លោតឡើងទៅលើវិញ
ពមហាវិទ្យាល័យទ្រីនីធីបានប្រកួតឈ្នះ ២៥២លើកជាបន្តបន្ទាប់ ពោលគឺប្រកួតឈ្នះជាប់គ្នា មិនដែលចាញ់ បានរយៈពេលវែងបំផុត ក្នុងប្រវត្តិសាស្រ្តនៃការប្រកួតកីឡារវាងសកលវិទ្យាល័យទាំងឡាយ នៅសហរដ្ឋអាមេរិក ប៉ុន្តែ នៅថ្ងៃទី១៨ មករា ឆ្នាំ២០១២ ជ័យជម្នះដ៏វែងនេះ ត្រូវបានបញ្ចប់ ពេលដែលមហាវិទ្យាល័យនេះ បានចាញ់សកលវិទ្យាល័យយេល ក្នុងការប្រកួតវាយកូនបាល់ជាមួយនឹងជញ្ជាំង។ ពេលព្រឹក ក្នុងថ្ងៃបន្ទាប់ពីការប្រកួតចាញ់ជាលើកទីមួយ ក្នុងរយៈពេល១៤ឆ្នាំ លោកប៉ុល អាសៃអានទី(Paul Assaiante) ដែលជាគ្រូបង្វឹកនៃក្រុមកីឡាករទ្រីនីធី បានទទួលសារអេឡិចត្រូនិច ឬអ៊ីមេល ពីមិត្តភ័ក្រ្តរបស់គាត់ម្នាក់ ដែលជាគ្រូបង្វឹកបាល់ទាត់ដ៏ល្បីល្បាញម្នាក់ ដែលក្នុងនោះគាត់បានសរសេរថា “អ្នកធ្លាក់ចុះហើយ ពេលនេះ អ្នកត្រូវតែលោតឡើងទៅលើវិញ”។
រយៈពេល១០ថ្ងៃក្រោយមក ក្រុមកីឡាករ នៃគ្រូបង្វឹកបាល់ទាត់រូបនោះ ក៏បានទទួលបរាជ័យ ក្នុងការប្រកួតបាល់ទាត់ NFL Super Bowl ដែលស្ថិតក្នុងចំណោមព្រឹត្តិការណ៍ដែលមានគេទស្សនាច្រើនបំផុត។ ត្រង់ចំណុចនេះ បរាជ័យ ជាអ្វីដែលយើងរាល់គ្នាជួបប្រទះ ជាធម្មតាដោយជៀសមិនរួច។ ការប្រកួតចាញ់ អាចធ្វើឲ្យយើងមានអារម្មណ៍ពិបាកទទួលយកណាស់ ប៉ុន្តែ ការបរាជ័យខាងវិញ្ញាណ បានអាចធ្វើឲ្យយើងថ្កោលទោសខ្លួនឯង កាន់តែខ្លាំងជាងនេះទៅទៀត។ តើយើងអាចជម្នះអារម្មណ៍ របស់យើងដោយរបៀបណា ពេលដែលយើងបានធ្វើឲ្យព្រះ និងអ្នកដទៃពិបាកចិត្ត ហើយធ្វើឲ្យខ្លួនឯងខកចិត្តនោះ?
សាវ័កយ៉ូហានបានមានប្រសាសន៍ថា “បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្តីពិតមិនស្ថិតនៅក្នុងយើងទេ…