តើគ្រីស្ទ​បរិស័​ទដែ​ល​មាន​ការ​សង្ស័យ​អំពី​សេចក្តី​ជំនឿរបស់​ខ្លួន​ម្តង​ម្កាង អាច​មាន​ប្រសិទ្ធិ​ភាព​ នៅ​ក្នុង​ការងារ​បម្រើ​ព្រះ​ឬ​ទេ។ អ្នក​ខ្លះគិ​ត​ថា គ្រីស្ទ​បរិស័​ទ​ដែល​ពេញវ័​យ ហើយ​មាន​ការ​លូត​លាស់ មិន​ដែល​មាន​ការ​សង្ស័យ​ អំពី​សេចក្តី​ជំនឿ​របស់​ខ្លួន​ទេ។ ប៉ុន្តែ យើង​ត្រូវ​ដឹងថា មាន​បទ​ពិសោធន៍​ខ្លះ​ជួយ​ស្អាង​ជំនឿ​របស់​យើង ហើយក៏ មាន​បទ​ពិសោធន៍​ដែល​អាច​នាំ​ឲ្យ​យើង​មាន​កា​រ​សង្ស័យ​ម្តង​ម្កាល​ផង​ដែរ។

ពេល​សាវ័ក​ថូម៉ាស​មាន​ការ​សង្ស័យ អំពី​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះយេ​ស៊ូវ បាន​ជា​គាត់​និយា​យ​ថា “បើ​​ខ្ញុំ​​​មិ​ន​​ឃើញ​​ស្នាម​​ដែក​​គោល នៅ​​ព្រះ​ហស្ត​​ទ្រង់ ទាំង​​លូក​ម្រាម​ដៃទៅ​ក្នុង​ស្នាម​ដែក​គោល​នោះ ហើយ​លូក​ដៃ​ខ្ញុំ​ទៅ​ក្នុង​ចំហៀង​ទ្រង់ នោះ​ខ្ញុំ​មិន​ព្រម​ជឿ​ទេ”(យ៉ូហាន ២០:២៥)។ ព្រះ​គ្រីស្ទ​មិន​បាន​ស្តីប​ន្ទោស​លោក​ថូម៉ាស​ទេ ផ្ទុយ​ទៅ​វិញ ​ទ្រង់​បាន​បង្ហាញ​ភស្តុ​តាង ដែល​គាត់​បាន​សួ​រ​រក​នោះទៀ​ត​ផង។ សាវ័ក​ថូម៉ា​សក៏​បា​នទូលទ្រង់ ទាំង​ចិត្ត​ភ្ញា​ក់ផ្អើ​ល​ថា “ឱ​​ព្រះអ​ម្ចាស់​នៃទូលបង្គំ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ”(២០:២៨)។ បន្ទាប់​ពីហេតុ​កា​រ​ណ៍​នេះបា​ន​កើ​ត​ឡើង ព្រះ​គម្ពីរ​សញ្ញាថ្មីមិ​ន​បាន​និយាយ​អ្វី​ទៀត អំពី​លោក​ថូ​ម៉ាស​ទេ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ មាន​ឯក​សារ​មួ​យចំ​នួ​ន​រប​ស់​ពួ​កជំ​នុំ​ដំ​បូង បាន​អះអា​ង​ថា លោក​ថូម៉ា​ស​បាន​ទៅបំ​ពេ​ញបេ​សក​ក​ម្ម នៅ​ប្រទេស​ឥណ្ឌា។ គាត់​បាន​ផ្សាយ​ដំណឹង​ល្អ ធ្វើ​ការអស្ចារ្យ និង​បង្កើត​ពួក​ជំនុំ​នៅ​ទីនោះ។ ក្នុង​ចំណោម​ពួក​ជំនុំ​ទាំង​នោះ មាន​ពួក​ជំនុំ​ខ្លះ នៅ​តែ​មាន​ដំណើរ​ការ​​ជា​ធម្មតា ហើយ​បាន​អះអាង​ថា លោក​ថូម៉ាស​ជា​ស្ថាប​និក​របស់​ខ្លួន​ទៀត​ផង។

យើង​មិន​ត្រូវ​ប​ណ្តោយ​ឲ្យកា​រ​សង្ស័យ ក្លាយ​ជា​ទម្លាប់​របស់​យើងឡើ​យ។ ចូរ​អនុញ្ញាត​ឲ្យ​ព្រះ​ដឹក​នាំអ្ន​ក ដើម្បី​ឲ្យ​អ្នក​មា​នកា​រ​យល់ដឹ​ង​កាន់​តែ​ស៊ីជ​ម្រៅ​ អំពី​សេចក្តី​ពិត​រ​បស់​​ទ្រង់។ ចូរ​ធ្វើ​ឲ្យ​ជំនឿរប​ស់​អ្ន​កថ្មី​ឡើ​ង។ អ្នក​នៅ​តែ​អា​ចស​ម្រេច​កិច្ច​ការ​ធំ​ថ្វាយ​ទ្រង់។–Dennis Fisher