ពេ​លថ្មី​ៗ​នេះ ខ្ញុំ​បាន​ឃើញ​ឯកសារ​មួយ​ស្តី​អំពី​វិធី​ផលិត​ព្យាណូរ​បស់លោ​កស្តេ​នវ៉េ ឯកសារ​នោះ​បង្ហាញ​ថា គាត់​គូស​វាស​យ៉ាង​ផ្ចិត​ផ្ចង់ ដើម្បី​ផលិត​ឧបករណ៍​ដ៏ប្រណិត​មួយ​ឡើង។ តាំង​ពីកា​ត់​ជ្រៀក​​​ឈើ​​រហូ​តដ​ល់​ព្យាណូ​លេច​រូប​រាង​ឡើ​ង ដាក់​ក្នុង​បន្ទប់​តាំង​ប​ង្ហាញ ទាម​ទារ​ជំនាញ និង​ការ​ច្នៃ​ប្រឌិត​ប៉ិន​ប្រសប់​មិន​អាច​កាត់​ថ្លៃ​បាន។ ការ​ចំណាយ​ពេ​ល​មួយ​ឆ្នាំ​ផលិត​ចប់​រួច​រាល់​ហើយ តន្ត្រី​ករ​​ក៏​យក​ព្យាណូ​មក​លេង នោះ​គេ​ក៏​លាន់​មា​ត់សរសើរ​ពី​សម្លេង​ដ៏​ពិរោះ ដែល​កុំព្យូទ័​រមិ​នអា​ច​ធ្វើបា​នឡើ​យ។ អាថ៌​កំបាំង​ក្នុង​ការ​ផលិត​របស់​ឲ្យ​បា​នល្អ ទាម​ទារ​អ្នក​ផលិត​មាន​ស្នាដៃ​ឯ​ក​។

ពេល​គេស​ង់រោ​ងឧ​បោសថ យើង​ឃើញ​ថា ​ព្រះជា​ម្ចាស់​ក៏​ឲ្យត​ម្លៃទៅ​លើ​ស្នា​ដៃដែ​រ។ ទ្រង់​បាន​រើស​ជាង​មាន​ស្នាដៃ​ឈ្មោះ​បេ​តសាលាល ដោយ​មាន​ព្រះប​ន្ទូល​ថា៖ «ហើយ​អញ​បាន​បំពេ​ញគា​ត់ដោ​យព្រះ​វិញ្ញាណ​នៃ​ព្រះ ឲ្យ​មាន​គំនិត​វាងវៃ មាន​យោបល់ មាន​ចំណេះចេះធ្វើ​កា​រ​គ្រប់មុខ​ទាំង​អស់ ឲ្យ​បា​នប្រ​សប់​នឹ​ងបង្កើត​អស់​ទាំង​កា​រ ​គឺ​ឲ្យចេះ​កា​រខា​ង​គ្រឿងមាស ប្រាក់ ហើយ​នឹង​លង្ហិន ចេះ​ច្នៃត្បូ​ង​សម្រា​ប់​ដាំ ចេះឆ្លា​​ក់​ឈើ និង​ការ​គ្រប់​មុខ​ទាំង​អស់​ផង» (និក្ខំមនំ ៣១:៣-៥)។

សព្វ​ថ្ងៃនេះ​ ព្រះ​ជា​ម្ចាស់​គង់​នៅ​ក្នុង​ចិ​ត្តអ្ន​ក​ជឿ​គ្រប់​រូប។ ព្រះ​ជា​ម្ចាស់​មិន​បាន​ឈប់​ត្រា​ស់ហៅ​ជា​ង​​មាន​ស្នាដៃ​នោះទេ​។ ឥឡូវ​នេះ អ្ន​កជឿ​ម្នា​ក់​ៗជា​«ស្នាដៃ​ដែលទ្រ​ង់​បង្កើត​ក្នុង​ព្រះគ្រី​ស្ទ​យេស៊ូវ» (អេភេសូរ ២:១០)។ ព្រះ​វិញ្ញាណប​រិសុ​ទ្ធជា​មេ​ជា​ងដ៏​ចំ​ណាន ដែល​ច្នៃ​អត្ត​ច​រិត​របស់យើ​ង ឲ្យ​បាន​ដូច​ជា​ព្រះយេស៊ូ​វ (រ៉ូម ៨:២៨-២៩)។ កាល​ណាស្នា​ដៃយើ​ង​លេច​ចេញ​ជារូ​បរា​ង​ឡើង នោះយើ​ងនឹ​ង​ដឹង​ថា អាថ៌​កំបាំ​ង​នៃកា​រផលិត​របស់​ល្អ​គឺ​ចេញ​​មក​ពី​ស្នាដៃ​ឯក។-Dennis Fisher