Month: October 2013

ការស្វែងរកភាពស្ងប់ស្ងាត់

កញ្ញាមេក ហាត់ឈីងសិន(Meg Hutchinson) ដែល​ជា​អ្នក​ចម្រៀង​មួយ​រូប បាន​និយាយ​ថា “បទ​ចម្រៀង​បន្ទាប់​ដែល​ខ្ញុំ​នឹង​ថត គឺ​ជា​បទ​ដែល​​មាន​​តែ​ភាព​ស្ងប់​ស្ងាត់ រយៈ​ពេល​៤៥​នាទី ព្រោះ​នោះ​ជា​អ្វី​ ដែល​​មនុស្ស​ភាគ​ច្រើន​​មិន​មាន នៅ​ក្នុង​សង្គម​យើង” ។

គេ​ពិត​ជា​ពិបាក​ស្វែង​រក​ភាព​ស្ងប់​ស្ងាត់​​ណាស់ ។ គេ​ទទួល​ស្គាល់​ថា ទីក្រុង​ទាំង​ឡាយ មាន​ពេញ​ទៅ​ដោយ​សំឡេង​រំខា​ន​​យ៉ាង​ខ្លាំង ព្រោះទីក្រុង​ជា​ទី​ប្រជុំ​នៃ​​​ការ​​ធ្វើ​ចរាចរណ៍​ និង​មនុស្ស ។​ គេ​ហាក់​ដូចជា​មិន​អាច​គេច​ចេញ​ពីសំឡេង​តន្រ្តី​លាន់​រំពង សម្លេង​ម៉ាស៊ីន​ទ្រហឹង និង​ស​ម្លេង​ឮ​ៗ​ដទៃ​ទៀត​ឡើយ ។ ប៉ុន្តែ ប្រភេទ​នៃសំឡេង​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ដល់​សុខ​ភាព​ខាង​វិញ្ញាណ​របស់​យើង គឺ​មិន​មែន​ជាសំឡេង ដែល​យើង​មិន​អាច​គេច​ចេញ​នោះ​ឡើយ តែ​ជាសំឡេង​ដែល​យើង​បាន​អញ្ជើញ​ឲ្យ​ចូ​​ល​ ក្នុង​ជីវិត​របស់​ខ្លួន ។​ មាន​អ្នក​ខ្លះ​ប្រើសំឡេង ដើម្បី​បំបាត់​ភាព​ឯកកោ ដូច​ជាសំឡេង​ទូរទស្សន៍ និង​វិទ្យុ ដែល​នាំ​ឲ្យ​យើង​ច្រឡំ​ថា​ មាន​អ្នក​នៅ​កំដរ​យើងជា​ដើម ។​ អ្នក​ខ្លះ​ទៀត​ប្រើសំឡេង ដើម្បី​ជួ​យ​ឲ្យ​ខ្លួន​ឯង​ឈប់​គិត គឺ​ដូច​ជាសំឡេង​ដទៃ​ទៀត ឬ​យោបល់ ដែល​ធ្វើ​ឲ្យ​យើង​ឈប់​គិត​អំពី​ខ្លួន​ឯង ។ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​បាន​ប្រើសំឡេង ដើម្បី​កុំ​ឲ្យ​ខ្លួន​ស្តាប់​ឮសំឡេង​ព្រះ គឺដោយ​​ការ​ជជែកគ្នា​​ឥត​ឈប់​របស់​ខ្លួន ។ សូម្បី​តែ​នៅ​ពេល​យើង​កំពុង​ជជែក​គ្នា​អំពី​ព្រះ​ក៏​ដោយ ក៏សំឡេង​នេះ​បាន​រារាំង​មិន​ឲ្យ​យើង​ស្តាប់​ឮ​ព្រះ​មាន​បន្ទូល​មក​កាន់យើងផង​ដែរ ។​

ប៉ុន្តែ​ ព្រះ​យេស៊ូវ​បាន​​យាង​ទៅ​​​កន្លែង​ស្ងប់​ស្ងាត់ ដើម្បី​បន្ត​ការ​សន្ទនា​ជា​មួយ​ព្រះ​វរបិតា (ម៉ាកុស ១:៣៥) ទោះ​បី​ជា​ពេលនោះ ទ្រង់​កំពុង​មាន​ការ​រវល់​បំផុត​ក៏​ដោយ។ ទោះ​បី​ជា​យើង​មិន​អាច​រក​បាន​កន្លែង​ដ៏​ស្ងប់ស្ងាត់​…

ការឆែកពិនិត្យពាក្យសម្តី

ពេល​ដែល​ខ្ញុំ​កំពុង​បើក​បរ​​​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​បាន​ស្តាប់​ការ​ផ្សាយ​ពាណិជ្ជ​កម្មដ៏គួរ ​ឲ្យ​ចាប់​អារម្មណ៍ តាម​វិទ្យុ ។ ពេល​​នោះ គេ​​កំពុង​ផ្សាយ​អំពី​កម្ម​វិធី​កំព្យូទ័រ​មួយ ដែល​ឆែក​ពិនិត្យ​​​​សារ​​អេឡិច​ត្រូនិច ដែល​​គេ​សរសេរ​ ។​ ខ្ញុំ​មាន​ការ​យល់​ដឹង​​ច្រើនអំពី​កម្មវិធី “ឆែក​មើល​​ការ​ប្រកប​ពាក្យ” និង​កម្មវិធី “ឆែក​មើល​វេយ្យករណ៍” ដែល​​គេ​​សរសេរ​​នៅ​​ក្នុង​​កំព្យូទ័រ ប៉ុន្តែ កម្ម​វិធី​ថ្មី​នេះ​ គឺ​មិន​ដូច​នោះ​ទេ ព្រោះ​វា​ជា “កម្ម​វិធី ឆែក​​មើល​ពាក្យ​​សម្តី”។​ កម្ម​វិធី​នេះពិនិត្យ​មើល​ពាក្យ​សម្តី ដែល​គេ​ប្រើ​នៅ​ក្នុង​សារ​អេឡិច​ត្រូ​និច ដើម្បី​ឲ្យ​អ្នក​សរសេរ​ដឹង ថា​តើ​ពាក្យ​សម្តី​ដែល​ខ្លួន​បាន​សរសេរ មាន​​ភាព​ព្រ​ហើន អសុរោះ ឬកាចឬទេ ។

ពេល​ដែល​ខ្ញុំ​បាន​ស្តាប់ អ្នក​ផ្សាយ​ពាណិជ្ជកម្ម ពិពណ៌នា​អំពី​លក្ខណះ​ពិ​សេស​ៗ នៃ​កម្មវិធី​នេះ ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា បើ​សិន​ជា​មាន​កម្មវិធី​សម្រាប់​ឆែក​ពិនិត្យ​ពាក្យ​សម្តី ដែល​ខ្ញុំ​និយាយ​ចេញ​ពី​មាត់​ខ្ញុំ នោះ​មិន​ដឹង​ជា​ប្រសើរ​យ៉ាង​ណា​ទេ ។​ តើ​មាន​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បាន​ឆ្លើយ​តប​ដោយ​ពាក្យ​មិន​ពិរោះ​ស្តាប់ ហើយ​ក្រោយ​មក ក៏​មាន​ការ​សោក​ស្តាយ ចំពោះ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នោះ​? ជា​ការ​ពិត​ណាស់ បើ​សិន​ជា​មាន​កម្មវិធី​សម្រាប់​ឆែក​ពិនិត្យ​ពាក្យ​សម្តី ដែល​ខ្ញុំ​និយាយ​ចេញ​ពី​មាត់​ខ្ញុំ នោះ​ខ្ញុំ​មិន​បាច់​​ឆ្លើយ​តប ដោយ​ភាព​ល្ងីល្ងើ​ឡើយ ។​

សាវ័កប៉ុល​បាន​ដឹង​ថា អ្ន​ក​ជឿ​ព្រះ​ត្រូវ​ការ​ឆែក​ពិនិត្យ​ពាក្យ​សម្តីរ​​បស់​ខ្លួន ជា​ពិសេស​នៅពេល​យើង​និយាយ ទៅ​កាន់​អ្នក​ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ ។​ គាត់​បាន​មាន​ប្រសាសន៍​ថា “ចូរ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ​ជានិច្ច ទាំង​បង់​អំបិល​ផង ដើម្បី​ឲ្យ​ដឹង​ជា​បែប​យ៉ាង​ណា ដែល​គួរ​ឆ្លើយ​ដល់​មនុស្ស​និមួយៗ”(កូល៉ុស…