Month: October 2015

កែវយឺតហាប់ប៊ល សួនសត្វ និងក្មេងៗដែលច្រៀងសរសើរ

តើ​កែវ​យឺត​អវកាស​ហាប់​ប៊ល​(Hubble)​សម្រាប់​មើល​ផ្កាយ សួន​សត្វ និង​ក្មេង​ៗ​ដែល​កំពុង​ច្រៀង មាន​លក្ខណៈអ្វី​ដែលដូ​ច​គ្នា? តាម​ការ​បង្រៀន ក្នុង​បទ​គម្ពីរ​ទំនុក​​ដំកើង ជំពូក១៤៨ យើង​អាច​សន្និ​ដ្ឋាន​ថា ពួក​គេ​សុទ្ធ​តែ​ចង្អុល​បង្ហាញ ឲ្យ​គេ​មើល​ទៅ​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ។ គេ​ច្រើ​ន​តែ​ចោទ​ជាសំ​ណួរ​ជា​ញឹក​ញាប់ អំ​ពី​ទស្សនៈ​ដែល​យល់​ថា ព្រះ​បាន​បង្កើត​ពិភ​ព​លោក​យើង ដូច​នេះ ពេល​នេះ​អាច​ជា​ពេល​ដ៏​ល្អ ដែល​យើង​ត្រូវ​​ចាំ​ថា ​យើង​ត្រូវ​ថ្វាយ​ការ​សរសើរ​ដំកើង​ដ៏​ខ្ពស់ ដល់​ព្រះ​វរ​បិតា​នៃ​យើង សម្រាប់​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ។ កែវ​យឺត​អវ​កាស​ហាប់​ប៊ល អាច​ជួយ​ឲ្យ​យើង​មើល​ឃើញ​រូប​ភាព​ដ៏​ស្អាត​អស្ចារ្យ​នៃ​ចក្រ​វាឡ ដែល​យើង​មិន​អាច​មើល​នឹង​ភ្នែក​ទទេ។ រូប​ភាព​នីមួ​យ​ដែលកែ​វ​យឺត​នោះ​ថត​បាន​     ដោយ​ភាព​ឆ្លាត​វ័យ គឺ​សុទ្ធ​តែ​បង្អុល​បង្ហាញ​ហ្វូង​តារា ដែល​នាំ​ឲ្យ​យើង​ផ្តោត​អារម្មណ៍​ទៅ​លើ​អំណាច​ដ៏​អស្ចារ្យ ដែល​ព្រះ​មាន​ក្នុង​ការ​បង្កើត​ផ្កាយ​ទាំង​នោះ​មក។ គឺ​ដូច​ដែល​មាន​ចែង ​នៅក្នុង​ខ.៣ថា “អស់​​ទាំង​​ផ្កា​យ​​ដែ​ល​​ភ្លឺ​​អើយ ចូរ​​សរសើរ​​ដ​ល់​​ទ្រង់”។

ពេល​យើង​ទៅ​កម្សា​ន្ត​ក្នុង​សួន​សត្វ យើង​អាច​ឃើញ​សត្វ​ជា​ច្រើន​ប្រភេទ ដែល​ព្រះអង្គ​បាន​បង្កើត។ យើង​អាច​មើល​ទៅ​ខ.៧ និង ខ.១០ ហើយ​និយាយ​អរ​ព្រះ​គុណ​ព្រះ សម្រាប់​ការ​បង្កើត​ឲ្យ​មាន សត្វ​សមុទ្រ សត្វ​ព្រៃ សត្វ​ល្អិត និង​បក្សី។ ហើយកា​រ​ចំណាយ​ពេល​មើល​ក្មេង​តូច​ៗ​ច្រៀង​សរសើរ​ដំកើង​ព្រះ ជា​និមិត្ត​សញ្ញា​ដែល​តំណាង​ឲ្យ​សេចក្តី​ពិត​ដែល​ថា មនុស្ស​ទាំង​អស់ នៅ​លើ​ផែន​ដី​នេះ គួរ​តែលើ​ក​សម្លេង​ឡើង ​ដើម្បី​សរសើរ​ដំកើង​ព្រះអា​ទិករ​របស់​យើង​(ខ.១១-១៣)។

ផ្កាយ សត្វ និង​ក្មេង​ៗ “ត្រូវ​​សរសើ​រ​​ដ​ល់​​ព្រះនាម​ព្រះយេហូវ៉ា​ទាំងអស់គ្នា ដ្បិត​មាន​តែ​ព្រះនាម​ទ្រង់​១ ដែល​ខ្ពស់​ប្រសើរ”(ខ.១៣)។ ចូរ​យើង​រួ​ម​គ្នា​ពោ​លពាក្យ​អរ​ព្រះ​គុណព្រះ​ សម្រាប់​ស្នា​ព្រះហ​ស្ត​របស់​ព្រះ​អង្គ។ “សូមស​រសើរ​ដំកើង​ព្រះ​អម្ចាស់!”—Dave Branon