មានលក្ខណៈដូចព្រះយេស៊ូវ
កាលនៅពីក្មេង លោកប្រ៊ូស វែរ(Bruce Ware) ដែលជាអ្នកទេវសាស្រ្ត មានចិត្តនឿយណាយ ពេលដែលគាត់បានអានបទគម្ពីរ ១ពេត្រុស ២:២១-២៣ ដែលបានត្រាស់ហៅយើង ឲ្យមានលក្ខណៈដូចព្រះយេស៊ូវ។ ក្នុងសៀវភៅ ដែលលោកវែរបាននិពន្ធ មានចំណងជើងថា ព្រះគ្រីស្ទយេស៊ូវ គាត់បានសរសេរ អំពីអារម្មណ៍នឿយណាយរបស់គាត់ ក្នុងវ័យយុវជនយ៉ាងដូចនេះថា កាលនោះ គាត់គិតថា គាត់មិនអាចធ្វើតាមខគម្ពីរនេះបានទេ ជាពិសេស នៅពេលដែលខគម្ពីរនេះបានប្រាប់ឲ្យយើង ឲ្យយកគំរូតាម ព្រះដែលមិនធ្លាប់ធ្វើអំពើបាប។ គាត់ថា រឿងនេះពិតជាចម្លែកណាស់ គាត់មិនជឿថា គាត់អាចធ្វើតាមខគម្ពីរនេះបានឡើយ។
ខ្ញុំយល់អំពីមូលហេតុ ដែលលោកវែរគិតថា ការអនុត្តតាមខគម្ពីរនេះ មានការពិបាក។ គឺដូចដែលបទខ្លីមួយបទបានច្រៀងថា “ចិត្តខ្ញុំចង់ឲ្យខ្លួនខ្ញុំ មានលក្ខណៈដូចព្រះយេស៊ូវ”។ ជាការពិតណាស់ យើងមិនមានលទ្ធភាពធ្វើឲ្យខ្លួនយើងមានលក្ខណៈដូចព្រះអង្គឡើយ។ បើយើងពឹងផ្អែកលើសមត្ថភាពខ្លួនឯង យើងមិនអាចមានលក្ខណៈដូចព្រះអង្គឡើយ។
ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គមិនបានទុកឲ្យយើងពឹងកម្លាំងខ្លួនឯងនោះឡើយ។ ព្រះទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធមកកូនព្រះអង្គ ដើម្បីឲ្យព្រះគ្រីស្ទមានរូបរាង ក្នុងយើង(កាឡាទី ៤:១៩)។ ហេតុនេះហើយ ក្នុងជំពូកដែលសាវ័កប៉ុលនិយាយអំពីព្រះវិញ្ញាណបរិសុទ្ធ គាត់បានសរសេរថា “ដ្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏តម្រូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់”(រ៉ូម ៨:២៩)។ ព្រះទ្រង់នឹងបញ្ចប់ព្រះរាជកិច្ចទ្រង់ នៅក្នុងជីវិតយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នៃព្រះយេស៊ូវ ដែលគង់នៅក្នុងយើង។
កាលណាយើងចុះចូលនឹងកិច្ចការដែលព្រះវិញ្ញាណធ្វើក្នុងយើង នោះយើងនឹងមានលក្ខណៈកាន់តែដូចព្រះអង្គ។…
ក្នុងជម្រៅនៃចិត្តដែលជ្រៅបំផុត
លោកវិចទ័រ យូហ្គូ(Victor Hugo ឆ្នាំ១៨០២-១៨៨៥) ជាកវីកំណាព្យ និងអ្នកនិពន្ធរឿងប្រលោមលោក ក្នុងអំឡុងសម័យដែលមានភាពចលាចលផ្នែកសង្គម និងនយោបាយ ក្នុងប្រទេសបារាំង កាលពីសតវត្សរ៍ទី១៩។ គាត់ប្រហែលជាមានឈ្មោះល្បី ភាគច្រើន ដោយសាររឿងប្រលោមលោកដែលគាត់បាននិពន្ធ មានចំណងជើងថា ទុក្ខវេទនា ។ ប្រហែល១សតវត្សរ៍ក្រោយមក គេក៏បានផលិតខ្សែវីដេអូចម្រៀង ដោយផ្អែកទៅលើរឿងប្រលោមលោកនេះ ដែលស្ថិតក្នុងចំណោមផលិតកម្មដែលមានប្រជាប្រិយភាពបំផុត ក្នុងជំនាន់របស់យើង។ នេះមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលឡើយ។ លោកយូហ្គូធ្លាប់បាននិយាយថា “តន្រ្តីបង្ហាញចេញនូវអ្វីដែលគេមិនអាចនិយាយចេញ តែមិនអាចបិទមាត់ មិនឲ្យនិយាយបាន”។
អ្នកនិពន្ធកណ្ឌគម្ពីរទំនុកដំកើងក៏បានយល់ស្របមតិគាត់ផងដែរ។ បទចម្រៀង និងសេចក្តីអធិស្ឋានក្នុងបទគម្ពីរទំនុកដំកើងបានផ្តល់ឲ្យយើងនូវការឆ្លុះបញ្ចាំងដ៏ស្មោះត្រង់ អំពីជីវិត និងការឈឺចាប់ដែលមិនអាចជៀសរួច។ បទគម្ពីរទំនុកដំកើងក៏បានប៉ះពាល់ចិត្តយើង ត្រង់ចំណុចដែលជ្រៅបំផុត ដែលយើងពិបាកចូលទៅដល់ដោយខ្លួនឯង។ ឧទាហរណ៍ ក្នុងបទគម្ពីរទំនុកដំកើង ៦:៦ ស្តេចដាវីឌបានពោលទំនួញថា “ទូលបង្គំអស់កំឡាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ”។
ការឆ្លុះបញ្ចាំងដ៏ស្មោះត្រង់ នៅក្នុងបទចម្រៀង ក្នុងកណ្ឌគម្ពីរទំនុកដំកើង គឺបានផ្តល់ឲ្យយើងនូវការលើកទឹកចិត្តដ៏អស្ចារ្យ។ ការនេះបានលើកទឹកចិត្តយើងឲ្យថ្វាយការភ័យខ្លាចរបស់យើងដល់ព្រះ ដែលបានស្វាគមន៍យើង ចូលទៅក្នុងព្រះវត្តមាននៃការកម្សាន្តចិត្ត និងជំនួយរបស់ព្រះអង្គ។ ព្រះអង្គឱបយើង ដោយយល់ចិត្តយើង ដោយព្រះទ័យស្មោះត្រង់។
តន្រ្តីអាចជួយឲ្យយើងបង្ហាញចេញនូវអារម្មណ៍ ដែលយើងពិបាកបង្ហាញចេញមក ដោយពាក្យសម្តី ប៉ុន្តែ ទោះយើងបង្ហាញចេញមក ដោយការច្រៀង ការអធិស្ឋាន ឬការទួញយំដោយស្ងាត់ស្ងៀមក្តី…
ភាសានៃឈើឆ្កាង
លោកគ្រូគង្វាល ធីម ឃែលល័រ(Tim Keller) បានមានប្រសាសន៍ថា “បើយើងគ្រាន់តែនិយាយប្រាប់ នោះគេមិនដឹងថា ខ្លួនគេជានរណាឡើយ។ យើងត្រូវបង្ហាញពួកគេផងដែរ។ ក្នុងន័យនេះ យើងអាចនិយាយបានម្យ៉ាងទៀតថា “សកម្មភាពបញ្ចេញសម្លេងឮជាងពាក្យសម្តី”។ ឧទាហរណ៍ ប្តីប្រពន្ធបង្ហាញការពេញចិត្តចំពោះគ្នា ដោយការស្តាប់ និងស្រឡាញ់គ្នា។ ឪពុកម្តាយបង្ហាញឲ្យកូនៗដឹងថា ខ្លួនឲ្យតម្លៃពួកគេ ដោយថែរក្សាពួកគេ ដោយក្តីស្រឡាញ់។ គ្រូបង្វឹកក៏បានបង្ហាញកីឡាករថា ពួកគេមានសក្តានុពល ដោយព្យាយាមជួយអភិវឌ្ឍន៍សមត្ថភាពពួកគេ។ល។ ប៉ុន្តែ សកម្មភាពខុសពីនេះ អាចបង្ហាញអ្នកដទៃ នូវរឿងដ៏ឈឺចាប់ ដែលមានខ្លឹមសារកាន់តែខ្មៅងងឹត។
ក្នុងចំណោមពាក្យសម្តី ដែលផ្អែកទៅលើការប្រព្រឹត្ត ក្នុងចក្រវាលនេះ មានពាក្យសម្តីមួយដែលសំខាន់បំផុត។ ពេលណាយើងចង់ឲ្យព្រះទ្រង់បង្ហាញថា យើងជានរណានៅចំពោះព្រះនេត្រព្រះអង្គ នោះយើងអាចមើលទៅការអ្វីដែលព្រះអង្គបានធ្វើនៅលើឈើឆ្កាង ដើម្បីយើងរាល់គ្នា។ ក្នុងបទគម្ពីររ៉ូម ៥:៨ សាវ័កប៉ុលបានមានប្រសាសន៍ថា “ព្រះទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង”។ ការអ្វីដែលព្រះអង្គបានធ្វើនៅលើឈើឆ្កាង គឺបានបង្ហាញថា យើងជានរណា គឺអ្នកដែលព្រះទ្រង់ស្រឡាញ់យ៉ាងខ្លាំង បានជាព្រះអង្គប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ(យ៉ូហាន ៣:១៦)។
មនុស្សមានបាប ក្នុងសង្គមដែលប្រេះបែក ងាយនឹងធ្វើឲ្យយើងយល់ច្រឡំ ចំពោះពាក្យសម្តី និងសកម្មភាពរបស់ពួកគេ តែព្រះរាជសារដែលចេញពីព្រះទ័យរបស់ព្រះ បានបន្លឺសម្លេងយ៉ាងច្បាស់ តាមរយៈការអ្វីដែលព្រះយេស៊ូវបានធ្វើ។ តើអ្នកជានរណា? អ្នកជាមនុស្សដែលព្រះអង្គស្រឡាញ់ជាខ្លាំងដ៏ម្ល៉េះ បានជាព្រះអង្គប្រទានព្រះរាជបុត្រាព្រះអង្គ…
ធ្វើជាឧបករណ៍នៃសន្តិភាព
កាលសង្រ្គាមលោកលើកទី១ បានផ្ទុះឡើង ក្នុងឆ្នាំ១៩១៤ រដ្ឋបុរសនៃចក្រភពអង់គ្លេស លោក អេដវើត ក្រេយ(Edward Grey) បានប្រកាស់ថា “ចង្កៀងបានរលត់ នៅទូទាំងទ្វីបអឺរ៉ុប យើងនឹងមិនបានឃើញចង្កៀងទំាងនោះឆេះឡើងវិញ ក្នុងមួយជីវិតយើងឡើយ”។ លោកក្រេយពិតជានិយាយត្រូវ។ ពេលដែលសង្រ្គាមចប់ មនុស្សប្រហែល២០លាននាក់បានស្លាប់បាត់បង់ជីវិត(១០លាននាក់ ជាជនស៊ីវិល) ហើយមនុស្ស២១លាននាក់ទៀតរងរបួស។
ពេលខ្លះរឿងដ៏តក់ស្លត់ក៏អាចកើតមានឡើង ក្នុងជីវិតយើងផ្ទាល់ផងដែរ ទោះមិនធំ ឬធ្ងន់ធ្ងរដូចសង្រ្គាមលោកក៏ដោយ។ ផ្ទះ កន្លែងធ្វើការ ព្រះវិហារ ឬតំបន់ដែលយើងរស់នៅ ក៏អាចត្រូវបានគ្របដណ្តប់ ទៅចំណុចដ៏គួរឲ្យភ័យខ្លាចនៃជម្លោះ។ ហេតុនេះហើយបានជាព្រះអម្ចាស់ទ្រង់បានត្រាស់ហៅយើង ឲ្យនាំមកនូវការផ្លាស់ប្តូរ ក្នុងលោកិយនេះ។ ប៉ុន្តែ យើងត្រូវពឹងផ្អែកទៅលើប្រាជ្ញារបស់ព្រះអង្គ។ ត្រង់ចំណុចនេះ សាវ័កយ៉ាកុបបានមានប្រសាសន៍ថា “ប្រាជ្ញាដែលមកពីស្ថានលើ នោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្តីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្តីមេត្តាករុណា និងផលល្អ ឥតរើសមុខ ហើយឥតពុតមាយាផង ១៨ រីឯផលនៃសេចក្តីសុចរិត នោះបានព្រោះចុះដោយសេចក្តីមេត្រី សំរាប់ពួកអ្នកដែលរកសេចក្តីមេត្រីនោះឯង”(យ៉ាកុប ៣:១៧-១៨)។
តួនាទីរបស់អ្នកផ្សះផ្សាគឺសំខាន់ណាស់ បើសិនជាយើងគិតដល់លទ្ធផលនៃការផ្សះផ្សា។ ពាក្យសេចក្តីសុចរិត គឺមានន័យថា “ភាពត្រូវ ជាមួយព្រះ” ឬ “មានទំនាក់ទំនងដែលត្រឹមត្រូវ”។ អ្នកផ្សះផ្សាអាចជួយស្អាង ទំនាក់ទំនង ឡើងវិញ។ ហេតុនេះហើយបានជាព្រះយេស៊ូវមានបន្ទូលថា “មានពរហើយ…
ប្រយុទ្ធនឹងបញ្ហា ដែលខ្លាំងដូចសត្វនាគ
តើអ្នកធ្លាប់ប្រយុទ្ធនឹងសត្វនាគទេ? នៅក្នុងសៀវភៅដែលលោកយូជិន ភីធ័រសិន(Eugene Peterson) បាននិពន្ធមានចំណងជើងថា ការស្តាប់បង្គាប់ ដ៏យូរអង្វែង នៅក្នុងទិសដៅតែមួយ គាត់បានប្រៀបធៀបការភ័យខ្លាចរបស់មនុស្ស ទៅនឹងការបង្ហាញចេញនូវការភ័យខ្លាច និងការរួមផ្សំនៃសេចក្តីដែលគួរឲ្យភ័យខ្លាចទំាងអស់ ដែលអាចធ្វើឲ្យយើងឈឺចាប់។ គាត់ថា សត្វមាន់ព្រៃមិនមែនជាគូរប្រៀបរបស់សត្វនាគសោះឡើយ។ តើលោកភីធ័រសិនចង់មានន័យដូចម្តេច? ជីវិតរបស់យើងមានពេញទៅដោយទុក្ខលំបាក ដែលមានដូចជា បញ្ហាសុខភាពដែលគំរាមកំហែងជីវិត ការបាត់បង់ការងារ ទំនាក់ទំនងប្តីប្រពន្ធដែលបែកបាក់ និងកូនដែលមិនស្តាប់បង្គាប់ជាដើម។ បញ្ហាទាំងអស់នេះ អាចនាំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយបង្ហាញ នូវភាពផុយស្រួយនៃជីវិត ដែលយើងមិនមានកម្លាំងគ្រប់គ្រាន់ ដើម្បីប្រយុទ្ធនឹងពួកវា តែម្នាក់ឯង។
តែក្នុងសង្រ្គាមនោះ យើងមានព្រះដែលជាអ្នកប្រយុទ្ធជើងឯក។ គឺមិនមែនជាជើងឯកក្នុងរឿងនិទាននោះទេ តែជាជើងឯកដែលខ្លាំងពូកែជាងគេ ដែលប្រយុទ្ធជំនួសយើង ហើយវាយបំបាក់សត្វនាគ ដែលព្យាយាមបំផ្លាញយើង។ ទោះសត្វនាគនោះ ជាទុក្ខលំបាករបស់យើង ឬជាសត្រូវខាងវិញ្ញាណ ដែលចង់បំផ្លាញយើងក្តី អ្នកប្រយុទ្ធជើងឯករបស់យើង ខ្លាំងពូកែជាងសត្វនាគនោះ ហេតុនេះហើយជាសាវ័កប៉ុលបានសរសេរ អំពីព្រះយេស៊ូវថា “ទ្រង់បានទាំងទំលាក់ងារពីពួកគ្រប់គ្រង និងពួកមានអំណាច ទាំងដាក់ពួកទាំងនោះនៅកណ្តាលជំនុំឲ្យគេមើល ហើយដឹកនាំគេទៅ ដោយមានជ័យជំនះ ដោយសារឈើឆ្កាងនោះឯង”(កូល៉ុស ២:១៥)។ អំណាចដែលបង្ហិនបំផ្លាញនៃលោកិយដែលមានបាប មិនអាចតតាំងនឹងព្រះអង្គបានឡើយ!
នៅពេលណាយើងដឹងថា ទុក្ខលំបាកនៃជីវិតយើងធំពេកសម្រាប់យើង គឺជាពេលដែលយើងអាចចាប់ផ្តើមសម្រាកក្នុងការសង្រ្គោះរបស់ព្រះគ្រីស្ទ។ យើងអាចនិយាយដោយទំនុកចិត្តថា “តែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង”(១កូរិនថូស…
មិនបែកគ្នាជារៀងរហូតទេ
ពេលដែលបងប្រុសខ្ញុំ ឈ្មោះដាវីឌ បានបាត់បង់ជីវិតភ្លាមៗ ដោយសារជម្ងឺគាំងបេះដូង ទស្សនៈដែលខ្ញុំមាន ចំពោះជីវិត ក៏មានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ដាវីឌគឺជាកូនទី៤ ក្នុងចំណោមកូនទាំង៧ ប៉ុន្តែ គាត់បានលាចាកលោកមុនគេ ហើយលក្ខណៈនៃការលាចាកលោកដែលមិននឹកស្មានដល់នេះ បានធ្វើឲ្យខ្ញុំមានការសញ្ជឹងគិតច្រើនណាស់។ កាលនោះ ខ្ញុំបានមើលឃើញថា ពេលដែលវ័យយើងកាន់តែចាស់ អនាគតនៃគ្រួសារយើងបានដិតជាប់ទៅដោយការបាត់បង់ ច្រើនជាងការចំណេញ។ វានឹងមានការលាគ្នា ច្រើនជាងការសួស្តី។
ការយល់ដឹង អំពីរឿងនេះ មិនមានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទេ ព្រោះជីវិតមនុស្សមានលក្ខណៈដូចនេះឯង។ ប៉ុន្តែ ការយល់ដឹងអំពីរឿងនេះ អាចធ្វើឲ្យយើងមានអារម្មណ៍ឈឺចាប់។ វាបាននាំឲ្យយើងចាប់ផ្តើមឲ្យតម្លៃមកលើពេលវេលានីមួយៗ ដែលមានក្នុងជីវិត និងឲ្យតម្លៃមកលើឱកាសនីមួយៗ ដែលយើងមាន។ ហើយយើងនឹងឲ្យតម្លៃ មកលើការជួបជុំគ្នាជាថ្មី នៅនគរព្រះ នៅពេលអនាគត ដែលនៅទីនោះ យើងមិនចាំបាច់និយាយលាគ្នាទៀតឡើយ។
បទគម្ពីរវិវរណៈ ២១:៣-៤ បានលើកទឹកចិត្តយើងថា “ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ”។
ទោះក្នុងជីវិតយើងនៅលើផែនដី យើងប្រហែលជាជួបការបែកគ្នា រយៈពេលវែង ប៉ុន្តែ ដោយសារជំនឿលើការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ នោះយើងនឹងបានជួបជុំជាមួយអ្នកជឿដទៃទៀត នៅនគរស្ថានសួគ៌ ដោយលែងបែកគ្នាជារៀងរហូត។—Bill…
ការសុគតរបស់ព្រះអង្គ នាំមកនូវជីវិត
ក្នុងអំឡុងពេលដែលអ្នកស្រីយូអាណា ផ្លែនដ័រ(Joanna Flanders) បង្រៀនព្រះបន្ទូលដល់អ្នកទោស ក្នុងមន្ទីរឃុំឃាំងដែលមានអំពើហឹង្សាខ្លាំងបំផុត នៅប្រទេសអាហ្វ្រិកខាងត្បូង គាត់ក៏បានឃើញអំណាចចេស្តារបស់ព្រះគ្រីស្ទកែប្រែចិត្តរបស់មនុស្សជាច្រើន។ អ្នកស្រីយូអាណា បានចាប់ផ្តើមទៅសួរសុខទុក្ខអ្នកទោសជារៀងរាល់ថ្ងៃ។ គាត់បានឲ្យពួកគេចែកចាយ អំពីបទពិសោធន៍របស់ពួកគេកាលពីក្មេង ដែលត្រូវគេធ្វើបាប ហើយគាត់ក៏បានបង្ហាញពួកគេ នូវវិធីដោះស្រាយបញ្ហាជម្លោះ។ នៅឆ្នាំដែលគាត់ចាប់ផ្តើមការសួរសុខទុក្ខនេះ អំពើហឹង្សាបានកើតឡើងមកលើអ្នកទោស និងអ្នកយាម តែ២ករណីប៉ុណ្ណោះ គឺខុសពីឆ្នាំមុន ដែលមានដល់ទៅ២៧៩ករណី។
សាវ័កប៉ុលបានបង្រៀនថា “បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ”(២កូរិនថូស ៥:១៧)។ យើងមិនតែងតែបានឃើញការផ្លាស់ប្រែកើតមានជាញឹកញាប់ ដូចដែលអ្នកស្រីយ៉ូអាណាបានឃើញ ក្នុងពន្ធធនាគារនោះឡើយ ប៉ុន្តែ យើងត្រូវដឹងថា អំណាចនៃដំណឹងល្អនាំឲ្យជីវិតផ្លាស់ប្រែ ហើយនាំមកនូវក្តីសង្ឃឹម តាមរបៀបដ៏អស្ចារ្យបំផុត ក្នុងចក្រវាល។ និយាយរួម គឺនាំមកនូវជីវិតថ្មី។ ការសុគតរបស់ព្រះយេស៊ូវ បានបើកផ្លូវឲ្យយើងធ្វើដំណើរ ឆ្ពោះទៅរកការផ្លាស់ប្រែ ឲ្យមានលក្ខណៈដូចព្រះអង្គ គឺជាការធ្វើដំណើរ ដែលនឹងបញ្ចប់ ពេលដែលយើងបានជួបព្រះអង្គ មុខទល់នឹងមុខ(មើល ១យ៉ូហាន ៣:១-៣)។
ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងអបអរសាទរ ចំពោះជីវិតយើង ដែលបានកើតជាថ្មី។ ប៉ុន្តែ យើងមិនត្រូវភ្លេចការលះបង់របស់ព្រះគ្រីស្ទឡើយ។ ការសុគតរបស់ព្រះអង្គ បាននាំឲ្យយើងមានជីវិតថ្មី។ គឺដូចមានសេចក្តីចែងថា “ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប…
ភាពចម្រុះនៃពណ៌សម្បុរ
ទីក្រុងឡុងដ៍ស្ថិតក្នុងចំណោមទីក្រុងដែលមានប្រជាជនចម្រុះជាតិសាសន៍ច្រើនជាងគេ នៅលើពិភពលោក អស់ជាច្រើនទសវត្សរ៍មកហើយ។ កាលពីឆ្នាំ១៩៣៣ លោកគ្លីន រ៉ូបឺត(Glyn Roberts) ដែលជាអ្នកការសែត បានសរសេរ អំពីទីក្រុងដ៏អស្ចារ្យនៃប្រទេសអង់គ្លេសថា “ខ្ញុំនៅតែគិតថា ភាពចម្រុះនៃមនុស្សគ្រប់ពណ៌សម្បុរ និងភាសារ គឺជាចំណុចល្អបំផុតនៃទីក្រុងឡុងដ៍”។ ភាពចម្រុះនោះ នៅតែបន្តមានក្នុងពេលសព្វថ្ងៃនេះ ដោយមានក្លិន សម្លេង និងរូបភាពចម្រុះគ្នា ក្នុងសហគមន៍នៃពិភពលោក។ សម្រស់នៃភាពចម្រុះនេះ គឺជាចំណុចដែលគួរឲ្យចាប់អារម្មណ៍ របស់ទីក្រុងមួយ ដែលស្ថិតក្នុងចំណោមទីក្រុងដែលអស្ចារ្យបំផុតរបស់ពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ ទីក្រុងឡុងដ៍ នៅតែជួបបញ្ហា ដូចទីក្រុងដទៃទៀត ដែលមានមនុស្សរស់នៅច្រើន។ ការផ្លាស់ប្តូរបាននាំមកនូវបញ្ហាប្រឈម។ ជួនកាល វប្បធម៌ផ្សេងគ្នាមានការប៉ះទង្គិចគ្នា។ ហេតុនេះហើយ គ្មានទីក្រុងណាមួយដែលមនុស្សបានបង្កើត អាចប្រៀបធៀបនឹងភាពអស្ចារ្យនៃស្ថាន ដែលជាផ្ទះដ៏អស់កល្បរបស់យើងបានឡើយ។
ពេលដែលសាវ័កយ៉ូហានចូលទៅក្នុងព្រះវត្តមានព្រះ នៅនគរស្ថានសួគ៌ ភាពចម្រុះជាតិសាសន៍ ស្ថិតក្នុងចំណោមធាតុផ្សំជាច្រើន នៃការថ្វាយបង្គំព្រះនៅនគរស្ថានសួគ៌ បានជាអ្នកដែលបានទទួលសេចក្តីសង្រ្គោះ បានច្រៀងសរសើរថា “ទ្រង់គួរនឹងយកក្រាំងនេះ ហើយនិងបកត្រាផង ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី”(វិវរណៈ ៥:៩-១០)។
សូមយើងស្រមៃអំពីនគរស្ថានសួគ៌ ដែលមានមនុស្សចម្រុះជាតិសាសន៍…
សារៈសំខាន់នៃការការដឹកនាំរបស់ព្រះ
លោកអាន់ឃល ហ្សាគី(Uncle Zaki) គឺជាមិត្តភក្តិរបស់លោកខេនេត បេលី(Kenneth Bailey) ដែលជាអ្នកប្រាជ្ញ ហើយថែមទាំងបានធ្វើជាអ្នកនាំផ្លូវដែលគាត់បានទុកចិត្ត នៅក្នុងការធ្វើដំណើរចូលទៅក្នុងសមុទ្រខ្សាច់សាហារាដ៏ធំល្វឹងល្វើយ។ លោកបេលីក៏បាននិយាយថា គាត់និងក្រុមការងាររបស់គាត់បានបង្ហាញចេញនូវការទុកចិត្តទាំងស្រុង ចំពោះលោកហ្សាគី ក្នុងការធ្វើដំណើរនេះ។ ត្រង់ចំណុចនេះ ពួកគេកំពុងតែបញ្ជាក់ ដល់លោកហ្សាគីថា “យើងមិនស្គាល់ផ្លូវធ្វើដំណើរទេ ហើយបើអ្នកវង្វេងផ្លូវ នោះយើងនឹងស្លាប់ទាំងអស់គ្នាមិនខាន។ យើងបានទុកចិត្តទំាងស្រុង ចំពោះការដឹកនាំរបស់អ្នក”។
ក្នុងពេលដែលស្តេចដាវីឌមានចិត្តនឿយព្រួយ និងឈឺចាប់ខ្លាំង ទ្រង់បានស្វែងរកការដឹកនាំ ពីព្រះជាម្ចាស់ ដែលទ្រង់បានបម្រើ។ ក្នុងបទគម្ពីរ ទំនុកដំកើង ៦១:២ ទ្រង់បានពោលថា “កាលណាចិត្តទូលបង្គំត្រូវបង្គ្រប នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីចុងផែនដីផង សូមនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំ”។ ទ្រង់ត្រូវការសុវត្ថិភាព និងភាពធូរស្រាល នៅក្នុងការចូលទៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់សារជាថ្មី(ខ.៣-៤)។
មនុស្សដែលអស់សង្ឃឹម ដូចសត្វចៀមដែលវង្វេងចេញពីអ្នកគង្វាល ត្រូវការការដឹកនាំមកពីព្រះ(អេសាយ ៥៣:៦)។ បើដឹកនាំជីវិតខ្លួនឯង យើងនឹងវង្វេង ដោយគ្មានក្តីសង្ឃឹម ក្នុងវាលរហោស្ថាននៃលោកិយ ដែលពេញដោយអំពើបាប។
ប៉ុន្តែ ព្រះអម្ចាស់មិនដែលទុកយើងចោលឡើយ! ព្រះអង្គជាអ្នកគង្វាលយើង ដែលនឹងដឹកនាំយើង “នៅក្បែរទឹកហូរគ្រឿនៗ” ហើយដឹកនាំយើង ធ្វើឲ្យវិញ្ញាណយើងមានភាពស្រស់ថ្លាឡើង (ទំនុកដំកើង ២៣:២-៣)។
តើអ្នកត្រូវការការដឹកនាំរបស់ព្រះ ក្នុងផ្នែកណាខ្លះនៃជីវិតអ្នក នៅថ្ងៃនេះ? ចូរស្រែករកព្រះអង្គចុះ។ ព្រះអង្គនឹងមិនបោះបង់ចោលអ្នកឡើយ។—BILL CROWDER
ការនឹកចាំរបស់សហគមន៍
លោករីឆាត មូវ(Richard Mouw) ជាទេវវិទូ ដែលបាននិពន្ធសៀវភៅមានចំណងជើងថា ជំនឿដែលគ្មានការសម្រាក ដែលក្នុងនោះ គាត់បាននិយាយ អំពីសារៈសំខាន់នៃការនឹកចាំ អំពីមេរៀន ពីអតីតកាល។ គាត់បានដកស្រង់សម្តីរបស់លោករ៉ូប៊ីត បេឡាហ៍(Robert Bellah) ដែលជាសង្គមវិទូ ដែលមានប្រសាសន៍ថា “ប្រជាជាតិដែលមានសុខភាពល្អ ត្រូវតែមានការនឹកចាំជាសហគមន៍”។ លោកបេឡាហ៍បានលើកឡើងថា គោលការណ៍នៃការនឹកចាំ ក៏មានភាពចាំបាច់សម្រាប់គ្រួសារ ដែលជាចំណងដ៏សំខាន់មួយទៀតក្នុងសង្គម ព្រោះការនឹកចាំជាផ្នែកមួយដ៏សំខាន់ ក្នុងការរស់នៅ ក្នុងសហគមន៍។
ព្រះគម្ពីរក៏បានបង្រៀនយើង អំពីតម្លៃនៃការនឹកចាំ អំពីសហគមន៍ផងដែរ។ ព្រះជាម្ចាស់បានប្រទាននូវពិធីបុណ្យរំលង ដល់ពួកអ៊ីស្រាអែល ដើម្បីឲ្យពួកគេនឹកចាំ អំពីការអ្វីដែលព្រះជាម្ចាស់បានធ្វើ ដើម្បីរំដោះពួកគេ ឲ្យរួចពីភាពជាទាសករ នៅទឹកដីអេស៊ីព្ទ(មើល និក្ខមនំ ១២:១-៣០)។ សព្វថ្ងៃនេះ ជនជាតិយូដានៅទូទាំងពិភពលោក នៅតែបន្តនឹកចាំ អំពីពិធីបុណ្យដ៏មានន័យនេះ រៀងរាល់រដូវផ្ការីក។
បុណ្យរំលងក៏មានអត្ថន័យដ៏ជ្រាលជ្រៅ ចំពោះអ្នកដើរតាមព្រះគ្រីស្ទផងដែរ ព្រោះបុណ្យរំលងតែងតែចង្អុលបង្ហាញមនុស្ស ឲ្យងាកទៅរកព្រះរាជកិច្ចដែលព្រះមែស៊ីបានសម្រេចនៅលើឈើឆ្កាង។ នៅក្នុងពិធីបុណ្យរំលង មុនពេលព្រះគ្រីស្ទសុគតនៅលើឈើឆ្កាង ព្រះអង្គបានបង្កើតពិធីបុណ្យមួយ នៅតុអាហារ សម្រាប់ឲ្យគេនឹកចាំជារៀងរហូត។ បទគម្ពីរលូកា ២២:១៩ បានចែងថា “ទ្រង់ក៏យកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានទៅគេ ដោយព្រះបន្ទូលថា នេះហើយជារូបកាយខ្ញុំ ដែលបានប្រទានមកសំរាប់អ្នករាល់គ្នា ចូរធ្វើបុណ្យនេះ…