មាន​ពេល​មួ​យ​ខ្ញុំ​បា​ន​ទៅ​ធ្វើដំ​ណើរ​កម្សាន្ត នៅឯ​ប្រ​ទេស​អ៊ីស្រាអែល។ ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ​ទឹកដី​សន្យា​ជា​លើក​ទី​មួយ ពី​លើ​ភ្នំ​ម៉ូអាប់ ខ្ញុំ​មិន​បាន​ឃើញ​ភាព​ស្រស់​ស្អាត ដូច​កា​ររំ​ពឹ​ងទុ​ក​ឡើយ។ ខណៈ​ពេល​ខ្ញុំ​មើល​ទៅ​ក្រុង​យេរីខូ ខ្ញុំ​ក៏​បាន​សួរ​អ្នក​នាំផ្លូ​វរបស់​យើង​ថា “ពេល​ដែល​ប្រជា​ជន​អ៊ីស្រា​អែល​មក​ដល់​ទឹក​ដី​សន្យា តើ​ពួក​គេ​បាន​ឃើញទិ​ដ្ឋ​ភាព​​ដែល​ស្រស់​ស្អាត​ខ្លាំង​ជាង​នេះ​ឬ?” កាល​នោះ ខ្ញុំ​គិត​ថា ទិដ្ឋភា​ព​នៅត្រើ​យ​ខា​ងកើ​ត​ នៃទ​ន្លេ​យ័រ​ដាន់ ​មាន​​ភាព​​ខុស​គ្នា​​យ៉ាង​ខ្លាំង ​​ពី​​​ត្រើយ​ខាង​លិច​​ហើយ។​ តែ​នាង​បាន​ឆ្លើយ​ថា “ទេ  តំបន់​នេះមា​ន​ទិដ្ឋភា​ព​ដូច​នេះ  អស់​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ​ហើយ”។

ខ្ញុំ​ក៏​រៀប​ពាក្យ​សួ​រម្ត​ង​ទៀ​តថា​ “តើ​ពួក​អ៊ី​ស្រាអែល​បាន​ឃើញអ្វី​ខ្លះ ពេល​ដែល​ពួក​គេ​ចូល​មក​ដល់​តំ​ប​ន់​នេះ?” នាង​​ក៏​តប​ថា “កាល​នោះ ពួក​គេបា​ន​ឃើញ​ព្រៃ​ដង្គុំ​ធំ​ជា​ង​គេ ​ក្នុង​វាល​រហោស្ថា​ន​នៃពិ​ភព​លោក​ទាំង​មូល”។

ឥឡូវ​នេះ ខ្ញុំ​យល់​ហើយ។ ខ្ញុំ​បាន​ធ្វើ​ដំ​ណើរ​កម្សាន្ត​តាម​ឡាន​ក្រុង​ដែល​មានម៉ា​ស៊ីន​ត្រជាក់​ដ៏ទំ​នើប កាត់​តាម​វាល​រហោ​ស្ថាន ហើយ​មាន​ដប​ទឹក​ត្រជាក់​ដាក់​តាម​ខ្លួន។ ដូច​នេះ សម្រា​ប់ខ្ញុំ ​ព្រៃដង្គុំ​គ្មាន​អ្វី​អស្ចា​រ្យ​ទេ។ តែ​ជន​ជាតិ​អ៊ីស្រា​អែល​បាន​វិលវ​ល់ ក្នុ​​ង​វាល​រហោ​ស្ថាន ដ៏​ក្តៅហួ​ត​ហែ​ង អស់​រា​ប់សិ​ប​ឆ្នាំ។ សម្រាប់​ពួក​គេ ដើម​ឈើ​តូ​ចៗ​ដុះរ​ង្វើ​លៗ​ ដែល​ពួកគេ​មើល​ឃើញ​ពី​ចម្ងាយ គឺ​ជា​ប្រភ​ព​ទឹ​ក​ដែ​ល​នាំម​ក​នូ​វ​ភាព​ស្រ​ស់​ស្រាយ និង​ការ​ទ្រទ្រង់​ជីវិត។ កាល​នោះ​ពួក​គេកំ​ពុ​ងតែ​ក្រៀ​ម​ក្រោះ តែពេល​នេះ​ខ្ញុំ​កំពុង​តែមា​ន​​ភាព​ស្រ​​ស់​​ស្រាយ។​ ពួក​គេកំពុង​ខ្សោះល្វើ​យ តែ​ខ្ញុំ​កំពុ​ង​តែ​ស្រណុក​ស្រួល។  ពួក​គេ​បាន​ចំ​ណាយពេ​ល​រ​ង់​ចាំ  អស់​៤០​ឆ្នាំ  ទំ​រាំតែ​បា​ន​ចូល​ទឹ​ក​ដីស​ន្យា តែខ្ញុំបា​ន​ចំ​ណាយ​ពេ​ល​តែ​៤ម៉ោ​ង​ប៉ុណ្ណោះ។

យើង​អាច​រ​កឃើ​ញ សេចក្តី​សប្បុរសរ​បស់​ព្រះ នៅ​កន្លែង​ដែលស្ងួ​ត​ហួត​ហែង និ​ង​មាន​ការ​ពិបាក គឺ​មិន​ខុស​ពី​ការ​ដែល​យើ​ងអា​ចរ​ក​ឃើញ​ទឹក​ នៅ​ក្នុ​ង​ព្រៃ​របោះ​ក្នុង​វា​ល​រហោស្ថាន​ឡើយ។ តើមាន​ពេល​ប៉ុ​ន្មាន​ដង​ហើយ ដែល​យើង​មិន​បា​នឃើ​ញ​សេច​ក្តី​សប្បុររប​ស់​ទ្រង់​ ពេល​ដែល​យើង​មាន​ភាព​ស្រ​ណុ​ក​ស្រួលនោះ​? ជួន​កាល យើង​អាច​មើល​ឃើញ​អំណោយរ​បស់​ព្រះកាន់​តែ​ច្បាស់ ពេល​ដែល​យើ​ង​ មាន​ការ​អស់​កម្លាំង និង​ស្រេក​ទឹក។ សូម​ឲ្យ​ព្រលឹង​យើង​​ស្រេក​​រក​​ទ្រង់​ជានិច្ច​ចុះ(ទំនុកដំកើង ១៤៣:៦)។–Julie Ackerman Link