ចំណុចចាប់ផ្តើម
បើអ្នកបានបើកបរ តាមភាគខាងជើងនៃផ្ទះរបស់ខ្ញុំ នៅក្រុងប៊ស(Boise) រដ្ឋអ៊ីដាហូ(Idaho) អ្នកនឹងឃើញកូនភ្នំភ្លើងមួយ ដែលបានបង្ហាញខ្លួននៅកណ្តាលកូនព្រៃ ដែលនៅខាងកើតផ្លូវ។ គេបានប្រើទីតាំងនេះ ជាចំណុចចាប់ផ្តើមនៃការវាស់វែងដី នៅក្នុងរដ្ឋអ៊ីដាហូ។
នៅឆ្នាំ១៨៦៧ ពេលដែលទឹកដីអ៊ីដាហូត្រូវបានគេកាត់បញ្ចូលទៅក្នុងសហរដ្ឋអាមេរិកបានបួនឆ្នាំ លោកឡាហ្វាយេត ខាទី(Lafayette Cartee) ដែលជានាយកផ្នែកវាស់វែងដី នៃសហរដ្ឋអាមេរិក បានចាត់លោកភីទ័រ ប៊ែល(Peter Bell) ឲ្យទៅវាស់វែងទឹកដីថ្មីមួយនេះ។ លោកប៊ែលបានជិះរទេះ ចូលទៅរកកូនភ្នំតូចមួយ ហើយក៏បានឡើងទៅដល់កំពូលកូនភ្នំនោះ ហើយក៏បានកំណត់យក កន្លែងនោះជាចំណុចចាប់ផ្តើម នៃការវាស់វែងដីរបស់គាត់។
ការវ៉ាសវែងដីនោះ ត្រូវបានគេពិពណ៌នាជាភាសាប្រចាំរដ្នអ៊ីដាហូថា : គេត្រូវរៀបចំឲ្យមានបណ្តាទីក្រុង នៅខាងជើង និងខាងត្បូង នៃចំណុចចាប់ផ្តើមនៃការវាស់វែងដីនេះ ហើយឲ្យមានវាលទំនាប គឺនៅខាងកើត និងខាងលិចនៃចំណុចចាប់ផ្តើមនេះ។ ពេលដែលអ្នកបានមកដល់រដ្ឋនេះ អ្នកអាចដឹងពីទីតាំងពិតប្រាកដរបស់ខ្លួន តាមការពិពណ៌នានេះឯង។
យើងប្រហែលជាបានអានសៀវភៅជាច្រើនក្បាល ប៉ុន្តែ ព្រះបន្ទូលព្រះ គឺជា “ចំណុចចាប់ផ្តើម” របស់យើង ជាចំណុចយោងដែលមិនប្រែប្រួល។ លោកចន វេសលី(John Wesley) បានអានសៀវភៅជាច្រើនក្បាល ប៉ុន្តែ គាត់តែងតែហៅខ្លួនឯងថា “បុរសដែលមានសៀវភៅតែមួយក្បាល”។ គ្មានអ្វីអាចប្រៀបផ្ទឹមនឹងព្រះគម្ពីរ ដែលជាសៀវភៅ លើអស់ទាំងសៀវភៅ និងជាព្រះបន្ទូលព្រះឡើយ។ ពេលដែលយើងអនុញ្ញាតឲ្យព្រះគម្ពីរធ្វើជាអ្នកនាំផ្លូវ ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតយើង…
សេចក្តីពិត ក្នុងឡានតាក់ស៊ី
ថ្ងៃមួយ ពេលដែលខ្ញុំកំពុងនៅទីប្រជុំជន នៅទីក្រុងឈីកាហ្កូ ខ្ញុំបានស្រែកហៅឡានតាក់ស៊ី។ ពេលខ្ញុំបានចូលក្នុងឡានតាក់ស៊ីនោះ ខ្ញុំកត់សំគាល់ឃើញថា នៅខាងមុខកៅអីអង្គុយរបស់ខ្ញុំ មានបិទផ្សាយពាណិជ្ជកម្មមួយចំនួន អំពីគ្រូបង្រៀននៃសាសនាហិណ្ឌូសម័យថ្មី។ អ្នកបើកបរនោះបានអះអាងថា អ្នកដឹកនាំសាសនារូបនោះ គឺជា “អ្នកដែលចុះមកពីស្ថានសួគ៌” សម្រាប់សម័យរបស់យើង។ គាត់ជឿថា ព្រះបានរើសតាំងអ្នកដឹកនាំផ្សេងៗ សម្រាប់សម័យខុសៗគ្នា ហើយទ្រង់បានជ្រើសតាំងព្រះយេស៊ូវ សម្រាប់តែសម័យដែលទ្រង់ប្រសូត្រប៉ុណ្ណោះ។
ប៉ុន្តែ ខ្ញុំមិនយល់ស្របតាមទស្សនៈរបស់គាត់ឡើយ។ ពេលដែលយើងកំពុងជជែកគ្នា ខ្ញុំក៏បានដកស្រង់ព្រះបន្ទូល ដែលព្រះយេស៊ូវបានថ្លែងថា “ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ”(យ៉ូហាន ១៤:៦)។ ព្រះយេស៊ូវមិនមែនជាអ្នកដឹកនាំសាសនា ក្នុងចំណោមអ្នកដឹកនាំសាសនាដែលបានត្រាសដឹង ជាបន្តបន្ទាប់នោះឡើយ តែទ្រង់ជា ផ្លូវតែមួយ ទៅកាន់ព្រះ ហើយមានតែទៅតាមទ្រង់ប៉ុណ្ណោះ ទើបយើងអាចទៅនគរស្ថានសួគ៌បាន គឺមិនដូចជាអ្វីដែលអ្នកបើកបរតាក់ស៊ីរូបនោះបានជឿឡើយ។ ការសុគត និងការមានព្រះជន្មឡើងវិញរបស់ទ្រង់ គឺបានបញ្ជាក់ថា ទ្រង់ពិតជាផ្លូវតែមួយមែន។ ព្រះគ្រីស្ទ “បានថ្វាយយញ្ញបូជាតែ១ ដើម្បីលោះបាបជារៀងរហូត”(ហេព្រើរ ១០:១២)។
ព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏គង់ក្នុងខ្ញុំ”(យ៉ូហាន ១៤:១១)។ ដូចនេះ យើងមិនចាំបាច់ខំស្វែងរកផ្លូវ “ថ្មី” មួយទៀត ទៅរកសេចក្តីសង្រ្គោះឡើយ។ យកល្អ យើងគួរតែសង្វាតរៀនសូត្រអំពីព្រះគ្រីស្ទ តាមដែលអាចធ្វើទៅបាន។ មានតែទ្រង់ទេ…
ថ្ងៃដែលគេមិនដឹង
នៅឆ្នាំ១៦៦៦ មានមនុស្សជាច្រើននៅទីក្រុងឡុង បានយល់ថា ឆ្នាំនោះជាឆ្នាំដែលព្រះយេស៊ូវនឹងយាងមកវិញ ជាលើកទីពីរ។ អ្នកដែលងប់ចិត្តនឹងការថ្លែងទំនាយ បានបូករយៈពេល១០០០ឆ្នាំ ចាប់តាំងពីពេលដែលព្រះគ្រីស្ទបានប្រសូត្រ បន្ថែមពីលើរយៈពេល៦៦៦ឆ្នាំ (ដែលលេខ៦៦៦ជាលេខរបស់អាទទឹងព្រះគ្រីស្ទ) ហើយពួកគេក៏រកបានលេខឆ្នាំ១៦៦៦ថា ជាឆ្នាំដែលទ្រងនឹងយាងមកវិញម្តងទៀត។
អ្នកនៅទីក្រុងឡុងយល់ថា ពិភពលោកហាក់ដូចជាជិតរលាយមែន ពេលដែលក្នុងឆ្នាំ១៦៦៥ មានជម្ងឺរាតត្បាតមួយ បានលេបត្របាក់ជីវិតមនុស្សមួយសែននាក់ នៅទីក្រុងឡុង។ បន្ទាប់មក នៅខែកញ្ញាឆ្នាំ ១៦៦៦ មានអគ្គីភ័យឆាបឆេះផ្ទះរាប់ម៉ឺនខ្នង។ ពេលនោះ អ្នកខ្លះឆ្ងល់ថា តើពេលនេះ មិនមែនជាពេលចុងបញ្ចប់នៃលោកិយ តាមបទទំនាយនៃព្រះគម្ពីរទេឬ? (មើល ម៉ាថាយ ២៤:១-៨)។ ប៉ុន្តែ ឆ្នាំ១៦៦៦ ក៏បានកន្លងផុតទៅ ហើយមនុស្សក៏បន្តរស់នៅជាធម្មតា នៅលើផែនដីដូចកាលពីមុនទៀត។
សូម្បីតែនៅសម័យយើងនេះ ក៏មានអ្នកដែលថ្លែងទំនាយ អំពីថ្ងៃដែលផែនដីត្រូវបញ្ចប់ផងដែរ។ ពេលដែលគេថ្លែងទំនាយ អំពីកាលបរិច្ឆេទនោះម្តងៗ សារពត៌មានបានផ្សព្វផ្សាយអំពីភាពរំជើបរំជួល ប៉ុន្តែ នៅទីបំផុត កាលបរិច្ឆេទដែលគេបានទាយទុកនោះ ក៏បានកន្លងផុតទៅ។
តាមប្រាជ្ញារបស់ព្រះ ទ្រង់បានលាក់ទុកពេលកំណត់នៃការយាងមកវិញនៃព្រះគ្រីស្ទ មិនឲ្យយើងដឹងឡើយ ព្រោះព្រះយេស៊ូវបានមានបន្ទូលហើយថា “ឯត្រង់ថ្ងៃ និងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ”(ម៉ាថាយ ២៤:៣៦)។ ការទន្ទឹងរង់ចាំការយាងមកវិញនៃព្រះគ្រីស្ទ បានជួយឲ្យគ្រីស្ទបរិស័ទមានចិត្តឆេះឆួល ក្នុងការងារបម្រើព្រះ និងមានការរីកលូតលាស់ខាងវិញ្ញាណ នៅគ្រប់សម័យកាល…
ទៅដល់ចុងបំផុត
មានពេលមួយ ខ្ញុំបានទៅបង្រៀនគ្រូគង្វាលជនជាតិរូស្ស៊ី នៅវិទ្យាស្ថានព្រះគម្ពីរម៉ូស្កូ។ នៅថ្ងៃទីមួយ ខ្ញុំបានចាប់ផ្តើមការបង្រៀន ដោយសុំឲ្យនិស្សិតម្នាក់ៗប្រាប់ឈ្មោះ និងកន្លែងដែលខ្លួនកំពុងធ្វើការបម្រើព្រះ ប៉ុន្តែ ក្នុងចំណោមនោះ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលមាននិស្សិតម្នាក់ហ៊ានប្រកាស់ថា “ក្នុងចំណោមគ្រូគង្វាលទាំងអស់ ខ្ញុំជាគ្រូគង្វាលដែលមានចិត្តស្មោះត្រង់បំផុត ចំពោះមហាព្រះរាជបញ្ជារបស់ព្រះគ្រីស្ទ!” ពេលនោះ ខ្ញុំគ្រាន់តែញញឹមដាក់គាត់ ដោយរកពាក្យនិយាយមិនចេញ ហើយគាត់ក៏និយាយទៀតថា “មហាព្រះរាជបញ្ជារបស់ព្រះ បានបង្គាប់ឲ្យយើងយកដំណឹងល្អ ទៅផ្សាយដល់ចុងបំផុតនៃផែនដី។ ហើយខ្ញុំជាគ្រូគង្វាល នៅភាគខាងជើងនៃតំបន់អាកទិកសឺឃល(Arctic Circle) គឺនៅក្នុងភូមិមួយ ដែលមានឈ្មោះហៅកាត់ថា ‘ចុងបំផុតនៃផែនដី!’” ពេលនោះ យើងក៏ផ្ទុះសំណើចទាំងអស់គ្នា ហើយបន្តចូលមេរៀន។
ថ្វីដ្បិតតែគ្រូគង្វាលរូបនេះ បាននិយាយកំប្លែងលេងមែន ប៉ុន្តែ ខ្ញុំបានចាប់អារម្មណ៍ ចំពោះឈ្មោះឧបទ្វីបយ៉ាម៉ល(Yamal ដែលមានន័យថា “ចុងបំផុតនៃផែនដី”) ដែលជាកន្លែងដែលគាត់ធ្វើការបម្រើព្រះ។ នៅក្នុងព្រះបន្ទូលផ្តាំផ្ញើរចុងក្រោយ ទៅកាន់ពួកសិស្ស ព្រះយេស៊ូវបានមានបន្ទូលថា “អ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(កិច្ចការ ១:៨)។ គ្រីស្ទបរិស័ទមានភារៈកិច្ចនាំដំណឹងល្អនៃឈើឆ្កាង ទៅដល់ចុងបំផុតនៃផែនដី ទោះជានៅឆ្ងាយដល់ណាក៏ដោយ។ ព្រះសង្គ្រោះបានសុគត ដើម្បីសង្រ្គោះមនុស្សក្នុងលោកិយ គឺរាប់បញ្ចូលមនុស្សដែលនៅទីជិត និងទីឆ្ងាយ។ យើងម្នាក់ៗសុទ្ធតែមានឱកាស នាំដំណឹងល្អ ទៅផ្សាយដល់មនុស្សដែលនៅ “ចុងបំផុតនៃកន្លែងដែលយើងអាចទៅដល់”។ ទោះបីជាអ្នកកំពុងរស់នៅទីណាក៏ដោយ…
ឆក់ឱកាស
ម៉ាទី(Martie) ភរិយារបស់ខ្ញុំ គឺជាអ្នកពូកែដើរផ្សា។ ពេលដែលនាងទិញទឹកដោះគោ នាងតែងតែអានអក្សរនៅលើផ្លាកសញ្ញា ដែលបញ្ជាក់ពីបរិម៉ាណនៃជីវជាតិ ដែលមានក្នុងទឹកដោះគោនោះ ហើយនាងបានស្វែងរកតម្លៃដែលសមរម្យបំផុត។ ប៉ុន្តែ ដែលពិសេសបំផុតនោះ គឺនាងពិនិត្យមើលកាលបរិឆ្ឆេទផុតកំណត់ប្រើប្រាស់។ ដូចនេះ នាងមិនចេះតែរើសយកទឹកដោះគោ ដែលនាងបានឃើញនោះឡើយ តែផ្ទុយទៅវិញ នាងស្វែងរកទឹកដោះគោណា ដែលមានកាលបរិច្ឆេទប្រើប្រាស់បានយូរជាងគេ ដើម្បីឲ្យនាងអាចយកទឹកដោះគោ ដែលស្រស់ជាងគេមកទុកក្នុងផ្ទះ។
យ៉ាងណាមិញ យើងក៏ត្រូវដឹងផងដែរថា ជីវិតរបស់មនុស្សយើងម្នាក់ៗ សុទ្ធតែមានដាក់កាលបរិច្ឆេទកំណត់ពេលនៃជីវិត ប៉ុន្តែ គ្មាននរណាម្នាក់ដឹងអំពីពេលដែលខ្លួននឹងឈប់ដកដង្ហើម ឬពេលដែលបេះដូងរបស់ខ្លួននឹងឈប់លោតឡើយ។ ដោយសារនេះជាការពិតមែន តើយើងមិនត្រូវខិតខំឆក់យកឱកាសដែលព្រះបានប្រទាន ក្នុងកាលដែលយើងនៅមានជីវិតទេឬ? ការឆក់ឱកាស គឺមានន័យថា យើងស្រឡាញ់កាន់តែខ្លាំង អត់ទោសឲ្យអ្នកដទៃកាន់តែឆាប់រហ័ស ស្តាប់កាន់តែប្រុងប្រយ័ត្ន ហើយនិយាយពាក្យពិតកាន់តែច្រើន។
សាវ័កប៉ុលបានឲ្យយោបល់យើងថា “ដូច្នេះ ត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់”(អេភេសូរ ៥:១៥-១៦)។ គាត់ក៏បានបង្រៀនយើងឲ្យ “ដើរដូចមនុស្សភ្លឺ ឬកូននៃពន្លឺ ដោយលរមើលការអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យ”(ខ.៨-១០)។
ដោយសារយើងមិនដឹងអំពីកាលបរិច្ឆេទនៃចុងបញ្ចប់នៃជីវិតរបស់យើង នោះយើងគួរតែឆក់ឱកាសបំភ្លឺជីវិតយើង ដោយសេចក្តីស្រឡាញ់នៃព្រះគ្រីស្ទ នៅថ្ងៃនេះចុះ!–Joe Stowell
ដើម្បីព្រះគុណទ្រង់
មានការជាច្រើន ដែលអ្នកអាចរៀនសូត្រពីអ្នកដទៃ តាមរយៈការដើរជាមួយពួកគេ ឆ្លងកាត់ពេលដ៏លំបាក។ នេះជាបទពិសោធន៍ដែលយើងខ្ញុំទទួលបាន ពេលដែលមិត្តភ័ក្ររបស់យើង គឺលោកសែម(Sam) កំពុងឆ្លងកាត់ជម្ងឺមហារីក ដោយមានអ្នកស្រីខារ៉ូល(Carol) រួមដំណើរជាមួយ ក្នុងដំណាក់កាលដ៏លំបាកនេះ។ យើងបានតាមដាន និងអធិស្ឋានឲ្យពួកគេ អស់រយៈពេលមួយឆ្នាំ នៅខណៈពេលដែលគាត់ទទួលការព្យាបាល និងការឈឺចុកចាប់។ ពេលដែលគាត់ហាក់ដូចជាបានឆ្លងផុតគ្រោះថ្នាក់ហើយ គ្រូពេទ្យក៏បានពិនិត្យឃើញថា ជម្ងឺមហារីកនៅមានក្នុងខ្លួនគាត់។
យើងពិតជាមានការខកចិត្តខ្លាំងណាស់។ លោកសែមត្រូវឆ្លងកាត់ការព្យាបាលមួយឆ្នាំទៀត ដែលមានការពិបាកមិនសូវខុសពីឆ្នាំមុនឡើយ ព្រោះគាត់ត្រូវឆ្លងកាត់ការចាក់ថ្នាំគីម៉ូ និងជម្ងឺ ព្រមទាំងផលប៉ះពាល់នៃជាតិថ្មាំ សារជាថ្មីទៀត។ ប៉ុន្តែ ពេលដែលការព្យាបាលនៅក្នុងខែបន្ទាប់ ជិតមកដល់ លោកសែមក៏បានប្រាប់យើងថា អ្វីដែលយើងគ្រប់គ្នាសុទ្ធតែអាចរៀនបាននោះគឺ “យើងត្រូវប្រាកដថា ពេលយើងកំពុងឆ្លងកាត់ការលំបាក យើងត្រូវថ្វាយសិរីល្អដល់ព្រះ ហើយបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ដល់អ្នកដទៃ”។ សូមស្រម៉ៃអំពីការនេះចុះ! ពេលដែលគាត់ប្រឈមុខនឹងការឈឺចាប់ និងការលំបាករយៈពេលមួយឆ្នាំទៀត អ្វីដែលគាត់បានយកជាអាទិភាពនោះ គឺការបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ ក្នុងពេលឆ្លងកាត់ទុក្ខលំបាកទាំងអស់នោះ។ គាត់បានរង់ចាំ ពេលដែល “សិរីល្អរបស់ព្រះលេចមក”(១ពេត្រុស ៤:១៣)។ អ្នកស្រីខារ៉ូលបានសរសេរសំបុត្រទៅមិត្តភ័ក្ររបស់គាត់ថា “យើងបានឆ្លងកាត់ទុក្ខលំបាក អស់មួយឆ្នាំហើយ ប៉ុន្តែ ព្រះតែងតែកម្សាន្តចិត្តយើង ដោយសេចក្តីមេត្តា និងព្រះគុណរបស់ទ្រង់ជានិច្ច។ សូមកុំឲ្យយើងងាកមុខចេញពីទ្រង់ និងពីសេចក្តីស្រឡាញ់ ដែលទ្រង់មានចំពោះយើងឡើយ”។
តើអ្នកមានទុក្ខធំដូចភ្នំឬ? អ្នកក៏អាចពឹងផ្អែកទៅលើព្រះគុណព្រះ ដើម្បីឆ្លងកាត់ទុក្ខលំបាកនោះ ដូចលោកសែម និងអ្នកស្រីខារ៉ូលផងដែរ។…
ការជម្នះការច្រណែន
មានរឿងមួយ បានដំណាលអំពីម្ចាស់ហាងពីរនាក់ ដែលជាគូប្រជែង ដែលស្អប់គ្នាយ៉ាងខ្លាំង។ អ្នកទាំងពីរបានចំណាយពេលជារៀងរាល់ថ្ងៃ ដើម្បីតាមដានការរកស៊ីរបស់គូរប្រជែងរបស់ខ្លួន។ បើមានភ្ញៀវចូលក្នុងហាងណាមួយ ម្ចាស់ហាងនោះនឹងញញឹមដាក់គូប្រជែងរបស់ខ្លួន ដើម្បីបង្អួតពីជ័យជម្នះរបស់ខ្លួន។
យប់មួយ មានទេវតាមួយអង្គបានលេចឡើង ឲ្យម្ចាស់ហាងមួយ ក្នុងចំណោមម្ចាស់ហាងទំាងពីរឃើញ នៅក្នុងសុបិន្ត ហើយមានបន្ទូលថា “ខ្ញុំនឹងឲ្យរបស់អ្វីដែលអ្នកសូមពីខ្ញុំ ប៉ុន្តែ បើអ្នកបានទទួលរបស់អ្វីមួយហើយ នោះគូប្រជែងរបស់អ្នកក៏នឹងបានទទួលរបស់នោះ ច្រើនជាងអ្នកទ្វេរដង តើអ្នកចង់បានអ្វី”? បុរសនោះក៏ចងចិញ្ចើម ហើយនិយាយថា “បើអញ្ចឹង សូមធ្វើឲ្យខ្ញុំខ្វាក់ភ្នែកម្ខាងមក”។ រឿងនេះបានបង្ហាញពីការច្រណែនឈ្នានីសដ៏អាក្រក់បំផុត!
ពេលដែលការច្រណែនគ្នា បានកើតមានក្នុងពួកជំនុំក្រុងកូរិនថូស ការបែកបាក់គ្នាអាចកើតមាន ចំពោះពួកជំនុំមួយនេះ។ ដំបូងឡើយ ពួកគេបានទទួលជឿដំណឹងល្អ តែមិនទាន់បានអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធ កែប្រែចិត្តរបស់ពួកគេឡើយ។ ហេតុនេះហើយបានជាពួកគេច្រណែនគ្នាទៅវិញទៅមក ហើយឈានទៅរកការបែកបាក់គ្នា។ សាវ័កប៉ុលក៏បានប្រាប់ពួកគេថា ការច្រណែនគ្នានេះ គឺជាសញ្ញានៃភាពមិនទាន់ពេញវ័យ និងការដើរតាមបែបលោកិយ(១កូរិនថូស ៣:៣)។ បានសេចក្តីថា គ្រីស្ទបរិស័ទទាំងនេះមិនបានប្រព្រឹត្ត តាមបែបមនុស្សដែលបានផ្លាស់ប្រែ ដោយសារដំណឹងល្អឡើយ។
យើងអាចដឹងច្បាស់ថា ព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការ ក្នុងជីវិតយើង ពេលយើងមានការស្កប់ចិត្ត និងអរព្រះគុណព្រះ សម្រាប់អ្វីដែលយើងមាន ហើយយើងមិនមានចិត្តច្រណែនចំពោះនរណាម្នាក់ឡើយ ផ្ទុយទៅវិញ យើងអាចអបអរអ្នកដទៃ យ៉ាងពិតប្រាកដ ចំពោះអំណោយ និងព្រះពរដែលគេបានទទួល។ –Marvin Williams
សម្រាប់មនុស្សគ្រប់គ្នា
ក្រាំងសមុទ្រស្លាប់ ដែលគេបានរកឃើញ នៅចុងទសវត្សរ៍ឆ្នាំ១៩៤០ បានផ្ទុកទៅដោយក្រាំងចម្លងនៃព្រះគម្ពីរភាសាហេព្រើរ(សញ្ញាចាស់) ដ៏ចំណាស់បំផុត។ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ គេបានការពារក្រាំងទាំងនោះយ៉ាងប្រុងប្រយ័ត្ន ហើយជាញឹកញាប់ មានតែអ្នកប្រាជ្ញមួយក្រុមតូចប៉ុណ្ណោះ ដែលគេបានអនុញ្ញាតឲ្យប្រើក្រាំងទាំងនោះ។ ក្នុងកិច្ចប្រឹងប្រែងអភិរក្ស និងបើកទូលាយឲ្យមនុស្សកាន់តែច្រើន បានមើលបំណែកព្រះគម្ពីរបុរាណទាំងនេះ អាជ្ញាធរវត្ថុបុរណនៃប្រទេសអ៊ីស្រាអែលបានធ្វើការជាដៃគូជាមួយក្រុមហ៊ុនហ្គុគហ្គល(Google) ដើម្បីបើកចំហរ ឲ្យមនុស្សគ្រប់គ្នាអាចបើកមើលរូបភាពដែលមានគុណភាពខ្ពស់ របស់ក្រាំងទាំងនោះ ដែលមានអាយុជាង ២ពាន់ឆ្នាំ នៅតាមបណ្តាញអ៊ីនធ័រណិត។
នេះជាដំណឹងដ៏ល្អ សម្រាប់អ្នកប្រាជ្ញ ក៏ដូចជាសម្រាប់អ្នកសិក្សាដែលចង់ស្វែងយល់អំពីក្រាំងនេះ។ ហើយការនេះក៏បានរំឭកយើង អំពីកំណប់ទ្រព្យដ៏អស្ចារ្យ ដែលយើងកំពុងតែមានក្នុងព្រះគម្ពីរ។ ក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក១១៩ ទាំងមូល អ្នកនិពន្ធបានលើកសរសើរលក្ខណៈដ៏អស់កល្ប និងប្រាជ្ញាដែលកែប្រែជីវិត ដែលមានក្នុងព្រះបន្ទូលព្រះ។ នៅក្នុងផ្នែកកណ្តាលនៃបទគម្ពីរនេះ អ្នកនិពន្ធបានប្រកាស់ថា “ទូលបង្គំនឹងមិនដែលភ្លេចបញ្ញត្តទ្រង់ឡើយ ដ្បិតទ្រង់បានប្រោសឲ្យទូលបង្គំមានកំឡាំងឡើង ដោយសារបញ្ញត្តទាំងនោះឯង”(ខ.៩៣)។
ក្នុងចំណោមយើងរាល់គ្នា មានមនុស្សជាច្រើនមានព្រះគម្ពីរសម្រាប់ប្រើ ស្ទើរតែអស់មួយជីវិតហើយ ប៉ុន្តែ តើយើងបានចំណាយពេលច្រើនប៉ុណ្ណា នៅក្នុងការអាន និងសិក្សាព្រះគម្ពីរ? តើយើងបានគិតស៊ីជម្រៅប៉ុណ្ណា អំពីអត្ថន័យនៃបទគម្ពីរដែលយើងបានស្គាល់? ហេតុអ្វីបានជាយើងមិនយកការអានព្រះគម្ពីរ ជាអទិភាព ជាប្រចាំថ្ងៃ? ចូរទូលសូមឲ្យព្រះដឹកនាំ បង្រៀន និងពង្រឹងជំនឿរបស់អ្នក តាមរយៈព្រះបន្ទូលរបស់ទ្រង់ ក្នុងព្រះគម្ពីរ។ ព្រះគម្ពីរជាប្រភពធនធានដ៏អស្ចារ្យបំផុត ដែលព្រះបានអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាអាន និងទទួលយក។–David McCasland
ខ្ញុំទើបតែបានឃើញព្រះយេស៊ូវ
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានបាត់បង់ការងារ ដែលជាវិជ្ជាជីវៈដែលខ្ញុំបានជ្រើសរើស ដោយសារតែខ្ញុំមិនអាចគ្រប់គ្រងស្ថានការណ៍នៅពេលនោះបាន។ ហេតុនេះហើយ ខ្ញុំក៏បានទៅធ្វើការងារពីរផ្សេងគ្នា ដែលមានប្រាក់ចំណូលតិចជាងមុន ដើម្បីបំពេញសេចក្តីត្រូវការក្នុងគ្រួសារ។ ប៉ុន្តែ ខ្ញុំនៅតែពិបាករកប្រាក់ចំណូលឲ្យបានគ្រប់គ្រាន់ សម្រាប់ការចំណាយប្រចាំខែ។
បន្ទាប់មក ខ្ញុំក៏បានទាក់ទងលោកយ៉ូអែល(Joel) និងលោកដេវ(Dave) ដែលសុទ្ធតែជាមិត្តភ័ក្ររបស់ខ្ញុំកាលពីមុន។ លោកយ៉ូអែលបានក្លាយជាគ្រូគង្វាល នៃពួកជំនុំមួយកន្លែង ដែលកំពុងមានការលូតលាស់ នៅតំបន់ជាងក្រុង។ លោកដេវបានក្លាយជាបេសកជនក្រៅប្រទេស ប៉ុន្តែ កាលនោះ គាត់កំពុងមកលេងសហរដ្ឋអាមេរិក។ អ្នកទាំងពីរ ក៏បានដឹងអំពីការលំបាករបស់ខ្ញុំ ហើយក៏បានផ្តល់ប្រាក់កាសឲ្យខ្ញុំ ដើម្បីជួយបង់ថ្លៃឈ្នួលផ្ទះ។ ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ ពេលដែលខ្ញុំគិតអំពីអំពើល្អរបស់ពួកគេ ខ្ញុំបានប្រាប់ខ្លួនឯងថា “ខ្ញុំទើបតែបានឃើញព្រះយេស៊ូវគ្រីស្ទ!”
ជួនកាល អ្នកដទៃក៏អាចមើលឃើញទ្រង់ នៅក្នុងយើង ដូចដែលខ្ញុំបានឃើញទ្រង់ នៅក្នុងមិត្តភ័ក្ររបស់ខ្ញុំផងដែរ។ សាវ័កប៉ុលបានមានប្រសាសន៍អំពី “ព្រះគ្រីស្ទ ដែលសណ្ឋិតនៅក្នុងអ្នករាល់គ្នា ដែលជាទីសង្ឃឹមយ៉ាងឧត្តម”(កូល៉ុស ១:២៧)។ គាត់បានសារភាពថា “ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែ ខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ”(កាឡាទី ២:២០)។ ហើយគាត់ក៏បានដឹងផងដែរថា ស្ថានភាពផ្សេងៗដែលយើងជួបប្រទះ អាចជាឱកាស សម្រាប់ “ឲ្យព្រះជន្មនៃទ្រង់បានសម្តែងមក ក្នុងរូបកាយយើងខ្ញុំដែរ”(២កូរិនថូស ៤:១០)។
តើអ្នកដឹងថា មាននរណាម្នាក់កំពុងមានការពិបាក ដោយសារបន្ទុកខាងសាច់ឈាម ឬផ្នែកហិរញ្ញវត្ថុឬទេ? បើអញ្ចឹងមែន…
បញ្ហាច្រើន
មានក្មេងប្រុសម្នាក់ ឈ្មោះ រីលេយ(Riley) បានវាយតប់គ្នា ជាមួយក្មេងប្រុសម្នាក់ទៀត ឈ្មោះអេវ៉ារី(Avery) នៅក្នុងសួនកុមាររបស់សាលារៀន បន្ទាប់ពីការប្រកួតបាល់ទាត់បានបញ្ចប់។ គ្រូបង្រៀនក៏បានបំបែកក្មេងទាំងពីរ ហើយក៏នាំពួកគេទៅការិយ៉ាល័យនាយកសាលា។ ក្រោយមក អេវ៉ារីបាននិយាយថា “មែនហើយ យើងទាំងពីរតែងតែមានរឿងជាមួយគ្នាអញ្ចឹងឯង”។ ប៉ុន្តែ ក្មេងម្នាក់នេះបានចែកចាយថា វាបានរៀននូវមេរៀនមួយ គឺថា “ព្រះតែងតែគង់នៅជាមួយយើងជានិច្ច ទោះបីជាយើងមានរឿងច្រើនដូចនេះក៏ដោយ”។
ប្រជាជាតិអ៊ីស្រាអែលបានជួបប្រទះបញ្ហាដ៏ធំមួយ។ ប៉ុន្តែ ព្រះអម្ចាស់បានសន្យាថា នឹងប្រទានអ្នកដឹកនាំម្នាក់ ដល់ពួកគេ គឺដូចដែលទ្រង់មានបន្ទូលថា “អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ”(យ៉ូស្វេ ១:៥)។ លោកយ៉ូស្វេក៏បានក្លាយជាអ្នកដឹកនាំពួកអ៊ីសា្រអែល បន្ទាប់ពីលោកម៉ូសេបានលាចាកលោក គឺនៅពេលដែលពួកគេត្រៀមខ្លួនចូលទឹកដីសន្យា។ មានឧបស័គ្គធំៗជាច្រើនកំពុងរង់ចំាពួកគេ នៅខាងមុខ ហើយពួកគេត្រូវលើកទ័ពជាច្រើនសារ ដើម្បីប្រយុទ្ធនឹងខ្មាំងសត្រូវ នៅក្នុងទឹកដីនោះ(៨:៣ ៩:១-២)។ បើព្រះមិនបានគង់នៅជាមួយពួកគេទេ នោះពួកគេមិនអាចចាប់ផ្តើមចូល ទៅចាប់យកទឹកដីសន្យាឡើយ។
លោកយ៉ូស្វេមានជំនឿយ៉ាងរឹងមាំ ចំពោះព្រះអម្ចាស់ ជាពិសេស នៅពេលដែលគាត់ចូលទៅសង្កេតមើលទឹកដីកាណាន(ជនគណនា ១៤:៦-៩)។ ប៉ុន្តែ ព្រះបានក្រើនរំឭកគាត់ ដោយព្រះទ័យមេត្តាករុណា ពេលដែលគាត់បំពេញតួនាទីជាអ្នកដឹកនាំ ដើម្បីឲ្យគាត់មានសេចក្តីក្លាហាន ដោយសារទ្រង់គង់នៅជាមួយ។ ព្រះអម្ចាស់ក៏បានប្រទានសេចក្តីសន្យាថា នឹងគង់នៅជាមួយកូនរបស់ទ្រង់ នៅសម័យបច្ចុប្បន្នផងដែរ(ហេព្រើរ ១៣:៥-៦)។
មេរៀននេះ បានផ្តល់នូវការកម្សាន្តចិត្ត ដល់កូនរបស់ព្រះទាំងក្មេងចាស់ ជាពិសេស…