រូបភាពមនុស្សដ៏ច្រើនឥតគណនា
ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់របស់ទូរទស្សន៍ អំពីពិធីចូលកាន់តំណែង របស់ប្រធានាធិបតីអាមេរិក ស្បែកខ្មៅទីមួយ កាំមីរ៉ាបានបង្ហាញរូបភាពមនុស្សជិត២លាននាក់ ដែលបានមកជួបជុំគ្នា ដើម្បីធ្វើជាសាក្សីនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ លោកបប់ ស្គីហ្វឺ(Bob Schieffer) ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មានCBS បានធ្វើការកត់សំគាល់ថា “តួរឯកនៃកម្មវិធីនេះ គឺជាហ្វូងមនុស្សដ៏ច្រើនសណ្ឋឹក ដែលកាំមីរ៉ាពិបាកនឹងថតយករូបភាពដ៏វែងដាច់កន្ទុយភ្នែក”។ តើធ្វើដូចម្តេច ឲ្យគេអាចថតយករូបភាពរបស់មនុស្សដ៏ច្រើនយ៉ាងនេះឲ្យអស់ ដែលបានលាតសន្ធឹងពីវិមានរំឭកលោកលីនខិន ទៅដល់វិមានកាពីតូល?
ព្រះគម្ពីរបានពិពណ៌នា អំពីទិដ្ឋភាពនៃព្រឹត្តិការណ៍ដែលមានមនុស្សចូលរួមច្រើនលើសនេះទៀត ដែលពួកគេបានរួបរួមគ្នា ដោយជំនឿលើព្រះយេស៊ូវគ្រីស្ទ។ បទគម្ពីរ ១ពេត្រុស ២:៩ បានចែងថា “អ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់”។
នេះមិនមែនជាទិដ្ឋភាពដែលមានមនុស្សពីរបីនាក់ដែលមានឯកសិទ្ធិ មកចូលរួមនោះទេ តែនៅពេលនោះ មានមនុស្សដែលបានទទួលការប្រោសលោះជាច្រើនឥតគណនា មកពី “គ្រប់ពូជអំបូរ ភាសា និងជាតិសាសន៍”(វិវរណៈ ៥:៩)។ សព្វថ្ងៃនេះ គ្រីស្ទបរិស័ទកំពុងរស់នៅរាយប៉ាយ នៅទូទាំងពិភពលោក ដែលក្នុងនោះ មានមនុស្សជាច្រើនមានអារម្មណ៍ថានៅដាច់ពីគេ និងកំពុងតែរងទុក្ខ ដោយសារភាពស្មោះស្ម័គ្រដែលពួកគេមានចំពោះព្រះយេស៊ូវ។ ប៉ុន្តែ តាមរយៈការឆ្លុះបញ្ចាំងក្នុងព្រះបន្ទូលព្រះ យើងអាចឃើញមានអ្នកដែលចូលរួមព្រឹត្តិការណ៍នោះ ដែលជារូបភាពដ៏វែងដាច់កន្ទុយភ្នែក ដែលពួកគេជាបងប្អួនប្រុសស្រីរួមជំនឿរបស់យើង កំពុងតែឈរផ្តុំគ្នា ដើម្បីថ្វាយព្រះកិត្តិនាម ដល់ព្រះ ដែលបានប្រោសលោះយើង…
ការជញ្ជឹងគិតអំពីរឿងនោះ
ក្នុងអំឡុងឆ្នាំ ដែលលោកអូសវល ឆេមប័រ(Oswald Chambers) កំពុងបង្រៀននៅមហាវិទ្យាល័យបណ្តុះបណ្តាលព្រះគម្ពីរ នៅទីក្រុងឡុង(ឆ្នាំ១៩១១ ដល់ ១៩១៥) គាត់ច្រើនតែធ្វើឲ្យសិស្សទំាងឡាយមានការភ្ញាក់ផ្អើល ដោយសារការអ្វីដែលគាត់បាននិយាយ ក្នុងម៉ោងរៀន។ មានយុវនារីម្នាក់បានពន្យល់ថា ដោយសារការពិភាក្សាត្រូវបានបំរុងទុកសម្រាប់ម៉ោងញាំអាហារបន្ទាប់ នោះជាញឹកញាប់ សិស្សបានចោទសួរ និងបញ្ចេញមតិបដិសេធន៍ជាច្រើន ដល់លោកឆេមប័រ។ គាត់ក៏បានរំឭកផងដែរថា ជាញឹកញាប់ លោកឆេមប័រគ្រាន់តែញញឹម និងនិយាយថា “សូមទុកសំណួរនេះ សម្រាប់ពេលក្រោយ”។ គាត់ក៏បានលើកទឹកចិត្តពួកគេ ឲ្យជញ្ជឹងគិត អំពីសំណួរទាំងនោះដោយខ្លួនឯង ដោយអនុញ្ញាតឲ្យព្រះជាម្ចាស់បើកបង្ហាញសេចក្តីពិតរបស់ទ្រង់ ដល់ពួកគេ។
ការជញ្ជឹង ឬរំពឹងគិតអំពីរឿងអ្វីមួយ គឺជាការផ្តោត និងគិតស៊ីជម្រៅ អំពីរឿងនោះ។ មុនពេលព្រះយេស៊ូវប្រសូត្រ នៅបេថ្លេហិម មានព្រឹត្តិការណ៍ដ៏គួរឲ្យកត់សំគាល់មួយចំនួនបានកើតឡើង ដែលក្នុងនោះពួកទេវតាក៏បានលេចមក ឲ្យពួកអ្នកគង្វាល ហើយអស់អ្នកណាដែលឮ ក៏មានសេចក្តីអស្ចារ្យ ពីពាក្យដែលពួកអ្នកគង្វាលបានប្រាប់មក។ តែនាងម៉ារាបាន “រក្សាទុករឿងទាំងនោះ ដោយរំពឹងគិតតែក្នុងចិត្ត”(លូកា ២:១៩)។ លោកដាប់ប៊លយូ អ៊ី វ៉ាញ(W. E. Vine) ដែលជាអ្នកជំនាញព្រះគម្ពីរសញ្ញាថ្មី បានមានប្រសាសន៍ថា “ការរំពឹងគិត” គឺជា “ការប្រមូលអារម្មណ៍ ការគិតបែបពិភាក្សាក្នុងចិត្ត ឬការយករឿងមួយមកគិត ជាមួយនឹងរឿងមួយទៀត ដែលពាក់ព័ន នៅក្នុងកាលៈទេសៈណាមួយ”…
ការជ្រើសរើសផ្លូវធ្វើដំណើរ
ខ្ញុំមានរូបថតទេសភាពនៅរដូវស្លឹកឈើជ្រុះ ដ៏ស្រស់ស្អាតមួយ ដែលខ្ញុំបានថតរូបបុរសវ័យក្មេងម្នាក់ ដែលកំពុងជិះសេះ នៅតាមជួរភ្នំខូឡូរ៉ាដូ ខណៈពេលដែលគាត់គិតថា តើគាត់ត្រូវទៅតាមផ្លូវលំ ដែលនៅខាងមុខគាត់ឬអត់។ រឿងនេះបានធ្វើឲ្យខ្ញុំ នឹកចាំ អំពីបទកំណាព្យរបស់លោករ៉ូបឺត ហ្រ្វូស(Robert Frost) ដែលមានចំណងជើងថា “ផ្លូវដែលមិនបានធ្វើដំណើរ”។ នៅក្នុងបទកំណាព្យនេះ លោកហ្វ្រូសបានជញ្ជឹងគិត អំពីផ្លូវពីរខ្សែ ដែលនៅចំពោះមុខគាត់។ មើលទៅផ្លូវទាំងពីរសុទ្ធតែគួរឲ្យចង់ធ្វើដំណើរដូចគ្នា ប៉ុន្តែ គាត់មានការសង្ស័យថា តើគាត់នឹងបានវិលត្រលប់មកកន្លែងនេះវិញទេ បើគាត់ជ្រើសរើសយកផ្លូវណាមួយ។ លោកហ្វ្រូសបានសរសេរ ក្នុងបទកំណាព្យនោះថា “មានផ្លូវបំបែកពីរ នៅក្នុងព្រៃ ហើយខ្ញុំក៏បានសម្រេចចិត្តទៅតាមផ្លូវដែលគេមិនសូវធ្វើដំណើរ ហើយការនេះបាននាំមកនូវការផ្លាស់ប្តូរគ្រប់យ៉ាង”។
ក្នុងសេចក្តីអធិប្បាយរបស់ព្រះយេស៊ូវ នៅលើភ្នំ(ម៉ាថាយ ៥-៧) ព្រះអម្ចាស់បានប្រាប់អ្នកស្តាប់ព្រះបន្ទូលទ្រង់ថា “ចូរឲ្យចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅឯសេចក្តីហិនវិនាស នោះធំ ហើយទូលាយផង ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ។ តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ”(៧:១៣-១៤)។
ក្នុងដំណើរជីវិតរបស់យើង យើងត្រូវធ្វើការសម្រេចចិត្តជ្រើសរើសផ្លូវណាមួយ ដើម្បីធ្វើដំណើរ។ មានផ្លូវជាច្រើន ដែលហាក់ដូចជាល្អ ហើយគួរឲ្យទាក់ទាញ ប៉ុន្តែ មានតែផ្លូវមួយទេ ដែលជាផ្លូវនៃជីវិត។ ព្រះយេស៊ូវបានត្រាសហៅយើង ឲ្យធ្វើដំណើរតាមផ្លូវនៃភាពជាសិស្ស និងការស្តាប់បង្គាប់ព្រះបន្ទូលព្រះ ដោយដើរតាមទ្រង់ ជាជាងដើរតាមមនុស្សភាគច្រើន។
ខណៈពេលដែលយើងជញ្ជឹងគិត អំពីផ្លូវដែលនៅខាងមុខ សូមព្រះទ្រង់ប្រទានយើងនូវប្រាជ្ញា…
ទ្រង់ស្គាល់ឈ្មោះរបស់យើងម្នាក់ៗ
ក្នុងអំឡុងពេលទស្សនៈកិច្ច នៅឯវិមានរំឭកហេតុការណ៍ ថ្ងៃទី១១ ខែកញ្ញា នៅទីក្រុងញូវយ៉ក ខ្ញុំក៏បានឃើញអាងទឹកភ្លោះមួយគូ ហើយក៏បានប្រញាប់ទាញកាំមេរ៉ាថតរូបអាងទឹកមួយ ក្នុងចំណោមអាងទឹកទាំងពីរ។ នៅជុំវិញអាងទឹកពីរនេះ មានឈ្មោះមនុស្សជិត៣០០០នាក់ ដែលបានស្លាប់ នៅក្នុងការវាយប្រហារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ត្រូវបានគេឆ្លាក់នៅលើបន្ទះសំរឹទ្ធ។ ក្រោយមក ពេលខ្ញុំសម្លឹងមើលរូបថតនោះឲ្យបានជិត ភ្នែករបស់ខ្ញុំមានការទាក់ទាញ ឲ្យងាកមកមើលរូបដៃរបស់ស្ត្រីម្នាក់ ដែលដាក់នៅលើឈ្មោះមួយ ដែលគេបានឆ្លាក់នោះ។ មនុស្សជាច្រើនបានមកកន្លែងនេះ ដើម្បីដាក់ដៃប៉ះឈ្មោះណាមួយ ដើម្បីធ្វើការរំឭកអំពីមនុស្សជាទីស្រឡាញ់របស់ពួកគេ ដែលបានស្លាប់នៅទីនោះ។
មានពេលមួយ ហោរាអេសាយបានរំឭកដល់រាស្ដ្ររបស់ព្រះ អំពីសេចក្ដីស្រឡាញ់ និងការយកព្រះទ័យទុកដាក់ ដ៏ស្មោះត្រង់ ដែលទ្រង់មានចំពោះពួកគេ ទោះបីជាពួកគេចេះតែងាកបែរចេញពីទ្រង់ ជាច្រើនដងហើយក៏ដោយ។ ព្រះអម្ចាស់មានបន្ទូលថា “កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯងជារបស់ផងអញ” (អេសាយ ៤៣:១)។
នៅក្នុងបទគម្ពីរទំនុកដំកើង ជំពូក ២៣ ស្ដេចដាវីឌបានថ្លែងថា “ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ ... ប្រាកដជាសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា នឹងជាប់តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់អស់១ជីវិតខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ា ជារៀងដរាបទៅ” (ខ.៤,៦) ។
ព្រះជាម្ចាស់មិនដែលបំភ្លេចយើងទេ។ មិនថាយើងនៅទីណា ឬស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏ទ្រង់នៅតែស្គាល់ឈ្មោះរបស់យើងម្នាក់ៗ ហើយឱបយើង…
សេចក្តីស្រឡាញ់ដែលឥតលក្ខខណ្ឌ
ខ្ញុំមានមិត្រភក្តិដ៏ឆ្លាតវៃម្នាក់ ដែលបានឲ្យយោបលខ្ញុំថា នៅពេលដែលមានជម្លោះកើតឡើង ជាពិសេសនៅក្នុងគ្រួសារ ខ្ញុំគួរជៀសវាងការប្រើពាក្យថា “អ្នកតែងតែ” និងពាក្យថា “អ្នកមិនដែល”។ មនុស្សយើងងាយនឹងរិះគន់អ្នកដទៃ ដែលនៅជុំវិញខ្លួន ហើយងាយនឹងមានអារម្មណ៍ថា លែងស្រឡាញ់មនុស្ស ដែលខ្លួនស្រឡាញ់។ ប៉ុន្តែ សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ ដែលព្រះទ្រង់មាន ចំពោះយើងរាល់គ្នា នោះគឺមិនដែលប្រែប្រួលឡើយ។
បទគម្ពី ទំនុកដំកើង ជំពូក ១៤៥ បានប្រើពាក្យ ទាំងអស់ យ៉ាងទូលំទូលាយ។ ខ.៩ បានចែងថា ”ព្រះយេហូវ៉ាទ្រង់ល្អ ដល់មនុស្សទាំងអស់ ហើយព្រះទ័យទន់សន្តោសរបស់ទ្រង់ ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន។ ហើយ ខ.១៣-១៤ ចែងថា “ព្រះទ្រង់ស្មោះត្រង់ ហើយទ្រង់នឹងសំរេចរាល់ទាំងសេចក្តីដែលទ្រង់បានសន្យា។ ព្រះយេហូវ៉ាទ្រង់នឹងទ្រអស់អ្នកដែលដួល ក៏លើកពួកអ្នកដែលត្រូវឱន ឡើងវិញ”។ ខ.២០ ចែងថា “ព្រះយេហូវ៉ាទ្រង់រមែងការពារអស់អ្នក ដែលស្រឡាញ់ទ្រង់”។
នៅក្នុងបទគម្ពីរទំនុកដំកើងនេះ មានការរំឭកជាច្រើនដង ដល់យើងថា សេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌរបស់ព្រះ នោះឥតព្រំដែន ហើយក៏ឥតរើសមុខផង។ រីឯព្រះគម្ពីរសញ្ញាថ្មីវិញ ក៏បានបើកសំដែងសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់ ឲ្យយើងរាល់គ្នាបានឃើញច្បាស់ នៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទ ដូចមានសេចក្ដីចែងទុកមកថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ” (យ៉ូហាន ៣:១៦)។…
ការពោលពាក្យអរព្រះគុណ
ខ្ញុំចូលចិត្តការតែងនិពន្ធរបស់លោកជី ឃេ ឆេសធ័រធិន(G. K. Chesterton) ដែលជាអ្នកនិពន្ធជនជាតិអង់គ្លេស អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការសរសេរបែបកំប្លែង និងទស្សនៈរបស់គាត់ ច្រើនតែធ្វើឲ្យខ្ញុំសើច ហើយបន្ទាប់មក ខ្ញុំក៏បានឈប់បង្អង់សិន ដើម្បីធ្វើការពិចារណា ឲ្យបានដឹតដល់ ចំពោះអ្វីដែលគាត់បានសរសេរ។ ឧទាហរណ៍ គាត់សរសេរថា “អ្នកអធិស្ឋានអរព្រះគុណព្រះ មុនពេលញាំអាហារ។ ជាការល្អណាស់។ ប៉ុន្តែ ខ្ញុំអរព្រះគុណព្រះអង្គ មុនពេលការសម្តែងល្ខោន និងចម្រៀង ខ្ញុំអរព្រះគុណព្រះអង្គមុនពេលការប្រគុំតន្រ្តី និងការសម្តែងល្ខោនសម្រាប់កុមារ ហើយខ្ញុំអរព្រះគុណព្រះអង្គ មុនពេលខ្ញុំបើកសៀវភៅ ហើយខ្ញុំអរព្រះគុណព្រះអង្គ មុនពេលគូររូប ផាត់ពណ៌ពីលើរូប ហែលទឹក ការប្រកួតគុណដាវ ការប្រកួតប្រដាល់ ការដើរ ការលេង ការរាំ ហើយខ្ញុំអរព្រះគុណព្រះអង្គ មុនពេលខ្ញុំជ្រលក់ស្លាបប៉ាកា ចូលទៅក្នុងទឹកខ្មៅ”។
វាជាការល្អ ដែលយើងអរព្រះគុណព្រះអម្ចាស់ មុនពេលញាំអាហារ ប៉ុន្តែ យើងមិនគួរមានការអរព្រះគុណ តែប៉ុណ្ណេះឡើយ។ សាវ័កប៉ុលបានមើលឃើញសកម្មភាព និងការប្រឹងប្រែងនីមួយៗ ជាអ្វីដែលយើងគួរតែអរព្រះគុណព្រះអង្គ ហើយត្រូវធ្វើ ដើម្បីថ្វាយសិរីល្អដល់ទ្រង់។ គឺដូចដែលគាត់បានបង្រៀនយើងថា “ក្នុងគ្រប់ទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី ឬកិរិយាក៏ដោយ ចូរធ្វើទាំងអស់ ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតា ដោយសារទ្រង់ផង”(កូល៉ុស…
ការអធិស្ឋានសូមការអត់ទោស
កាលពីឆ្នាំ១៩៦០ កុមារ រូប៊ី ប្រ៊ីជ(Ruby Bridges) អាយុ៦ឆ្នាំ បានក្លាយជាក្មេងអាមេរិកស្បែកខ្មៅទីមួយ ដែលត្រូវបានគេដាក់បញ្ចូល នៅក្នុងសាលាបឋមសិក្សារបស់រដ្ឋ ដែលគេបានបើកសម្រាប់តែសាសន៍ស្បែកសរ នៅភាគខាងត្បូងនៃសហរដ្ឋអាមេរិក។ ជារៀងរាល់ថ្ងៃ អស់រយៈពេលជាច្រើនខែ មន្ត្រីប៉ូលីសជូនរូប៊ីទៅសាលា ដោយដើរកាត់ឪពុកម្តាយរបស់សិស្សស្បែកសរ ដែលកំពុងតែផ្តុំគ្នាទាំងកំហឹង ទាំងស្រែកជេរប្រទិច គំរាមកំហែង និងប្រមាថមើលងាយនាង។ នាងក៏បានចូលអង្គុយដោយសុវត្ថិភាព នៅក្នុងថ្នាក់ ដែលបង្រៀនដោយអ្នកគ្រូបាបារ៉ា ហេនរី(Barbara Henry)ដែលបានស្ម័គ្រចិត្តបង្រៀននាង ខណៈពេលដែលឪពុកម្តាយទាំងឡាយបានរារាំងមិនឲ្យកូនខ្លួន ទៅរៀនជាមួយរូប៊ី។
លោករ៉ូបឺត ខូល(Robert Coles) ដែលជាអ្នកចិត្តសាស្រ្តកុមារដ៏ល្បី បានជួបជាមួយរូប៊ីអស់រយៈពេលជាច្រើនខែ ដើម្បីជួយនាង ឲ្យជម្នះការភ័យខ្លាច និងភាពតប់ប្រមល់ ដែលនាងបានជួបប្រទះ ដោយសារការរើសអើងនោះ។ គាត់មានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ខណៈដែលនាងដើរទៅសាលា និងត្រឡប់មកផ្ទះវិញ នាងតែងតែអធិស្ឋានថា “ឱព្រះអង្គអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”(លូកា ២៣:៣៤)។
ការអធិស្ឋានរបស់នាង បានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូល ដែលព្រះយេស៊ូវបានបន្លឺឡើង នៅលើឈើឆ្កាង ដែលខ្លាំងជាងសេចក្តីកំហឹង និងការជេរប្រមាថ ដែលគេបានជះមកលើទ្រង់។ នៅក្នុងពេលដែលឈឺចាប់បំផុត ក្នុងព្រះជន្មទ្រង់ ព្រះអម្ចាស់នៃយើងបានបង្ហាញចេញនូវការឆ្លើយតបខុសពីធម្មតា ដោយបន្លឺឡើងថា “ឱព្រះអង្គអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”។…
ទឹកដីដែលនៅឆ្ងាយ
អ្នកស្រីអេមី ខាមៃឃល(Amy Carmichael ឆ្នាំ ១៨៦៧ ដល់ ១៩៥១) មានឈ្មោះល្បីល្បាញ ដោយសារការងារដែលនាងបានធ្វើ ដើម្បីជួយសង្រ្គោះក្មេងស្រីកំព្រា នៅក្នុងប្រទេសឥណ្ឌា ហើយបានផ្តល់ឲ្យពួកគេមានជីវិតថ្មី។ នៅក្នុងពេល ដែលនាងធ្វើការងារដ៏ហត់នឿយនេះ មានពេល ដែលនាងហៅថា “ពេលនៃចក្ខុវិស័យ”។ នៅក្នុងសៀវភៅ ដែលនាងបាននិពន្ធមានចំណងជើងថា ពណ៌មាស ដោយសារពន្លឺដួងច័ន្ទ នាងបានសរសេរថា “នៅក្នុងថ្ងៃ ដែលមានការងារដ៏មមាញឹក យើងស្ទើរតែអាចមើលឃើញ ទឹកដីដែលនៅឆ្ងាយ តែមួយភ្លែត ហើយយើងក៏ឈរនៅស្ងៀម នៅលើផ្លូវថ្នល់ ដោយភ្នែក និងចិត្តផ្ចង់ទៅរកទឹកដីនោះ”។
យ៉ាងណាមិញ ហោរាអេសាយ បានមានប្រសាសន៍ អំពីពេលមួយ ដែលរាស្រ្តរបស់ព្រះ ដែលបះបោរទាស់នឹងទ្រង់ នឹងវិលត្រឡប់មករកទ្រង់វិញ។ គាត់ថា “ភ្នែកឯងនឹងបានឃើញមហាក្សត្រមានទាំងសេចក្តីលំអរុងរឿងរបស់ទ្រង់ គេនឹងមើលទៅឃើញស្រុក ដល់ទីឆ្ងាយបំផុត”(អេសាយ ៣៣:១៧)។ ដើម្បីមើលឃើញ “ទឹកដីដ៏ឆ្ងាយនោះ” យើងត្រូវអនុញ្ញាតឲ្យព្រះទ្រង់លើកយើងឡើង ឲ្យខ្ពស់ជាងបញ្ហា ដែលយើងមាន ក្នុងពេលបច្ចុប្បន្ន ហើយទទួលចក្ខុវិស័យ ដែលផ្តោតទៅលើភាពអស់កល្បជានិច្ច។ ក្នុងអំឡុងពេលដ៏ពិបាក ព្រះអម្ចាស់ជួយឲ្យយើងអាច មើលមកជីវិតយើង តាមទស្សនៈរបស់ទ្រង់ ហើយមានសង្ឃឹមឡើង។ “ពីព្រោះព្រះយេហូវ៉ាទ្រង់ជាចៅក្រមនៃយើងរាល់គ្នា ព្រះយេហូវ៉ាទ្រង់ជាអ្នកតែងច្បាប់ឲ្យយើងរាល់គ្នា ព្រះយេហូវ៉ាទ្រង់ជាមហាក្សត្រនៃយើងរាល់គ្នា ទ្រង់នឹងជួយសង្គ្រោះយើងផង”(ខ.២២)។
ជារៀងរាល់ថ្ងៃ…
ប្រាជ្ញាបានហៅ
លោកម៉ាលខម មូហ្គើរិជ(Malcolm Muggeridge) ដែលជាអ្នកកាសែតអង់គ្លេសដ៏ល្បីល្បាញ និងជាអ្នករិះគន់សង្គម បានទទួលជឿព្រះគ្រីស្ទ នៅពេលគាត់មានអាយុ៦០ឆ្នាំ។ នៅថ្ងៃខួបកំណើតគំរប់អាយុ៧០ឆ្នាំ គាត់បានផ្តល់ឲ្យនូវការសង្កេតមើល២៥ចំណុច ដោយការយល់ដឹងខ្ពស់អំពីជីវិត។ មានមតិមួយពោលថា “ខ្ញុំមិនដែលជួបអ្នកមានណាម្នាក់ ដែលសប្បាយចិត្តឡើយ ប៉ុន្តែ ខ្ញុំកម្រនឹងជួបអ្នកក្រណាម្នាក់ ដែលមិនដែលចង់ក្លាយជាអ្នកមាន”។
មនុស្សភាគច្រើនយល់ថា លុយមិនអាចធ្វើឲ្យយើងសប្បាយចិត្តបានឡើយ ប៉ុន្តែ យើងប្រហែលជាចង់មានលុយកាន់តែច្រើនថែមទៀត ដើម្បីកុំឲ្យខ្វះ។
ស្តេចសាឡូម៉ូន មានទ្រព្យសម្បត្តិច្រើនលើសលប់ គឺលើសទឹកប្រាក់ ២ទ្រីលាន ដុល្លាអាមេរិកសព្វថ្ងៃ។ ទោះទ្រង់មានទ្រព្យសម្បត្តិច្រើនយ៉ាងនេះក៏ដោយ ក៏ទ្រង់ជ្រាបថា លុយមានដែនកំណត់របស់វា។ បទគម្ពីរសុភាសិត ជំពូក៨ ត្រូវបាននិពន្ធ ដោយផ្អែកទៅលើបទពិសោធន៍របស់ទ្រង់ ហើយបានផ្តល់ឲ្យនូវការប្រកាសហៅរបស់ប្រាជ្ញារបស់ព្រះ។ សម្លេងរបស់ប្រាជ្ញានៃព្រះក៏ហៅរកដល់អស់មនុស្សជាតិ … មាត់របស់ប្រាជ្ញាទ្រង់ក៏ពោលសេចក្តីពិត(ខ.៤-៧)។ “ស៊ូទទួលយកដំបូន្មានរបស់ប្រាជ្ញានៃព្រះ ជាជាងប្រាក់ ហើយទទួលដំរិះ ជាជាងមាសយ៉ាងវិសេសបំផុត ដ្បិតប្រាជ្ញារបស់ទ្រង់ប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មាន ដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង”(ខ.១០-១១)។
ប្រាជ្ញារបស់ព្រះមានបន្ទូលថា “ផលដែលកើតពីអញ នោះវិសេសជាងមាស អើ ក៏ប្រសើរជាងមាសយ៉ាងបរិសុទ្ធផង ហើយផលកំរៃរបស់អញជាជាងប្រាក់យ៉ាងវិសេសបំផុត។ អញដើរក្នុងផ្លូវនៃសេចក្តីសុចរិត គឺនៅកណ្តាលផ្លូវច្រកនៃសេចក្តីយុត្តិធម៌”(ខ.១៩-២០)។
ការមានប្រាជ្ញា គឺជាការមានទ្រព្យសម្បត្តិដ៏ពិត។—DAVID C. MCCASLAND
សីល្បៈនៃការអត់ឱនទោស
កាលពីពេលរសៀលថ្ងៃមួយ ខ្ញុំបានចំណាយពេល២ម៉ោង នៅពិធីតាំងពិពណ៌សិល្បៈ ក្រោមចំណងជើងថា ឪពុក និងកូនប្រុសទាំងពីររបស់គាត់ : សិល្បៈនៃការអត់ឱនទោស ។ នៅទីនោះ ស្នាដៃសីល្បៈនីមួយៗផ្តោតទៅលើ រឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ អំពីកូនពៅវង្វេង (មើលលូកា ១៥:១១-៣១)។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះផ្ទាំងគំនូររបស់លោកអេវើត រ៉ូចាស(Edward Rojas) ស្តីអំពីកូនពៅវង្វេង។ ខ្ញុំឃើញផ្ទាំងគំនូរនេះមានអត្ថន័យដ៏មានអំណាច។ ផ្ទាំងគំនូរនេះ ពិពណ៌នា អំពីកូនប្រុសដែលបានដើរផ្លូវខុស វិលត្រឡប់មកផ្ទះវិញ ដោយសម្លៀកបំពាក់កណ្តាច ហើយដើរឈ្ងោកមុខ។ គាត់បានចាកចេញពីទឹកដីនៃសេចក្តីស្លាប់ ហើយបោះជំហានចូលទៅក្នុងផ្លូវមួយ ដែលឪពុករបស់គាត់កំពុងរត់មករកគាត់។ នៅផ្នែកខាងក្រោមនៃផ្ទាំងគំនូរនោះ មានសរសេរព្រះបន្ទូលព្រះយេស៊ូវថា “លុះឪពុកឃើញពីចំងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបវា”(ខ.២០)។
គ្រាន់តែបានឃើញផ្ទាំងគំនូរនោះ ខ្ញុំក៏មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ដោយនឹកចាំជាថ្មីម្តងទៀត អំពីរបៀបដែលសេចក្តីស្រឡាញ់ដែលមិនចេះប្រែប្រួលរបស់ព្រះ បានកែរប្រែជីវិតខ្ញុំ។ ពេលខ្ញុំដើរចេញពីទ្រង់ ទ្រង់មិនបានបែរខ្នងដាក់ខ្ញុំវិញទេ ប៉ុន្តែ នៅតែតាមមើល និងរង់ចាំខ្ញុំវិលត្រឡប់មករកទ្រង់វិញ។ ខ្ញុំមិនសក្តិសមនឹងទទួលសេចក្តីស្រឡាញ់របស់ទ្រង់ទេ តែសេចក្តីស្រឡាញ់ទ្រង់មិនចេះប្រែប្រួល។ ខ្ញុំច្រើនតែមិនអើពើរ ចំពោះក្តីស្រឡាញ់ទ្រង់ តែទ្រង់មិនដែលដកសេចក្តីស្រឡាញ់ទ្រង់ចេញពីខ្ញុំឡើយ។
យើងរាល់គ្នាសុទ្ធតែមានបាប តែព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ បានឈោងព្រះហស្តមកទទួលស្វាគមន៍យើង គឺមិនខុសពីឪពុក នៅក្នុងរឿងកូនពៅវង្វេង ដែលបានឱបកូនប្រុសដែលបានដើរផ្លូវខុស។ បុរសជាឪពុកក៏បានប្រាប់អ្នកបម្រើគាត់ថា “រួចយកកូនគោដែលបំប៉នមកសំឡាប់ចុះ យើងនឹងបរិភោគឲ្យសប្បាយចិត្ត ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ…