លោក​ឡាច​ឡាន មែកការី(Lachlan Macquarie) គឺ​ជា​អភិ​បាល​រដ្ឋ​ញូ​សោត​វេល(New South Wales) នៃ​ប្រទេស​អូស្រ្តា​លី ចាប់​ពី​ឆ្នាំ ១៨១០-១៨២១។ គាត់​មាន​វិធី​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ មានអារម្មណ៍​កក់​ក្តៅ នៅ​ក្នុ​ង​តំបន់​ដែល​រដ្ឋា​ភិបា​លបា​ន​ចូល​កាន់​កាប់​ថ្មី​ៗ​។ ពេល​ដែល​ប្រជា​ជន ​​អ្នក​ធ្វើ​កា​ររដ្ឋ និង​ពួក​មន្ត្រី​ទាហាន​មាន​ការ​រើស​អើង មក​មើល​​ពួកអ្នកទោស ដែល​គេបា​ន​ដោះ​លែ​ង និងដឹ​កជ​ញ្ជូន​ពី​ចក្រ​ភព​អង់​គ្លេស​មក លោក​អភិបាល​មែក​ការី​ ក៏​បាន​ទទូ​ច​សុំឲ្យគេចា​ត់​ទុក​អ្នក​ទាំ​ង​នោះ ជា​ប្រជា​ជ​ន​ដែល​មាន​សិ​ទ្ធិ​ស្មើ​គ្នា ក្នុង​សង្គម។

យ៉ាងណា​មិញ   ព្រះ​យេស៊ូវ​បាន​បង្ហាញ​នូវ​ចំណាប់អារ​ម្មណ៍​ចំពោះលោក​សាខេ ដែល​ជាអ្ន​ក​យក​ពន្ធ​ ដែល​គេ​ស្អ​ប់ខ្ពើម និង​មិន​រាប់​អាន នៅ​ក្រុង​យេរីខូ ហើយ​បាន​រាប់​បញ្ចូល​គាត់ នៅ​ក្នុង​ផែន​កា​រ​នៃ​សេចក្តី​សង្រ្គោះរ​បស់​ទ្រង់(លូកា ១៩:១-១០)។ គាត់​ចង់​ឃើញ​​ព្រះយេស៊ូវ​​ខ្លាំ​ងណាស់ បាន​ជា​គាត់​ឡើង​ដើម​ឈើ ដើម្បី​ឲ្យ​បាន​ឃើញ​​ទ្រង់។ ពេល​ព្រះ​យេស៊ូវ​យាង​កាត់​តាម​នោះ ទ្រង់​បាន​ជ្រាប​ អំពី​ចិត្ត​ឆេះ​ឆួ​លរ​ប​ស់គា​ត់ ហើយ​បាន​ឲ្យ​គាត់​ចុះ​ពី​ដើម​ឈើ​នោះ មក​ ព្រោះ​ទ្រ​ង់​សព្វ​ព្រះ​ទ័យ​នឹង​ជួប​គាត់ នៅ​ក្នុង​ផ្ទះ​រប​ស់គា​ត់។ ពេល​នោះ មា​ន​អ្នក​ខ្លះ​បាន​រិះ​គន់​ការ​ដែល​ព្រះ​យេស៊ូ​វ​ចំណាយ​ពេល​ជាមួយ​មនុ​ស្សមា​ន​បាប ប៉ុន្តែ សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​បានបង្ហាញ​ដល់​លោក​សាខេ បាន​ធ្វើ​ឲ្យ​ជីវិត​គាត់​ផ្លាស់​ប្រែ។ គាត់​បាន​ប្រែ​ចិត្ត ហើយ​​ក៏​បាន​សង​ប្រាក់​ដែល​គាត់​បា​នកេ​ង​បំបាត់​   ឲ្យ​ទៅគេ​វិ​ញ។  ​ ដូចនេះ​  សេចក្តី​ស​ង្រ្គោះបា​ន​ចូល​ម​ក​ដល់​ផ្ទះ​រ​​បស់​គាត់ហើយ​។

ព្រះ​​យេស៊ូ​វ​​ទ្រង់​​​​មា​​ន​ព្រះរាជ​បេសក​កម្ម​ដ៏​សាម​ញ្ញមួ​យ គឺ​ស្វែង​រក​ម​នុស្ស​បាត់​ប​ង់ ទោះ​បី​ជា​ពួក​គេមា​ន​ឋានៈ​អ្វី​ក៏ដោ​យ នៅក្នុងសង្គម ហើយ​សម្រេច​ផែន​ការ​នៃសេចក្តី​សង្រ្គោះ​របស់​ព្រះ ​ក្នុង​ជីវិ​ត​ពួក​គេ។ ក្នុង​នាម​ជា​អ្ន​កដើ​រ​តាម​ព្រះ​គ្រីស្ទ នេះ​ក៏​ជាបេ​សក​កម្ម​រប​ស់​យើង​ផង​ដែរ។–Marvin Williams