គំនិតដែលគ្រហឹម
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានដើរលេងជាមួយឪពុករបស់ខ្ញុំ ក្នុងឧទ្យានប៊ីក ប៊ែន ក្នុងរដ្ឋតិចសាស់។ សព្វថ្ងៃនេះ ឧទ្យានមួយនេះបានក្លាយជាឧទ្យានជាតិហើយ ប៉ុន្តែ កាលពីសម័យមុន យើងមានការពិបាកក្នុងការធ្វើដំណើរណាស់។ មានពេលយប់មួយ ពេលដែលយើងកំពុងរៀបកន្លែងគេង មានប្តីប្រពន្ធមួយគូរបានមកជាមួយសត្វឆ្កែមួយក្បាល បានសុំបោះតង់នៅក្បែរយើងដែរ គ្រាន់បានជាគ្នា។ យើងក៏បានស្វាគមន៍ពួកគេ ហើយក៏បានចូលគេងរៀងៗខ្លួន។ ពួកគេក៏បានចងឆ្កែរពួកគេ នៅក្បែរតង់របស់ពួកគេ។ ពីរបីម៉ោងក្រោយមក ឪពុករបស់ខ្ញុំក៏បានកេះខ្ញុំឲ្យភ្ញាក់ ហើយបានបញ្ចាំងពិល ទៅកន្លែងងងឹត។ យើងក៏ឃើញពន្លឺពណ៌លឿងតូចៗដូចពន្លឺភ្លើងនៃភ្នែកជាច្រើនគូរ ដែលចាំងនឹងពន្លឺភ្លើងពិលពីចម្ងាយ។ មានសត្វឆ្កែចចកខៃយ៉ូទីជាច្រើនក្បាល កំពុងដើរចូលមករកសត្វឆ្កែ ដោយសំរឹបជើងជាន់ស្លឹកឈើលាន់ប្រោកៗ ទាំងគ្រហឹមផង។ យើងក៏បានដេញពួកវាចេញទៅបាត់អស់ ហើយអ្នកជិតខាងរបស់យើង ក៏បានដាក់ឆ្កែនៅក្នុងតង់របស់ខ្លួន តែយប់នោះ យើងនៅតែគេងភ្ញាក់ៗជានិច្ច។
ខ្ញុំច្រើនតែនឹកឃើញហេតុការណ៍ ដែលបានកើតឡើងយប់នោះ ពេលដែលខ្ញុំអានទំនុកដំកើងជំពូក៥៩ ដែលក្នុងនោះ ស្តេចដាវីឌបានមានបន្ទូលពីរដងថា “គេត្រឡប់មកវិញរាល់តែល្ងាច គេលូដូចជាឆ្កែ ព្រមទាំងដើរក្រវែលទីក្រុង”(ខ.៦,១៤)។ ត្រង់ចំណុចនេះ ស្តេចដាវីឌបានមានបន្ទូល អំពីកងទ័ពរបស់ស្តេចសូល ដែលបានដេញតាមព្រះអង្គ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ខ្លួនខ្ញុំផ្ទាល់ បទគម្ពីរនេះ បានឆ្លុះបញ្ចាំងអំពីគំនិតអវិជ្ជមាន ដែលបំបាក់ទឹកចិត្តខ្លួនឯង ដែលចេះតែវិលត្រឡប់មកគំរាមកំហែងខ្ញុំម្តងហើយម្តងទៀត គឺមិនខុសពីសត្វឆ្កែចចកដែលចូលមកនៅពេលយប់ ដោយសំរឹបជើងលាន់ប្រោកៗ ទាំងគ្រហឹមថា “ឯងជាមនុស្សល្ងង់” “ឯងជាមនុស្សបរាជ័យ” “ឯងជាមនុស្សមិនបានការ” “គ្មាននរណាត្រូវការឯងទេ?”
ពេលដែលយើងមានគំនិតអវិជ្ជមានបែបនេះ…