ពេល​ដែល​វិ​ទ្យុប៊ីប៊ីស៊ី របស់​ចក្រ​ភព​អ​ង់​គ្លេ​ស បាន​ធ្វើ​សំភាស​ស្រ្តីម្នា​ក់​ ដោយ​សុំ​ឲ្យ​នាងឲ្យ​ឧទាហរណ៍ អំពី​ការងា​រដែ​ល​សំ​ខាន់ ដែលគេ​មិ​ន​សូ​វស្គា​ល់ ហើយ​ថែម​ទំាំង​មាន​លក្ខណៈ​ចម្លែក នា​ង​ក៏​បា​នប្រា​ប់​គេថា​ មានអ្ន​កនិ​ព​ន្ធសៀ​វភៅម្នា​ក់បា​នដា​ក់​ឈ្មោះឲ្យ​កា​រងារ​រប​ស់​នាង​ថា “អ្នក​បច្ចេកទេស​ផ្នែក​សេរ៉ាមិក នៅក្រោ​មទឹ​ក​”។ តាម​ពិត ​នាងជា​អ្នក​លា​ង​ចាន​ នៅភោ​ជ្ជនីយ​ដ្ឋាន​មួយ​​។ ជួនកា​ល គេដាក់​ឈ្មោះ​ច​ម្លែកៗ​​ឲ្យ​ការងារ​សា​មញ្ញ​ៗ ដើម្បី​ឲ្យ​គេ​មានអារម្មណ៍​ថា ​ការងារ​នោះហា​ក់​ដូច​ជា​សំខាន់​ជាងមុ​ន។

ក្នុងប​ទ​គម្ពី​រ​អេ​ភេសូរ ៤:១១ ពេល​ដែល​សា​វ័កប៉ុ​លរៀ​ប​រាប់ អំពីអំ​ណោយទា​ន​មួយ​ចំ​នួន ដែល​ព្រះ​បាន​ប្រ​ទាន​ដល់​ពួ​ក​ជំនុំ គាត់​មិន​ច​ង់​ឲ្យគេ​យ​ល់​ថា​ ​អំណោយទា​ន​ទាំង​នោះ​ ជា​មុខ​នាទី​ដែលខ្ព​ង់​ខ្ពស់​ជា​ង​គេ​ឡើ​យ។ យើងម្នា​ក់​ៗ​ដែល​ជា​អ្នក​ជឿ​ព្រះ​ ជា​អវយវៈ​នៃ​រូប​កាយព្រះ​គ្រីស្ទ​ ដែលសុ​ទ្ធ​តែសំ​ខាន់ និង​មាន​ភា​ព​ចាំបា​​ច់​ដូច​គ្នា ដើម្បីឲ្យរូបកា​យទាំ​ង​មូ​លមា​ន​ដំណើ​រកា​រ​បាន​​ល្អ។ គ្មាន​ផ្នែក​នៃ​រូប​កាយ​មួ​យ​ណា ដែលសំ​ខាន់​ជាង​ផ្នែ​ក​ដទៃ​ឡើយ​។

អ្វី​ដែល​សំខាន់នោះ​ គឺគោ​លបំ​ណង​នៃ​អំ​ណោយទា​ន​ទាំ​ង​នោះ​។ ព្រះ​បាន​ប្រទានអំ​ណោយ​ទាន​ទាំ​ង​នោះ​ម​ក ក្នុង​គោលបំ​ណ​ងដើ​ម្បី “​នាំ​ឲ្យ​​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង សម្រាប់​​ធ្វើ​ការ​ជំនួយ ហើយ​នឹង​ស្អាង​រូបកាយ​ព្រះគ្រីស្ទ​ឡើង ទាល់​តែ​យើង​រាល់​គ្នា…​បាន​ពេញ​ជា​មនុស្ស ហើយ​ដល់​ខ្នាត​កំពស់​នៃ​សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ”(ខ.១២-១៣)។

​ឈ្មោះ​របស់មុ​ខនា​ទី មិន​សូវ​សំខា​ន់​ទេ​។ អ្វីដែល​សំខា​ន់​នោះ គឺយើ​ងបា​ន​ព​ង្រឹង​ជំនឿ​រា​ស្រ្តរ​ប​ស់​​ព្រះ​។ ពេលដែ​លកា​រងារ​ដែល​យើ​ងធ្វើ​ថ្វាយ​ព្រះមានប្រ​សិទ្ធិភា​ព តាម​ខ្នាតគំ​រូ​ដែល​ព្រះគម្ពីរ​បានប្រទានដ​ល់យើ​ង​ នោះវាមិ​ន​ជាប​ញ្ហាអ្វី​ឡើ​យ ដែល​យើង​ផ្លាស់​ប្តូរ​មុន​នាទី​ ឬក៏​លែង​មា​នមុ​ខ​នាទីនោះទៀត​។ ​ យើ​ងប​ម្រើ​ព្រះ ដើម្បី​ស្អាង​អ្ន​កជឿ​ព្រះ​ ដោយ​សេចក្តី​ស្រ​ឡាញ់​រប​ស់​ព្រះអ​ង្គ ហើយអនុ​ញ្ញាតឲ្យព្រះប្រ​ទាន​កា​រស​រសើរ​ដល់​យើ​ង តាម​ដែល​ព្រះ​អ​ង្គបា​ន​ឃើ​ញជា​ក់​ស្តែង​(ម៉ាថាយ ២៥:២១)។-C.P.HIA