ញុំចូលចិត្តលេងចាប៉ីបង់ហ្សូ ដែលមានខ្សែប្រាំ។ តែវាមានបញ្ហាមួយ។ វាមានអាគ័រតែបន្តិចប៉ុណ្ណោះ ដែលខ្សែទីប្រាំអាចលេងបាន យ៉ាងស៊ីសង្វាក់នឹងខ្សែផ្សេងទៀត។ នៅពេលដែលគេលេងឧបករណ៍ដទៃទៀត ដោយលេងបទដែលមានចង្វាក់ដែលពិបាកជាង អ្នកដេញចាប៉ីបង់ហ្សូត្រូវសម្រមខ្លួនតាម ដើម្បីប្រគុំតន្រ្តីជាមួយគ្នា។ គាត់អាចចូលរួមលេងជាមួយគេ ក្នុងការប្រគំបទភ្លេងដ៏វែងមួយ ដោយលេងតែត្រង់វគ្គណា ដែលគាត់អាចលេងបាន ឲ្យត្រូវបទ។
យ៉ាងណាមិញ ក្នុងនាមជាអ្នកជឿព្រះ យើងក៏ចាំបាច់ត្រូវសម្របខ្លួន ដោយប្រើអំណោយទានខាងវិញ្ញាណរបស់យើង ដើម្បីឲ្យយើងអាចបម្រើព្រះជាមួយអ្នកដទៃ គឺមិនខុសពីតន្រ្តីករដែលត្រូវសម្របខ្លួន ក្នុងការប្រើឧបករណ៍ ក្នុងការប្រគំតន្ត្រីនោះឡើយ។ ឧទាហរណ៍ អ្នកដែលមានអំណោយទានខាងបង្រៀន ត្រូវសម្របខ្លួនជាមួយនឹងអ្នកដែលមានអំណោយទានរៀបចំការប្រជុំ និងជាមួយអ្នកដែលមានអំណោយទានរៀបចំ និងសម្អាតបន្ទប់។ យើងម្នាក់ៗសុទ្ធតែមានអំណោយទានខាងវិញ្ញាណ ហើយត្រូវធ្វើការជាមួយគ្នា ដើម្បីសម្រេចកិច្ចការដែលព្រះអង្គឲ្យយើងធ្វើ។
សាវ័កពេត្រុសបានប្រាប់យើង “ឲ្យខំបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ នៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ”(១ពេត្រុស ៤:១០)។ ដើម្បីធ្វើជាអ្នកបម្រើដ៏ល្អ យើងត្រូវការការសហការគ្នា។ ចូរគិតអំពីអំណោយទានខាងវិញ្ញាណរបស់អ្នកចុះ(រ៉ូម ១២, ១កូរិនថូស ១២, អេភេសូរ ៤, ១ពេត្រុស ៤)។ ដូចនេះ យើងអាចបង្ហាញឲ្យគេឃើញ ពីរបៀបដែលយើងអាចប្រើអំណោយទានរបស់យើង ឲ្យស៊ីសង្វាក់គ្នា ជាមួយអំណោយទានរបស់គ្រីស្ទបរិស័ទដទៃទៀត ដែលយើងប្រើទាំងអស់គ្នា ដើម្បីបម្រើព្រះអង្គ។ ពេលដែលអំណោយទានរបស់យើង ត្រូវបានប្រើដើម្បីបំពេញបន្ថែមឲ្យអំណោយទានរបស់អ្នកដទៃទៀត នោះយើងក៏ទទួលបានភាពសុខដុម និងបានថ្វាយសិរីល្អដល់ព្រះ។-Dennis Fisher