Month: July 2015

លោត​ឡើង​ទៅលើ​វិញ

ពមហាវិទ្យា​ល័យ​ទ្រីនីធី​បាន​​ប្រកួត​ឈ្នះ ២៥២​លើក​ជា​បន្ត​បន្ទាប់ ពោល​គឺ​ប្រកួត​ឈ្នះជា​ប់​គ្នា មិន​ដែល​ចាញ់ បាន​រយៈ​ពេល​វែង​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​ការ​ប្រកួត​កីឡា​រវាង​សកល​វិទ្យា​ល័យ​ទាំង​ឡាយ នៅ​សហ​រដ្ឋ​អាមេរិក ប៉ុន្តែ នៅ​ថ្ងៃទី​១៨ មករា ឆ្នាំ​២០១២ ជ័យ​ជម្នះ​ដ៏​វែង​នេះ ត្រូវ​បាន​បញ្ចប់ ពេល​ដែល​មហា​វិទ្យាល័​យ​នេះ​ បាន​ចាញ់​សកល​វិទ្យា​ល័យ​យេល ក្នុង​ការ​ប្រកួត​វាយ​​កូន​បាល់​​ជា​មួយ​នឹង​​ជញ្ជាំង។ ពេល​ព្រឹក ក្នុង​ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកួត​ចាញ់​ជា​លើក​ទីមួយ ក្នុង​រយៈ​ពេល​១៤​ឆ្នាំ លោក​ប៉ុល អាសៃអានទី(Paul Assaiante) ដែល​ជា​គ្រូ​បង្វឹក​នៃ​ក្រុម​កីឡាករ​ទ្រីនីធី បាន​ទទួល​សារអេឡិចត្រូនិច ឬ​អ៊ីមេល ពី​មិត្ត​ភ័ក្រ្តរបស់​គាត់​ម្នាក់ ដែល​ជា​គ្រូ​បង្វឹក​បាល់​ទាត់​ដ៏​ល្បី​ល្បាញ​​ម្នាក់ ដែលក្នុង​នោះ​គាត់បាន​​​សរសេរ​ថា “អ្នក​ធ្លាក់​ចុះ​ហើយ ពេល​នេះ អ្នក​ត្រូវ​តែ​លោត​ឡើង​ទៅ​​លើ​​វិញ”។

រយៈពេ​ល​១០​ថ្ងៃក្រោ​យមក ក្រុម​កីឡា​ករ នៃ​គ្រូប​ង្វឹក​បាល់​ទាត់​រូប​នោះ ក៏​​បាន​​ទទួ​ល​​បរា​ជ័យ ក្នុង​​កា​រ​ប្រកួត​បាល់ទា​ត់ NFL Super Bowl ដែល​ស្ថិត​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ដែល​មាន​គេទស្សនា​ច្រើ​នបំផុត។ ត្រង់​ចំណុច​នេះ បរាជ័យ ជា​អ្វីដែ​លយើ​ង​រាល់​គ្នាជួបប្រទះ ជា​ធម្មតា​ដោយ​​ជៀស​​មិន​​រួច​។ ការ​ប្រកួត​ចាញ់​ អាច​ធ្វើឲ្យ​យើ​ង​មាន​អារម្មណ៍​ពិបាក​ទទួល​យក​ណាស់ ប៉ុន្តែ ការ​​បរា​ជ័យ​​ខាងវិ​​ញ្ញាណ បាន​អាច​ធ្វើ​ឲ្យ​យើង​​ថ្កោល​ទោស​ខ្លួន​ឯង កាន់តែខ្លាំងជាង​នេះទៅទៀ​ត។ តើយើងអាច​ជម្នះអារម្មណ៍     រ​បស់​យើង​ដោយ​របៀប​ណា ពេល​ដែល​យើង​បាន​ធ្វើ​ឲ្យ​ព្រះ និង​អ្នក​ដទៃ​ពិបាក​ចិត្ត ហើយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខក​ចិត្ត​នោះ?

សាវ័ក​យ៉ូហាន​បាន​មានប្រ​សាសន៍​ថា “បើ​​​សិ​ន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្តី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ…