងក្នុងពេលសម្រាក(១ពេត្រុស ១:១៤-១៥)។li>
 • មានជំនឿលើព្រះ និងធ្វើការដែលត្រឹមត្រូវជានិច្ច(១ពេត្រុស ៣:១៦)។
 • ផ្តល់ ឲ្យនូវការយកចិត្តទុកដាក់ ដោយផ្ទាល់ ដោយការបណ្តាលចិត្ត និងជាក់ស្តែង ។ គឺផ្តល់ឲ្យនូវប្រភេទនៃការយកចិត្តទុកដាក់ ដែលយើងចង់ទទួលដែរ(២កូរិនថូស ៤:៥,១៥)។
 • និយាយអំពីសេចក្តីពិត ដោយសេចក្តីស្រឡាញ់ ។ ជៀសវាងការនិយាយពាក្យ ដែលនាំឲ្យរវាតចិត្ត(២ធីម៉ូថេ ២:២៤)។
 • បង្កើតឲ្យមានទំនាក់ទំនងដែលបើកចំហរ និងស្មោះត្រង់ ជាមួយអ្នកដែលឆ្លើយតបចំពោះកិច្ចប្រឹងប្រែងរបស់យើងខ្ញុំ(២កូរិនថូស ៤:២)។
 • មាន ការឆាប់យល់អំពីទំនាក់ទំនង និងក្រុមដែលមានឥទ្ធិពលដទៃទៀត ក្រៅអំពីអ្នកលក់រាយ ភ្ញៀវ អ្នកជិតខាង សហគមន៍ និងរដ្ឋាភិបាល(រ៉ូម ១៣:៧-៨)។
 • ទទួលស្គាល់តម្លៃរបស់បុគ្គលម្នាក់ៗ និងផលប្រយោជន៍នៃអ្នកដែលយើងធ្វើការជាមួយ(ភីលីព ២:១-៤)។
 • ខិត ខំសម្រេចឲ្យបានជំនាញ និងការបង្ហាញចេញដ៏ប្រសើរ ដែលនឹងនាំឲ្យពាក្យពេចន៍របស់យើងមានភាពថ្លៃថ្នូរ មានអំណាច និងកាន់តែល្អប្រសើរឡើង(១កូរិនថូស ១០:៣១)។
 • ធ្វើជាអ្នកបម្រើដ៏ស្មោះត្រង់ ចំពោះធនធាននីមួយៗដែលព្រះទ្រង់បានផ្ទុកផ្តាក់នឹងយើង(១កូរិនថូស ៤:២)។
 • បង្កើន ឬបន្ថយការងារឈោងចាប់ តាមបរិមាណនៃប្រាក់ជំនួយដែលយើងបានទទួល
 • ជៀសវាងការជំពាក់បំណុល(រ៉ូម ១៣:៨)។
 • ទោះ បីជាអង្គការរបស់យើងខ្ញុំមានលទ្ធភាពបន្តដំណើរការទៅមុខទៀត ឬក៏អត់ក៏ដោយ ក៏ការសម្រេចចិត្តរបស់អង្គការយើងខ្ញុំ នៅតែស្របទៅតាមគោលការណ៍នេះជានិច្ច(ភីលីព ១:១៩-២៦)។
 • ជៀសវាងការលើកសរសើរខ្លួនឯង(សុភាសិត ២៧:២)។
 • ទទួលស្គាល់ និងគោរពការអ្វីដែលព្រះអម្ចាស់ទ្រង់កំពុងធ្វើ តាមរយៈបុគ្គល និងអង្គការដទៃទៀត(១កូរិនថូស ១:១០-១៣)។
 • ជៀស វាងការចូលជាសមាជិកនៃអង្គការ ឬនិកាយណាមួយ ដែលនឹងអាចកែប្រែគោលបំណងរបស់យើង ឬធ្វើឲ្យចុះខ្សោយដល់ប្រសិទ្ធិភាពនៃការងាររបស់យើង(២កូរិនថូស ៦:១៤)។
 • • បំពេញ ការងារបម្រើព្រះរបស់យើង តាមមធ្យោយបាយដែលជួយទ្រទ្រង់ និងបំពេញសេចក្តីត្រូវការរបស់ពួកជំនុំប្រចាំតំបន់(អេភេសូ ៤:១-៧)