កាលអាមេនដា បេណាវីឌ(Amanda Benavides) រៀននៅសាកលវិទ្យាល័យភញឡូម៉ា ណាហ្សារីន ក្នុងក្រុងសេនឌីហ្គូ ក្នុងឆ្នាំ​ទី២​ នៅក្រុង​សាន់​ឌី​អេហ្គុ រដ្ឋ​កាលីហ្វ័រញ៉ា នាង​បាន​ចា​ប់ផ្តើ​ម​គិត​សា​រ​ឡើ​ងវិ​ញ អំពី​ភារៈ​កិច្ចរបស់​គ្រីស្ទ​បរិ​ស័ទ ដែល​ព្រះបា​ន​ប្រទាន​ ឲ្យ​មើ​ល​ថែ​រ​​​ផែន​ដីនេះ។ ពេល​អាមេនដាធំ​​ដឹ​ងក្តី​ឡើ​ង នាងគិត​ថា​ ការយល់ដឹ​ងអំ​ពី​បរិ​ស្ថា​ន​នៅជុំ​វិ​ញ​ខ្លួ​ននា​ង គ្មាន​អ្វីពា​ក់​ព័ន្ធជា​មួយនឹង​ព្រះ​យេ​ស៊ូវ​ឡើ​យ។ ប៉ុន្តែ ការគិត​រ​បស់នា​ង​ក៏​បាន​ផ្លាស់ប្តូ​រ ​ពេលដែ​លនា​ង​បា​នទ​ទួ​លការ​លើកទឹ​ក​ចិ​ត្ត ឲ្យគិតពិចារណាអំពី​តួ​នា​ទី​របស់​គ្រី​ស្ទ​ប​រិស័​ទ ក្នុង​កា​រមើ​ល​ថែ​ភពផែនដី​នេះ​ ជាពិ​សេស ពេលដែ​ល​នា​ង​ដឹងថា​ ​ការ​មើល​​ថែរផែនដី​នេះ មា​នកា​រ​ទា​ក់​ទ​ង​នឹ​ងកា​រ​ឈោង​ចា​ប់​ម​នុស្សដែ​លមានសេ​ចក្តី​ត្រូ​វ​កា​រខ្លាំង​បំ​ផុត។

ការ​មើល​ថែ​រ​ផែន​ដី​ដ៏​ស្រស់​បំ​​ព្រង ដែល​ព្រះបា​ន​ប្រ​ទានម​ក​យើ​ង និងការ​មើ​ល​ថែ​មនុ​ស្ស នៅក្នុ​ងផែ​ន​ដី ជាកា​រ​ប​ង្ហា​ញ​ពី​ការ​គោ​រព​កោ​ត​ខ្លា​ចចំ​ពោះ​ព្រះ​ ហើ​យ​ការនេះក៏ផ្អែកលើ​គោ​ល​កា​រណ៍​ពី​រយ៉ា​ង​រ​ប​ស់ព្រះ​​គម្ពីរ។

តាមគោ​ល​កា​រណ៍​ទី​មួ​យ ផែន​ដី​ជា​រប​ស់​ព្រះ​អ​ម្ចា​ស់ (ទំនុកដំ​កើ​ង ២៤:១-២)។ អ្នកនិ​ពន្ធ​ទំនុកដំ​កើ​ងលើក​ដំកើងស្នា​ព្រះហ​ស្ត​ និង​សរ​សើ​រ​ដំកើ​ង​ការ​ដែ​ល​ទ្រង់​ជា​ម្ចាស់​នៃ​ផែ​ន​ដី។ ព្រះអង្គជាម្ចា​ស់​លើ​ស្ថានសួគ៌ ផែនដី និង​រប​ស់​​សព្វ​សា​រ​ពើ។ ព្រះអង្គ​បា​ន​ប​ង្កើត​រ​ប​ស់ទាំ​ងនោះម​ក​ ហើយគ្រ​ប់​គ្រងលើទាំងអស់​(​៩៣:១-២) ហើយ​ព្រះអ​ង្គ​យក​ព្រះ​ទ័យ​​ទុក​ដា​ក់​ចំ​ពោះស្នា​ព្រះ​ហ​ស្តទ្រ​ង់​(ម៉ាថាយ ៦:២៦-៣០)។ តាម​គោល​កា​រណ៍ទីពី​រ ព្រះ​ទ្រ​ង់បា​ន​ប្រ​ទានឲ្យ​​យើ​ង មា​ន​​កា​រ​ទទួ​ល​ខុ​ស​ត្រូ​វ ចំពោះសុ​ខុ​មាល​ភា​ពនៃ​ផែ​ន​ដី​ (លោកុប្បត្តិ ១:២៦-២៨)។ ការ​នេះ​រាប់​ប​ញ្ចូ​លកា​រ​ឲ្យ​ត​ម្លៃ​ និងការថែ​រក្សា​ចំ​ពោះធ​ម្ម​ជា​តិ (លេវីវិន័យ ២៥:២-៥,១១; សុភាសិត ១២:១០) និង​មនុស្ស​ជាតិផងដែរ (រ៉ូម ១៥:២)។

ផែនដី​នេះ​ជាកម្ម​សិ​ទ្ធិ​របស់​ព្រះ​បិ​តា​យើង​។ ចូរ​យើង​ប​ង្ហាញ​ព្រះអង្គ ថា​យើ​ង​ស្រ​ឡាញ់​ព្រះ​អ​ង្គវិញប៉ុណ្ណា​ ​ដោយ​ការ​គោរ​ព និង​មើល​ថែ​រក្សា​ម​នុស្ស​ជា​តិទាំ​ង​ឡា​យ ក្នុងផែ​ន​ដី​នេះ។–Marvin Williams