តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Dave Branon

វាំងននដែលបានរហែកជាពីរ

ថ្ងៃ​មួយ នៅ​ជាង​ក្រុង​យេរូសាឡិម ផ្ទៃ​មេឃ​បាន​ប្រែ​ជា​ងងឹត។ មាន​បុរស​ម្នាក់​បាន​នាំ​ឲ្យ​មនុស្ស​ទាំង​ហ្វូងៗ ចង់​ដើរតាម​គាត់ កាល​ពី​បីរ​ឆ្នាំ​មុន។ តែ​នៅ​ថ្ងៃ​នោះ គាត់​ត្រូវ​បាន​គេ​ចាប់​យក​ទៅ​ឆ្កាង ដោយ​ភាព​អាម៉ាស់ និង​ការ​ឈឺ​ចាប់​បំផុត។ ពេល​នោះ មាន​អ្នក​ខ្លះ​បាន​ទួញ​យំ ដោយ​ទុក្ខ​សោក​ជា​ខ្លាំង។​ ពន្លឺ​ថ្ងៃ​មិន​បាន​បំភ្លឺ​ផ្ទៃ​មេឃ​នៅ​ពេល​រសៀល​នោះ​ទេ។ ហើយ​ការ​ឈឺ​ចាប់​ដ៏​ខ្លាំង​របស់​បុរស​នោះ នៅ​លើ​ឈើ​ឆ្កាង​បាន​បញ្ចប់ ពេល​ដែល​គាត់​ស្រែក​ឡើង ដោយ​សម្លេង​ឮ​ៗ​ថា “កិច្ចការ​បាន​ចប់​សព្វ​គ្រប់​ហើយ”(ម៉ាថាយ ២៧:៥០ និង យ៉ូហាន ១៩:៣០)។

នៅ​ពេល​នោះ សម្លេង​មួយ​ទៀត បាន​បន្លឺ​ឡើង ចេញ​ពី​ព្រះវិហារ​ដ៏​ធំ នៅ​ក្នុង​ទីក្រុង គឺ​សម្លេង​ក្រណាត់​រហែក។ ផ្ទាំង​ក្រណាត់​ដ៏​ក្រាស់​ដែល​បាន​ចែក​ខណ្ឌ​ទី​បរិសុទ្ធ ឲ្យ​ដាច់​ពី​ទី​ធ្លា​ខាង​ក្រៅ​ព្រះវិហារ ក៏​បាន​រហែក​ជា​ពីរ ពី​លើ​ចុះ​មកក្រោម ដោយ​ការ​អស្ចារ(ម៉ាថាយ ២៧:៥១)។

វាំង​នន​ដែល​បាន​រហែក​នោះ ជា​និមិត្ត​រូប​តំណាង​ឲ្យ​ភាព​ពិត​នៃ​ឈើ​ឆ្កាង ដែល​មាន​ន័យ​ថា មាន​ផ្លូវ​ថ្មី​មួយ ដែល​បាន​បើក​ទៅ​រក​ព្រះ​ជា​ម្ចាស់​ហើយ! ព្រះ​យេស៊ូវ គឺ​ជា​ព្រះ និង​ជា​បុរស​ដែល​បាន​ជាប់​ឆ្កាង និង​សុគត​នៅ​ថ្ងៃ​នោះ។ ព្រះ​លោហិត​ទ្រង់​បាន​ហូរ ជា​យញ្ញ​បូជា​ចុង​ក្រោយ ជា​យញ្ញ​បូជា​ដ៏​ពិត និង​គ្រប់​គ្រាន់​(ហេព្រើរ ១០:១០) ដែល​បាន​អនុញ្ញាត​ឲ្យ​អ្នក​ដែល​ជឿ​ទ្រង់ បាន​អរ​សប្បាយ​នឹង​ការ​អត់​ទោស​បាប និង​ចូល​ទៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះ​ជា​ម្ចាស់​(រ៉ូម ៥:៦-១១)។

នៅ​ក្នុង​ភាព​ងងឹត នៅ​ថ្ងៃ​សុក្រ​ដ៏​ប្រសើរ​នោះ យើង​បាន​ទទួល​នូវ​ដំណឹង​ល្អ​ដែល​មិន​ធ្លាប់​មាន ដែល​បាន​ប្រកាស​ថា ព្រះយេស៊ូវ​បាន​បើក​ផ្លូវ​ឲ្យ​យើង បាន​ទទួល​សេចក្តី​សង្រ្គោះ រួច​ពី​បាប…

សុភាពតែមានអំណាច

ខណៈ​ពេល​ដែល​កង​ទ័ព​របស់​សត្រូវ​បាន​ចូល​កាន់​កាប់​ប្រទេស​ហូឡង់ នៅ​សម័យ​សង្រ្គាម​លោក​លើក​ទី​២ ហើយស្ថាន​ការណ៍​កាន់​តែ​មាន​ភាព​ធ្ងន់​ធ្ងរ អ្នក​ស្រី​អ៊ែន ហ្វ្រែង(Anne Frank) និង​ក្រុម​គ្រួសារ​របស់​គាត់ បាន​ធ្វើ​ការ​រៀប​ចំ​ដោយ​ចិត្ត​ក្លាហាន ហើយ​ក៏​បាន​ផ្លាស់​ទៅ​រស់​នៅ ក្នុង​កន្លែង​លាក់​ខ្លួន​សម្ងាត់ ដើម្បី​គេច​ចេញ​ពី​គ្រោះ​ថ្នាក់។ ពួក​គេ​បាន​លាក់​ខ្លួន នៅ​ទីនោះ​អស់​រយៈ​ពេល​២​ឆ្នាំ ក្នុង​អំឡុង​សម័យ​សង្រ្គាម ហើយ​គេ​ក៏​បាន​រក​ពួក​គេ​ឃើញ ហើយ​ក៏​បាន​បញ្ចួន​ពួក​គេ ទៅ​ជំរុំ​ប្រមូល​ផ្តុំ។ ក្រោយ​មក អ្នក​ស្រីអ៊ែន​ក៏​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​គាត់​ថា “ក្នុង​រយៈ​ពេល​វែង អាវុធ​ដែល​មុត​ស្រួច​បំផុត គឺ​វិញ្ញាណ​ដែល​សប្បុរស និង​សុភាព”។

ការ​បង្ហាញ​ចេញ​នូវ​ចិត្ត​សុភាព អាច​មាន​ភាព​ស្មុគ្រ​ស្មាញ ខណៈ​ពេល​ដែល​យើង​កំពុង​តែ​ប្រឈម​មុខ​នឹង​ជីវិត​ពិត។

ក្នុង​បទ​គម្ពីរ​អេសាយ ជំពូក​៤០ យើង​ឃើញ​ថា ព្រះ​ជា​ម្ចាស់​មាន​ព្រះ​ទ័យ​សុភាព ហើយ​ក៏​មាន​អំណាច​ចេស្តា​ផង​ដែរ​។ គឺ​ដូច​ដែល​ ខ.១១ បាន​ចែង​ថា “ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះពាហុ”។ ប៉ុន្តែ ទន្ទឹម​នឹង​នោះ “ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​យាង​មក ដោយ​មាន​ព្រះចេស្តា ហើយ​ព្រះពាហុ​នៃ​ទ្រង់​នឹង​កាន់​កាប់​ត្រួត​ត្រា​ឲ្យ​ទ្រង់”(ខ.១០)។ ព្រះ​អង្គ​មាន​ពេញ​ដោយ​អំណាច​ចេស្តា តែ​ទ្រង់​មាន​ព្រះ​ទ័យ​សុភាព នៅ​ក្នុង​ការ​ការពារ​អ្នក​ដែល​ងាយ​រង​គ្រោះ។​

ម្យ៉ាងទៀត ព្រះ​យេស៊ូវ​បាន​បណ្តេញ​ពួក​អ្នក​ដូរ​លុយ នៅ​ក្នុង​ព្រះ​វិហារ ដោយ​ផ្កាប់​តុ​ពួក​គេ តែ​ទ្រង់​ក៏​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ក្មេង​ៗ ដោយ​ព្រះ​ទ័យ​សុភាព​ផង​ដែរ។ ព្រះ​អង្គ​បាន​ប្រើ​ពាក្យ​ធ្ងន់​ៗ ដើម្បី​ស្តី​ប្រដៅ​ពួក​ផារិស៊ី​(ម៉ាថាយ ២) តែ​ទ្រង់​ក៏​បាន​អត់​ទោស​បាប​ឲ្យ​ស្រ្តី​ម្នាក់ ដែល​ត្រូវ​ការ​សេចក្តី​មេត្តា ដ៏​សុភាព​របស់​ទ្រង់(យ៉ូហាន ៨:១-១១)។

មាន​ពេល​ខ្លះ យើង​ត្រូវ​ក្រោក​ឈរ​ឡើង…

បរិយ៉ាកាស នៃការលើកទឹកចិត្ត

ខ្ញុំ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត រៀង​រាល់​ពេល​ដែល​ខ្ញុំ​បាន​ទៅ​មើល​មជ្ឈ​មណ្ឌល​ហាត់​ប្រាណ នៅ​ក្បែរ​ផ្ទះ​ខ្ញុំ។ នៅ​កន្លែង​ដ៏​មមាញឹក​នោះ​ មាន​សុទ្ធ​តែ​អ្នក ដែល​ព្យាយាម​ហាត់​ប្រាណ ឲ្យ​មាន​ខុស​ភាព​ល្អ និង​កម្លាំង​កាន់​តែ​ខ្លាំង។ គេ​បាន​ដាក់​ផ្លាក​សញ្ញា នៅ​ទីនោះ ដើម្បី​រំឭក​យើង​ថា យើង​មិន​ត្រូវ​កាត់​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ប៉ុន្តែ គេ​តែង​តែ​ស្វាគមន៍ ​ពាក្យ​សម្តី និង​សកម្ម​ភាព ដែល​បង្ហាញ​ចេញ​នូវ​ការ​គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​ការ​ប្រឹង​ប្រែង​របស់​យើង​។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា អំពី​អាកប្ប​កិរិយា ដែល​យើង​ត្រូវ​មាន ក្នុង​ជីវិត​ខាង​វិញ្ញាណ។ អ្នក​ខ្លះ​បាន​ព្យាយាម​ហ្វឹកហាត់ ឲ្យ​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ និង​លូត​លាស់ ក្នុង​សេចក្តី​ជំនឿ តែ​ពេល​ខ្លះ​ពួក​គេ​មាន​អារម្មណ៍​ថា ពួក​គេ​ហាក់​ដូច​ជា​មិន​អាច​ចូល​ទៅ​ក្នុង​ចំណោម​គ្រីស្ទ​បរិស័ទ​ដទៃ​បាន ដោយសារ​ខ្លួន​មិន​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ នៅ​ក្នុង​ការ​ដើរ​ជា​មួយ​ព្រះ​យេស៊ូវ ដូច​អ្នក​ដទៃ។

ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង ដោយ​និយាយ​ត្រង់​ៗ​ថា “ចូរ​កំសាន្ត ហើយ​ស្អាង​ចិត្ត​គ្នា ទៅ​វិញ​ទៅ​មក ដូច​ជា​អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​ហើយ​នោះ​ដែរ”(១ថែស្សាឡូនិច ៥:១១)។ ហើយ​គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម​ថា “ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្តី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង”(រ៉ូម ១៥:២)។ យើង​ត្រូវ​ដឹង​ថា ព្រះ​វរបិតា​នៃ​យើង​មាន​ព្រះ​ទ័យ​សណ្តោស ចំពោះ​យើង​យ៉ាង​ខ្លាំង បាន​ជា​យើង​អាច​បង្ហាញចេញ​នូវ​ព្រះ​គុណ​របស់​ព្រះ​អង្គ ដល់​អ្នក​ដទៃ ដោយ​ពាក្យ​សម្តី និង​សកម្ម​ភាព ដែល​លើក​ទឹក​ចិត្ត។

ខណៈ​ពេល​ដែល​យើង “ទទួល​គ្នា​ទៅ​វិញ​ទៅ​មក”(ខ.៧) ចូរ​យើង​ថ្វាយ​ការ​លូត​លាស់​ខាង​វិញ្ញាណ​របស់​យើង ដាច់​ដល់​ព្រះ​ជា​ម្ចាស់ ដោយ​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​ធ្វើ​ការ​ក្នុង​ជីវិត​យើង។ ហើយ​ខណៈ​ពេល​ដែល​យើង​ព្យាយាម​ដើរ​តាម​ព្រះ​អង្គ​ជា​រៀង​រាល់​ថ្ងៃ ចូរ​យើង​បង្កើត​បរិយា​កាស នៃ​ការ​លើក​ទឹក​ចិត្ត…

ជម្រើសក្រៅពីការព្រួយបារម្ភ

មាន​បុរស​ដ៏​ស្មោះ​ត្រង់​ម្នាក់ ដែល​ជា​អ្នក​គោរព​ច្បាប់ បាន​ទទួល​សារ​ជា​សម្លេង​ពី​បុរស​ម្នាក់ ដែល​បាន​ថា ខ្លួន​ជា​មន្ត្រី​ប៉ូលីស ហើយ​បាន​ឲ្យ​បុរស​ម្នាក់​នោះទូរស័ព្ទ​ទៅ​កាន់​លេខ​ទូរស័ព្ទ​របស់​ខ្លួន។ ភ្លាម​ៗ​នោះ បុរស​ម្នាក់​នេះ​ក៏​បាន​ចាប់​ផ្តើម​ព្រួយ​បារម្ភ​ថា គាត់​ប្រហែល​ជា​បាន​ធ្វើ​អ្វី​ខុស​ហើយ។ គាត់​មិន​ហ៊ាន​ទូរស័ព្ទ​ទៅ​កាន់​លេខ​នោះ​ទេ ហើយ​ថែម​ទាំង​គេង​មិន​លក់ ដោយ​គិត​អំពី​រឿង​ដែល​អាច​កើត​ឡើង​ចំពោះ​គាត់។ មន្ត្រី​ប៉ូលីស​នោះ​មិន​ដែល​ទំនាក់​ទំនង​មក​គាត់​ម្តង​ទៀតឡើយ ប៉ុន្តែ សារ​ជា​សម្លេង​នោះ បាន​ធ្វើ​ឲ្យ​គាត់​ព្រួយ​បារម្ភ អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍។

ព្រះយេស៊ូវ​បាន​ចោទ​សួរ នូវ​សំណួរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ អំពី​ការ​ព្រួយ​បារម្ភ​ថា “តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​បន្ថែម​កំពស់​ខ្លួន​១​ហត្ថ ដោយសារ​សេចក្តី​ខ្វល់ខ្វាយ​បាន​ឬ​ទេ?”(ម៉ាថាយ ៦:២៧)។ សំណួរ​នេះ​អាច​ជួយ​ឲ្យ​យើង​គិត​ឡើង​វិញ អំពី​ការ​ព្រួយ​បារម្ភ ហើយ​ឈប់​ព្រួយ​បារម្ភ​តទៅ​ទៀត ព្រោះ​សំណួរ​នេះ​បាន​បញ្ជាក់​ថា ការ​ព្រួយ​បារម្ភ​មិនបាន​ជួយ​ដោះ​ស្រាយ​បញ្ហា ដែល​យើង​កំពុង​តែ​ព្រួយ​បារម្ភ​នោះ​ឡើយ។

ពេល​ដែល​បញ្ហា​កំពុង​តែ​បោះ​ពួយ​មក​រក​យើង​ពី​ចម្ងាយ យើង​ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ទ្រង់​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ជៀស​វាង​បញ្ហា​នោះ។ ប៉ុន្តែ បើ​យើង​ដឹង​ថា យើង​មិន​អាច​ធ្វើ​អ្វី​មួយ ដើម្បី​ជៀស​វាង​បញ្ហា​នោះ​ទេ យើង​អាច​ទទួល​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ព្រះ​ជា​ម្ចាស់​មិន​ដែល​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ប្រឈម​មុខ​នឹង​បញ្ហា តែ​ម្នាក់​ឯង​ឡើយ។ ទ្រង់​តែង​តែ​អាច​ជួយ​យើង​ជា​និច្ច។ យើង​ក៏​តែង​តែ​អាច​ថ្វាយ​បញ្ហា​យើង ទៅ​ទ្រង់ ដោយ​ជំនឿ​ និងការ​ទុក​ចិត្ត។

ពេល​ណា​យើង​មាន​ការ​ព្រួយ​បារម្ភ យើង​អាច​ស្តាប់​ព្រះ​បន្ទូល​លើក​ទឹក​ចិត្ត​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​ក៏​ធ្លាប់​មាន​ការ​ពិបាក និង​ការ​ព្រួយ​បារម្ភ​ផង​ដែរ។ ទ្រង់​មាន​បន្ទូល​ថា “ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះយេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់ទល់​អ្នក ទ្រង់​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ត្រូវ​រង្គើ​ឡើយ”(ទំនុកដំកើង ៥៥:២២)។ ការ​ថ្វាយ​បន្ទុក​ដល់​ព្រះ​ជា​ម្ចាស់ ជា​ជម្រើស​ដ៏​ល្អ ជំនួស​ឲ្យ​ការ​ព្រួយ​បារម្ភ! —DAVE BRANON

ព្រះដ៏អស់កល្ប

កាល​ពី​ពេល​ថ្មី​ៗ​នេះ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ដែល​រក​ស៊ី​ទិញ​លក់​ផ្ទះ ដើម្បី​ចិញ្ចឹម​ជីវិត បាន​ទទួល​មរណៈ​ភាព ដោយ​សារ​ជម្ងឺ​មហា​រីក។ ពេល​ដែល​ខ្ញុំ និង​ស៊ូ(Sue)ភរិយា​របស់​ខ្ញុំ ជជែក​គ្នា​អំពី​អ្នក​ស្រី​ផាតស៊ី(Patsy) ភរិយា​របស់​ខ្ញុំ​ក៏​បាន​រំឭក​ថា ជា​ច្រើន​ឆ្នាំកន្លង​ទៅ អ្នក​ស្រី​ផាតស៊ី​បាន​នាំ​បុរស​ម្នាក់ ឲ្យ​ទទួល​ជឿ​ព្រះ​យេស៊ូវ ហើយ​គាត់​ក៏​បាន​ក្លាយ​ជា​មិត្ត​ភក្តិ​ដ៏​ល្អ​របស់​យើង។

យើង​ពិត​ជា​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់ ពេល​ដែល​យើង​នឹក​ចាំ​ថា អ្នក​ស្រី​ផាតស៊ី មិន​គ្រាន់​តែ​ជួយ​ក្រុម​គ្រួសារ​ជា​ច្រើន ឲ្យ​រក​បាន​ផ្ទះ​ដ៏​ល្អ​សម្រាប់​រស់​នៅ​ក្នុង​សហគមន៍​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​បាន​ជួយ​អ្នក​ដទៃ ឲ្យ​រក​បាន​ផ្ទះ​ដ៏​អស់​កល្ប​ជា​និច្ច​ផង​ដែរ។

ខណៈ​ពេល​ដែល​ព្រះ​យេស៊ូវ​ត្រៀម​ខ្លួន សុគត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​យើង​រាល់​គ្នា ទ្រង់​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ជា​ពិសេស ​ចំពោះ​ផ្ទះ​ដ៏​អស់​កល្ប​របស់​យើង​ផង​ដែរ។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់​ថា “នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា”(យ៉ូហាន ១៤:២)។

យើង​ចង់​មាន​ផ្ទះ​ដ៏​ស្រស់​ស្អាត ក្នុង​ជីវិត​នេះ គឺ​កន្លែង​ដ៏​ពិសេស សម្រាប់​ក្រុម​គ្រួសារ​យើង​បរិភោគ​អាហារ គេង និង​នៅ​ជុំ​គ្នា យ៉ាង​មាន​សុភ​មង្គល។ ប៉ុន្តែ ចូរ​យើង​គិត​ស្រមៃ​ថា យើង​បាន​បោះ​ជំហាន ចូល​ទៅ​ក្នុង​ជីវិត​នៅ​នគរ​ស្ថាន​សួគ៌ ហើយ​ក៏​បាន​ឃើញ​ផ្ទះ​ដ៏​អស់​កល្ប​របស់​យើង ដែល​ព្រះ​ទ្រង់​បាន​រៀប​ចំ​ឲ្យ​យើង។ តើ​ពេល​នោះ​នឹង​មាន​ភាព​អស្ចារ្យ​ប៉ុណ្ណា? ចូរ​យើង​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់ សម្រាប់​ការ​ប្រទាន​យើង ឲ្យ​មាន​ជីវិត “ពេញ​បរិបូរ”(យ៉ូហាន ១០:១០) ដែល​រាប់​បញ្ចូល​ព្រះ​វត្ត​មាន គង់​នៅ​ជា​មួយ​យើង នៅ​ពេល​សព្វ​ថ្ងៃ និង​វត្ត​មាន​របស់​យើង នៅ​ជា​មួយ​ទ្រង់ នៅ​ពេល​ក្រោយ​ទៀត ក្នុង​កន្លែង​ដែល​ទ្រង់​កំពុង​រៀប​ចំ​ឲ្យ​យើង(១៤:៣)។

ពេល​យើង​គិត​អំពី​ការ​អ្វី​ដែល​ព្រះ​បាន​ត្រៀម​ទុក…

អរព្រះគុណ ដ្បិតព្រះអង្គជាព្រះ

ក្នុង​ចំណោម​ពាក្យ​មនោ​សញ្ចេតនា​រាប់​ពាន់​ពាក្យ ដែល​គេ​បាន​បោះ​ពុម្ភ​ផ្សាយ នៅ​លើ​កាត​ប៉ូស្តាល់ ប្រហែល​ជា​មាន​ពាក្យ​មួយ​ឃ្លា ស្ថិត​ក្នុង​ចំណោម​ពាក្យ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​បំផុត។ វា​ជា​ពាក្យ ដែល​គេ​សរសេរ​ថា “សូម​អរគុណ ដែល​អ្នក​គឺ​ជាអ្នក”។ បើ​អ្នក​បាន​ទទួល​កាត​នោះ អ្នក​ដឹង​ថា មាន​គេ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក មិន​មែន​ដោយ​សារ​អ្នក​បាន​ធ្វើ​អ្វី​ដែល​ពិសេស​សម្រាប់​គាត់​នោះ​ទេ តែ​គឺ​ដោយសារ​តែ​អ្នក​មាន​តម្លៃ​សម្រាប់​គាត់។​

ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​ពាក្យ​មនោសញ្ចេត​ប្រភេទ​នេះ អាច​ស្ថិត​ក្នុង​ចំណោម​ពាក្យ​ល្អ​បំផុត សម្រាប់​ឲ្យ​យើង​និយាយ “អរ​ព្រះ​គុណ” ដល់​ព្រះ​ជា​ម្ចាស់​ឬ​ទេ? ជា​ការ​ពិត​ណាស់  មាន​ពេល​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​ការ​ក្នុង​ជីវិត​យើង តាមរ​បៀប​ដែល​យើងអាច​មើល​ឃើញ ហើយ​យើង​ក៏​និយាយ​ថា “ព្រះ​អម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​អនុញ្ញាត​ឲ្យ​ទូល​បង្គំមាន​ការ​ងារ​នេះ”។ ប៉ុន្តែ ភាគ​ច្រើន​យើង​អាច​គ្រាន់​តែ​និយាយ​ថា “ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ព្រះ​អង្គ​គឺ​ជា​ព្រះ”។

ការ​អរ​ព្រះ​គុណ ដូច​នេះ គឺ​បាន​បង្កប់​នៅ​ពី​ក្រោយ បទ​គម្ពីរ​មួយ​ចំនួន ដែល​មាន​ដូច​ជា ១របាក្សត្រ ១៦:៣៤ ជា​ដើម ដែលបាន​ចែង​ថា “ចូរ​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​ល្អ ពី​ព្រោះ​សេចក្តី​សប្បុរស​នៃ​ទ្រង់​នៅ​អស់​កល្ប​ជានិច្ច”។ ទូល​បង្គំសូម​អរ​ព្រះ​គុណ​ព្រះ​អង្គ ដ្បិត​ព្រះ​អង្គ​ជា​ព្រះ ដែល​ល្អ និង​មាន​សេចក្តី​ស្រឡាញ់។ ហើយ​បទ​គម្ពីរ​ទំនុក​ដំកើង ៧:១៧ បានថ្លែង​ថា “ខ្ញុំនឹង​សរសើរ​ដល់​ព្រះយេហូវ៉ា តាម​សេចក្តី​សុចរិត​ទ្រង់”។ ហើយ “ចូរ​យើង​ចូល​ទៅ​ចំពោះ​ទ្រង់ ដោយ​អរ​ព្រះគុណ

… ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ​យ៉ាង​ធំ ហើយ​ជា​មហាក្សត្រ​យ៉ាង​ខ្ពស់​លើ​អស់​ទាំង​ព្រះ”(ទំនុកដំកើង ៩៥:២-៣)។ ទូលបង្គំ…

ការស្វាគមន៍ដ៏កក់ក្តៅសម្រាប់មនុស្សគ្រប់គ្នា

ក្នុង​អំឡុង​ពេល​វិស្សម​កាល កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ និង​ភរិយា​ខ្ញុំ បាន​ទៅ​ទស្សនា​កន្លែង​ហ្វឹក​ហាត់​របស់​ពួក​អត្ត​ពលិក​។ ទីកន្លែង​នោះ​បាន​បើក​ចំហរ​ទ្វារ​ធំ​ៗ ហើយ​មើល​ទៅ គេ​ហាក់​ដូច​ជា​ទទួល​ស្វាគមន៍ ឲ្យ​យើង​ចូល​មើល​កន្លែង​របស់​គេ។ យើង​ក៏​បាន​ដើរ​ទស្សនា​ទី​លាន​ទាំង​ឡាយ ដោយ​ការ​ស្ញើច​សរសើរ​វាល​ស្មៅ ដែល​បាន​កាត់​តម្រឹម​បាន​ល្អ។ ពេលដែល​យើង​ហៀប​នឹង​ចាក​ចេញ​ទៅ មាន​មនុស្ស​ម្នាក់​បាន​មក​ឃាត់​ដំណើរ​យើង ហើយ​ក៏​បាន​និយាយ​ដោយ​ខ្វះ​ការ​គួរសម ចំពោះ​យើង​ថា យើង​មិន​គួរ​ចូល​មក​ក្នុង​កន្លែង​នោះ​ឡើយ។ ភ្លាម​ៗ​នោះ យើង​ក៏​បាន​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជាអ្នក​ខាង​ក្រៅ ហើយ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ។

ក្នុង​ពេល​វិស្សម​កាល​លើក​នោះ យើង​ក៏​បាន​ទៅ​ទស្សនា​ព្រះ​វិហារ​មួយ​កន្លែង។ នៅ​ទីនោះ ក៏​មាន​ទ្វារ​បើក​ចំហរ​ដែរ ដូច​នេះ​យើង​ក៏​បាន​ដើរ​ចូល។ ទី​នោះ​ពិត​ជា​មាន​ការ​ខុស​ប្លែក​ណាស់។ មាន​មនុស្ស​ជា​ច្រើន បាន​ចេញ​មក​ស្វាគមន៍​យើង យ៉ាង​កក់​ក្តៅ ហើយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ទីនោះ​ដូច​ផ្ទះ​យើង​អញ្ចឹង។ យើង​ក៏​បាន​ដើរ​ចេញ ពី​កម្ម​វិធី​ថ្វាយ​បង្គំនៅ​ព្រះវិហារ​នោះ ដោយ​ដឹង​ថា គេ​បាន​ទទួល​យក និង​ស្វាគមន៍​យើង​យ៉ាង​កក់​ក្តៅ។

គួរ​ឲ្យ​ស្តាយ​ណាស់ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​អ្នក​ខាង​ក្រៅ​មាន​អារម្មណ៍​ថា គេ​មិន​បាន​ទទួល​ស្វាគមន៍​ខ្លួន នៅក្នុង​ព្រះ​វិហារ​ណា​មួយ។ ប៉ុន្តែ ព្រះទ្រង់​បាន​ប្រាប់​យើង ឲ្យ​មាន​ភាព​រួស​រាយ​រាក់​ទាក់ ចំពោះ​មនុស្ស​ទាំង​អស់។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា យើង​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​យើង ដូច​ខ្លួន​ឯង ដែល​មាន​ន័យ​ថា យើង​ត្រូវ​ស្វាគមន៍​ពួក​គេ ចូល​ទៅ​ក្នុង​ជីវិត និង​ព្រះវិហារ​យើង(ម៉ាថាយ ២២:៣៩)។ យ៉ាង​ណា​មិញ ព្រះគម្ពីរ​ហេព្រើរ​បាន​ក្រើន​រំឭក​យើង ឲ្យ “បង្ហាញ​ចេញ​នូវ​ភាព​ចៅរ៉ៅ ចំពោះ​មនុស្ស​ដែល​យើង​មិន​ស្គាល់”(១៣:២)។ បទ​គម្ពីរ​លូកា…

បើកបង្ហាញការអាថ៌កំបាំង

ថ្ងៃ​មួយ នៅ​ពេល​ខ្ញុំ​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ ខ្ញុំ​បាន​ឃើញ​ស្បែក​ជើង​កែង​មួយ​គូរ នៅ​ក្បែរ​ផ្លូវ​ឡាន។ ខ្ញុំ​គិត​ថា ខ្ញុំ​ដឹង​ច្បាស់ថា ស្បែក​ជើង​នោះ ជា​របស់​នរណា។ ដូច្នេះ ខ្ញុំ​ក៏​បាន​ដាក់​វា នៅ​ក្នុង​រោង​ដាក់​ឡាន ទុក​ឲ្យ​លីសា កូន​ស្រី​របស់​ខ្ញុំ ពេល​ដែល​នាង​ត្រឡប់​មក​ផ្ទះ ដើម្បី​មក​ទទួល​កូន​របស់​នាង។ ប៉ុន្តែ នៅ​ពេល​ខ្ញុំ​សួរ​លីសា ខ្ញុំ​ក៏​បាន​ដឹង​ថា វា​មិន​មែន​ជា​របស់​នាង​ទេ។ តាម​ការ​ពិត នៅ​ក្នុង​គ្រួសារ​របស់​យើង គ្មាន​នរណា​ម្នាក់ ថា​ស្បែក​ជើង​នោះ ជា​របស់​ខ្លួន​ទេ ដូច្នេះ ខ្ញុំ​ក៏​យក​វា ទៅ​ទុក​នៅ​កន្លែង​ដើម​វិញ។ នៅថ្ងៃ​បន្ទាប់ ស្បែក​ជើង​នោះ ក៏​បាន​បាត់​ទៅ។ នេះ​ជា​រឿង​ដ៏​អាថ៌​កំបាំង!

តើ​អ្នក​ដឹង​ទេ​ថា សាវ័ក​ប៉ុល​បាន​និយាយ​អំពី​ការ​អាថ៌​កំបាំង​មួយ នៅ​ក្នុង​សំបុត្រ​របស់​គាត់? ប៉ុន្តែ ការអាថ៌​កំបាំង​ដែល​គាត់​បាន​រៀប​រាប់ គឺ​ខុស​ពី​រឿង​ស៊ើប​អង្កេត។ ​ឧទាហរណ៍ ក្នុង​បទ​គម្ពីរ អេភេសូរ ជំពូក៣ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍ អំពី​អាថ៌កំបាំង​មួយ ដែល “កាល​នៅ​អស់​ទាំង​គ្រា​ជាន់​មុន មិន​បាន​ប្រទាន​ឲ្យ​ពួក​មនុស្ស​ជាតិ​ស្គាល់​” (ខ.៥) ។​ គាត់​បាន​បក​ស្រាយ​អំពីអាថ៌​កំបាំង​នេះ​ថា កាល​ពី​អតីត​កាល ព្រះ​ជា​ម្ចាស់​បាន​បើក​សម្តែង​អង្គ​ទ្រង់ តាម​រយៈ​សាសន៍​អ៊ីស្រាអែល តែ​ឥឡូវ​នេះ​វិញ ទ្រង់បាន​បើក​សម្តែង តាម​រយៈ​ព្រះ​យេស៊ូវ​ថា ពួក​សាសន៍​ដទៃ ដែល​នៅ​ក្រៅ​សាសន៍​អ៊ីស្រាអែល ក៏​អាច “គ្រង​មរតក​ជា​នឹង​មួយ​អ៊ីស្រាអែល​ផង​ដែរ” (ខ.៦)។…

តើល្អសម្រាប់ខ្ញុំទេ?

ដោយ​សារ​ខ្ញុំ​ចូល​ចិត្ត​ស្ករ​សូកូឡា​ខ្មៅ មាន​ពេល​មួយ ខ្ញុំ​បាន​ស្រាវ​ជ្រាវ​ក្នុង​អ៊ីនធឺណិត ដើម្បី​ឲ្យ​ដឹង​ថា តើ​សូកូឡា​ខ្មៅ ល្អសម្រាប់​ខ្ញុំ​ទេ?  ខ្ញុំ​ទទួល​បាន​ចម្លើយ​ខុស​ៗ​គ្នា​មួយ​ចំនួន ខ្លះ​ថា​ល្អ ខ្លះ​ថា​មិន​ល្អ។ អ្នក​ក៏​អាច​សួរ​សំណួរ​ដូច​នេះ​ដែរ ចំពោះផលិត​ផល​ម្ហូប​អាហារ​ស្ទើរ​តែ​ទាំង​អស់។ ឧទាហរណ៍ អ្នក​អាច​សួរ​ថា តើ​ទឹក​ដោះ​គោ​ល្អ​សម្រាប់​ខ្ញុំ​ទេ? តើ​កាហ្វេ​ល្អ​សម្រាប់​ខ្ញុំ​ទេ? តើ​បាយ​ល្អ​សម្រាប់​ខ្ញុំ​ទេ? អ៊ីនធឺណិត​នឹង​ផ្តល់​ឲ្យ​យើង​នូវ​ចម្លើយ​ខុស​ៗ​គ្នា​ជា​ច្រើន ចំពោះ​សំណួរ​ទាំង​នេះ។ ដូច្នេះ យើង​ត្រូវ​ដឹង​ថា ការ​ស្វែង​រក​ចម្លើយ តាម​អ៊ីន​ធើណិត​ដោយ​ខ្លួន​ឯង ប្រហែល​ជា​មិន​ល្អ​សម្រាប់​យើង​ប៉ុន្មាន​ទេ។ វា​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ក្បាល​បាន!

ប៉ុន្តែ ប្រសិន​បើ​អ្នក​តែង​តែ​ស្វែង​រក​អ្វី​មួយ ដែល​ល្អ​មួយ​រយ​ភាគ​រយ សម្រាប់​ខ្លួន​ឯង គ្រប់​ពេល​នោះ នោះ​ខ្ញុំ​សូម​លើ​ទឹក​ចិត្ត​អ្នក ឲ្យ​ស្វែង​រក​ក្នុង​ព្រះ​បន្ទូល​ព្រះ​វិញ។  សម្រាប់​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ដែល​ស្វែង​រក​ការ​ប្រកប​ទាក់​ទង ជា​មួយ​ព្រះ​ជា​ម្ចាស់ អ្វី​ដែល​ព្រះ​បន្ទូល​អាច​ធ្វើ​សម្រាប់​ពួក​គេ គឺ​មាន​ដូច​តទៅ

ព្រះបន្ទូល​អាច​រក្សា​យើង ឲ្យ​បរិសុទ្ធ(ទំនុកដំកើង ១១៩:៩,១១) ។

ព្រះបន្ទូល​នាំ​ឲ្យ​យើង​ទទួល​ព្រះ​ពរ (លូកា ១១:២៨) ។

ព្រះបន្ទូល​ធ្វើ​ឲ្យ​យើង​មាន​ប្រាជ្ញា (ម៉ាថាយ ៧:២៤) ។

ព្រះបន្ទូល​ផ្តល់​ពន្លឺ និង​ការ​យល់​ដឹង (ទំនុកដំកើង ១១៩:១៣០) ។

ព្រះបន្ទូល​ជួយ​យើង ឲ្យ​លូត​លាស់​ខាង​ព្រលឹង​វិញ្ញាណ (១ពេត្រុស ២:២) ។

ព្រះ​នៃ​យើង​ទ្រង់​ល្អ។ បទ​គម្ពីរ​ទំនុក​ដំកើង…

ជូនចំពោះមិត្តជាទីស្រឡាញ់

ការ​អ្វី​ដែល​សាវ័ក​យ៉ូហាន បាន​ធ្វើ សម្រាប់​សំឡាញ់​របស់​គាត់ គឺ​លោក​កៃយុស នៅ​សតវត្សរ៍​ទី​១​ គឺ​ជា​សិល្បៈ​នៃ​ការ​ទំ​នាក់​ទំនង ដែល​កំពុង​សាប​រលាប នៅ​ក្នុង​សតវត្ស​ទី​២១​នេះ។ កាល​នោះ​លោក​យ៉ូហាន​បាន​ទំនាក់​ទំនង​ដោយ​សរ​សេរ​សំបុត្រ​ ផ្ញើ​ទៅ​លោក​កៃ​យុស។

អ្នកស្រី ខែតធើរីន ហ្វៀល (Catherine Field)​ ដែល​ជា​អ្នក​និពន្ធ នៃ​កាសែត New York Timesបានមានប្រសាសន៍ថា “ការសរសេរសំបុត្រ ស្ថិត​ក្នុង​ចំណោម​សិល្បៈដ៏ចំណាស់ជាងគេ”។​ ឧទាហរណ៍ យើងអាចមើលគំរូសំបុត្រ និងការគិតរបស់សាវ័កប៉ុល​ ដែល​ជា​អ្នក​ស្រុក​តើសុស។​ ហើយយើងក៏អាចរាប់បញ្ចូលសាវ័កយ៉ូហាន​ផង​ដែរ។

នៅ​ក្នុង​សំបុត្រ​ដែល​លោក​យ៉ូហាន​បាន​សរសេរ​ផ្ញើ លោក​កៃយុស គាត់​បាន​ទូល​សូម​ឲ្យ លោក​កៃយ៉ូស​មាន​សុខ​ភាព​ល្អ ខាង​សាច់​ឈាម និង​ខាង​ព្រលឹង​វិញ្ញាណ ព្រម​ទាំង​ប្រើ​ពាក្យ​លើក​ទឹក​ចិត្ត អំពី​ភាព​ស្មោះ​ត្រង់​របស់​លោក​កៃយុស និង​ការ​កត់​សំគាល់ អំពី​សេចក្តី​ស្រឡាញ់​ដែល​គាត់​មាន ចំពោះ​ពួក​ជំនុំ។ លោក​យ៉ូហាន ក៏​បាន​និយាយ អំពី​បញ្ហា​នៅ​ក្នុង​ពួក​ជំនុំ ​ដែល​គាត់​សន្យា​ថា នឹង​លើក​មក​និយាយ ដោយ​ឡែក​ពី​គ្នា នៅ​ពេល​ក្រោយ។ គាត់​ក៏​បាន​សរសេរ អំពី​តម្លៃ​នៃ​ការ​ប្រព្រឹត្ត​ការ​ល្អ ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជា​ម្ចាស់។ និយាយ​រួម សំបុត្រ​របស់​លោក​យ៉ូហាន​ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ផង​ និង​ការ​ជំរុញ​ចិត្ត​ដល់​មិត្ត​សំឡាញ់​របស់​គាត់​។

ការ​ទំនាក់​ទំនង​តាម​ប្រព័ន្ធ​ឌីជីធល ក្នុង​សម័យ​បច្ចុប្បន្ន អាច​មាន​ន័យ​ថា ការ​ទំនាក់​ទំនង​ដោយ​សរសេរ​សំបុត្រ កំពុង​តែ​សាប​រលាស​។ ប៉ុន្តែ ការ​នេះ​មិន​បាន​ធ្វើ​ឲ្យ​យើង​ឈប់​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ឡើយ។ កាល​​ពី​មុន…