ប្រភេទ  |  November

យើងជាតួអង្គមួយណា?

អ្នក​និពន្ធ​ឈ្មោះ ហេនរី នូវែន(Henri Nouwen) បាន​រំឭក អំពី​ដំណើរ​កម្សាន្ត​របស់​គាត់ នៅ​សារៈ​មន្ទីរ​មួយ នៅ​ទីក្រុង​សេន ភីធ័រស្បឺក ប្រទេស​រូស្ស៊ី ដែល​នៅ​ទីនោះ គាត់​បាន​ចំណាយ​ពេល​រាប់​ម៉ោង ​នៅ​ក្នុង​ការ​ជញ្ជឹង​គិត អំពី​អត្ថ​ន័យ​នៃ​ផ្ទាំង​គំនូរ​អំពី​កូន​ពៅ​វង្វេង ដែល​លោក​រេមប្រិន(Rembrandt)បាន​គូរ។ ខណៈ​ពេល​ដែល​ថ្ងៃ​កាន់​តែ​ជ្រេ ការ​ផ្លាស់​ប្តូរ​នៃ​ពន្លឺ​ធម្ម​ជាតិ ដែល​ចេញ​ពី​បង្អួច​ដែល​នៅ​ក្បែរ​នោះ បាន​នាំ​ឲ្យ​លោក​នូវែន​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង ដោយ​ធ្វើ​ឲ្យ​គាត់​មើល​ផ្ទាំង​គំនូរ​កាន់​តែ​ច្រើន ចេញ​ពី​ផ្ទាំង​គំនូរ​តែ​មួយ​នោះ ដោយ​សារ​ការ​ផ្លាស់​ប្តូរ​នៃ​ពន្លឺ​ថ្ងៃ​នោះ។ ផ្ទាំង​គំនូរ​នីមួយ​ៗ​ហាក់​ដូច​ជា បង្ហាញ​នូវ​អត្ថ​ន័យ​នៃ​សេចក្តី​ស្រឡាញ់​របស់​បុរស​ជា​ឪពុក តាម​របៀប​ផ្សេង​ៗ​ពី​គ្នា គឺ​ក្តី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​កូន​ប្រុស​ដែល​បាន​វង្វេង​ចេញ​នោះ។

លោក​នូវែន​ក៏​បាន​ពិពណ៌នា​ថា នៅ​ម៉ោង​ប្រហែល​៤​រសៀល គាត់​បាន​ឃើញ​រូប​មនុស្ស​បី​នាក់ ហាក់​ដូច​ជា​កំពុង “បោះ​ជំហាន​ទៅ​មុខ” នៅ​ក្នុង​ផ្ទាំង​គំនូរ​នោះ។ ក្នុង​ចំណោម​អ្នក​ទាំង​បី​នោះ ម្នាក់​ជា​កូន​ប្រុស​ច្បង ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​របស់​ឪពុក​គាត់ ដែល​ព្រម​ស្វាគមន៍​កូន​ពៅ​វង្វេង​ត្រឡប់​មក​ផ្ទះ​វិញ។ តើ​កូន​ពៅ​នោះ​មិន​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​ជា​ច្រើន បណ្តាល​ឲ្យ​ពួក​គេ​មាន​ការ​ឈឺចាប់ និង​ការ​ខ្មាស់​អៀន​យ៉ាង​ខ្លាំង​ទេ​ឬ?(លូកា ១៥:២៨-៣០)។

តួរ​អង្គ​ពីរ​នាក់​ទៀត បាន​ធ្វើ​ឲ្យ​លោក​នូវែន​នឹក​ចាំ អំពី​ពួក​អ្នក​ដឹក​នាំ​សាសនា ដែល​មាន​វត្ត​មាន នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​មានបន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច អំពី​កូន​ពៅ​វង្វេង​នេះ។ ពួក​គេជា​អ្នក​ដែល​និយាយ​រិះ​គន់​ព្រះ​យេស៊ូវ ដោយសារ​ទ្រង់​រាប់​រក​មនុស្ស​មាន​បាប(ខ.១-២)។

លោក​នូវែន​បាន​មើល​ឃើញ​ខ្លួន​គាត់ នៅ​ក្នុង​តួរ​អង្គ​ទាំង​បី​នោះ គឺ​នៅ​ក្នុង​ជីវិត​របស់​កូន​ពៅ​ដែល​បង្ហិន​បង្ហោច​ និង​នៅ​ក្នុង​បង​ប្រុស និង​អ្នក​ដឹក​នាំ​សាសនា​ដែល​ចូល​ចិត្ត​ថ្កោល​ទោស​គេ ហើយ​នៅ​ក្នុង​តួរ​អង្គ​បុរស​ជា​ឪពុក ដែល​មាន​ចិត្ត​ស្រឡាញ់ និង​មេត្តាចំពោះ​មនុស្ស​គ្រប់​គ្នា។

ចុះ​ចំណែក​យើង​រាល់​គ្នា​វិញ?​ តើ​យើង​អាច​មើល​ឃើញ​ខ្លួន​យើង នៅ​ក្នុង​ផ្ទាំង​គំនូរ​របស់​លោក​រេមប្រិន​ឬ​ទេ? រឿង​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​យើង…

បន្ទុកដ៏មានន័យ

មាន​ពេល​មួយ ខ្ញុំ​បាន​ក្រោក​ដើរ​ពើម​ៗ ក្នុង​ភាព​ងងឹត។ ខ្ញុំ​មិន​ទាន់​បាន​គេង ឲ្យ​លើស​កន្លះ​ម៉ោង​ផង ហើយ​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​មិនងាយ​គេង​លក់​វិញ​ទេ។ ស្វាមី​របស់​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​ថា “ជម្ងឺ​មហារីក​បាន​វិល​ត្រឡប់​មក​វិញ នៅ​ក្នុង​ខួរ​ក្បាល និង​ឆ្អឹង​ខ្នង​របស់​គាត់”។ ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់ ជួស​គាត់។ នេះ​​ជា​បន្ទុក​ដ៏​ធ្ងន់​ណាស់! តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វិញ្ញាណ​ខ្ញុំ​ក៏​បាន​ទទួល​ការ​កម្សាន្ត​ចិត្ត តាម​រយៈ​ការ​អធិស្ឋាន​ដ៏​ខ្ជាប់​ខ្ជួន។ អ្នក​អាច​និយាយ​ថា ខ្ញុំ​កំពុង​តែ​ជួយ​រំលែក​បន្ទុក ដ៏​មាន​ន័យ សម្រាប់​ពួក​គេ។ តើ​វា​មាន​ន័យ ​ដោយ​របៀប​ណា?

ក្នុង​បទ​គម្ពីរ​ម៉ាថាយ ១១:២៨-៣០ ព្រះ​យេស៊ូវ​បាន​សន្យា​ប្រទាន​ការ​សម្រាក​ដល់​វិញ្ញាណ​ដែល​នឿយ​ព្រួយ។ អ្វី​ដែល​ចម្លែកនោះ​គឺ យើង​អាច​ទទួល​ការ​សម្រាក​នោះ​បាន នៅ​ពេល​ដែល​យើង​បន្ទន់​ខ្លួន​ទទួល​នឹម​របស់​ទ្រង់ ហើយ​ឱប​ក្រសោប​យក​បន្ទុក​របស់​ទ្រង់។ ទ្រង់​បាន​បញ្ជាក់​នៅ​ក្នុង​ខ.៣០​ថា “នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល”។ ពេល​ណា​យើង​អនុញ្ញាត​ព្រះយេស៊ូវ ឲ្យ​លើក​បន្ទុក​ចេញ​ពី​ខ្នង​យើង ហើយ​យើង​ទទួល​នឹម​របស់​ទ្រង់ នោះ​យើង​នឹង​បាន​នៅ​ជាប់​នឹង​ទ្រង់ បោះ​ជំហាន​ទៅ​មុខ​ទន្ទឹម​នឹងទ្រង់ តាម​បំណង​ព្រះ​ទ័យ​ទ្រង់។​ ពេល​យើង​បន្ទន់​ខ្លួន​ទទួល​បន្ទុក​ទ្រង់ យើង​មាន​ចំណែក​នៅ​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់ ដែល​នាំឲ្យ​យើង​មាន​ចំណែក នៅ​ក្នុង​ការកម្សាន្ត​ចិត្ត​របស់​ទ្រង់​ផង​ដែរ​(២កូរិនថូស ១:៥)។

ក្តី​កង្វល់​ដែល​ខ្ញុំ​មាន​ចំពោះ​មិត្ត​ភក្តិ​របស់​ខ្ញុំ គឺ​ជា​បន្ទុក​ដ៏​ធ្ងន់។ តែ​ខ្ញុំ​អរគុណ​ព្រះ​អង្គ ដែល​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជួយ​រំលែក​បន្ទុក​គាត់ ដោយ​ការ​អធិស្ឋាន ធ្វើ​ឲ្យ​បន្ទុក​នោះ​មាន​ន័យ។ បន្តិច​ម្តង​ៗ ខ្ញុំ​ក៏​បាន​គេង​លក់​វិញ ហើយ​ក៏​បាន​ភ្ញាក់​ឡើង​នៅ​ពេល​ព្រឹក។ ខ្ញុំ​នៅបន្ត​ជួយ​រំលែក​បន្ទុក​ដ៏​មាន​ន័យ​នោះ គឺ​ជា​នឹម​ដែល​ងាយ និង​បន្ទុក​ដ៏​ស្រាល ​នៅ​ក្នុង​ការ​ដើរ​ជា​មួយ​ព្រះ​យេស៊ូវ។ —ELISA MORGAN

បង្កើតផលផ្លែដល់ទីបញ្ចប់

ទោះ​បី​ជា​អ្នក​ស្រី លេន័រ ឌុនឡប(Lenore Dunlop) មាន​អាយុ​៩៤​ឆ្នាំ​ក៏​ដោយ ក៏​គំនិត​របស់​គាត់​នៅ​តែ​មុត​ស្រួច ស្នាម​ញញឹម​របស់​គាត់​នៅ​តែ​ភ្លឺ​ថ្លា ហើយ​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ដែល​គាត់​មាន​ចំពោះ​ព្រះ​យេស៊ូវ បាន​ប៉ះ​ពាល់​ចិត្ត​មនុស្ស​ជា​ច្រើន។ តាម​ធម្មតា គេ​ឃើញ​គាត់ នៅ​ក្នុង​ចំណោម​យុវជន នៅ​ព្រះ​វិហារ ដោយ​វត្ត​មាន និង​ការ​ចូល​រួម​របស់​គាត់ បាន​នាំ​មក​នូវ​ក្តី​អំណរ និង​ការ​លើក​ទឹក​ចិត្ត ដល់​មនុស្ស​ជា​ច្រើន។ ការ​រស់​នៅ​របស់​អ្នក​ស្រី​លេន័រ មាន​ភាព​រស់​រវើក​ណាស់ បាន​ជា​យើង​មាន​ការ​តក់​ស្លត់​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ទទួល​ដំណឹង​មរណៈ​ភាព​របស់​គាត់។ គាត់​បាន​រត់​ប្រណាំង​ខាង​វិញ្ញាណ ទៅ​ដល់​ទី នៃ​ជីវិត​គាត់ ប្រៀប​ដូច​ជា​កីឡាករ​រត់​ប្រណាំង​ដ៏​ក្លាំង​ពូកែ។ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​គាត់​លាចាក​លោក ថាម​ពល និង​ភាព​ឧស្សហ៍​ព្យាយាម​របស់​គាត់​បាន​នាំ​ឲ្យ​គាត់​បញ្ចប់​វគ្គ​សិក្សា​១៦​សប្តាហ៍ ដែល​ផ្តោត​ទៅ​លើ​ការ​នាំ​ព្រះ​រាជ​សារ​ព្រះ​យេស៊ូវ ទៅ​ដល់​មនុស្ស នៅ​ក្នុង​ពិភព​លោក។​

ជីវិត​របស់​អ្នក​ស្រី​លេន័រ បាន​បង្កើត​ផល​ផ្លែ និង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ គឺ​ស្រប​តាម​សេចក្តី​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ៩២:១២-១៥។ បទ​ទំនុក​ដំកើង​នេះ​ពិពណ៌នា អំពី​ជីវិត​ដែល​ចេញ​ពន្លក ចេញ​ផ្កា​រីក​ស្គុះ​ស្គាយ និង​ចេញ​ផ្លែ ដោយ​សារ​អ្នកនោះ​បាន​ចាក់​ឫស​ចូល​ទៅ​ក្នុង​ទំនាក់​ទំនង​ដ៏​ត្រឹម​ត្រូវ​ជា​មួយ​ព្រះ​(ខ.១២-១៣)។ ដើម​ឈើ​នោះ​មាន​តម្លៃ គឺ​ដោយសារ​ផល​ផ្លែ និង​ឈើ​របស់​វា ដែល​ឆ្លុះ​បញ្ចំាង​អំ​ពី​ភាព​រស់​រវើក ភាព​សម្បូរ​សប្បាយ និង​ភាព​មាន​ប្រយោជន៍។ យើង​គួរ​តែ​អរ​សប្បាយ​ ពេល​ដែល​យើង​បាន​ឃើញ​ជីវិត​របស់​យើង ចេញ​ពន្លក និង​ផ្លែ​ផ្កា​នៃ​សេចក្តី​ស្រឡាញ់ ការ​ចែក​រំលែក ការ​ជួយ និង​នាំ​អ្នក​ដទៃ​ឲ្យ​ជឿ​ព្រះ​យេស៊ូវ។

ដរាប​ណា​គ្រីស្ទ​បរិស័ទ​នៅ​មាន​ជីវិត ពួក​គេ​នៅ​តែ​មិន​យឺត​ពេល នៅ​ក្នុង​ការ​ចាក់​ឫស និង​បង្កើត​ផល​ផ្លែ…

ក្តីប្រាថ្នាពិតប្រាកដក្នុងជម្រៅចិត្ត

រីពីឈីព(Reepicheep) ជា​តួអង្គ​សត្វ​កណ្តុរ​ដែល​មាន​សម្លេង​ស្រួយ ហើយ​ប្រហែល​ជា​តួអង្គ​ដែល​ក្លាហាន​បំផុត នៅ​ក្នុង​រឿង​ពង្សាវតា​នៃ​ពិភព​ណានា។ វា​បាន​សម្រុក​ចូល​ទៅ​ក្នុង​សមរភូមិ ដោយ​គ្រវីដាវ​ដ៏​តូច​របស់​វា។ វា​មិន​មាន​ការ​ភ័យ​ខ្លាច​ទាល់​តែ​សោះ​ ខណៈ​ពេល​ដែល​វា​ជិះ​សំពៅ ដន ទ្រីដឺ ឆ្ពោះ​ទៅ​រក​កោះ​នៃ​ភាព​ងងឹត។ តើ​សេចក្តី​ក្លាហាន​របស់​រីពីឈីព មាន​អាថ៌​កំបាំង​អ្វី? តាម​ពិត ក្នុង​ជម្រៅ​ចិត្ត​របស់​វា គឺ​វា​មាន​ក្តី​ប្រាថ្នា​ចង់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​របស់​សត្វ​តោ​អាស្លាន(Aslan)។ វា​ថា នោះ​ជា​អ្វី​ដែល​វាប្រាថ្នា​ខ្លាំង​បំផុត។ រីពីឈីព​ដឹង​ថា វា​ចង់​បាន​អ្វី​ពិត​ប្រាកដ ហើយ​ការ​តាំង​ចិត្ត​នេះ បាន​នាំ​វា​ទៅ​រក​ស្តេច​របស់​វា​មែន។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា​អំពី​លោក​បារទីមេ​ ដែល​ជា​ជន​ពិការ​ភ្នែក នៅ​ក្រុង​យេរីខូ។ ពេល​ដែល​គាត់​កំពុង​អង្គុយ​សុំ​ទាន នៅ​តាម​ផ្លូវ​ដូច​សព្វ​មួយ​ដង គាត់​ក៏​បាន​ឮ​សម្លេង​ព្រះ​យេស៊ូវ និង​ហ្វូង​មនុស្ស​ដើរ​នៅ​ក្បែរ​នោះ។ គាត់​ក៏​បាន​ស្រែក​ឡើង​ថា “ឱ​ព្រះយេស៊ូវ ជា​ព្រះវង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង” (ម៉ាកុស ១០:៤៧)។ ពួក​បណ្តា​ជន​ក៏​បាន​ព្យាយាម​ឃាត់​គាត់ តែ​គាត់​មិន​អាច​ឈប់​ស្រែក​ហៅ​ទ្រង់​ឡើយ។

កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​បាន​ចែង​ថា នៅ​ពេល​នោះ​ ព្រះ​យេស៊ូវ​ក៏​បាន​ឈប់(ខ.៤៩)។ ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​ស្តាប់​លោក​បារទីមេទូល​សូម​ទ្រង់ នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស។ ព្រះ​យេស៊ូវ​បាន​សួរ​គាត់​ថា “តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?”(ខ.៥១)។

ជា​ការ​ពិត​ណាស់ ព្រះ​យេស៊ូវ​ជ្រាប​ច្បាស់​ថា គាត់​ចង់​ឲ្យ​ទ្រង់​ធ្វើ​អ្វី​ សម្រាប់​គាត់។ ប៉ុន្តែ ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​លោក​បារទីមេ បង្ហាញ​ចេញ​នូវ​បំណង​ចិត្ត​របស់​គាត់ ចេញ​ពី​ជម្រៅ​ចិត្ត​គាត់។ លោក​បារទីមេ​ក៏​បាន​ទូល​ទ្រង់​ថា “លោក​គ្រូ​អើយ សូម​ប្រោស​ភ្នែក​ទូលបង្គំ​ឲ្យ​បាន​ភ្លឺ​ឡើង”(ខ.៥១)។ ហើយ​ព្រះ​អង្គ​ក៏​បាន​ប្រោស​ភ្នែក​គាត់​ឲ្យ​ជា បាន​ជា​គាត់​អាច​មើល​ឃើញ​ពណ៌ សម្រស់​ធម្មជាតិ និង​មុខ​របស់​មិត្ត​សំឡាញ់​គាត់​ជា​លើក​ដំបូង​ក្នុង​ជីវិត។

យើង​មិន​តែង​តែ​អាច​សម្រេច​ក្តី​ប្រាថ្នា​ភ្លាម​ៗ​នោះ​ឡើយ(ហើយ​ក្តី​ប្រាថ្នា​នីមួយ​ៗ…

ការស្រឡាញ់អ្នកកាន់សាសនាដទៃ

បន្ទាប់​ពី​សមាជិក​គ្រួសារ​ខ្ញុំ​ម្នាក់ បាន​ផ្លាស់​ប្តូរ​ជំនឿ​ទៅ​រក​សាសនា​ដទៃ មិត្ត​ភក្តិ​របស់​ខ្ញុំ​ដែល​ជា​គ្រីស្ទ​បរិស័ទ ក៏​បាន​ជំរុញ​ខ្ញុំ ឲ្យ ​“លើក​ទឹក​ចិត្ត” នាង​ឲ្យ​វិល​ត្រឡប់​មក​រក​ព្រះ​យេស៊ូវ​វិញ។ ជា​បឋម ខ្ញុំ​ក៏​បាន​ព្យាយាម​ស្រឡាញ់​ក្រុម​គ្រួសារ​ខ្ញុំ ដូច​ដែល​ព្រះយេស៊ូវ​បាន​ស្រឡាញ់​យើង នៅ​កន្លែង​ផ្សេង​ៗ ដោយ​រាប់​បញ្ចូល​ទាំង​កន្លែង​សាធារណៈ ដែល​នៅ​ទីនោះ មាន​អ្នក​ខ្លះ​បាន​ចង​ចិញ្ចើម ពេល​ដែល​ឃើញ​នាង​មាន​សម្លៀក​បំពាក់ “សាសន៍​ដទៃ”។ អ្នក​ខ្លះ​ទៀត​ថែម​ទាំង​និយាយ​ពាក្យ​ទ្រ​គោះ​បោះ​បោក​មក​លើ​នាង។ មាន​បុរស​ម្នាក់​បាន​ស្រែក​ដាក់​នាង​ពី​ក្នុង​ឡាន​របស់​គាត់ ឲ្យ​នាង​ត្រឡប់​ទៅ​ប្រទេស​នាង​វិញ ដោយ​មិន​បាន​ដឹង ឬ​មិនខ្វល់​សោះ​ថា នាង​កំពុង​តែ​នៅ​ក្នុង​ទឹក​ដី​កំណើត​របស់​នាង​នោះ​ទេ។

លោក​ម៉ូសេ​បាន​បង្រៀន​ប្រជា​ជន​គាត់ ឲ្យ​ប្រព្រឹត្ត​ដោយ​ចិត្ត​សប្បុរស​ជាង​នេះ ចំពោះ​អ្នក​ដែល​ស្លៀក​ពាក់ ឬ​មាន​ជំនឿ​សាសនា ខុស​ពី​ពួក​គេ។ លោក​ម៉ូសេ​បាន​បង្រៀន​ក្រឹត្យ​វិន័យ​នៃ​ភាព​យុត្តិធម៌ និង​សេចក្តី​មេត្តា​កុរណា​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដោយ​បង្គាប់​ពួក​គេ​ថា “កុំ​ឲ្យ​ធ្វើ​បាប​ដល់​អ្នក​ប្រទេស​ក្រៅ ក៏​កុំ​ឲ្យ​សង្កត់​សង្កិន​គេ​ឡើយ ដ្បិត​ឯង​រាល់​គ្នា​ក៏​បាន​នៅ​ស្រុក​អេស៊ីព្ទ​ជា​អ្នកប្រទេស​ក្រៅ​ដែរ” (និក្ខមនំ ២២:២១)។ ក្រឹត្យ​វិន័យ​នេះ​បាន​បង្ហាញ​ថា ព្រះ​ទ្រង់​មាន​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​អ្នក​ស្រុក​ក្រៅ  ជន​ដែល​ងាយ​រងគ្រោះ ដោយ​សារ​ភាព​លម្អៀង និង​ការ​រំលោភ​សិទ្ធិ ហើយ​បទ​គម្ពីរ​នេះ​មាន​ចែង​សា​ឡើង​វិញ នៅ​ក្នុង​បទ​គម្ពីរ និក្ខមនំ ២២:២១ និង លេវីវិន័យ ១៩:៣៣។

ដូចនេះ ពេល​ណា​ខ្ញុំ​ចំណាយ​ពេល​ជា​មួយ​សមាជិក​គ្រួសារ​ម្នាក់​នេះ ដែល​បាន​ដាច់​ចេញ​ពី​ព្រះ នៅ​ភោជ្ជនីយ​ដ្ឋាន នៅ​សួន​ច្បារ ដោយ​ការ​ដើរ​លេង​ជា​មួយ​គ្នា ឬ​អង្គុយ និង​ជជែក​ជា​មួយ​នាង នៅ​រាន​ហាល​មុខ​ផ្ទះ ខ្ញុំ​ក៏​បាន​ព្យាយាម​បង្ហាញ​សេចក្តី​សប្បុរស និង​ការ​គោរព ដូច​ដែល​ខ្លួន​ខ្ញុំ​ចង់​ទទួល​ពី​គេ​នោះ​ដែរ។…

ជាប់ខ្លួនយ៉ាងងាយស្រួល

ទាហាន​ដែល​បាន​ប្រយុទ្ធ​គ្នា នៅ​ក្នុង​ព្រៃ ​មាន​អាកាស​ធាតុ​ក្តៅ​ស្អុះ​ស្អាប់ ជា​ច្រើន​ឆ្នាំ​កន្លង​មក បាន​ជួប​ប្រទះ​នូវ​បញ្ហា​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់​ជា​ច្រើន ។ នៅ​ក្នុង​ព្រៃ​ទាំង​នោះ មាន​វល្លិ​ដែល​មាន​បន្លា​ស្អិត​ទាក់​ជាប់​ខ្លួន និង​ឧបករណ៍​របស់​ទាហាន​ទាំង​នោះ ដោយ​មិន​បាន​ឲ្យ​ដំណឹង​ជា​មុន ធ្វើ​ឲ្យ​ពួក​គេ​ជាប់​ខ្លួន​ទៅ​ណា​មិន​រួច។ ពេល​ដែល​ពួក​ព្យាយាម​រើ​ខ្លួន​ឲ្យ​រួច មែក​របស់​រុក្ខ​ជាតិ​ទាំង​នោះ ក៏​បាន​មក​ព័ទ្ធ​ខ្លួន​ពួក​គេ​កាន់​តែ​ច្រើន។ ពួក​គេ​ក៏​បាន​ដាក់​រហ័ស​នាម ឲ្យ​វល្លិ​នោះ​ថា វល្លិ“ចាំ​មួយ​ភ្លែត​សិន” ព្រោះ​ពេល​ណាពួក​គេ​ជាប់​ខ្លួន​នឹង​វ័ល្ល​នោះ មិន​អាច​ផ្លាស់​ទី​ទៅ​មុខ​ទៀត ពួក​គេ​ត្រូវ​បង្ខំ​ចិត្ត​ស្រែក​ប្រាប់​គ្នា​របស់​ពួក​គេ​ថា “អេហ៍ ចាំ​មួយ​ភ្លែត​សិន ខ្ញុំ​ជាប់​ខ្លួន​ហើយ”។

ដំណើរ​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​ក៏​មាន​លក្ខណៈ​ស្រដៀង​នេះ​ដែរ។ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​ពិបាក​នៅ​ក្នុង​ការ​បន្ត​ដំណើរ​ទៅ​មុខ នៅពេល​ដែល​អំពើ​បាប​បាន​ចង​រឹត​ពួក​គេ​ជាប់។ បទ​គម្ពីរ​ហេព្រើរ ១២:១ បាន​ប្រាប់​យើង​ឲ្យ “​ចោល​អស់​ទាំង​បន្ទុក និង​អំពើ​បាប ដែល​រុំ​យើង​ជុំ‌វិញ​ជា​ងាយ​ម៉្លេះ​នោះ​ចេញ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់”។ ប៉ុន្តែ ធ្វើ​ដូចម្តេច ឲ្យ​យើង​អាច​ដោះ​បន្ទុក​នៃ​អំពើ​បាប​ដ៏​ធ្ងន់ ចេញ​ពី​ជីវិត​យើង?

មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​អាច​រំដោះ​យើង ឲ្យ​រួច​ពី​អំពើ​បាប​ដ៏​ស្អិត នៅ​ក្នុង​ជីវិត​យើង។ សូម​យើង​រៀន​មើល​ទៅ​ព្រះ​អង្គ ដែល​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង(១២:២)។ ដោយ​សារ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ បាន​មក​យក​កំណើត​ជា​មនុស្ស​ទាំង​ស្រុង នោះ​ទ្រង់​ក៏ធ្លាប់​ឆ្លង​កាត់​ការ​ល្បួង​ផង​ដែរ តែ​ទ្រង់​មិន​ដែល​បាន​ធ្វើ​អំពើ​បាប​សោះ​(២:១៧-១៨ ៤:១៥)។ បើ​យើង​នៅ​តែ​ម្នាក់​ឯង នោះ​យើង​នឹង​ជាប់​នៅ​ក្នុង​អំពើ​បាប​របស់​យើង ដោយ​គ្មាន​ក្តី​សង្ឃឹម ប៉ុន្តែ ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ឈ្នះ​ការ​ល្បួង​ផង​ដែរ។ យើង​អាច “ដោះ” អំពើ​បាប​ចេញ ហើយ​ដេញ​តាម​សេចក្តី​សុចរិត​របស់​ព្រះ​អង្គ​វិញ(១កូរិនថូស ១០:១៣)។—CINDY…

ប៉ា នៅឯណា?

មាន​ពេល​មួយ​កូន​ស្រី​របស់​ខ្ញុំ​បាន​ទូរស័ព្ទ​មក​ខ្ញុំ ដោយ​ការ​ភិត​ភ័យ ពេល​ដែល​ខ្ញុំ​កំពុង​តែ​បើក​ឡាន ចូល​ទៅ​ក្នុង​ផ្លូវ​ចូល​ផ្ទះ។ នាង​សួរ​ខ្ញុំ​ថា “ប៉ា នៅឯណា?” ខ្ញុំ​ត្រូវ​ទៅ​ដល់​ផ្ទះ​នៅ​ម៉ោង​៦ ដើម្បី​ជូន​នាង​ទៅ​ហាត់​សម​ការ​សម្តែង​រឿង។ ខ្ញុំ​បាន​មក​ដល់​ផ្ទះទាន់​ម៉ោង​ហើយ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្លេង​របស់​កូន​ស្រី​ខ្ញុំ បាន​បង្ហាញ​ថា គាត់​ខ្វះ​ទំនុក​ចិត្ត​ចំពោះ​ខ្ញុំ។ ខ្ញុំ​ក៏​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ថា “ប៉ា​នៅ​ទីនេះ​ទេ ហេតុ​អ្វី​កូន​មិន​ទុក​ចិត្ត​ប៉ា?”

ពេល​ដែល​ខ្ញុំ​និយាយ​ពាក្យ​នេះ​ចេញ​មក ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​មិន​បាន​ទុក​ចិត្ត​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថានសួគ៌? នៅ​ពេល​ខ្លះ ខ្ញុំ​មាន​ភាព​តាន​តឹង​យ៉ាង​ខ្លាំង ខ្ញុំ​ក៏​ខ្វះ​ភាព​អត់​ធ្មត់​ផង​ដែរ។ ​ខ្ញុំ​ក៏​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទុក​ចិត្ត​ព្រះ​អង្គ គឺ​ពិបាក​នឹង​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ធ្វើ​តាម​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ។ ដូច​នេះ ខ្ញុំ​ក៏​បាន​សួរ​ព្រះអង្គថា “ព្រះវរបិតា តើ​ព្រះ​អង្គ​នៅ​ទីណា?”

ក្នុង​ពេល​ដែល​មាន​ភាព​តាន​តឹង និង​ភាព​មិន​ច្បាស់​លាស់ ជូន​កាល ខ្ញុំ​មាន​ការ​សង្ស័យ​ចំពោះ​ព្រះ​វត្ត​មាន​ព្រះ ឬ​ថែម​ទាំង​សង្ស័យ​ចំពោះ​សេចក្តី​ល្អ និង​បំណង​ព្រះ​ទ័យ​ដែល​ទ្រង់​មាន​ចំពោះ​ខ្ញុំ​ផង​ដែរ។ ពួក​អ៊ីស្រាអែល​ក៏​មាន​បញ្ហា​នេះ​ដែរ។ ក្នុង​បទ​គម្ពីរ​ចោទិយកថា ជំពូក​៣១ ពួក​គេ​កំពុង​តែ​ត្រៀម​ខ្លួន​ចូល​ទឹក​ដី​សន្យា ដោយ​ដឹង​ថា លោក​ម៉ូសេ ដែល​ជា​អ្នក​ដឹក​នាំ​របស់​ពួក​គេ ​នឹង​មិន​បាន​ចូល​ទឹក​ដី​សន្យា​ឡើយ។ លោក​ម៉ូសេ​ក៏​បាន​ព្យាយាម​កំឡា​ចិត្ត​រាស្រ្ត​របស់​ព្រះ ដោយ​រំឭក​ពួក​គេ​ថា “គឺ​ព្រះ​យេហូវ៉ាដែល​នឹង​យាង​នាំ​មុខ​ឯង​ទៅ ព្រម​ទាំង​គង់​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ឡើយ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ ដូច្នេះ​កុំ​ឲ្យ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឲ្យ​សោះ”(ខ.៨)។

ព្រះ​ទ្រង់​បាន​សន្យា​ថា ទ្រង់​តែង​តែ​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច។ ព្រះ​បន្ទូល​សន្យា​នេះ​នៅ​តែ​ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ជំនឿ​របស់​យើង ក្នុង​ពេល​បច្ចុប្បន្ន​(មើល…

តម្រង់ទៅរករង្វាន់

ខ្សែ​ភាព​យន្ត​រឿង​ហ្វូរេស ហ្កាំ ជា​ខ្សែ​ភាព​យន្ត​ដ៏​ល្បី​ល្បាញ​នៅ​ឆ្នាំ​១៩៩៤។ ក្នុង​រឿង​នេះ ហ្វូរេស គឺ​ជា​តួអង្គ​ដែល​មាន​ភាព​ល្បី​ឈ្មោះ ដោយសារ​គាត់​ពូកែ​រត់។ ពី​ដំបូង​គាត់​គ្រាន់​តែ​រត់​ត្រឹក​ៗ​ទៅ​ឲ្យ​ដល់​ចុង​ផ្លូវ​ម្ខាង​ទៀត ដើម្បី​ហាត់​ប្រាណ។ តែ​ក្រោយ​មក​គាត់​ចេះ​តែ​បន្ត​ការ​រត់​ជា​ច្រើន​វគ្គ អស់​រយៈ​ពេល​៣​ឆ្នាំ ២ខែ ១៤ថ្ងៃ ១៦ម៉ោង។ រៀង​រាល់​ពេល​គាត់​បាន​ទៅ​ដល់​គោល​ដៅនីមួយ​ៗ គាត់​តែង​តែ​កំណត់​គោល​ដៅ​បន្ទាប់​ទៀត ហើយ​បន្ត​រត់ តាម​ផ្លូវ​ក្រងិក​ក្រងុក ទៅ​ដល់​ចុង​ម្ខាង​ទៀត​នៃ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក ​រហូត​ដល់​ថ្ងៃ​មួយ ពេល​ដែល​គាត់​មិន​មាន​អារម្មណ៍​ថា ចង់​រត់​ទៀត។ ការ​រត់​នេះ​បាន​ចាប់​ផ្តើម​តាំង​ពី​ដំបូង គឺ​ដោយ​សារ​គាត់​មាន​អារម្មណ៍​ថា ចង់​រត់។ លោក​ហ្វូរេស​ក៏​បាន​និយាយ​ថា “នៅ​ថ្ងៃ​នោះ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​រត់ ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់”។

សាវ័ក​ប៉ុល​បាន​បង្រៀន​អ្នក​អាន​សំបុត្រ​របស់​គាត់ ឲ្យ​យក​តម្រាប់​តាម​គាត់ ហើយ “រត់​ប្រណាំង​តាម​បែប​ដែល​បាន​រង្វាន់”(១កូរិនថូស ៩:២៤) គឺ​ខុស​ពី​លោក​ហ្វូរេស ដែល​បាន​រត់ ដោយ​គ្មាន​មូល​ហេតុ​ដ៏​ជាក់​លាក់​ណា​មួយ។ ការ​រត់​ប្រណាំង​ខាង​វិញ្ញាណ គឺ​សំដៅ​ទៅ​លើ​របៀប​នៃ​ការ​រស់​នៅ​របស់​យើង ដែល​ប្រហែល​ជា​ត្រូវ​បដិសេធ​ការ​សប្បាយ​មួយ​ចំនួន ក្នុង​ជីវិត​យើង គឺ​មិន​ខុស​ពីកីឡាករ​រត់​ប្រណាំង​ដែល​មាន​ការ​លត់​ដំ​នោះ​ឡើយ។ ការ​ហ៊ាន​លះ​បង់​សិទ្ធិ ដែល​យើង​មាន នៅ​ក្នុង​ការ​ជ្រើស​រើស​យក​ការ​សប្បាយ អាច​ជួយ​ឲ្យ​យើង​ឈោង​ចាប់​អ្នក​ដទៃ ដោយ​ការ​ប្រកាស់​ដំណឹង​ល្អ​នៃ​សេចក្តី​សង្រ្គោះ​រួច​ពី​បាប និង​សេចក្តី​ស្លាប់។​

ចូរ​យើង​ដាក់​គោល​ដៅ​ថា យើង​នឹង​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​ចូល​រួម នៅ​ក្នុង​ការ​រត់​ប្រណាំង​ខាង​វិញ្ញាណ​ជា​មួយ​យើង ដោយ​ដឹង​ថា យើង​នឹង​បាន​ទទួល​រង្វាន់​នៅ​ទី​បំផុត ដែល​ជា​ការ​ប្រកប​អស់​កល្ប​ជា​និច្ច​ជា​មួយ​ព្រះ តាម​ព្រះ​បន្ទូល​សន្យា។ មកុដ​ដែល​ព្រះ​ទ្រង់​នឹង​បំពាក់​ឲ្យ​អ្នក​ដែល​មាន​ជ័យ​ជម្នះ នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ យើង​នឹង​ឈ្នះ​បាន​មកុដ​នោះ ដោយ​ការ​រត់​ប្រណាំង​ខាង​វិញ្ញាណ ដោយ​ចិត្ត​ដែល​ចង់​ឲ្យ​គេ​ស្គាល់​ទ្រង់…

រង្វង់នៃការប្រុងប្រយ័ត្ន

សត្វ​ឈ្លូស​​អាហ្រ្វិក​តែង​តែ​បង្កើត “រង្វង់​នៃ​ការ​ប្រុង​ប្រយ័ត្ន” តាម​សភាវ​គតិ​របស់​ពួក​វា ខណៈ​ពេល​ដែល​ពួក​វា​កំពុង​តែ​សម្រាក នៅ​ក្នុង​វាល​ស្មៅ។ ពួក​វា​នៅ​ជុំ​គ្នា​ជា​ក្រុម​ៗ ដោយ​សត្វ​នីមួយ​ៗ​បែរ​ក្បាល​ទៅ​រក​ទិស​ដៅ​ខុស​ៗ​គ្នា។ ការ​នេះ​ជួយ​ពួក​វា​ឲ្យ​អាច​ពិនិត្យ​មើល​ជុំវិញ​ខ្លួន​ពួក​វា​បាន​៣៦០​ដឺក្រេ ហើយ​អាច​បញ្ជូន​សញ្ញា​ប្រកាស់​អាសន្ន​ដល់​គ្នា​វា ពេល​ដែល​មាន​គ្រោះ​ថ្នាក់ ឬ​ឱកាស​ចូល​មក​រក​ពួក​វា។

ពួក​វា​បាន​រក​មើល​គ្រោះ​ថ្នាក់ មិន​មែន​ដើម្បី​តែ​ខ្លួន​ឯង​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ សមាជិក​ក្រុម​នីមួយ​ៗ​ថែរក្សា​គ្នា​ទៅ​វិញ​ទៅ​មក។ នេះ​ក៏​ជា​អ្វី​ដែល​ព្រះ​ដ៏​មាន​ប្រាជ្ញា​សព្វ​ព្រះ​ទ័យ​ឲ្យ​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​អនុវត្ត​ផង​ដែរ។ គឺ​ដូច​ដែល​ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ”(ហេព្រើរ ១០:២៤-២៥)។

បទ​គម្ពីរ​ហេព្រើរ​បាន​បញ្ជាក់​ច្បាស់​ថា ព្រះ​ជា​ម្ចាស់​មិន​ដែល​សព្វ​ព្រះ​ទ័យ​ឲ្យ​គ្រីស្ទ​បរិស័ទ​ណា​ម្នាក់ នៅ​ម្នាក់​ឯង​ឡើយ។ កាល​ណា​យើង​រួប​រួម​គ្នា នោះ​យើង​ក៏​កាន់​តែ​មាន​ភាព​រឹង​មាំ​ផង​ដែរ។ យើង​អាច “លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក”(ខ.២៥) និង​កម្សាន្ត​ចិត្ត​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ ដោយ​ការ​កម្សាន្ត​ចិត្ត​ដែល​យើង​បាន​ទទួល​ពី​ព្រះ​(២កូរិនថូស ១:៤) ហើយ​ជួយ​អ្នក​ដទៃ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​យើង ដែល​តែង​តែ​ក្រវែល ទាំង​គ្រហឹម​ដូច​សត្វសិង្ហ ដោយ​ស្វែង​រក​នរណា​ម្នាក់ ដែល​វា​អាច​ត្របាក់​លេប​បាន​(១ពេត្រុស ៥:៨)។

គោលដៅ​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​មិន​គ្រាន់​តែ​ដើម្បី​ឲ្យ​មាន​ជីវិត​រស់​នៅ​ប៉ុណ្ណោះ​ឡើយ តែ​ដើម្បី​ធ្វើ​ឲ្យ​យើង​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះយេស៊ូវ ដោយ​ធ្វើ​ជា​អ្នក​បម្រើ​ព្រះ​ដែល​មាន​ក្តី​ស្រឡាញ់ និង​មាន​ប្រសិទ្ធិ​ភាព ក្នុង​លោកិយ​នេះ ​គឺ​ជា​អ្នក​ដែល​មាន​ក្តី​សង្ឃឹម​រួម ចំពោះ​ការ​មក​ដល់​នៃ​នគរ​ព្រះ។ យើង​ម្នាក់​ៗ​សុទ្ធ​តែ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត ហើយ​ព្រះ​ជា​ម្ចាស់​នឹង​ជួយ​យើង ឲ្យ​យក​អសារ​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​ពេល​ដែល​យើង​រួម​គ្នា​ចូល​ទៅ​ជិត​ទ្រង់ ដោយ​សេចក្តី​ស្រឡាញ់។ —JAMES BANKS

មិត្តភាពដ៏ពិត

កាល​ខ្ញុំ​រៀន​នៅ​អនុ​វិទ្យាល័យ ខ្ញុំ​មាន​មិត្ត​ភក្តិ​ម្នាក់ ដែល​រាប់​អាន​គ្នា តែ​នៅ​ពេល​ខ្លះ​ប៉ុណ្ណោះ។ យើង​ជា​មិត្ត​ភក្តិ ក្នុង​ព្រះ​វិហារ​តូច​មួយ (ដែល​មាន​តែ​ខ្ញុំ​​ប៉ុណ្ណោះ ដែលជា​ក្មេង​ស្រី​មាន​អាយុ​ដូច​នាង) ហើយ​យូរ​ៗ​ម្តង យើង​បាន​ចំណាយ​ពេល​ជា​មួយ​គ្នា នៅ​ក្រៅ​សាលា​រៀន។ ប៉ុន្តែ ក្នុង​សាលា​រៀន វា​ជា​រឿង​ផ្សេង។ បើ​សិន​ជា​នាង​ឃើញ​ខ្ញុំ​នៅ​តែ​ម្នាក់​ឯង នាង​នឹង​និយាយ​រក​ខ្ញុំ។ ពេល​ខ្ញុំ​បាន​ដឹង​អំពី​រឿង​នេះ ខ្ញុំ​កម្រ​​ព្យាយាម​ស្វែង​រក​ការ​ចាប់​អារម្មណ៍​ពី​នាង នៅ​ក្នុង​សាលា​រៀន។ ខ្ញុំ​បាន​ដឹង​អំពី​ដែន​កំណត់​នៃ​មិត្ត​ភាព​របស់​យើង។

យើង​រាល់​គ្នា​ប្រហែល​ជា​សុទ្ធ​តែ​បាន​ឆ្លង​កាត់​ការ​ឈឺ​ចាប់ ដោយ​សារ​មិត្ត​ភាព​ដែល​មាន​ការ​រាប់​អាន​តែ​ម្ខាង ឬ​មាន​ភាព​ចង្អៀត​ចង្អល់ ដែល​នាំ​ឲ្យ​មាន​ការ​ខក​ចិត្ត។ ប៉ុន្តែ​ មាន​មិត្ត​ភាព​មួយ​ប្រភេទ​ទៀត ដែល​លាត​សន្ធឹង​ហួស​ព្រំ​ដែន​ទាំង​អស់។ វា​ជា​ប្រភេទ​មិត្ត​ភាព រវាង​មនុស្ស​ដែល​មាន​ចំណង​ទាក់​ទង​គ្នា ដោយ​មាន​ការ​ប្តូរ​ផ្តាច់ នៅ​ក្នុង​ការ​រួម​ដំណើរ​ជីវិត​ជា​មួយ​យើង។

ដាវីឌ និង​យ៉ូណាថាន​មាន​មិត្ត​ភាព​ប្រភេទ​នេះ​ឯង។ យ៉ូណាថាន​ជា​មិត្ត​ជិត​មួយ​ថ្លើម​មួយ​របស់​ដាវីឌ ហើយ​បាន​ស្រឡាញ់​គាត់ “ដូច​ខ្លួន​ឯង”(១សាំយ៉ូអែល ១៨:១-៣)។ ទោះ​យ៉ូណាថាន​ជា​អ្នក​ដែល​ត្រូវ​ស្នង​រាជ្យ​បន្ត បន្ទាប់​ពី​ស្តេច​សូល​សុគត​ក្តី គាត់​នៅ​តែ​មាន​ភាព​ស្មោះ​ស្ម័គ្រ​ចំពោះ​ដាវីឌ​ ​ជា​មនុស្ស​ដែល​ព្រះ​បាន​ជ្រើស​រើស ឲ្យ​ឡើង​គ្រង​រាជ្យ​ជំនួស​ស្តេច​សូល។ ស្តេច​សូល​បានរៀប​គម្រោង​ធ្វើ​ឃាត​ដាវីឌ​ពីរ​ដង តែ​យ៉ូណាថាន​បាន​ជួយ​គាត់​ឲ្យ​រួច​ជីវិត​ (១៩:១-៦ ២០:១-៤២)។

ទោះ​បី​ជា​មាន​រឿង​អាក្រក់​កើត​ឡើង​យ៉ាង​ណាក៏​ដោយ យ៉ូណាថាន និង​ដាវីឌ នៅ​តែ​រាប់​អាន​គ្នា​ជា​មិត្ត​សំឡាញ់ គឺ​ដូច​ដែល​សេចក្តី​ពិត ក្នុង​បទ​គម្ពីរ​សុភាសិត ១៧:១៧ បាន​ចែង​ថា “មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា”។ មិត្តភាព​ដ៏​ស្មោះ​ត្រង់​របស់​ពួក​គេ ក៏​បាន​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់​ទំនង​នៃ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ជា​មួយ​យើង​ផង​ដែរ(យ៉ូហាន ៣:១៦ ១៥:១៥)។…