លោក ថេត​ជា​ចាស់​ទុំ​ម្នាក់​នៅ​ក្នុង​ក្រុម​ជំនុំរបស់​ខ្ញុំ កាល​ពី​មុន​គាត់​ធ្លាប់​ធ្វើ​ជា ​ប៉ូលីស។ នៅ​ថ្ងៃ​មួយ ក្រោយពី​គា​ត់​បាន​រាយការណ៍​អំ​ពី​អំពើ​ហឹង្សា​មួយ វា​ធ្វើ​អោយ​គាត់រង​ការ​គំរាម​ដល់​ជីវិត។ មាន​បុរស​ម្នាក់​ចាក់​គេនឹ​ងកូ​នកាំ​បិត រួច​ផ្ជង់​កូន​កាំបិ​តប​ម្រុង​ចាក់គាត់​ទៀត។ ប៉ូលីស​ជាមិ​ត្តរ​បស់​គាត់ដ​កកំា​ភ្លើង​បា​ញ់ជនល្មើស​ ពេល​បម្រុង​វាយ​ប្រហារ​ថេត។ គេ​ឃាត់​ជន​ល្មើស​ទាន់ តែ​ថេត​ត្រូវ​គ្រាប់​កំាភ្លើង​ពេល​បាញ់​តប​ត​គ្នា។ ពេល​រថ​យន្ត​សង្គ្រោះប​ន្ទាន់​ដឹក​គាត់​ទៅដ​ល់ម​ន្ទី​រពេទ្យ ព្រះវិញ្ញាណ​ធ្វើអោ​យ​គាត់​សម្រាក​ខាង​ព្រលឹង​យ៉ាង​លង់​លក់។ លោក​ថេត​នៅស្ងា​ត់ស្ងៀ​ម ទោះ​ជា​គាត់​អាចនិ​យាយ​សម្រាល​ទុក្ខ ​មន្ត្រី​ព​ង្រឹង​ច្បាប់ ដែល​ឈឺ​ចិត្ត​ជា​ខ្លាំង​ចំពោះ​វិប​ត្តិនេះយ៉ា​ងណាក៏ដោ​យ។

ព្រះ​អម្ចាស់​យេស៊ូវ​បាន​សន្យាថានឹ​ង​ប្រទាន ​សេចក្តី​សុខ​សាន្ត​ដល់​យើង​ ទោះជាក្នុ​ង​គ្រាមា​ន​វិបត្តិ។ ប៉ុន្មាន​​ម៉ោង​មុន​ពេល​ទ្រង់​ត្រូវ​គេឆ្កាង ព្រះ​គ្រីស្ទ​លួង​លោម​សិស្ស​ព្រះអង្គ​ដោ​យមា​នបន្ទូ​លថា​៖ «ខ្ញុំទុ​ក​សេចក្តី​សុខ​សាន្ត​នៅនឹ​ងអ្ន​ករា​ល់​គ្នា គឺ​ខ្ញុំអោ​យសេ​ចក្តី​សុខ​សាន្តរ​បស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូចជា​លោកីយ៍​ឲ្យទេ​ កុំ​ឲ្យចិ​ត្ត​អ្នក​រាល់​គ្នាថប់​បារម្ភ ឬ​ភ័យ​ឡើយ» (យ៉ូហាន ១៤:២៧)។

តើ​អ្នក​មាន​ខ្លាច​អ្វី​ជាង​គេ? បើ​អ្នក​ត្រូវ​ប្រឈម​មុខ​នឹង​វា ចូរ​ដឹង​ថា​ព្រះគ្រីស្ទ​​គ​ង់​នៅជា​មួយ​អ្ន​កហើ​យ។ ចូរ​ទុក​ចិត្ត​ដល់​ព្រះអ​ង្គ​ដោយសេ​ចក្តី​អ​ធិស្ឋាន ដែល​នាំឲ្យ​«សេចក្តីសុ​ខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពីអ​ស់ទាំ​ងគំ​និត និង​ជួយ​ការពារ​ចិត្ត ហើយនឹង​គំ​និត​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ​គ្រីស្ទយេស៊ូវ​» (ភីលីព ៤:៧)។-Dennis Fisher